Home Blog Page 41

រឿងរបស់ Zhang Linghe និង Tian Xiwei ល្បីពេកមានអ្នកប្តឹ.ងទៅអាជ្ញាធរឱ្យស៊ើបអង្កេត

0

រឿងភាគប្រវត្តិសាស្ត្រ «Pursuit of Jade» ដែលសម្តែងដោយ Zhang Linghe និង Tian Xiwei បានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចិន។ ភ្លាមៗបន្ទាប់ពីចាក់ផ្សាយ រឿងភាគនេះបានប្រកាសយ៉ាងឆាប់រហ័សអំពីអ្វីដែលគេជឿថាជាតួលេខអ្នកទស្សនា និងប្រជាប្រិយភាពខ្ពស់នៅលើវេទិកាអនឡាញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន អ្នកទស្សនាជាច្រើនបានរាយការណ៍ថាបានផ្ញើពាក្យបណ្តឹងទៅកាន់រដ្ឋបាលរដ្ឋនៃវិទ្យុ និងទូរទស្សន៍ចិន ដោយស្នើសុំឱ្យទីភ្នាក់ងារស៊ើបអង្កេតទិន្នន័យទាក់ទងនឹងរឿងភាគបុរាណនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvRqdSaUx3T4lsEVzysY5LY8eVwxlFO4mQfUr5wwdVajPudCcN0hBb5Od3DHkLZxChsn_SvzAj24Ibihwmamh83v3M1W4tcfY_oGUtMdomd4fr6-7BJCFgmW9pUCNOqvMkwMlyTstrYjMWv2c1PE8bQAaFdcnmvzUhwZOjfSHFHJf8VyjE_CzRPW_CNTuh/s2048/image_2026-03-11_11-38-23.png

យោងតាមទិន្នន័យដំបូង មិនយូរប៉ុន្មានបន្ទាប់ពីការចេញផ្សាយ ខ្សែភាពយន្តនេះត្រូវបានគេនិយាយថាទទួលបានប្រជាប្រិយភាពកម្រិតមួយលើសពីស្នាដៃជាច្រើនដែលទទួលបានជោគជ័យពីមុនដូចជា «The Knockout»។ ទោះជាយ៉ាងណាក៏ដោយ តួលេខទាំងនេះបានជួបប្រទះនឹងការសង្ស័យយ៉ាងឆាប់រហ័សពីទស្សនិកជនមួយផ្នែក។ នៅលើវេទិកា និងប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកប្រើប្រាស់ជាច្រើនបានចែករំលែករូបថតអេក្រង់ដែលបង្ហាញទិន្នន័យមិនធម្មតានៅក្នុងប្រវត្តិមើលរបស់ពួកគេ។ គណនីមួយចំនួនបានរាយការណ៍ថា ប្រព័ន្ធបានថតពួកគេថាបានមើលភាគជាច្រើន ទោះបីជាពួកគេមិនដែលបើកខ្លឹមសារក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghvxBb3hNj8zM_1RUCCvwb6hDcfzTsll0tx3N96haLyeb-L_boM5739tHpR9EKn8Z3QaBktP-vx61BPLijfCU6zMZtJLnvIb9Kd_HrG4xbK7EY1_Qxr9YgewOAVmfZMK9bychnSbTXhHjvMoxBBWEqjdFZAKdWeQUDao2OGXrfkfb6LVgTjMX5hzTJhzvV/s2000/image_2026-03-11_11-38-20.png
មានករណីមួយចំនួនដែលចំណុចប្រទាក់បង្ហាញវគ្គចុងក្រោយបំផុតដែលបានធ្វើបច្ចុប្បន្នភាពទៅភាគទី៧ ប៉ុន្តែប្រវត្តិមើលបង្ហាញថាគណនីបានមើលរហូតដល់ភាគទី១៤។ ព័ត៌មានលម្អិតទាំងនេះបាននាំឱ្យមនុស្សជាច្រើនសួរថាតើវេទិកាស្ទ្រីមចងក្រង និងបង្ហាញទិន្នន័យអ្នកមើលយ៉ាងដូចម្តេច។ បន្ទាប់ពីមតិប្រតិកម្មរបស់អ្នកប្រើប្រាស់ វេទិកាពាក់ព័ន្ធមួយបានពន្យល់ថា នេះអាចជាកំហុសក្នុងការបង្ហាញទំព័រ ហើយបានបញ្ជាក់ថាវានឹងត្រូវបានជួសជុលក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ការពន្យល់នេះមិនបានធ្វើឱ្យអ្នកទស្សនាជាច្រើនជឿជាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRHHEajcpiAl5HhuzOJnk1kYd21tIVAdIIfUdEAX0d3gnlyRUzGVULyCLdE0DWtKY9CrbizdLc4BdWRABBKzPJatODEoBYLDmIw0f-kfKsdtcIGyDltr6bdHSe9D3KHrXWPeY4qJDX-yyOp-p0OVBOPzx7MXkL-_iPArDJGLgdcqp4lkskcf14sp3oU_tT/s2048/image_2026-03-11_11-38-19.png

ភាពចម្រូងចម្រាសនេះកាន់តែខ្លាំងឡើង នៅពេលដែលហេតុការណ៍នេះបានកើតឡើងនៅជិតទិវាសិទ្ធិអ្នកប្រើប្រាស់នៅថ្ងៃទី១៥ ខែមីនា។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានបន្សល់ទុកមតិយោបល់ ដោយអំពាវនាវឱ្យអាជ្ញាធរនិយតកម្មស៊ើបអង្កេតការសង្ស័យទាក់ទងនឹងតួលេខចាក់ផ្សាយរបស់ខ្សែភាពយន្តនេះ។ អ្នកខ្លះអះអាងថា ប្រសិនបើទិន្នន័យត្រូវបាន បំប៉ោង ឬអារម្មណ៍មិនពិតនៃប្រជាប្រិយភាពត្រូវបានបង្កើតឡើង វាអាចប៉ះពាល់អវិជ្ជមានដល់បរិយាកាសប្រកួតប្រជែងនៅក្នុងទីផ្សារភាពយន្តអនឡាញ។ តួលេខអ្នកទស្សនា និងប្រជាប្រិយភាពជារឿយៗប៉ះពាល់ដោយផ្ទាល់ដល់ការផ្សាយពាណិជ្ជកម្ម កេរ្តិ៍ឈ្មោះនៃស្នាដៃ និងភាពទាក់ទាញរបស់តារាសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg3Q3XfU77dEM78QzVO2Nj8b4_CFXK9HB6V_R69yNBAfH5iKLBL1tN0cTJSc594yjO_i2flBGJvf1-qf7kn4VBZTXU30c4RVeuulLQ8YMoFDB7x-DF7R4Y2TCRXULr9KNunXQmFGQauKW5pJ3S0iE0b_4db-wqqsA_umZQiw9BFo7iGUphceLkDuFl1Rv7/s2000/image_2026-03-11_11-38-18.png

