Home Blog Page 40

អ៊ីរ៉ង់ថាការបា.ញ់កប៉ាល់ដឹកទំនិញថៃនៅច្រកសមុទ្រ Hormuz ដោយសារថៃលួ.ចឆ្លងខុសច្បាប់

0

ច្រកសមុទ្រ Hormuz គឺជាភូមិសាស្ត្រដ៏រសើបបំផុតមួយក្នុងសង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ហើយអ៊ីរ៉ង់បានហាមឃាត់មិនឱ្យកប៉ាល់ប្រទេសនានាឆ្លងកាត់ច្រកសមុទ្រនេះតាំងពីសង្គ្រា.មផ្ទុះឡើងថ្ងៃដំបូង ព្រមទាំងប្រកាសថា ប្រសិនបើប្រទេសណាចង់ឱ្យកប៉ាល់ខ្លួនឆ្លងកាត់ច្រកសមុទ្រនេះ លុះត្រាតែឈប់សហការ ឬបណ្តេញមន្ត្រីទូតអាមេរិក និងអ៊ីស្រាអែលចេញពីទឹកដី ។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កប៉ាល់ដឹកទំនិញថៃ១គ្រឿងធ្វើដំណើរចាកចេញពីកំពង់ផែទីក្រុងខាឡិឡា ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានលួ.ចឆ្លងកាត់ច្រកនេះដោយមិនអើពើនឹងបម្រាម អ៊ីរ៉ង់ក៏បា.ញ់តែម្តងដោយសារបំពានបម្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimab1MR6GHUk4F7eUoH3YBbtFeJLaGXS_FHEO6vVklsieppTdczcMT6xNJHqfHT9kTi0uK0pkbEQrOl5-EqqSL3sX_mEhidBhu3x6TixEwZA1zboJd30vY0h2Zf8za3fStbt_wCjMtbl7PSvtgrYOfxYx2EtPkc4zckCQ4tEUbXAJ-IUpxsvj5QQqKgjXj/s1280/photo_2026-03-12_13-56-26.jpg
សារព័ត៌មានអ៊ីរ៉ង់ Tasnim រាយការណ៍ថា កងទ័ពជើងទឹកនៃកងកម្លាំងបដិវត្តន៍អ៊ីស្លាម (IRGC) បានបាញ់ប្រហារកប៉ាល់ដឹកទំនិញថៃដ៏ធំឈ្មោះ Mayuree Naree នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១១ ខែមីនា ដោយសារមិនគោរពបម្រាមរបស់អ៊ីរ៉ង់ដែលហាមកប៉ាល់ប្រទេសនានាឆ្លងកាត់ច្រកសមុទ្រនេះជាដាច់ខាត ដោយកប៉ាល់ថៃព្យាយាមលួចដឹកទំនិញឆ្លងកាត់ច្រកសមុទ្រខុសច្បាប់ ។ ក្រៅពីនេះ កងទ័ពជើងទឹកនៃកងកម្លាំងបដិវត្តន៍អ៊ីស្លាមក៏បានបាញ់កប៉ាល់ដឹកទំនិញបរទេសចំនួន២គ្រឿងទៀតក្នុងថ្ងៃតែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjByuLA8GCKujueljPsFf0Tm5OyNQimg01qBqverLIsuSnNNjcby4vEdI-s9l-UvP28FHWgcNrhCTHwV6nFi29u-VGejryvJwAnQ8EMuCSYfPTh5OVKswlbbl5WOe7HWcAZdUz3mceycemLofkucbLIWdocum5O2w8Lkt199bBblZ9aWWZzpC_HIYWzUP_9/s730/photo_2026-03-12_13-56-25%20(2).jpg

កងទ័ពជើងទឹកនៃកងកម្លាំងបដិវត្តន៍អ៊ីស្លាមបានបាញ់កប៉ាល់ដឹកទំនិញចំនួន៣គ្រឿងនៅច្រកសមុទ្រ Hormuz រួមមាន ៖
១-កប៉ាល់ថៃ Mayuree Naree របស់ក្រុមហ៊ុន Precious Shipping
២-កប៉ាល់ជប៉ុន ONE Majesty របស់ក្រុមហ៊ុន Mitsui OSK Lines និង
៣-កប៉ាល់ក្រិក Star Gwyneth ដាក់ទង់ជាតិប្រជុំកោះ Marshall

កប៉ាល់ដឹកទំនិញទាំង៣គ្រឿងត្រូវបានកងទ័ពជើងទឹកនៃកងកម្លាំងបដិវត្តន៍អ៊ីស្លាមបាញ់ បន្ទាប់ពីបើកបរទៅក្បែរច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់ហាមដាច់ខាតមិនឱ្យកប៉ាល់ប្រទេសនានាឆ្លងកាត់ ។ ការបាញ់នេះធ្វើឱ្យភ្លើងឆាបឆេះកប៉ាល់ដឹកទំនិញថៃ Mayuree Naree យ៉ាងសន្ធោសន្ធៅ បន្ទាប់មក កងទ័ពជើងទឹកអូម៉ង់ក៏បានជួយជម្លៀសមនុស្សនៅលើកប៉ាល់ថៃ ចំនួន២០នាក់ ឡើងមកកាន់ឆ្នេរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmxUdXmVfFVKkyV3RS7lf3TuMPirid0KWZEJ2xDvkuZOLK-3tk-fWmwLBh26C4voycnVz0Mf3UPXN4HJcEd_jQqZPyL2nakLx4EQaZfJS2lFasyzZc-FjkxIflgSb0Z-pS5AJQz6P2QI9Z8ULq3LSgsBt3a4kUBV-ZJhj470_7EWEwC7YTEjb4aERODr97/s1280/photo_2026-03-12_13-56-25.jpg
អ្នកនាំពាក្យមជ្ឈមណ្ឌលបញ្ជាការកងទ័ពអ៊ីរ៉ង់បានប្រកាសគោលជំហរយ៉ាងច្បាស់លាស់ថា មិនអនុញ្ញាតឱ្យកប៉ាល់នានាដឹកជញ្ជូនប្រេងឥន្ធនៈឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីផលប្រយោជន៍របស់អាមេរិក និងអ៊ីស្រាអែល ឬផលប្រយោជន៍របស់បណ្តាសម្ព័ន្ធមិត្តជាដាច់ខាត សូម្បីតែដឹកប្រេង១លីត្រក៏អ៊ីរ៉ង់មិនអនុញ្ញាតដែរ ។ កប៉ាល់ណាក៏ដោយដែលជារបស់រដ្ឋាភិបាលសត្រូវ គឺជាគោលដៅបាញ់ប្រហាររបស់អ៊ីរ៉ង់ម្តងហើយម្តងទៀត ដើម្បីជាការដាក់ទោស និងការពារផលប្រយោជន៍អ៊ីរ៉ង់ក្នុងតំបន់ ។

ចំណែកអ្នកនាំពាក្យកងទ័ពជើងទឹកថៃថា មនុស្សក្នុងកប៉ាល់ថៃចំនួន២០នាក់ ត្រូវបានកងទ័ពជើងទឹកអូម៉ង់ជួយសង្គ្រោះ ពេលនេះមានសុវត្ថិភាព រីឯមនុស្ស៣នាក់ទៀតនឹងព្យាយាមជួយសង្គ្រោះនាពេលបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHGfa6zSdrdhg6X9TqJDpfHjhT4voyvbpYwuSwUfNv4OvIttGrSJwrEO_zqUf1Cre_ayOeHuQt7RoSBlrTTBNbj2nAEcMnpnfHXSpNycHnYk1QMdwHgg0tY1WnwRzCHDw7GgGiDTcttnD69epRUG0Xo9ELhAXS-3dyrqFcRhsngCzbvrQdbCydUpc0xnpg/s1200/photo_2026-03-12_13-56-26%20(2).jpg
ច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈយ៉ាងសំខាន់ដែលតភ្ជាប់ជាមួយឈូងសមុទ្រពែរ្ស ហើយការដឹកជញ្ជូនប្រេងឥន្ធនៈតាមច្រកនេះ ស្មើ១ផ្នែក ក្នុងចំណោម៥ផ្នែកនៅលើពិភពលោក ។ ឆ្នេរខាងជើងនៃច្រកសមុទ្រជាប់អ៊ីរ៉ង់ រីឯឆ្នេរខាងត្បូងជាប់ឧបទ្វីប Musandam ដោយកប៉ាល់នានាងាយប្រឈមនឹងគ្រាប់មីនបើឆ្លងកាត់តំបន់ទឹករាក់ និងប្រឈមការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ ។

គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១២ ខែមីនានេះ មិនទាន់មានថ្នាក់ដឹកនាំថៃ ឬមន្ត្រីជាន់ខ្ពស់ ឬកងទ័ពថៃណាម្នាក់ហ៊ានចេញមុខថ្កោលទោសអ៊ីរ៉ង់ដែលបាញ់កប៉ាល់ដឹកទំនិញថៃនៅឡើយទេ ដោយកងទ័ពថៃថា កំពុងតែតាមដានការវិវត្តស្ថានការណ៍បន្តទៀត ៕

សុតធីតា និង ផាត់ធីយ៉ា ត្រៀមប៉ះគ្នាក្នុងវិស័យបវរកញ្ញា

0

ទីបំផុតការទទូចរបស់អ្នកគាំទ្របានសម្រេចដោយជោគជ័យហើយបន្ទាប់ពី ប៉ូគីមថេង សុតធីតា បង្ហើបថានាងនឹងចូលរួមប្រកួតប្រជែងម្តងទៀតក្នុងវិស័យបវរកញ្ញាតាមរយៈកម្មវិធី Miss Cosmo Cambodia 2026។ មិនត្រឹមតែប៉ុណ្ណោះក៏មានដំណឹងលេចធ្លាយមកថា ភូ ផាត់ធីយ៉ា នឹងចូលរួមប្រកួតដូចគ្នា។ នេះមានន័យថាអ្នកទាំងពីរនឹងត្រូវប្រកួតប្រជែងលើឆាកតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbMTIb5nH-JZ0BWnl6QE0nT_C8oCSMXNlvPiUzYJtxbOp1cVzIRdb20iJQjM-AOhU_GGWiXqemkHrKC9IhsPAwV1MwOm8_1-K5P-jMivQyezwYhqZ2ZSQuJaihsNdN8m4ShgQBgy8MYkgkSmKdXYzznW5_bsorEor1-5zu-0IW7-cf-cy4kCbeboRLjsMU/s2048/image_2026-03-11_15-07-54.png
ប៉ូគីមថេង សុតធីតា គឺជាបវរកញ្ញាម្នាក់ដែលត្រូវបានអ្នកមួយចំនួនថាកម្សត់ជាងគេជាងឯងពីព្រោះការតំណាងប្រទេសរបស់នាងស្ថិតក្នុងសម័យកាលកូវីដ។ ធីតា មានប្រវត្តិជាប់លំដាប់រងទី៣ Miss Universe Cambodia 2019 និងចូលរួមប្រកួត Miss Asia Pacific International 2019 តំណាងឱ្យប្រទេសកម្ពុជា។ ក្រោយមកក្នុងឆ្នាំ២០២១ ប៉ូគីមថេង សុតធីតា បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2021 និងឈានជើងចូលចំណាត់ថ្នាក់ TOP10 នៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0tessenG5JC8uhaexz5nVLytZH1anMtN3H6etcKYJlA2JlaT8Uxms5pfLmrDyfwS6B8QC5HNZvcf9h83ffzs1WQtRC44qfKUlqxmE3zIeWBUoMLGVnnbKi73wc6Tw6MRV-MHobLSHJAd94ZgxufhZOeZKw63XPZ-XSBp2pKtUjWCb7iumine7cQZp70JC/s2048/image_2026-03-11_15-07-47%20(2).png

អស់រយៈពេលជាច្រើនឆ្នាំ សុតធីតា បានបន្តសកម្មភាពសិល្បៈរបស់ខ្លួន ប៉ុន្តែពុំបានបោះជំហានចូលប្រឡូកក្នុងវិស័យបវរកញ្ញានោះទេខណៈ Titel របស់នាងសម្រេចចិត្តលុបចោលទាំងគ្មានស្តាយស្រណោះដោយសារតែជម្លោះព្រំដែន។ ទោះយ៉ាងណា ពេលនេះហ្វេនៗមានការសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពី សុតធីតា សម្រេចចិត្តវិលមកប្រកួតម្តងទៀតក្នុងវិស័យបវរកញ្ញានៅក្នុងកម្មវិធីកំពុងពេញនិយមមួយរបស់វៀតណាមគឺ Miss Cosmo Cambodia 2026។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqhZERpPcjaS2ErThNiKalixwORUDIxhJby6NHc2KIjgrQnURZfWMnbjIvp3b9sdqg5bW_8ScbcwukEw4U0OMKhEL5QHJT-fwbD9SQ9E0Amx-Cl1bwL9u5TjoXd8A4drtjOdtnSeWxlCJnqv2uKgZjGBF0_3EN3BXCzwNRL02JTMRWdyMsoC7F4L0ZdWhK/s2048/image_2026-03-11_15-07-53.png

ជាមួយនឹងដំណឹងរីករាយដែល សុតធីតា ចូលរួមប្រកួតនោះតាមរយៈផេកអ្នកគាំទ្រមួយបានបង្ហាញថា ភូ ផាត់ធីយ៉ា ក៏នឹងចូលរួមប្រកួត Miss Cosmo Cambodia 2026 ។ ភូ ផាត់ធីយ៉ា ជាមិត្តភក្តិជិតស្និទ្ធនឹង ប៊ី សុធារី ហើយនាងជាធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2021 ដោយជាប់ក្នុងវគ្គ១០នាក់ចុងក្រោយ និង ក្លាយជាលំដាប់រងទី៤ ក្នុងកម្មវិធី Miss Grand Cambodia 2024។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf3uYNTPO1Nwow8inBdRd-seI0HKCVMHDT7bRk_0amyShDLIxBp7n0rARkiJtwgEiOjUJC4Sd3kEf9zqc21UeCxmUJBbKw3eaOs9IULgyeN_PX9SNsVGX37Q9sphlE3WSaJd3W0En2Vw5fzJawZxlsHVclpgPKRK_MAcqKjyYoTPrGBUvTUtJUIE5buB5w/s2048/image_2026-03-11_15-07-47.png

    ការប៉ះគ្នារបស់បេក្ខភាពលេចធ្លោចំនួន ២រូបនេះកាន់តែធ្វើហ្វេនៗវិស័យបវរកញ្ញាមានភាពរំជើបរំជួលទោះបីជាការប្រកួតមិនទាន់ដល់ក្តី៕

ស្បៃខ្មែរស្រស់ស្អាតដែលប្រទេសផ្សេងកុំចង់មកតោង

0

បន្ទាប់ពីថតឈុតតំណាងជាតិនៅឯប្រាសាទអង្គរវត្ត បេក្ខភាព Miss Planet International 2025 បានគ្រងឈុតស្បៃខ្មែរយ៉ាងស្រស់ស្អាត។ សកម្មភាពរបស់បេក្ខភាព MPI ក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃក្តៅក្រហាយរហូតចូលមកបញ្ចេញមតិយោបល់ជាច្រើន។ ភាពស្រស់ស្អាតនៃស្បៃខ្មែរនេះគឺឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរដែលប្រទេសផ្សេងកុំចង់មកតោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXHo1xfL5r0wcCLwwi_9VbFaEvYGiANXmA5BNTaEXloq2Nfokc189K4Pw_fq-r_dhSTEagToZ-B1jFgXZac1hrrkymF8ysCpXtaCexv4kYzo70HFQJpI6ggYXiH1O24hVvub-bp0951ryWpud68T1B_ofBKfgykjUGbTstnjGGEHXOCWlxV0o-P5ctqdkH/s2048/image_2026-03-12_08-53-34.png
ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាបេក្ខភាពជាង៣០នាក់នៅក្នុងការប្រកួតកម្មវិធីបវរកញ្ញាដែលបង្កើតឡើយដោយស្នាដៃកូនខ្មែរ Miss Planet International កំពុងទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន។ ក្នុងឆ្នាំនេះការរៀបចំនិងការបង្ហោះរូបភាពនៅលើទំព័រផ្លូវការកាន់តែល្អប្រសើរជាងឆ្នាំមុនៗ ហើយបេក្ខភាពក៏បង្ហាញភាពរីករាយនិងបញ្ចេញសកម្មភាពនានា ស្របពេលដែល ស៊ីដនី ម៉ារិទ្ធ ដែលជាម្ចាស់ផ្ទះទោះបីជាខ្លួនឈឺយ៉ាងណាក៏នៅតែបំពេញតួនាទីបានល្អដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPMYzK4kyRgzin-RV5IraJmZWGUJoZfmxKCzgBmbTaIEP_TBNtsu7tIelvtrgwx6A2U9ITOEozULbVmy1gu1GIyAgGh2jscvX053h8GjXrOc-yBPUdxXrcLwFnAwfSdEbPA0NLedFEoL8TJ9vlZ3ZSJGrAMwk6RLHj2WQFCuwmExsGjrOj0zl-0xa2F-87/s2048/FB_IMG_1773235346913.jpg

