ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងមហាផ្ទៃរបស់ម៉ាឡេស៊ីមានគម្រោងសាងសង់របងប្រវែង៤៥គីឡូម៉ែត្រ និងដំឡើងកាមេរ៉ានៅតាមបណ្តោយព្រំដែនម៉ាឡេស៊ី-ថៃ ស្ថិតនៅខេត្ត Kelantan ដើម្បីគ្រប់គ្រងការលួ.ចដឹកជញ្ជូនថ្នាំញៀន ទប់ស្កាត់បទល្មើសផ្សេងៗ និងការឆ្លងដែនខុសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjP0pI7LarfkwevzBBh0_k375GrY6a_IvL6vHTHVxAz0vTcnDTpknwQi4ojn6mdVAsQUaE94ABq3kqns1u_KWvC6cBf930vQ4r2zz6_KaxyVspISkJH24HUN1VX2h1SfwUBzdFAPaD_DRfwV5k9aUszLOKQpLOt087mK9eRmX_0t7U0vOsdDj8j7vMzODm/s2592/image_2025-06-21_13-13-46.png
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Shamsul Anuar Nasarah និយាយថា សុវត្ថិភាពនៅតំបន់ព្រំដែនជាអ្វីដែលរដ្ឋាភិបាលម៉ាឡេស៊ីផ្តល់ភាពសំខាន់ជាចម្បង ដោយសារព្រំដែនម៉ាឡេស៊ី-ថៃ គឺជាកន្លែងលួចដឹកជញ្ជូនថ្នាំញៀន និងប្រើប្រាស់គ្រឿងញៀនដែលតែងតែគំរាមកំហែងសន្តិសុខ ។ ហេតុនេះ ម៉ាឡេស៊ីនឹងគ្រប់គ្រងតំបន់ព្រំដែនជាប់ថៃឱ្យកាន់តែតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid36K1ZFiYTP2yMOsnFT_iUZw6geQ8Stppv1jPlhjo2SJmOon49a9jj9RsQ7SsKmJUDmcLg-CTU9eqCL6w2FTdqbsFURKOEWl6-5qwUILm4_btKb4uBWcozw6sZOfiZMvsgK_Ql_3ZEEYbxfnfBOKViOqDwhyphenhyphen5qRl4x_kEQ67hjp1MBY9sBwh0CGOtcV84/s4032/image_2025-06-21_13-13-47.png
យើងផ្តល់ភាពសំខាន់ខ្លាំងបំផុតលើការគ្រប់គ្រងតំបន់ព្រំដែន បើពុំគ្រប់គ្រងទេ វាមិនត្រឹមតែមានការដឹកជញ្ជូនថ្នាំញៀនប៉ុណ្ណោះទេ ប៉ុន្តែអាចកើតហេតុការណ៍មិនល្អផ្សេងៗ ។ នេះបើតាមលោក Shamsul Anuar Nasarah អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzHih4XASvXlBGBoWxnxmFDv5t_w6WFWbYh8Gjve3KZnoAhaX2k0P2LE2Vs-_7lttfk2yvBMfgHuaQmPfMH2mJKt2gkaQx3RoIX1nfU4yXNQgtd97TZtYKpIMutt8YgzfzjUK5uTaMBT-PA9ArapHBB7qYIG7A2_7QVyO-e4P8IpZUrpp2_Gc6B9ZwKqyu/s620/image_2025-06-21_13-13-44%20(2).png

លោកបន្តថា ក្រសួងមហាផ្ទៃ និងភ្នាក់ងារសន្តិសុខ ដូចជា ៖ សមត្ថកិច្ច និងភ្នាក់ងារអនុវត្តច្បាប់ព្រំដែនបានត្រួតពិនិត្យព័ត៌មានដើម្បីកំណត់ទីតាំងដែលត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹង រួមទាំងដំឡើងកាមេរ៉ាត្រួតពិនិត្យ និងសាងសង់រចនាសម្ព័ន្ធសុវត្ថិភាព ។ យើងយកគម្រោងទាំងអស់មកពិចារណា ដូចជា ៖ គម្រោងសាងសង់របង និងដំឡើងកាមេរ៉ានៅតាមបណ្តោយព្រំដែនម៉ាឡេស៊ី-ថៃ រួមទាំងការណែនាំពីបច្ចេកវិទ្យា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIdllwiaPOCCTMSBm2rlEa9SAgbVwxnYCIOaivoPYKjwLfvtqw3wHfHmV6lfMZ9ZwssA0NPyL5efYkDCXazGnhbGL8WTuT8Tcfszy_Dmt6PcuJFpgsyFgQAw_GsE-AgkxhAUmm9-lFnV5feMkdfsK43BrchNgAudr0UyqLpVcw_Iq09fKbjDbYpN7-OAY7/s1920/image_2025-06-21_13-13-44%20(3).png
ម៉ាឡេស៊ីនឹងអនុវត្តគម្រោងទាំងនេះតាមតម្រូវការក្នុងតំបន់ ពីព្រោះវាមិនត្រឹមតែទប់ស្កាត់ការគំរាមកំហែងសន្តិសុខនៅព្រំដែនប៉ុណ្ណោះទេ គឺវានឹងទប់ស្កាត់បទល្មើសនៅទូទាំងប្រទេសផងដែរ ។ ចំណុចសំខាន់ត្រូវតែប្រាកដចិត្តថា ព្រំដែនម៉ាឡេស៊ីមានសុវត្ថិភាព អាចគ្រប់គ្រងបាន និងគ្មានការឆ្លងដែនខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhad6UXCzxMQ-EmAQDhreMY9KwvhBcbH0qzOXKk_VNyLMpGQdtM9hxDOlGUPnxck_g0o1Hzslv3ouiHb6utlU2AL1dObrAcNhH1RzsLXfMahc36IbPekNnGmce4jPfVHaAemhxmXRIybPSs_tP_SmWyaP-4eZxrebqPKevl3hVW3kbN79QkRMABgrNJFFyK/s689/image_2025-06-21_13-13-44.png

កាលពីថ្ងៃទី១១ ខែមិថុនា កន្លងមក មេបញ្ជាការប៉ូលិសនៅខេត្ត Kelantan រាយការណ៍ថា ការសាងសង់របងនៅខេត្ត Kelantan ដែលមានព្រំដែនជាប់ថៃ គឺជាវិធីដោះស្រាយបញ្ហាដ៏មានប្រសិទ្ធភាពបំផុតដើម្បីប្រឆាំងនឹងការលួចដឹកទំនិញខុសច្បាប់ ។ ព្រំដែនមានប្រវែង៤៥គីឡូម៉ែត្រ គឺធំទូលាយពេក ពិបាកគ្រប់គ្រងបទល្មើស ៕