Home Blog Page 39

Zhang Linghe ចេញមុខសូមទោសក្រោយប្រឈមមុខនឹងការរិះគន់ដោយសារតែកំហុសមួយ

0

យោងតាមសារព័ត៌មាន Sina ថ្មីៗនេះ Zhang Linghe បានចូលរួមក្នុងការថតកម្មវិធីកម្សាន្តដ៏ពេញនិយមរបស់ទូរទស្សន៍ Hunan TV គឺ «Hello Saturday» ដើម្បីប្រម៉ូតរឿងថ្មីរបស់ខ្លួន។ ក្នុងអំឡុងពេលនៃកម្មវិធីនេះតារាសម្ដែងរូបនេះបានចូលរួមក្នុងហ្គេមមួយជាមួយ Tian Xiwei ដែលពួកគេត្រូវគូររូបគ្នាទៅវិញទៅមក។ បន្ទាប់ពីទទួលបានគំនូរមួយដោយ Tian Xiwei Zhang Linghe បានប្រតិកម្មដោយកំប្លែង ប៉ុន្តែបានបង្កឱ្យមានភាពចម្រូងចម្រាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUjrzV3AyCzyvVNhzG_2E1KYQPEFDHRNN-j-98DaHeSt_VWc9fa2JsMGSzXd5Ru9zhX0jo_GnrK4-gRoLsc5snxWJM3AILYI2wFDCK20kcqdNK0H5kuFru-AFb32Hp3Fh7i2-XvJslUy_5wQwrxDLwpHLLgAHEUXb0SDCsmP3yOsIgcX7aVfLTQIwkVzLW/s2560/image_2026-03-12_13-14-35.png
Zhang Linghe បាននិយាយថា «តើរូបនេះមើលទៅដូចអ្នកណា? ខ្ញុំមានអារម្មណ៍ថាខ្ញុំកើតនៅអាស៊ីអាគ្នេយ៍»។នៅក្នុងបរិបទនៃហ្គេមនេះ មនុស្សជាច្រើនជឿថា Zhang Linghe កំពុងរិះគន់គំនូរថាអាក្រក់ពេក ហើយមិនដូចលោក។ ទោះជាយ៉ាងណាក៏ដោយ ឃ្លាថា «កើតនៅអាស៊ីអាគ្នេយ៍» បាននាំឱ្យអ្នកលេងអ៊ីនធឺណិតជឿថាតារាសម្តែងរូបនេះកំពុងភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយនឹងស្តង់ដារសម្រស់មិនទាក់ទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyILjjNS5tgtrcW4YUj8RfHOwp73kCZzvoeyEguU_2yY-SmqBbQ7FHhoZ7JnsyGi0I7rwTTTmj-ErgZHaxVpqH4zxRYKdHJTznpzsbUxkjBgny_bYpW2uoKTFSAHzVmZdFxmH08ORTn3HYsdNoQ4zdAWCgQg0q8wLdi-fkrKB8jVvB2ENSk6m6AwssS-xp/s1620/image_2026-03-12_15-58-21.png
ចំពេលមានការរិះគន់កាន់តែខ្លាំងឡើង Zhang Linghe បានសូមទោសទស្សនិកជនយ៉ាងឆាប់រហ័សតាមរយៈមតិយោបល់នៅលើបណ្តាញសង្គម។ តារាសម្ដែងរូបនេះបានសរសេរថា «ខ្ញុំពិតជាសុំទោសចំពោះពាក្យសម្ដីដែលខ្ញុំបាននិយាយនៅក្នុងកម្មវិធីចម្រុះដែលធ្វើឱ្យមនុស្សគ្រប់គ្នាមិនស្រួល។ ខ្ញុំចង់បញ្ជាក់នៅទីនេះថា វប្បធម៌នីមួយៗមានភាពទាក់ទាញ និងសម្រស់រៀងៗខ្លួន ហើយចេតនារបស់ខ្ញុំគឺមិនបង្កឱ្យមានការប្រមាថ ឬការរើសអើងណាមួយឡើយ»។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា លោកតែងតែឱ្យតម្លៃចំពោះក្តីស្រលាញ់ពីអ្នកគាំទ្ររបស់លោកនៅអាស៊ីអាគ្នេយ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW0FhN1wtk_TszUgpDPPY0LmnY9qVVMJg4XkoN2u87Xms8QwhgH2LHOFGSXufMi6MwOVOYks9tI6iHTKszi4AGxKIQxJpkMOhUqRw28WdIdajokGUodWseOcGBZI2oBX1ER8EV087fwbKPInP9Zqe4pL9RTKwZC0-o9UmuVWt1UW4UX0JHFPelC8GXe1Le/s1620/image_2026-03-12_15-58-23%20(2).png

