Home Blog Page 419

សំណង់ប្រាសាទសីហនគរក្នុងប្រទេសថៃ ពិតជាចម្លងតាមប្លង់ប្រាសាទអង្គរវត្តរបស់កម្ពុជា

0

រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាន៌ថាការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja_xBGWuY40gp7ZxJLL-KpqgsJfMY6BN0dNBtvv7drkhMCyJnYZ53VzKz4B_KBamtklUcsYGBzgbJ2o1elYEDRF3y70Csut8hEFcOsfvvAzt0u5LXK4q6i3ImIUknFdPCKCLEbQVAX3i5in6UAnNP3yAzhWLbiSXMedfvNkWsd7pwWhjz4J9ywyeE5Z7_j/s1280/photo_2025-06-21_11-29-16.jpg

នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2zNFYAWy1fHpfv0L2diKs5eCPJkmFJq0lkUXsWH9dF2zrAwPsCS-nXz15eUe-UgZIIfmqKDs1W-DoGR1AHZ8jP9hfoCpd0SRLOZpO7hxlFOKgG6LSwYnjYCkrpucaxn-IIBTcEoasqKoLmKga0sZPMQXl6F69SZqLzi2MX1WlKCkmRZv-7AHZTYdJBUCy/s1280/photo_2025-06-21_11-29-17.jpg

គួររំលឹកថា ការសាងសង់ប្រាសាទ Siha Nakhon ឬមានន័យថា សីហនគរ នៅក្នុងប្រទេសថៃនេះ ធ្លាប់ទទួលរងនូវមតិប្រតិកម្ម និងរិះគន់ថាបានចម្លងគំរូតាមប្លង់របស់ប្រាសាទអង្គរវត្តរបស់កម្ពុជា តាំងពីទើបចាប់ផ្ដើមដំបូងមកម្ល៉េះ។ ប៉ុន្តែបើយោងតាមសង្ឃដីការរបស់ព្រះសង្ឃមួយអង្គ ដែលគង់នៅវត្ត Phu Man Fah ជាទីតាំងសាងសង់ប្រាសាទខាងលើនេះបានបញ្ជាក់ថា ៖ ការសង់សាងប្រាសាទនេះ គឺកើតចេញពីការនិមិត្ត និងការស្រមើស្រមៃ ដែលបានមើលឃើញ ចងចាំ ហើយនិងគូរទុកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vTvTXZ6HAJ2mDeDf0tD-xSHTqZshWiWAENTooRv11yQ5sMl4hVyxahyphenhyphensXFL_onQZ_kHSgFxY2TfuDTtSul8_tlGSM4MtJn9eUNVH-XJpBuqsgZJHHCZUfs65OFWBsrqtJ5AWUM_6Psl-HbdITepgcood5XBVRq_sTdlC6auQnF8PZL8cGzUVs25Mh9Vl/s1280/photo_2025-06-21_11-29-18.jpg

ទោះជាមានការបកស្រាយបែបនេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា សំណង់ប្រាសាទសីហនគរនេះមានកំពូលបី ក្បាច់ផ្ដែរ និងខ្លោងទ្វារ ព្រមទាំងសំណង់ប្រាសាទបន្ថែមជុំវិញមួយចំនួនមានភាពស្រដៀងគ្នាជាច្រើន បើធៀបប្រាសាទនេះទៅនឹងប្រាសាទអង្គរវត្ត ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតរបស់កម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdf8A7w9rffrhuG4nsx75TCBbtc3vArNwPhEdam2KPpskDNssBlu_Cpxkk598825Ya79fxWPXv0TsUH1bdg6z8EBpUMdtD9lhSdPGJr8k9iPX139NMhjKb8Jjp_G__rZtw0udPzfVFmTRbkCG-CgZyw8a83SkpCNlHUi5jskbXzlOV12zGSgbdjRNYGNcs/s1280/photo_2025-06-21_11-29-19.jpg

កន្លងមក បណ្ឌិត ស៊ុ ម៉ាប់ អ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បញ្ជាក់រួចមកហើយថា ៖ ក្រសួងពុំបានព្រងើយកន្តើយនឹងរឿងនេះទេ យើងធ្លាប់បញ្ជូនអ្នកជំនាញទៅដល់ទីតាំងផ្ទាល់ដើម្បីពិនិត្យមើលការសាងសង់ ប៉ុន្តែក្នុងរូបភាពជាការស្រាវជ្រាវ ព្រោះមិនចង់ឲ្យប៉ះពាល់ដល់មិត្តភាព។ ក្រោយការពិនិត្យមើលវាមានចំណុចច្រើនដែលយើងពិបាកក្នុងការចោ.ទថាគេចម្លងយើងណាស់ ព្រោះប្រាសាទបុរាណខ្មែរលើទឹកដីថៃបច្ចុប្បន្នមួយចំនួនក៏មានលក្ខណៈស្រដៀងគ្នា នឹងប្រាសាទនៅកម្ពុជាដែរ។ ជួនកាលគេឆ្លើយថា គេយកតាមគំរូប្រាសាទនគរភ្នំនៅប្រទេសគេ ក៏យើងមិនអាចចោ.ទគេបានដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih3Gt-Pl0qTVjE9dkFR_w0z5opw5w7DwUFQ50xhVOQo1BdVfssrn8AFBo7bCOOpZEmwQWleMCiiC0nneXt9siW5_ukNd6PVF9MM6V419yxcM_zlw14HsgxImU0IVe9_yvIPkKhzhwK7dLHH-HIVax8-mwWPxXu7sZ2djEvbAvALcujxafjsf96TmubsAJR/s1024/photo_2025-06-21_11-29-20.jpg
តែទោះជាណា អ្នកនាំពាក្យក្រសួងក៏បានអះអាងផងដែរថា ក្រុមបច្ចេកទេសកម្ពុជានឹងនៅតែអង្កេតមើលលើចរឹកលក្ខណៈនៃការសាងសង់នោះបន្តទៀតថាពិតជាចម្លងពីអង្គរវត្តយើងមែន ឬអត់? ហើយប្រសិនបើរកឃើញភស្តុតាងគ្រប់គ្រាន់ថាពិតជាចម្លងមែននោះ ក្រសួងនឹងដំណើរការផ្លូវច្បាប់រួមមាន ច្បាប់គ្រប់គ្រងបេតិកភណ្ឌពិភពលោក ក៏ដូចជាយន្តការអន្តរជាតិ ដើម្បីឲ្យអង្កការយូណេស្កូចាត់វិធានការលើសំណង់នោះ៕

ក្រសួងពាណិជ្ជកម្មថៃបញ្ជាឱ្យពង្រឹង និងរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ផិឆ័យ ណារីតថាផាន់ បានបញ្ជាទៅកាន់នាយកដ្ឋានពាណិជ្ជកម្មបរទេសឱ្យពង្រឹង និងរឹតបន្តឹងការនាំចូលដំឡូងមីពីប្រទេសកម្ពុជា ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ។ លោកបានបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលថៃនឹងការពារកសិកររបស់ខ្លួន ដោយផ្តោតសំខាន់លើការកំណត់តម្លៃដំឡូងមីនៅប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizXExHlFSDqu6VzvDQQwHkXyCvhsPAQ0bkh0Nm0RWF_MUf6eqOHL9PZ5xjsKTSPKwxMsgnXeOQ8Q6aSmhimobJU4U4aD2cwX01wi_gwnv7ZS4JtBijzdQgpSH6InvvwXbYm2TfoDXppQSbFMQ_WGN1HhoIHtb8GIfZnx3wXATenZp49VCZ948aSUgE9k1y/s500/photo_2025-06-21_11-50-41.jpg
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ផិឆ័យ ណារីតថាផាន់ និយាយថា លោកបានបញ្ជាទៅកាន់នាយកដ្ឋានពាណិជ្ជកម្មបរទេស ដែលជាភ្នាក់ងារត្រួតពិនិត្យការនាំចូលដំឡូងមីឱ្យពង្រឹង និងរឹតបន្តឹងការនាំចូលដំឡូងមីកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ ពីព្រោះវានឹងប៉ះពាល់ដល់តម្លៃដំឡូងមីរបស់កសិករថៃនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqenjhjsXu6aWkI_j4EFY9FR3b7Cw0Vc3_cjuXZUaVM8TFDeuePrHaS8XRhaHPByr1qo1j2_d3A29iA1aaWlNgFWmbENxLkhGUWzjjhPStnW3Rs1XmfW4RSytzUYKFnDTQkeYWRHGyjA2sdrHxLeIzUlwquKpQJzZ9BK-ZRtddjgtjoSyI2AQyUHfwRDIt/s1024/image_2025-06-21_15-22-03.png