លើសពីនេះ ការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងចំណោមវេទិកាស្ទ្រីមក៏ត្រូវបានគេជឿថាជាហេតុផលមួយដែលធ្វើឱ្យភាពចម្រូងចម្រាសទាក់ទងនឹងទិន្នន័យមើលកាន់តែកើតមានញឹកញាប់នៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ក្រុមផលិតខ្សែភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយមិនទាន់ផ្តល់ការឆ្លើយតបលម្អិតបន្ថែមទៀតចំពោះការចោទប្រកាន់ទាំងនេះនៅឡើយទេ។ ទន្ទឹមនឹងនេះ «Pursuit of Jade» នៅតែបន្តចាក់ផ្សាយ និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា។ មនុស្សជាច្រើនអះអាងថា នៅក្នុងបរិបទនៃទីផ្សារភាពយន្តអនឡាញដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស តម្លាភាពនៅក្នុងទិន្នន័យផ្សាយគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាបាននូវភាពយុត្តិធម៌ក្នុងចំណោមស្នាដៃ និងរក្សាទំនុកចិត្តរបស់ទស្សនិកជន៕

ឡូយអស់ស្ទះ! បេក្ខភាព Miss Planet International រាំកម្សាន្តចង្វាក់ប្រពៃណីខ្មែរ

0

បន្ទាប់ពីបង្ហាញសកម្មភាពមួយចំនួននៅឯរាជធានីភ្នំពេញពេលនេះបេក្ខភាពនៃកម្មវិធីប្រកួត Miss Planet International 2025 បានទៅដល់ខេត្តសៀមរាបជាមួយនឹងសកម្មភាពជាច្រើនជាពិសេសនឹងមានការស្លៀកស្បៃខ្មែរ។ ជាមួយគ្នានេះទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃើញបវរកញ្ញាស្រុកគេឡើងរាំចង្វាក់ប្រពៃណីខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhblDSdLkluXa1tEgMR-aYHdb68vBo3BqaA3bCojROCMi8HhPIrqo1iSm03oF8mjRbOPULMDaz7v9xfcR01g5pb_BFc_dmG6i_EvXa8mvAs6WeQyLW9TSwnlinnBEpH-XqDQEqEz_2XcXfocCAIb_h6C2q-b-QjANEPZDndmCOkzQwHqsZZOFsPilUDqjI9/s2048/image_2026-03-11_08-31-00.png
តាមការចែករំលែកវីដេអូនៅលើបណ្តាញសង្គមបានបង្ហាញថាបេក្ខភាពជាង៣០ប្រទេសកំពុងតែរាំចង្វាក់ប្រពៃណីខ្មែរគឺចង្វាក់រាំវង់ ចង្វាក់សាវ៉ាន់ ជាដើមនៅឯវិទ្យាល័យកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប។ នេះបានជំរុញឱ្យមានមតិសរសើរជាច្រើនជាពិសេសបេក្ខភាព Miss Planet គឺបានចូលឆ្នាំខ្មែរមុនប្រជាពលរដ្ឋខ្មែរជាច្រើន។ មិនត្រឹមតែសកម្មភាពដាំដើមឈើ ប៉ុណ្ណោះទេ បេក្ខភាពទាំងអស់ក៏បានទៅទស្សនាតំបន់ពេញនិយមពេលរាត្រីគឺ Pub Street ចំណែកឯបេក្ខភាពមួយចំនួននៅតែឆ្លៀតរាំលេងសប្បាយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8WyypQe3VU7HuuQAS13MugH3l9i5fmmoVKxqn_aPzbN5mU_lPg89WFVi9XTQTa-YG5GqMGiQ1HxWvSV_rhw5bY5R5V6ED5uSwVFvA6aDMQ5qz7RRM1AjDyGJCgXmOmdEEGtAoZ19qEFMTXgy2spk8uXI_z8xsiDJGVkyp5gTqI6rYH4gQg_Ua0eiJZbIw/s2048/image_2026-03-11_08-31-01.png

កាលពីពេលថ្មីៗនេះនៅពេលបេក្ខភាពមានសកម្មភាពនៅរាជធានីភ្នំពេញ ស៊ីដនី ម៉ារិទ្ធ បាននិយាយរៀបរាប់ពីផលលំបាកដែលប្រជាជនខ្មែរជួបប្រទះតាមរយៈផ្ទាំងរូបភាពដ៏សែនឈឺចុកចាប់ដែលថៃឈ្លានពានទឹកដីខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYKSZyPfjC4Dsq8ougRS3sEVxilWigDssBDuQ8lq18O2mjsK5OSRU8FIz_n49v3IqyypN6SZGXhTFl6cIGjy45ckuUpbCG6F6zJ8JUmqD_vL0wKneB4CsXQWmZjYZSmmlOlFn-9dk04Eyk4XeKvqtikRsKMC9AXf2HXPVAJqBaE-tq16COULWRlqSNZOEV/s2048/image_2026-03-11_08-31-04.png
គួរបញ្ជាក់ផងដែរ ការប្រកួតឈុតតំណាងជាតិនិងប្រកួតបឋមនៃកម្មវិធី Miss Planet International 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនា ខណៈថ្ងៃផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ បើតាមស្ថាប័ន MPI បានបញ្ជាក់ថាម្ចាស់ជ័យលាភីឆ្នាំ២០២៤ Mahra Lutfi នឹងមកប្រទេសកម្ពុជាសម្រាប់ការផ្ទេរមកុដផងដែរបន្ទាប់ពីមានការព្រួយបារម្ភថាម្ចាស់មកុដអាចនឹងមិនអាចធ្វើដំណើរមកបានដោយសារតែជម្លោះនៅមជ្ឈឹមបូព៌ា៕

 

 

សម្តេចតេជោ ហ៊ុន សែន ព្រមានពីហានិភ័យជម្លោះនៃការបែងចែកនិកាយក្នុងសាសនាឥស្លាមនៅកម្ពុជា

0

សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្ដាញសង្គម Facebook បង្ហាញការព្រួយបារម្ភចំពោះការជជែកលើបណ្ដាញសង្គមពាក់ព័ន្ធនឹងមតិរបស់អ្នក​ផលិតមាតិកា ឈ្មោះ កន្និដ្ឋា។

សម្តេចបានលើកឡើងថា៖”ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។

សម្តេចតេជោ ចាត់ទុកការលើកឡើងរបស់កន្និដ្ឋាមានចរិតជាការគំរាមកំហែងមក
លើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។

សម្តេចតេជោ ក៏បានព្រមានថា ការលើកឡើងបែបនេះអាចបង្កជាជម្លោះ ដោយអាចនាំឱ្យមានការបែងចែកនិកាយនៅក្នុងសាសនាឥស្លាម និងបង្កការបែងចែករវាងសាសនាផ្សេងៗនៅក្នុងសង្គមកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា៖” ក្នុងរយៈពេលជាង៤៧ឆ្នាំនៃការចូលរួមដឹកនាំប្រទេស សម្តេចបានខិតខំលើកកម្ពស់សុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ ឬជម្លោះសាសនានោះឡើយ”៕

នាយក្រិន មានជំងឺមួយនេះបង្កទៅជាមេរោគរាលដាលពេញឈាមនិងខួរក្បាល ខណៈបន្តការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

