នៅថ្ងៃទី៩ ខែកក្កដា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានចែករំលែកពេលវេលាមួយដែលរូបគេបានជួបតារាសម្តែង Liu Yifei ដោយមិននឹកស្មានដល់ពេលកំពុងដើរលេងតាមផ្លូវក្នុងទីក្រុងហុងកុង។ រូបភាព និងវីដេអូដែលថតដោយទូរសព្ទដៃបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យប្រធានបទទាក់ទងនឹងតារាស្រីរូបនេះល្បីកក្រើកនៅលើ Weibo ។

នៅក្នុងរូបថត Liu Yifei បានស្លៀកសម្លៀកបំពាក់សាមញ្ញៗហើយស្ទើរតែមិនតុបតែងមុខ ប៉ុន្តែនៅតែទទួលបានការចាប់អារម្មណ៍ច្រើនជាមួយនឹងលក្ខណៈពិសេសដែលនាងមាន ភ្នែកភ្លឺថ្លានិងអាកប្បកិរិយាសុភាពរាបសារ។ មុខរបស់ Liu Yifei នៅតែជាប្រធានបទដ៏ក្តៅគគុកនៃការពិភាក្សាក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។ មនុស្សជាច្រើនសរសើរពីសម្រស់ដ៏ស្រស់ស្អាត ច្រមុះខ្ពស់ និងរូបរាងដ៏ល្អឥតខ្ចោះរបស់តារាសម្តែងវ័យ៣៨ឆ្នាំរូបនេះ។ យោងតាមអ្នកប្រើប្រាស់អ៊ីនធឺណិតបាននិយាយថាតារាសម្តែង Liu Yifei ស្គមជាងនៅក្នុងរូបថត។
នៅខាងក្រោមការបង្ហោះទាំងនោះមានមតិយោបល់ជាច្រើនបានហៅ Liu Yifei ថាជាសម្រស់ធម្មជាតិដ៏កម្រ និងមុខមាត់ដែលកើតមកស៊ីជាមួយនឹងកាមេរ៉ា។ អ្នកផ្សេងទៀតក៏បានបញ្ចេញមតិផងដែរថាសម្រស់របស់តារាស្រីរូបនេះនៅតែមិនផ្លាស់ប្តូរស្ទើរតែទាំងស្រុង បន្ទាប់ពីប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេលជាង ២០ ឆ្នាំ។
ដោយបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីវ័យក្មេង Liu Yifei តែងតែត្រូវបានគេចាត់ទុកថាជាតារាស្រីដ៏ស្រស់ស្អាតម្នាក់នៅក្នុងវិស័យភាពយន្តចិន។ រាល់ការបង្ហាញខ្លួនរបស់នាងបង្កើតជាប្រធានបទនៃការពិភាក្សាយ៉ាងងាយស្រួល មិនត្រឹមតែដោយសារតែរូបរាងដ៏ទាក់ទាញរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែអាកប្បកិរិយាឆើតឆាយ និងសុភាពរាបសាររបស់នាងផងដែរ។ រូបថតថ្មីៗមួយចំនួនបានបង្ហាញឱ្យឃើញម្ដងទៀតថា ភាពទាក់ទាញរបស់ Liu Yifei នៅតែស្ថិតស្ថេរតាមពេលវេលាសូម្បីតែពេលលេចមុខក្នុងគ្រាសាមញ្ញបំផុតក៏ដោយ៕










