Home Blog Page 418

ដំណឹងក្ដៅ! តុលាការធម្មនុញ្ញបញ្ឈប់ការបំពេញតួនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងថាន

0

ថៃ ៖ តុលាការធម្មនុញ្ញថៃបានសម្រេចសេចក្តី ៧-២ ក្នុងការព្យួរតំណែងលោកស្រី Paetongtarn Shinawatra ពីតួនាទីជានាយករដ្ឋមន្ត្រី។ ការកាត់ក្ដីនេះ តុលាការបានសម្រេចជាឯកច្ឆ័ន្ទក្នុងការពិចារណាលើកចោទប្រកាន់របស់លោកស្រី ជុំវិញឃ្លីបសន្ទនាដ៏ចម្រូងចម្រាសរវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPLHqfkArarZgE_MRbBrrpYq0g-xnL8NAkV7Puwq1_f5udOfuK_7LkMobkVU6H0mWWzRoJq1cidCN-L0xc-usG1bOYZHXMQ-NX4cyqzThkJZ-_eLyLKucHocNxVhh2_t4sJziAy2n0_49wNEY4OH9imO_sjBNYzC4E89bABK4dd7yRBYeRBXbJR4LqYnfI/s1280/photo_2025-07-01_13-54-08.jpg
យោងតាមការចេញផ្សាយរបស់សាព័ត៌មានថៃនាថ្ងៃអង្គារ ទី០១ កក្កដា បានឲ្យដឹងថា តុលាការធម្មនុញ្ញថៃ សម្រេចទទួលយកញត្តិសមាជិកព្រឹទ្ធសភា និងសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីថៃ ផែថងថាន ស៊ីណាវ៉ាត់ ដោយសម្លេង៧ ទល់ ២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4oSQZe6BQPqkzehEuukqSsTvcWsxgggf9CT3Hcc1FtYuhOGUu6l0c8kmyurDdlHaLh9Mb6ECjvfq4JbS4am-ChA7SH0kNEURWLCKndA00xev5X4NqUtYnX5pCYHakFe-KW56_eojX5V1gfJP9BV6ShhM5u2rPqjcFQNX91X9cK4Izp71wSQX3eMUNbccx/s1280/photo_2025-07-01_13-54-09.jpg
គួររំលឹកថា បន្ទាប់ពី Paethongtarn បានសារភាពថា ខ្សែអាត់សំឡេងនៃការសន្ទនារវាងនាង និងសម្តេច ហ៊ុន សែន គឺជាការពិត ហើយមានខ្លឹមសារប្រមា.ថលើមេទ័ពភូមិភាគទី២ រួមទាំងអាកប្បកិរិយាមួយចំនួនទៀត បានបង្ហាញថាវាជាទង្វើ«ជនក្បត់ជាតិ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7FwyYlacCShM4IN3RLrDecTbz9qSHdxSuJC3PVaDVwfTMn2kjuqo9xTjJN9ruNpF5GkIQrjNJtVsuzQoKXqQgRQN2lTIW-7I-ic-tTHRxAHQ7wnf6aimHe3MSlxbjg_voXLdKjoBfhicdJKo1TFuxh7Z0JBBZLtKwTXvMmWncymJU2O1VwXTz5bZWzm1/s1280/photo_2025-07-01_11-45-03.jpg

ការណ៍នេះបានប៉ះពាល់ដល់អធិបតេយ្យភាព កងទ័ព និងប្រជាជនថៃ ដែលក្រោយមកទៀត បានជំរុញឲ្យនាយឧត្តមសេនីយ៍ សាវ៉ាត និងសមាជិកព្រឹទ្ធសភាចំនួន ៣៦រូបផ្សេងទៀត បានដាក់លិខិតជូនប្រធានាព្រឹទ្ធសភាថៃ ដើម្បីបញ្ជូនញត្តិនេះទៅតុលាការធម្មនុញ្ញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqyQdzcdzrslGdGhY9IgRcW_2tZBSIgjkqF2fq3eLl1kB8Q7aq0WE0JtlEOWJhLeurqqYoY0hrmaRNAeqbCuU7DVhUw7MET4xvEJHF9KeTGQVEIdxCpJAW5YivUdfiS1a58JTKTcufFOGixfhJTGAH5rdR5caBs7By9MNJLDloC9mROvE1x_xJ0eJtKzdu/s1080/photo_2025-07-01_13-54-07.jpg

ជាលទ្ធផល នៅថ្ងៃនេះ (ថ្ងៃទី 1 ខែកក្កដា) តុលាការធម្មនុញ្ញបានសម្រេចអនុម័តជាឯកច្ឆ័ន្ទ លើញត្តិសម្រាប់ការពិចារណា និងទទួលបានការបោះឆ្នោតក្នុងសម្លេង 7:2 ដើម្បីឲ្យ លោកស្រី Paethongtarn Shinawatra ឈប់បំពេញតួនាទីជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន រហូតដល់ការសម្រេចចិត្តថ្មីត្រូវបានធ្វើឡើង៕

ឮហើយឆ្អែតបាយ! លោកណុប បាយ៉ារិទ្ធ តបទៅអាជីវករថៃម្នាក់និយាយថាពលរដ្ឋខ្មែរ «គ្មានអ្វីហូប»

0

កាលពីពេលថ្មីៗនេះមានអាជីវករថៃម្នាក់នៅផ្សារចុងសាង៉ាម ជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរាប់ថាពលរដ្ឋខ្មែរមានស្ថានភាពលំបាកវេទនាជាងពលរដ្ឋថៃទៅទៀត ហើយពលរដ្ឋខ្មែរស្ទើរតែគ្មានអ្វីសម្រាប់ហូបគ្រាន់តែពួកគេមិនហ៊ានប្រាប់ទៅកាន់អាជ្ញាធរ អំពីការពិតតែប៉ុណ្ណោះ។ ក្រោយដំណឹងនេះបានផ្សព្វផ្សាយពលរដ្ឋខ្មែរជាច្រើនបាន សម្តែងការហួសចិត្តសូម្បីតែតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក៏ទប់ចិត្តមិនជាប់ឆ្លើយតបទៅកាន់អាជីវករនោះស្តាប់ហើយអាចឆ្អែតបាយបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6OQx0eXyYlTtqP3S2usYG3Iptu0OVunOZrapZHDa28xIa8ERcs3j7NgU4J7l4BqVk527RtLMA3wdISDYqSb0qmdAjKTWK4vlAvfbHxCzP2ft3YG96qMt9Sao0Okr0DlHZKKfZSrnP9EchT7h0weR7Tk46nZyytCWSiAqw5sl6CsL_PV4lSpXgOlldBBAO/s960/image_2025-07-01_08-49-07.png

លោក ណុប បាយ៉ារិទ្ធ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «អ្នកណានិយាយមិនពិតសូមឱ្យរន្ទះបាញ់ឆាប់បានfreeទៅលេងtour និង លក់ដូរនៅជាន់ក្រោម ។
មានហូបអត់ហូបប្រជាជនខ្ញុំចេះស្រលាញ់គ្នា ចេះជួយគ្នាហើយ កុំបាច់ខ្វល់អី ! ហត់អត់? ដែលប្រឹងតែងនិពន្ធរឿងកុហកពិភពលោកចឹង? ទង្វើរបស់អ្នកកាន់តែធ្វើឱ្យជាតិសាសន៍ដទៃឃើញពីសណ្តានអ្នកឯងកាន់តែច្បាស់?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIJ4sZ3YKnTdQbKc6Ige0L8KJleSTA8Lz20pRXo3nG7OkpGTaUIz7Vitxq4tvVD6y1BI8ztyRWpqvNpkqenq-E2cKn9kIycKXoUZWymdLSxi5kFV6wIpEuhMymZHXgrdIs-EeyhJi2uCPtd_2ljMO5hX3NSdpeBM9o7ooSKOnAiyBdR22uH9cWED-2cGE3/s960/image_2025-07-01_08-49-06.png
តារាចម្រៀងវ័យ៤៤ឆ្នាំរូបនេះបានបន្តទៀតថា «ទុកពេលជួយស្វែងរកទីផ្សារអោយអាជីវករលក់ផ្លែឈើ លក់របស់ប្រើប្រាស់ គ្រឿងហូបចុកឱ្យប្រជាជនខ្លួនឯងនោះអត់ទេឃើញសល់ខូចយកមកចាក់ចោល ទាំងឡានៗអត់? គ្រាន់តែឡានសំរាមទៅប្រមូលចោលក៏អស់មិនតិចដែរ ។ អ្នកឯងខូច មាត់សាហាវ ប្រជាជនខ្ញុំដូចអត់ចេះខូចមាត់ចឹងសោះបើថាតបតគឺតបតត្រង់ៗចឹងម៉ង ទៅរកនឹកប្រឌិតពីពួកអ្នកឯងយើងអត់ចេះទេចឹងបានជាប្រទេសខ្ញុំសុខសប្បាយរហូត ឃើញអត់ អត់ព្យុះ អត់រញ្ជួយដី ទាំងទេវតាលើមេឃ ទាំងទេវតាដើរដីតាមថែរក្សារហូត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj36NszGDbMbkGd1jY1OilMthORxCI0iP0cf5U4ySGgIIdAkJZ4oUnP4ThtKEOOjz3BjEO1K9wA2_dT1j96DphhsiVlVTcjC18B4QknMOau7lV5M9c8X2u9rB6EPYniaFskNZflIzodf7wcm1MDQR7jwM4U3Dlk5TW2iJBTW06Bxlly5qIO3NzY8Rx0trbN/s1242/image_2025-07-01_08-49-07%20(2).png

