តើអ្នកយល់យ៉ាងណាដែលប្រាសាទតាក្របី ជាប្រាសាទខ្មែរ និងស្ថិតនៅលើទឹកដីខ្មែរ ប៉ុន្តែបែរជាពលរដ្ឋខ្មែរត្រូវបានឃ្លាំមើលដោយទាហានថៃយ៉ាងតឹងរឹងពេលចូលទៅទស្សនា និងសូម្បីការច្រៀងកម្សាន្តក៏ត្រូវបានហាមឃា.ត់មិនឲ្យច្រៀងដូចនេះ?

យោងតាមសារព័ត៌មានថៃ Khaosod ដែលបានចេញផ្សាយនារសៀល ថ្ងៃសុក្រ ទី២០ ខែមិថុនា ក្រោមចំណងជើងថា «មកទៀតហើយ! ‘ប្រជាពលរដ្ឋខ្មែរ’ ប្រមូលផ្តុំគ្នាមកច្រៀងនៅប្រាសាទតាក្វាយ (តាក្របី) តែត្រូវបានទាហានថៃចូលទៅរំសាយចេញភ្លាមៗ» ។
អ្នកនាំពាក្យកងទ័ពថៃបាននិយាយថា មូលហេតុដែលទាហានឈុតខ្មៅរបស់ថៃបានចូលទៅបញ្ឈប់សកម្មភាពភ្ញៀវទេសចរជនជាតិខ្មែរក្នុងការច្រៀងនេះ គឺជាការអនុវត្តឲ្យស្របតាមការណែនាំ និងកិច្ចព្រមព្រៀងទៅវិញទៅមកដែលភាគីកម្ពុជា-ថៃធ្លាប់បានពិភាក្សាពីមុន ក្នុងការរក្សាភាពស្ងប់ស្ងាត់នៅក្នុងតំបន់នេះ។ អាស្រ័យហេតុនេះ ស្នើសុំកិច្ចសហប្រតិបត្តិការពីទាហាន និងពលរដ្ឋខ្មែរកុំឲ្យប្រព្រឹត្តិសកម្មភាពបែបនេះ ដើម្បីចៀសវាងការបង្កការរំខានដល់ភ្ញៀវទេសចរដទៃ។.jpg)
ជាក់ស្ដែងនៅក្នុងវីដេអូដែលបានបង្ហាញនោះ យើងឃើញថា ពលរដ្ឋខ្មែរមួយក្រុមដែលបានធ្វើដំណើរទៅលេងប្រាសាទតាក្របីនោះ គ្រាន់តែនាំគ្នាច្រៀងបទ«អារ៉ាប់ពីយ៉ា» ដែលជាចង្វាក់បែបប្រជាប្រិយច្រៀងបែបសប្បាយៗ និងទះដៃលេងតិចៗប៉ុណ្ណោះ ពុំមែនជាបទជាតិ ឬការធ្វើពិធីសាសនាអ្វីឡើយ ព្រោះកន្លងមកភាគីទាំងពីរធ្លាប់មានភាពរកាំរកូសរវាងទៅលើរឿងទាំងនោះ ប៉ុន្តែពេលនេះសូម្បីតែការច្រៀងបទចម្រៀងប្រជាប្រិយលេងកម្សាន្ត ក៏មិនត្រូវបានទាហានថៃអនុញ្ញាតផងដែរ។
យ៉ាងណាមិញ គួរជម្រាបថា «ប្រាសាទតាក្របី» មានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កៀកនឹងព្រំប្រទល់ប្រទេសថៃ។ ប្រាសាទនេះត្រូវបានគ្រប់គ្រង និងយាមល្បាតដោយទាហានខ្មែរ និងថៃ ដែលភាគីទាំងពីរសុទ្ធតែអះអាងថាជាកម្មសិទ្ធិរៀងៗខ្លួន។ .jpg)
បើសិនអ្នកជាជនជាតិខ្មែរ ហើយចង់ទៅមើលប្រាសាទ និងចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរអ្នកដើម្បីដើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះគឺជារបស់ខ្មែរយ៉ាងពិតប្រាកដ៕










