អ្នកបង្កើតមាតិកាធ្វើម្ហូបតាមបែបជនបទដ៏ល្បីឈ្មោះកញ្ញា ឆម ស្រីផាច កំពុងប្រឈមនឹងការធ្លាក់ទឹកចិត្តក្រោយពីសកម្មភាពជួយកងទ័ពជួរមុខរងការបញ្ចេញមតិអវិជ្ជមានរហូតពេលខ្លះលែងចង់បន្តសកម្មភាព។ ទោះយ៉ាងណា ស្រីផាច ថានាងនឹងនៅតែធ្វើបន្តដើម្បីប្រទេសជាតិរបស់ខ្លួន។
កន្លងមកនេះមានបុគ្គលល្បីឈ្មោះមួយចំនួនដូចជា ហេង វិសាល ជា ស្រីនា ប៉ីប៉ី ឌី ជាដដើមដែលបានចេញមុខបង្កើតមូលនិធិជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកបានសារភាពត្រង់ៗថាមានសម្ពាធ រាងចាល ពីព្រោះអ្នកមួយចំនួនតូចគិតអវិជ្ជមានចំពោះពួកគេ។ ពេលនេះស្រាប់តែធ្លាក់មកដល់អ្នកបង្កើតមាតិកាធ្វើម្ហូប ឆម ស្រីផាច វិញម្តងក៏រងនូវពាក្យសម្តីបំបាក់ទឹកចិត្តដូចគ្នាព្រោះថាធ្វើអ្វីក៏ខុស។
.png)
ជាអ្នកខេត្តបន្ទាយមានជ័យ ឆម ស្រីផាច នៅតែបន្តគៀងគរថវិកាពីសប្បុរជនជួយទៅដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារទឹកដីយ៉ាងរឹងមាំបើទោះបីជាស្ថានភាពបច្ចុប្បន្នមិនក្តៅគគុកដូចមុនក្តី។ ទោះយ៉ាងណា ការខិតខំជួយរបស់អ្នកបង្កើតមាតិកាធ្វើម្ហូបរូប នេះទទួលបាននូវសម្តីអវិជ្ជមានមួយចំនួនធ្វើឱ្យនាងកំពុងប្រឈមនឹងការបាក់ទឹកចិត្តអន់ចង់លែងចង់បន្តសកម្មភាពទៀត។

នៅថ្ងៃទី២២ សីហា ឆម ស្រីផាច បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំខំប្រឹងណាស់បង កុំបំបាក់ទឹកចិត្តខ្ញុំអី Commentខ្លះមើលហើយខ្ញុំអន់ចិត្តណាស់ ខូចចិត្តណាស់ មិនចង់បន្តសកម្មភាពនេះទៀតទេ តែមានបងៗច្រើនណាស់លើកទឹកចិត្តខ្ញុំ មើលហើយមានកំលាំងធ្វើបន្តទៀត អរគុណបងៗទាំងអស់គ្នា»។ នៅថ្ងៃទី២៥ សីហា នេះ ឆម ស្រីផាច ក៏បង្ហាញអារម្មណ៍មួយទៀតពីព្រោះមិនថាធ្វើបែបណាក៏នៅតែខុស។

ឆម ស្រីផាច បានសរសេរថា «ជួយក៏ខុស មិនជួយក៏ខុស ទិញនេះជួយក៏ខុស ទិញនោះជួយក៏ខុស ធ្វើនេះក៏ខុស ធ្វើនោះក៏ខុស បំរុងឱ្យខ្ញុំឈរឱបដៃមើលមែន ពេលនេះអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើ ដើម្បីជាតិខ្ញុំ ដើម្បីប្រទេសខ្ញុំ ខ្ញុំថ្ងៃណាមួយនឹងបាត់ទៅវិញតែជាតិខ្ញុំមិនអាចបាត់ទេ»។
ក្រោយពី ឆម ស្រីផាច បង្ហាញអារម្មណ៍អាក់អន់ចិត្តលែងចង់បន្តសកម្មភាពមនុស្សធម៌ ប្រឈមនឹងការធ្លាក់ទឹកចិត្តនេះអ្នកលេងបណ្តាញសង្គមជាច្រើនទៀតបានបញ្ចេញមតិលើកទឹកចិត្តកុំឱ្យអ្នកបង្កើតមាតិកាធ្វើម្ហូបរូបនេះខ្វាយខ្វល់ពាក្យសម្តីរបស់អ្នកទើសមួយចំនួនព្រោះជនទាំងនេះគ្មានបានជួយអ្វីក្រៅពីការទើសនោះទេ៕