លោក ណុប បាយ៉ារិទ្ធ ក៏ព្រលយពាក្យមួយទៀតថា «ឆ្កួតជាមួយការឈ្លានពានគេពេក ខូចប្រដាប់គិត»៕

Luhan ស្រកសាច់បាក់សម្រស់បង្កឱ្យអ្នកគាំទ្រព្រួយបារម្ភ

0

Luhan អតីតសមាជិកក្រុម EXO និងជាតារាចម្រៀងនិងសម្តែងក្នុងប្រទេសចិន ថ្មីៗនេះបានបង្ហាញខ្លួននៅក្នុងទីក្រុងសៀងហៃសម្រាប់ព្រឹត្តិការណ៍សាធារណៈមួយ ហើយរូបថតរបស់លោកបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម Weibo។ កាលពីចុងឆ្នាំ២០២៤ តារាប្រុសរូបនេះរងការរិះគន់យ៉ាងខ្លាំងព្រោះប្រើអាកប្បកិរិយាមិនសមរម្យពេល Live ខណៈក៏មានពាក្យចចាមអារ៉ាមថាលោកបែកគ្នាជាមួយតារាស្រី Guan Xiaotong ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnDztLybilDDq5TortYIp6O0C7aZ0Nb6U7LWGNaZpgs1szldnX5nSXP9BG_HNFtvqiLJMUmkROg24sR1-i1BGf94TlUlgeP110QIsjcrnj_dbDSWklUTZzMNS_U2-1qgOcjGPBgwUerUEDcnlvjNOGcE1YpvZCOsr_i1uQ6osM8_TqYCt41mosQM78L-dz/s1440/image_2025-06-28_14-19-30.png
អ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណិតបានបង្ហាញអារម្មណ៍ស្រឡាំងកាំងដោយមានមនុស្សជាច្រើនបញ្ចេញមតិថា Luhan ស្គមស្តើងដូចក្រដាស។ ថ្ពាល់របស់ Luhan បានស្រកខុសពីមុនដែលបញ្ជាក់ថាលោកស្រកទម្ងន់។ រូបភាពរបស់ Luhan បានទាក់ទាញយ៉ាងឆាប់រហ័សដល់លេខ ៣ ក្នុងបញ្ជីស្វែងរកដ៏ក្តៅគគុក ដោយមានឃ្លា «Luhan រូបរាងស្គម» ដែលគ្របដណ្ដប់លើការសន្ទនាតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvZKO7X6Lg9332wwXv6fxvMgEA-CRiVnwrFGLM2IZwFxvoztL-8s0erTU496b-mV-tXoSCa5rXJIfgx8UG-FE2xUKT3lAbyMGv5q1Us1rZiN5UDgQ51WMVBWsZTWc2qX2RKZxQP_8DsBT2achD6gXWh5IXD2JMoVKdvrhyphenhyphenD5kiSftMy1OpNAb0HOelQcst/s2048/image_2025-06-28_14-19-31%20(2).png
រូបរាងបច្ចុប្បន្នរបស់តារាប្រុសរូបនេះបង្ហាញពីភាពខុសគ្នាស្រឡះពីការមើលឃើញដ៏រឹងមាំ និងអត្តពលិកធម្មតា។ នៅក្នុងការប្រគំតន្ត្រី និងការបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ នាពេលថ្មីៗនេះ អ្នកគាំទ្របានកត់សម្គាល់ថាមុខរបស់ Luhan ហាក់ដូចជាផត សម្រស់លែងដូចមុនដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji-hp8SK9nq4AFamnLOR5hpoDkwzJp-CHBzBkzBBLJm2ttj6n3HKCu1FY-9Qyz1007QFDugKuU4NIIaU2uYjOhSMuOV21ovDagUM9lzvpsk6OfKTiiC0zFrzQyM8SAcRED4oCDYb3joQPvCs4uPiCUMBA9t65KBHZh2eZokDrCQXbgcFV9-xr27CWP30KR/s680/image_2025-06-28_14-19-31.png

អ្នកគាំទ្របានជំរុញឱ្យ Luhan ថែរក្សាសុខភាពរបស់ខ្លួន សម្រាកឱ្យគ្រប់គ្រាន់ ញ៉ាំអាហារឱ្យទៀងពេល ហើយត្រឡប់មកវិញឱ្យមានភាពរឹងមាំដូចកាលពីមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1YDyRWehzf6ecxqVUnMiTJuxtu4JHF3qq5sZKp81l1zL8ijXowRhQ7et70MOgQuYFLUvYrUIqIU0R4yco2sDIqGJ7i49w9EvYZbzFCK-cQEZQDrEs-w4JOyeQNILpm31SOxG_yp2-a1q7K_ayp8zqaztEwyBShPepbcROpgATaEYGP-1jnayMxKoQwGTs/s1440/image_2025-06-28_14-19-32.png

គួរបញ្ជាក់ផងដែរថាកាលពីខែកុម្ភៈ មានពាក្យចចាមអារ៉ាមថា Luhan និង Guan Xiaotong បានបញ្ចប់ទំនាក់ទំនងស្នេហាគ្នាហើយ។ នៅថ្ងៃទី ២០ ខែមេសា គឺជាថ្ងៃខួបកំណើតរបស់ Luhan តារាស្រី Guan Xiaotong មិនបានបង្ហោះជូនពរមិត្តប្រុសដូចរាល់ដងឡើយ។ ភាពស្ងៀមស្ងាត់របស់ Guan Xiaotong ត្រូវបានចាត់ទុកថាជាការបញ្ជាក់យ៉ាង ច្បាស់លាស់ថាទំនាក់ទំនងរបស់ពួកគេបានប្រេះស្រាំបន្ទាប់ពីមានរយៈពេល៧ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMNqFhDlpebc482cQ8MluFf_-jM2aFtqQJ9Mz5Wi6Cr0K6jPMlc656iYCg1lKljngqSf5PGesr_TnQNdNePR__y5VbU-i7PXzvRaPtd277HA2KqlPdrRXX33MhiGOdmTu0ypzWoK6AFgdgBtKocHxapUNhhNQF5ZcJDGtym6DDKV5uY1a2mPg_OuBwuJ7n/s1440/image_2025-06-28_14-19-33.png

ក្រោយពីមានពាក្យចចាមអារ៉ាមថាបែកគ្នានិងមិនបានជូនពរមិត្តប្រុសក្នុងថ្ងៃកំណើត Guan Xiaotong ក៏បានបង្ហាញមុខនៅក្នុងកម្មវិធីមួយហើយទឹកមុខនាងត្រូវបានសាធារជនកត់សម្គាល់ថាស្រពោនព្យាយាមញញឹម។ យ៉ាងណាមិញទាំង Guan Xiaotong និង Luhan សុទ្ធតែមិននិយាយចេញជាសាធារណៈថាអ្នកទាំងពីរបែកគ្នានៅឡើយទេ៕

