បន្ទាប់ពីជម្លោះរបស់ខ្លួនជាមួយនឹង ប៉ីប៉ី ឌី ស្ថិតក្នុងផ្លូវវិជ្ជមាន ទីនីន ស្រាប់តែមានបំណងចង់ឱ្យតារាចម្រៀង ជី ដេវីត និង វណ្ណដា ត្រូវគ្នាវិញព្រោះនេះជាពេលវេលាខ្មែររួបរួមគ្នា។ ការលើកឡើងរបស់ ទីនីន មានមតិជាច្រើនគាំទ្រសូម្បីតែលោក ជា វណ្ណារិទ្ធ ក៏បង្ហាញការយល់ស្របដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVEekZGKCp4Nj2BRrvXVC3mWOqx3c9mQf_HTM_N8OfktQrterSsGBPt1WzoVeM2uckZOs7_v-54jlYCmCp8COIauypr5g8Wm2ApUYrF-HwCFX7V56UWjTwgCPVUFnaa7XO1i2wVWv4L2fli2U1knyEr8lQCCt80LfnYtONrXyyaKkyoGTgLwp4sgtWLnNH/s2048/image_2025-08-25_08-51-45.png

ភាពមិនចុះសម្រុងរវាងតារាចម្រៀង ជី ដេវីត និង វណ្ណដា ល្បីកក្រើកជាច្រើនឆ្នាំមកហើយខណៈហ្វេនៗរបស់អ្នកទាំងពីរជាញឹកញាប់តែងតែប៉ះគ្នានៅលើបណ្តាញសង្គម។ អ្នកគាំទ្រ បានថមថយការឈ្លោះប្រកែកគ្នាបានមួយអន្លើគឺនៅពេល ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាក្នុងពិធីមង្គលការរបស់ ជា ស្រីនា និង ហេង វិសាល ក្រោមការជួយជ្រោមជ្រែងរបស់ពិធីការិនី ខៀវ សានសាណា។ ទោះយ៉ាងណា ភាពរកាំរកូសបានចាប់ផ្តើមផ្ទុះកក្រើកឡើងវិញនៅពេលចម្រៀងខ្លីរបស់ វណ្ណដា មិនទាន់ចេញជាផ្លូវការចែកចាយនៅលើបណ្តាញ ខណៈ ជី ដេវីត ចេញចម្រៀង Diss Track ទៅកាន់ វណ្ណដា ចំនួន២បទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCsdl_UAPVAxqAaW_2L-zHjGnvjjWxfwvxUN37DP6uGvsvSsi7V3mWtHr-MXiwwCG9mN1bfNTs0vMsdUOw7gkVp3PlA-6kbXhcRh8EQ7h5XJXxjrBQY_LlLH_zi7YQ_p2I1nMhHS5Wg9n-XJ0kwxQhdsvBJtmqeVD-NZ8bWTT2_3Mz-MhXl-u1n12LlbEu/s2048/image_2025-08-25_08-51-46.png

