អតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ បង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងបន្ទាប់ពីអ្នកស្រីបានប្រើសម្តីប្រមាថអង្គព្រះមហាក្សត្រមិនយាងចុះសួរសុខទុក្ខប្រជារាស្រ្តនិងកងទ័ពជួរមុខ។ សម្តីដែលខ្ជាក់ដោយមិនបានពិចារណានេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃ ខណៈតារាចម្រៀង អ៊ួង សូរិយា បាននិយាយចំៗទៅកាន់អតីតតារាជើងចាស់រូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7NnNWGmq2ODVV-WYQvhctaxvTsis1UOKxpihq6SPrpGbdoCOd-m8xxak_frU10aT5Rv725kUzdXVInwLynIjKVBF9BlBvMDV6FKkueKK4vCFHm4oQGajc-gE7512vxgzwxlnI5wdRTbdu2B5rzWoqpOsELosJlGc_1fHwo6XtTYzp7jj8YGosdWnkT9Q5/s2048/image_2025-08-26_09-09-24.png
កាលពីពេលថ្មីៗនេះអតីតតារាជើងចាស់ សុខ ស្រីមុំ បានបង្ហោះវីដេអូខ្លីមួយប្រើសម្តីមិនសមរម្យនិងប្រមាថយ៉ាងខ្លាំងទៅកាន់អង្គព្រះមហាក្សត្រនិងហ្លូងយាយដែលប្រជានុរាស្រ្តខ្មែរមិនអាចទទួលយកបាននោះទេ។ ការនិយាយដែលមិនបានពិចារណានេះបានធ្វើឱ្យ សុខ ស្រីមុំ រងនូវការវាយប្រហារយ៉ាងចាស់ដៃដូចគ្នាពីប្រជាជនខ្មែរទោះបីជាអ្នកស្រីបានលុបវីដេអូខ្លីប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងបាននោះទេ ខណៈឃ្លីបនោះត្រូវបានគេយកចាយចែកបន្តបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMsJ5vrxM7LP48dVLS5jJ0zI-uhsrKvr4Nenrkcu9-0MLGttA2KXhvXCUhRB4rbhvCQ3StGe3qE189FPTA1hgyr546U-VuQmz0TBPRGjoV8D_ROs1eYVnkEZe4fXVmwC3W6js6cYI9rZGyU6YLSCFiR48L3fa6AwU6uVXHNgm91mORKoggTWdT0xxudg9d/s1280/image_2025-08-26_09-09-25%20(2).png

រសាត់ខ្លួនទៅរស់នៅស្រុកគេប៉ុន្តែប្រមាថជាតិសាសន៍ឯងនេះ តារាចម្រៀង អ៊ួង សូរិយា ក៏ទប់មិនជាប់ចេញមកព្រលះចាស់ដៃទៅកាន់អតីតតារាជើងចាស់ដែលធ្វើខ្លួនមិនសមទំនងដូចនេះ។ ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» បានទៅនៅស្រុកក្រៅ ឡប់សតិអស់ហើយ ឈ្លក់នឹងសញ្ជាតិស្រុកក្រៅ មាក់ងាយស្រុកទេសឯង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0AYFSqgWFL2JKUx348JXmvvHaVjWf6nmeCLrDD0yrBWIMZH92cIO0vPSkSiHGrSA4cFrFl5vwuV0plJySrhbl7rShX_Ft0gz8ETeMBZlUkipyOAj-bMh99LeqKs-E3uADkh1KNSPKh_szFS4SGs3PEPBbOx_aOmV4eaMHzETzw7929PSZFYUiAxFtzQ1O/s1117/image_2025-08-26_09-09-30.png
មិនត្រឹមតែតារាចម្រៀង អួង សូរិយា ប៉ុណ្ណោះទេ ប៉ុន្តែអ្នកលេងបណ្តាញសង្គមផ្សេងទៀតក៏បានរិះគន់ សុខ ស្រីមុំ ដូចគ្នា។

គួរបញ្ជាក់ផងដែរថា បុគ្គលណាក៏ដោយឱ្យតែរកឃើញថាបានប្រមាថព្រះមហាក្សត្រនៃប្រទេសកម្ពុជា នឹងត្រូវទទួលទោស តាមមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌគឺ
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEGsatbV1aCPHhc6ivaE0cMMLrIUT0L4hsIg0vBeMVrOPS6CFX39k-SXtq_1jLTaqk8KeuCoydtukPtNM1aeZB1TlkPXiUgOcwbwy6AHBOvT7WgE2034kcyAGHWine2CydKrUnX0SuAsSyf8MoR8r4HFLeikseyKh8c3uuEqqIYahS7lUIdMzWQNU14mMc/s1367/image_2025-08-26_09-09-25.png

អតីតតារាជើងចាស់ សុខ ស្រីមុំ មានអាយុ៥២ឆ្នាំ បានចាកចេញពីមាតុភូមិទៅរស់នៅសហរដ្ឋអាម៉េរិកនៅខែកញ្ញា ឆ្នាំ១៩៩៤។ អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅឆ្នាំ១៩៨៩ជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីចុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០៕