Zhang Linghe បានចែករំលែកថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងចំពោះការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ខ្ញុំនៅអាស៊ីអាគ្នេយ៍ ទាំងតាមរយៈសារ សំបុត្រ ឬសូម្បីតែការធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីជួបខ្ញុំ។ ខ្ញុំតែងតែដឹងគុណចំពោះរឿងទាំងអស់នោះ ហើយខ្ញុំពិតជាមិនចង់ឱ្យនរណាម្នាក់ដែលស្រឡាញ់ខ្ញុំមានអារម្មណ៍សោកសៅដោយសារតែការយល់ច្រឡំនេះទេ»។ បើទោះបីជាលោកបានសូមទោសក៏ដោយ ក៏ភាពចម្រូងចម្រាសជុំវិញការកត់សម្គាល់របស់ Zhang Linghe នៅតែបន្តត្រូវបានពិភាក្សានៅលើបណ្តាញសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIPYsd_hSJBwqStgW_iGbqmi5NceWN8uHVK-yxNYU41HdtOVwKgPQTB2QfFdsoc6E9UgsNXSDpR4Iq_CT41ojvhkiLMOLcCikuHEoTo71UPpKWhzXXwKQmRMY0dnxKHJJJfsw6RJMUn3IbPUgOps6svSIrWxya3umL8ZG7oUI5k9ZtQiN8EUBNeFEjQ1lj/s1920/image_2026-03-12_13-14-34.png

អ្នកទស្សនាមួយចំនួនជឿថាតារាសម្តែងរូបនេះត្រូវប្រុងប្រយ័ត្នជាងមុនជាមួយនឹងពាក្យសម្ដីរបស់ខ្លួននៅពេលបង្ហាញខ្លួននៅលើកម្មវិធីទូរទស្សន៍ដែលមានទស្សនិកជនអន្តរជាតិយ៉ាងច្រើន។ ងាកទៅកាន់រឿងថ្មីដែលកំពុងចាក់ផ្សាយមានចំណងជើងថា «Pursuit of Jade» ទន្ទឹមនឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប អ្នកទស្សនាមួយចំនួនបានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលវិទ្យុ និងទូរទស្សន៍រដ្ឋចិន ដោយស្នើសុំការស៊ើបអង្កេតលើតួលេខអ្នកទស្សនាខ្សែភាពយន្តនេះ។ បុគ្គលទាំងនេះអះអាងថា វេទិកាផ្សាយតាមអ៊ីនធឺណិតអាចកំពុងប្រើវិធីសាស្ត្រគណនាអ្នកទស្សនាខុស៕