ទោះបីជាមានភាពរកាំរកូសគ្នាអូសបន្លាយជាច្រើនឆ្នាំប៉ុន្តែនៅពេលប្រទេសខ្មែរនិងថៃមានជម្លោះព្រំដែនអ្នកគាំទ្រគឺពិតជាចង់ឃើញអ្នកទាំងពីរសហការជាមួយគ្នាណាស់។ យ៉ាងណាដ្បិតតែមិនបានចាប់ដៃគ្នាក្តីប៉ុន្តែ វណ្ណដា និង ជី ដេវីត គឺបានប្រើទេពកោសល្យនិងសំឡេងរៀងៗខ្លួនបញ្ជាក់ពីការពិតរបស់ប្រទេសកម្ពុជាដែលរងការឈ្លានពានពីថៃមុនហើយប្រទេសកម្ពុជាគ្មានបំណងអ្វីក្រៅពីចង់បានសន្តិភាពឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1tIS129KYnEBsD6GmTTwarPGwjB0oxfkzEvCTziefLpzqcdwvla54L1ioR48XTKkI3kTDzZdor4YwZLRuSYcfVNMQj49ITfrosWZU5RhrK6bdvMTGu2tqRXa_md1D9yLc4vF_1OOR6YUgA7-N4UaGkmFMpA-EG66kz-vOe8SL-OlOybfCnrqOc8_kzkFv/s2048/image_2025-08-25_13-28-34.png
យ៉ាងណាមិញសំឡេងថ្មីមួយទៀតកំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍គឺនៅពេល ទីនីន ដែលជាមិត្តភក្តិរបស់ វណ្ណដា បានបង្ហោះសំណេរមួយស្របពេលនាងនិងប៉ីប៉ី ឌី ធ្លាប់មានបញ្ហាជាមួយគ្នាតាំងពីឆ្នាំ២០១៧ វិលមកផ្សះផ្សាជានាគ្នាវិញក្នុងរូបភាពវិជ្ជមាន។ កាលពីថ្ងៃទី២៤ សីហា ទីនីន បានបង្ហោះសំណេរមួយថា «បងឌីនិងទីនីន
បើកចិត្តជាមួយគ្នាហើយ ចង់ឃើញបងវីតជាមួយ ដា ម្តង»។ ទីនីន ក៏បានបន្ថែមនៅក្នុងខម្មិនថា «នេះជាពេលវេលាខ្មែររួបរួមគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVhsC16KnAfk_C80ExOJylX0zIWzgAYbCgy7RBRsefADL_pBLEIFwf6A7-xVVHP4NayPgudDzzr6jAiiPFWs3OmYPtRydHKOOM2_6Sh2dLkaJsOGyerqmeJMSr7Gz2NXt7I8N6moY7G8P0BnIEC9s3PN0rlSLYdPxEacbPkqcY89fVuEUcrxKqDKNHhnp-/s2048/image_2025-08-25_13-28-35.png

សំណេរខ្លីខ្លឹមរបស់ ទីនីន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនខណៈមានមតិជាច្រើនបានបង្ហាញការយល់ស្របគឺពួកគេពិតជាចង់ឃើញ តារាចម្រៀងល្បីឈ្មោះទាំងពីររូបត្រូវគ្នាវិញសូម្បីពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ ក៏ចង់ឃើញដូចគ្នា។ ប្រសិនជាជម្លោះរបស់តារាល្បីទាំងពីរដួងនឹងដោះស្រាយគ្នាពិតមែន វានឹងក្លាយជារឿងដ៏ល្អក្នុងអាជីពសិល្បៈនិងជាភាពគំរូរបស់សិល្បករមកកាន់អ្នកគាំទ្រផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpN_KOgqRxO5HDhU_fyZziCsb-jIPq6W2ar2G15SOK-gKFo66C_nq9d2sz2ZUQURFFXEed8G2CSbJ_InLF_JZGQrSuTA6E0msaARABfK3MmpvNXNMMgDg-OFd5klOEBExQ3LYQL8KWIudk8oMIcZYd4mMj433S_VgLL7oBV-MMS_ZbaGqjJ0wzo1wr6YVW/s1899/image_2025-08-25_13-28-38.png

មិនត្រឹមតែ ទីនីន និង ប៉ីប៉ី ឌី ដែលជាបុគ្គលមានឥទ្ធិពលអាចដោះស្រាយជម្លោះគ្នាបានប៉ុណ្ណោះទេ ជាក់ស្តែងដូចជាអ្នកនាង ម៉េង កែវពេជ្ជតា និងតារាសម្តែង ចង ច័ន្ទលក្ខិណា ជាដើមដែលមានជម្លោះរុំារៃច្រើនឆ្នាំក៏អាចដោះស្រាយគ្នាប្រកបសន្តិវិធីបានដូចគ្នាក្រោមការជ្រោមជ្រែងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន៕