0

រូបភាពរបស់នាយក្រិនដែលគេងស្តូកស្តឹងសម្រាកនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបងបានបង្កឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើតាមការបង្ហោះរបស់លោក សាវិន ហ្វីលីព នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងបានបង្កទៅជាមេរោគរាលដាលចូលពេញឈាមនិងខួរក្បាលនិងមានមេរោគរហូត២៤ពាន់មេរោគឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ6xAkB7RJybkTKHHN67l1kmupKbY9Ng91KBMduL6AB0JwD4aQ_JoqnLhzkFPBH_yUF6TD9sVJCdOLh3BbuDv2slgPUs6AZeuWcEkmP9DmWvuT53VCwDBbU7rWwAGeQ4zrkKIp15YKaJXLS-6oihL1flDxJxLgTYjS77bJRE0Uaa522KHEQbf7x7TsNj7q/s2048/image_2026-03-11_13-45-26.png

នៅថ្ងៃទី១១ ខែមីនា លោក សាវិន ហ្វីលីព ដែលជួយជ្រោមជ្រែង នាយក្រិន ឱ្យចាប់ផ្តើមអាជីពឡើងវិញបានបង្ហោះនៅលើបណ្តាញសង្គមរៀបរាប់ពីអាការៈរបស់ នាយក្រិន ខណៈតារាកំប្លែងរូបនេះត្រូវផ្លាស់ប្តូរការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ លោក សាវិន ហ្វីលីព រៀបរាប់ថា «វេជ្ជបណ្ឌិតបានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែមីនា នេះថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរហើយបង្កជាមេរោគយ៉ាងច្រើហើយមេរោគបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាលទៅហើយរហូត២៤ពាន់មេរោគឯណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheQm-UpVhnNGrg2gr2ehKlbvlAHUlnFMaIO5OnrbNNuqZgAnluw8wtZxc97qYLkmjFcGdp5-45s9mCPUoUKoobX055mjGIld68jp2z1Vzm_u5RqbkAXAdF_seugvAA8-jeyBjDrkGnhl7gK_XikcE3dJitImPbCwNMHTD4ZZHIcyMMezY5lb6bhyphenhyphenZ3ARjs/s2048/image_2026-03-11_13-45-18.png

អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែព្រួយបារម្ភតារាសម្តែងជើងចាស់រូបនេះបានបញ្ជាក់ថា ពេលនេះ នាយក្រិន វង្វេងវង្វាន់មិនស្គាល់លោកទេ ធ្វើឱ្យលោកគិតថានេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិត។ មិនបណ្ដែតបណ្ដោយទុកយូរលោក សាវិន ហ្វីលីព បានស្នើសុំគ្លីនិកនៅខេត្តបាត់ដំបងបញ្ជូននាយក្រិនមកសង្រ្គោះបន្ទាន់នៅភ្នំពេញ។ ពេលទៅដល់ភ្នំពេញនឹងមានតារាកំប្លែង ប្រិមប្រិយ ចាំទទួលជួយគាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWHWJlKo48roDB_m8Pc7-7IRusWZVdKbs59BIruVqJteZr-GxUo2GHYZxjMiBjMc-jhDEZ_4vujzntUn6HufC1UdS0OYuk-LCN1xXclT4UM08Phpi5hgEzC637C91w27uW1wwrNj012SWAK3SdL8poNmiY4BRfYLHi2tN_74Zjm5zytdhzTjd_w7rB5Udh/s2048/image_2026-03-11_13-45-21%20(2).png
លោក សាវិន ហ្វីលីព ពណ៌នាថា នាយក្រិន មើលទៅកម្សត់ណាស់គ្មានអ្នកមើលថែក្នុងមន្ទីរពេទ្យក្រៅពីកូនតូចៗទាំងបី ចំណែកឪពុកនាយក្រិនវិញកំពុងដេកឈឺសួតធ្ងន់ធ្ងរដាក់អុកស៊ីហ្សែនជាប់រហូតរាប់ឆ្នាំហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg42TAYhyphenhyphenUvFFsaoBsQgSpVr3lC4NMLrXl7Lmr0iprauqs2i1ygoslLwdWtIdgCnW_qNTjLNN4nJ8SVeHvl9_2kcxd3ApVAzjnRjrOwBHRRZwbh5M-TvcE1gvbbvCTmYWBF496jRAWWvqZsMvzIZdZ_adC_soKHXTuNN3Tbm5YYv76w1YuYdEpe2cZk4EZR/s2048/image_2026-03-11_13-45-21.png
ដំណឹងរបស់ នាយក្រិន ដែលកំពុងមានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរបង្កទៅជាមេរោគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឱ្យទស្សនិកជនជាច្រើនផ្ញើសារជូនពរឱ្យ នាយក្រិន ឆាប់ជាសះស្បើយពីជំងឺខណៈលោកជំទាវ ហាក់ ដាណា បានចូលរួមបរិច្ចាគទឹកប្រាក់នាយក្រិនចំនួន១០០០ដុល្លារ៕

ចិនផ្ដើមប្រើប្រាស់នាវាបំបែកស្រទាប់ដី«ខ្នាតយក្ស»ដើម្បីខួងយកប្រេងនិងឧស្ម័នពីបាតសមុទ្រ

0

ខ្ចិលខ្វល់នឹងបញ្ហារបស់លោកខាងលិចនិងមជ្ឈិមបូព៌ា ប្រទេសចិនកំពុងផ្ដោតលើការអភិវឌ្ឍសមត្ថភាពផលិតប្រេងតាមរយៈការដាក់ចេញនូវនាវាបំបែ.កស្រទាប់ដីក្រោមបាតសមុទ្រខ្នាតយក្សដំបូងគេបង្អស់ដែលខ្លួនបានរចនាឡើង ដើម្បីចាប់ផ្ដើមដំណើរប្រើប្រាស់ជាផ្លូវការក្នុងការទាញយកប្រេង និងឧស្ម័នពីបាតសមុទ្រដោយខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh04dGLjBMONpK4h6zPHH-q-Zmg-LWhO-WUIG1-MzamSdU0dU0xMFZGntu7Id0hLfwsYgSCjAFcC9GRaPpQyBoviODoQRkY6LgfSzS_D_JtJcXQlWmkz59rTGMa9TnL9wl8b64uUtnKftlMuC6qLZXoBfK_cXX1nz5ZaQsmii8895IxHp5GR83z3LrKcTOS/s1280/photo_2026-03-11_10-47-00%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN របស់ចិនកាលពីថ្ងៃអង្គារ ទី១០ ខែមីនា បានឲ្យដឹងថា នាវាឈ្មោះ Haiyang Shiyou 696 នឹងត្រូវបានដាក់ពង្រាយទៅកាន់តំបន់ប្រេងនៅឯនាយសមុទ្រក្នុងដែនទឹកដាច់ស្រយាលរបស់ប្រទេសចិន រួមទាំងសមុទ្រ Bohai ដើម្បីអនុវត្តប្រតិបត្តិការបំបែកដីយកប្រេង ដែលមានគោលបំណងជំរុញផលិតភាពពីអាងស្តុកប្រេង និងឧស្ម័នបាតសមុទ្រដែលមានភាពជ្រាបចូលទាប និងការចល័តទាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgojo9eq-FNeTqCZXbQPMm0r9J5DlhXe7sUpk42M-xFwEBW4OCYILRog63gAINRSqV0-RrUzw5PiqOwe_VgreQXjAUCMVXjjNBTIuMJ_Ta39hHSJwIx4mdXbt4qS1ngZ8Q3LnoIgw_Bid0HopZYvjEUw6dG03rgrwxpw5CoXP7c_OLVREuLbJj5RWlCAEWG/s1080/photo_2026-03-11_10-47-00.jpg
នាវាខ្នាតយក្សនេះ ត្រូវបានចាត់ទុកថាជាឧបករណ៍វិស្វកម្មដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធាននៅឯនាយសមុទ្របែបនេះប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ការដាក់ចេញឲ្យប្រើប្រាស់នូវនាវា Haiyang Shiyou 696 នឹងបំពេញចន្លោះប្រហោងនៃបច្ចេកវិទ្យាបំបែកប្រេង និងឧស្ម័ននៅឯនាយសមុទ្រ ហើយត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពអភិវឌ្ឍន៍ថាមពលនៅឯនាយសមុទ្រ និងសន្តិសុខថាមពលរបស់ប្រទេសចិនបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzEqhAibdIXbyGYUgm7ilBRfgenPqln9AUYcM2Hg5BGYiZllVheO0tV2Jj2Oj0FAy6RA_Yksd5wje4In9WTzOlvsAkBmBP-wW43r-dqwSiMlTg8Drqp-0JKH8h3AYtie6OCCPJzpa8Dlel3rIXAgcLU1NLVYWpT8SDUdqR-p8pZ2SMq_P2Bz3HXrrQFQRx/s1280/photo_2026-03-11_10-46-58.jpg

