Home តារាជាតិ ប៊ី សុធារី ស្រក់ទឹកភ្នែកនៅចំពោះមុខកងទ័ពជួរមុខនិងពោលពាក្យយ៉ាងរំជួលចិត្តនេះ

ប៊ី សុធារី ស្រក់ទឹកភ្នែកនៅចំពោះមុខកងទ័ពជួរមុខនិងពោលពាក្យយ៉ាងរំជួលចិត្តនេះ

54
0

បវរកញ្ញា ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា រួមទាំង ហុក សារិតុលា បានបង្ហាញខ្លួននៅក្នុងតំបន់ក្តៅដែលទាហានថៃដាក់ទូរកុងតឺន័រនៅលើទឹកដីកម្ពុជានៅក្នុងខេត្តពោធិ៍សាត់។ ប៊ី សុធារី និង ចន សុទីម៉ា បានប្រើប្រាស់សំឡេងរបស់ខ្លួនជាភាសាអង់គ្លេសបង្ហាញទៅកាន់អន្តរជាតិចំពោះទង្វើរបស់ទាហានថៃ ខណៈ ប៊ី សុធារី បានពោលពាក្យយ៉ាងរំជួលចិត្តនិងស្រក់ទឹកភ្នែកនៅចំពោះមុខកងទ័ព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwQohEYvpx5hRt81L4IqFYO9b5_X9_V-I935N0MsQ3O5z6Yiz2kVhV8UqaJBPbIQVbsjV8QE0uYCTqBucItvJvbj3kzsjSwvZvNzJWxkjL-ez0WHhXJ4Egzle-aDajhLX87h5IHL-VefWHLXE5s1OeQiN1lVrMvM2MgubohIdhNP-7Ui5WQNdR0yBDmlA/s2048/image_2026-05-06_13-57-53.png
នៅថ្ងៃទី៥ ខែឧសភា បវរកញ្ញា ប៊ី សុធារី បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យើងចង់បានសន្តិភាព និងចង់បានទឹកដីរបស់យើងត្រឡប់មកវិញ»។ បវរកញ្ញារូបនេះរួមទាំង ចន សុទីម៉ា បានឈរនៅចំពីមុខទូរកុងតឺន័រដែលទាហានថៃព័ន្ធយកដីខ្មែរដោយខុសច្បាប់និងបានបង្ហាញឆន្ទៈនិងភាពស្មោះត្រង់របស់ខ្លួន។ អ្នកទាំងពីរ បានប្រើប្រាស់ជំនាញជាភាសាអង់គ្លេសបង្ហាញទៅកាន់មិត្តអន្តរជាតិដោយបានសួរពីចំណាប់អារម្មណ៍គ្នានៅពេលឃើញទិដ្ឋភាពបែបនេះផ្ទាល់ភ្នែក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfS5JGquMQXIOdYzW4AoH83a3fazIIYLtQpsH0tYUImFvuiwo82ULERbyXkjQz0turx0wSFfGTcm95ion1mUem4UYxQm4I_MmWJf-HbXDDo9uBqQV-sYNWDfprjkKimup1VPMDg6WZd1BZxt_0ZnnksFpDqHAehA8Pna5D7NLSuSJvHArAOlcpe5dVpG4/s1920/image_2026-05-06_13-57-58.png

ក្រៅពីបង្ហាញទៅកាន់មិត្តអន្តរជាតិថាប្រទេសកម្ពុជាចង់បានសន្តិភាព ចង់រស់នៅស្ងប់សុខ និងការរស់នៅប្រកបដោយភាពរីករាយ ប៊ី សុធារី បានពោលពាក្យអរគុណទាំងទឹកភ្នែកនៅចំពោះមុខទាហានដែលឈរជើងនៅទីនោះ។ ប៊ី សុធារី បាននិយាយថានាងពិតជាដឹងគុណចំពោះវីរកងទ័ពដែលហ៊ានលះបង់ខ្លួនដើម្បីការពារទឹកដី ការពារប្រជាជនឱ្យរស់នៅដោយគ្មានភាពភ័យខ្លាច។ ក្រៅពីពាក្យអរគុណ ប៊ី សុធារី ថានាងនឹងដឹងគុណអស់មួយជីវិតចំពោះវីរភាពរបស់កងទ័ពជួរមុខ ដោយសង្ឃឹមថានឹងទទួលបានសន្តិភាពត្រឡប់មកវិញហើយកងទ័ពអាចនឹងជួបគ្រួសារវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw54Z0vC0vrozd0FHAD8GUtXCtCiTSHs8c1NEgJEw1nZP_YvtZ4highkIPkbV9N1Ly4r0lUVHs13XCIo7ZoPELenXWPyiJ5tqrcMDHcnR8gx1O23IZl6kzy1DYvQlPqDlFBVsY_tzAtXCeJHRkTaGkYNjxG28_KBW7w0I7Uv2WsgNqevb3fPpj-HkFBzo/s2048/image_2026-05-06_13-57-52.png

នេះមិនមែនជាលើកទី១នោះទេដែល ប៊ី សុធារី បានចេញវីដេអូទាក់ទងនឹងទង្វើឈ្លានពានរបស់ទាហានថៃ។ គេចាំបានថាដោយសារតែការឈឺចាប់និងការឈឺឆ្អាលទៅលើអ្នកលក់មួយចំនួនដែលនៅបន្តនាំទំនិញថៃចូលមកកម្ពុជា ប៊ី សុធារី ក៏ត្រូវអ្នកលក់មួយចំនួនប្រតិកម្មនិងផ្ទុះរឿងរសើបជាមួយនឹងម្ចាស់ប្រ៊េន ឡាកាម៉ូ ផងដែរ៕