Ahyeon ត្រូវបានទស្សនិកជនសរសើរក្នុងពេលក្រុម BABYMONSTER ជួបឧបទ្ទវហេតុនៅតៃវ៉ាន់

0

បន្ទាប់ពីក្រុមចម្រៀង BABYMONSTER បានជួបឧបទ្ទវហេតុនៅក្នុងការសម្តែងនៅឯតៃវ៉ាន់ដែលឆាកក្នុងការប្រគំតន្ត្រីចុះមិនស្មើគ្នា YGបានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងឧប្បត្តិហេតុនេះ។ YG បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយថា «មានដំណើរការខុសប្រក្រតីក្នុងការសម្តែងលើកនេះ ប៉ុន្តែយើងបានចាត់វិធានការភ្លាមៗនៅនឹងកន្លែង»។ YG បន្ថែមថា មិនមានរបួសអ្វីពិសេសនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFeclYfCMFbnhFO2gVbrqAKCACLnIwd_4VKIwkJmyuA70cM9Kcl6wBWNKwTQJS0xETjYQpjyVlFAUzCnIT87fQ_pMBjgP-V41NYahvJMceZlMqfLwcfdblQhJP-Rv_b2BDtEhLxO4RsW7hq87wZDMwZyd9cNmzTqqrByy5mwaqMgDhIzaiUnz8HUO4DgOe/s2048/image_2025-07-01_10-36-49.png
កាលពីថ្ងៃទី ២៨ ខែមិថុនា BABYMONSTER បានជួបឧបទ្ទវហេតុដ៏រន្ធត់មួយក្នុងយប់ដំបូងនៃកម្មវិធីប្រគំតន្ត្រី «HELLO MONSTER» របស់ពួកគេនៅតៃវ៉ាន់។ ផ្នែកមួយនៃឆាកបានចុះមិនស្របគ្នាខណៈដែលសមាជិកឈរនៅលើឆាកលើកកំពស់ដែលធ្វើឱ្យក្រុម និងអ្នកគាំទ្រមានការតក់ស្លុតយ៉ាងខ្លាំង។ ការផ្អៀងឆាកបានធ្វើឱ្យ Rora ដួល ហើយបាត់បង់លំនឹង។ សមាជិក ៥ នាក់ផ្សេងទៀតមានការភ័យស្លន់ស្លោយ៉ាងខ្លាំង ដោយបានលុតជង្គង់ចុះភ្លាមៗ ហើយចេញពីតំបន់នោះដោយប្រុងប្រយ័ត្នម្តងមួយៗឆ្ពោះទៅកាន់ខាងក្រោយឆាកដើម្បីសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVieOTrR9tKLRZa4iwXDWwTFf9Dr7o9DjMPpDUyE2GQr6qsa3bj7pF7Y1AtbqlprZ-_Fun-E-Jy_ST4_64n642Fo53CYOPE8OC7US-DLhHH291Ap3SfEC_pn1YKSjdyhrBW8F4x2O-8Y_PA6Bf1HE8VMZIb1iBNzKRpqFVqv-rrJtvZaPqEXkqk5jSaZ0o/s1024/image_2025-07-01_10-36-38%20(2).png

វីដេអូដែលថតបានដោយអ្នកគាំទ្របានសាយភាយយ៉ាងលឿនពាសពេញបណ្តាញសង្គម ដោយមនុស្សជាច្រើនបានបង្ហាញពីអារម្មណ៍សោកសៅ និងក្តីបារម្ភចំពោះគ្រោះថ្នាក់ដែលមិននឹកស្មានដល់នេះ។ ជាសំណាងល្អ គ្មានសមាជិកណាម្នាក់ទទួលរងរបួសធ្ងន់ធ្ងរនោះទេ។ ចំពេលមានភាពច្របូកច្របល់ Ahyeon បានក្រោកឈរឡើងសម្រាប់ភាពស្ងប់ស្ងាត់ និងការដឹកនាំដ៏គួរឱ្យសរសើររបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivJg5je3u-Z2aOSvHNws9eJeMaQTtZFYdFmZXjsq7DZEh6kKt8qSbZAp4EABvlPkFUn3POAnAfHDhLOp_EFaqPl37wVv98mA2TsxakhsbwQqLQxgZsIpq4fl8XSXNNKPHQQfIevL2uLcEfg-lIIRzUkx2EVuPZ4S4vENQECEJ-1MWR9DQkdc5G1NGtz3-o/s658/image_2025-07-01_10-36-38.png

ទោះបីជាស្ថិតក្នុងទីតាំងមួយដែលនាងអាចដកថយដោយសុវត្ថិភាពទៅកាន់ឆាកសំខាន់ក៏ដោយ ក៏ Ahyeon ជំនួសវិញបានជ្រើសរើសរក្សាលំនឹង និងការពារសមាជិកផ្សេងទៀត។ អ្នកសង្កេតការណ៍បានកត់សម្គាល់ថានាងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាជម្លៀសចេញមុនគេ ហើយចាកចេញតែនៅពេលដែលមិត្តរួមក្រុមទាំងអស់របស់នាងមានសុវត្ថិភាព ដែលជាទង្វើដែលអ្នកគាំទ្រជាច្រើនបានពណ៌នាថា «ដូចជាអ្នកដឹកនាំ»។ ខណៈពេលដែលអ្នកផ្សេងទៀតបានសរសើរពីភាពចាស់ទុំ និងភាពក្លាហានរបស់នាង ដោយហៅសកម្មភាពរបស់ Ahyeon ថា «ជាស្មារតីនៃ idol ពិតប្រាកដ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNT1bkCmmgHjLKhteGaU3N16-waxmCtFDnwQ36hY8ETATdw2Koiafh9OuyZcy4ZUOxdg1RoP-eDULxkDCzIvpZ0Lu6CjZPQZVoayZCxVKYVvttP1KnCDLugNEZ5ltUUQveKQJpfdAt9SYSJBJImNHQV9sQniWJXuJRXQYxyneTh1bNcdROKGg9MqMcpqvR/s2048/image_2025-07-01_10-36-40.png
ទន្ទឹមនឹងនេះ ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីកាលវិភាគដ៏លំបាករបស់ BABYMONSTER ។ ចាប់តាំងពីការចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោករបស់ពួកគេនៅចុងខែមករាឆ្នាំ ២០២៥ ក្រុមនេះបានសម្តែងនៅទូទាំងប្រទេសជាច្រើន ខណៈដែលសមាជិក Rami បានផ្អាកសកម្មភាពជាបណ្តោះអាសន្នដោយសារតែបញ្ហាសុខភាព។ ការព្រួយបារម្ភស្រដៀងគ្នានេះត្រូវបានលើកឡើងអំពី Chiquita និង Asa ដែលបង្ហាញសញ្ញានៃភាពអស់កម្លាំង និងភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwiLRhrzOnxGEk2tyxFIlZEZ-_XAeMuCa9Z5Ie2UZf7VjrbTL_uej2aVohE5kNwq6N0gJEE_95Vv-TDP94a7pjxteUpkYZAP-HJZsQBWXqLR9Ahaq0OVfQcutedLmXgJq1234gheD6tuYrprR4BOMjbZ-Y7A5HS8N1vELvZEdU0AayIP_2GGOGmDvHXSsE/s2048/image_2025-07-01_10-36-42.png

អ្នកគាំទ្រកំពុងអំពាវនាវឱ្យ YG កែលម្អដើម្បីសុវត្ថិភាព និងផ្តល់ការថែទាំកាន់តែប្រសើរឡើងសម្រាប់តារាចម្រៀងវ័យក្មេងរបស់ពួកគេ។ ខណៈពេលដែលក្រុមហ៊ុនរៀបចំឆាកដែលទទួលខុសត្រូវចំពោះដំណាក់កាលដែលមានកំហុស ទទួលការស្តីបន្ទោសជាច្រើន អ្នកគាំទ្រទទូចថា YG ត្រូវតែចាត់វិធានការសកម្មបន្ថែមទៀតដើម្បីការពារអ្នកសំដែងរបស់ខ្លួនពីស្ថានភាពគ្រោះថ្នាក់៕

ជប៉ុនដាស់តឿនពលរដ្ឋ និង Influencer ពីគ្រោះថ្នា.ក់ដោយសារការវាយប្រ.ហាររបស់ខ្លាឃ្មុំព្រៃ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ជប៉ុនបានដាស់តឿនពលរដ្ឋដែលដើរបេះបន្លែក្នុងព្រៃ និង Influencer បង្កើតមាតិកាពីខ្លាឃ្មុំ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារខ្លាឃ្មុំព្រៃចេញមកវាយប្រ.ហារពលរដ្ឋរហូតដល់បាត់ប.ង់ជីវិត ។ ពលរដ្ឋគួរផ្អាកចូលព្រៃដើម្បីការពារអាយុជីវិត រីឯ Influencer ទាំងឡាយក៏ដូចគ្នាដែរ គួរផ្អាកថតរូប ឬថតវីដេអូខ្លាឃ្មុំក្នុងព្រៃ ពីព្រោះខ្លាឃ្មុំមួយចំនួនធ្វើបាបមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCXe4R9z4wkKlr7kjO9bGR0S3Hrcm3N_chT1-WVBrhNSKNoj3g5tBLwchco0O0EYR7VIXmiZbX4f8hTv2zXC984v6h20Et84nL8yzk7TgRkYmi7Ppv1qPgzzAWhITLPs_YPw1M7VygBBY462e05heMLdwD4PpqL_Kiohoy0lMLzbgmiyqePDEXBSa5gIU/s2500/image_2025-07-01_13-31-40.png