អ្នកគាំទ្រ ENHYPEN នៅកម្ពុជាសាមគ្គីគ្នាបញ្ជូនឡានតវ៉ាទៅមុខអាគារ HYBE

0

ការចាកចេញរបស់ Heeseung ពីក្រុម ENHYPEN បានបន្សល់ទុកនូវរលកតវ៉ាយ៉ាងខ្លាំងពីសំណាកអ្នកគាំទ្រទូទាំងពិភពលោក។ មិនខុសពីអ្នកគាំទ្រដទៃទៀត អ្នកគាំទ្រក្រុមចម្រៀង ENHYPEN នៅកម្ពុជាបានប្រមូលថវិកាគ្នាយ៉ាងស្រុះដៃដើម្បីបញ្ជូនឡានតវ៉ាទៅកាន់អាគារ HYBE ដើម្បីឱ្យសមាជិក Heeseung វិលត្រឡប់ចូលក្រុមវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4rQF5_FT0Jgt2NiVVrcvXzueXzy4RdbVk8fJwerxTl2_fZC1qbaCDxYPMRhZLXUXmAqp_pAL8uAXAqB6U9KavxilJgyRVH711xUlD7iIsg-YjPtVafe5nbiCHfr6V2y57rhy7a72r-a3XNRQJ1oGZuoWazFo3LF9DrCVcxrERxlCa9QkjJ8Jp0n9KjuFC/s971/image_2026-03-12_13-42-10.png
នៅថ្ងៃទី១២ ខែមីនា ប្រភពពីផេក Enhypen Engene Cambodia បានបញ្ជាក់ថាឡានតវ៉ារបស់ពួកគេដែលកើតឡើងពីកម្លាំងសាមគ្គីគឺបានទៅដល់មុខអាគារ HYBE ហើយគាំទ្រនិងតវ៉ាឱ្យសមាជិក Heeseung ត្រឡប់ចូលក្រុមវិញ។ ជាមួយនឹងការសំណូមពរតាមរយៈឡានតវ៉ា ឃ្លាចុងក្រោយគឺបានបញ្ជាក់ពី Cam Engene ដែលជាអ្នកគាំទ្ររបស់ ENHYPEN នៅក្នុងប្រទេសកម្ពុជា។ តាមការប្រភពដដែលក៏បានបញ្ជាក់ទៀតថា ឡានតវ៉ារបស់ពួកគេក៏ត្រូវបានអ្នកគាំទ្របរទេសបង្ហោះនៅលើបណ្តាញសង្គម X ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZmMPFMpzoHONc0Lz_pUZKNbrqe_XZRfgma9Dd1oegwOtvLLomvrkrsSyh6bYUo0od-tCFKBxBbDSncFEAGmIttN5wDxbHdWQu38y858IVXNnNV3huxaX8SIzEkfIYwZPGfrtaOJFSbiOYUESXLvTWdCu8gvzGOWP-HlxnL2ceT8ykrSwMNeW4twkdn1v/s1024/image_2026-03-12_13-42-09.png

បន្ទាប់ពីការបញ្ជាក់ពី Belift Lab បុត្រសម្ព័ន្ធរបស់ HYBE Group នៅថ្ងៃទី១០ ខែមីនា អ្នកគាំទ្របានបង្ហាញពីផែនការសម្រាប់ការបញ្ជូនឡានតវ៉ាទាមទារឱ្យក្រុមហ៊ុនពិចារណាឡើងវិញនូវការសម្រេចចិត្តនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgteyaDcspJyLzbiOUqevQlTA6Q_x47BvDoMNHOPm06dgUlSNyXtQ-QEhV7UEvwWAo2mPpp3HGXBKwU1WExcIdW-JjiFyn44OXuPzrDc5asIPffFAx5bUHpzNfl-sD0ckoAVjQbz-Y2KO-8zR7OEfZ_dQaHSbZ_4oMDIEnIZI9MMoxXrHizNetMEdJJgWHR/s2048/image_2026-03-13_08-34-43.png ទោះបីជា Heeseung បានចែករំលែកលិខិតសរសេរដោយដៃនៅលើ Weverse ដោយពន្យល់ថាលោកបានចំណាយពេលយូរដើម្បីពិភាក្សាអំពីអនាគតរបស់លោកជាមួយក្រុមហ៊ុន មុនពេលសម្រេចចិត្តបន្តផ្លូវតន្ត្រីផ្ទាល់ខ្លួនរបស់លោកក៏ដោយអ្នកគាំទ្រនៅតែមិនអាចទទួលយកបាន។ មានអ្នកគាំទ្រជាច្រើនមកពីជុំវិញពិភពលោកបានរៀបចំការតវ៉ា និងយុទ្ធនាការស្នើសុំឱ្យក្រុមហ៊ុននាំ Heeseung ត្រឡប់មកក្រុមវិញ៕

