ប្រទេសអ៊ីរ៉ង់ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយរដ្ឋាភិបាលអ៊ីរ៉ង់ប្រកាសយ៉ាងច្បាស់ពុំចូលរួមចរចានុយក្លេអ៊ែរ ពីព្រោះអ៊ីស្រាអែលនៅតែវាយប្រហារអ៊ីរ៉ង់ ។ អ៊ីរ៉ង់នឹងពុំចរចាដាច់ខាត បើទោះជាអាមេរិកព្យាយាមដាក់សម្ពាធឱ្យចរចាក្តី អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលវិញរយៈពេល១សប្តាហ៍ហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsh0yI0Du-BIVIyjjeRrDw1MehYT36bplV5zA-hOie49Lo0IoMNH1PT4qHhdEJqNp9KabQmuf6Uqa2lhZExQurRF7TrpvT_NNP-h11UjD0iJOBB9EKjbWlgpSDydBewwFEusiK0O7MNbTKDmYrngb-x32FMIhKUrFwOcS_4c4amMJr4p9w8fPvPBMZmflc/s1100/image_2025-06-21_13-44-34.png
សង្គ្រាមនៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតែកើតឡើងមិនឈប់ឈរ ក្រោយពីប្រទេសទាំងពីរវាយប្រហារគ្នាទៅវិញទៅមក ។ អ៊ីស្រាលអែលប្រកាសថា បានវាយប្រហារលើទីតាំងកងទ័ពអ៊ីរ៉ង់ ជាង១០កន្លែងត្រឹមតែរយៈពេល១យប់ រួមទាំងកំទេចរោងចក្រផលិតមីស៊ីល និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធគម្រោងនុយក្លេអ៊ែរនៅទីក្រុងតេហេរ៉ង់ រួមទាំងកំទេចទីតាំងកងទ័ពនៅភាគខាងលិច និងកណ្តាលរបស់អ៊ីរ៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF_UQADdoAybMloVDeMKOBr-Vr9PIq0oSVhTxoFD8kr2pL4fDHKtb7umMKulQGyIHhNl93dilxppCLxv9nBpd8mGKwQtk3bh-WEs0XmEHj9tgj3LEwC00CohUZosWYAZsoJD3KyNNg68PGf5NoP-6WsQ5Rl94k1qL0V3OhrAVqaiXjME3_cYQJt3wGK1_k/s1024/image_2025-06-21_13-44-26%20(2).png
កាលពីថ្ងៃទី២០ ខែមិថុនា កងទ័ពអ៊ីរ៉ង់ក៏បានវាយប្រហារអ៊ីស្រាអែលវិញ ដោយការបាញ់មីស៊ីសពិសេសលើទីក្រុងបៀសេបា និងទីក្រុងជាច្រើននៅភាគខាងត្បូងអ៊ីស្រាអែល ដោយអ៊ីរ៉ង់បាញ់មីស៊ីលជាង២០គ្រាប់ បណ្តាលឱ្យមនុស្សរងរបួសជាច្រើន ។ កាំជ្រួចអ៊ីរ៉ង់បានវាយប្រហារលើមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅទីក្រុងបៀសេកា ដែលនេះជាការវាយប្រហារដ៏ធំមួយពីទីក្រុងតេអាវីស ហើយអ៊ីរ៉ង់ក៏បានវាយប្រហារទីតាំងជាច្រើនទៀតរបស់អ៊ីស្រាអែល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6T1nmEr3T3v_zrVGTFjVbkBfAyLnJP0OZurSXAG6WqGRpyT0hfOoHfCxqMRq_U1TlGPNpU6RM_pJp6rOhmvfWA5cbfSJg4AlbVwaGQBKpO3qVKiOEsj6X9CaTClfpJWAFmWtcbZw09o2WX11AjnBYi3h7wNUpg5WxdIER6eC7QACMEg3v08h_xeI344Ng/s1200/image_2025-06-21_13-44-26%20(3).png
កងទ័ពអ៊ីរ៉ង់និយាយមកកាន់សារព័ត៌មានថា ពួកគេបានប្រើប្រាស់មីស៊ីលពិសេស និងចម្ងាយឆ្ងាយដើម្បីវាយប្រហារលើទីតាំងសំខាន់ៗរបស់អ៊ីស្រាអែល ដូចជា ៖ ទីតាំងកងទ័ព មជ្ឈមណ្ឌលត្រួតពិនិត្យ និងតំបន់ឧស្សាហកម្មការពារប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfzKNMOHuYFb6ZVZ-Ctnm5YvawOMLdXIN423unpPgNsxCUX1hMLsRV3ofZsIBfJpRisxdjvv_bpnZxJPxev5bY50SowwViQXARDvkOWe2Idt4xFEI2_gqU8gHPS-vzuirb4oYRibaf86PhJ-duYngRzI5s3Yh_AgApllvjrq3AlP0MDgz8dEo4t0dj8qE8/s862/image_2025-06-21_13-44-26.png
ដោយឡែក សេតវិមានអាមេរិកប្រកាសថា លោកប្រធានាធិបតី Donald Trump បានអំពាវនាវឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ហើយអាមេរិកនឹងរង់ចាំតាមដានស្ថានការណ៍ចំនួន២សប្តាហ៍ទៀត ។ បើចាំបាច់ អាមេរិកនឹងសម្រេចចិត្តបញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrZPQB23Rso7bmvfR_yQ1SXCHa2CbZ3Jfcr-n5siovfkMCcAcIt6DBNEfI1JCaokctPIptWwmBmW53xaFelcskU4zf3iVAsgunkYju2zhYxaNFzt9uXzNoxNJmFqG27STYvVQuUPbUo4ONvmt3vCne4tFn1YRs3Cri46FZtbeMsAZzgjzuCZ_nXbtaiByL/s2000/image_2025-06-21_13-44-27.png

