យោងតាម Sina កាលពីថ្ងៃទី ២២ ខែសីហា ឧស្សាហកម្មកម្សាន្តរបស់ចិនស្ថិតក្នុងភាពចលាចលនៅពេលដែលតារាសម្ដែង Xu Lisha បង្ហោះចេញជាសាធារណៈនូវខ្លឹមសារនិងរូបថតជាច្រើនសន្លឹក ដោយចោទប្រកាន់ Xu Kai ថាមានទំនាក់ទំនងស្នេហា នៅពេលដែលអ្នកទាំងពីរនៅតែទាក់ទងគ្នា និងអូសទាញតារាសម្ដែង Zhao Qing ចូលក្នុងរឿងអាស្រូវនេះ។ ឃ្លីបដែលបង្ហាញ Xu Kai និង Zhao Qing ចូលសណ្ឋាគារជាមួយគ្នា បានផ្ទុះកកក្រើកឡើងវិញធ្វើឱ្យ Xu Kai ធ្លាក់ចូលទៅក្នុងរឿងអាស្រូវធ្ងន់ធ្ងរ ។
ហេតុការណ៍ភ្លាមៗបានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម។ Xu Kai និងក្រុមហ៊ុនរបស់ខ្លួនបានបដិសេធការចោទប្រកាន់នេះ ហើយបានប្រកាសថាពួកគេបានអនុញ្ញាតឱ្យមេធាវីប្តឹងការចោទប្រកាន់ប្រឌិតដែលថាតារាសម្តែងរូបនេះមាន «មានទំនាក់ទំនងស្នេហា» និង «ធ្វើពុតជាស្រវឹងដើម្បីបៀតបៀនផ្លូវភេទ»។
នៅពេលដែលរឿងនេះបានផ្ទុះឡើងខ្សែភាពយន្តប្រវត្តិសាស្ត្រ «Moonlit Reunion» សម្តែងដោយ Xu Kai ទើបតែចាក់ផ្សាយនៅថ្ងៃទី ១៨ ខែសីហាវាត្រូវបានគេរំពឹងថានឹងបង្កើតឥទ្ធិពលនៃការពិភាក្សាដ៏ក្តៅគគុក និងត្រូវបានចេញផ្សាយយ៉ាងទូលំទូលាយនៅលើវេទិកាជាច្រើនក្នុង និងក្រៅប្រទេសចិន ប៉ុន្តែឥឡូវនេះការងារនេះត្រូវបានរងផលប៉ះពាល់តិចឬច្រើន។ យ៉ាងណាមិញបើតាមផេកអ្នកគាំទ្ររបស់តារាប្រុសរូបនេះបានបង្ហោះភាពយន្តបុរាណរបស់ Xu Kai នៅតែមានប្រជាប្រិយភាពខ្ពស់ដដែល។.png)
នៅក្នុងការឆ្លើយតបនៅលើ Weibo ផលិតករ Yu Zheng ដែលជាម្ចាស់ក្រុមហ៊ុនគ្រប់គ្រងរបស់ Xu Kai បានចោទសួរពីហេតុផលចេតនាពិតរបស់ Xu Lisha ។ Yu Zheng ជឿជាក់ថាមាននរណាម្នាក់នៅពីក្រោយរឿងអាស្រូវនេះដើម្បីជះឥទ្ធិពលអវិជ្ជមានដល់ភាពយន្តថ្មីរបស់តារាសម្ដែង។.png)
នៅក្នុងទីផ្សារកម្សាន្តរបស់ចិន រឿងអាស្រូវឯកជនតែងតែគំរាមកំហែងដល់ការយល់ឃើញរបស់ទស្សនិកជន។ វាមិនមែនជារឿងចម្លែកទេ ដែលភាពយន្តដែលកំពុងចាក់បញ្ចាំងនាពេលនេះ ឬជិតចេញលក់ ដែលទទួលរងផលប៉ះពាល់អវិជ្ជមានដោយសាររឿងអាស្រូវរបស់តារាសម្តែង។ បើនិយាយពីរូបភាព ការចោទប្រកាន់របស់ Xu Lisha បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Xu Kai មកជាចម្ងល់ បើទោះជាតារាសម្ដែងរូបនេះបានវាយបកវិញតាមផ្លូវច្បាប់ក៏ដោយ។
នៅក្នុងទីផ្សារប្រទេសចិន ការចោទប្រកាន់ ទោះបីជាមិនទាន់បានដោះស្រាយក៏ដោយ ជារឿយៗនាំឱ្យមានឥទ្ធិពលនៅពេលដែលយីហោ ឬកម្មវិធីបញ្ឈប់ជាបណ្ដោះអាសន្ន ការជំរុញឱ្យមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទៅកាន់ តារាដែលមានរឿងអាស្រូវប្រសិនបើភាគីរបស់ Xu Kai ផ្តល់ព័ស្តុតាងគួរឱ្យជឿជាក់ ឬអាជ្ញាធរបញ្ជាក់ពីព័ត៌មានប្រឌិតនោះ រលកធ្វើពហិការនឹងត្រជាក់ចុះ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើសំឡេងនៅតែបន្តកើនឡើង ការចោទប្រកាន់ពីភាគីផ្សេងទៀតនឹងលេចឡើង ដែលធ្វើឱ្យគម្រោងនាពេលខាងមុខរបស់ Xu Kai មានហានិភ័យនៃការដួលរលំ។ កិច្ចសន្យាផ្សាយពាណិជ្ជកម្មក៏នឹងរងផលប៉ះពាល់ដោយជៀសមិនរួច។.png)
ថ្មីៗនេះ អតីតមិត្តស្រីរបស់ Xu Kai គឺ Da Jin បាននិយាយចោទថាតារាប្រុសរូបនេះតែងធ្វើពុតជាស្រវឹងទៅប៉ះមនុស្សស្រី។ នាងបានបញ្ជាក់ថា ការចោទប្រកាន់របស់ Xu Lisha គឺជាការពិត។
Xu Kai និង Da Jinមានទំនាក់ទំនងស្នេហាកាលពីឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១៨ នារីរូបនេះ បានបង្ហាញព័ស្តុតាងដែលបង្ហាញថា Xu Kai ប្រើហឹង្សាជាហេតុធ្វើឱ្យនាងសម្រេចចិត្តបែកគ្នា។ ក្នុងករណីមានព័ស្តុតាងមិនអំណោយផល និងមតិសាធារណៈខ្លាំង សេណារីយ៉ូដ៏អាក្រក់បំផុតអាចកើតឡើងចំពោះតារាសម្តែង នៅពេលដែលការងារដែលត្រូវបានបង្ហាញនឹងទទួលរងការខូចខាតដោយផ្ទាល់ ហើយគម្រោងដែលកំពុងរង់ចាំកាលវិភាគបិទគឺប្រឈមនឹងហានិភ័យនៃការពន្យារពេល។.png)
Xu Kai មានអាយុ ៣០ ឆ្នាំនៅឆ្នាំនេះ ដោយបានសាងអាជីពតាមរយៈខ្សែភាពយន្តរឿង «Story of Yanxi Palace» ។បន្ទាប់ពីទទួលបានភាពជោគជ័យនៃតួនាទីក្នុងរឿងនេះ Xu Kai បានចូលរួមក្នុងគម្រោងដ៏ល្បីល្បាញជាបន្តបន្ទាប់។ ក្រៅពីអាជីពសម្ដែង ជីវិតស្នេហារបស់តារាសម្ដែងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ៕










