ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ផិឆ័យ ណារីតថាផាន់ បានបញ្ជាទៅកាន់នាយកដ្ឋានពាណិជ្ជកម្មបរទេសឱ្យពង្រឹង និងរឹតបន្តឹងការនាំចូលដំឡូងមីពីប្រទេសកម្ពុជា ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ។ លោកបានបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលថៃនឹងការពារកសិកររបស់ខ្លួន ដោយផ្តោតសំខាន់លើការកំណត់តម្លៃដំឡូងមីនៅប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizXExHlFSDqu6VzvDQQwHkXyCvhsPAQ0bkh0Nm0RWF_MUf6eqOHL9PZ5xjsKTSPKwxMsgnXeOQ8Q6aSmhimobJU4U4aD2cwX01wi_gwnv7ZS4JtBijzdQgpSH6InvvwXbYm2TfoDXppQSbFMQ_WGN1HhoIHtb8GIfZnx3wXATenZp49VCZ948aSUgE9k1y/s500/photo_2025-06-21_11-50-41.jpg
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ផិឆ័យ ណារីតថាផាន់ និយាយថា លោកបានបញ្ជាទៅកាន់នាយកដ្ឋានពាណិជ្ជកម្មបរទេស ដែលជាភ្នាក់ងារត្រួតពិនិត្យការនាំចូលដំឡូងមីឱ្យពង្រឹង និងរឹតបន្តឹងការនាំចូលដំឡូងមីកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ ពីព្រោះវានឹងប៉ះពាល់ដល់តម្លៃដំឡូងមីរបស់កសិករថៃនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqenjhjsXu6aWkI_j4EFY9FR3b7Cw0Vc3_cjuXZUaVM8TFDeuePrHaS8XRhaHPByr1qo1j2_d3A29iA1aaWlNgFWmbENxLkhGUWzjjhPStnW3Rs1XmfW4RSytzUYKFnDTQkeYWRHGyjA2sdrHxLeIzUlwquKpQJzZ9BK-ZRtddjgtjoSyI2AQyUHfwRDIt/s1024/image_2025-06-21_15-22-03.png

ក្រសួងពាណិជ្ជកម្មថៃបានកំណត់វិធានការត្រួតពិនិត្យការនាំចូលដំឡូងមី ដោយកំណត់ទីតាំងអនុញ្ញាតឱ្យនាំចូលដំឡូងមីកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តចំនួន៥ រួមមាន ៖ ខេត្តចាន់បុរី ស្រះកែវ ត្រាត សុរិន្ទ និងស៊ីសាកេត ។ ក្រសួងពាណិជ្ជកម្មបានកំណត់ឱ្យអ្នកនាំចូលដំឡូងមីត្រូវតែចុះបញ្ជី, ផ្តល់ទិន្នន័យការនាំចូលជាមុន និងមានកន្លែងស្តុកដំឡូងមីកម្ពុជាដាច់ដោយឡែកពីដំឡូងមីថៃ ហើយរាយការណ៍ព័ត៌មានទៅស្ថាប័នពាក់ព័ន្ធជានិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQwc2XI2eku_EF9JzXVGx7MrtOt5kn9O9sxuwgaNRKO5zpVyjYHeBP2OY7nLZQ3p3uKajLgp5R607voA8BZKAg_zgumocZeUVZwtk5WPf3X5YsrsA9wUAWJT9oLV_6UF0YE_4Uf-YkjKEpkqrZ2-eWWAuzryLN4TqVBJqN8y2g25Vl71YHvQc24BA76dvp/s1280/image_2025-06-21_15-22-04%20(2).png
ក្រៅពីនេះ លោក ផិឆ័យ ក៏បានបញ្ជាឱ្យបង្កើនកម្លាំងមន្ត្រីនាយកដ្ឋានពាណិជ្ជកម្មបរទេសចុះពិនិត្យមើលដល់ព្រំដែនកម្ពុជា-ថៃ ចំនួន៦កន្លែង ដើម្បីពិនិត្យគុណភាពដំឡូងមីនាំចូល ។ បើរកឃើញថា ដំឡូងមីនាំចូលពុំត្រូវតាមលក្ខខណ្ឌកំណត់ គឺត្រូវផ្អាកការចុះបញ្ជីនាំចូលភ្លាមៗ រហូតដល់ដំឡូងមីបានបំពេញគ្រប់លក្ខខណ្ឌកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz5lLW24XUJs628tG7NWk3jT9nROzCUvNw7v8Ax87cql5Aj-6zulipXRCX6acLWF30aVKiQ-pPBubONGBXpQAiOy322qYPQxLLzvlVFzeyn2MtuTua-aoMt8BhTSZJz-MDhBkOhM18BA9QnNiFJZf3sT_Y4wt67cqaWgcrYQPIKEa4sxaFq_XfdsTOE8MH/s960/image_2025-06-21_15-22-04.png

ចំណែកនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនឹងមានវិធានការគ្រប់គ្រងការដឹកជញ្ជូនដំឡូងមីស្រស់ ដោយហាមឃាត់ការដឹកជញ្ជូនដំឡូងមីក្នុងបរិមាណចាប់ពី១ម៉ឺនគីឡូក្រាមឡើងទៅ គឺពុំអាចដឹកជញ្ជូនចេញ ឬចូលក្នុងទីតាំងគ្រប់គ្រងចំនួន៦០ស្រុក ស្ថិតក្នុង១៦ខេត្ត លើកលែងតែទីតាំងអនុញ្ញាត ។ បើល្មើសនឹងបម្រាមនេះ នឹងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ឬពិន័យជាប្រាក់ចំនួន១សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSDCXzDSYUnwIPNKyHpQ0Z7PATKDZ6WpOOSq1FRini_jm6MlFtwkf_x6_1uW_5OiHfZlreduaRbd65G3FEsDHks2F2O1o3eYweagwfp1JItmH65TRoI44X9VRwRh3pbU7Zk0fibdnWNSaiqvlJQnxQvzuVfDn20NuPNsXB3yyx5PJPyCYQysht-6YGFWkn/s990/image_2025-06-21_15-22-06.png
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបញ្ជាក់ថា បើទោះជាបច្ចុប្បន្ន ជិតដល់ចុងរដូវប្រមូលផលដំឡូងមីទាំងថៃ និងកម្ពុជា ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃនឹងបន្តរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា ដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃដំឡូងមីកសិករថៃ រួមទាំងលើកកម្ពស់គុណភាពដំឡូងមីថៃឈានទៅប្រកួតប្រជែងលើទីផ្សារពិភពលោក ៕