ស្ថិតនៅក្នុងខេត្តសៀមរាបប៉ុន្មានថ្ងៃមុននឹងវិលមករាជធានីភ្នំពេញវិញ បេក្ខភាព MPI បានថតរូបជាមួយនឹងឈុតតំណាងជាតិរៀងៗខ្លួនយ៉ាងស្រស់ស្អាតនៅលើទឹកដីប្រាសាទអង្គរវត្ត ខណៈក៏បានគ្រងឈុតស្បៃខ្មែរយ៉ាងស្រស់ស្អាតផងដែរ។ ស្បៃខ្មែរដ៏ស្រស់ស្អាតរបស់បេក្ខភាពនីមួយៗក៏ផ្អើលដល់ផេកគាំទ្របវរកញ្ញារបស់ប្រទេសវៀតណាមដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMqYRrRb1jWkwHLUkLuYq2XBKdO_U_HpvlsiGr69fzbdWXsghxLBxmiru72ZbQ7pkw4bXJAV-NP8WbwyNsrMnLgmBZzVvtYa-MXHY1pQ_A0paRLH35YsdbftVYhSY3BlcfTej5x2OyRt5vCc3XgrfU_XNEogEZCFUASQOgVNotc68a3cAZUDutpVynzmv8/s2048/image_2026-03-12_08-53-35.png
ជាមួយនឹងការចាប់អារម្មណ៍នេះ ពិតណាស់បេក្ខភាពដែលគ្រងឈុតស្បៃខ្មែរត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលមកបញ្ចេញមតិយោបល់ជាច្រើន។ ភាពកើតទុក្ខមិនសុខចិត្តនេះជនជាតិថៃទាំងនោះបានខម្មិនដាក់ការបង្ហោះនោះថាជាសំលៀកបំពាក់របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHsP6LVEDpWhLUOjmzFpyttB7Bl_rlzFVKgBP3jipP4aL0vw_Ux6hKzwWqnkpdNKsjor-9VSdPVkT0GkBxJCJzUAdnIx3EnRtqlYLG-IudHazW-hT_lR0SEO8BLmxLUHF87ghP4UHEktuloTu2_N4F9W7kXQmeJidefBZH7uYsb0Ql93VIVnF1lQWI_AfC/s2048/image_2026-03-12_08-53-36.png

អ្វីដែលធ្វើឱ្យអ្នកជិតខាងកាន់តែចុកឈាមនោះកម្មវិធី Miss Planet International ក៏បាននាំបេក្ខភាពទាំងអស់ទៅទស្សនារបាំអប្សរាខ្មែរជាមួយនឹងការរាំយ៉ាងទន់ភ្លន់មិនដូចប្រទេសដែលខំចម្លងវប្បធម៌ខ្មែរនោះទេដែលចម្លងឈុតហើយរាំក្នុងទម្រង់មិនសមរម្យ៕

អុីរ៉ង់ប្រាប់ពិភពលោកឱ្យត្រៀមខ្លួន ខណៈតម្លៃប្រេងនឹងឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល

0

មេបញ្ជាការយោធាអុីរ៉ង់ បានប្រកាសព្រមានពិភពលោកឱ្យត្រៀមខ្លួនចំពោះការហក់ឡើងនៃថ្លៃប្រេងរហូតដល់ ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈនាវាចំនួន ៣គ្រឿងបានរងការវាយប្រហារនៅផ្លូវច្រកសមុទ្រហ័រមូស (Hormuz)កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYovNA942tGZ7jGGReSAmz_7akNjVvtmM6jnKHdVRqDykM82Q76upZIgFvMIioesV1i6TWUboduw3cnpZcbs9z6Hmu5R6-jhgJLZSgsh1RjZcsd4sStsDBBwxLKITZtSjudBJ7YCqaB4Lx2TDjBCAFVmTR_i3dNPL7B3bh9UENI83CnMhkySKk_kTMfdIT/s1920/image_2026-03-12_10-32-46.png

យោងតាមអ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអុីរ៉ង់ លោក Ebrahim Zolfaqari  បានថ្លែងថា៖”តម្លៃប្រេងឡើងថ្លៃបែបនេះ គឺអាស្រ័យលើសន្តិសុខក្នុងតំបន់ ដែលអាមេរិក និងអុីស្រាអែលជាអ្នកបង្កឡើង”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpQ92nrB80hOBASWLSb7jGB2xO5zC0thlLvHMs9rY3czZd91eUPfwFuZl3Cl01uu5-UAH7yLA3hJbtsFirMPJZM1f-w_XISYrmY9XTRBarlQJ3lmIRFMVN4709qCFm9oiFFmwGfzNPoff7ExIXxWbPJyvnb8gia6PpTrtxmNZYLcVBACBVa-PvIsPT9pIo/s1280/image_2026-03-12_10-32-45%20(2).png
បន្ថែមពីនេះ អុីរ៉ង់ ក៏បានព្រមានឱ្យជនសុីវិល ឱ្យរក្សាគម្លាតយ៉ាងតិច១គីឡូម៉ែត្រពីធនាគារទាំងអស់នៅមជ្ឈឹមបូព៌ា ដែលមានទំនាក់ទំនងជាមួយអាមេរិក ឬអុីស្រាអែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLFKF8upa6lxOTGBDpAMZaTRe9x1aZNQUsEZ0gx6kk4PSx5oQuRyfBPnHl3lczbXyaVceKaIE6nR9FZtIXP7tTaLERNR2ujG3eVRfLufUVHzlbfXoPhxs9REIWD6e_k0EgcTCBGJq_aatfIabRJxj6o-ME2pUBvVpyYBLuIo1_iDaAfupUzhmgbxSG4G4/s1200/image_2026-03-12_10-32-45%20(3).png
ការបិទផ្លូវច្រកសមុទ្រហ័រមូស (Hormuz) បានបង្កជាវិបត្តិថាមពលធ្ងន់ធ្ងរបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyXrJ4e_kbhyfbk39QTPHTo41igoKzutqb4iz9SMrsaSiXlQufpUcXjetLMbWNo3d-MIDhAkwOcmPa7RBKffKxnzr3DdDbw_dGgnGOKjA8LSvMlB6kARGDnDcbvNBAM_Ss21DVWXDY7Czf5yQzbaJqyHVEBlMv3JKOrWfIdhgmRpyqTWEj_clMlj_vJTnb/s730/image_2026-03-12_10-32-45%20(4).png

គួរបញ្ជាក់ថា មុនពេលអាមេរិក និងអុីស្រាអែល បើកការវាយប្រហារទៅលើអុីរ៉ង់តម្លៃប្រេងក្នុងមួយបារ៉ែលត្រឹមតែ៦០ដុល្លារទៅ៧០ដុល្លារតែប៉ុណ្ណោះ៕