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានជប៉ុន គឺមានបុរសម្នាក់អាយុ៤៦ឆ្នាំ បានស្លាប់នៅក្នុងព្រៃក្បែរទីក្រុងអូមាឈិ ខេត្តណាកាណុ ពេលបុរសរូបនេះកំពុងបេះស្លឹកឫស្សី ។ នាថ្ងៃបន្ទាប់ ក៏មានសេចក្តីរាយការណ៍ថា កម្មករធ្វើការក្នុងព្រៃឫស្សី ចំនួន២នាក់ ត្រូវខ្លាឃ្មុំវាយប្រហារនៅខេត្តណាកាណុ ដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7wwQn9ZRnp7-ooPJNx1xQEpZJ1e7Wgeu4_DdLwFKB5hGuqOII0vVF1xWNCJqYFDOyhREh0WHqvOjCkKrLHsTiuQyD7i_qBN97g2yG2flECAvk_cYV5zKPmBb5VNYZ_VfXHclduSM9YofEA5KDmg_jUuQnKHMnJ2wKX64nwcAmuuSayFV8s6yqJGWt_UCn/s3456/image_2025-07-01_13-31-32.png
ក្រៅពីនេះ ខ្លាឃ្មុំព្រៃបានសម្រុកចូលកន្លែងរស់នៅរបស់មនុស្សខុសប្រក្រតី ដូចជា ៖ ចូលក្នុងអាកាសយានដ្ឋាន, ចូលសាលារៀន២កន្លែង នៅខេត្តអាអុម៉ូរិ ដែលធ្វើឱ្យសាលារៀនត្រូវលុបចោលកម្មវិធីការប្រកួតកីឡា ដោយសារមានអ្នកប្រទះឃើញខ្លាឃ្មុំព្រៃ ៤ក្បាល ។ សមត្ថកិច្ចបានដាស់តឿនពលរដ្ឋឱ្យបើកបរយានជំនិះដោយប្រុងប្រយ័ត្ន ផ្អាកចូលព្រៃ ឬធ្វើដំណើរក្បែរព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5yJUI52xxngcStJCwueUSm_R8UqS8Nzh_yP2I58d_xKDbJ22PeENfOURT0fUq_GxV0qclKosyJL2KfYKLz7xUYmVouCElxX4BL2xVLAxMLVeAJ2h3wrUIitUF2hRBHdp52qxD00GYT0LbXVDTP1AC8uplN18NeasUAgphmi0OoE5Z5tA54f3PVr6-j-3q/s1200/image_2025-07-01_13-31-36.png

លោក ខេវីន ឆត អតីតសាស្ត្រាចារ្យផ្នែកវប្បធម៌នៅសាកលវិទ្យាល័យបច្ចេកវិទ្យាព័ត៌មានទីក្រុងតូក្យូ បានលើកឡើងពីមូលហេតុជាច្រើនដែលធ្វើឱ្យខ្លាឃ្មុំចូលមកក្បែរ និងវាយប្រហារមនុស្សជាញឹកញាប់ ដូចជា ៖ បម្រែបម្រួលអាកាសធាតុ និងសីតុណ្ហភាពកើនឡើងអាចធ្វើឱ្យខ្លាឃ្មុំចេញធ្វើសកម្មភាព និងសម្របខ្លួនសម្ងំនៅកន្លែងកក់ក្កៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcOlN952gU5aaoD1MEx4ZhXfNFV8kkMlLiiVt6qFvWiBGfI77gDPBsGWhnF31rBdFIXP6J6m6hqmJ25mssVdLBn4EYrRah7lMv_aJn4EN6mBcSQYqLw6RHIV1JvVGrWvKBXEBllntUBZ2YwumgBzoqjVWGpB9-oi_ZU0625XMvPwTbmLN_XsDyGZQZb_De/s2000/image_2025-07-01_13-31-37.png

មូលហេតុមួយទៀត ចំនួនអ្នកបរបាញ់សត្វនៅប្រទេសជប៉ុនកើនឡើងយ៉ាងឆាប់រហ័ស ពួកគេតែងតែទៅបរបាញ់សត្វក្នុងព្រៃធ្វើឱ្យចំនួនសត្វព្រៃគ្រប់ប្រភេទធ្លាក់ចុះ ដូចជា ៖ ក្តាន់ ជ្រូកព្រៃ ស្វា និងខ្លាឃ្មុំ ។ ក្រៅពីនេះ ការឈូសឆាយព្រៃធ្វើផ្លូវ និងសំណង់ ក៏ជាមូលហេតុសំខាន់ធ្វើឱ្យខ្លាឃ្មុំឃ្លានចំណីទាំងនេះត្រូវដើរស្វែងរកចំណីឆ្ងាយជាងមុន ពួកវាក៏ដើរមកកាន់ទីក្រុង ទីប្រជុំជន និងភូមិអ្នកស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicH96abuBqRepOLizOszQcmSaTCRl7KbBAIKf5mzf-IkKqHES_SgELWF20PI6OUuRw9nFMic1l8smWwb3fjddgfHdfN7XypHJ1Uxj5lLSXIWSVapxz3LNlef5oFKSRHDZxNfjFPmH5KNiD4LaLvDjRtN2BZB-OpzouyaBGGHxFT7sji-29cdrM-pOtrRbp/s1536/image_2025-07-01_13-31-38.png

ទោះជាមានការដាស់តឿនយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាកក៏ដោយ ប៉ុន្តែមានក្រុម Influencer ជាច្រើននាក់ពុំចាប់អារម្មណ៍ និងចូលព្រៃបង្កើតមាតិកាថតវីដេអូខ្លាឃ្មុំដើម្បីទាក់ទាញអ្នកទស្សនា ។ សមត្ថកិច្ចរាយការណ៍ថា បានឃើញក្រុម Influencer ថតវីដេអូក្នុងព្រៃ ហើយសមត្ថកិច្ចក៏ដាស់តឿនពីគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8OQ-oq4O8eTDBKG5x7W8MmGo4C5d0FuZnMRbl8-TeoxLFri9eQeCZPL-WIq9Kcn860iMQ6T6srWho4ezKnqdCfQy2VdAMNpPnjPSiIc5Nm7ac7wxMTsvo07tjJEsycrKjfJ94lPSW_lR_6M0gpcX-Wvj0B5mDcMiOAH4tighG7VRpes5A56ibVUMc8_nu/s1000/image_2025-07-01_13-31-39.png

បើតាមអ្នកជំនាញ គឺខ្លាឃ្មុំព្រៃមួយចំនួនស៊ីរុក្ខជាតិ និងពុំស៊ីមនុស្សជាអាហារទេ ប៉ុន្តែពូជខ្លាឃ្មុំខ្លះកាចសាហាវអាចធ្វើបាបមនុស្ស ។ ហេតុនេះ កុំប្រមាថ ឬមើលស្រាលខ្លាឃ្មុំខ្លាំងពេក ៕

ថៃចោ.ទកម្ពុជាថាបង្កភាពតានតឹងនៅតាមព្រំដែន ដើម្បីធ្វើឲ្យនយោបាយថៃមានអស្ថិរភាព

0

ថៃ៖ មជ្ឈមណ្ឌលប្រតិបត្តិការពិសេសរបស់ថៃដែលត្រួតពិនិត្យការវិវត្តន៍នៃស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ បានចោ.ទប្រកាន់កម្ពុជាថាបង្កឲ្យមានភាពតានតឹងដោយចេតនា ដើម្បីជំរុញឲ្យមានអស្ថិរភាពនយោបាយថៃ និងបំផ្លា.ញទំនុកចិត្តរបស់សាធារណៈជនមកលើរដ្ឋាភិបាលថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTSObPDN2WiQ1PiAkTCu2iczaO2JfOeigk0TzzygMsJhWxjL-KnE2eMJzhLzhB8KLTpAhZ2LuHTFvc384v4faJyQJhJVCFRc33s9tkBJWcoA8oXDSMqo1zrK-kHUeY_pf5p7GcX6oi5gMxT98j-qGjA_pobSAp5aOUJhDPCTnzmi-n53naPlSeRDAf4UzH/s1280/photo_2025-07-01_09-21-57%20(2).jpg

