បន្ទាយមានជ័យ៖ ខណៈពេលដែលប្រជាជននៅខេត្ត-ក្រុងផ្សេងៗមានកន្លែងសម្រាកសមរម្យ គេងលក់ស្កប់ស្កល់ បងប្អូនពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សុខចិត្តយកកន្ទេល ខ្នើយ អង្រឹង មកដាក់សម្រាកនៅនឹងកន្លែងដែលថៃព័ទ្ធលួស ព្រោះខ្លាចទាហានឈ្លានពានទាំងនោះរើទីតាំងរុលមកមុខបន្ថែម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimhVO2R6CRR8ykUidPhHK-ueJr_vFOK7zoEMsG7JKcNPpt-nrLxAPZFeXpatoC8ESBBSm1ICwO8o0ifv8e3i9SzYzB6Tpss1fAYR0nkJIrUNonXnobdJEnqq5GD-wMvG72_b41WN0GdC9LpOhh8v-FsrNhpPs_2VN9jLBeQlyGkklNtlfUT9jZImheFncC/s1080/photo_2025-08-26_08-58-31.jpg
នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ការតវ៉ាដ៏ក្ដៅគគុកមួយបានកើតឡើងរវាងប្រជាជនសុីវិលខ្មែរដែលរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទាហានថៃប្រដាប់ដោយអាវុ.ធគ្រប់ដៃ ដែលចុះធ្វើសកម្មភាពរាយបន្លាលួសទន្រ្ទានយកដីភូមិ ដីផ្លូវ និងដីចម្ការរបស់ពលរដ្ឋខ្មែរ។ ក្រោយអស់ការអត់ធ្មត់ ពលរដ្ឋខ្មែរដែលនៅទីនោះក៏ប្រមូលគ្នាកាន់ដំបងម្នាក់មួយៗ ឡើងទៅតទល់ផ្ទាល់ជាមួយទាហានថៃទាំងនោះតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio8yZIayjCYxVVrnoXQdmc1URKufqvoOxT5XhLxY6wMg4nKvaSQQPDtpSa3-NoVfGDsHddL971Db1WQjzVW7P7UJBo80os0YmKhy5NJ99jHOdN7ke9HZEhfK8bznzb70SWzUU87MssaMI9MouhKlQYU6lhF-aM9-9bul3GJt0MDcaUQbKWdGokpHD1X-pL/s1280/photo_2025-08-26_08-58-29.jpg

បើតាមប្រភពពលរដ្ឋដែលបានចូលរួមក្នុងសកម្មភាពតវ៉ាជាមួយទាហានឈ្លានពានថៃខាងលើបានឲ្យដឹងថា៖ ពួកគាត់ពិតជាឈឺចាប់ខ្លាំងណាស់ ដែលទាហានឈ្លានពានថៃទាំងនោះនៅតែរុករុលរាយបន្លាលួសតាមតែទំនើងចិត្តរបស់ពួកគេបែបនេះ។ ជាមួយគ្នានេះ ពលរដ្ឋស្នើសុំឲ្យរដ្ឋាភិបាល រួមទាំងក្រសួងការពារជាតិ សូមចាត់វិធានណាមួយជាបន្ទាន់ផងសម្រាប់ពួកគាត់ផង ព្រោះខណៈពេលនេះពួកគាត់ព្យាយាមតវ៉ាជាមួយពួកគេអស់លទ្ធភាពហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWMWRh0CwiNKa6oxAtUkIlI0QJRqQTNlIbUKWeomlFRaOpFeB17VHiUtlTv8AZQO6TlG-4T62nEsVzCq_0_DhtvshV-Mcrq8AZf1nbv9yQ_bH4Oxvz3MNIBXzjXU54oCaX0NOEqoyd1m6Spm0K3hKrBRlDgMBGN34Ik1fH-6xj4CDLATThG2npbMuSu0eE/s1080/photo_2025-08-26_08-58-30%20(2).jpg
នៅល្ងាចថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងបន្ទាន់មួយថា កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRCZIoBPcZQ1812vDvOIn-Dj77HNlLIxWT5hIPkUox686NsK59p0roGimAr9Ag8cymFzss8EXcotvHQob9eZIOHk-hGh8OfD6Tqn8voy3kjdEX0RfwJQyo3yYTJ83J_WmQCA17myDwF72fom94Rko4wxtYVvPgGXwry8X-qBzFIf-7aBoLamIdhLfMMnQG/s1080/photo_2025-08-26_08-58-30.jpg

ទោះជាយ៉ាងណា ដោយមើលឃើញស្ថានការណ៍មិនគួរឲ្យទុកចិត្ត ប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់កំពុងមានវិវាទខ្លាំងខាងលើនេះ បានមូលមតិគ្នាបោះទីតាំងសម្រាកជុំគ្នានៅនឹងកន្លែងនោះផ្ទាល់តែម្ដង។ ពួកគាត់បានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីឆ្លាស់វេនរង់ចាំឃ្លាំមើល ក្រែងកងទ័ពថៃលួចរាយលួសបន្លាឈ្លានពានចូលទឹកដីកម្ពុជាបន្ដទៀត៕