លោក Zhang Ming ប្រធានវិស្វករផ្នែកខួង ដែលបញ្ចប់នៅវិទ្យាស្ថានស្រាវជ្រាវវាលប្រេង Bohai នៅតំបន់ Tianjin នៃសាជីវកម្មប្រេងជាតិនៅឯនាយសមុទ្រចិនបាននិយាយថា «យើងបានបំពាក់នាវានេះជាមួយនឹងមជ្ឈមណ្ឌលបញ្ជាការសម្រេចចិត្តឆ្លាតវៃដែលប្រើប្រាស់ប្រព័ន្ធទិន្នន័យជាក់ស្តែង (Real-time data) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកជួយក្នុងការវិភាគ និងសម្រេចចិត្តលើរាល់ប្រតិបត្តិការបច្ចេកទេស ជំនួសឱ្យការប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនដូចមុន ដែលធ្វើឱ្យការងារកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ និងមានសុក្រឹតភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOov8WRd3coQSh8UrISmrTOKeiqrqXq7TWqlldI17Rcs2yoDa61Tq9x1l3F8ucFAaY3IV42Gvr9U4-5LiKuqTK24OIUput-TIiOHTYip8Os9iQsa5IpLSZ2NPULUP8g_hbQK_VS5g2x9AmO_fpMSDKvgHW7IB4ppkcZGjaS0nOHrqp7SRI-qfUAxJMT_7z/s960/photo_2026-03-11_10-46-59%20(2).jpg

គួរជម្រាបថា នាវា ‘Haiyang Shiyou 696’ គឺជានាវាដំបូងគេដែលត្រូវបានសាងសង់សម្រាប់ប្រតិបត្តិការបំបែកស្រទាប់ដីយកប្រេងដោយក្រុមហ៊ុន CNOOC ដោយមានប្រវែង 99.8 ម៉ែត្រ ជាមួយនឹងផ្ទៃនាវាមានទំហំប្រហាក់ប្រហែលនឹងទីលានបាល់បោះស្តង់ដារមួយ។ នាវានេះជាប់ចំណាត់ថ្នាក់ជានាវាធំជាងគេបំផុតរបស់ពិភពលោកនៃប្រភេទរបស់វា និងមានតម្លៃប្រមាណ 514.42 លានដុល្លារអាមេរិក៕

ហ៊ានផ្សាយទាំងបំភ្លើស! សារព័ត៌មានថៃមួយនេះហ៊ានថាកម្ពុជាកំពុងជួបវិបត្តិប្រេងឥន្ធនៈ ហើយតម្លៃជិត៩ដុល្លារក្នុង១លីត្រ

0

តាំងពីផ្ទុះសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ធ្វើឱ្យប្រទេសថៃប្រឈមវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ពលរដ្ឋថៃតាមបណ្តាខេត្តសម្រុកយកធុងធំៗទៅចាក់ប្រេងតាមស្ថានីយបន្តកន្ទុយគ្នា រហូតដល់ស្ថានីយអស់ប្រេងលក់ ។ លើសពីនេះ មេដឹកនាំថៃថែមទាំងសំណូមពរឱ្យពលរដ្ឋសហការសន្សំសំចៃប្រេង កុំប្រើប្រាស់អគ្គិសនីខ្ជះខ្ជាយ ពីព្រោះស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ានៅតែបន្ត ប៉ុន្តែសារព័ត៌មានថៃបែរជាផ្សព្វផ្សាយព័ត៌មានបំភ្លៃថា កម្ពុជាខ្វះខាតប្រេងទៅវិញ ។

សារព័ត៌មានថៃ Amarin News បានព្យាយាមផ្សព្វផ្សាយព័ត៌មានបំភ្លៃថា កម្ពុជាកំពុងតែជួបវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់ជនបទ ហើយតម្លៃប្រេងនៅកម្ពុជាអាចនឹងកើនឡើងខ្ពស់រហូតដល់៣០០បាតក្នុង១លីត្រ (ឬ ជិត៩ដុល្លារក្នុង១លីត្រ) នាថ្ងៃអនាគត ដោយសារប្រទេសនានាឈប់លក់ប្រេងឱ្យ ។ បច្ចុប្បន្ន ពលរដ្ឋកម្ពុជានៅជនបទជ្រួលច្របល់ខ្លាំងរឿងតម្លៃប្រេងកើនឡើង និងសម្រុកចាក់ប្រេងនៅតាមស្ថានីយ ។

សារព័ត៌មាន Amarin News ផ្សព្វផ្សាយថា តម្លៃប្រេងម៉ាស៊ូតនៅខេត្តបន្ទាយមានជ័យ កំពង់ធំ និងកំពង់ចាម បានកើនឡើងពីតម្លៃចាស់៣,០០០រៀលក្នុង១លីត្រ រហូតដល់៤,៤០០រៀលក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងកើនឡើងរហូតដល់៥,១៥០រៀលក្នុង១លីត្រ ។ សារព័ត៌មាននេះថែមទាំងផ្សាយបំភ្លៃទៀតថា កម្ពុជាមិនអាចគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនៅប្រទេសខ្លួន ហើយវិបត្តិប្រេងឥន្ធនៈទើបតែចាប់ផ្តើម នៅថ្ងៃមុខ កម្ពុជានឹងជួបវិបត្តិកាន់តែខ្លាំង ដោយសារថៃ ចិន សិង្ហបុរី និងវៀតណាម ឈប់លក់ប្រេងឱ្យ ។

