Home Blog Page 41

ពាក្យសម្តីរបស់ Liu Yuning ជំរុញឱ្យទស្សនិកជនបញ្ចេញមតិប្រតិកម្ម

0

តារាចម្រៀងនិងតារាសម្តែងចិន Liu Yuning បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិប្រតិកម្មវិជ្ជមានចំពោះពាក្យសម្តីរបស់លោកទាក់ទងនឹងទៅលើសមត្ថភាពរបស់តារាសម្តែងក្នុងការទាក់ទាញការវិនិយោគ និងធានាប្រាក់ចំណូលសម្រាប់គម្រោងភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXtjxG_xuVF0aUerlkc8FxLTDZJzvCKKLEDvGG6bdHbEct9ARxMu-aykj0M7w2vsyzlXzMFzqAJsxDC0M5-MS2ENczIRh_Nylyoo85Ia6dRVRwhCgJFnhLZFezZYGkvIbJ3f7jjYUaNg9vIsxjD_ugWq5hYhpOptptVJZJvN8A4B-ckZO5zlAfgbMghf4/s1542/image_2026-05-04_16-33-45%20(2).png
Liu Yuning ជឿជាក់ថា សាធារណជន និងអ្នកគាំទ្រមិនគួរសង្កត់ធ្ងន់លើសលប់លើតួនាទីរបស់តារាសម្តែងម្នាក់ៗក្នុងការកំណត់ភាពជោគជ័យ ឬបរាជ័យផ្នែកពាណិជ្ជកម្មនៃខ្សែភាពយន្តនោះទេ។ ការទាក់ទាញការវិនិយោគអាស្រ័យលើកត្តាជាច្រើនដូចជា ទំហំដើមទុន គុណភាពស្គ្រីប សមត្ថភាពរបស់អ្នកដឹកនាំរឿង ក្រុមផលិតកម្ម ដំណើរការក្រោយការផលិត និងការសម្របសម្រួលរបស់តួសម្តែងទាំងមូល។ Liu Yuning បានសង្កត់ធ្ងន់ថា «តារាសម្តែងបង្កើតបានតែផ្នែកតូចមួយប៉ុណ្ណោះ» ខណៈពេលដែលណែនាំអ្នកគាំទ្រកុំឱ្យ «អួតអាង» ឬសន្មតសមត្ថភាពរបស់តារាល្បីៗរបស់ពួកគេក្នុងការ «ទទួលបានជោគជ័យផ្នែកពាណិជ្ជកម្ម»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-fsF5qt-BzXX6GlbNypeVBIsKw93Ch6lMOUW_KEy7y5lsK5QPAompYQOARD_6UdTbzxho1VFEnrPnirmM40kIf3QTOb-p1N_M3TY1p0riD2BmdQRV5IFRt33Jrw59TUVd2Xe6J61NhNrB91Pw46S6_5AmqYauuwBEHNH3Lm7g9ZvcB_4oTc1mFLc4a0w/s1576/image_2026-05-04_16-33-45%20(3).png
តារាសម្ដែងរូបនេះបានបញ្ជាក់ថា នៅក្នុងឧស្សាហកម្មកម្សាន្តសព្វថ្ងៃនេះ ចំនួនមនុស្សដែលពិតជាអាចបង្កើតការចាប់អារម្មណ៍គ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលវិនិយោគិនឱ្យផ្តល់មូលនិធិដល់គម្រោងរបស់ពួកគេដោយផ្អែកលើការទទួលស្គាល់ឈ្មោះរបស់ពួកគេគឺកម្រមានណាស់។ ការបង្ហោះនេះទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សពីសហគមន៍អនឡាញ ព្រោះវាឆ្លុះបញ្ចាំងពីការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារភាពយន្ត។ នៅក្នុងបរិបទដែលគម្រោងជាច្រើនពឹងផ្អែកលើការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយ និងកិត្តិនាមរបស់តារាសម្តែង ទស្សនៈរបស់ Liu Yuning ត្រូវបានគេមើលឃើញថាមានការប្រុងប្រយ័ត្នខ្ពស់ និងឆ្លុះបញ្ចាំងពីការឆ្លុះបញ្ចាំងខ្លួនឯងលើតួនាទីរបស់លោកផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomw48QP_6GxxUt7L2C53ytwfKrKiamzay5_M02SqYik-MVLshbqvzeLp51oml16jeo6d6VQJahKy8EmTpC6bTvwvCPD2dtvdLDlOuod5JQ8WW9-MnaIsh4FUyQN9VhfprekwPIrcwQF2sCGvkQ7Tayif_FRKw8DKcpKl_U3OssMFtMeirI63oOwazA3M/s1036/image_2026-05-04_16-33-45.png

Liu Yuning បានទទួលស្គាល់ថា លោកមិនមានគោលបំណងក្លាយជាតារាល្បីផ្នែកពាណិជ្ជកម្មនោះទេ។ ផ្ទុយទៅវិញ លោកផ្ដោតលើការធ្វើឱ្យជំនាញសម្ដែងរបស់លោកល្អឥតខ្ចោះ។ លោកបានចែករំលែកថា «ក្នុងនាមជាតារាសម្ដែង អ្នកគ្រាន់តែត្រូវធ្វើការងាររបស់អ្នកឱ្យបានល្អ សម្ដែងតួអង្គឱ្យបានល្អ បង្ហាញពីភាពទាក់ទាញរបស់តួអង្គនៅក្នុងខ្សែភាពយន្តនេះ»។ Liu Yuning ថាប្រសិនបើតួនាទីមួយទទួលបានការស្វាគមន៍យ៉ាងល្អពីទស្សនិកជន នោះគឺជារង្វាន់ដែលសមនឹងទទួលបានរួចទៅហើយ។ ការចូលរួមក្នុងទិដ្ឋភាពក្រៅពីជំនាញវិជ្ជាជីវៈ ដូចជាសម្ពាធសម្រាប់ភាពជោគជ័យនៃការលក់សំបុត្រ ឬការវិនិយោគ មិនចាំបាច់សម្រាប់តារាសម្តែងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ0vjvXP-Pnjj0M0Z8sha_ywVVKKmSEquiw3yN5KbkASg9X2Wrer9H8dtHv0I3ZJoZZK44ibAAnR5qGdPizVSC0vdHLawdL0eubFY7FYLPvul-5lqFq7rdkUt4UGGZmad-6vi0ZSa1c127XY85othA1qsbHFuKzKKC0IlD4AoCqOZueHENmPeOOgrGKI0/s2048/image_2026-05-04_16-33-47.png
ទស្សនៈរបស់សិល្បកររូបនេះក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ដោយអះអាងថាភាពជោគជ័យនៃខ្សែភាពយន្តគឺជាលទ្ធផលនៃការសម្របសម្រួលនៃកត្តាជាច្រើន ជាជាងការពឹងផ្អែកទាំងស្រុងលើបុគ្គលម្នាក់។ នៅក្នុងបរិបទនៃឧស្សាហកម្មកម្សាន្តដែលសង្កត់ធ្ងន់កាន់តែខ្លាំងឡើងលើវិជ្ជាជីវៈ ទស្សនៈនេះត្រូវបានគេមើលឃើញថាជាការរំលឹកអំពីតួនាទីពិតរបស់តារាសម្តែងនៅក្នុងដំណើរការផលិតកម្ម៕

វៀតណាមជាប់ចំណាត់ថ្នាក់ទី១៨ ជាប្រទេសនាំចេញទំនិញដ៏ច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥

0

ឆ្នាំ២០២៥នេះ វៀតណាមវ៉ាដាច់ប្រទេសផ្សេងៗក្នុងតំបន់ទាំងមូល ដោយបានឈរក្នុងលេខរៀងទី១៨ ក្នុងចំណោម៣០ប្រទេសនៅលើពិភពលោក ដែលនាំចេញទំនិញលក់ទៅបរទេសបានច្រើនបំផុត ។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwMWI9AT4Na3y5FpQuh669NE8I7iF1Bki5j3hQ3SOaJ79omQOvF66OeR7sgKmJJWHQA3ip6ANoFsjaQcD56cHSsrIr2iDbHjQSwJNI6mlMRr3MDGKOjO3AbgMyyRWuKAfq54soKSv57jM4hjv2Drp1lh-mROYzMx3RQ3w3rNrOXJU4_LLmKkx65cPJD4Y/s900/photo_2026-05-04_09-40-50.jpg