យោងតាមសារព័ត៌មានថៃ The Nation បានឲ្យដឹងថា៖ ការចោ.ទប្រកាន់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ ទី៣០ មិថុនា ដោយឧត្តមនាវីទោ Surasan Kongsiri អ្នកនាំពាក្យមជ្ឈមណ្ឌលប្រតិបត្តិការពិសេសសម្រាប់ការគ្រប់គ្រងស្ថានភាពព្រំដែនកម្ពុជា-ថៃ (SOC-TCBSM) ក្នុងអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំប្រចាំថ្ងៃរបស់មជ្ឈមណ្ឌល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguNsE41d3ztkj_bzre1bXki6Jzx16N8kkmuU-JR2onpE4YzrnAPGYk4xvouOeuubvuonYYB5PVTRH2IzOybhgRoaKkQqCKpmSmG-IjC6_JmRWokTiwLZlux0KkZ7pBksNN9-otGDnCwCQoPtOHxe8tgfhyILx0D2w7KJ_Q2HZITYXAUdfrjGFdV_zk3LND/s1280/photo_2025-07-01_09-21-57.jpg

លោក Surasan បាននិយាយថា “ភាគីម្ខាងទៀត (កម្ពុជា) បានបង្កើតផែនការដ៏ស្មុគស្មាញមួយ ជាមួយនឹងគោលបំណងដ៏រាក់កំភែល” ។ “វាបានចាប់ផ្តើមដោយការញុះញង់ឲ្យមានភាពតានតឹងនៅព្រំដែន បន្ទាប់មកក៏ពង្រីកស្ថានការណ៍ឱ្យមានឥទ្ធិពលលើនយោបាយរបស់ថៃ ក្នុងគោលបំណងបំបែកផ្ទៃក្នុង និងកាត់បន្ថយជំនឿចិត្តរបស់ប្រជាជនលើរដ្ឋាភិបាល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRcwK1nFThxEB3axO0KWLj3Vx6fmRr4SEAg4YyuP8ujp9TCchpVRsg1tJ1MLGL5tRnaT0qKJXxFTPtHk2Tsu8L-1ug7x8Lo37vbmbOg5mc6bd4Z2h6LymMKLRYd_qK725HzDk09hcxRKA5M1u7FnP-txzDdaBa1td67OR-B3lSErrTSP1VoCuFhwPz47C/s580/photo_2025-07-01_09-21-58%20(2).jpg

ជាមួយនឹងការចោ.ទប្រកាន់បែបនេះ លោក Surasan ក៏បានច្រានចោលការអះអាងរបស់កម្ពុជាដែលថាប្រទេសថៃបានបិទច្រកព្រំដែនមុនដើម្បីដាក់សម្ពាធលើកម្ពុជា ដោយលោកបានបំភ្លឺថា «អាជ្ញាធរថៃគ្រាន់តែបង្កើនការត្រួតពិនិត្យសន្តិសុខសម្រាប់ហេតុផលសុវត្ថិភាពប៉ុណ្ណោះ។ ផ្ទុយទៅវិញ កម្ពុជាមានប្រតិកម្មហួសហេតុពេកដោយការបិទច្រកព្រំដែនទាំងអស់របស់ខ្លួន។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5OPNFJIjjisajc6FLdQQq3Sycv71TaPGW4UCIgQ7hVQV084wiYdyKDBQZ0cOYcKBLPopvj0_2hRWmjEQ3a5ScRSzjrb90-QV8ukkSm-ar46h5ydj_AI5Qth5KybwfKexRfB9fUwehvW3l06Itekz-akhY9m2Jg8m_0tnWLFzF9V42t0sIXLOwx-GLNsN/s1280/photo_2025-07-01_09-21-58%20(3).jpg
បើតាមការលើកឡើងរបស់លោកស្រី Maratee Nalita Andamo អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសបានឲ្យដឹងថា៖ ប្រទេសថៃមិនបានបិទច្រកព្រំដែនណាមួយទេ ប៉ុន្តែគ្រាន់តែបានផ្លាស់ប្ដូរម៉ោង និងពង្រឹងវិធានការត្រួតពិនិត្យសន្តិសុខប៉ុណ្ណោះ។ ហើយចាប់តាំងពីបានរឹតបន្តឹងនៅថ្ងៃទី ៧ ខែមិថុនា មក មានមនុស្សជិត ១ ម៉ឺននាក់បានបន្តឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ក្នុងមួយថ្ងៃៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAJOLM1P-doEckCbh82K4guIwGsnnVWkUUmewHXyZdN9zESk3-YfPpKEaerC8dEbSkj9JtNb4rMSp1GmcPisUS5Yl7B1YBu1LKNPITGvcEK3fyTvKvJwZ-46JGMEMXfaDA3q2ymVvh4hFbObJla4FesctGNb5Xso-on8hfbj-FF1c4NcYOQGseSRndqTs_/s1280/photo_2025-07-01_09-21-58.jpg
លើសពីនេះ លោកស្រី Maratee បានគូសបញ្ជាក់ថា វិធានការរឹតបន្តឹងនេះ បានជំរុញឲ្យមានការបង្ក្រាប និងកាត់បន្ថយអត្រានៃបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា-ថៃ។ ក្នុងនោះ លោកស្រីបានកត់សម្គាល់ថា៖ រដ្ឋាភិបាលថៃកំពុងជំរុញកម្ពុជាឱ្យសហការ ក្នុងការបង្ក្រាបបណ្តាញឆបោ.កតាមអ៊ីនធឺណិត ដែលបានក្លាយជាការគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ លោកស្រីបាននិយាយថា “គោលដៅរបស់យើង គឺកាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Rks3U7Nha30vmDeAlDIHrjIGiWyjvdpMXzUcz-OJmbkdVeT3DnuXFpOM6FCYBlmRwbf84j2aYi_-eHg067j0xjwQjY4eE5xFMTfAbpw-eVtFjIKfMp9u9yjImGRsY6AVu3aYcX6S_avwlmHYQVHallN0kEFr81tLTlBNN13nCsw7XtHkwUlTI1WPU0nN/s960/515008867_751256880791133_1867247154663334812_n.jpg

គួរជម្រាបថា ទាំងការថ្លែងខាងលើរបស់មជ្ឈមណ្ឌលប្រតិបត្តិការពិសេស, នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ សុទ្ធតែបានបដិសេធនិងច្រានចោលការលើកឡើងណាមួយដែលចង្អុលថា «ភាគីថៃជាអ្នកបិទព្រំដែន» និងធ្វើការបកស្រាយថា ថៃគ្រាន់តែរឹតបន្តឹង និងផ្លាស់ប្ដូរម៉ោង ប៉ុន្តែកម្ពុជាប្រតិកម្មជ្រុល។ ថៃថែមទាំងបញ្ជាក់ផងដែរថា ៖ ភាគីថៃបានផ្តួចផ្តើមការសម្របសម្រួលជាផ្លូវការដើម្បីបន្តការដឹកជញ្ជូនទំនិញ ប៉ុន្តែកម្ពុជាបានទាត់ចោលសំណើរនេះថានឹងមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញរបស់ថៃឆ្លងកាត់ច្រកព្រំដែនជាដាច់ខាត៕

ឈ្មួញថៃ ៖ «ការលក់ដូរនៅតាមព្រំដែនស្ទើរដួលរលំ ពីព្រោះអតិថិជនទិញទំនិញរហូតដល់៩៩% ជាពលរដ្ឋខ្មែរ»

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា ឈ្មួញថៃនៅផ្សាររុងក្លឿងបានលើកឡើងពីការលក់ដូរទំនិញនៅតាមព្រំដែនកម្ពុជា-ថៃស្ទើរដួលរលំ បាត់បង់ប្រាក់ចំណូលទាំងស្រុង ពីព្រោះអតិថិជនទិញទំនិញរហូតដល់៩៩% ជាពលរដ្ឋខ្មែរ ។ ឈ្មួញថៃបានបន់ស្រន់ឱ្យប្រទេសកម្ពុជា និងថៃចរចារកដោះស្រាយបញ្ហាឆាប់ៗដើម្បីឱ្យពួកគេអាចត្រឡប់មកលក់ដូរដូចមុនឡើងវិញ ។