ក្រសួងពាណិជ្ជកម្មថៃបានកំណត់វិធានការត្រួតពិនិត្យការនាំចូលដំឡូងមី ដោយកំណត់ទីតាំងអនុញ្ញាតឱ្យនាំចូលដំឡូងមីកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តចំនួន៥ រួមមាន ៖ ខេត្តចាន់បុរី ស្រះកែវ ត្រាត សុរិន្ទ និងស៊ីសាកេត ។ ក្រសួងពាណិជ្ជកម្មបានកំណត់ឱ្យអ្នកនាំចូលដំឡូងមីត្រូវតែចុះបញ្ជី, ផ្តល់ទិន្នន័យការនាំចូលជាមុន និងមានកន្លែងស្តុកដំឡូងមីកម្ពុជាដាច់ដោយឡែកពីដំឡូងមីថៃ ហើយរាយការណ៍ព័ត៌មានទៅស្ថាប័នពាក់ព័ន្ធជានិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQwc2XI2eku_EF9JzXVGx7MrtOt5kn9O9sxuwgaNRKO5zpVyjYHeBP2OY7nLZQ3p3uKajLgp5R607voA8BZKAg_zgumocZeUVZwtk5WPf3X5YsrsA9wUAWJT9oLV_6UF0YE_4Uf-YkjKEpkqrZ2-eWWAuzryLN4TqVBJqN8y2g25Vl71YHvQc24BA76dvp/s1280/image_2025-06-21_15-22-04%20(2).png
ក្រៅពីនេះ លោក ផិឆ័យ ក៏បានបញ្ជាឱ្យបង្កើនកម្លាំងមន្ត្រីនាយកដ្ឋានពាណិជ្ជកម្មបរទេសចុះពិនិត្យមើលដល់ព្រំដែនកម្ពុជា-ថៃ ចំនួន៦កន្លែង ដើម្បីពិនិត្យគុណភាពដំឡូងមីនាំចូល ។ បើរកឃើញថា ដំឡូងមីនាំចូលពុំត្រូវតាមលក្ខខណ្ឌកំណត់ គឺត្រូវផ្អាកការចុះបញ្ជីនាំចូលភ្លាមៗ រហូតដល់ដំឡូងមីបានបំពេញគ្រប់លក្ខខណ្ឌកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz5lLW24XUJs628tG7NWk3jT9nROzCUvNw7v8Ax87cql5Aj-6zulipXRCX6acLWF30aVKiQ-pPBubONGBXpQAiOy322qYPQxLLzvlVFzeyn2MtuTua-aoMt8BhTSZJz-MDhBkOhM18BA9QnNiFJZf3sT_Y4wt67cqaWgcrYQPIKEa4sxaFq_XfdsTOE8MH/s960/image_2025-06-21_15-22-04.png

ចំណែកនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនឹងមានវិធានការគ្រប់គ្រងការដឹកជញ្ជូនដំឡូងមីស្រស់ ដោយហាមឃាត់ការដឹកជញ្ជូនដំឡូងមីក្នុងបរិមាណចាប់ពី១ម៉ឺនគីឡូក្រាមឡើងទៅ គឺពុំអាចដឹកជញ្ជូនចេញ ឬចូលក្នុងទីតាំងគ្រប់គ្រងចំនួន៦០ស្រុក ស្ថិតក្នុង១៦ខេត្ត លើកលែងតែទីតាំងអនុញ្ញាត ។ បើល្មើសនឹងបម្រាមនេះ នឹងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ឬពិន័យជាប្រាក់ចំនួន១សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSDCXzDSYUnwIPNKyHpQ0Z7PATKDZ6WpOOSq1FRini_jm6MlFtwkf_x6_1uW_5OiHfZlreduaRbd65G3FEsDHks2F2O1o3eYweagwfp1JItmH65TRoI44X9VRwRh3pbU7Zk0fibdnWNSaiqvlJQnxQvzuVfDn20NuPNsXB3yyx5PJPyCYQysht-6YGFWkn/s990/image_2025-06-21_15-22-06.png
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបញ្ជាក់ថា បើទោះជាបច្ចុប្បន្ន ជិតដល់ចុងរដូវប្រមូលផលដំឡូងមីទាំងថៃ និងកម្ពុជា ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃនឹងបន្តរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា ដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃដំឡូងមីកសិករថៃ រួមទាំងលើកកម្ពស់គុណភាពដំឡូងមីថៃឈានទៅប្រកួតប្រជែងលើទីផ្សារពិភពលោក ៕

ងិន ម៉ារ៉ាឌី និង ទីងតុង និយាយចំៗចំពោះតារាសម្តែងជើងចាស់ ច័ន្ទ តារាទី

0

ការលើកឡើងរបស់តារាសម្តែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី មិនចូលចិត្តចំពោះនរណាដែលហៅថា «ម៉ែៗ» បានបង្កឱ្យសាធារណជនបញ្ចេញមតិវែកញែកយ៉ាងខ្លាំង។ យ៉ាងណាមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេអ្នកសិល្បៈមួយចំនួនក៏បានបញ្ចេញមតិប្រតិកម្មដូចគ្នានិងសម្តែងការមិនពេញចិត្តចំៗចំពោះតារាជើងចាស់រូបនេះតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZgD_6ip8Yjd5JXUoBeoLVdGWcUMqD9SURUYhU2pJjRQHmziAlaP5ebirwcm-Cr63zZQOYDf-oRjWMOxLJRo1jGLxRhvne1hSQNAaRvt0LJCa6G7oQC41cUlx7ZxJbDMqVIcXnE3A4Gk7U7WwsJauAT76mqIlaAFHBIVfwAvjy1NfWeYkhyzUEwn13in0A/s2048/image_2025-06-20_16-00-30.png
អ្នកនាង ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ បានចែករំលែកត្រង់សម្តីរបស់អ្នកស្រី ច័ន្ទ តារាទី ដែលសម្តែងការមិនពេញចិត្តរបស់ខ្លួនដោយនាងបានលើកឡើងយ៉ាងដូច្នេះថា « ខ្ញុំយល់ថាយើងមិនគួរហៅនរណាម្នាក់ថាម៉ែផ្តេសផ្តាសទេ ព្រោះម៉ែមានតែមួយ។ តែមនុស្សមួយចំនួនហៅមនុស្សដទៃដែលមានវ័យចាស់ជាងថាម៉ែក៏មិនខុសដែរ អាចមកពីគេគោរពនិងឱ្យតម្លៃលើបុគ្គលនោះ។ ម៉ារ៉ាឌី បានបន្ថែមទៀតថា «អ៊ំកុំចិត្តចង្អៀតពេកអី ដូចខ្ញុំអី នរណាដែលវ័យចាស់ជាងខ្ញុំ ខ្ញុំគោរពស្រឡាញ់ខ្ញុំហៅម៉ែហើយ តែមើលមនុស្សដែរ បើមនុស្សចាស់ខ្លះមិនល្អជាមួយខ្ញុំ មិនចូលចិត្តខ្ញុំ ចាសអរគុណសូម្បីមុខក៏ស្រីឌីមិនមើលផង មិនមែនចាស់ធ្វើអីក៏ត្រូវទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4HI4yFg_CzzhNmMBsLHH0VpPf1ys8Ukqt_chaNdhPs9wIC_yCZJBzmKpcp5V6dKqS6y_fO-RrOmucXW70-V_Agm2YDTtHJatCXCPkem1AEtVx6H1oZ6BkonqjtMpVpmq6OxveL4pFIZXORhJqZgkqdTU22HsZ8eX78J9o7oJWyo5ljVcTT9Ne1N_EH-GL/s2048/image_2025-06-20_16-00-37.png
មិនត្រឹមតែ ងិន ម៉ារ៉ាឌី និយាយចំៗកុំឱ្យអ្នកស្រី ច័ន្ទ តារាទី មានចិត្តចង្អៀតចំពោះពាក្យថាម៉ែនេះ តារាចម្រៀង ទីងតុង និយាយលើកឡើងតែម្តងថាមិនហៅអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik4HwKLQGD_Pn-mhZUg8ipCHP0rR_A4YNn4S5SogZgM4SyemkWpiLgyRys6KnkVfyV_FhE3x27ozKJPRIAgrzF-1-7-dX9_rv8p8wlJ92mANM5IcLiI3fevfZDYV5Pf0d78frspstvcYPrI2AiTAn5BYf_Y7w2mBEckPJdh9FWxiDuo5kS6S37xmRgSQ4V/s2048/348460093_974709827000533_5998033100698637439_n.jpg