តាមទិន្នន័យចុងក្រោយរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមបានឡើងមកឈរនៅចំណាត់ថ្នាក់ទី១៨ ក្នុងចំណោមប្រទេសនាំចេញទំនិញច្រើនបំផុតទាំង៣០ប្រទេសនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥ ដោយសារកត្តាចម្បងៗជាច្រើន ។ រីឯចិននៅតែជាប់ចំណាត់ថ្នាក់ទី១ គឺជាប្រទេសនាំចេញទំនិញច្រើនបំផុតលើពិភពលោក, សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី២ និងអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់ទី៣ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPmFQ-S3c-dVjPLCQSxK5FAnaYCjEwg8R52xRIrISjFiQ2jiAxNTKzAj8LgCVwuBFCSGCs6JAhyphenhyphenIQrKGIBOnRIwbpj7wRlLaQBRDwpzOZZv3GQyrldrhw8mOmk3D1COzyuiic8LGYEHUVlhgi-o6bzIrs22AUFq7-IsONgxjhdvbs9XYcrjljESnabZA/s1280/photo_2026-05-05_08-52-08%20(2).jpg
យោងតាមទិន្នន័យរបស់គេហទំព័រ Statista វៀតណាមបានជាប់ចំណាត់ថ្នាក់ទី១៨ គឺជាប្រទេសនាំចេញទំនិញច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥ ដោយការនាំចេញទំនិញរបស់វៀតណាមក្នុងឆ្នាំ២០២៥ ស្មើទឹកប្រាក់រហូតដល់ជិត៤សែន ៧ម៉ឺន ៣ពាន់លានដុល្លារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីខែមេសា ឆ្នាំ២០២៦ ។

ការចាត់ចំណាត់ថ្នាក់របស់គេហទំព័រ Statista ដែលបានពីការប្រមូលទិន្នន័យចុងក្រោយពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បង្ហាញថា ក្នុងចំណោមប្រទេសនាំចេញទំនិញច្រើនលើពិភពលោកទាំង៣០ប្រទេស ក្នុងនោះមានប្រទេសនៅតំបន់អាស៊ីចំនួន១១ប្រទេសបានជាប់ចំណាត់ថ្នាក់នេះ រួមទាំងប្រទេសសិង្ហបុរីផងដែរបានជាប់ចំណាត់ថ្នាក់ទី១៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Biduf2j6vwNWRJZ8M1fppiW9hcPohle1tx3F__8bfT4yedyamyImig0hJENNbQamwZyDzA7lTJhUxSAC_OcqQ9b1VwUEHd6GnWI-As5JZGomD3-KudiBlEyryzARkG0P2Mrn1l6BespIfHhE4IzCRTtYQxLYvNVBw-WmzPKVBxZZZNI6ZtiBEh2FG9k/s799/photo_2026-05-05_08-52-08.jpg
ចំណែកចិនជាប់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសនាំចេញទំនិញច្រើនបំផុតលើពិភពលោក ដោយការនាំចេញទំនិញរបស់ចិនកាលពីឆ្នាំ២០២៥ ស្មើទឹកប្រាក់ប្រមាណ ៣លាន ៨សែនលានដុល្លារ ដោយសារចិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ។

សហរដ្ឋអាមេរិកស្ថិតជាប់ចំណាត់ថ្នាក់ទី២ ដែលការនាំចេញទំនិញរបស់អាមេរិកទៅកាន់ពិភពលោក ស្មើទឹកប្រាក់ជាង២លាន ២សែនលានដុល្លារ ក្នុងនោះការនាំចេញភាគច្រើនរួមមាន ៖ រថយន្ត ប្រេងឥន្ធនៈ សណ្តែកសៀង និងឱសថ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij75c-GcNMJqDR5XL-5feYcgG1ejwH9j08hkhfVIPeLwiFic_EOtoztl6FGsWoA-LE2bWYND14TkCuuQvSnBKXMFSS8vQ4gIXk2Pc2Vs9TlGrk9HYV1y6AHb0DUB4l63kxfKLs_WB0kpnK_sl3JlwwOemf0SoV3L4l4728UnPbnQeN2v1F42qf0qXdgjg/s900/photo_2026-05-05_08-52-09%20(2).jpg

រីឯចំណាត់ថ្នាក់ទី៣ បានទៅប្រទេសអាល្លឺម៉ង់ ដោយការនាំចេញទំនិញអាល្លឺម៉ង់ទៅកាន់ពិភពលោក ស្មើប្រមាណ ១លាន ៨សែនដុល្លារ ។ ចំណាត់ថ្នាក់ជាបន្តបន្ទាប់ គឺប្រទេសហូឡង់ បាននាំចេញទំនិញស្មើ៩សែន ៨ម៉ឺន ៩ពាន់លានដុល្លារ, ហុងកុង ស្មើ៧សែន ៥ម៉ឺន ៤ពាន់លានដុល្លារ, ជប៉ុនស្មើ៧សែន ៣ម៉ឺន ៨ពាន់លានដុល្លារ, អ៊ីតាលី ស្មើ៧សែន ២ម៉ឺន ៦ពាន់លានដុល្លារ និងកូរ៉េខាងត្បូង ស្មើ៧០ម៉ឺន ៩ពាន់លានដុល្លារ ។

ការនាំចេញទំនិញវៀតណាមបានកើនឡើងស្មើទឹកប្រាក់ជិត៤សែន ៧ម៉ឺន ៣ពាន់លានដុល្លារ ជាលើកដំបូងកាលពីឆ្នាំ២០២៥ បន្ទាប់ពីការនាំចេញកើនឡើងជាង១៦% កាលពីឆ្នាំ២០២៤ ហើយវៀតណាមមានអតិរេកពាណិជ្ជកម្ម (នាំចេញច្រើនជាងនាំចូល) ស្មើរហូតដល់ជាង២ម៉ឺនលានដុល្លារកាលពីឆ្នាំ២០២៥ ដែលបានជួយជំរុញដល់ស្ថិរភាពសេដ្ឋកិច្ច ។ ការនាំចេញសំខាន់ៗរបស់វៀតណាម រួមមាន ៖ ឧបករណ៍អេឡិចត្រូនិក, កុំព្យូទ័រ, ទូរស័ព្ទនិងគ្រឿងបន្លាស់, គ្រឿងចក្រ, ផលិតផលកសិកម្ម, ឈើ និងសម្ភារៈនេសាទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCdlWkX-fyPHg7E3gEnRJBXHRG0i3KUn8i4KHXs0ydUVvQid6r__V3JhiWQ2C8f9OvKtFAimHDQrANO1Km4g8hgIUjp3F2U1Z17hAPdvyL25T9eGPdYEUOftLX1sDdbDuZdQSZMOuhjbGcljhLgOaJpjdSaPxDeKQ4qPsW_TDZS2qPGq6Zja7leMGsUqU/s1024/photo_2026-05-05_08-52-09.jpg

ប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់វៀតណាមបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល១០ឆ្នាំមកនេះ គឺកើនឡើងពីចំនួន១សែនលានដុល្លារក្នុងឆ្នាំ២០០៩ មកស្មើរហូតដល់៩សែន ៣ម៉ឺនលានដុល្លារក្នុងឆ្នាំ២០២៥ ។ វៀតណាមរំពឹងថា ប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់ខ្លួននឹងកើនឡើងដល់ជិត១លានលានដុល្លារនាពេលឆាប់ៗ បន្ទាប់ពីប្រាក់ចំណូលពាណិជ្ជកម្មចាប់ពីដើមខែមករា រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ ស្មើជិត៣សែនលានដុល្លារ ។

សូមរំឭកថា មូលហេតុចម្បងៗធ្វើឱ្យវៀតណាមសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ដោយឈរនៅចំណាត់ថ្នាក់ទី១៨ ក្នុងចំណោមប្រទេសនាំចេញទំនិញច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ២០២៥ មានដូចជា ៖ ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផលិតកម្មទៅកាន់បច្ចេកវិទ្យាខ្ពស់, ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs), ការហូរចូលការវិនិយោគផ្ទាល់ពីបរទេស (FDI), តម្រូវការទីផ្សារសំខាន់ៗ រួមទាំងភាពរឹងមាំនៃវិស័យកសិកម្ម និងគ្រឿងចក្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4LchOxjhaIvSs0ieLSzt7j112IDLmTWM9wh229nyrdqnbnLUMW1TUHvWvWSpnqYMFV0BHBc9yVh9D5oL13eCasO96407rVpiemEMIE4Qp0SeIxGQuLpmIPS1UC4E31dqAcwaGS_s7RjBBgwHh6ol6Sm8eU-e7u3hSlJ9h63xok_YRu5RKxg1gpFZgqo0/s1280/photo_2026-05-04_09-40-50%20(2).jpg

ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងអឺរ៉ុបកើតឡើងជាថ្មី បន្ទាប់ពី Trump ដំឡើងពន្ធរថយន្តនាំចូលពីអឺរ៉ុបរហូតដល់២៥%

0

ភាពតានតឹងពាណិជ្ជកម្មបានកើតឡើងជាថ្មីរវាងអាមេរិក និងសហភាពអឺរ៉ុប (EU) បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump នាដើមខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសជាផ្លូវការនូវផែនការដំឡើងពន្ធរហូតដល់២៥% លើការនាំចូលរថយន្ត រួមទាំងរថយន្តដឹកទំនិញពីសហភាពអឺរ៉ុប ដោយអនុវត្តចាប់ពីខែឧសភា តទៅ ដោយលោកចោទប្រកាន់សហភាពអឺរ៉ុបមិនគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដា ឆ្នាំ២០២៥ ដែលកាលនោះអាមេរិកកំណត់ពន្ធត្រឹមតែ១៥% ។ រីឯសហភាពអឺរ៉ុបច្រានចោលការចោទប្រកាន់ និងថា កំពុងអនុវត្តតាមច្បាប់ពាណិជ្ជកម្ម ប៉ុន្តែពួកគេក៏បានត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការតបតវិញដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD6qNk8QtD69ph24kKMVAv42-bPJCHlwuxHKYkUJu2zOt-GpzUgT_klSx28zjmWvzejqzKlIlCuFcFtJXfm_0raE7VfWLPGSLkwJAtCVjJR5YqiFZGCPLIwYe1sOuQS4aaw2sa5cyTs_tq19evmMyhMf7o76V6qVjFGA5LXta9TFDOPT_p-9koRARuvdE/s770/photo_2026-05-05_08-24-55%20(3).jpg

