ប្រទេសចិន ៖ មហាជនបានរិះគ.ន់ក្រុមហ៊ុនចិនដ៏ល្បីមួយនៅខេត្តក្វាងទុង ក្រោយពីកំណត់វិធានការប្លែកៗ គឺដាក់ទោ.សបុគ្គលិកណាដែលឆ្លុះកញ្ចក់, បរិភោគនំពេលកំពុងធ្វើការ និងដើរចេញពីតុធ្វើការ ដោយក្រុមហ៊ុននេះបញ្ជាក់ថា បើបុគ្គលិកពុំអនុវត្តតាមទេ អាចត្រូវកាត់ប្រាក់ខែ ឬបណ្តេញចេញពីការងារភ្លាមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Z_6ZQU1Ba-NtR3uaZZoB90CfTBNgSoOZSbj-x3_qCUEWk_xgcHNVeeMWM_mJraKt8RFZuLkeZorVTiB4JCi5KuytzCa7DJzLremvJpa__b_9v0v-iDAQPB6wUndKulzX6F1QMQMqnr5oKHH7IqE73HqL3HQtqVBzyTqDzh4E07hgah_YIPFv-roVX9Ly/s1280/image_2025-06-20_08-18-51%20(2).png
សារព័ត៌មានបរទេសរាយការណ៍ថា នាយកក្រុមហ៊ុនដ៏ល្បីមួយនៅខេត្តក្វាងទុង ត្រូវបានមហាជនរិះគន់ក្រោយពីបង្កើតវិធានការប្លែកៗ ដោយការកាត់ប្រាក់ខែបុគ្គលិកណាដែលឆ្លុះកញ្ចក់ និងបរិភោគនំពេលកំពុងធ្វើការ ។ ក្រុមហ៊ុននេះឈ្មោះ Man Wah Holdings Ltd ដែលផលិតសាឡុង កម្រាលពូក និងគ្រឿងសង្ហារិមឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក លីវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8kCaeqg_lJ1yiyuzBaUnJ-OcgQ4y3DVpvtATvvtFtkVgBnMp0b9HR9nrMv9DN0pUVsoE7BDy1K74K7A3GF_IWaNg4YTOOPuDkeZfo7lrV-eooNmp34FkRAKhf68lFZEJMmY9YjSr2z60qGemRlULVbo48dKaHCVli8QtNOlxNZv1PujWKwK9Vagms8dEp/s545/image_2025-06-20_08-18-51%20(3).png
កាលពីខែឧសភា ឆ្នាំ២០២៥ លោក លីវ បានប្រកាសទៅកាន់បុគ្គលិកពីវិធានការថ្មីដែលក្រុមហ៊ុនរឹតបន្តឹងយ៉ាងខ្លាំង ដូចជា ៖ ហាមបុគ្គលិកបរិភោគនំនៅកន្លែងធ្វើការ, បុគ្គលិកត្រូវតែធ្វើការលើសម៉ោង និងត្រូវស្កេនកាតចូល-ចេញពីធ្វើការ ចំនួន៦លើកក្នុង១ថ្ងៃ ។ បើបុគ្គលិកពុំអនុញ្ញាតតាមវិធានការនេះ ក្រុមហ៊ុននឹងផ្តល់លិខិតលាឈប់ពីការងារឱ្យបុគ្គលិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFJf6pRCIXAdeQ6hTAfzcaP6juU04wuzzlHqLFO8XatJZF89t5qGOyWPm7Iobmubc3iD39-nVvl-ZIaGVbRLQpNEsa8pFACp48LrCwhkhCutdENKTprRGJbU-AUVB8bWD-nUlFWmuLS4dIvXHdYtz3fOrt-jj7YVldRDIVil3hwEd0xVIyRz-wXQt6AsXW/s1024/image_2025-06-20_08-18-51%20(4).png
នាយកក្រុមហ៊ុននិយាយថា ពេលនេះ ជាពេលផ្សព្វផ្សាយសំខាន់របស់ក្រុមហ៊ុន ប៉ុន្តែបុគ្គលិកខ្លះពុំអង្គុយនៅតុធ្វើការរបស់ខ្លួន បុគ្គលិកខ្លះនៅក្នុងបន្ទប់ទឹក ឆ្លុះកញ្ចក់ ឬរកហេតុផលមកអះអាងជាមួយក្រុមហ៊ុន ។ លើសពីនេះ បើក្រុមហ៊ុនដឹងថា បុគ្គលិកណាលេងហ្គាមពេលម៉ោងការងារ ក្រុមហ៊ុននឹងបណ្តេញចេញភ្លាមៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjroqEz0GeD1GQ-MF6TRrqlMGwptR-2N2_T_GFt4E8oSpIGbtItRUHuaQUspt5olJMHLPnZdWrTzR-jkrbsxYyfFash55tuA9aFC4zVdDl-zflnPX1qNZPHoWKhvYx4G2gMG2cmmTpqxOPBwiU-JjAMvvZ73phKq2zdV9KDdaS9OT3cV-rSbnGzNcB4rsjw/s760/image_2025-06-20_08-18-51.png

បុគ្គលិកបរិភោគនំនៅកន្លែងធ្វើការ នឹងត្រូវពិន័យប្រាក់ ហើយមិនលើកលែងសូម្បីមានតួនាទីជាអ្នកគ្រប់គ្រង គឺចាប់ពី៥០០យាន់ ទៅ២,០០០យាន់ (ឬពី៦៦ដុល្លារ ទៅ២៧២ដុល្លារ) ។ រីឯបុគ្គលិកក្រោកចេញពីតុធ្វើការដោយគ្មានមូលហេតុលើសពី៣ដង ក្រុមហ៊ុននឹងកាត់ប្រាក់ខែ ចំនួន២,០០០យាន់ (ស្មើ២៧២ដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh85FWukUp31C6ucxK5RQG8VxTHDSp_zOeIpcwJbmDl4gkkYXj0-BpI2FBeAQIay0oEeJr__PxfyWsQvHfvVJ4OTkcx_Jm2ESwqo5ByemiJxhzZ-n1Me2_WKBVJDeUFxJJ67UmkbiixW6E7DR-clDMRvvb9KtLCttZxx_ClSqf0peKHhqE3YYSRj4eW7fyk/s1180/image_2025-06-20_08-18-52%20(2).png

មេធាវីម្នាក់ឈ្មោះ Yao Kun ធ្វើការនៅក្រុមហ៊ុនច្បាប់ Kangda Law Firm និយាយថា ការពិន័យប្រាក់បុគ្គលិកដោយសារចូលបន្ទប់ទឹក ឬឆ្លុះកញ្ចក់ គឺជាវិធានការធ្ងន់ធ្ងរ និងខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbEUbXUxowQxVf8qNUQEgTMfhyphenhyphenDIigvN1Fwgk2nlYJl45oupcRFayIM4sPD2EOS0Jax18crluGBTrWFfgrJT4-jaHs2BWSi62nzK6P5ONlDHn8hq9Cjk_voDaUEy3g9GphcQHpQxWWpPQzlBI54OamsvHUT3WxxnOoVlIYJZrreUgS8j3T4w0kmJrzFFuV/s1024/image_2025-06-20_08-18-52.png

គួរបញ្ជាក់ថា ក្រុមហ៊ុន Man Wah Holdings Ltd បានបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដែលមានទីស្នាក់ការធំនៅខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ហើយក្រុមហ៊ុននេះមានបុគ្គលិករហូតដល់ជាង២៧,០០០នាក់ ៕