អ្នកគាំទ្រកម្ពុជាធ្វើរឿងភ្ញាក់ផ្អើលមួយក្នុងថ្ងៃកំណើត Kangsan សមាជិក Nchive

0

សេចក្តីស្រលាញ់របស់ Cam Save ទៅកាន់ក្រុមចម្រៀង K-Pop Nchive មិនមែនតែមួយភ្លើងចំប៉ើងនោះទេទោះបីជាពេលនេះក្រុមចម្រៀងនេះពុំស្ថិតនៅប្រទេសកម្ពុជាប៉ុន្តែអ្នកគាំទ្រនៅតែផ្តល់សេចក្តីស្រលាញ់និងអនុស្សាវរីយ៍ទៅកាន់អាយដល។ ជាក់ស្តែង ក្នុងឱកាសខួបកំណើតរបស់សមាជិក Kangsan អ្នកគាំទ្របានផ្តល់ភាពភ្ញាក់ផ្អើលដល់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMp1GACBrBoLM1XjG74X-6MHSGuJ1P76dQ7hTjBnzIV-GhuLLdoAk0b3CYNO5P0AEhi9zHbF4tfZquefBvnoQna5zA-0RA61qhKm7jEa3RSsPkLFEc1TsSJWPZdTIXf-uFjyMCus8oAuBE4GQ5cfWl0Mw-ysmePtymtfSjifcASxIYnl3muVxG2EfipfPd/s1440/image_2026-03-12_15-10-45.png
យោងទៅតាមផេកអ្នកគាំទ្រ Nchive ot6 Cambodia បានបញ្ជាក់ថាដើម្បីអបអរថ្ងៃខួបកំណើតរបស់ Kangsan សមាជិក Nchive នឹងមានការចាក់បញ្ចាំងរូបភាព DISPLAY LED នៅកោះពេជ្រទីតាំងអាគារ THE BRIDGE នៅថ្ងៃទី១២ ខែមីនា ចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង១០យប់។ លើសពីនេះទៅទៀតអ្នកគាំទ្រម្នាក់ដែលមានឱកាស Call Video ជាមួយនឹងសមាជិករូបនេះក៏បានស៊ុបប្រាយខេកមកកាន់ Kangsan ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAH4GT6-tT-TRbsod5umYUFeD67IY6cSnxJB9MiZ8C0ICScipfrI8dboBytQUWdUtNH5_2HY6R9r4YkxVjafcaGXDzintn1UlZ41Bq7RLasKLrKp2pj0gbZDlrODFEtSEmg7ghblf19A0IJPbxirfQOpMEUzXJqPoe5Nwv2lC-z_P3sC61Qp8z49avGbSG/s1440/image_2026-03-12_15-10-44.png
នេះគឺជាទឹកចិត្តនិងសេចក្តីស្រលាញ់ចំពោះអ្នកគាំទ្រកម្ពុជាទៅកាន់ក្រុម Nchive ក៏ដូចជា សមាជិក Kangsan ផ្ទាល់។ គួរឱ្យដឹងថា Nchive ធ្លាប់មកប្រទេសកម្ពុជាចំនួនពីរដងមកហើយដែលធ្វើឱ្យមិត្តភាពរវាងអ្នកគាំទ្រនិងអាយដលកាន់តែមានភាពស្និទ្ធស្នាល។ ទោះបីជាចាកចេញពីប្រទេសកម្ពុជាហើយក្តីប៉ុន្តែក្រុមនេះ Nchive បានបង្ហោះវីដេអូ Vlog ចំពោះដំណើររបស់ពួកគេក្នុងការប្រគំតន្រ្តី និងសកម្មភាពនានានៅក្នុងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdrscTiSsdTrNhWTeW9-8cvm1L_cCof6pB9a6Ba891Dv7IOzLN4-uevxo6Dp21-KNOH3vLxRiI47vpK7nuAOq0OX6p_s_gihQs5qqLirtvkhVdsL0Gt0lpwLFsC81H6MiV-meSWCD9Zw_iGSmU-oYvl6f6uF6fwlLPNJCmEqXJH6VYzDt-t7jpTOiHpwV/s1440/image_2026-03-12_15-10-45%20(4).png
នៅក្នុងវីដេអូ Vlog នោះសមាជិក Nchive ក៏បាននិយាយពាក្យមួយចំនួនជាភាសាខ្មែរផងដែរជាពិសេសក៏មាន Subtitle ជាភាសាខ្មែរទៀត។ កាលពីពេលថ្មីៗនេះដំណឹងដែល Nchive ខកខានការសម្តែងនៅក្នុងប្រទេសជប៉ុននាខែមេសាខាងមុខបានធ្វើឱ្យអ្នកគាំទ្រសម្តែងការសោកស្តាយយ៉ាងខ្លាំង៕