កាលពីថ្ងៃទី១ ខែឧសភា លោកប្រធានាធិបតី Trump បានប្រកាសតាមបណ្តាញសង្គម Truth Social ថា អាមេរិកនឹងដំឡើងពន្ធរថយន្តទាំងអស់ រួមទាំងរថយន្តដឹកទំនិញដែលនាំចូលពីអឺរ៉ុប ស្មើនឹងអត្រា២៥% អនុវត្តចាប់ពីខែឧសភាតទៅ ដោយលោកចោទប្រកាន់សហភាពអឺរ៉ុប (EU) មិនគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ប៉ុន្តែមិនបញ្ជាក់លម្អិតតើសហភាពអឺរ៉ុបល្មើសកិច្ចព្រមព្រៀងត្រង់ចំណុចណាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgA4LBIcx09ycbhjlf6p-YaJOWZWWcxhvQHYkDTZsDMwGX-Ve2sWYQtv-nTg1ITiXABrumYCG1h40QtvaUa-CtfQvXYwkfxAxpOufz8MpmAUxiqWABGDfKW4TXkpMwoT1q9Gz-wXKLmbOymTk4YvApRBTLoXDuZPZFF4MoRmJeYATUG5m8hRhCNCknHLw/s1280/photo_2026-05-05_08-24-56.jpg
នៅថ្ងៃដដែល លោកប្រធានាធិបតី Trump បាននិយាយក្នុងកម្មវិធីមួយនៅរដ្ឋផ្លរីដា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានជូនដំណឹងទៅអាល្លឺម៉ង់រួចហើយអំពីការដំឡើងពន្ធរថយន្ត ដោយសារអាល្លឺម៉ង់ និងប្រទេសផ្សេងទៀតនៅអឺរ៉ុប មិនអនុវត្តតាមកិច្ចព្រមព្រៀងជាមួយអាមេរិក ដូចជា ៖ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ គឺក្រុមហ៊ុន Mercedes-Benz និង BMW បានទាញយកប្រយោជន៍ពីពលរដ្ឋអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbRMPA_r1PzAkR-g_W7I3IQmWkXOP5tVX1-L5MpKkssPvfz_NMXOhwNWq_BPDfGm612zD-U9FwYtnxQ5LdFjObKx8_bLJrojqtFzfwnXKTjpsjsRgaBb4zgGoR39WvbNtLD8fCPW-XPbCW0g4SFa-TdEEBhftc-kQOSSt_DoA_HrgoZICbyfRo9Z_4Mg/s830/photo_2026-05-05_08-24-54.jpg
ចំណែកគណៈកម្មការអឺរ៉ុបបានច្រានចោលការចោទប្រកាន់នេះ និងបញ្ជាក់ពីសហភាពអឺរ៉ុបនៅតែគោរពតាមកិច្ចព្រមព្រៀងជាមួយអាមេរិក ព្រមទាំងជ្រើសយកជម្រើសរបស់ខ្លួនដើម្បីការពារផលប្រយោជន៍តំបន់អឺរ៉ុប ។ តាមការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប ប្រសិនបើអាមេរិកធ្វើអ្វីផ្ទុយនឹងកិច្ចព្រមព្រៀង ពួកគេនឹងពិចារណាចាត់វិធានការតបតវិញដើម្បីការពារផលប្រយោជន៍សហភាពអឺរ៉ុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFaS8u9HiYvWYNtLoFEfiWEoLDO12MMriuW1sDksZCcBZ-U1WzjV0E4abB-Jf39x_s-FWIYysURPzQra68l9L2g9UJR6LyeRXO49q1V3TUUt9mL63bSejEnc9_UTwd8R7hKs_laDb1ZCy_Vgk6z7rknAJNcF_V5uYwoNHUY6mh9qoHsmTxPZIVIL_EPfQ/s780/photo_2026-05-05_08-24-55%20(2).jpg
សូមរំឭកថា ភាពតានតឹងពាណិជ្ជកម្មជាថ្មីនេះបានកើតឡើងក្នុងពេលវេលាមិនដល់១ឆ្នាំ បន្ទាប់ពីអាមេរិក និងសហភាពអឺរ៉ុប បានធ្វើពាណិជ្ជកម្មព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅប្រទេសស្កុតឡេន ដោយកិច្ចព្រមព្រៀងនេះបានកំណត់យកពន្ធលើរថយន្តនិងគ្រឿងបន្លាស់នាំចូលពីអឺរ៉ុប ស្មើត្រឹមតែ១៥% ប៉ុណ្ណោះ ។ កាលពីខែកក្កដា ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានត្រៀមវិធានការឆ្លើយតបដោយកំណត់ទំនិញអាមេរិកមួយចំនួន ក្នុងករណីការចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបរាជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg8HQWE_9WOJ_aFM4Ak5tqLfZaXSoFeIseN4Mkekbpwn7oBuPAo2rWKb9y-04DgPpW1Hf-tx19B4cIgF83O7NX6sDB0EWEEGwU_sQZ6_wIJlWG2xIgdjvDaxnDnTZ8tWsytRox1UKmljq30OhR3ZUsVF6FF5XAW3pf8mNy6Grnd_XenV3xTcztSrKcUUw/s1280/photo_2026-05-05_08-24-55.jpg

បើតាមការព្រមានរបស់អ្នកជំនាញសេដ្ឋកិច្ច វានឹងធ្វើឱ្យតម្លៃរថយន្តថ្មីនៅអាមេរិកកើនឡើងរាប់ពាន់ដុល្លារ ហើយបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មសារជាថ្មីជាមួយសហភាពអឺរ៉ុប ។ បើតាមរបាយការណ៍ពី Reuters គឺការសម្រេចចិត្តនេះធ្វើឡើងស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងរវាងអាមេរិក និងសហភាពអឺរ៉ុប លើបញ្ហាផ្សេងៗផងដែរ ៕

ភ្នំភ្លើង Mayon នៅហ្វីលីពីនបញ្ចេញផ្សែងផេះឡើងលើអាកាសជាង១គីឡូម៉ែត្របង្ខំឱ្យពលរដ្ឋជាង៣០០គ្រួសារជម្លៀសពីផ្ទះសម្បែង

0

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ភ្នំភ្លើង Mayon នៅខេត្ត Albay ប្រទេសហ្វីលីពីន បានផ្ទុះបញ្ចេញផ្សែងផេះខ្មួលខ្មាញ់ឡើងលើអាកាសស្មើកម្ពស់ជាង១គីឡូម៉ែត្រ បង្ខំឱ្យពលរដ្ឋជាង៣០០គ្រួសារជម្លៀសចេញពីផ្ទះសម្បែងភ្លាមៗ ហើយចំនួនពលរដ្ឋជម្លៀសចេញនឹងកើនឡើងថែមទៀត បន្ទាប់ពីផ្សែងផេះគ្របដណ្តប់រហូតដល់៨៧ភូមិ ។ ទោះជាពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លា.ប់ ប៉ុន្តែវាធ្វើឱ្យអ្នកបើកបររថយន្ត មើលមិនឃើញផ្លូវ និងប៉ះពាល់ដល់ការដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_mbirHnnuEjpMycSp1Z6H4jxG95bQqkhKg2hEP0foe0wF_fmITXbAwp9AEO-LNTaQIF0cb0GSA0d4QrzexzzLvV06qv6J2bKR5BOOo9bE-uYvHeGffunpaC7B7z1cHZl6Wh0Auvd8nBfawZgh5EqSXOYU7izXkLPulK1dTs5bk8w5lGN2Kx3nPdd_QQI/s1200/photo_2026-05-05_08-20-59.jpg

បើតាមនាយកវិទ្យាស្ថានភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីន គឺភ្នំភ្លើង Mayon បានផ្ទុះតិចៗជាបន្តបន្ទាប់តាំងពីខែមករា មកម៉្លេះ ប៉ុន្តែកំអែភ្នំភ្លើងយ៉ាងច្រើនដែលប្រមូលផ្តុំលើជម្រាលភ្នំនៅភាគនិរតីបានហូរចុះមកភ្លាមៗ ព្រមជាមួយផ្ទាំងថ្មដ៏ក្តៅ ផេះ និងឧស្ម័ន កាលពីថ្ងៃទី២ ខែឧសភា ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លាប់ទេ ប៉ុន្តែភ្នំភ្លើងបានបញ្ចេញផ្សែងផេះយ៉ាងច្រើនគ្របដណ្តប់រហូតដល់៨៧ភូមិ ដែលធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើល ពិបាកបើកបររថយន្តដោយសារមើលផ្លូវមិនឃើញ និងពិបាកដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU2eoSDYbHQOaL3aJWQIXPR541ymEWd-WA5TRUmNjPydtXjoNuJPllygHHCLkmFIuHZFXTs4IHRmRmLILJ361QIFeDuPyWlFXztxfOU7_1xiNaOPCuvga3G6fp7bva_svAcMHdlfQhTtBvKIgoGzawUN6NN_ScBwmaYzS6fix0IRewuVR9_wmR9bppxYs/s800/photo_2026-05-05_08-20-58.jpg