Liu Yifei រងការរិះគ.ន់ថាតែងខ្លួនបុរាណពេកក្នុងកម្មវិធីម៉ូតលំដាប់ខ្ពស់នៅប៉ារីស

0

តារាសម្តែងចិន Liu Yifei បានក្លាយជាចំណុចកណ្តាលនៃការជជែកវែកញែកតាមអ៊ីនធឺណិតដោយមិននឹកស្មានដល់ បន្ទាប់ពីបានបង្ហាញខ្លួននៅ Paris Fashion Week នៅថ្ងៃទី ១០ ខែមីនា។ តារារូបនេះបានចូលរួមកម្មវិធីដើរបង្ហាញម៉ូដក្នុងនាមជាទូតសុច្ឆន្ទៈម៉ាកយីហោ ប៉ុន្តែសម្លៀកបំពាក់របស់នាងបានទាក់ទាញការរិះគន់យ៉ាងឆាប់រហ័សពីអ្នកគាំទ្រ និងអ្នកសង្កេតការណ៍ម៉ូតនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzM56Cxug6n003NKgVE-DZgbAd3mfsL5lU_CXsOjrXuq3aS5pCh6iSNV_fRm1bbMpjbMyLQO7WR0pOwz6PoXTnITga75uQ5_vjrfrBgrZyi3x54D0CiLeK5CiLr3qrxALMjDsCPB4CELFT-x36hVLOo_srlnIYRzQhWb80op1R7aXQSvdZy9JWoDmfFJO/s1024/image_2026-03-11_16-17-38%20(2).png
សម្រាប់ព្រឹត្តិការណ៍នេះ Liu Yifei បានស្លៀករ៉ូបពណ៌ផ្កាឈូករលុង ដែលមានឡូហ្គោរបស់ម៉ាកយីហោ និងព័ត៌មានលម្អិតពណ៌ក្រហមនៅទូទាំងរាងកាយ និងកអាវ។ នាងបានផ្គូផ្គងរូបរាងជាមួយនឹងស្បែកជើងកវែងដល់ជង្គង់ សក់ត្រង់ និងការតុបតែងមុខដិត។ ខណៈពេលដែលសម្លៀកបំពាក់នេះមានបំណងបញ្ជាក់ពីគំនិតរចនារបស់ម៉ាកយីហោ អ្នកទស្សនាជាច្រើនមានអារម្មណ៍ថារចនាប័ទ្មទូទៅបានបរាជ័យក្នុងការបង្កើនរូបរាងរបស់តារាសម្តែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZGrHRaIW1fct3TrmPMhmpW5v7GK4NK-t25wsjIBREtK9S0sFWpOPAMoGPvMxpB5uOWxGWjmhxXHvEXb83XL8D0svr48SXI61syj-9Tn-afx1JOtmqkc-nVJOIK_yW7clCwDp9CrHImHC-JKrehR1q8joOttLhl3PUzAuQ3IMl3ecbIYvDpzGcslaVpL8j/s1024/image_2026-03-11_16-17-38.png

រូបថតដែលថតដោយ Getty Images បានបង្ហាញ Liu Yifei ជាមួយនឹងការតុបតែងមុខក្រាស់បានក្លាយជាចំណុចនិយាយដ៏សំខាន់មួយនៅលើអ៊ីនធឺណិត។ អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិថា ការតុបតែងមុខក្រាស់ធ្វើឱ្យមុខរបស់នាងមើលទៅដូចជាម្សៅច្រើនពេកនៅក្នុងរូបថតជិតៗ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2J4OzUf5TcKV8syevD9k4Gu5KQFFkyittcJxWkCKiuWyaumyojL9Fj7EBPHiB_Gk-NnlkJmXJ-8PbMivENRmZZwLAXLCGNyMPqDn30y9mfEmXGxzs_3DheysBXSqZWXNkiMcWjoRpwbmPr1_NV6BZuIYVrMAhpgZz70CytF39qx1erFi-QprP36lMietg/s801/image_2026-03-11_16-17-39%20(2).png

    តារាសម្តែងរូបនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់សម្រស់ឆើតឆាយ និងធម្មជាតិរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ រូបរាងថ្មីនេះបានបង្កឱ្យមានការខកចិត្តក្នុងចំណោមអ្នកគាំទ្រមួយចំនួន ដែលបានពិពណ៌នាថា ហួសសម័យ និងមិនសមរម្យសម្រាប់ព្រឹត្តិការណ៍ម៉ូតខ្ពស់។ ការពិភាក្សាតាមអ៊ីនធឺណិតបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងវេទិកាសង្គមចិនដូចជា Weibo និង Xiaohongshu ជាកន្លែងដែលអ្នកប្រើប្រាស់ជាច្រើនបានសួរអំពីជម្រើសរចនាប័ទ្មសម្រាប់ទាំងការតុបតែងមុខ និងសម្លៀកបំពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYc9GHlkpAKgOGhPOYT7SR4dU9xnnbVOngjATeWMaUYBTwDPYRjsDEheXQM8jG9VcNBPc2AlCih5c0G4qGNct0eY5hUgaLqDw0xy0qz8zf8Rh1_TtieWRvMBhYbEKgNMo7c32kLwyoRRsoAPDpO3gLSP-m8-Q1G0JmIXGj77JsIa_tXciITDCClJOQLIi2/s800/image_2026-03-11_16-17-39.png

    ការសន្ទនាកាន់តែខ្លាំងឡើងនៅពេលដែលអ្នកគាំទ្រប្រៀបធៀបសម្លៀកបំពាក់របស់ Liu Yifei ទៅនឹងសម្លៀកបំពាក់តារាផ្សេងទៀតដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOfA7gvo0IzHMOaUbYDknAH0HSm2V4KxXuzjCUDbBowFNwGu4hxDZIhby4LRjryPlXpUNOJCe1HUn9LIwBMq3twYahRmlWlJUEUwhT1qT1zkXukv-HRyiqzhKFzG9nqyb9E_6WwkpS_mGXGIY2t5yV55y5DxUdL8_m_fTSXam2kVx_urub8nWERZcq0gCx/s2000/image_2026-03-11_16-17-40.png

    បើទោះបីជាមានការរិះគន់ក៏ដោយ Liu Yifei នៅតែជាតារាសម្តែង និងជាទូតសុច្ឆន្ទៈម៉ូតដ៏មានឥទ្ធិពលបំផុតមួយរូបរបស់ប្រទេសចិន ដែលជារឿយៗត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ម៉ូតធំៗលើពិភពលោកផងដែរ។ ការបង្ហាញខ្លួនរបស់នាងនៅឯសប្តាហ៍ម៉ូតប៉ារីសបានបង្ហាញជាថ្មីម្តងទៀតនូវការចាប់អារម្មណ៍យ៉ាងខ្លាំងដែលតារាល្បីៗទទួលបាននៅលើកំរាលព្រំក្រហមអន្តរជាតិ ជាកន្លែងដែលរាល់ព័ត៌មានលម្អិតនៃរចនាប័ទ្មអាចក្លាយជាប្រធានបទពេញនិយមនៅលើអ៊ីនធឺណិតយ៉ាងឆាប់រហ័ស៕

វីដេអូ EJAE ស្ថិតនៅលំដាប់ថ្នាក់កំពូលមានអ្នកចូលច្រើនជាងគេនៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៥

0

យោងតាមកាសែត Korea Times តារាចម្រៀង-អ្នកនិពន្ធ EJAE ដែលបានសម្តែងបទចម្រៀងជាច្រើនសម្រាប់រឿងភាគគំនូរជីវចល Netflix ដ៏ល្បីល្បាញ «Kpop Demon Hunters» នឹងក្លាយជាសិល្បករ K-pop ដែលមានអ្នកស្តាប់តន្ត្រីច្រើនជាងគេនៅសហរដ្ឋអាម៉េរិកនៅឆ្នាំ 2025 នេះបើយោងតាមទិន្នន័យដែលទើបចេញផ្សាយថ្មីពីក្រុមហ៊ុនកម្សាន្ត Luminate។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyCo0kUlaokVL_jgBbrEOwTF4iqk_cXN-YLF6kp_eXMAGsZjRTx11Fby-c6WKS3XNtjL78fTNvzfXAF0ojU07zroqREWEvxijCrOTo1G4DN0HgqwBTNHPU3KxhyrJKEcxpz0k2RMUXkbMogazE5uWSwdaF1_-Bl5Y-EmH0ZphjiVWfj5XDtEfVKPCGneGV/s1440/image_2026-03-11_15-47-16.png
យោងតាមស្ថិតិរបស់ Luminate នៅឆ្នាំ ២០២៥ EJAE នឹងសម្រេចបានប្រហែល ២.១ ពាន់លានដងនៃការស្តាប់តាមតម្រូវការ។ តួលេខនេះរួមបញ្ចូលគ្នានូវការស្តាប់សំឡេង និងការមើលវីដេអូ និង ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមសិល្បករ K-pop ទាំងអស់នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigIMdhN94Ru5uUiYPHsBKXwUySmR1tvpcaOr0X-E0rIH_lVLXLgQSq4SWYu5bX5dty0UobowRMaMeozBO4VhCmaT9f-zoTGW7x7UCqlrlmCu6eKfk3Lq5atZ7hyphenhyphenOoshbqlkWA2RuuxhNpNVJxo24BGn-_-9Xf1gALPSyzACHsEFCWXuuz3fm2ARm9Tygq5/s2048/image_2026-03-11_15-47-15.png