សារព័ត៌មាននេះបានដកស្រង់ការវិភាគរបស់លោក ថៃកន ផុនសុវណ្ណ មន្ត្រីគណៈកម្មការការពារការបោកប្រាស់ពលរដ្ឋនៅប្រទេសថៃថា តម្លៃប្រេងនៅកម្ពុជាអាចនឹងកើនឡើងខ្ពស់រហូតដល់៣០០បាតក្នុង១លីត្រនៅថ្ងៃអនាគត ។

លោក ថៃកន និយាយថា ប្រទេសនានាបញ្ឈប់ការនាំចេញប្រេងទៅកាន់ប្រទេសទី៣ ដូចជា ៖ រដ្ឋាភិបាលចិនបានបញ្ជាឱ្យក្រុមហ៊ុនប្រេងចិនដ៏ធំផ្អាកការនាំចេញ រីឯសិង្ហបុរីគ្មានស្ថានីយបូមប្រេងដោយខ្លួនឯង ប៉ុន្តែអាចនាំចេញប្រេងដោយសារសិង្ហបុរីមានកន្លែងស្តុកប្រេង ហើយអតិថិជនសំខាន់របស់សិង្ហបុរីក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា បន្ទាប់ពីកម្ពុជាឈប់ទិញប្រេងថៃ ។ បច្ចុប្បន្ន សិង្ហបុរីគ្មានប្រេងលក់ឱ្យកម្ពុជាទេ ធ្វើឱ្យកម្ពុជាជ្រួលច្របល់ដោយសារគ្មានប្រេង ទើបតម្លៃប្រេងនៅកម្ពុជាអាចកើនឡើងដល់៣០០បាតក្នុង១លីត្រនាថ្ងៃអនាគត បណ្តាលឱ្យប៉ះពាល់ការដឹកជញ្ជូន និងប៉ះពាល់គ្រប់ផ្នែក ។

សារព័ត៌មាន Amarin News បានលើកជាចម្ងល់ ប្រសិនបើកម្ពុជាមានប្រេងប្រើប្រាស់គ្រប់គ្រាន់ ហេតុអ្វីនៅតាមតំបន់ជនបទផ្សេងៗបង្ហោះរូបភាពលរដ្ឋសម្រុកទៅចាក់ប្រេងតាមស្ថានីយ ។ បើតាមរូបភាពនេះអាចឱ្យប្រទេសថៃសន្និដ្ឋានថា កម្ពុជាកំពុងខ្វះខាតប្រេងប្រើប្រាស់ ប៉ុន្តែលាក់បាំង ។

គួរបញ្ជាក់ថា ប្រទេសដែលកំពុងតែមានវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ គឺជាប្រទេសថៃខ្លួនឯង សង្គ្រាមនៅមជ្ឈិមបូព៌ាបានប៉ះពាល់សេដ្ឋកិច្ចថៃដោយផ្ទាល់ រហូតដល់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul សំណូមពរឱ្យពលរដ្ឋជួយសន្សំសំចៃប្រេង ពីព្រោះថៃមានប្រេងក្នុងស្តុកត្រឹមតែ៨,០៥៥លានលីត្រប៉ុណ្ណោះ ។ ពលរដ្ឋថៃនៅតាមបណ្តាខេត្តបានសម្រុកយកធុងធំៗទៅចាក់ប្រេងតាមស្ថានីយមកស្តុកទុក ពីព្រោះតម្លៃប្រេងកើនឡើងខ្ពស់ ដែលធ្វើឱ្យស្ថានីយប្រេងតាមខេត្តរបស់ថៃបិទទ្វារជាបន្តបន្ទាប់ ដោយសារគ្មានប្រេងលក់ ។

ប៉ុន្តែលោក Anutin បានច្រានចោលព័ត៌មានពលរដ្ឋរបស់ខ្លួនសម្រុកស្តុកប្រេងយ៉ាងច្រើនសន្ធឹកសន្ទាប់ ដោយលោកថា គ្មានពលរដ្ឋថៃណាស្តុកប្រេងនោះទេ ។ ទោះយ៉ាងណា ការពិតនៅតែជាការពិត ប្រទេសថៃខ្វះខាតប្រេងពិតមែន បើមិនខ្វះខាត មិនមែនពលរដ្ឋថៃបន្តកន្ទុយគ្នាយកធុងធំៗទៅចាក់ប្រេងនោះទេ ។

ចំណែកកម្ពុជានៅមិនទាន់ជួបស្ថានភាពខ្វះខាតប្រេងផ្គត់ផ្គង់នៅឡើយ ប្រេងបម្រុងរបស់កម្ពុជានៅតែរក្សាបានរយៈពេល២១ថ្ងៃ ។ បច្ចុប្បន្ន កម្ពុជានាំចូលប្រេងរាល់ថ្ងៃធម្មតាដើម្បីបំពេញប្រេងក្នុងស្តុក គ្រាន់តែប្រេងដែលនាំចូលកម្ពុជានាពេលថ្មីៗនេះ មានតម្លៃខ្ពស់ជាងមុន ៕

តារាចម្រៀង យក់ ថិតរដ្ឋា ថាបើមិនពេញចិត្តអូសរំលងជាជាង Bu.lly នាង

0

ការប្រែប្រួលរូបរាងធ្វើឱ្យតារាចម្រៀង យក់ ថិតរដ្ឋា ត្រូវរងនូវសម្តីរិះគន់ បណ្តុះបង្អាប់ជាច្រើនពីអ្នកលេងបណ្តាញសង្គមទៅលើរាងកាយរបស់នាង។ ឃើញសម្តី Bully មិនឈប់មិនឈរបើកភ្នែកពេលណាក៏ឃើញតារាចម្រៀងរូបនេះថាបើមិនពេញចិត្តនាងអូសរំលងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf_kLexazIUrc1BuARbGEEqudT7zPnl0WPDB36Tv4tW9kU12tYt5QyWN-NZ0LFGrzibtYcU2tvSdyKCPtxQOTgUuO6pjNrDtDfiKmE40Zgu9PfwXqiXoOAHmMUKeW-sWtEXRhBWiMFp14PpqmobhVgdjIvc6e66AQ-eIZ-7xryaTip8abUO6r1nAoxdAnq/s1280/image_2026-03-11_08-28-43%20(2).png

វេលាម៉ោង១២ អធា្រត្រ ឈានចូលថ្ងៃទី១១ ខែមីនា តារាចម្រៀង យក់ ថិតរដ្ឋា បានបង្ហោះសម្តីអ្នករិះគន់ដោយភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ចង់និយាយថាបើបើកFacebookមក មើលឃើញរូបខ្ញុំហើយទើសគ្រប់រឿង Bully ខ្ញុំរហូត សូមធ្វើការអូសរំលងបាន»។ ម្ចាស់បទ «ភ្លើង» បានបញ្ជាក់ថា ការបង្ហោះរបស់ខ្លួនសម្រាប់តែអ្នកគាំទ្រ ដែលគាំទ្រស្រលាញ់នាងប៉ុណ្ណោះ ដើម្បីឱ្យពួកគាត់បានឃើញនិងចូលមកខម្មិនលេងជាមួយគ្នាក្នុងនាមជាខ្មែរដូចគ្នាទោះបីមិនស្គាល់គ្នាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcScXuAo1zvqmG3dIG-yj8lYHnXzjzH9cDYkR47mpXhEYp-Jxj0vhj6P20k38V_PivVS-4tK_sVoXk505yCdZmvEBctl4gi28HxPQSxcWQTzJAwB971i7Cf6i6QvZHmq_BgiOjmTkSNgwr_WFP2TvPNrfJy5kve2HDtlGmq4KOeypSGrd7gr0CYaac7b5/s2048/image_2026-03-11_08-28-43.png