ការបញ្ចេញផ្សែងផេះយ៉ាងច្រើនពីមាត់ភ្នំភ្លើងនេះ បណ្តាលមកពីការបាក់ស្រុតនៃស្រទាប់កំអែលភ្នំភ្លើងនៅតាមជម្រាលភ្នំ ដែលបង្កើតជាឧស្ម័នក្តៅហូរចុះមកក្រោម ។ អាជ្ញាធរបានហាមឃាត់ដាច់ខាតមិនឱ្យពលរដ្ឋចូលក្បែរតំបន់គ្រោះថ្នាក់នៅជុំវិញមាត់ភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZCq6aof04bpuyZXisC-kRy4tb4CGRRMBcyHhkTnQCZIms-xcibFlR0ImiSnTItWQwMcNsga-jBFS6d11dfEoGdEgcyUbjq6X9zPLolvO8F-K_EUNOPCrJv9NNjf74XOeG8soICyGHMC61Ls9dGcbLcCrOA84zdyhcKFyHH4IiysSqzqDx1dFDJJg8eiU/s1200/photo_2026-05-05_08-20-58%20(4).jpg

ទោះជាហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សស្លាប់ ប៉ុន្តែបានបំផ្លាញកសិដ្ឋានដាំបន្លែ និងធ្វើឱ្យក្របីងាប់៤ក្បាល, គោងាប់១ក្បាល ។ រហូតមកដល់ថ្ងៃទី៤ ខែឧសភា នេះ ស្ថានការណ៍ភ្នំភ្លើង Mayon ស្ងប់ស្ងាត់ហើយ ប៉ុន្តែគ្រោះថ្នាក់នៅតែអាចកើតឡើងជានិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1oEG9fcfdGIJQIJBRoIU1-QRFs6R_oHq_mpv5aLTtMP1RTscYIHOruGrJeIbHjupAeyFCp5pUW9-N9lE0Kmgm41DQOhEyBcSLw6fD77CcdELjqHQqtmihGew9kzwC7P9rIlbvyP8HTJmNgZ75QywBilzyel0kH2UTb9wCA1yWTvopZ4pbfGRWHaDpm5M/s900/photo_2026-05-05_08-20-58%20(3).jpg
អាជ្ញាធរបានប្រកាសអាសន្នពីគ្រោះថ្នាក់នៅតំបន់ជុំវិញភ្នំភ្លើងរហូតដល់កម្រិតទី៣ ក្នុងចំណោម៥កម្រិត បន្ទាប់ពីវាផ្ទុះតិចៗជាច្រើនលើកបណ្តាលឱ្យបាក់ផ្ទាំងថ្មធ្លាក់ចុះពីមាត់ភ្នំភ្លើង ក្នុងនោះផ្ទាំងថ្មខ្លះមានទំហំធំៗប៉ុនរថយន្ត ដែលធ្លាក់មកជាមួយកំអែភ្នំភ្លើងអាចគ្រោះថ្នាក់ដល់ជីវិតមនុស្ស ។ ការប្រកាសអាសន្នកម្រិត៣ មានន័យថា ភ្នំភ្លើងអាចនឹងផ្ទុះឡើងបង្កគ្រោះថ្នាក់នាពេលឆាប់ៗ រីឯការប្រកាសអាសន្នកម្រិតទី៥ គឺជាកម្រិតគ្រោះថ្នាក់ខ្លាំងបំផុតដែលកើតឡើងដោយសារកំអែភ្នំភ្លើង ព្រមទាំងការបញ្ចេញផេះយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbRWYsVQGlv2DznJn1PIMGFMQdTaEDLxcgLHkXgNOv9jPzTJmOhSxB0lV2CxhYqXg5mGiirGsyENJBZEM_34nYYMtH17Q8nQjH2vFRa5cAT5XcyfBd9-LXh-eyGEEkiMdRBDYyumMfPl9iXnh4q6bxSBL5XGol2M_Et1Dhu8CQdUIQgKEOBEvR56uYIvg/s480/photo_2026-05-05_08-20-58%20(2).jpg

គួរបញ្ជាក់ថា ភ្នំភ្លើង Mayon មានកម្ពស់២,៤៦២ម៉ែត្រ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅប្រទេសហ្វីលីពីន ដោយសារតែរូបរាងស្រស់ស្អាតរបស់វា ប៉ុន្តែក៏ជាភ្នំភ្លើងដែលអាចគ្រោះថ្នាក់បំផុតក្នុងចំណោមភ្នំភ្លើងគ្រោះថ្នាក់របស់ហ្វីលីពី ចំនួន២៤កន្លែង ៕

យូណេស្កូ ធានាការជួសជុលនិងស្ដារឡើងវិញនូវការខូចខាតរបស់ប្រាសាទព្រះវិហារ

0

លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានបញ្ជាក់ប្រាប់សម្តេច ហ៊ុន សែន ថា អង្គការយូណេស្កូនឹងខិតខំសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជួសជុលនិងស្ដារនូវការខូចខាតសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ជាពិសេសគឺប្រាសាទព្រះវិហារ ដែលរងការបាញ់បំផ្លាញពីយោធាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPqIeceVkaih8zMF-NOh7KOnwEKpoIYnCWzbqUKxZzb0I901DRG_AYIdvB7dJr3vFKe13bfG_TTtiH_hVaw3K5skLplzjd_hGdaTjVhl_t_wFmyoriveblo7fgqDkYhCeoIoo3gqn77ALrVxpqUmkS1Ym1WUZ0si1T0DnJzhsIUDl1L7FTKgx_oXXExDs/s1280/photo_2026-05-01_16-21-39%20(2).jpg
ថ្លែងក្នុងឱកាសដែលសម្តេច ហ៊ុន សែន អនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម វិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាថ្ងៃទី៣០មេសានេះលោក Flavio Bonetti បានលើកឡើងនូវទំនាក់ទំនងរវាងកម្ពុជានិង UNESCO ឯកឧត្តមលើកឡើងថាជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅ។ ឯកឧត្តមបានបញ្ជាក់ថាអង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLwA6F9TXRZpdBjUPkA6Q3nsxBY5h0rzPPXNw8YsF6f308TmV2oNJbvCKizyZ-9S8sw_4YF2lg2W1ejRuus2T1CjWK7QpG7xRRbS6VCulJfHzch7xwfB-3_ETHI78PfBrjBqImN3CJYhOfv6OuuCOV3hGy_-fmDZeSLV8z5bEpDTcLsdN3KSs2F1kWU1E/s1280/photo_2026-05-01_16-21-39.jpg

នាឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមតំណាងអង្គការយូណេស្កូសុទ្ធតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លា.ញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈ សង្គ្រាមកម្ពុជា និងថៃហើយសម្ដេចបានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBPspCaTTwoLgNsqjkqgzRrlEA6c59B1ZrSf2mxELElxHC2zhgAPBVLOKM3WSvSoBBomt_Nznx9-R9qHvEMhg9zRtYbsLZD7RsQy11_YPKbcgWAGUDqt9W-erNaDzTGDgDvd9p-JFWBVMNQvzh_k53IfNrX0lzODg7wHEWyZJs_wKJucQxhFDRJdYeT3o/s1000/photo_2026-05-01_16-21-40%20(2).jpg

ឯកឧត្តមតំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយនិងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយឯកឧត្តមបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFtM7iQJLbHLiVtdD4RlDxwa_OvLOyMlBy6iPq-5J7Vj5xqe8qw5UrI9vKkpW1sxol7Q15DEF4yxPobe3ab81ZTT1AxqzIyKk19BEjPL7LgSRfbYMR0pK68RHTYBJyA8sC87SCXjsuH8N7BSwJGTjX-wtTxEiu-AZdNGqzvmPkLBQrEZHR-Ayz1jkdg3s/s1280/photo_2026-05-01_16-21-40%20(3).jpg

គួរជម្រាបថា យោងតាមការវាយតម្លៃបឋម ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២ កន្លែង ដែលទាមទារឱ្យមានការសង្គ្រោះជាបន្ទាន់។ អាជ្ញាធរជាតិព្រះវិហារបានប៉ាន់ប្រមាណថា កម្ពុជាត្រូវការថវិកាចន្លោះពី ៦០ លាន ទៅ ៧០ លានដុល្លារអាមេរិក និងអាចត្រូវប្រើរយៈពេលពី ២០ ទៅ ៣០ ឆ្នាំ ដើម្បីស្តារ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះឲ្យងើបឈរឡើងវិញ។ ក្នុងនោះដែរ របាយការណ៍ថ្មីៗនេះបានបង្ហាញថា អង្គការ UNESCO បានកៀងគរថវិកាចំនួន ៦០,០០០ ដុល្លារ ហើយដើម្បីគាំទ្រដល់ការជួសជុល ក្នុងនាមជាជំនួយសង្គ្រោះបន្ទាន់៕