តារាចម្រៀង ទីងតុង បានលើកឡើងនៅលើបណ្តាញសង្គមថា «អ៊ីចឹងបានថា មិនមែនឱ្យតែមនុស្សចាស់ និយាយត្រូវរហូតទេ។ ចាស់ខ្លះ ស្អុយដែរ (មិនហៅអីទាំងអស់ មិន!)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO6OFM1zViPMQBjw2AdEOjArIcn8_cVp7ypuP510_99-EPah1tdMJtn9YAK8Mn0JUKJWXVXvfvtSVtPfQKEF8uaGWbXY7YXiWZdVSJ8HqYSLsLaSSOjpcaF7D27vBvDTTVi7oxyWKp4aPQJEdueVVw67-ZVGjmaYgu1r_2pVwicgMBNHv4Z9UuQm5A1h3I/s960/278609934_1881923085351765_1540860759808027957_n.jpg

គួរបញ្ជាក់ផងដែរថា អ្នកស្រី ច័ន្ទ តារាទី ដែលប្រឡូកអាជីពសិល្បៈ៤០ឆ្នាំមកហើយបាននិយាយនៅក្នុងកម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១៩ មិថុនា ថាអ្នកស្រី មនុស្សសម័យទម្លាប់អាក្រក់ឃើញនរណាក៏ហៅថា ម៉ែ ហៅថា អ្នកគ្រូ ហើយអ្នកស្រីមិនពេញចិត្តទេ។ ការមិនពេញចិត្តនេះអ្នកស្រីបានបញ្ជាក់មូលហេតុថា ការហៅម៉ែនេះដោយសារតែភាគច្រើនសម័យនេះ ម៉ែ គឺទៅជាម៉ែយ៉ែម៕

ឧកញ៉ា យឹម តាស្រង់ ពហិកា ខណៈ កែវ វាសនា ថាសាំង PTT ចាក់ទៅឡានចេះហោះមែន?

0

ឧកញ៉ា យឹម តាស្រង់ បានប្រកាសពហិកាមិនចាក់សាំង PTT ក្រោយពីមានអ្នកវិភាគនយោបាយថៃឯករាជ្យម្នាក់មលើកឡើងពីការបិទប្រេងមកកម្ពុជាតែ១ខែទេកម្ពុជានឹងចុះចាញ់។ មិនត្រឹមតែអតីតកវីនិពន្ធរូបនេះប៉ុណ្ណោះទេសូម្បីតែតារាចម្រៀង កែវ វាសនា ក៏បានលើកឡើងដែរថាសាំង PTT ចាក់ទៅឡានចេះហោះមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReEYLNI-kLAQTgg0VzKv82HkDYVfS3QgEJv5d9Dt_ssE7yvSsn3Quaj2k-sYt6VmU-zF8Zhi4FOUchhLzevXgi38hOKggpwF3oopXIrt-dcDG1HeTpuLqaafbZMO8AWJaeML_qt4kyrfNZpoo0g4xxd9mdLdYy3IAaZqosLQTr46ISafFnYgTlyJi0rYS/s2048/image_2025-06-21_09-02-37%20(2).png
ឧកញ៉ា យឹម តាស្រង់ អតីតអ្នកនិពន្ធចម្រៀងនៅផលិតកម្មសាន់ដេ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួននាយប់ថ្ងៃទី២០ មិថុនា ថា «ឃើញថៃលើកឡើងគម្រាមបិទប្រេង PTT ពីកម្ពុជាដើម្បីឱ្យកម្ពុជាចុះចាញ់ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា និងក្រុមគ្រួសារ សូមធ្វើពលិការឈប់ប្រើប្រាស់ប្រេង PTT និងណែនាំបុគ្គលិកខ្ញុំគ្រប់ជាន់ថ្នាក់ឈប់ប្រើប្រាស់ប្រេង PTT ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ ខ្ញុំគោរពស្រឡាញ់ថ្នាក់ដឹកនាំខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7na7-vAZOcRp-wz2GrxTNTVenJDHJ91lnqz7z6t3_S0J424ACLtu05Gi0-RZneC_bYPBYsrzQ-alCcV5LLT9zeU_a7Ee3QvVwahPapuh_cFxEymZepbQUr73sOJzL2auBw7MyzXTBeWUSDZDx4JD67q2nJGsMpzxguf5Zi_oHSb9xRgaBpwBdMUYPxhZ5/s2048/image_2025-06-21_09-02-41.png
ងាកទៅកាន់តារាចម្រៀង កែវ វាសនា និងភរិយាវិញក៏មានបំណងឈប់ចាក់សាំង PTT ដូចគ្នា។ លោក កែវ វាសនា បានលើកឡើងថា«PTTហ្នឹងចាក់ទៅឡានដុះស្លាបហោះ បានមែន?»។ សម្រាប់ភរិយារបស់លោកវិញគឺបានប្រកាសថាឈប់ផឹកកាហ្វេ amazon ឈប់ចាក់សាំង តែនៅចូលបន្ទប់ទឹកធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJT3PlF1muNlz1UtE5ZAWjCUSdj_JkARf3SEmGZn_i-tkq_gsSYwlpN6J5VP1snmwCbB8IG9mPqTe9ZIiJ2zOA58NIqm9z5me-tXAq6HApj0gLYFFa1b3EgILTVrRG0b2blBJfDDlJonGh8CJvdlCE3xPPQidhebEESzU6l4nVIbL8Xjxv9dBbJZiNHFpk/s775/image_2025-06-21_08-34-06%20(2).png

សម្រាប់តារាសម្តែង លឹម ជាឡាយ វិញក៏បានបង្ហោះសំណេរដែរថា «ស្អែកចាំទៅជាង សួរជាងថា ឡាន ខ្ញុំចាក់សាំងក្រៅពីPTT ទៅមុខបានអត់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm5CYY6hLskWv6QQx8lIwTujGaflQv8mt1VAKjv9dY1jDeOS-7vO8IOPRIUkOXAI7b6XY2wwWeLfPdgNSbRvYcdVYm_Wi_uPdf7kgBeWttkKqDpmAJWzREw5aS5v0n1ulLv60wgF-B8o2LsNDrSuZz8lGXY8CrR1Nl-4BcUWQSq_c9su4xqSsOytAJqymU/s673/image_2025-06-21_08-34-06%20(3).png