តារាចម្រៀង យក់ ថិតរដ្ឋា ថាហេតុអ្វីចាំបាច់ត្រូវតែជាន់ត្រូវតែបន្ទោសបង្អាប់នាងគ្រប់ពេលទៅវិញទាំងនាងមិនបានធ្វើឱ្យពួកគេក្តៅក្រហាយឡើយ។ ការឆ្លើយតបនឹងពាក្យសម្តីរិះគន់នេះធ្វើឡើងក្រោយពីមានមតិយោបល់មួយរិះគន់តារាចម្រៀង យក់ ថិតរដ្ឋា ថា «ឃើញធាត់ដដែល»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtt5j46jZrd_S7hTTJGnwNyuzkOSHWCt3VzaksWacMfFjAOa2FRlfuPRpxgEjyfzl5sWjO3Lz2ndbYGJowv3Me9Zvehk3OtcVrVTqfvTWmu39IO-DWo4aN8cqUSIC7-xCn9G6GuoobI2zha-Ne7eabEF7QyUUI0IVEs_VGSwVxB69NdkFDgttePgTiE3tF/s1644/image_2026-03-11_08-28-42.png

    បន្ទាប់ពីប្រឡូកអាជីពសិល្បៈវិញ តារាចម្រៀង យក់ ថិតរដ្ឋា បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញរូបរាងតារាចម្រៀងរូបនេះមានរាងស្រស់ស្អាតពុំសូវមានសាច់ដូចកាលពីមុន។ ទោះជាយ៉ាងណា បន្ទាប់ពីមានរាងតូចមួយរយៈតារាចម្រៀង យក់ ថិតរដ្ឋា បានចាប់ផ្តើមឡើងទម្ងន់វិញទើបធ្វើឱ្យមនុស្សមួយចំនួនបានបញ្ចេញមតិយោបល់ផ្លែផ្កាឱ្យនាងមិនឈប់រហូតតារាចម្រៀងរូបនេះបង្ហោះសារខាងលើឡើងមក។ ជាអ្នកសិល្បៈដែលប្រឡូកក្នុងអាជីពជាច្រើនឆ្នាំ យក់ ថិតរដ្ឋា នៅតែក្តោបក្តាប់ទីផ្សារបានល្អដោយទស្សនិកជននៅតែគាំទ្រទឹកដមសំឡេងរបស់នាងដដែល៕

ថៃភ័យខ្លួនប្រឈមនឹងវិបត្តិខ្វះប្រេងឥន្ធនៈ បានលើកទឹកចិត្តឱ្យពលរដ្ឋធ្វើការពីផ្ទះតាមអនឡាញ

0

សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានបង្កផលប៉ះពាល់ដល់ប្រទេសនានាលើពិភពលោក រួមទាំងប្រទេសនៅតំបន់អាស៊ីត្រូវប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ និងឧស្ម័នប្រើប្រាស់ ។ គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងឆៅកើនឡើងរហូតដល់១០០ដុល្លារក្នុង១បារ៉ែល ដែលធ្វើឱ្យប្រទេសអាស៊ីជាច្រើនចាប់ផ្តើមចាត់វិធានការសន្សំសំចៃប្រេង និងឧស្ម័នរៀងៗខ្លួន ដើម្បីកុំឱ្យប៉ះពាល់សេដ្ឋកិច្ច ដូចជា ថៃ ៖ កំណត់ឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ ចាប់ពីថ្ងៃទី១០ ខែមីនា តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSuPvZ2mLeIRa4llYMi6c9DmEu3o52KWHUjfRiea4TBuu_jHyHjhhfkBCXYSnqYwbGXFIs9WEbYWqY7OcRIpv1Vy4WoQPEZm5qT_Qhyphenhyphenem0gpLPWRYpF_7JRWPLxwoxAhqaehtnFL2Mm4uakkH7zm_72OlNlsuS6Yhu-_HssJCRwgrB3J6Uhyphenhyphenil2O4YYMxt/s1280/photo_2026-03-10_14-16-28.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានកំណត់ឱ្យមន្ត្រីរាជការទាំងអស់ធ្វើការពីផ្ទះ (Work From Home) និងផ្អាកការធ្វើដំណើរទៅក្រៅប្រទេស លើកលែងតែការចូលរួមកិច្ចប្រជុំសំខាន់ៗ ចាប់ពីថ្ងៃទី១០ ខែមីនា រហូតដល់ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាល្អប្រសើរឡើងវិញ ដើម្បីសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈដែលថៃរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតម្លៃប្រេងកើនឡើងខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC3JZEofzQs-2eMO45PTjeuHHIT8DUHscXMmotf-z5xLmNO9NNCo22q1QP8xgM4Q-q8b8_obZRfRXik9YYa9kj6r1drtTQonYZoZzv_v1_eFhWEBqw2FfBi5JLjknwLtq98tw9Sq96UKTevDRNqnwatewdeuUSoZbaOYZjOFSgctzIr9dLoiwFrjAvb2o6/s1280/photo_2026-03-10_14-16-28%20(2).jpg
កាលពីវេលាម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនា អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ អ្នកស្រី ឡាលិដា ប្រឺតវិវឌ្ឍនា បានប្រកាសព័ត៌មានបន្ទាន់ថា ស្ថានការណ៍សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានឡើងកំដៅខ្លាំងនៅមជ្ឈិមបូព៌ាធ្វើឱ្យប៉ះពាល់ដោយផ្ទាល់មកលើស្ថិរភាពថាមពល និងតម្លៃប្រេងឥន្ធនៈនៅប្រទេសថៃ ។ លោកនាយករដ្ឋមន្ត្រី Anutin មើលឃើញពីផលប៉ះពាល់នេះ ទើបសម្រេចឱ្យមន្ត្រីរាជការទាំងអស់ធ្វើការពីផ្ទះចាប់ពីថ្ងៃប្រកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK40lGkvHzUL7F3wBevMAS7WhX38_F-gXRU6A0-Iy4ktgupt-OYGIyYdaCSzra7f_GWD3ql_8MMoB1bIuPWY2ChMmgHJ5yF20R31gmDIJnnJJ4W1EGXeGEVe_MGEh34ciUp8bUuC7fu8cjOGNpI26qge1nNjMhi8QkdCkL6wZyXgQ7JgXB2YxqCY2zE2dI/s1280/photo_2026-03-11_13-42-11.jpg