Zhang Linghe កំពុងធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភពីបញ្ហាសុខភាព

0

ដោយសារតែកាលវិភាគការងារដ៏មមាញឹក Zhang Linghe កំពុងបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្រខណៈតារាសម្តែងរូបនេះប្រឈមនឹងការគេងមិនគ្រប់គ្រាន់ និងមានបញ្ហាសុខភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTwJYbPVukK80oVkz2BhG13JZdZIfTmb1dXeHOHvXf00Qs6ix2uaHz06oyfHIPN0quXC5ebySg4Repo9QhkWJInNDntHD3iJUw8ozciP7MrGp9yDrUIQwhLjRjGpt2d7OSUs9G5r5PbqQhHvny3MHYYRoq1v4k8gDNbUSTJSjZHYFoM_3gOJfo5rRJOHg/s694/image_2026-05-04_09-39-11%20(2).png
បន្ទាប់ពីបានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគម្រោង «Pursuit of Jade» Zhang Linghe បានបង្កើនប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័សជាមួយនឹងការបង្ហាញខ្លួនជាញឹកញាប់នៅក្នុងវិស័យជាច្រើន ចាប់ពីខ្សែភាពយន្ត និងការផ្សាយពាណិជ្ជកម្មរហូតដល់កម្មវិធីទូរទស្សន៍។ បច្ចុប្បន្ន Zhang Linghe កំពុងថតរឿងភាគប្រវត្តិសាស្ត្រ « The Road to Glory» នៅ Hengdian ដែលជាស្ទូឌីយោភាពយន្តធំជាងគេមួយនៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកគាំទ្រព្រួយបារម្ភមិនត្រឹមតែកាលវិភាគថតប៉ុណ្ណោះទេ ថែមទាំងកាលវិភាគការងារស្ទើរតែមិនឈប់ឈររបស់តារាប្រុសរូបនេះទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk6kID7T6WhNnL9OiNqakktLyvkJi75kSyNBfj8J6tFboVPRptm2Jn1-VxDONUFoGtlwGAus-BQyjSH9UQQ5BqZscfLkW5IefLfDqfsSNRkE9BwIvoimkjDJGexiocAI0X8VhJ7fodb_-1g21HolgNIakmUBy2O8SNhNEDq-WOB7-_EeCW3jsOGQCnwjg/s666/image_2026-05-04_09-39-11.png
យោងតាមការប៉ាន់ស្មានពីអ្នកគាំទ្រ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ Zhang Linghe បានគេងត្រឹមតែប្រហែល ២០ ម៉ោងប៉ុណ្ណោះ ដែលជាតួលេខដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ តាមពិតទៅ ចាប់តាំងពីខែមីនាមក កាលវិភាគរបស់ Zhang Linghe មមាញឹកណាស់។ លោកត្រូវធ្វើដំណើររវាងទីតាំងផ្សេងៗគ្នាជាច្រើនសម្រាប់គម្រោង និងសកម្មភាពផ្សព្វផ្សាយ។ នៅថ្ងៃខ្លះ តារាសម្ដែងរូបនេះបានចុះចតនៅអាកាសយានដ្ឋាន ហើយភ្លាមៗនោះក៏ទៅថតភ្លាមៗ ធ្វើការពេញមួយយប់ ហើយបន្តកាលវិភាគថ្មីនៅព្រឹកបន្ទាប់ដោយគ្មានពេលសម្រាក។ ការចូលរួមក្នុងបទសម្ភាសន៍ ការថតកម្មវិធី និងការចូលរួមក្នុងព្រឹត្តិការណ៍នានាក្នុងរយៈពេលខ្លីជាប្រចាំ បានប៉ះពាល់ដល់ស្ថានភាពរាងកាយរបស់លោកយ៉ាងច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHuK5i25S9wzCYwADg7CjIkQFDIgw5OQMJ8FmTNqzjUfSPo9UfNyXOBFjuKRGSMrUF2noTTr-bCyQbe05A_9K4aZamThXux4gtuGaPPjh5HTGluSvg97GkTMCnMeRnOYbfKgn2NiaEs9VBQ0ua0I54MF01UrbbqOIHOa7DGiIjPALZhikGqHJ3ZYFE_rs/s1280/image_2026-05-04_10-48-15.png

ក្រុមគ្រប់គ្រងរបស់ Zhang Linghe ពីមុនបានបញ្ជាក់ថា លោកកំពុងជួបប្រទះបញ្ហាសុខភាពមួយចំនួន រួមទាំងជាតិស្ករក្នុងឈាមទាប និងរបួសជើង។ ទោះបីជាយ៉ាងនេះក្តី លោកបានជ្រើសរើសមិនសម្រាក ប៉ុន្តែនៅតែបន្តធ្វើការយ៉ាងយកចិត្តទុកដាក់។ នៅក្នុងរូបភាពជាច្រើនដែលថតបាន តារាសម្ដែងរូបនេះហាក់ដូចជាអស់កម្លាំង ហើយថែមទាំងត្រូវការជំនួយដើម្បីធ្វើចលនាទៀតផង។ នេះកាន់តែបង្កើនការព្រួយបារម្ភរបស់អ្នកគាំទ្រអំពីសម្ពាធដែលលោកកំពុងប្រឈមមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioOWN5Ul5oVI9OUdUrUu0cs5xMJIqVKQ-6odoyfEEv2-txAPpGvl2EYPkAQThgJEiPNCbs7VpU-7an0cNm31fRE7Yx__OlFLsxoDfrJYaj6UUplHX4ZrbpkTGIYhbV2opXjhndWTIsORsWlOAhzSTkhszOZBb0ymGE5uk6SarGNISW9ffsFYYE2ydR9cw/s1440/image_2026-05-04_10-48-17%20(2).png
ទោះបីជាមមាញឹកយ៉ាងណាក៏ដោយ Zhang Linghe នៅតែរក្សាបាននូវវិជ្ជាជីវៈក្នុងការងាររបស់ខ្លួន។ លោកតែងតែខិតខំបញ្ចប់ឈុតឆាករបស់លោកឱ្យបានល្អ រក្សាអាកប្បកិរិយាម៉ឺងម៉ាត់ចំពោះគម្រោងនីមួយៗ និងមិនឱ្យបញ្ហាផ្ទាល់ខ្លួនរំខានដល់វឌ្ឍនភាពទាំងមូលឡើយ។ ក្រមសីលធម៌ការងារនេះបានធ្វើឱ្យតារាសម្តែងរូបនេះទទួលបានការវាយតម្លៃវិជ្ជមានជាច្រើនពីមិត្តរួមការងារ និងទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWupAwx2ecdfGUVHDYao0dOqCjxKI32j-Ud13pF5YNzjhxHWwJmK85sYglxeoo-0DY1BFiMEK-LFe4_MSXeybTgrJyy8il8UsPoob1PxbJWTO2lvUjYiizl2IacKhE4lmKcbmlC7eyuieAZi9XQb5d1JVdtTyCM8BGjA9sVkWxPBnbZmWri3S-_aJHXrM/s1620/image_2026-05-04_10-48-17.png

មនុស្សជាច្រើនជឿថា ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ Zhang Linghe កំពុងរួមចំណែកដល់ជំហរដ៏រឹងមាំរបស់លោកនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ទោះជាយ៉ាងណាក៏ដោយ រួមជាមួយនឹងការទទួលស្គាល់នេះ អ្នកទស្សនាជាច្រើនក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការធ្វើការហួសកម្លាំងរយៈពេលយូរអាចប៉ះពាល់អវិជ្ជមានដល់សុខភាព និងអាជីពរបស់គាត់នាពេលអនាគត។ ដោយសារតែសម្ពាធបច្ចុប្បន្ន អ្នកគាំទ្រសង្ឃឹមថា Zhang Linghe នឹងរកឃើញតុល្យភាពកាន់តែប្រសើរឡើងរវាងការងារ និងការសម្រាក។ ការរក្សាស្ថានភាពរាងកាយល្អនឹងមិនត្រឹមតែជួយលោកឱ្យរក្សាទម្រង់លេងល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែវាក៏បម្រើជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍនាពេលអនាគតប្រកបដោយចីរភាពផងដែរ៕

អ្នកប្រវត្តិសាស្ត្រម្នាក់រិះគ.ន់រឿងភាគ «Perfect Crown»

