ឧបករណ៍បញ្ចេញរលកសម្លេងប្រភេទ Long Range Acoustic Device (LRAD) ដែលកងទ័ពឈ្លានពានថៃបានប្រើមកលើជនសុីវិលកម្ពុជាក្នុងហេតុការណ៍តវ៉ានៅស្រុកអូរជ្រៅ កាលពីល្ងាចថ្ងៃទី២៥ ខែសីហាម្សិលមិញ គឺជាឧបករណ៍បំពងសម្លេងដែលគ្រោះថ្នាក់ខ្លាំងបំផុតមួយ ខណៈកម្រិតសម្លេងរបស់វាអាចបំផ្លិចបំផ្លាញកោសិកាត្រចៀកឲ្យខូចស្ដាប់លែងឮមួយជីវិត។

បើតាមព័ត៌មានទូទៅអំពីឧបករណ៍នេះបានឲ្យដឹងថា LRAD ត្រូវបានគេហៅថាជា «កាណុងបា.ញ់សម្លេង» ដែលត្រូវបានរចនាឡើងជាមួយនឹងមុខងារបញ្ចូនសម្លេងឮខ្លាំង និងបានចម្ងាយឆ្ងាយ ទៅកាន់គោលដៅកំណត់ជាក់លាក់ណាមួយ ដើម្បីព្រ.មាន ឬរារាំងសម្លេងរំខានណាមួយដែលគេចង់បញ្ឈប់។ ជាទូទៅគេដាក់ឧបករណ៍នេះដើម្បីគ្រប់គ្រងសត្វព្រៃ ដាក់លើកប៉ាល់ដើម្បីបណ្ដេញក្រុមចោ.រសមុទ្រ និងដាក់នៅតំបន់ហាមឃា.ត់ជាដើម។
.jpg)
ប៉ុន្តែផ្ទុយពីការប្រើប្រាស់ខាងលើ យោធាថៃបានយកឧបករណ៍នេះមកប្រើប្រាស់លើជនសុីវិលកម្ពុជា នៅក្នុងការតវ៉ារឿងបន្លាលួស ដែលកងកម្លាំងរបស់ខ្លួនដាក់ឈ្លានពានលកម្ពុជាទៅវិញ។ ការប្រើប្រាស់ឧបករណ៍នេះលើមនុស្សដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឧបករណ៍នេះដូច្នេះ នឹងធ្វើឲ្យកើតមានអក្ការៈឈឺក្បាល វិលមុខ ចង់ក្អួត និងវង្វេងស្មារតីរកសន្លប់ជាដើម។.jpg)
បើតាមការចុះផ្សាយពីឥទ្ធិពលរបស់ឧបករណ៍ LRAD កន្លងមកបានឲ្យដឹងថា ជាមួយនឹងកម្រិតសម្លេងដែលមានលើសពី ១២០ ដេស៊ីបែល (dB) វាអាចបំផ្លាញកោសិកាស្តាប់នៅក្នុងត្រចៀក ហើយអាចបណ្តាលឲ្យខូចត្រចៀកស្តាប់លែងឮមួយជីវិត។ លើសពីនេះ វាក៏នឹងបណ្តាលឲ្យហ៊ឹងត្រចៀកជាប្រចាំ ដែលបណ្តាលមកពីការខូចខាតសរសៃប្រសាទស្តាប់ផងដែរ។
មិនតែប៉ុណ្ណោះ ឧបករណ៍បញ្ចេញរលកសម្លេងនេះក៏ជះឥទ្ធិពលរដល់ផ្លូវចិត្តរបស់មនុស្សដូចគ្នា ដោយការសិក្សាមួយបង្ហាញថា សំឡេងខ្លាំងក្លារបស់ LRAD អាចធ្វើឲ្យមនុស្សគ្រប់គ្រងខ្លួនឯងលែងបាន និងបង្កភាពតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចឈានដល់ការកើតជំងឺថប់បារម្ភរយៈពេលវែង។
សរុបមក បើទោះជាការប្រើប្រាស់ LRAD មិនបង្កឲ្យមានរបួសស្នាមលើរាងកាយ ប៉ុន្តែផលប៉ះពាល់សុខភាព ជាពិសេសទៅលើប្រព័ន្ធប្រសាទ គឺមានកម្រិតខ្លាំង។ ដូច្នេះការប្រើប្រាស់ឧបករណ៍នេះមកលើពលរដ្ឋស្លូតត្រង់កម្ពុជា ពីសំណាក់យោធាថៃ គឺជាការប្រើវិធីសាស្រ្តដ៏សាហាវនិងព្រៃផ្សៃគ្មានមនុស្សធម៌បំផុតរបស់ជាតិសាសន៍ថៃ មកលើពលរដ្ឋកម្ពុជា ទាំងដែលគ្មានអាវុធនៅក្នុងដៃទាល់តែសោះ។
ជាមួយគ្នានេះដែរ ក្នុងនាមជាខ្មែរយើងសង្ឃឹមថា អន្តរជាតិនឹងមើលឃើញពីសន្តានឈ្លានពានរបស់ថៃ ហើយផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការដាក់ពាក្យបណ្ដឹ.ងទៅកាន់តុលាការអន្តរជាតិ ដើម្បីកម្ពុជា ជាពិសេសប្រជាជនកម្ពុជាដែលកំពុងជួបទុក្ខលំបា.កត្រូវគេលួ.ចយកដីផ្ទះ ដីចម្ការ ឲ្យទទួលបានយុត្តិធម៌ពិតប្រាកដផងចុះ៕