ការធ្វើការពីផ្ទះនេះ គឺសម្រាប់ការងារដែលមិនផ្តល់សេវាកម្មដល់ពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើដំណើរ និងកាត់បន្ថយការប្រើប្រាស់ប្រេងក្នុងអគាររដ្ឋ ហើយលោកនាយករដ្ឋមន្ត្រី Anutin ក៏បានកំណត់ឱ្យគ្រប់ស្ថាប័នរដ្ឋផ្អាកធ្វើដំណើរទៅក្រៅប្រទេស និងផ្អាករៀបចំកម្មវិធីបណ្តុះបណ្តាលនៅក្រៅប្រទេស ដោយប្តូរមករៀបចំកម្មវិធីនៅប្រទេសថៃជំនួសវិញ ដើម្បីសន្សំសំចៃថវិកាលើការទិញប្រេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggrfxAQbQVQlhjmwedk6DKItkR0F3kkA4QJvT-5N6o1Bokt5NpdBaN5Z5EjyU5287WNhnOOmUzmsclDHYfGjlWdjlMCukUuSSN7zj1V9G80UEvqfmPeaYpKIE1xWxpWOBfPLIGVK7Mi01_CsTpd58ktttplxNX-HfWNO-vMpRyAXfhteErAlKHCWd8eBYZ/s1280/photo_2026-03-11_13-42-12%20(2).jpg
នាយករដ្ឋមន្ត្រីថៃបានជំរុញឱ្យគ្រប់ស្ថាប័នរដ្ឋតាមដានស្ថានការណ៍សេដ្ឋកិច្ច និងថាមពល ដើម្បីឱ្យប្រទេសថៃអាចផ្លាស់ប្តូរវិធានការភ្លាមៗ ព្រមទាំងសំណូមពរឱ្យស្ថាប័នរដ្ឋទាំងអស់សហការគ្នាសន្សំសំចៃការចំណាយប្រេងក្នុងពេលសង្គ្រាមនៅមជ្ឈិមបូព៌ាមិនទាន់បញ្ចប់ ។ ក្រៅពីនេះ ក៏សំណូមពរឱ្យពលរដ្ឋចូលរួមសហការកាត់បន្ថយការប្រើប្រាស់ថាមពល, កាត់បន្ថយសីតុណ្ហភាពម៉ាស៊ីនត្រជាក់, បិទភ្លើងមិនចាំបាច់ ខណៈនៅទូទាំងប្រទេសថៃបានប្រើប្រាស់ប្រេងជាមធ្យមចំនួន១២៤លានលីត្រក្នុង១ថ្ងៃ ហើយថៃមានប្រេងស្តុកទុកត្រឹមតែ៨,០៥៥លានលីត្រប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwNGbQKqaVpIA3lewf6WKXUtJejQ14VB6NaGy7es2-yn-5nkwiNV4S9ZOK0L0vGIRhLNGAx7HF5nB5kNDXImzmncukMcilne8BgVd0wq-WRP7DZ1Uw9AyM0vxJ9jLnpddGJWwl91WmdPh4IZ1Bje0IpAOdoGxF5-G9by9DRtO4bBkZ4SLNDrMlXMsBkET0/s1280/photo_2026-03-11_13-42-12.jpg

នេះជាការអនុវត្តវិធានការរបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយបញ្ហាតម្លៃប្រេងកំពុងតែកើនឡើងខ្ពស់លើពិភពលោក ដើម្បីកុំឱ្យប៉ះពាល់សេដ្ឋកិច្ច និងកាត់បន្ថយការចំណាយថវិកាលើការទិញប្រេង ដោយរដ្ឋាភិបាលជំរុញឱ្យស្ថាប័នរដ្ឋទាំងអស់ចូលរួមអនុវត្តតាមវិធានការនេះ ប៉ុន្តែមិនឱ្យធ្លាក់ចុះប្រសិទ្ធភាពការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTViTD8fma7lfyrgfItSBB8J4XXdfPcbEE2VwhtXfx7l34Iy217gsMCa0_juBbQ2MF7SmhireUOIGIgXx_blMjNuMIMEQ226L8MTclsOzooG48nyjEvQmovcmxAIi8vJQr4cm6JdqYlMttIXI9EjsJCMxEuWg7fncV_rBNIuVhsY9EBcVASycuBlJH1aPJ/s1280/photo_2026-03-11_13-42-26.jpg

គួរបញ្ជាក់ថា ក្រៅពីប្រទេសថៃដែលបានអនុញ្ញាតឱ្យមន្ត្រីរាជការធ្វើការពីផ្ទះដើម្បីសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈពេលស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាឡើងកំដៅ ប្រទេសវៀតណាមក៏ជំរុញឱ្យពលរដ្ឋធ្វើការពីផ្ទះដែរដើម្បីសន្សំសំចៃប្រេង ខណៈប្រទេសហ្វីលីពីនសម្រេចឱ្យមន្ត្រីរាជការធ្វើការត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ៕

ថៃដកបន្ថយកម្លាំងកងទ័ពនៅតាមបណ្តោយព្រំដែនជាមួយកម្ពុជាក្រោមហេតុផលនេះ

0

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ កងទ័ពថៃបានសម្រេចកាត់បន្ថយកម្លាំងកងទ័ពឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារគ្មានសញ្ញាជម្លោះណាមួយគួរឱ្យព្រួយបារម្ភដូចការលើកឡើងរបស់ពលរដ្ឋថៃមួយចំនួននោះទេ ។ កងទ័ពថៃថា ខ្លួនប្រកាន់គោលជំហរដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា ៖ កិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃ និងអនុវត្តតាមគោលការណ៍ដែលចែងក្នុងកិច្ចប្រជុំ GBC កន្លងមក ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online នៅថ្ងៃទី១០ ខែមីនា អ្នកនាំពាក្យកងទ័ពជើងគោកថៃបានជូនដំណឹងពីការសម្រេចចិត្តកែសម្រួលកម្លាំងកងទ័ពថៃនៅតាមបណ្តោយព្រំដែនជាប់ប្រទេសកម្ពុជា ដោយអ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ការកែសម្រួលកម្លាំងកងទ័ពធ្វើឡើងស្របតាមស្ថានការណ៍បច្ចុប្បន្ន ដោយសារគ្មានសញ្ញាជម្លោះកើតឡើង ។ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពេលនេះមិនគួរឱ្យបារម្ភឡើយ ប៉ុន្តែកងទ័ពថៃនៅតែតាមដានស្ថានការណ៍ជានិច្ច ។

អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនឆ័យ សុវ៉ារី បាននិយាយពីពលរដ្ឋថៃមួយចំនួនបង្ហាញក្តីបារម្ភអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា គ្មានអ្វីកើតឡើងខុសប្រក្រតីទេ កងទ័ពជើងគោកថៃបានតាមដានស្ថានការណ៍យ៉ាងដិតដល់ បើតាមការវាយតម្លៃស្ថានការណ៍បច្ចុប្បន្ន គឺគ្មានសញ្ញាជម្លោះកើតឡើង ។