EJAE គឺជាអតីតអ្នកហ្វឹកហាត់របស់ផលិតកម្ម SM Entertainment ដែលបច្ចុប្បន្នកំពុងសកម្មជាតន្ត្រីករ និងអ្នកនិពន្ធ។ EJAE ទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយចំពោះការចូលរួមចំណែករបស់នាងនៅក្នុងរឿងភាគគំនូរជីវចល Netflix ដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKiRxYxBn_G2o8vnx4lzGzNLif7v_6ngxLTbAlhxWOhWpUbZGqq5-rDqKmIYZDMuLsIYVR5SxTWo_l20jpXPPr_LUZcFmKlPKT9fAUr9-Bc5Z2OML3JkoXcjEtoSCreSj3rTzar7vHmxI_IB0xkru-ICLM826v3zj4CE_XIlel4Pvb0PMdwUF9JVAkyUqd/s1080/image_2026-03-11_15-47-17%20(2).png

នៅក្នុងខ្សែភាពយន្ត«Kpop Demon Hunters» EJAE បញ្ចូលសំឡេងឱ្យតួអង្គ Rumi ដែលជាអ្នកចម្រៀងនាំមុខគេនៃក្រុមចម្រៀងនារីប្រឌិត Huntr/x។ នាងក៏ច្រៀងចម្រៀងរបស់ Huntr/x និងរួមចំណែកទំនុកច្រៀងសម្រាប់បទភ្លេងជាច្រើនរបស់ខ្សែភាពយន្តផងដែរ។ បទចម្រៀង «Golden» ដែលរួមចំណែកនិពន្ធ និងសម្តែងដោយ EJAE បានឈរនៅកំពូលតារាង Billboard Hot 100 (សហរដ្ឋអាម៉េរិក) និង UK Official Singles Chart Top 100។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIK9fA02D5EoidghvzOLuHvMKre9udqGZ4D0-6z7YVIr1nhPixHc-WQyJzMgS3ocMP9QON3DJButYH8-y4_nzjiMA1jGNnPEOvOPsmIiWpV7H8nbD0AZjf6qOgQCF5xO0innrxCtndDjXoUXAxLmkkrwigFOjtXDlJpAa4SIJ0otbX-4G-fxZLgxRTlAcF/s1439/image_2026-03-11_15-47-16%20(3).png

«Golden»បានឈ្នះពានរង្វាន់ Golden Globe Awards លើកទី ៨៣និងឈ្នះពាន Grammy Awards លើកទី ៦៨ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងសម្រាប់ K-pop ។ លើសពីនេះទៅទៀត ស្ថិតិរបស់ Luminate បង្ហាញថាក្រុមតន្រ្តីប្រឌិត Huntr/x ជាប់ចំណាត់ថ្នាក់លេខពីរក្នុងបញ្ជីសិល្បករ Kpop ដែលមានអ្នកស្តាប់ច្រើនជាងគេនៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៥ ដោយមានអ្នកស្តាប់ចំនួន ១.៨ពាន់លានដង ដែលជាប់ចំណាត់ថ្នាក់លេខពីរបន្ទាប់ពី EJAE៕

ភ្ញៀវទេសចរអ៊ីស្រាអែលរងការរើសអើ.ង និងមិនស្វាគមន៍ពីអាជីវករលក់ដូរនៅប្រទេសថៃ

0

ថ្មីៗនេះ អាជីវករនៅខេត្តភូកេតបានស្រែកបណ្តេញ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើភ្ញៀវទេសចរបរទេសម្នាក់ឱ្យចេញពីមុខហាងរបស់ខ្លួន ព្រោះតែភ្ញៀវទេសចររូបនេះជាជ.នជាតិអ៊ីស្រាអែល ដោយសារអាជីវករថៃមិនចូលចិត្តអ៊ីស្រាអែលវាយប្រ.ហារអ៊ីរ៉ង់ ។ ទង្វើជ្រុលហួសហេតុនេះធ្វើឱ្យមហាជនបារម្ភពីភ្ញៀវទេសចរមកលេងប្រទេសថៃធ្លាក់ចុះ ដោយសារម្ចាស់ប្រទេសរើសអើ.ងជាតិសាសន៍ និងមិនផ្តល់តម្លៃដល់ភ្ញៀវទេសចរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwH4ufle9Zgnqqf7vw96MVkQERhJTzm3hwu2w-FNh9x4kqaTBZOkTSXmWNFNZvRx5Gellp9-If1zvKFHrrpc7ON39IxA_Xz_btXVI0Av2WOcNXOz8tzjmMto2qdpu4p_lFq-mBvbjOCZ-0L_ctNIPSt9y3zbxobgHALn0hyHO5gaTOCM0JDIVxeIQ2Lx_u/s700/photo_2026-03-12_08-59-56.jpg
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មាន Amarin News រាយការណ៍ថា មហាជនព្រួយបារម្ភពីផលប៉ះពាល់វិស័យទេសចរណ៍នៅប្រទេសថៃ ដោយសារតែអាជីវករថៃចាប់ផ្តើមរើសអើ.ងជនជាតិអ៊ីស្រាអែល ដោយការមិនលក់ទំនិញ ឬមិនផ្តល់សេវាកម្ម ។ ជាក់ស្តែង ភ្ញៀវទេសចរអ៊ីស្រាអែលម្នាក់បម្រុងដើរចូលទិញទំនិញក្នុងហាងមួយនៅខេត្តស៊ីសាកេត ស្រាប់តែត្រូវម្ចាស់ហាងស្រែកឱ្យចេញពីមុខហាង បណ្តាលឱ្យភ្ញៀវទេសចររូបនេះដើរចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK9aIUVCj36YwkJUvyrQGikEvRv4RAUT1d2Gs33wqL-fgU9crt-SAdBw-73G38FHQIT1uOSdjzxnkjIcy8XT8c9mglaNXNwYIqhv0vYFlRjDjaqcZUYIGNnbRKFakpOIbkiT744O8eW71h-wPh1Rrr0zEnraQwjescE7ZMHrJtULuG_rzPfxpfhU7_WJze/s1280/photo_2026-03-11_10-46-24.jpg

ហេតុការណ៍បណ្តេញភ្ញៀវទេសចរអ៊ីស្រាអែលបានក្លាយជាប្រធានបទជជែកវែកយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គមថៃ បន្ទាប់ពីហ្វេសប៊ុកផេកមួយបង្ហោះវីដេអូបុរសថៃជាអាជីវករនៅខេត្តភូកេត ស្រែកបណ្តេញភ្ញៀវទេសចរអ៊ីស្រាអែល ពេលភ្ញៀវទេសចររូបនេះកំពុងតែដើរនៅតាមផ្លូវ ដោយបុរសអាជីវករថៃស្រែកថា ៖ «អញមិនលក់ឱ្យជនជាតិអ៊ីស្រាអែលទេ ចាំទុក» ហើយបុរសថៃថែមទាំងថតវីដេអូពីសកម្មភាពរបស់ខ្លួនទៀតផង ។

លើសពីនេះ អាជីវករថៃបានជេរស្តី និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាច្រើនទៀតមកលើភ្ញៀវទេសចរអ៊ីស្រាអែល ដែលធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងពីទង្វើរើសអើងជាតិសាសន៍ ។ មតិខ្លះប្រាប់ទៅម្ចាស់ហាង បើមិនចូលចិត្តជនជាតិអ៊ីស្រាអែល គួរតែសរសេរស្លាកដាក់មុខហាងថា មិនស្វាគមន៍អតិថិជនអ៊ីស្រាអែល មិនមែនបណ្តេញភ្ញៀវទេសចរទេ គឺជាទង្វើមិនសមរម្យសោះ ខណៈមតិខ្លះថា ទោះជាភ្ញៀវទេសចរជាជនជាតិអ្វីក៏ដោយ ពួកគេមកលេងប្រទេសថៃ ត្រូវតែផ្តល់កិត្តិយស ពីព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹងផលប្រយោជន៍ប្រទេសនីមួយៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ldFzxvBUByEo99yHnBSqOVMwO1Ppec5jzQEsmRBWO61makSXm0gu5T53FyW8NyBatGuEHlN4Giur3LfabjDagjSRoXi-9S0mbAgAOW6mcVBiTqmQNYCemSDTMJLwti5sqGFgtTuniq3reu54ef6eHPC6v7RSQ4Re0pKjT6_nWzk4VF-eblh1g7UczIeC/s700/photo_2026-03-12_08-59-56%20(2).jpg