កាលពីថ្ងៃទី២៩ ខែមិថុនា កងកម្លាំងបូរ៉ាផាបានផ្ញើលិខិតទៅអន្តោប្រវេសន៍ខេត្តស្រះកែវឱ្យជូនដំណឹងមកកម្ពុជា ដើម្បីស្នើសុំបើកព្រំដែនមួយចំនួនឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនចេញ-ចូល រយៈពេល៧ថ្ងៃ និងឱ្យរថយន្តដឹកទំនិញថៃដែលកកស្ទះនៅព្រំដែនខាងកម្ពុជាអាចត្រឡប់ទៅថៃវិញ ប៉ុន្តែត្រូវកម្ពុជាបដិសេធ និងពុំអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

បន្ទាប់ពីកម្ពុជាបដិសេធការឆ្លងកាត់ព្រំដែនរបស់រថយន្តដឹកទំនិញថៃគ្រប់ប្រភេទ ដោយសារកងទ័ពថៃបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ឈ្មួញថៃនៅផ្សាររុងក្លឿងដែលនាំចេញទំនិញទៅប្រទេសកម្ពុជា បាន Live ក្នុងបណ្តាញសង្គមថា ការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យការលក់ដូរទំនិញផ្សេងៗស្ងប់ស្ងាត់យ៉ាងខ្លាំង ឈ្មួញពុំអាចនាំចេញទំនិញទៅកម្ពុជា ១០០% ប៉ុន្តែឈ្មួញពុំអាចប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល ។

ឈ្មួញថៃនៅផ្សាររុងក្លឿងចង់ផ្តាំផ្ញើទៅរដ្ឋាភិបាលថា បច្ចុប្បន្ន ការលក់ដូរលំបាកបំផុត និងប៉ះពាល់ដល់បុគ្គលិកជាច្រើនធ្វើការក្នុងហាងលក់ដូរ ។ ឈ្មួញទាំងនេះបានបន់ស្រន់ឱ្យប្រទេសទាំងពីរចរចារកដោះស្រាយឆាប់ៗ និងចង់ឱ្យអ្វីៗគ្រប់យ៉ាងត្រឡប់មកប្រក្រតីឡើងវិញដើម្បីអាចលក់ដូរឱ្យគ្នាដូចមុន ។

ពេលនេះ អតិថិជនឡាវបានកុម្ម៉ង់ទិញទំនិញថៃ ហើយឈ្មួញថៃរូបនេះក៏បានបញ្ជូនទំនិញថៃទៅប្រទេសឡាវ ចំនួន១រថយន្ត ដើម្បីទទួលចំណូលបានខ្លះៗ ។ រីឯការបញ្ជូនទំនិញថៃទៅប្រទេសកម្ពុជា គឺគ្មានសោះ គឺគ្មានការបញ្ជូន១០០% ហើយឈ្មួញក៏បញ្ជូនទំនិញនៅផ្សារប្រាទូណាម នៅទីក្រុងបាងកក ដើម្បីនាំចេញទៅតំបន់អាហ្វ្រិក ។

ឈ្មួញថៃនៅផ្សាររុងក្លឿងបានផ្តាំផ្ញើទៅកងទ័ពថៃ និងអភិបាលខេត្តស្រះកែវ ថា ឈ្មួញភាគច្រើនដែលលក់ដូរនៅតាមព្រំដែនរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបិទព្រំដែន ។ បើថៃនៅតែបិទព្រំដែនជាប់កម្ពុជាបន្តទៀត ពលរដ្ឋនឹងដាច់ពោះស្លាប់មិនខាន ។ រដ្ឋាភិបាលត្រូវតែទទួលស្គាល់ថា ការលក់ដូរតាមព្រំដែនស្ទើរទាំងអស់ គឺពលរដ្ឋថៃនៅព្រំដែនទទួលបានចំណូលពីអតិថិជនខ្មែរ បើថៃបិទព្រំដែនជិតបែបនេះនឹងធ្វើឱ្យបាត់បង់ចំណូលដោយសារគ្មានអតិថិជន ពីព្រោះអតិថិជន៩៩% គឺខ្មែរ ។

គួរបញ្ជាក់ថា ឈ្មួញថៃដែលលក់ដូរ និងនាំចេញទំនិញមកប្រទេសកម្ពុជា បានទាមទារឱ្យរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រញាប់ចរចាស្វែងរកដំណោះស្រាយបញ្ហាជាមួយកម្ពុជាឱ្យបានឆាប់បំផុត ពីព្រោះការបិទព្រំដែនដាក់សម្ពាធកម្ពុជា ពុំបានធ្វើឱ្យកម្ពុជារងផលប៉ះពាល់ទេ ប៉ុន្តែបែរជាពលរដ្ឋថៃរងផលប៉ះពាល់ទៅវិញ ៕

ថៃបន្ទោសគ្នាឯងរឿងការបែកធ្លាយលិខិតរបស់កងទ័ពស្នើសុំបើកព្រំដែនសម្រាប់រថយន្តដឹកទំនិញថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានលើកឡើងពីលិខិតដែលកងកម្លាំងបូរ៉ាផាស្នើបើកព្រំដែនកម្ពុជា-ថៃឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងកាត់ព្រំដែន គឺជាលិខិតផ្ទៃក្នុងរបស់ថៃដែលកងកម្លាំងបូរ៉ាផាផ្ញើទៅអភិបាលខេត្តស្រះកែវ ហេតុអ្វីបែកធ្លាយដល់កម្ពុជា? មជ្ឈមណ្ឌលនេះបានសំណូមពរឱ្យពលរដ្ឋថៃប្រើប្រាស់បណ្តាញសង្គមសម្រាប់ទំនាក់ទំនងផ្ទៃក្នុង ពុំមែនចែកចាយព័ត៌មានរហូតដល់បែកធ្លាយលិខិតផ្ទៃក្នុង ។

នៅថ្ងៃទី៣០ ខែមិថុនា លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃ និងអ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អ្នកនាំពាក្យរងក្រសួងការបរទេស បានលើកឡើងពីលទ្ធផលកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា អ្នកប្រឆាំងនៅថៃមានផែនការស៊ីជម្រៅដោយបង្កើតស្ថានការណ៍តានតឹងក្នុងតំបន់ធ្វើឱ្យប៉ះពាល់នយោបាយ បែកបាក់ក្នុងសង្គម និងបាត់បង់ទំនុកចិត្តលើការងាររបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយស្ថានការណ៍តានតឹង ។

លិខិតរបស់កងកម្លាំងបូរ៉ាផា ត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដែលខ្លឹមសារលិខិតបញ្ជាក់ពីការស្នើបើកព្រំដែនឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងកាត់ព្រំដែនផ្សេងៗ គឺជាលិខិតផ្ទៃក្នុងប្រទេសថៃ ពីព្រោះថៃពុំទាន់ទាក់ទងទៅកម្ពុជាឱ្យបើកព្រំដែនទេ ។ ហេតុនេះ ពុំជ្រាបថា តើលិខិតរបស់កងកម្លាំងបូរ៉ាផាបែកធ្លាយទៅដល់កម្ពុជាដូចម្តេច?