0

រឿងភាគ «Perfect Crown» ដែលមានតួឯក Byeon Woo Seok និង IU ត្រូវបានអ្នកប្រវត្តិសាស្ត្រម្នាក់រិះគន់រឿងភាគនេះថាមានភាពមិនត្រឹមត្រូវខាងប្រវត្តិសាស្ត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXudqGAg726Bhhut1CtK2x2Y8dB80Nr-nl_eHX2StCBiC12O4a5MrOL8VlsQcatBIFHGBRm8lm-O0p9vqcrdgOAnbWLKtP1UGD_5pTvTRoMVDEg1ibYE8z2UDkyCy28BXEbCKJjCTLKi_1yawPXW7fPs713b4_AEkPdFTXaRLGayfDSBP1zN9LdIgZtcg/s1350/image_2026-05-01_10-59-17%20(2).png
ថ្មីៗនេះលោក Shim Yong Hwan ជាអ្នកប្រវត្តិសាស្ត្របានបង្ហោះវីដេអូមួយវិភាគពីរបៀបដែលរឿងភាគកូរ៉េ «Perfect Crown» សមនឹងនិន្នាការកើនឡើងនៃប្រភេទរឿងប្រឌិតប្រវត្តិសាស្ត្រជាពិសេសមានប្រជាប្រិយភាពនៅក្នុងរឿងគំនូរជីវចលតាមអ៊ីនធឺណិត និងប្រលោមលោកអនឡាញ។ ប្រវត្តិវិទូទទួលស្គាល់ភាពទាក់ទាញនៃប្រភេទនេះ ដោយអះអាងថាចំណុចខ្លាំងរបស់វាស្ថិតនៅក្នុងការពង្រីកការស្រមើលស្រមៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH5XuiT71ub074ZRoHseoUKr05pdwZhnh8zLiyF8fqdu7PbK18gw4WbN3GKGJPW_r0hFjj9oz1LpY9gTRoyfhBIZEWyRY9JbyX5tEzgwkwAsIgDk4OFsfPchkYWWufxcdCPL_3p5fWrCc3FZl8VUxH98KAyPykQV5fUA6qSTj8yWCMZqXkTnLnIG6syAo/s1350/image_2026-05-01_10-59-17.png

លោកក៏បានពិនិត្យមើលព័ត៌មានលម្អិតដូចជាបរិបទប្រវត្តិសាស្ត្រដែលនាំឱ្យមានការដួលរលំនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសកូរ៉េ ការរចនាសម្លៀកបំពាក់ហាន់បុក និងទម្រង់នៃការនិយាយដែលប្រើក្នុងខ្សែភាពយន្ត ដោយសង្កត់ធ្ងន់ថា ការពិសោធន៍វប្បធម៌ទាំងនេះបានលើសពីអាណាចក្រនៃប្រវត្តិសាស្ត្រដើម្បីបង្កើតវប្បធម៌ថ្មីមួយ។ លោកបាននិយាយថា «ស្នាដៃប្រឌិតបែបប្រវត្តិសាស្ត្រដូចជា Perfect Crown បច្ចុប្បន្នកំពុងជានិន្នាការពេញនិយមនៅក្នុងរឿងគំនូរជីវចលតាមអ៊ីនធឺណិត និងប្រលោមលោកអនឡាញ។ គុណសម្បត្តិគឺថាពួកវាពង្រីកការស្រមើលស្រមៃ ហើយប្រសិនបើផ្អែកលើគ្រឹះដ៏រឹងមាំ ពួកវាអាចក្លាយជាស្នាដៃដ៏ទំនើបជាងមុន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipRQLRf2p0-o4lMNBV2aekobxjd60fn0t1beXETSALzah_y29VWwQl7rQxiIFPjcL24eW6ECOEyCBV5s7Adndx_UxIFWb720YwGni5phAiNbmxXTSvtp15mPtEV7oLRrtDJtkUxzxUsvQv2LBjeiZ7nIr9r5mTtiLF8xtU_Wnmt0Pd8qEopuO8etY6QtA/s1191/image_2026-05-01_10-59-14.png
យ៉ាងណាក៏ដោយ លោកក៏បានចង្អុលបង្ហាញពីភាពមិនត្រឹមត្រូវមួយចំនួនផងដែរ រួមទាំងឈុតឆាកដូចជាភ្លើងឆេះវាំង និងព័ត៌មានលម្អិតផ្នែកវប្បធម៌មួយចំនួន។ បញ្ហាធំបំផុតមួយគឺគោលការណ៍ស្នូលរបស់ខ្សែភាពយន្តនេះប្រទេសកូរ៉េសម័យទំនើបក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ អ្នកប្រវត្តិសាស្ត្រ Shim បានអះអាងថា តាមប្រវត្តិសាស្ត្រ សេណារីយ៉ូនេះស្ទើរតែមិនអាចទៅរួចទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiksjR2jiqSj_ZuGTwtNnQdRLHyPnx5wUpcKv68VaKLDtmA7dwsWXQ3RpO-nV-AFclGYQFUoK_DEihcpNf_d9LIAQUENa1o5v9nXpxwTGGeim1CYxsePIBawUeTcw6H6hYcWnE5XRVB-l-AZXOnHNU8XtyuzOEoLmh_XiNN9DtyX-v6RqNmqbeefTMZ9E8/s1350/image_2026-05-01_10-59-18.png

លោកបានបន្តពិភាក្សាអំពីស្គ្រីបភាពយន្ត ជាពិសេសថាតើព្រះអង្គម្ចាស់ Ian ដើរតួដោយ Byeon Woo Seok អាចដណ្តើមអំណាចពិតប្រាកដជំនួសព្រះមហាក្សត្រវ័យក្មេងបានឬអត់។ យោងតាមលោក Shim នេះមិនអាចទៅរួចទេក្នុងបរិបទប្រវត្តិសាស្ត្រនៃសម័យចូសុន ដោយសារប្រព័ន្ធនៅពេលនោះត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីគ្រួសាររាជវង្ស។ អ្នកប្រវត្តិសាស្ត្ររូបនេះក៏បានលើកយកព័ត៌មានលម្អិតដូចជាទម្រង់នៃការនិយាយ និងការរចនាសំលៀកបំពាក់មកនិយាយ ដោយអះអាងថាជម្រើសមួយចំនួននៅក្នុងខ្សែភាពយន្តនេះ នៅពេលដែលពិចារណាពីទស្សនៈសីលធម៌របស់រាជវង្ស គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទោះបីជាលោកទទួលស្គាល់ថាវាអាចជាការសម្រេចចិត្តប្រកបដោយភាពច្នៃប្រឌិតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGB72-aXMh0-8ZVCEXhdByJZcG2yZr_8-HJB2l-EPtiEoUYI73m1bsXPe4TSzrZqGCc-RpkJWRTje2nyBglmgZOAnbZpuRx_ndg806pRhGeA_oeY6DQfLH5icAvDJJbkQsLIDhNWPwOfD7BBVl_v53Qs09SGxqrwqYqcX7xcL2_hvcIRQjqSHJMHiH9k/s1080/image_2026-05-01_10-59-14%20(3).png
លោកបានមានប្រសាសន៍ថា «ពាក្យដូចជា yeonggam ឬ daegam តំណាងឱ្យឋានៈមន្ត្រី។ នៅក្នុងខ្សែភាពយន្តនេះ ការលាយបញ្ចូលគ្នានៃលំនាំលើសម្លៀកបំពាក់រាជវង្ស ឬការបន្ធូរអាវផាយរាជវង្ស យោងតាមពិធីការ អាចបណ្តាលឱ្យមានការប្រហារជីវិត ប៉ុន្តែខ្ញុំចាត់ទុកថានោះជាបញ្ហាក្នុងវិស័យនៃការរចនាប្រកបដោយភាពច្នៃប្រឌិត»។
អ្នកប្រវត្តិសាស្ត្រចាត់ទុកខ្សែភាពយន្តនេះថាជា «ស្នាដៃប្រឌិតប្រវត្តិសាស្ត្រដែលមានគុណភាពទាប ពីទស្សនៈសិក្សាដ៏ហ្មត់ចត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyOHBsWvG6me7afNOjrUuasPhplEOojzae7g5NMDyiJTXF5BJhAyyhQ7kDQaeZAMNUhczw_zFF83lACw3YwDjCVYoUwnK0ptH5i-PdglzKjo9xOHsviv6CH6g_TBZkOg8yCbqczSb-Li7QGDu-li3iqvxaULzpr8uhL4V3IUxFYDtdMcrhDray7E4tb-U/s1350/image_2026-05-01_10-59-14%20(4).png

ទោះជាយ៉ាងណាក៏ដោយ លោកក៏បានវិភាគវាពីទស្សនៈវិជ្ជមានជាងមុនផងដែរ ដោយអះអាងថា Perfect Crown គឺជាផ្នែកមួយនៃនិន្នាការវប្បធម៌ដ៏ទូលំទូលាយ ទោះបីជាមិនមានភាពត្រឹមត្រូវតាមប្រវត្តិសាស្ត្រក៏ដោយ វាគឺជាការពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយក្នុងការនិទានរឿងនៅក្នុងរលក Hallyu សម័យទំនើប។ រឿងនេះនៅតែបន្តទទួលបានប្រជាប្រិយភាពខ្ពស់ ដោយមានចំណាត់ថ្នាក់លើសពី ១១% ដោយបង្កើតកំណត់ត្រាថ្មីៗជាប់លាប់។ ការជជែកវែកញែកអំពីតុល្យភាពរវាងភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងរឿងប្រឌិតកំពុងតែក្តៅគគុកកាន់តែខ្លាំងឡើង៕

ថៃរកឃើញទីតាំងវេចខ្ចប់ទុរេនខ្ចីទម្ងន់ជាង១តោននៅខេត្តចន្ទបុរី ដែលឈ្មួញបម្រុងនាំចេញទៅក្រៅប្រទេស