បើតាមវីដេអូ គឺភ្ញៀវទេសចរអ៊ីស្រាអែលដែលត្រូវបានអាជីវករថៃរើសអើងនេះ ពាក់អាវយឺតពណ៌ខ្មៅ ស្លៀកខោខ្លី កំពុងតែដើរនៅតាមផ្លូវបម្រុងចូលក្នុងហាង ក្រោយមក ម្ចាស់ហាងក៏ស្រែកបណ្តេញឱ្យចេញពីមុខហាងរបស់ខ្លួនភ្លាមៗ ព្រមទាំងថតវីដេអូបង្ហោះក្នុងបណ្តេញសង្គម ។ រីឯភ្ញៀវទេសចរអ៊ីស្រាអែលក៏ប្រញាប់ដើរចេញពីកន្លែងនោះដើម្បីសុវត្ថិភាព ពីព្រោះតែម្ចាស់ហាងមិនស្វាគមន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPP6nxu9dVdPYFsnCsm1XZjQhuxhg-TjKhyMa3VPnpKEdwn7d72xPaJxr1JbFnd4XjBuRNm5PThYtzXPsE1felWeGhO2hhAvsDWhR0rGYSWyliyAwXUtpdbs_4bGkQhUbitVHersgX4CtP1GsoGyEETkGCzSXvj6fYwds-mEc-UyK29W1YvBgy8vh7G_BL/s836/photo_2026-03-12_08-59-56%20(3).jpg
បន្ទាប់ពីវីដេអូនេះត្រូវបានចែកចាយក្នុងបណ្តាញសង្គម អ្នកលេងបណ្តាញសង្គមជាច្រើនជជែកវែកញែកពីហេតុការណ៍នេះ ដោយពួកគេចាត់ទុកទង្វើរបស់អាជីវករថៃជ្រុលហួសហេតុពេក និងបណ្តាលឱ្យខូចកេរ្តិ៍ឈ្មោះ និងប៉ះពាល់វិស័យទេសចរណ៍យ៉ាងខ្លាំង ។ មនុស្សភាគច្រើនថា មិនគួរយកបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាមកជះកំហឹងដាក់ភ្ញៀវទេសចរម្នាក់នោះទេ ពីព្រោះភ្ញៀវទេសចររូបនេះមិនបានប្រព្រឹត្តខុសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicE4FeYbDyNNntwgXxwEhd8rBFYUN1aZbpTzvsDzZuYNpSfenSOwyB63gMlYkhfie4W8FWh8Wm0v_ABM9m_Dh7IeEhFMbqPdcrNQuMM2mB9hUoqTSdadEP-xgSqXHBNU4rxJc_BR4Olk0vaEsuIZI6sf5sQbIBUrUkd-FJR-F7RpEnoJcnkj_mVhyphenhyphen25vyT/s700/photo_2026-03-12_08-59-56%20(4).jpg
គួរបញ្ជាក់ថា ពលរដ្ឋថៃមួយចំនួនមានគំនិតជាតិនិយមជ្រុល និងបង្ហាញអាកប្បកិរិយារើសអើងជាតិសាសន៍ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃជាបន្តបន្ទាប់ ដូចជា ករណីភ្ញៀវទេសចរអ៊ីស្រាអែលរូបនេះមិនពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាទេ គ្រាន់តែមកលេងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែបែរជារងការជេរស្តីប្រមាថគ្រប់បែបយ៉ាងពីម្ចាស់ប្រទេស ៕

អ៊ីរ៉ង់បដិសេធការចរចា និងបន្តសង្គ្រា.មអូសបន្លាយរហូតដល់សេដ្ឋកិច្ចពិភពលោកដួលរលំ

0

តើសង្គ្រា.មនៅអ៊ីរ៉ង់នឹងអូសបន្លាយរហូតដល់ពេលណា ពីព្រោះអ៊ីរ៉ង់បដិសេធការចរចា និងប្រកាសធ្វើសង្គ្រា.មរយៈពេលយូររហូតដល់រលំរលាយសេដ្ឋកិច្ចពិភពលោក ។ ពេលនេះ ប្រទេសនានាកំពុងធ្លាក់ទៅក្នុងភាពតក់ស្លុតនៅពេលការចរចាផ្សេងៗរវាងគូជម្លោះបរាជ័យ ហើយជំនួសមកវិញនូវគ្រាប់បែ.ក និងមីស៊ីលរាប់រយគ្រាប់ដូចភ្លៀងរលឹមពេញផ្ទៃមេឃអ៊ីស្រាអែល និងមូលដ្ឋានកងទ័ពអាមេរិកនៅប្រទេសនានាក្នុងតំបន់ ដើម្បីសងសឹ.កការវាយប្រ.ហាររបស់ប្រទេសទាំងពីរ ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ប្រកាសកាលពីថ្ងៃទី៩ ខែមីនា ថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រៀមខ្លួនធ្វើសង្គ្រាមអូសបន្លាយពេលយូរជាមួយអាមេរិក និងមិនចរចាដាច់ខាត រហូតដល់រលំរលាយសេដ្ឋកិច្ចពិភពលោក ព្រមទាំងវាយប្រហារប្រទេសជិតខាងនៅឈូងសមុទ្រពែក្សបន្តទៀត ដើម្បីឱ្យប្រទេសទាំងនេះចូលរួមដាក់សម្ពាធប្រធានាធិបតីអាមេរិក លោក Donald Trump ដកខ្លួនពីសង្គ្រាម ។

ទីប្រឹក្សាគោលនយោបាយការបរទេសនៃការិយាល័យមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Kamal Karasi ដែលបានបដិសេធការចរចា បាននិយាយពីការបញ្ចប់សង្គ្រាមលុះត្រាតែរលំរលាយសេដ្ឋកិច្ចពិភពលោក ។ នេះជាការបង្ហាញពីគោលជំហររឹងមាំកាន់តែខ្លាំងរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ស្របពេលសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែលប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ។ លោកនិយាយមកកាន់សារព័ត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ថា ៖ «គ្មានការចរចាការទូតទៀតទេ ពីព្រោះលោកប្រធានាធិបតី Trump បោកប្រាស់អ្នកដទៃ មិនគោរពការសន្យា ។ យើងឃើញឥរិយាបទនេះចំនួន២លើកក្នុងការចរចាកន្លងមក ហើយពេលយើងកំពុងចរចា ពួកគេក៏បើកការវាយប្រហារ» ។

វាគ្មានជម្រើសផ្សេងទេ ក្រៅពីការដាក់សម្ពាធសេដ្ឋកិច្ចពិភពលោកឱ្យខ្លាំងដើម្បីឱ្យប្រទេសនានាអន្តរាគមន៍ និងបញ្ចប់ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលអ៊ីរ៉ង់ចាត់ទុកជាការឈ្លានពាន ។ អ៊ីរ៉ង់ជំរុញឱ្យប្រទេសអារ៉ាប់នៅឈូងសមុទ្រពែក្ស និងប្រទេសផ្សេងទៀតដាក់សម្ពាធអាមេរិកឱ្យបញ្ចប់សង្គ្រាម ពីព្រោះសង្គ្រាមនេះដាក់សម្ពាធសេដ្ឋកិច្ចប្រទេសផ្សេងៗយ៉ាងខ្លាំងទាំងអតិផរណា និងកង្វះខាតថាមពល បើសង្គ្រាមអូសបន្លាយ ប្រទេសទាំងនេះគ្មានជម្រើសផ្សេង ក្រៅពីអន្តរាគមន៍ ។

កងទ័ព និងមេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាន់គោលជំហរតែមួយ ហើយទំនួលខុសត្រូវរបស់មេដឹកនាំអ៊ីរ៉ង់ គឺពង្រឹងសមត្ថភាពការពារជាតិ ។ មេដឹកនាំអ៊ីរ៉ង់ចាស់ លោក Ayatollah Ali Khamenei បានបំពេញតួនាទីនេះរហូតមក ហើយមេដឹកនាំថ្មីនឹងបំពេញតួនាទីបន្តទៀត ។ នេះបើតាមការលើកឡើងរបស់លោក Karasi ។

គួរបញ្ជាក់ថា ក្នុងការវាយប្រហារសងសឹកប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់ទទួលបានប្រយោជន៍ពីផលប៉ះពាល់នៃពាណិជ្ជកម្មថាមពលពិភពលោក ព្រមទាំងទទួលប្រយោជន៍ពីការបិទច្រកសមុទ្រ Hormuz មិនឱ្យនាវាដឹកប្រេងឆ្លងកាត់ ដោយសារតម្លៃប្រេងឆៅកើនឡើងរហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែលកាលពីថ្ងៃទី៩ ខែមីនា ។