លិខិតនេះចង់ឱ្យផ្ទៃក្នុងថៃទទួលបានព័ត៌មានច្បាស់លាស់សិន មុនពេលទាក់ទងទៅកម្ពុជា ។ ការចេញលិខិត គឺក្រោយពីលោកស្រី ផេថងថាន ទៅខេត្តស្រះកែវ កាលពីថ្ងៃទី២៦ ខែមិថុនា ហើយលោកស្រីបានស្តាប់យោបល់របស់ពលរដ្ឋ ជាពិសេស ឈ្មួញថៃដែលមានរថយន្តដឹកទំនិញកកស្ទះនៅព្រំដែនខាងកម្ពុជា ទើបមានគំនិតបន្ធូរបន្ថយការរឹតបន្តឹងដើម្បីឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនបាន ប៉ុន្តែថៃពុំទាន់ទាក់ទងទៅកម្ពុជាផង ស្រាប់តែកម្ពុជាប្រកាសពុំអនុញ្ញាតឱ្យរថយន្តដឹកទំនិញថៃឆ្លងកាត់ព្រំដែន ។

រដ្ឋាភិបាលថៃមានគោលនយោបាយបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ទើបថៃត្រូវរឹតបន្តឹងការឆ្លងដែនជាមួយកម្ពុជា កន្លងមក ក្រសួងការបរទេសថៃបានសហការជាមួយប្រទេសនានា និងអង្គការអន្តរជាតិស្នើឱ្យកម្ពុជាសហការជាមួយថៃដើម្បីកាត់បន្ថយការបាត់បង់ទ្រព្យសម្បត្តិ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា កម្ពុជាទទួលបានដំណឹងថា កងកម្លាំងបូរ៉ាផារបស់ថៃស្នើសុំបើកព្រំដែនមួយចំនួនជាមួយកម្ពុជា ដើម្បីឱ្យរថយន្តដឹកទំនិញថៃដែលកកស្ទះនៅព្រំដែនខាងកម្ពុជាត្រឡប់ចូលប្រទេសថៃវិញ និងអាចបើកបរឆ្លងដែនក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋ ។ ការស្នើបើកព្រំដែននេះធ្វើតាមការបញ្ជាពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក្រោយពីលោកស្រីបានមកខេត្តស្រះកែវ ដើម្បីពិនិត្យមើលផលប៉ះពាល់របស់ពលរដ្ឋដោយសារការបិទព្រំដែន ។

នៅថ្ងៃដដែល អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។ ការអនុវត្តវិធានការនឹងបន្តរហូតដល់ខាងភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ៕

ហួសចិត្តពេលបានឮកងទ័ពថៃអះអាងថា «ថៃគ្រាន់តែស្នើសុំកម្ពុជាបើកព្រំដែនឲ្យរថយន្តដឹកទំនិញថៃឆ្លងកាត់ព្រំដែនត្រឹមរយៈពេល៧ថ្ងៃ ហើយថៃពុំបានស្នើបើកព្រំដែនដូចគ្រាមុនឡើយ»

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពជើងគោកថៃបញ្ជាក់ថា កងកម្លាំងបូរ៉ាផា បានផ្ញើលិខិតទៅអន្តោប្រវេសន៍ខេត្តស្រះកែវឱ្យបញ្ជូនមកកម្ពុជា ដើម្បីស្នើសុំបើកព្រំដែនមួយចំនួនឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនចេញ-ចូលត្រឹមរយៈពេល ៧ថ្ងៃប៉ុណ្ណោះ និងឱ្យរថយន្តដឹកទំនិញថៃដែលកកស្ទះនៅព្រំដែនខាងកម្ពុជាបានត្រឡប់ទៅថៃវិញ គឺកងទ័ពថៃពុំបានស្នើបើកព្រំដែនឱ្យរថយន្តដឹកទំនិញថៃចេញ-ចូលកម្ពុជាដូចមុនទេ ។ ប៉ុន្តែកម្ពុជាពុំអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Rks3U7Nha30vmDeAlDIHrjIGiWyjvdpMXzUcz-OJmbkdVeT3DnuXFpOM6FCYBlmRwbf84j2aYi_-eHg067j0xjwQjY4eE5xFMTfAbpw-eVtFjIKfMp9u9yjImGRsY6AVu3aYcX6S_avwlmHYQVHallN0kEFr81tLTlBNN13nCsw7XtHkwUlTI1WPU0nN/s960/515008867_751256880791133_1867247154663334812_n.jpg

លោកឧត្តមសេនីយ វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃនិយាយថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍នៅខេត្តស្រះកែវ និងប្រជុំពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធពីផលប៉ះពាល់ដោយសារវិធានការបិទព្រំដែនកម្ពុជា-ថៃ ដោយលោកស្រីបានឱ្យមន្ត្រីសន្តិសុខប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលដើម្បីរកវិធីកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXKTlRBFAPHcJRNRZCvHkVZplj_hWPWgUGVcTyrH-zhadyczvpered1_wqpjxOKqmAU5iknTPTuCjQFZPhyATIioYWLO_VnyzsgoOrSINhgJ5w37bPIbT1GdwTDGTrT2wlN9kO0AX5z5jzOJ1z-y6wJJyb-jbhLiy3rxm_uJsIWi2BCit7n5chwRpAKqYb/s1080/514500301_1149714013852876_2538942908762065817_n.jpg
បន្ទាប់មក កិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែមិថុនា បានឯកភាពបន្ធូរបន្ថយសម្រាប់រថយន្តដឹកទំនិញថៃដែលកកស្ទះនៅព្រំដែនកម្ពុជា ជាពិសេស រថយន្តឆ្លងកាត់ព្រំដែនបានឃ្លងលឹក ខេត្តស្រះកែវ (ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) អាចធ្វើដំណើរឆ្លងដែនទៅកម្ពុជា និងធ្វើដំណើរត្រឡប់មកថៃវិញ ដោយសារការចែកចាយទំនិញរបស់រថយន្តដឹកទំនិញថៃបានចុះបញ្ជីក្នុងប្រព័ន្ធរួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg

ហេតុនេះ នៅថ្ងៃទី២៩ ខែមិថុនា កងកម្លាំងបូរ៉ាផា ក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធបញ្ជូនលិខិតទៅកម្ពុជា ដើម្បីស្នើសុំកម្ពុជាបើកព្រំដែនកម្ពុជា-ថៃមួយចំនួនសម្រាប់រថយន្តដឹកទំនិញថៃឆ្លងកាត់ត្រឹមរយៈពេល ៧ថ្ងៃ ។ ប៉ុន្តែថៃទទួលបានដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានពុំអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkrQf8KzZEAm42P38GLnp0gqsdJxK63uG3YbKmC_mllJr68CduE9mK66XThjvnnp6PF2DFlRYVUbwELGqcHqzRn5ViNF4gq4-IIIHZ1RoZ8XeQBiMuGLJP1MZor2PS1pZfshfmvR0xKwFSMLPSshC_7Cwt3KVjv07khgz0m6eS9Zowk7nLxm1Jep-4A55G/s830/image_2025-07-01_10-48-33.png

លោកឧត្តមសេនីយ វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃបន្តថា ខាងកម្ពុជាអាចយល់ច្រឡំ ពីព្រោះថៃពុំបានស្នើសុំកម្ពុជាបើកព្រំដែនសម្រាប់ឱ្យរថយន្តដឹកទំនិញថៃចេញ-ចូលដូចមុនទេ ប៉ុន្តែថៃគ្រាន់តែស្នើសុំបើកព្រំដែនមួយចំនួនត្រឹមរយៈពេល៧ថ្ងៃប៉ុណ្ណោះឱ្យរថយន្តដឹកទំនិញថៃចេញ-ចូលដើម្បីកាត់បន្ថយផលប៉ះពាល់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLjSn_9wSR1c8PCdUvTztVmoj7ncpUfS2SgC7jw5ypxZgwOUdWW06bO4d-RTHQbiS6mnqboWxE3ueIE-2Hk0O-DrDkDXm_yVE7la-dlp5dtxqqy35Mz1zm_WuXGdqzGFRqHQApNF-3zciG_P0AoSzljQZS4QoIT7cwc0KpASsPuUBeRrgE1cXMu-TAVVd/s1280/514500645_751257014124453_7737464700776064005_n.jpg

ដោយឡែក កាលពីថ្ងៃទី២៩ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ ដែលមានខ្លឹមសារថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYwiHPOXoz3NJ2ImQvv26Ft457DDBlhiyK0wG_xtXNrfqkElzRdy9SRi1Gi2NH3wuCsuofogonG2kfIJVcpAhL0-bm0HW-GsWtYRbKHUZXg3UOiNVxivLI7Ao9RKoAlzpZaOwuvzs89RO4KJjA2MmYXbZ8CHjBOUfAnFPwn1Iv-3tI5Yf0Pn9ZC5mnY7mS/s960/image_2025-07-01_10-48-50.png

ការអនុវត្តវិធានការនឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4T4O6Aye7xD2yr9VjAph-ECktbyvH9479CbNvLoV1xR37wxD7DsqRNp9MU-pLVLB5ZSTDiL6_1pki4EHKjOE6XXGP8p8nLsjAvuGFEG3IZ0ovBfa9cdzN1wW1gml1gzLsSvsUw7rrefaY0J3r_t_Dc51hWv3srAT0380FOd3KsEarcPHp0L7k0HdzuZBl/s950/image_2025-07-01_10-48-33%20(2).png

«ទន្លេកុក» ដែលជាផ្នែកមួយនៃជីវិត និងជាចរន្តសេដ្ឋកិច្ចរបស់ថៃ កំពុងស្ថិតក្នុងស្ថានភាពអាក្រ.ក់បំផុត