គួរបញ្ជាក់ផងដែរថាឆ្លើយតបនឹងការគំរាមកំហែងបិទប្រេងមកប្រទេសកម្ពុជាសម្តេច តេជោ ហ៊ុន សែន បានលើកឡើងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២០ មិថុនា ថា«កម្ពុជានឹងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ លើសពីនេះសម្តេចក៏បានផ្តល់មតិយោបល់ដល់នាយករដ្ឋមន្រ្តីកម្ពុជា ប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឱ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃ៕

ទាហានថៃហាមពលរដ្ឋខ្មែរមិនឲ្យសូម្បីតែច្រៀងលេងនៅបរិវេណប្រាសាទតាក្របី

0

តើអ្នកយល់យ៉ាងណាដែលប្រាសាទតាក្របី ជាប្រាសាទខ្មែរ និងស្ថិតនៅលើទឹកដីខ្មែរ ប៉ុន្តែបែរជាពលរដ្ឋខ្មែរត្រូវបានឃ្លាំមើលដោយទាហានថៃយ៉ាងតឹងរឹងពេលចូលទៅទស្សនា និងសូម្បីការច្រៀងកម្សាន្តក៏ត្រូវបានហាមឃា.ត់មិនឲ្យច្រៀងដូចនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFjn4SZWOvRLXsK8gxC-2_Y1xlzZKP4igxMD3c6WIw1yog_DJTtrZn2p6rTkZJ7kg4cfo0ArOaNFUMAcsO7NGKe-OuQ2DJwRE-Ch9Xq5gSqj5RIAwn4JDvEXS12bX2eAkvwMYwcpfT-SAZaEJefBOcYN8PpNFm0C7EY8SEOq646f3l7nFTxIk-pBVKnuUh/s868/photo_2025-06-20_16-06-11.jpg
យោងតាមសារព័ត៌មានថៃ Khaosod ដែលបានចេញផ្សាយនារសៀល ថ្ងៃសុក្រ ទី២០ ខែមិថុនា ក្រោមចំណងជើងថា «មកទៀតហើយ! ‘ប្រជាពលរដ្ឋខ្មែរ’ ប្រមូលផ្តុំគ្នាមកច្រៀងនៅប្រាសាទតាក្វាយ (តាក្របី) តែត្រូវបានទាហានថៃចូលទៅរំសាយចេញភ្លាមៗ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGX6sxIsAkWCMQLFcSXtFtC7-cGQat7H53doBtPeYvixYpzcCW2lYX4y8bAaqR_iIMcauHJ5fG8C3hxdZWP0X1_2o66AoCDqRNFlPQsdebtSRDkTsIzuJWDiJJca7CadLBZZRkhE5Oay3dKp5qzXN3lQ4btb8TmwhJRiJsOnqQAOOKLe80gVhKKzm3nqt/s875/photo_2025-06-20_16-06-12.jpg

អ្នកនាំពាក្យកងទ័ពថៃបាននិយាយថា មូលហេតុដែលទាហានឈុតខ្មៅរបស់ថៃបានចូលទៅបញ្ឈប់សកម្មភាពភ្ញៀវទេសចរជនជាតិខ្មែរក្នុងការច្រៀងនេះ គឺជាការអនុវត្តឲ្យស្របតាមការណែនាំ និងកិច្ចព្រមព្រៀងទៅវិញទៅមកដែលភាគីកម្ពុជា-ថៃធ្លាប់បានពិភាក្សាពីមុន ក្នុងការរក្សាភាពស្ងប់ស្ងាត់នៅក្នុងតំបន់នេះ។ អាស្រ័យហេតុនេះ ស្នើសុំកិច្ចសហប្រតិបត្តិការពីទាហាន និងពលរដ្ឋខ្មែរកុំឲ្យប្រព្រឹត្តិសកម្មភាពបែបនេះ ដើម្បីចៀសវាងការបង្កការរំខានដល់ភ្ញៀវទេសចរដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAe1hipOykSesBtt9AzHPMLgBMj6CRr6CcnZrE3c6zQIxfI5Erz_VCLjPCIw4RdtJOc-m0oxB9uEu3xOspKNUhsuHAGTPYHPLxXZTTPswkZo4IBeb0EX1RB1KXMZFF9Fef3_qgG_e7uzhDzKDb3aHvvlF2OuFSeAvdWGxuq2O4Zh6dl9iXtQdejyWi5aEw/s870/photo_2025-06-20_16-06-13%20(2).jpg

ជាក់ស្ដែងនៅក្នុងវីដេអូដែលបានបង្ហាញនោះ យើងឃើញថា ពលរដ្ឋខ្មែរមួយក្រុមដែលបានធ្វើដំណើរទៅលេងប្រាសាទតាក្របីនោះ គ្រាន់តែនាំគ្នាច្រៀងបទ«អារ៉ាប់ពីយ៉ា» ដែលជាចង្វាក់បែបប្រជាប្រិយច្រៀងបែបសប្បាយៗ និងទះដៃលេងតិចៗប៉ុណ្ណោះ ពុំមែនជាបទជាតិ ឬការធ្វើពិធីសាសនាអ្វីឡើយ ព្រោះកន្លងមកភាគីទាំងពីរធ្លាប់មានភាពរកាំរកូសរវាងទៅលើរឿងទាំងនោះ ប៉ុន្តែពេលនេះសូម្បីតែការច្រៀងបទចម្រៀងប្រជាប្រិយលេងកម្សាន្ត ក៏មិនត្រូវបានទាហានថៃអនុញ្ញាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWxUWZZJQ8oSLUS1uWvryTS-RTS2Nr8J5LbzRimbNNTuq30l3kM6zdcdpbT7dJFk97PSt4xGfhcOweuu-ZQFdsaNeCkGuX8mxkZ8rk8DLcV89PoaUHCA9MfWvWtcVD5H77dvymsU2PtdYnya6Vm1SdZ4O23mke4kwDNt100yKoa0_5FK2F-qlLlkwRU35P/s879/photo_2025-06-20_16-06-13.jpg

យ៉ាងណាមិញ គួរជម្រាបថា «ប្រាសាទតាក្របី» មានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កៀកនឹងព្រំប្រទល់ប្រទេសថៃ។ ប្រាសាទនេះត្រូវបានគ្រប់គ្រង និងយាមល្បាតដោយទាហានខ្មែរ និងថៃ ដែលភាគីទាំងពីរសុទ្ធតែអះអាងថាជាកម្មសិទ្ធិរៀងៗខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggxUryGj-crqTV1HlpvJq11R0JLEdYyL0r4jIBwT65ca5ZsQYBAEev2bJGBAR7vmvx2svZBnHi_ft-UN2vRbnjEvsy5O4g5UwmOGWmhYTEmzF6NGSFxXhb90dgpS98a93Ck3vvVe55E8dID8VQBUtcZOtgkejiJa1taCFPKbwr4tLUxGqYlhXfsht08Ydo/s873/photo_2025-06-20_16-06-14%20(2).jpg

បើសិនអ្នកជាជនជាតិខ្មែរ ហើយចង់ទៅមើលប្រាសាទ និងចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរអ្នកដើម្បីដើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះគឺជារបស់ខ្មែរយ៉ាងពិតប្រាកដ៕