តាមការវាយតម្លៃរបស់ Rapidan Energy Group ជាក្រុមហ៊ុនទីប្រឹក្សា និងវិភាគទិន្នន័យថាមពល គឺសង្គ្រាមបណ្តាលឱ្យប៉ះពាល់បរិមាណប្រេងឆៅលើពិភពលោកប្រមាណ២០% ដែលផលប៉ះពាល់នេះខ្លាំងជាងពេលវិបត្តិប្រេងចាប់ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៧ ទ្វេដង ។ សង្គ្រាមមិនត្រឹមតែរាំងស្ទះការដឹកជញ្ជូនប្រេងក្នុងតំបន់ទេ វាថែមទាំងបំផ្លាញសមត្ថភាពផលិតប្រេងបម្រុង ទើបមិនអាចទប់ស្កាត់កុំឱ្យតម្លៃប្រេងកើនឡើង ។

អ្នកនាំពាក្យកងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានលើកឡើងកាលពីថ្ងៃទី៨ ខែមីនា ថា អ៊ីរ៉ង់បានប្រើប្រាស់សព្វាវុធរបស់ខ្លួនស្មើ៦០% វាយប្រហារទៅកាន់មូលដ្ឋានកងទ័ពអាមេរិក និងទីតាំងយុទ្ធសាស្ត្រសំខាន់ៗក្នុងតំបន់ ។ រីឯការជ្រើសតាំងលោក Mojtaba Khamenei កូនប្រុសទី២ របស់លោក Ali Khamenei អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ឱ្យកាន់តំណែងបន្តពីឪពុក គឺជាសញ្ញាបង្ហាញពីស្ថានការណ៍តានតឹងនឹងកើនឡើងបន្ត ៕

Trump ព្រមានសងសឹ.កអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានពង្រាយគ្រាប់មីននៅច្រកសមុទ្រ Hormuz

0

បន្ទាប់ពីសារព័ត៌មាន CNN ផ្សាយថា កងទ័ពអ៊ីរ៉ង់ចាប់ផ្តើមពង្រាយមីននៅច្រកសមុទ្រ Hormuz ហើយការពង្រាយមីនអាចនឹងកើនឡើងរហូតដល់រាប់រយគ្រាប់ ធ្វើឱ្យមេដឹកនាំអាមេរិកព្រមានកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ថា អាមេរិកនឹងធ្វើប្រតិបត្តិការកងទ័ពសងសឹ.កអ៊ីរ៉ង់ខ្លាំងជាងមុនទៅទៀត និងប្រាប់ឱ្យអ៊ីរ៉ង់ដោះមីនចេញពីច្រកសមុទ្រ Hormuz ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-PueHeoDDP6IduDk06CO4q8FbcYsoWU9T7ILD6ApdXlL87Icy6AiiO2DxbKm_isZTsz-2ACubC_H7SyDPmcsucoKFYU3lsN57vT7yZ25mvbbIwyS9mjIYUWqsEOhwp9BfufOtQgCV56dJTQHWEWCXQZQgQhu0lgN-YfhTM5t89T_8FGUi3yc8kuDVB8gS/s1280/photo_2026-03-10_09-35-36.jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារព្រមានអ៊ីរ៉ង់នឹងរងនូវការសងសឹ.កយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានពង្រាយគ្រាប់មីននៅច្រកសមុទ្រ Hormuz ដែលការព្រមាននេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អ៊ីរ៉ង់ចាប់ផ្តើមពង្រាយគ្រាប់មីនប្រមាណជាង១០គ្រាប់នៅច្រកសមុទ្រ Hormuz ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១១ ខែមីនា ។

កាលពីថ្ងៃទី១០ ខែមីនា លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា អ៊ីរ៉ង់នឹងប្រឈមជាមួយផលវិបាកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់កើតឡើងពីមុនមកដោយសារទង្វើរបស់ខ្លួន ប៉ុន្តែជាមួយគ្នានេះ លោកថា អាមេរិកមិនទាន់ទទួលបានព័ត៌មានអ៊ីរ៉ង់បង្កប់មីននៅច្រកសមុទ្រជាផ្លូវដឹកប្រេងឥន្ធនៈដ៏សំខាន់លើពិភពលោកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcAtKYn2oNBXmCOV8Paui9FQaY_ERKwHQYkMHwCrVgPsbUszs9ofJpKD4GRw5Ba6skLPURPR1yOzwpIEZt9E-A9a0z7vZd0nGziDOzUhLNYyBkFcpGGUEQlEXdP-0CvDtn2h5LwhZW2WhfxpzFjAm3VakqaMltmZg0S20Ge56sjmUGzM0KdJ1KTzY9bko/s1280/photo_2026-03-10_09-35-37.jpg

ប្រសិនបើអ៊ីរ៉ង់បង្កប់មីននៅច្រកសមុទ្រនេះពិតមែន យើងនឹងឱ្យពួកគេយកចេញជាបន្ទាន់ ទោះជាយើងមិនទាន់ទទួលបានព័ត៌មានពួកគេធ្វើបែបនេះក៏ដោយ ។ ទោះជាអ៊ីរ៉ង់លើកឡើងពីមូលហេតុបង្កប់មីន ហើយមិនយកចេញតាមសំណើ អាមេរិកនឹងបើកប្រតិបត្តិការកងទ័ពវាយប្រហារអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរជាងមុន ប៉ុន្តែបើអ៊ីរ៉ង់យល់ព្រមដោះមីន វាជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកទិសដៅត្រឹមត្រូវ ។

គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅលើពិភពលោកបានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារមានការព្រួយបារម្ភពីការបិទខ្ទប់ច្រកសមុទ្រ Hormuz មិនឱ្យនាវាដឹកប្រេងរបស់ប្រទេសនានាឆ្លងកាត់ ខណៈច្រកនេះជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhNBV5gEGyGtJ-eo0bm4Ht9NZxM31NxxJX7HwT_PVThSgfZ6bX06FjXLJuvbS6k2M5ejj4FwREDeVhEjRdT4h3Sgf_ug4ZKlMi1rkskk9fJF6mChZQsgNiOHTKEJhzjWgktiKAVFL8JEZZLTzRbQ_giEqOq6Rt8HIZh3ksWqD2lMDkpMJptob5hBb1xOe/s1280/photo_2026-03-11_08-16-25.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន CNN ដែលដកស្រង់ប្រភពព័ត៌មានពីមនុស្ស២នាក់បានដឹងពីរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក គឺថ្មីៗនេះ អ៊ីរ៉ង់បានចាប់ផ្តើមបង្កប់មីននៅច្រកសមុទ្រ Hormuz រួចហើយ ប៉ុន្តែមិនច្រើនប៉ុន្មានទេ ។ ប្រភពព័ត៌មានបន្តថា អ៊ីរ៉ង់មាននាវាចាប់ពី៨០% ទៅ៩០% សម្រាប់ដាក់គ្រាប់មីននៅច្រកសមុទ្រ ហើយកងទ័ពអ៊ីរ៉ង់អាចបង្កប់មីនរាប់រយគ្រាប់បន្ថែមទៀត ។

កន្លងមក កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានទៅកាន់នាវាទាំងអស់ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងរងការវាយប្រហារ ហើយអ៊ីរ៉ង់ក៏បានបិទច្រកសមុទ្រនេះតាំងពីថ្ងៃកើតសង្គ្រាមដំបូង ។ បើតាមអ្នកជំនាញ ច្រកសមុទ្រនេះដូចគ្នានឹងជ្រលងមរណៈ ដោយសារនាវានានាត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33g4tZUy52fbRGBD5TgIXY53ABwHAi4XQs9ak2Vxu3A09cGQcGPrKoZR9_8jJGjIeCgI56cOaIt_1QZ4vsUo05jhB4k1yd3Hg2WItvwF5nYrekHvGSAgMCcZ40BrvY6RGAIFIznidu6vKFWsqbl_GraqKsPICa3YFBnjLdzGL8ZS8x6Z0EvfYZ-qmrw6a/s1280/photo_2026-03-10_11-03-05.jpg

មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃទី១១ ខែមីនា ថា កងទ័ពជើងទឹកអាមេរិកមិនទាន់បានដាក់ពង្រាយកងនាវាចរណ៍ដើម្បីការពារនាវាពាណិជ្ជកម្មនានាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ បើទោះជាលោកប្រធានាធិបតី Trump កំណត់ឱ្យដ្ឋាភិបាលអាមេរិកពិចារណារកវិធីផ្សេងៗដើម្បីគ្រប់គ្រងច្រកសមុទ្រនេះ ៕