ហ៊ានទេដើម្បីសន្តិភាពពិភពលោក! អ៊ឺរ៉ង់ស្នើលក្ខខណ្ឌតែ៣ចំណុចដើម្បីបញ្ចប់សង្គ្រា.មមជ្ឈិមបូព៌ា

0

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ង់បានស្នើនូវលក្ខខណ្ឌចំនួន៣ចំណុចដើម្បីបញ្ចប់សង្គ្រា.មដ៏ក្តៅគគុក ខណៈអាមេរិក និងអ៊ីស្រាអែល បែរជាមានគោលជំហរផ្ទុយគ្នាក្នុងការបញ្ចប់សង្គ្រា.ម ។ មេដឹកនាំអាមេរិកថា សង្គ្រា.មជាមួយអ៊ីរ៉ង់នឹងបញ្ចប់នាពេលឆាប់ៗ ពីព្រោះកងទ័ពអាមេរិកបានវាយប្រ.ហារគោលដៅសំខាន់ៗនៅអ៊ីរ៉ង់ស្ទើរទាំងអស់ រីឯអ៊ីស្រាអែលពុំបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការបញ្ចប់សង្គ្រា.មទេ និងថា បន្តប្រតិបត្តិការកងទ័ពរហូតដល់ទទួលជ័យជម្នះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Au_l15ez9qkUKKQPbb3zPTm6cnucG_LagbryRUCEp8dsW_3Jlq4ntrmY4xXSHs4CKhLZ-VS2zBu-0r4hLZN4rpndSU9euaJ5lTz-TBYtjxH6JsfwsCec-wUZaR5TrkCxBs1O8nzUZqLuoyo-QsA5SupH2XjxBLX0NRjnRQ7OPfnOFVmXyX7KmvOUIQlO/s1160/photo_2026-03-12_12-58-57.jpg

លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១១ ខែមីនា ថា សង្គ្រាមកើតឡើងដោយសារការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ហើយមានវិធីតែមួយគត់ដើម្បីបញ្ចប់ គឺការអនុវត្តលក្ខខណ្ឌចំនួន៣ចំណុច រួមមាន ៖ ១-ត្រូវតែយល់ព្រមទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ២-ផ្តល់ប្រាក់សំណងការខូចខាតដល់អ៊ីរ៉ង់ដោយសារការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល និង៣-មានការធានាពីអន្តរជាតិថា គ្មានការវាយប្រហារអ៊ីរ៉ង់ម្តងទៀតនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTS3r8p04MKT_hxZKHyjcPjdHXFlNiqu5-R0P3eLCzKjdk9l847yG_OMKnCGP9tnyqVl4m3emLiQoqPrtMReYNMYzDqxSLQtpWpghH4ztO3OxXgt69nzX8ES-pmGEF48UBQcNhQBiWInitaBCLH7p7NR5vA4zXYrCQSFlMbFVHzKXcqmh7CxtRSnbGyllY/s1280/photo_2026-03-12_12-58-57%20(2).jpg