រដ្ឋាភិបាលអ៊ីរ៉ង់ប្រកាសពុំចូលរួមចរចានុយក្លេអ៊ែរទោះជាត្រូវអាមេរិកដាក់សម្ពាធ

0

ប្រទេសអ៊ីរ៉ង់ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយរដ្ឋាភិបាលអ៊ីរ៉ង់ប្រកាសយ៉ាងច្បាស់ពុំចូលរួមចរចានុយក្លេអ៊ែរ ពីព្រោះអ៊ីស្រាអែលនៅតែវាយប្រហារអ៊ីរ៉ង់ ។ អ៊ីរ៉ង់នឹងពុំចរចាដាច់ខាត បើទោះជាអាមេរិកព្យាយាមដាក់សម្ពាធឱ្យចរចាក្តី អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលវិញរយៈពេល១សប្តាហ៍ហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsh0yI0Du-BIVIyjjeRrDw1MehYT36bplV5zA-hOie49Lo0IoMNH1PT4qHhdEJqNp9KabQmuf6Uqa2lhZExQurRF7TrpvT_NNP-h11UjD0iJOBB9EKjbWlgpSDydBewwFEusiK0O7MNbTKDmYrngb-x32FMIhKUrFwOcS_4c4amMJr4p9w8fPvPBMZmflc/s1100/image_2025-06-21_13-44-34.png
សង្គ្រាមនៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតែកើតឡើងមិនឈប់ឈរ ក្រោយពីប្រទេសទាំងពីរវាយប្រហារគ្នាទៅវិញទៅមក ។ អ៊ីស្រាលអែលប្រកាសថា បានវាយប្រហារលើទីតាំងកងទ័ពអ៊ីរ៉ង់ ជាង១០កន្លែងត្រឹមតែរយៈពេល១យប់ រួមទាំងកំទេចរោងចក្រផលិតមីស៊ីល និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធគម្រោងនុយក្លេអ៊ែរនៅទីក្រុងតេហេរ៉ង់ រួមទាំងកំទេចទីតាំងកងទ័ពនៅភាគខាងលិច និងកណ្តាលរបស់អ៊ីរ៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF_UQADdoAybMloVDeMKOBr-Vr9PIq0oSVhTxoFD8kr2pL4fDHKtb7umMKulQGyIHhNl93dilxppCLxv9nBpd8mGKwQtk3bh-WEs0XmEHj9tgj3LEwC00CohUZosWYAZsoJD3KyNNg68PGf5NoP-6WsQ5Rl94k1qL0V3OhrAVqaiXjME3_cYQJt3wGK1_k/s1024/image_2025-06-21_13-44-26%20(2).png
កាលពីថ្ងៃទី២០ ខែមិថុនា កងទ័ពអ៊ីរ៉ង់ក៏បានវាយប្រហារអ៊ីស្រាអែលវិញ ដោយការបាញ់មីស៊ីសពិសេសលើទីក្រុងបៀសេបា និងទីក្រុងជាច្រើននៅភាគខាងត្បូងអ៊ីស្រាអែល ដោយអ៊ីរ៉ង់បាញ់មីស៊ីលជាង២០គ្រាប់ បណ្តាលឱ្យមនុស្សរងរបួសជាច្រើន ។ កាំជ្រួចអ៊ីរ៉ង់បានវាយប្រហារលើមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅទីក្រុងបៀសេកា ដែលនេះជាការវាយប្រហារដ៏ធំមួយពីទីក្រុងតេអាវីស ហើយអ៊ីរ៉ង់ក៏បានវាយប្រហារទីតាំងជាច្រើនទៀតរបស់អ៊ីស្រាអែល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6T1nmEr3T3v_zrVGTFjVbkBfAyLnJP0OZurSXAG6WqGRpyT0hfOoHfCxqMRq_U1TlGPNpU6RM_pJp6rOhmvfWA5cbfSJg4AlbVwaGQBKpO3qVKiOEsj6X9CaTClfpJWAFmWtcbZw09o2WX11AjnBYi3h7wNUpg5WxdIER6eC7QACMEg3v08h_xeI344Ng/s1200/image_2025-06-21_13-44-26%20(3).png
កងទ័ពអ៊ីរ៉ង់និយាយមកកាន់សារព័ត៌មានថា ពួកគេបានប្រើប្រាស់មីស៊ីលពិសេស និងចម្ងាយឆ្ងាយដើម្បីវាយប្រហារលើទីតាំងសំខាន់ៗរបស់អ៊ីស្រាអែល ដូចជា ៖ ទីតាំងកងទ័ព មជ្ឈមណ្ឌលត្រួតពិនិត្យ និងតំបន់ឧស្សាហកម្មការពារប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfzKNMOHuYFb6ZVZ-Ctnm5YvawOMLdXIN423unpPgNsxCUX1hMLsRV3ofZsIBfJpRisxdjvv_bpnZxJPxev5bY50SowwViQXARDvkOWe2Idt4xFEI2_gqU8gHPS-vzuirb4oYRibaf86PhJ-duYngRzI5s3Yh_AgApllvjrq3AlP0MDgz8dEo4t0dj8qE8/s862/image_2025-06-21_13-44-26.png
ដោយឡែក សេតវិមានអាមេរិកប្រកាសថា លោកប្រធានាធិបតី Donald Trump បានអំពាវនាវឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ហើយអាមេរិកនឹងរង់ចាំតាមដានស្ថានការណ៍ចំនួន២សប្តាហ៍ទៀត ។ បើចាំបាច់ អាមេរិកនឹងសម្រេចចិត្តបញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrZPQB23Rso7bmvfR_yQ1SXCHa2CbZ3Jfcr-n5siovfkMCcAcIt6DBNEfI1JCaokctPIptWwmBmW53xaFelcskU4zf3iVAsgunkYju2zhYxaNFzt9uXzNoxNJmFqG27STYvVQuUPbUo4ONvmt3vCne4tFn1YRs3Cri46FZtbeMsAZzgjzuCZ_nXbtaiByL/s2000/image_2025-06-21_13-44-27.png

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និយាយថា អ៊ីរ៉ង់គ្មានផ្លូវចរចាជាមួយអាមេរិកទេ លុះត្រាតែអ៊ីស្រាអែលឈប់ឈ្លានពានអ៊ីរ៉ង់ ហើយលោកបានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9l0BOn8nyk_IsKZsP77f0SOBPM45CFoTJNwkSynbGecpmoNdO4NCp85-TxEL1qjSAlm9EGy-q05rzIsSe2SG3RVju6mnKUKqbnN3I0rxWDONeBD9DW3iGtI4YINQjXE3MZ9mhi1F-9oveWvx3UIDeLmbPFnr9nKGEP7M3B8jyLttIVKhmPyZl2v82pKk5/s2195/image_2025-06-21_13-44-30.png

អ៊ីរ៉ង់រីករាយនឹងពិភាក្សាពីការកំណត់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ប៉ុន្តែអ៊ីរ៉ង់នឹងបដិសេធសំណើទាំងអស់ដែលតម្រូវឱ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម ជាពិសេស ពេលអ៊ីស្រាអែលកំពុងវាយប្រហារបែបនេះ ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់និយាយមកកាន់សារព័ត៌មាន Reuters ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8KekKykWAbIuxEFNOorv66Zv7ME1uGeFO1gMK8xBIyoNKjO3RnTuZwnzV1IAUCQ8TBmgYZWDAQczVPjVq3RTHY28hISzeaQG_FEsS1tUw_8bKQdWNdifKWCWv04MTo5MKBUUrp0mQ-YNLovGP8z_7pR4zavbO6nqWkdi2HGGyUgPsIiSidhm92WvuxaD7/s2048/image_2025-06-21_13-44-32.png

សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ ដោយអ៊ីស្រាអែលអះអាងថា អ៊ីរ៉ង់ជិតទទួលបានជោគជ័យលើអាវុធនុយក្លេអ៊ែរ ខណៈអ៊ីរ៉ង់ថា គម្រោងនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងសន្តិភាពប៉ុណ្ណោះ ៕

ពិតទេ? មានការយល់ឃើញថាលទ្ធផលច្រត់ព្រះនង្គ័លថៃ ត្រូវតាមក្បួនទស្សន៍ទាយរបស់ខ្មែរច្រើនជាង

