តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញពីគោលជំហររួមគ្នាអំពាវនាវឱ្យភាគីទាំងអស់ ជាពិសេស អ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការកងទ័ពមកលើអ៊ីរ៉ង់ ពីព្រោះវាពុំអាចរកដំណោះស្រាយលើគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយការប្រើប្រាស់កម្លាំងកងទ័ពបានទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1X9srNdmshxkVweVxwdGZWHYlU9lbSP5dJ_HZJJbWez4JaFooX2vi6VANljvfuvS6YbD8JTB-8946CZ26PQVGavl4rGc6fo3-LSVZ231K8AhyphenhyphenPCQN9FTnBUGpaQkqRQbSY6DG4jMbGjhTeuHtR01nNfypE6vVHwKILJw15Q2vBfSPuSMyf9VWE_MzNYD1/s1280/photo_2025-06-20_09-02-36.jpg
ការបង្ហាញគោលជំហររួមគ្នានេះកើតឡើងក្រោយពីការពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំទាំង២រូប កាលពីថ្ងៃទី១៩ ខែមិថុនា ស្របពេលស្ថានការណ៍កាន់តែតានតឹងខ្លាំងបន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារលើគម្រោងនុយក្លែអ៊ែររបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ឆ្លើយតបវិញដោយបាញ់មីស៊ីលវាយប្រហារលើទីតាំងរបស់ពលរដ្ឋអ៊ីស្រាអែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_kjarS4aG2whBOELqJ-OZJrc8xqWsfkFAkOFXBzFV6xwM32cbmXycnFDEak2zhUL4XXD6JJFq3PgBtHCszeUy1KOdyuRrqp_iOT8tksv0XscS6Z0pPS2ynRMNia9_-dSqlg4fzoZQNVBGVWRUU4gDVnC34CROTWYQxtLwRpF_-xjTlEaagQvwcprJwYo/s1536/image_2025-06-21_08-51-20.png

លោក ពូទីន និងលោក ស៊ី បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់អ៊ីស្រាអែល ដោយមេដឹកនាំទាំងពីររូបមើលឃើញថា នេះជាការល្មើសច្បាប់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយដំណោះស្រាយវិបត្តិនេះត្រូវតែធ្វើតាមរយៈនយោបាយ និងការទូតប៉ុណ្ណោះ ។ មេដឹកនាំរុស្ស៊ីក៏បានសុំសម្រុះសម្រួលជម្លោះពាក់ព័ន្ធនឹងគម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលទទួលបានការគាំទ្រពីចិន ដោយមេដឹកនាំរុស្ស៊ីបញ្ជាក់ថា វិធីនេះអាចជួយកាត់បន្ថយភាពតានតឹងបាន ។ នេះបើតាមការលើកឡើងលោក Yuri Ushakov ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEPYND71VjpLD7hekh5fsReZ5t2V9xABcSsMUQUr6z2wrgtxn4s9fUSnwoLFCWiBDMmEnDhtpe3gUpfms1DZOftiJ17XRjJt_wBuMxcysTODNnS4k29gsO1epMdRggnt70fza4GwxQxInPh3_R48OCQGATcQp2phGoW1Y3ejGv0cgR7Gr31MWcLiYzn7Y8/s1600/image_2025-06-21_08-51-21.png

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិនរាយការណ៍ថា លោកប្រធានាធិបតី ស៊ី អំពាវនាវឱ្យប្រទេសមហាអំណាច (សហរដ្ឋអាមេរិក) ជួយកាត់បន្ថយស្ថានការណ៍តានតឹង និងដាស់តឿនថា ពិភពលោកពុំគួរបណ្តោយឱ្យសង្គ្រាមរាលដាលឈានទៅពិបាកគ្រប់គ្រង ។ គ្រប់ភាគី ជាពិសេស អ៊ីស្រាអែលគួរបញ្ឈប់ប្រតិបត្តិការកងទ័ពយ៉ាងឆាប់រហ័សបំផុតដើម្បីចៀសវាងការប៉ះទង្គិចដដែលៗ និងការពារមិនឱ្យមានផលប៉ះពាល់ឆ្លងព្រំដែន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmVRcShBmXsW5DXp6r-jeGnxhYm_XW1hwYVUXWt14gBTbr6976ztHKQo_oxjAPeGoJM9GOnSC7Yh3_u3lxxjI93QelYn4Q_rot04jPwjw2s9fXU0ba3-eZk8xVaQWVt2hd9YgXMHXvsecFDI1WNRCGeSF0nzGmvGDjGOe3oramK0aFDnRVTq_Di7K4qYYC/s2000/image_2025-06-21_08-51-23%20(2).png

    ការអំពាវនាវឱ្យអ៊ីស្រាអែលកាត់បន្ថយអំពើហិង្សាលើអ៊ីរ៉ង់នេះ ស្របពេលទំនាក់ទំនងរវាងបណ្តាប្រទេសលោកខាងលិចមានភាពប្រេះស្រាំ ដោយលោក Yuri Ushakov ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ីនិយាយថា មេដឹកនាំចិន និងរុស្ស៊ីបាននិយាយពីសង្គ្រាមក្នុងក្រុមប្រទេស G7 ដែលទើបរៀបចំនៅកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3yK7mlLgyNto7zpr-nMXuWX7qhDnbfzNd9-A4cBcAyomK58lwJ1bK6Suw0dScZR627f1QykYDU4nElNLvDfi9cwuMdW2VYm94jxsODQMxJi_-th1IRj29TCnnbcD4G27vOhP-EV77VwKmJhbt6OhZxoN5sztMR3fHUmVnCZ4v4XazGXAcVk8hJLGpwqzZ/s1280/image_2025-06-21_08-51-23.png

    បច្ចុប្បន្ន មានពលរដ្ឋរុស្ស៊ីជាង២០០នាក់ ធ្វើការក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនៅអ៊ីរ៉ង់ ដែលរុស្ស៊ីជាអ្នកសាងសង់រោងចក្រនេះ ហើយមេដឹកនាំរុស្ស៊ីបានធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋរុស្ស៊ីធ្វើការក្នុងរោងចក្រ ។ មេដឹករុស្ស៊ីបានយល់ព្រមទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំចិនក្នុងស្ថានការណ៍តានតឹង និងត្រៀមជួបគ្នាម្តងទៀតក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅចិន នាខែសីហា ឆ្នាំ២០២៥ ៕