0

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញថៃបានរកឃើញទុរេនខ្ចីទម្ងន់ជាង១តោន (ឬជាង៥០០ផ្លែ) ត្រូវបានក្រុមឈ្មួញវេចខ្ចប់ច្រកឡាំងរួចរាល់ ស្ថិតនៅទីតាំងចំនួន៣កន្លែង ក្នុងខេត្តចន្ទបុរី ដើម្បីត្រៀមបញ្ជូនតាមរថយន្តនាំចេញទៅក្រៅប្រទេស ។ តាមការត្រួតពិនិត្យសាច់ទុរេនម៉នថង គឺមិនស្របតាមស្តង់ដារកំណត់ ដែលក្រុមឈ្មួញបានប្រមូលទិញពីចម្ការទុរេនខូចខាតដោយសារខ្យល់ព្យុះ ហើយមន្ត្រីជំនាញក៏ដាស់តឿនឱ្យក្រុមឈ្មួញនាំចេញទុរេនមានគុណភាពល្អ ប្រសិនបើរកឃើញការលួ.ចនាំចេញទុរេនខ្ចីជាលើកទី២ នឹងដកហូតអាជ្ញាប័ណ្ណ មិនអនុញ្ញាតឱ្យនាំចេញ ចាប់ពី៣០ថ្ងៃ ទៅ៩០ថ្ងៃ និងដកហូតអាជ្ញាប័ណ្ណជារៀងរហូត ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញបានចុះឆែកឆេរទីតាំងវេចខ្ចប់ទុរេន ចំនួន៣កន្លែង នៅខេត្តចន្ទបុរី ដែលមានចំនួនសរុបស្មើ៣៥០ឡាំង (ទម្ងន់ជាង៧តោន) ដែលក្រុមឈ្មួញកំពុងត្រៀមបញ្ជូនតាមរថយន្តដើម្បីនាំចេញទៅក្រៅប្រទេស ប៉ុន្តែក្នុងចំណោមទុរេនទាំងនេះ មន្ត្រីជំនាញរកឃើញទុរេនខ្ចីរហូតដល់ជាង១តោន (ឬជាង៥០០ផ្លែ) ។ បន្ទាប់មក មន្ត្រីជំនាញក៏បញ្ជាឱ្យឈ្មួញរើទុរេនទាំងអស់ចេញពីឡាំង និងហាមមិនឱ្យនាំចេញទៅក្រៅប្រទេស នាំឱ្យខូចកេរ្តិ៍ឈ្មោះទុរេនថៃ ។

មន្ត្រីជំនាញដែលបានចុះត្រួតពិនិត្យទីតាំងវេចខ្ចប់ទុរេននៅខេត្តចន្ទបុរី ឱ្យដឹងថា ទុរេនខ្ចី ទុរេនគ្មានគុណភាព និងទុរេនខូចខាតដោយសារខ្យល់ព្យុះ មានទម្ងន់ជាង១តោន ត្រូវបានក្រុមឈ្មួញត្រៀមនាំចេញទៅលក់នៅក្រៅប្រទេសដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះទុរេនថៃ ស្របពេលបច្ចុប្បន្ន ចិនបដិសេធការនាំចូលទុរេនថៃ ដោយសារផ្ទុកសារធាតុគីមីច្រើនប៉ះពាល់សុខភាពអ្នកបរិភោគ ។

ទីតាំងវេចខ្ចប់ទុរេនគ្មានគុណភាព គឺស្ថិតនៅឃុំថុងបេនចា ស្រុកថាម៉ៃ ចំនួន២កន្លែង និងទីតាំង១កន្លែងទៀត ស្ថិតនៅឃុំស៊ែលុង ស្រុកមឿងចន្ទបុរី ខេត្តចន្ទបុរី ។ សាច់ទុរេនម៉ុនថងភាគច្រើនគ្មានស្តង់ដារ ទើបមន្ត្រីជំនាញបញ្ជាឱ្យក្រុមឈ្មួញរើទុរេនចេញពីឡាំងទាំង៣៥០ឡាំង ។ ក្នុងចំណោមទុរេនទាំងនេះ ក្នុងនោះទុរេនគ្មានគុណភាព គឺស្មើរហូតដល់ជាង១តោន (ឬជាង៥០០ផ្លែ) ទើបមន្ត្រីជំនាញឱ្យឈ្មួញបាញ់ថ្នាំពណ៌សម្គាល់ថា «ជាទុរេនគ្មានគុណភាព» ដើម្បីកុំឱ្យលាយឡំជាមួយទុរេនផ្សេងទៀត ។

មន្ត្រីជំនាញបានដាស់តឿនឱ្យក្រុមឈ្មួញនាំចេញទុរេនមានគុណភាពល្អទៅក្រៅប្រទេស ប្រសិនបើរកឃើញថា ក្រុមឈ្មួញលួចនាំចេញទុរេនខ្ចីគ្មានគុណភាពជាលើកទី២ គឺនឹងដកហូតអាជ្ញាប័ណ្ណនាំចេញ (ដោយមិនអនុញ្ញាតឱ្យនាំចេញទុរេន ចាប់ពី៣០ថ្ងៃ ទៅ៩០ថ្ងៃ) និងពិចារណាដកហូតអាជ្ញាប័ណ្ណជារៀងរហូត ។

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២៥ មន្ត្រីជំនាញថៃក៏ធ្លាប់រកឃើញទីតាំងលួចលាក់នាំចេញទុរេនខ្ចីពីខេត្តចន្ទបុរីទៅក្រៅប្រទេសដែរ ប៉ុន្តែសកម្មភាពនេះនៅតែកើតមានឡើងរហូតមក ។ បច្ចុប្បន្ន ទុរេនគ្មានគុណភាពនៅប្រទេសថៃត្រូវបានដាក់លក់ក្នុងតម្លៃថោកៗដើម្បីបញ្ចេញពីស្តុក ថៃកំពុងមានបញ្ហាទុរេនលើសតម្រូវការយ៉ាងខ្លាំងដោយសារចិនដែលជាទីផ្សារនាំចេញដ៏ធំ រឹតបន្តឹងការនាំចូល ទើបក្រសួងពាណិជ្ជកម្មថៃហៅ Influencer ល្បីមកជួយលក់ទុរេនតាមអនឡាញក្នុងតម្លៃឡៃឡុង ។

ទុរេនលើសតម្រូវការនៅថៃកើតឡើងស្របពេលគយចិនបានរាយការណ៍ពីការរកឃើញសារធាតុ Basic Yellow 2 (BY2) ដែលអង្គការសុខភាពពិភពលោក ចាត់ទុកជាសារធាតុបង្កជំងឺមហារីកក្នុងទុរេនថៃ ហើយចិនកំណត់ឱ្យការនាំចេញទុរេនទាំងអស់របស់ថៃ ត្រូវតែមានឯកសារបញ្ជាក់ច្បាស់លាស់ថា គ្មានសារធាតុ BY2 និងសារធាតុ Cadmium ៕

G-Dragon ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លាដោយសារតែសំលៀកបំពាក់

0

តារាចម្រៀង G-Dragon ត្រូវបានអ្នកគាំទ្រអន្តរជាតិបញ្ចេញមតិប្រតិកម្មនិងបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការស្លៀកពាក់របស់លោកដែលត្រូវបានគេចាត់ទុកថាជាការរើសអើងជាតិសាសន៍អមដោយរូបភាពចម្រូងចម្រាសខាងវប្បធម៌។ ភ្លាមៗមិនបង្អង់យូរក្រុមហ៊ុនគ្រប់គ្រងរបស់ G-Dragon បានចេញលិខិតសូមទោសជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZlDhPUPwwI6JKYr9mSKAOoY4A8owbBj91R6zoncTZtoD-1XqWRBL9XhDWdzz1llpcK03wVth_e5tndy1xPSWCUjyZj3Y4vit5KGFkCuautQ7BA42Xd97sfOjjVUXYOWNSE-EM2F85gDZNx72n2_TUeeRYun5hiiUd2vHS9qHtet3T7OsCy1mOHrkhF-g/s1499/image_2026-05-04_09-42-43.png
នៅថ្ងៃទី៣ ខែឧសភា ក្រុមហ៊ុនគ្រប់គ្រងរបស់ G-DRAGON គឺ Galaxy Corporation បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ រួមជាមួយនឹងការសូមទោសទាក់ទងនឹងភាពចម្រូងចម្រាសជុំវិញសម្លៀកបំពាក់របស់សិល្បករនៅក្នុងព្រឹត្តិការណ៍ K-SPARK Macau ដែលបានធ្វើឡើងកាលពីពេលថ្មីៗកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI1Tjf53_UvT-UUL2_geqgPIbMJ-hQwm1hhwOReiRj-IJYAysyDU2p2C4s7LMfm0i51Q6U6bDLHC7jR8Clif3-K9CeJqGS5EhIPKsmNRuezH83pztFRt-2-2huauy6RLq1wU-wqFMdS1Ol1FXJHQvK3fPlpAPbx3-JRgDwKpOZEp6Ouk_dCeSOxsvKUZg/s2048/image_2026-05-04_09-42-42.png

