ធ្លាប់រួមអនុសាវរីយ៍ថត MV ជាមួយគ្នា ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញការខូចចិត្តសោកស្តាយចំពោះដំណឹង ឡាក់គី ដែលចាកចេញពីផែនដីដ៏ស្រស់ស្អាតមានមនុស្សរាប់លាននាក់ស្រលាញ់។ ក្នុងសំណេររបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ គឺចង់ឱ្យ ឡាក់គឺ កើតមកកំណើតជាមនុស្ស។.png)
នៅថ្ងៃទី២៥ សីហា ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះវីដេអូខ្លីអមជាមួយនឹងខ្លឹមសារថា«អនុស្សាវរីយ៍ដែលដំរី lucky បានទុកអោយមហាជនខ្មែរទស្សនា និង ស្រណោះ ។ ដោយក្ដីស្រលាញ់យ៉ាងច្រើនលើសលុបលើដំរី lucky ។ សូមឱ្យ lucky កើតមកកំណើតជាមនុស្សបានដឹងបានទទួល ការស្រលាញ់ពីមនុស្សផងទាំងពួង»។
វីដេអូខ្លីនេះបានបង្ហាញពីសកម្មភាពរបស់ ឡាក់គី និង ឧកញ៉ា ព្រាប សុវត្ថិ ថត MV «ដំរីថ្មមស្នេហ៍» កាលពី ២០ឆ្នាំ និងការទៅលេងឡាក់គីរបស់តារាចម្រៀងរូបនេះកាលពីខែមេសា រួមជាមួយនឹងរូបភាពការចាកចេញពីពិភពលោកនេះរបស់ ឡាក់គី។ រដ្ឋបាលព្រៃឈើបានប្រកាសជាសាធារណៈអំពីដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» បានស្រុត (ស្លាប់) នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រ។ ដំណឹងនេះបានធ្វើឱ្យមហាជនមានការសោកស្តាយជាខ្លាំង។.png)
ឡាក់គី បានរួមសម្តែង MV ជាមួយនឹងតារាចម្រៀង ឧកញ៉ាព្រាប សុវត្ថិ កាលពី១៩ ឆ្នាំមុនក្នុងបទ «ដំរីថ្នមស្នេហ៍ និងបទ «ក្រៅពីអូនមិនយកប្រពន្ធ»។ ឡាក់គី ត្រូវបាននាំយកមកកាន់សួនសត្វភ្នំតាម៉ៅ អំឡុងឆ្នាំ ១៩៩៩ ដែលកាលនោះដំរីតូចមួយក្បាលនេះ មានអាយុប្រមាណត្រឹមតែ ៦ ខែប៉ុណ្ណោះ។ រយៈពេល២៦ឆ្នាំរស់នៅលើផែនដីនេះ ឡាក់គី និងលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរីនេះជាង២០ឆ្នាំបានធ្វើឱ្យមានការរំជើបរំជួលពេញប្រព័ន្ធអ៊ីនធឺណិតកាលពីចុងខែមិថុនា បន្ទាប់ពី ឡាក់គី រត់តាមលោក ទ្រី ស៊ីថេង៕










