ក្រោយពីចូលរួម ជី ដេវីត ក្នុងកម្មវិធី «Solidarity March» តារាចម្រៀងរូបនេះក៏បាន បង្ហាញអារម្មណ៍មោទនភាពដែលកើតមកមានឈាមជ័រជាខ្មែរ និងបានលើកទឹកចិត្ត យ៉ាងពេញទំហឹងគាំទ្រដល់វីរៈកងទ័ពនៅតំបន់ជួរមុខក្នុងបុព្វហេតុការពារទឹកដី។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានទាំងសរសើរផងនិងសើចផងបន្ទាប់ពីដឹងថាតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស សុខចិត្តមិនគេងនោះទេព្រោះតែខ្លាចយឺតពេលសម្រាប់ ចូលរួមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHnADapK4Ri8nwwxLYSj0p8RYl1-IVbhYMu95o-O2QOkumO62P83rmATJlBp_XbqQkEEvao9nUn3NzVPWMixRuLa4qZK_2YQ8PSFlFiPb6KOwFTd3KrD_1DFPyOZBqd0pMP4mfbZHr_R6dbMjEPuBSJVPTL5V5hBs-Yjrecc1d24s-byNDpbzqmJJwuUdY/s2048/image_2025-06-19_08-44-22.png

កាលពីម្សិលមិញនេះអ្នកគាំទ្ររួមទាំងអ្នកសិល្បៈមួយចំនួនគឺបានបង្ហាញរូបភាពរបស់តារាចម្រៀងដ៏ល្បីល្បាញគឺ ជី ដេវីត និង ទេព បូព្រឹក្ស សម្រាប់ចូលរួមព្រឹត្តិការណ សាមគ្គីជា ធ្លុង មួយក្នុងកម្មវិធី «Solidarity March» ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងបងប្អូនសិល្បករដទៃទៀតដើម្បី បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងគ្រាដែល កម្ពុជា-ថៃ មានជម្លោះតានតឹងនៅបណ្តោយ ព្រំដែន ដែលភាគីថៃជាអ្នកចាប់ផ្តើមបញ្ហាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaoJqiyHevBBgHqYYm_iG_GD623xHLIenoopGbIaY94F2CI-oZeJX_SeJ6Ak0kUxuIKRATsVrinNFXW_d06-rUa7UTexIPI_B50OYeheqw0rCqE-PXbSNLkrfrUxDmGeE_PQE_oNrLCdWXS1R49o1a24wdM0imRTwazy-GaEPoCoVSn0Sq8M9UJkanMECm/s2048/image_2025-06-19_08-44-23.png

ទន្ទឹមនឹងមានវត្តមានក្នុងកម្មវិធីខាងលើនេះជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហើបពី ទេព បូព្រឹក្ស ខ្សឹបប្រាប់ខ្លួនថាមិនទាន់បានគេងនោះទេ ខណៈអតីតប្រធានសមាគមសិល្បករ រូបនេះបាននិយាយថា ខ្លួនដឹងថា បូព្រឹក្ស និង ដេវីត ឱ្យតែការងារត្រូវងើបពីងងឹត គឺសុខចិត្តអត់គេង។ នៅលើបណ្តាញសង្គមទិកតុកវិញក៏មានវីដេអូដែលតារាចម្រៀង ជី ដេវីត បានលាអ្នកគាំទ្ររបស់ខ្លួនត្រឡប់ទៅគេហដ្ឋានវិញហើយ លោកបាននិយាយ ច្បាស់ៗថាពុំទាន់បានគេងនោះទេដែលធ្វើឱ្យអ្នកគាំទ្រនៅទីនោះសើចលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyc8xJV8SqD11Fd1vTRRDHCocA6GwyHz5_3SiQwqhhaW8GcvA2rLxurU1ef7cP21UdwDDxM0kctXzHQsLEGIJWF1GKikuJpijQvqdKuGO0IFyZngLI6PePYeA8LpLR7PcMcK4u-Z3m6jeaCZbDar3ZZbAm4w391gq6no6PoW-6tCwLseY5tC0rF5qmUYVz/s2048/image_2025-06-19_08-51-18.png

បន្ទាប់ពីចូលរួមក្នុងកម្មវិធី «Solidarity March» ជី ដេវីត បានបង្ហាញពីចំណាប់អារម្មណ៍ របស់ខ្លួននៅល្ងាចថ្ងៃទី១៨ មិថុនា ថា «ខ្ញុំ និង ភរិយា បានចូលរួមកម្មវិធីកាលពីព្រឹកមិញ នេះ ដោយស្មារតីជាតិ និង មោទនភាពជាតិយើងខ្ញុំរក្សាជំហរយ៉ាងពេញលេញក្នុងស្មារតី លើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់បងៗកងទ័ពនៅតំបន់ទ័ពជួរមុខក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ គ្រប់ប្រការមិនថាក្នុងលក្ខខណ្ឌសន្តិវិធីឬការប្រឈមដោយ សស្ត្រាវុធ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhx95gluu-t5Xbe8FsbbnUZqiWFH7UXOg3MFaAXktm1vVh1Zx2BjO1O7icUFsYobw1ypOqodmofdObytwanH4AWK0PXfcKIvK9NpnSbQYfZqz63flDLAZugJRlf31lBSqSCdLwLycE0p48xRD_1ltN6wH1kX0vruBRbMOWGiDoNtJZ8ErYHBE4cIxO3nbf/s2048/image_2025-06-19_08-51-19.png
ជី ដេវីត ថា «ក្នុងតម្រាប្រវត្តិសាស្ត្រកម្ពុជាតែងតែគិតមុនគូរប្រកាន់ខ្ជាប់នូវការដឹកនាំ ប្រកបដោយ ទសពិធ រាជធម៌ ខ្ញុំមានមោទកភាពដែលបានចាប់កំណើតភ្ជាប់ដំណក់ ឈាមជាមួយដែនដីនេះ។ដោយសេចក្តីគោររពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ងួន ចាន់ ដាវីត និង ភរិយា ទេព បូព្រឹក្ស»។

គួរបញ្ជាក់ផងដែរថា កម្មវិធីដំណើរថ្មើរជើង «Solidarity March» មានបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ប្រមាណជាង១៥ម៉ឺននាក់មកចូលរួម៕