0

ដូចយើងបានដឹងស្រាប់មកហើយថា ប្រទេសកម្ពុជាយើង និង ថៃមានការប្រាព្ធនូវពិធីច្រត់ព្រះនង្គ័លដូចគ្នា។ ក្នុងឆ្នាំ ២០២៥ នេះប្រទេសទាំងពីរបានប្រារព្ធពិធីនេះហើយរួចរាល់យ៉ាងឧឡារិករៀងៗខ្លួនកាលពីខែឧសភាកន្លងទៅ។ អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះ គឺឧសភរាជថៃ បានជ្រើសរើសបរិភោគស្មៅ និងផឹកស្រា ហើយលទ្ធផលនេះហោរាថៃបានទាយថាល្អ ដែលការទស្សន៍ទាយបែបនេះហាក់ផ្ទុយពីក្បួនតម្រាខ្មែរទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWBltzeDS6DdCQHVp-EMatdeD0qxlAUmSfcOozhxYd9c9T9ME6od0rjgsRfNSZnV60dfSlWMkZF4ZZq0hbP9QkZW8Esr6PJ301FkKTYlt6l90Eqnn6k2oYNpfZmDWp1Iu9wEAsgX7LidoBYoz8Kg77fUpqFFg_ZGCbgUWGoM_bBdbCBo39Sx9ENvl2btt4/s1280/photo_2025-06-19_16-13-54.jpg
ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅកម្ពុជាឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅទទួលបានលទ្ធផលល្អប្រសើរជាប្រក្រតី ដោយឧសភរាជទាំងពីរបានជ្រើសរើសបរិភោគ ស្រូវ ពោត និងសណ្ដែក។ លទ្ធផលនេះត្រូវបានគេព្យាករណ៍ទុកថា សម្រាប់ឆ្នាំនេះទិន្នផលនៃដំណាំខាងលើនឹងទទួលបានផលខ្ពស់ និងដំណាំកសិកម្មផ្សេងទៀតក៏ទទួលបានផលល្អគួរសម ព្រមទាំងគ្មានជំងឺដង្កាត់ធ្ងន់ធ្ងរណាមួយកើតមានលើសត្វពាហនៈរបស់កសិករផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqkpuihAHt2ouE6JdhiUx9WKVYE-eFoLOn8BBwROo5dv8lqedFRiRE4u-yf0DY8oJRy8xgry-Y0GpOXDuOjPLbyXITV5w7ZjdhSQcLCZ7NHyBot0GdzQXqpmyP1xRReP8VEzlryDv5lJTD5uobjPR7j0SEX1k4SBLMxyy82mZfrzY41Z7FXOgZoF3T28rG/s1200/photo_2025-06-19_16-13-56.jpg

ផ្ទុយទៅវិញ បើយើងក្រឡេកទៅមើលលទ្ធផលរបស់ពិធីច្រត់ព្រះនង្គ័លនៅប្រទេសថៃ គឺឧសភរាជរបស់ថៃបានជ្រើសរើសស៊ីស្មៅ និងផឹកស្រា។ ទោះជាយ៉ាងណា លទ្ធផលនេះត្រូវបានហោរាថៃគុនគូរឃើញថា វាជារឿងល្អនោះទេ ហើយឆ្នាំនេះប្រទេសថៃនឹងទទួលបានផលល្អ សម្បូរសប្បាយ ទាំង្នែកកសិកម្ម និងការធ្វើពាណិជ្ជកម្មជាមួយបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwZXQIRMjd-dBXo6qHkNfyQ37t4QzyAsv3eso7zc9xw64jWXlV2CLvBk1Tlo7FuWWYe0o-Jh8ucpbXZaTaomcQbzG4sgTwza2N5vxB3j95rCinclsuA6fwWr0AZnrOrwdObYLKgahFqat_LzAVTPtPSajYssGDnvk66EmMoRIapw2FrP6EE8TOa2e-9Wua/s1280/photo_2025-06-19_14-18-48.jpg
ក្នុងនោះ នៅក្នុងក្បួនទស្សន៍ទាយរបស់ថៃបានចារថា «គោស៊ីស្មៅ» ទំនាយទាយថា ការធ្វើកសិកម្មរបស់កសិករនឹងទទួលបានផលច្រើន ពិសេសលើដំណាំធុញ្ញជាតិ ផ្លែឈើ និងសាច់ ព្រមទាំងមានការផ្គត់ផ្គង់ទឹកបានច្រើនគួសមផងដែរ។ លើសពីនេះ «គោផឹកស្រា» បើតាមក្បួនច្បាប់គេព្យាករណ៍ថា ការដឹកជញ្ជូនទៅមកនឹងកាន់តែងាយស្រួល ជាពិសេសការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិនឹងប្រសើរឡើង ហើយសេដ្ឋកិច្ចនឹងរីកចម្រើន ដោយ«ស្រា» តំណាងឲ្យការជួបជុំជល់កែវអបអរ ការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយបណ្តារប្រទេសជាមិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMMKBczlV_L5hputi3UMeiPVGsKKVQz_Vx8eCl1yfbK3PSEfwA-C9BaVdXi1oK-0ZqvF6z1mF6XVl7wtOh7RjttxMEFd4pTBtvMEq4pjIi3-gqdc3_J4KXVFN2122ZM1DN57bmY3QQMBfsuTN-t0HN9yrNzp9MzAfCYBpvocOBCTxXYaewLS98OzQMP4jI/s1199/photo_2025-06-19_16-13-56%20(2).jpg
ទោះជាយ៉ាងណា បើក្រឡេកមើលលើក្បួនទស្សន៍ទាយរបស់ខ្មែរយើងពីដើមវិញ ប្រសិនបើ “គោស៊ីស្មៅ” នោះទំនាយទាយថា នឹងមានជំងឺអុតត្បាត អាសន្នរោគទាំងឡាយកើតលើសត្វពាហនៈដូចជា គោ ក្របី ជ្រូក សេះ ជាដើម។ ជាងនេះទៅទៀត ប្រសិនបើឧសភរាជ “ផឹកស្រា” នោះទំនាយទាយថា នឹងកើតមានភាពចលាចល បញ្ហាអសន្តិសុខ បញ្ហាទាស់ទែង កលិយុគ ឬសង្រ្គា.មកើតមាននៅក្នុងប្រទេសជាក់ជាមិនខាន។ ហេតុដូចនេះ ទើបចាស់បុរាណតែងមានការព្រួយបារម្ភប្រសិនបើឧសភរាជបរិភោកអាហារទាំងពីរមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihaKxFwChg4bPoysgfustjTnk2vMSCGCSO7fegDTpmgr98V4YrmUbs53J-quhdp1vxGfzczIx0pyHfc05aDszlBgLzMmiSnzZYvDVzvUDZ3rM2TVVhN9rz-FU2Jn3BwSYlOeRgVsOyjbevp-16-sPInqfWXaDLDRXNsp_2wYciDmB9VntBXMZEsJscigqM/s860/photo_2025-06-19_16-13-57.jpg

គួរជម្រាបថា បច្ចុប្បន្នបើគេសង្កេតឃើញមានរឿងហេតុជាច្រើនដែលបានកើតមាននៅក្នុងប្រទេសថៃ ហាក់ដូចជាត្រូវជាមួយនឹងការទស្សន៍ទាយដោយប្រើក្បួនតម្រារខ្មែរច្រើនជាង ក្នុងនោះរួមមានការកើតមានជំងឺ«អង់ដ្រាក់»លើសត្វគោ និងសត្វពាហនៈ, គ្រោះធម្មជាតិ, បញ្ហាអស្ថិរភាពនៅក្នុងប្រទេសដូចជា កើតមានជម្លោះជាមួយប្រទេសជិតខាង និងការរង្គោះរង្គើរផ្ទៃក្នុងនៃប្រទេសជាដើម។ ដូច្នេះតើអ្នកយល់ថាក្បួនទស្សន៍ទាយរវាងខ្មែរ និងថៃ មួយណាសមហេតុផល និងត្រឹមត្រូវជាង?