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និយាយថា អ៊ីរ៉ង់គ្មានផ្លូវចរចាជាមួយអាមេរិកទេ លុះត្រាតែអ៊ីស្រាអែលឈប់ឈ្លានពានអ៊ីរ៉ង់ ហើយលោកបានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9l0BOn8nyk_IsKZsP77f0SOBPM45CFoTJNwkSynbGecpmoNdO4NCp85-TxEL1qjSAlm9EGy-q05rzIsSe2SG3RVju6mnKUKqbnN3I0rxWDONeBD9DW3iGtI4YINQjXE3MZ9mhi1F-9oveWvx3UIDeLmbPFnr9nKGEP7M3B8jyLttIVKhmPyZl2v82pKk5/s2195/image_2025-06-21_13-44-30.png

អ៊ីរ៉ង់រីករាយនឹងពិភាក្សាពីការកំណត់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ប៉ុន្តែអ៊ីរ៉ង់នឹងបដិសេធសំណើទាំងអស់ដែលតម្រូវឱ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម ជាពិសេស ពេលអ៊ីស្រាអែលកំពុងវាយប្រហារបែបនេះ ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់និយាយមកកាន់សារព័ត៌មាន Reuters ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8KekKykWAbIuxEFNOorv66Zv7ME1uGeFO1gMK8xBIyoNKjO3RnTuZwnzV1IAUCQ8TBmgYZWDAQczVPjVq3RTHY28hISzeaQG_FEsS1tUw_8bKQdWNdifKWCWv04MTo5MKBUUrp0mQ-YNLovGP8z_7pR4zavbO6nqWkdi2HGGyUgPsIiSidhm92WvuxaD7/s2048/image_2025-06-21_13-44-32.png

សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ ដោយអ៊ីស្រាអែលអះអាងថា អ៊ីរ៉ង់ជិតទទួលបានជោគជ័យលើអាវុធនុយក្លេអ៊ែរ ខណៈអ៊ីរ៉ង់ថា គម្រោងនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងសន្តិភាពប៉ុណ្ណោះ ៕