0

ថៃ ៖ សារធាតុអាសេនិចដែលបានប្រើប្រាស់ក្នុងសកម្មភាពជីកយករ៉ែនៅមីយ៉ាន់ម៉ា បានបង្កជាបញ្ហាការបំពុលទឹកធ្ងន់ធ្ងរនៅក្នុងទន្លេ Kok របស់ប្រទេសថៃ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន និងបរិស្ថាននៅជុំវិញដងទន្លេ រហូតទាមទារឲ្យរដ្ឋាភិបាលថៃចាត់វិធានការដោះស្រាយជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnRA2wEh9HYsxhWosCRIh_eKkI5q54mYgCso3lSNOHvYZqEwzCu0yIwn4jpRGlDRk3D4xlHX5V2coBjMitEAyHKrUQUcYav4KJBryUhwgdXG-bptyMZyS_MnWKBTCZGzZcND6MZlX7TPcJ1BIVgMqCToB31uMG-chy8wvy8onG5IP1VNdWBiE5YWCerR2O/s1280/photo_2025-06-30_11-28-11.jpg

យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានឲ្យដឹងថា លោក Maris Sengiampong រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានឆ្លើយតបទៅនឹងសំណួរដែលមនុស្សតែងសួរទៅកាន់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra អំពីគុណភាពទឹក និងការបំពុលរបស់ទន្លេក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីទៅកាន់ខេត្ត Chiang Rai កាលពីថ្ងៃសៅរ៍។ លោកថា ក្រុមអ្នកជំនាញដែលដឹកនាំដោយទីប្រឹក្សា MFA នឹងជួបពិភាក្សាជាមួយមន្ត្រីមីយ៉ាន់ម៉ាក្នុងទីក្រុង Naypyidaw នៅសប្តាហ៍ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9_pgpbvMrkdDpl3UcsrnimubkoWuqmneGyLDvi_F0E6MJW5zt7yUTtpLvsMw1alcFJihRVduzGM_bB-n4SM63aYSaLIGSTjK-DsFmXs2zzYD2Dy3pNLSlj0qjiV9kMkbZGnfnVSFV2n97A9tSsdjsMvvaLvCU4RluavXnkJ5-UwZXHvypUkfo_xvwwCNx/s790/photo_2025-06-30_11-28-12.jpg

កិច្ចពិភាក្សានេះនឹងផ្តោតលើផែនការគ្រប់គ្រងការបំពុលរួមមួយក្នុងគោលបំណងដោះស្រាយបញ្ហានៅដែលចេញមកពីប្រភពដើមរបស់វា ដោយបង្កើតប្រព័ន្ធការពារដើម្បីគ្រប់គ្រង និងទប់ស្កាត់ការបំពុលចូលទៅក្នុងលំហូរទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXEQ1GU4zaoQ_B1mO4hZfhmI88OGV2cbt6z5pp5aoXGtq1Fn9OZeiLSE5sHn5FAeihPvLZDnEO-ldUUgMCwNKHRR71jyxP2WW6pTIGgGyzRAq9AXQi-gGpovmfDxui1AabVV7lIg9uWdIJ6r7QY3UXG0_D0kJh8YR2Z6ZWB39Lyg9LDLOZ0YRVrF_lFrhe/s1200/photo_2025-06-30_11-28-08%20(2).jpg
លោក Maris បានបន្តថា “ការពិភាក្សាត្រូវបានកំណត់ដើម្បីស្វែងរកជំនួយបច្ចេកទេសពីអង្គការអន្តរជាតិសម្រាប់ការគ្រប់គ្រងការបំពុលប្រកបដោយនិរន្តរភាពនាពេលអនាគត” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMoFIcyoYQoJ6Nnh6cWAzEqJXNy90bUUQUA_YkEFZqFGBE67n-08OwMJnY-qnUDZjPt8Nblrm4bxEgM4f4roADvw7_eYYLSPvfHD_80SScaoe1LJMvj5UOj5OVfppPX2MkulZqDsHr1m-N79XuAM8HcVkvZJI-WmhFdhyhqKAtlwIfNvGx_7PvHdTOuOsX/s1280/photo_2025-06-30_11-28-08.jpg
ជាមួយគ្នានោះ អាជ្ញាធរមីយ៉ាន់ម៉ាក៏បានបញ្ជូនមន្ត្រីជំនាញទៅពិនិត្យគុណភាពទឹកទន្លេផងដែរ។ លោកស្រី Theerarat បាននិយាយថា ៖ របាយការណ៍នេះត្រូវបានគេរំពឹងថានឹងចេញជាលទ្ធផលនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនក្នុងតំបន់ថៃ-មីយ៉ាន់ម៉ា នៅថ្ងៃទី 2-3 ខែកក្កដាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkZGmqRsh_FFipQBr_SBwjm4kCtJN36-a2bWcX1oXaDJ64otkZCOUpfXaCbJqakQeQbcB7JMSi4F3EJBOYAusqvbphReo3rJEi0VOn4c7KUOIh0vl_YMWHM0GtyU_GsZLfLePFXUbr1qIbKe06iJjfGiaNja37ooNt7FAeG9zijNWooSpRdlveybrsnE9/s1280/photo_2025-06-30_11-28-09%20(2).jpg

គួរជម្រាបថា «ទន្លេកុក» សម្រាប់ប្រជាជនថៃ ដែលរស់នៅក្នុងខេត្តឈៀងម៉ៃ និង ឈៀងរ៉ៃ មិនមែនគ្រាន់តែជាទឹកទន្លេធម្មតាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាជីវិត ជាសេដ្ឋកិច្ច ជាវប្បធម៌ និងជាសរសៃឈា.មធម្មជាតិ ដែលមានសារៈសំខាន់បំផុតសម្រាប់ពួកគេ។ ទន្លេនេះ គឺជាប្រភពទឹកដ៏សំខាន់មួយដែលហូរចេញពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសថៃ។ វាផ្ដលឲ្យពលរដ្ឋនូវលំហូរសេដ្ឋកិច្ច តាមរយៈការនេសាទ កសិកម្ម និងទេសចរណ៍ រួមមានការជិះទូក ជិះដំរី និងកន្លែងសម្រាកលម្ហែកាយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE4RUG7ZXWVMZljaibDuZ8pLJQ-i4kfnaithWDE0i2WkZXj3_Fdil7xBahwm1vrgS7Wd3UH-8DcFjR9bLiH1K1Yly_z4MuofaJ8Eyi9VemRM59HLawNqpyzYnUUz6GlbYpR54CltQaNr4HOyJMS8pba1Xeb8r9p4VbtQRfCCMJp26qGkYIQ_hrK7fybheg/s800/photo_2025-06-30_11-28-09.jpg

ប៉ុន្តែគួរឲ្យសោ.កស្ដាយ ចាប់តាំងពីដើមឆ្នាំ២០២៥មក ដោយសារការជីកយករ៉ែរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា សារធារតុអាសេនិចក្នុងបរិមាណដ៏ច្រើនលើសលប់ បានហូរចាក់ចូលក្នុងទឹកទន្លេ ដែលនាំមកនូវការបំពុលយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពគ្រប់បែបយ៉ាងត្រូវបានផ្អាកជាបន្ទាន់ ប្រជាជននៅតាមដងទន្លេកើតជំងឺសើរស្បែកដោយសារការប៉ះទឹក និងសូម្បីតែត្រីដែលរស់នៅក្នុងទន្លេនោះ ក៏រងនូវការឆ្លងមេរោ.គប៉ារ៉ាស៊ីត មានរបួសពាសពេញខ្លួនយ៉ាងគួរឲ្យបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsaR4GybL0PXai0A-ULoiHT-DVjU0NiG0lj-peB_wneD-JeWiOxPSgdAOgDNWD9d_ISMctD_fDg42yLpcGtnZvpCCfyQf8Fv0kpP3Y38RvYrIme06QhW0IG6YuEiBl9iCYhRXtPQRmaS_90zaGkI6oSS8aDHMopn9el9gKhUaRj_kInqlBuqPpQ2ur4-t7/s1280/photo_2025-06-30_11-28-10.jpg
ស្ថានភាពធ្ងន់ធ្ងរនៃការបំពុលដូចខាងលើនេះ បានឈានដល់ចំណុចកាន់តែអាក្រ.ក់ ដែលទាមទារឲ្យរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ត្រូវជួបប្រជុំពិភាក្សាដើម្បីដោះស្រាយជាបន្ទាន់៕