ម៉ាឡេស៊ីមានគម្រោងសាងសង់របង និងដំឡើងកាមេរ៉ានៅតាមបណ្តោយព្រំដែនជាប់ថៃ

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងមហាផ្ទៃរបស់ម៉ាឡេស៊ីមានគម្រោងសាងសង់របងប្រវែង៤៥គីឡូម៉ែត្រ និងដំឡើងកាមេរ៉ានៅតាមបណ្តោយព្រំដែនម៉ាឡេស៊ី-ថៃ ស្ថិតនៅខេត្ត Kelantan ដើម្បីគ្រប់គ្រងការលួ.ចដឹកជញ្ជូនថ្នាំញៀន ទប់ស្កាត់បទល្មើសផ្សេងៗ និងការឆ្លងដែនខុសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjP0pI7LarfkwevzBBh0_k375GrY6a_IvL6vHTHVxAz0vTcnDTpknwQi4ojn6mdVAsQUaE94ABq3kqns1u_KWvC6cBf930vQ4r2zz6_KaxyVspISkJH24HUN1VX2h1SfwUBzdFAPaD_DRfwV5k9aUszLOKQpLOt087mK9eRmX_0t7U0vOsdDj8j7vMzODm/s2592/image_2025-06-21_13-13-46.png
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Shamsul Anuar Nasarah និយាយថា សុវត្ថិភាពនៅតំបន់ព្រំដែនជាអ្វីដែលរដ្ឋាភិបាលម៉ាឡេស៊ីផ្តល់ភាពសំខាន់ជាចម្បង ដោយសារព្រំដែនម៉ាឡេស៊ី-ថៃ គឺជាកន្លែងលួចដឹកជញ្ជូនថ្នាំញៀន និងប្រើប្រាស់គ្រឿងញៀនដែលតែងតែគំរាមកំហែងសន្តិសុខ ។ ហេតុនេះ ម៉ាឡេស៊ីនឹងគ្រប់គ្រងតំបន់ព្រំដែនជាប់ថៃឱ្យកាន់តែតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid36K1ZFiYTP2yMOsnFT_iUZw6geQ8Stppv1jPlhjo2SJmOon49a9jj9RsQ7SsKmJUDmcLg-CTU9eqCL6w2FTdqbsFURKOEWl6-5qwUILm4_btKb4uBWcozw6sZOfiZMvsgK_Ql_3ZEEYbxfnfBOKViOqDwhyphenhyphen5qRl4x_kEQ67hjp1MBY9sBwh0CGOtcV84/s4032/image_2025-06-21_13-13-47.png
យើងផ្តល់ភាពសំខាន់ខ្លាំងបំផុតលើការគ្រប់គ្រងតំបន់ព្រំដែន បើពុំគ្រប់គ្រងទេ វាមិនត្រឹមតែមានការដឹកជញ្ជូនថ្នាំញៀនប៉ុណ្ណោះទេ ប៉ុន្តែអាចកើតហេតុការណ៍មិនល្អផ្សេងៗ ។ នេះបើតាមលោក Shamsul Anuar Nasarah អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzHih4XASvXlBGBoWxnxmFDv5t_w6WFWbYh8Gjve3KZnoAhaX2k0P2LE2Vs-_7lttfk2yvBMfgHuaQmPfMH2mJKt2gkaQx3RoIX1nfU4yXNQgtd97TZtYKpIMutt8YgzfzjUK5uTaMBT-PA9ArapHBB7qYIG7A2_7QVyO-e4P8IpZUrpp2_Gc6B9ZwKqyu/s620/image_2025-06-21_13-13-44%20(2).png

លោកបន្តថា ក្រសួងមហាផ្ទៃ និងភ្នាក់ងារសន្តិសុខ ដូចជា ៖ សមត្ថកិច្ច និងភ្នាក់ងារអនុវត្តច្បាប់ព្រំដែនបានត្រួតពិនិត្យព័ត៌មានដើម្បីកំណត់ទីតាំងដែលត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹង រួមទាំងដំឡើងកាមេរ៉ាត្រួតពិនិត្យ និងសាងសង់រចនាសម្ព័ន្ធសុវត្ថិភាព ។ យើងយកគម្រោងទាំងអស់មកពិចារណា ដូចជា ៖ គម្រោងសាងសង់របង និងដំឡើងកាមេរ៉ានៅតាមបណ្តោយព្រំដែនម៉ាឡេស៊ី-ថៃ រួមទាំងការណែនាំពីបច្ចេកវិទ្យា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIdllwiaPOCCTMSBm2rlEa9SAgbVwxnYCIOaivoPYKjwLfvtqw3wHfHmV6lfMZ9ZwssA0NPyL5efYkDCXazGnhbGL8WTuT8Tcfszy_Dmt6PcuJFpgsyFgQAw_GsE-AgkxhAUmm9-lFnV5feMkdfsK43BrchNgAudr0UyqLpVcw_Iq09fKbjDbYpN7-OAY7/s1920/image_2025-06-21_13-13-44%20(3).png
ម៉ាឡេស៊ីនឹងអនុវត្តគម្រោងទាំងនេះតាមតម្រូវការក្នុងតំបន់ ពីព្រោះវាមិនត្រឹមតែទប់ស្កាត់ការគំរាមកំហែងសន្តិសុខនៅព្រំដែនប៉ុណ្ណោះទេ គឺវានឹងទប់ស្កាត់បទល្មើសនៅទូទាំងប្រទេសផងដែរ ។ ចំណុចសំខាន់ត្រូវតែប្រាកដចិត្តថា ព្រំដែនម៉ាឡេស៊ីមានសុវត្ថិភាព អាចគ្រប់គ្រងបាន និងគ្មានការឆ្លងដែនខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhad6UXCzxMQ-EmAQDhreMY9KwvhBcbH0qzOXKk_VNyLMpGQdtM9hxDOlGUPnxck_g0o1Hzslv3ouiHb6utlU2AL1dObrAcNhH1RzsLXfMahc36IbPekNnGmce4jPfVHaAemhxmXRIybPSs_tP_SmWyaP-4eZxrebqPKevl3hVW3kbN79QkRMABgrNJFFyK/s689/image_2025-06-21_13-13-44.png

កាលពីថ្ងៃទី១១ ខែមិថុនា កន្លងមក មេបញ្ជាការប៉ូលិសនៅខេត្ត Kelantan រាយការណ៍ថា ការសាងសង់របងនៅខេត្ត Kelantan ដែលមានព្រំដែនជាប់ថៃ គឺជាវិធីដោះស្រាយបញ្ហាដ៏មានប្រសិទ្ធភាពបំផុតដើម្បីប្រឆាំងនឹងការលួចដឹកទំនិញខុសច្បាប់ ។ ព្រំដែនមានប្រវែង៤៥គីឡូម៉ែត្រ គឺធំទូលាយពេក ពិបាកគ្រប់គ្រងបទល្មើស ៕

សម្ដេចតេជោ៖ ក្រុមហ៊ុនប្រេងរបស់ថៃជាអ្នកស្លា.ប់ បើថៃមិនលក់ប្រេងឲ្យកម្ពុជាទេ

0

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការគំរា.មសារជាថ្មីពីសំណាក់គណបក្សប្រឆាំងរបស់ថៃមួយ ដែលស្នើសុំទៅកាន់រដ្ឋាភិបាលថៃបញ្ឈប់ការលក់ប្រេងមកឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។ សម្ដេចតេជោ បានចេញសារឆ្លើយតបវិញថា «កម្ពុជានឹងមិនស្លា.ប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លា.ប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMYHv9_hx7OyHZ5kUMICICRNGKiovzfMhrpycdZCk0-CaICKYsp-tV6EHsQPpTqBTAI2dvJ0w5M63kOpZiInVNVXq5bfNY_NBA6wHkqJpE9vtyalM7OV5Cf1bRWevZpRvrtLOxxL35FHINUs5ZHT2_nMrv0P1n7uaMtJY1bmHkezRiv92GoMPnrOg5jKbP/s1280/image_2025-06-20_15-39-01.png
សម្ដេចបានគូសបញ្ជាក់ថា ៖ សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អ៊ីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNoFEAtla-UQwxaMkEtvwWVvcq9HNotPzMek9NyEzCixloTYrYFQV-TIWTxUVuZYB6qM9SPNAGGCGQZqE46teKQi1XknqTaAf7Ofq9vyrIEeZDcmJ2UxkihdKdflt5GypIYO1aXc0skd3ZDvWP_owBl0VIystGMyFkFfZCxsj04jtFIEo8vW1MOpAEQKqB/s990/image_2025-06-21_11-39-02.png
សម្ដេចបានសង្កត់ធ្ងន់ថា៖ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងា.ប់ក្រុមហ៊ុនថៃ ដែលកំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxh4dKwOfbQlxr4l_0zYyN5E93__OkUxLuz6WjsTmRUAoMKVdatoHXusiJctFA0eTqBj0klxL7UhDXHc8LZ_adhLr2v7Iu-hsYVUV6WmWAIgV_3b14fIdv9SmFXuomQXtXDT-gLCYGr5AOP4L9G_Bxji9SQWm8aesa7uZGhEQg7fK_6TxmnBejjYvOJQ_O/s1240/image_2025-06-21_11-39-03.png

