តារាសម្តែងវ័យក្មេង បាន សរពេជ្ញម៉ានីកា ជារឿយៗតែងតែត្រូវបានសាធារណជន ពោល សរសើរពីសមត្ថភាពការសម្តែងរបស់នាងដែលធ្វើបានយ៉ាងល្អ។ មិនត្រឹមតែការសម្តែង ហើយរៀនក៏ពូកែទេ ម៉ានីកា ថែមទាំងហ្វឹកហាត់សមត្ថភាពរាំយ៉ាងឡូយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_iuM6UPA0SlU1G3yprxnX2CZ0cH438oFV1IfTFCN9ItXRqO5MNP4Wb9nkiv-7cAHPdDw4TxFFOcS4BZHDAQIzmHh8khBXZl9f0qnxhazvYUybSX9SK0gjhNutMcBKgEAOlnX0EqwPpf5NIQAvi_THfU8INpojoSF-NJ5Ykte54STHT8cGhcojh-PpLg82/s2048/image_2025-06-19_13-31-35.png

នៅល្ងាចថ្ងៃទី១៨ ម៉ានីកា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមរបស់ខ្លួនអំពីក្បាច់រាំ Dance Break របស់តារាចម្រៀង នរិទ្ធ ទៅលើបទ «មួយណា»។ ក្បាច់រាំ Dance Break របស់តារាចម្រៀងរូបនេះចាប់ផ្តើមល្បីខ្លាំងនិងមានការរាំលេងច្រើននៅលើបណ្តាញសង្គមទិកតុកបន្ទាប់ពីសម្តែងក្នុងការប្រគំតន្រ្តីរបស់ វណ្ណដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5iRM1xHu372gi7fO4CVaAhNZ-n2owwO25DN2NGnZjpPW7guh56j_fFOsZxkXKWLjFJvrTwH5tlbZRT3fH5ioF2LiZ6Jmg3Ekef3GYxPWI21VxEXvl7Sx6wzRQBc_8McNSd95DqiD5gSDFCiw52BUuyNGgIdku4mzFC2-6Zv5KmlVRfx_zD2Qq7lmJ0rIp/s1975/image_2025-06-19_13-31-37.png

ការរាំរបស់ ម៉ានីកា ជាមួយនឹងគ្រូបង្ហាត់នេះជំរុញឱ្យតារាចម្រៀង នរិទ្ធ បានបន្តចែករំលែក (reposted) នៅលើបណ្តាញសង្គមទិកតុកផងដែរ ខណៈការរាំរបស់ ម៉ានីកា ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន។ អ្នកលេងបណ្តាញសង្គមបានលើកឡើង ស្រដៀងៗគ្នាថាតារាសម្តែងវ័យក្មេងរូបនេះគឺពូកែគ្រប់យ៉ាង ការសម្តែងក្នុងរឿងក៏បានល្អ លទ្ធផលនៃការសិក្សាក៏ល្អចំណែកឯទេពកោសល្យរាំនេះក៏មិនខុសគ្នានោះទេគឺពូកែដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs6LPk2S5Ddop9WXwtrbcJeRxhmLsOaBzWx7EcI_mt-DEBbP0kmDbhyphenhyphen8DNELVLIghc2JjchLnfZVDovfJmXEbgOM_KV7hgc88nC4P-WKkky_j3g7fPDkrZhYNSAmmpb3Fx46L2Mt63kIkYFIpEQ0QrmQ746r9uY82wR14BCUqi7pPxUpGf1FFy3TKcEswH/s1960/image_2025-06-19_13-31-33.png
គួរបញ្ជាក់ផងដែរថា បាន សរពេជ្ញម៉ានីកា បច្ចុប្បន្នមានអាយុ១៣ឆ្នាំ្ហហើយពេលនេះកាន់ តែមានសម្រស់ស្រស់ស្អាតនិងបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្មែរខ្នាតធំជារឿយៗ។ ក្រៅពីអាជីពសម្តែងមានការទទួលស្គាល់នោះ ម៉ានីកា គឺជាសិស្សពូកែម្នាក់ដែលដណ្តើម បានមេដាយមាសក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ានអន្តរជាតិ (SASMO) កាលពីឆ្នាំ២០២៤ កន្លងមកនេះ៕