ក្រុមហ៊ុនបានទទួលស្គាល់ថាសម្លៀកបំពាក់របស់ G-DRAGON មានពាក្យពេចន៍ដែល «មិនសមរម្យទាក់ទងនឹងបរិបទសង្គម និងវប្បធម៌»។ អ្នកតំណាងម្នាក់មកពីក្រុមហ៊ុន Galaxy Corporation បានសូមទោសដល់អ្នកគាំទ្រ ហើយបាននិយាយថា ឧប្បត្តិហេតុនេះបានបម្រើជាការព្រមានយ៉ាងច្បាស់អំពីសារៈសំខាន់នៃ «ភាពរសើបខាងវប្បធម៌» នៅក្នុងឧស្សាហកម្មកម្សាន្តពិភពលោក។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អំពីដំណើរការផ្ទៃក្នុងទាំងមូលរបស់ខ្លួនទាក់ទងនឹងការជ្រើសរើសសម្លៀកបំពាក់ ចាប់ពីរចនាប័ទ្មរហូតដល់ការពិនិត្យរូបភាពមុនពេលសិល្បករបង្ហាញខ្លួនជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_03MR0QJaNzGMo7rwQ-yJXhZ0MIu8k-2k_Vcg0bEbhXUGgtT-T5jE78dHuLTzpgw31s_2tD6RV-JIbEtag96t4WgdY_V-pnbVrmSBjQ75FBZojaXdNNxvZZGcGexOnBzHikiMZDfkvxIFXSZLSHFPiVxqaj3AFG3VoesPmdoSVwNHJ9gIoEIAgrgClw/s680/image_2026-05-04_09-42-44.png

ភាពចម្រូងចម្រាសបានចាប់ផ្តើមរីករាលដាល នៅពេលដែលរូបភាពជាបន្តបន្ទាប់នៃសម្លៀកបំពាក់របស់ G-DRAGON នៅលើឆាក K-SPARK Macau ត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA_Z6QXCvpBHUao16yAHhWox1t9LGeWDX3RfzH2pPOr-QeQBzOc_u-pJZu_4DbG03zQpqdcuixDT6SY-m_RjdYNm6MQ9fbNnR5_GywT3r_r8sg6qQ7_Me3FQsLjBF09_O1DgGxMxxq8_Jb7qRNDunwYSJJPGMWWGd5-S8dTxPgckWwZ0QCnE-sUUqDpIs/s900/image_2026-05-04_09-42-41%20(2).png
យោងតាមអ្នកគាំទ្រអន្តរជាតិជាច្រើន អាវដែលតារាចម្រៀងរូបនេះពាក់មានពាក្យមួយដែលត្រូវបានចាត់ទុកថាជាការរើសអើងជាតិសាសន៍ជាភាសាហូឡង់ អមដោយរូបភាពចម្រូងចម្រាសខាងវប្បធម៌។នេះបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើន ជាពិសេសទស្សនិកជនអឺរ៉ុប និងអាម៉េរិក សម្តែងការខកចិត្ត និងមានប្រតិកម្មយ៉ាងខ្លាំងយ៉ាងណាក៏ដោយ សូម្បីតែបន្ទាប់ពីការសូមទោសត្រូវបានចេញក៏ដោយ មតិសាធារណៈមិនទាន់បានថមថយទាំងស្រុងនៅឡើយទេ៕

ត្រាំ បញ្ចេញផែនការរំដោះកប៉ាល់ពាណិជ្ជកម្មនានាចេញពី Hormuz នៅថ្ងៃចន្ទនេះ

0

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងចាត់ឲ្យកងកម្លាំងអាមេរិកអមដំណើរកប៉ាល់ពាណិជ្ជកម្មរបស់ប្រទេសនានា ដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះឲ្យអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់ពីព្រឹកថ្ងៃច័ន្ទតទៅ (ម៉ោងនៅមជ្ឈិមបូព៌ា) ដោយពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងនេះថាជា “កាយវិការមនុស្សធម៌” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxwVX1d19-NdZ7R683uQXleHKWT65y9WVKXGaLboSgx6oC55-Ul1jsfhsSi-y1a4ky5pvN2-kNZlrFTDMIFtlhVLX-JEOKpEziZtBKN9VRUhukGI6xBigqb4SMIgP8ZH9PaLzFP_eWXPjcxmVPEsc3FTc2zeKPGLG4VjosG-ewL-tX8ZhaHYZZQyTfT00/s1280/photo_2026-05-04_09-34-51%20(3).jpg
យោងតាមការចុះផ្សាយរបស់ Anadolu ដោយបានដកស្រង់សម្តីមេដឹកនាំអាមេរិកកាលពីថ្ងៃអាទិត្យ ទី៣ ឧសភា បានឲ្យដឹងថា ប្រតិបត្តិការអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលមានឈ្មោះថា Project Freedom នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ និងជាកាយវិការមនុស្សធម៌មួយចំពោះក្រុមនាវិកស្ថិតនៅលើកប៉ាល់រងផលប៉ះពាល់ដោយសារការបិទខ្ទប់ និងអាចកំពុងប្រឈមនឹងការខ្វះខាតស្បៀង រួមទាំងសម្ភារៈផ្គត់ផ្គង់ ចាំបាច់ផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxxBmZL9Psx3NR_71c39opExE__clfgGzQ-bJFFiTqWszFRQhUK7UQSwNMb-LHVAp52PaffwWcdgpXQ3Bzz_5Wz8O7qVJ69iJcyPuSf1aef822JFeMnTHwcVmXMz8BOAKhmwXc5HAAB4egdD6FKtbKevHk20wJQsMIrLIDPmxD0Lc1HXNHUZ97NxNiHnY/s1110/photo_2026-05-04_09-34-51%20(2).jpg
ជាមួយគ្នានេះ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងប្រឹងប្រែងដើម្បីជួយកប៉ាល់ និងនាវិក របស់ពួកគេចាកចេញពីច្រកសមុទ្រ (Hormuz) ដោយសុវត្ថិភាព។ ពួកគេនិយាយថាពួកគេនឹងមិនត្រឡប់មកវិញនោះទេ រហូតទាល់តែតំបន់មានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2J1Bub1mcpDRtoZzVyZzBYBW2nVzYsLNdoWpcARbX0KRhibXejIykCKJD1hF7Rw6b78omXl8N6dgUut_i6Wm5AeX7nHhZWw1QqJ-eAPIyVTb8PxqcHv4mkRv9-B0kzpH1VZamCz-0sxsikZSi3PvkefOoQPHUrAn4FYHcVtwYI0QNRFBX_IbU2QwWTM/s1200/photo_2026-05-04_09-34-51.jpg
សូមជម្រាបថា កងបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រកាសថា ខ្លួននឹងចាប់អនុវត្តបទបញ្ជារបស់លោកត្រាំ ពីថ្ងៃចន្ទនេះទៅ ដើម្បីស្តារសេរីភាព នៃការធ្វើនាវាចរណ៍នៅច្រក Hormuz ឡើងវិញ។ តាមការបញ្ជាក់ ប្រតិបត្តិការនេះ នឹងមានការចូលរួម ពីសំណាក់នាវាចម្បាំង បំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvb-fGk2OPPzgdgfjQhFZAf0UrSVXjElp2hpNxgjrUe3BMrpwmbH-q7ZDdtwgiygkiHYyIB0xl-DqHedWqY94XwRYRGzSUCBhRN66D3p_BxpZsaeZpV1v7hiLj5GxPHrVG7E6tTLS8Er0tduJQw0ZUREkpQx7QuoJAjCiGoywsCvWnrcMeamVkD0p1ifs/s1280/photo_2026-05-04_09-34-52.jpg
ឆ្លើយតបនឹងការប្រកាសខាងលើ ទីក្រុងតេហេរ៉ង់ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ចំពោះគម្រោងរបស់លោក ត្រាំ ដោយប្រធានគណៈកម្មការធិការសន្តិសុខជាតិ នៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi ព្រមានថា បើអាមេរិក ហ៊ានធ្វើបែបនេះមែន នោះគឺស្មើនឹងការរំលោភបទឈប់បា.ញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIedSs_ab1DgyGDxZ5tgmCaTxpDNRFar0d-q4fsXqNByzutS-r_SIWrtsQGOiYp7L6_DVAYeQlafJE2BEGb41bczz9osNmpsZHSDJuclK10PTjj4e04HhtoiZwWOTcJFa9j-RpsZQG9DIGx1jqoQOjsm8FdXOBQA98iQfc0xZcf9T6adOpsCs4FavIdgw/s1024/photo_2026-05-04_09-34-50.jpg

បើតាមអ្នកវិភាគ ផែនការនេះអាចជួយឱ្យមានស្ថេរភាពនៃការដឹកជញ្ជូនក្នុងរយៈពេលខ្លី ប៉ុន្តែក៏អាចបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាផងដែរ ប្រសិនបើកងកម្លាំងយោធាមកពីប្រទេសផ្សេងៗគ្នាធ្វើប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងដែនទឹកដូចគ្នា ដែលធ្វើឲ្យស្ថានភាពសម្របសម្រួលបញ្ចប់សង្រ្គាមដើម្បីសន្តិភាពនៅតែមានអស្ថិរភាព៕