លើសពីនេះ ក្នុងនាមជាប្រធានគណបក្ស សម្ដេចបានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០៕

មេដឹកនាំចិន និងរុស្ស៊ីអំពាវនាវឱ្យអ៊ីស្រាអែលកាត់បន្ថយការប្រើប្រាស់អំពើហិ.ង្សាលើអ៊ីរ៉ង់

0

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញពីគោលជំហររួមគ្នាអំពាវនាវឱ្យភាគីទាំងអស់ ជាពិសេស អ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការកងទ័ពមកលើអ៊ីរ៉ង់ ពីព្រោះវាពុំអាចរកដំណោះស្រាយលើគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយការប្រើប្រាស់កម្លាំងកងទ័ពបានទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1X9srNdmshxkVweVxwdGZWHYlU9lbSP5dJ_HZJJbWez4JaFooX2vi6VANljvfuvS6YbD8JTB-8946CZ26PQVGavl4rGc6fo3-LSVZ231K8AhyphenhyphenPCQN9FTnBUGpaQkqRQbSY6DG4jMbGjhTeuHtR01nNfypE6vVHwKILJw15Q2vBfSPuSMyf9VWE_MzNYD1/s1280/photo_2025-06-20_09-02-36.jpg
ការបង្ហាញគោលជំហររួមគ្នានេះកើតឡើងក្រោយពីការពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំទាំង២រូប កាលពីថ្ងៃទី១៩ ខែមិថុនា ស្របពេលស្ថានការណ៍កាន់តែតានតឹងខ្លាំងបន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារលើគម្រោងនុយក្លែអ៊ែររបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ឆ្លើយតបវិញដោយបាញ់មីស៊ីលវាយប្រហារលើទីតាំងរបស់ពលរដ្ឋអ៊ីស្រាអែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_kjarS4aG2whBOELqJ-OZJrc8xqWsfkFAkOFXBzFV6xwM32cbmXycnFDEak2zhUL4XXD6JJFq3PgBtHCszeUy1KOdyuRrqp_iOT8tksv0XscS6Z0pPS2ynRMNia9_-dSqlg4fzoZQNVBGVWRUU4gDVnC34CROTWYQxtLwRpF_-xjTlEaagQvwcprJwYo/s1536/image_2025-06-21_08-51-20.png

លោក ពូទីន និងលោក ស៊ី បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់អ៊ីស្រាអែល ដោយមេដឹកនាំទាំងពីររូបមើលឃើញថា នេះជាការល្មើសច្បាប់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយដំណោះស្រាយវិបត្តិនេះត្រូវតែធ្វើតាមរយៈនយោបាយ និងការទូតប៉ុណ្ណោះ ។ មេដឹកនាំរុស្ស៊ីក៏បានសុំសម្រុះសម្រួលជម្លោះពាក់ព័ន្ធនឹងគម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលទទួលបានការគាំទ្រពីចិន ដោយមេដឹកនាំរុស្ស៊ីបញ្ជាក់ថា វិធីនេះអាចជួយកាត់បន្ថយភាពតានតឹងបាន ។ នេះបើតាមការលើកឡើងលោក Yuri Ushakov ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEPYND71VjpLD7hekh5fsReZ5t2V9xABcSsMUQUr6z2wrgtxn4s9fUSnwoLFCWiBDMmEnDhtpe3gUpfms1DZOftiJ17XRjJt_wBuMxcysTODNnS4k29gsO1epMdRggnt70fza4GwxQxInPh3_R48OCQGATcQp2phGoW1Y3ejGv0cgR7Gr31MWcLiYzn7Y8/s1600/image_2025-06-21_08-51-21.png

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិនរាយការណ៍ថា លោកប្រធានាធិបតី ស៊ី អំពាវនាវឱ្យប្រទេសមហាអំណាច (សហរដ្ឋអាមេរិក) ជួយកាត់បន្ថយស្ថានការណ៍តានតឹង និងដាស់តឿនថា ពិភពលោកពុំគួរបណ្តោយឱ្យសង្គ្រាមរាលដាលឈានទៅពិបាកគ្រប់គ្រង ។ គ្រប់ភាគី ជាពិសេស អ៊ីស្រាអែលគួរបញ្ឈប់ប្រតិបត្តិការកងទ័ពយ៉ាងឆាប់រហ័សបំផុតដើម្បីចៀសវាងការប៉ះទង្គិចដដែលៗ និងការពារមិនឱ្យមានផលប៉ះពាល់ឆ្លងព្រំដែន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmVRcShBmXsW5DXp6r-jeGnxhYm_XW1hwYVUXWt14gBTbr6976ztHKQo_oxjAPeGoJM9GOnSC7Yh3_u3lxxjI93QelYn4Q_rot04jPwjw2s9fXU0ba3-eZk8xVaQWVt2hd9YgXMHXvsecFDI1WNRCGeSF0nzGmvGDjGOe3oramK0aFDnRVTq_Di7K4qYYC/s2000/image_2025-06-21_08-51-23%20(2).png

    ការអំពាវនាវឱ្យអ៊ីស្រាអែលកាត់បន្ថយអំពើហិង្សាលើអ៊ីរ៉ង់នេះ ស្របពេលទំនាក់ទំនងរវាងបណ្តាប្រទេសលោកខាងលិចមានភាពប្រេះស្រាំ ដោយលោក Yuri Ushakov ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ីនិយាយថា មេដឹកនាំចិន និងរុស្ស៊ីបាននិយាយពីសង្គ្រាមក្នុងក្រុមប្រទេស G7 ដែលទើបរៀបចំនៅកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3yK7mlLgyNto7zpr-nMXuWX7qhDnbfzNd9-A4cBcAyomK58lwJ1bK6Suw0dScZR627f1QykYDU4nElNLvDfi9cwuMdW2VYm94jxsODQMxJi_-th1IRj29TCnnbcD4G27vOhP-EV77VwKmJhbt6OhZxoN5sztMR3fHUmVnCZ4v4XazGXAcVk8hJLGpwqzZ/s1280/image_2025-06-21_08-51-23.png

    បច្ចុប្បន្ន មានពលរដ្ឋរុស្ស៊ីជាង២០០នាក់ ធ្វើការក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនៅអ៊ីរ៉ង់ ដែលរុស្ស៊ីជាអ្នកសាងសង់រោងចក្រនេះ ហើយមេដឹកនាំរុស្ស៊ីបានធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋរុស្ស៊ីធ្វើការក្នុងរោងចក្រ ។ មេដឹករុស្ស៊ីបានយល់ព្រមទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំចិនក្នុងស្ថានការណ៍តានតឹង និងត្រៀមជួបគ្នាម្តងទៀតក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅចិន នាខែសីហា ឆ្នាំ២០២៥ ៕