ការចាកចេញរបស់ Heeseung ពីក្រុម Enhypen បង្កឱ្យហ្វេនតក់ស្លុតនិងចង់ដឹងមូលហេតុ

0

កក្រើកអស់វិស័យ K-Pop បន្ទាប់ពី Heeseung សម្រេចចិត្តដើរចេញពីក្រុម Enhypen ទាំងកំពុងសាងភាពល្បីល្បាញទូទាំងពិភពលោក។ មានសកម្មភាពជាមួយក្រុមតាំងពីឆ្នាំ២០២០ ហើយទើបតែជួបជាមួយអ្នកគាំទ្រដំណឹងចាកចេញនេះធ្វើឱ្យអ្នកគាំទ្រពិបាកនឹងទទួលយកណាស់។ មូលហេតុនៃការចាកចាញរបស់ Heeseung ផ្ទុះចង្ងល់ពេញខួរក្បាលរបស់អ្នកគាំទ្រ ខណៈអ្នកគាំទ្របានផ្ញើឡានតវ៉ាទៅកាន់អាគារ HYBE ព្យាយាមដើម្បីឱ្យសមាជិករូបនេះត្រឡប់មកកាន់ក្រុមវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4BsEMJHSxP5zpy4iyTvRMnnCA3N1YkrPBKZAzuz8vm7-nsWPc37bfaBiBQ_5kS_sxYpIDjalk2hXnwVqrGC_2MDUFCnIZ1AVkq3Yb3h4aPuT543jmnOZCmpBrqpUsZA7lSzJYmPDyKGvKoTThO4DXy4vbAhXyVaL9-qy8Un0pZG5AVvKMV3difkWNpYea/s933/image_2026-03-11_09-20-30.png
នៅល្ងាចថ្ងៃទី១០ ខែមីនា ការប្រកាសសមាជិកសំខាន់ Heeseung នឹងបញ្ឈប់សកម្មភាពជាមួយក្រុមជាផ្លូវការ ដើម្បីបន្តផ្លូវផ្ទាល់ខ្លួន កំពុងជួបប្រទះនឹងភាពចលាចលយ៉ាងពិតប្រាកដមួយ ខណៈដែលដំណឹងនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ ENHYPEN ត្រូវបានប្រកាសយ៉ាងទូលំទូលាយ។ ការចាកចេញរបស់ Heeseung ពីក្រុម ENHYPEN បានធ្វើឱ្យមតិសាធារណៈបានចាប់ផ្តើមមានភាពច្របូកច្របល់លើហេតុផលដែលផ្តល់ដោយក្រុមគ្រប់គ្រង។ ការអះអាងថា Heeseung មានទិសដៅតន្ត្រីដាច់ដោយឡែកដែលសមនឹងទទួលបានការគោរពបានធ្វើឱ្យមានសំណួរធ្ងន់ធ្ងរ។ ទស្សនិកជនមានការងឿងឆ្ងល់ថាហេតុអ្វីបានជាក្រុមមួយដែលមានប្រជាប្រិយភាពខ្លាំងស្រាប់តែបាត់បង់ទំនាក់ទំនងដ៏សំខាន់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcBxaQYYRkAG7Uz6YZm0jHPxRximpIqxcuyx9iDW1bXMcdPXhrjlaNKJJFcqKfxxAvvONoKqv22u0Pt-VhwGhRk7XiLGPukccNkMzy0VmKWkIj63g6j38IEOhyphenhyphenzleBDvDKbqRDMA_d-lPPtcEWMOA62Mx1kMA4LdMBqrjC8l4XNHUBv7bSZFBtm9NDIfx9/s1350/SnapInsta_to_495370503_18392836231114422_5536165326169959989_n.jpg

ចាប់ពីពេលនេះតទៅ ENHYPEN នឹងបន្តដំណើររបស់ពួកគេជាមួយសមាជិក ៦ នាក់។ នេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមយ៉ាងខ្លាំងចំពោះភាពស៊ីសង្វាក់គ្នារបស់ពួកគេ និងសមត្ថភាពក្នុងការចែកចាយតួនាទីឡើងវិញនៅក្នុងក្រុម។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកប្រើប្រាស់អ៊ីនធឺណិតត្រូវបានបែងចែកជាមតិផ្ទុយគ្នាជាច្រើន។ អ្នកខ្លះបង្ហាញការសោកស្តាយយ៉ាងខ្លាំង ខណៈពេលដែលអ្នកផ្សេងទៀតព្រួយបារម្ភអំពីតុល្យភាពនៅក្នុងការសម្តែងនាពេលខាងមុខដោយគ្មានអ្នកចម្រៀងសំខាន់។ អារម្មណ៍ខកចិត្តគឺជៀសមិនរួចសម្រាប់អ្នកដែលស៊ាំនឹងរូបភាពនៃក្រុមដែលមានសមាជិក ៧ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSAqbnLDI3ZJZGDCxKgiI48sdIaxEIihgjCE9byWLXIlpGeuVnDqwckFDGpoMIy-EoafwLEVg9rxA2G0a7G4SNHwdkT90Q4SooBKubkv_f5ZLLV7O0tduiURZDtzOHPr_qOiMrk_jIPbmtK09uGqf8nXrOLXtKQg-CIOB8z2YTjv2c-cBpzqch5nS9RkgB/s1439/SnapInsta_to_504845346_18398240473114422_196630536375955306_n.jpg
ទោះបីជា Heeseung នឹងលែងមានសកម្មភាពក្រុមក៏ដោយក៏តារាចម្រៀងរូបនេះនឹងបន្តសកម្មភាពសិល្បៈរបស់លោកក្រោមក្រុមហ៊ុនគ្រប់គ្រងបច្ចុប្បន្នក្នុងនាមជាសិល្បករទោល។ នេះបើកជំពូកថ្មីមួយដែលមានទាំងជោគជ័យ និងភាពតានតឹង។ ការចាកចេញរបស់តារាចម្រៀងតែងតែមកជាមួយនឹងការត្រួតពិនិត្យជាសាធារណៈទាក់ទងនឹងសមត្ថភាពពិតរបស់ពួកគេដោយគ្មានការគាំទ្រពីសមាជិកក្រុមរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgy39MtzMzbet_4XoNnrLX3KI7Wgb6_oRC4pQo7swkBEO0BgZqWqAJayRq5hr1vN6qbkjjbR-v1h6fjgOZhdHhqdcHh34HP-r7S4pmQxIEmlDTnxcZPCkPqygU0y75TbyBYIpAhGo4bvFt7CR1tQF9E7EjsXgvghQHKMe-4bwji_Cm2ypZOzD1VkkleTwX/s1440/image_2026-03-11_09-20-28.png
របៀបដែលក្រុមហ៊ុនបានប្រកាសព័ត៌មាននេះក៏បានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកផងដែរ។ មតិសាធារណៈបានសរសើរវិជ្ជាជីវៈក្នុងការគោរពជម្រើសផ្ទាល់ខ្លួនរបស់សិល្បករ ប៉ុន្តែក៏បានពិនិត្យមើលផលវិបាកនៃការរៀបចំជាមុនផងដែរ។ មនុស្សជាច្រើនជឿថាការអនុញ្ញាតឱ្យ Heeseung បន្តអាជីពទោលក្រោមភ្នាក់ងារដូចគ្នាគឺជាមធ្យោបាយមួយដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ និងរក្សាទេពកោសល្យដ៏ជោគជ័យពីការធ្លាក់ចូលទៅក្នុងដៃរបស់ដៃគូប្រកួតប្រជែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLjjQxOSK2F7K_e06ZRW0jrWD0R6vKoYDvETFdiD6TDVVNfI3qsfdWx-9_SWz3IPnAkvZhhkEBo5ppb3kPLaVeswZqj12Td90l7_iRtdh1FlH9jaTQCXSxhTIZFkmvpRO8iz_VWjk1fjNghuW2YEMMmBKdhSXW6mqFgpBpmk36j1GYq8sJ-2CjQBefGAL/s2048/image_2026-03-11_10-15-35.png

ដំណឹងដ៏សែនសោកសៅនៃការចាកចេញរបស់ Heeseung បណ្តាលឱ្យអ្នកគាំទ្ររបស់លោកបានផ្ញើឡានតវ៉ាទៅកាន់អាគារ HYBE ព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យក្រុមហ៊ុននាំសមាជិករូបនេះត្រឡប់មកកាន់ក្រុមវិញ៕