ចំណែកពលរដ្ឋមួយចំនួនបារម្ភថា កម្ពុជានឹងទាមទារទឹកដីរបស់ខ្លួនត្រឡប់ទៅវិញនោះ លោក វីនឆ័យ និយាយថា ប្រសិនបើកម្ពុជាទាមទារទឹកដីត្រឡប់ទៅវិញមែន គឺកម្ពុជានឹងប្រើប្រាស់វិធីការទូត ឬប្រើប្រាស់យន្តការទ្វេភាគី ។ រីឯការធ្វើសកម្មភាពរបស់កងទ័ពកម្ពុជានៅតំបន់ព្រំដែនគ្មានទេ ខណៈថៃប្រកាន់គោលជំហរដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា ៖ កិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃ និងអនុវត្តតាមគោលការណ៍ដែលចែងក្នុងកិច្ចប្រជុំ GBC កន្លងមក រហូតដល់ប្រទេសទាំងពីរពិភាក្សាគ្នាពីយន្តការពាក់ព័ន្ធនាថ្ងៃអនាគត ។

ការកាត់បន្ថយកម្លាំងកងទ័ពថៃនៅតាមបណ្តោយព្រំដែនជាប់កម្ពុជា គឺជាការកែសម្រួលកម្លាំងស្របតាមស្ថានការណ៍ជាក់ស្តែង និងជាប្រតិបត្តិការរបស់អង្គភាពកងទ័ព ដើម្បីឱ្យកងទ័ពមួយចំនួនអាចវិលត្រឡប់ទៅបំពេញភារកិច្ចធម្មតារបស់ខ្លួន ។ រីឯនៅព្រំដែនកម្ពុជា-ថៃ នៅតែមានការពង្រាយកម្លាំងកងទ័ពថៃដើម្បីត្រួតពិនិត្យស្ថានការណ៍ជាបន្តបន្ទាប់ ។

យោងតាមប្រភពព័ត៌មាន គឺគ្មានការបង្កសកម្មភាពណាមួយរបស់កងទ័ពកម្ពុជានៅតំបន់ព្រំដែនឈានទៅដល់ការប៉ះទង្គិចគ្នាជាលើកទី៣ ដូចពលរដ្ឋថៃមួយចំនួនប៉ាន់ស្មានទេ ។ ស្ថានការណ៍ព្រំដែនប្រទេសទាំងពីរនាពេលនេះមិនគួរឱ្យបារម្ភឡើយ ទោះយ៉ាងណា មេបញ្ជាការកងទ័ពថៃបានបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពកុំឱ្យប្រមាថ ៕

Mina រាំបទ Jennie បង្កឱ្យទស្សនិកជនលាន់មាត់បែបនេះ

0

តារាចម្រៀង Mina បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនាងពាក់វែនតាខ្មៅរាំបទចម្រៀងរបស់ Jennie សមាជិក BLACKPINK ។ លើសពីនេះទៅទៀតមានអ្នកគាំទ្រខ្លះថែមទាំងនិយាយថាប្រសិនជាមិនប្រាប់ថា Mina ជាអ្នករាំទេប្រាកដជាពួកគេគិតថាជា Jennie ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNJJvgFscMlhmvbP01Dju6KVBtvxsV6btbQT_6pfxyBSTMQUMc9u4wBjzKgjc3AGJb6fJVDXKg69IZIMlVbdC_1k_U3_I8R8xfwjg0UYPqNrBp46_jj3NY9o_Opf7C2N8uwWJwqf62pEgVbD-J-RnjaxhA4_m5dm4yuEDtP79ScfQfwtAc8yg4iX6wk8LN/s2048/image_2026-03-10_15-34-03.png
ស្ថិតក្នុងរ៉ូបខ្លីពាក់សអមមកជាមួយនឹងវែនតាខ្មៅដ៏ទាក់ទាញ Mina បានបញ្ចេញក្បាច់រាំយ៉ាងរស់រវើកនៃបទចម្រៀង Like Jennie MMA Remix នៅកម្មវិធី Rise Women Music Festival កាលពីកន្លងមកថ្មីៗនេះ។ ក្រៅពីរាំបទចម្រៀងរបស់ Jennie Mina ក៏បានសម្តែងបទផ្ទាល់ខ្លួនរបស់នាងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibRcXyx55_Peg7E2bidv94KM8yM9YgyzZBcKejkYaPJZjJ4tLqT_oBDiz5uCcAk-fhLmcol_WYdOGefbtZECtJml1j2joMt_oFXyEwvoGmaPe_s9pZ0oRYGL1WqmfoLtursK5A0G-qcm7tpg6KzQeBFzTlQMAjId359znz9-UpY9fQxMZ4LYjS7Tgg2OE_/s2048/image_2026-03-10_15-34-04.png

ការរាំចង្វាក់Kpop ដ៏រស់រវើកនិងរលូតបែបនេះមានទស្សនិកជនជាច្រើនបានពោលសរសើរតារាចម្រៀង Mina ជាពិសេសអ្នកមួយចំនួនថែមទាំងគិតថារូបរាងរបស់នាងប្រសិនជាមិនបានបរិយាយថា Mina ទេពួកគេប៉ាន់ស្មានថាជាម្ចាស់ដើម។ កន្លងមក Mina ក៏ធ្លាប់រាំបទ Jennie ផ្សេងទៀតមានដូចជាបទ «Solo» «You &Me» និងធ្លាប់ Cover បទ Spot ដែល Jennie សហការជាមួយ Zico។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizY5uUQ32geurTrNQZZdOsrylHHpyj9x4VJA4P1lL03uCocJbexq8iI8qE_5VeSaQdluIHIo50cgO9RMRdnyIoXNEDkEmpXEeBbCd_CvMb3vn4CyQg13QMWTvzawoOYKfYg3fksdYyFwQ-otZERQrihM101sbNdBP8BbYzGoPaqHgt-z7i2TGSBvoyxSoy/s2048/image_2026-03-10_15-34-07%20(2).png
ក្រៅពីនេះ Mina បានធ្វើឱ្យល្បីល្បាញនៅក្រៅប្រទេសខ្លាំងបន្ទាប់ពី Cover បទ «Golden» បទចម្រៀងក្នុងរឿង «Kpop Demon Hunter» ដែលមកទល់ពេលនេះមានការស្តាប់៤.៧លានដងនៅលើឆាណែលយូធូបរបស់ Mina ផ្ទាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdBPDo6_rH0X1fUXcGK__6cYLeiWpro9_nePeTY4ZneHE4iew75xp7YsC6UfzSzGypc4JwltABZTlVWwlH-4Sohlis9SBr6TMaLSnamZdGYadx0M60bE1COGU0l_TfLGJiv9CsNpsCWmB10iX3UPb8S_v4HE7dHpodwPCihQpW2atgLEiXcORAx49iCOGE/s1822/image_2026-03-10_15-34-10.png

គួរឱ្យដឹងថា ក្រៅពីការរាំចង្វាក់ Kpop Mina បានពង្រឹងអាជីពចម្រៀងរបស់ខ្លួនកាន់តែខ្លាំងជាងមុនដោយបានសហការជាមួយនឹងតារាចម្រៀង SK និង ស៊ូ លីផេង ខណៈបច្ចុប្បន្ននេះនាងជាសិល្បកររបស់ក្រុមហ៊ុន K’ve entertainment ៕