ឧកញ៉ា យឹម តាស្រង់ បានប្រកាសពហិកាមិនចាក់សាំង PTT ក្រោយពីមានអ្នកវិភាគនយោបាយថៃឯករាជ្យម្នាក់មលើកឡើងពីការបិទប្រេងមកកម្ពុជាតែ១ខែទេកម្ពុជានឹងចុះចាញ់។ មិនត្រឹមតែអតីតកវីនិពន្ធរូបនេះប៉ុណ្ណោះទេសូម្បីតែតារាចម្រៀង កែវ វាសនា ក៏បានលើកឡើងដែរថាសាំង PTT ចាក់ទៅឡានចេះហោះមែន។
.png)
ឧកញ៉ា យឹម តាស្រង់ អតីតអ្នកនិពន្ធចម្រៀងនៅផលិតកម្មសាន់ដេ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួននាយប់ថ្ងៃទី២០ មិថុនា ថា «ឃើញថៃលើកឡើងគម្រាមបិទប្រេង PTT ពីកម្ពុជាដើម្បីឱ្យកម្ពុជាចុះចាញ់ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា និងក្រុមគ្រួសារ សូមធ្វើពលិការឈប់ប្រើប្រាស់ប្រេង PTT និងណែនាំបុគ្គលិកខ្ញុំគ្រប់ជាន់ថ្នាក់ឈប់ប្រើប្រាស់ប្រេង PTT ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ ខ្ញុំគោរពស្រឡាញ់ថ្នាក់ដឹកនាំខ្ញុំ»។

ងាកទៅកាន់តារាចម្រៀង កែវ វាសនា និងភរិយាវិញក៏មានបំណងឈប់ចាក់សាំង PTT ដូចគ្នា។ លោក កែវ វាសនា បានលើកឡើងថា«PTTហ្នឹងចាក់ទៅឡានដុះស្លាបហោះ បានមែន?»។ សម្រាប់ភរិយារបស់លោកវិញគឺបានប្រកាសថាឈប់ផឹកកាហ្វេ amazon ឈប់ចាក់សាំង តែនៅចូលបន្ទប់ទឹកធម្មតា។.png)
សម្រាប់តារាសម្តែង លឹម ជាឡាយ វិញក៏បានបង្ហោះសំណេរដែរថា «ស្អែកចាំទៅជាង សួរជាងថា ឡាន ខ្ញុំចាក់សាំងក្រៅពីPTT ទៅមុខបានអត់?»។.png)
គួរបញ្ជាក់ផងដែរថាឆ្លើយតបនឹងការគំរាមកំហែងបិទប្រេងមកប្រទេសកម្ពុជាសម្តេច តេជោ ហ៊ុន សែន បានលើកឡើងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២០ មិថុនា ថា«កម្ពុជានឹងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ លើសពីនេះសម្តេចក៏បានផ្តល់មតិយោបល់ដល់នាយករដ្ឋមន្រ្តីកម្ពុជា ប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឱ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃ៕










