នៅចន្លោះម៉ោង១១ ដល់ម៉ោង២យប់ ថ្ងៃទី១៨ ខែមិថុនា កងទ័ពកម្ពុជា បានធ្វើការបាញ់ទៅលើអាកាសជាច្រើនដង សង្ស័យមានដ្រូនយោធាថៃបំពានចូលដែនអធិបតេយ្យភាពកម្ពុជា។

បើតាមសម្តីមេបញ្ជាការថៃម្នាក់ប្រចាំនៅខេត្តត្រាត បានលើកឡើងថា៖”យោធាកម្ពុជា ពិតជាបានបាញ់ទៅលើអាកាសជាច្រើនដងមែន ដោយសម្តៅមកលើយន្តហោះគ្មានមនុស្សបើក”។

មេបញ្ជាការរូបនេះ បានបន្ថែមថា៖”យើងឃើញមានយន្តហោះគ្មានមនុស្សបើកជាច្រើននៅលើអាកាស តែនៅពេលនោះ យើងមិនដឹងជារបស់ភាគីណានោះទេ”។

ហេតុការណ៍នេះ បានកើតឡើងនៅលើភ្នំ Banthad នៅក្នុងខេត្តត្រាត ដោយមិនមានរបាយការណ៍ពីអ្នករងរបួសនោះទេ។

បើតាមព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយថា យោធាកម្ពុជា បានបាញ់ទម្លាក់ដ្រូនរបស់យោធាថៃ នៅក្នុងខេត្តពោធិ៍សាត់៕