ប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រាម បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី និងប៉ាគីស្ថាន ថារដ្ឋាភិបាលអ៊ីរ៉ង់នៅតែប្រកាន់គោលជំហរជំរុញសន្តិភាពក្នុងតំបន់ ប៉ុន្តែការបញ្ចប់សង្គ្រាមបាន លុះត្រាតែមានការទទួលស្គាល់ជាផ្លូវការនូវសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ។ ការស្នើលក្ខខណ្ឌ៣ចំណុចរបស់អ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាម ស្របពេលមានកិច្ចប្រឹងប្រែងការទូតកាន់តែខ្លាំងពីប្រទេសនានាដើម្បីបញ្ចប់ស្ថានការណ៍តានតឹងក្នុងតំបន់ ក្នុងនោះរុស្ស៊ីបានទំនាក់ទំនងជាមួយមេដឹកនាំអ៊ីរ៉ង់ជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីជម្លោះបញ្ឈប់ប្រតិបត្តិការកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHV0Bhcwepa0Uv5tZIbYaBaodKhl-4b_gMR3fCZEHo_fV-RzwczSM0k7uzbC9scEhaRAvnjjkZA6aHOvVPt6S98fI_Vp-3lqxgl1GDn2rQPmKkLdtBk9veeR6oyFWI6J-QeGnXM2HYVi2sTOKhfsnZEyP5vjU9l9IBEBwIHOtgNN9wzkAwXFxOsh-dOav8/s640/photo_2026-03-11_08-16-24.jpg

ពេលសង្គ្រាមឈានចូលសប្តាហ៍ទី២ អ៊ីរ៉ង់ដាស់តឿនឱ្យពិភពលោកត្រៀមខ្លួនសម្រាប់តម្លៃប្រេងឆៅកើនឡើងរហូតដល់២០០ដុល្លារក្នុង១បារ៉ែល ខណៈកងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបិទច្រកសមុទ្រ Hormuz និងបាញ់កប៉ាល់ដឹកប្រេងប្រទេសនានាដែលឆ្លងកាត់ច្រកនេះ ទើបតម្លៃប្រេងកើនឡើងខ្ពស់ និងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ។ ទោះជាអាមេរិកគំរាម ប៉ុន្តែអ៊ីរ៉ង់នៅតែប្រកាសបាញ់នាវាកងទ័ពជើងទឹកអាមេរិក ប្រសិនបើអាមេរិកហ៊ានបញ្ជូននាវាចម្បាំងមកគ្រប់គ្រងនាវានានាដែលឆ្លងកាត់ច្រកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33g4tZUy52fbRGBD5TgIXY53ABwHAi4XQs9ak2Vxu3A09cGQcGPrKoZR9_8jJGjIeCgI56cOaIt_1QZ4vsUo05jhB4k1yd3Hg2WItvwF5nYrekHvGSAgMCcZ40BrvY6RGAIFIznidu6vKFWsqbl_GraqKsPICa3YFBnjLdzGL8ZS8x6Z0EvfYZ-qmrw6a/s1280/photo_2026-03-10_11-03-05.jpg

ចំណែកអាមេរិក និងអ៊ីស្រាអែលមានគោលជំហរផ្ទុយគ្នាចំពោះការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយលោកប្រធានាធិបតី Trump ថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗនេះ ដោយសារអាមេរិកបានវាយប្រហារគោលដៅសំខាន់ៗនៅអ៊ីរ៉ង់ស្ទើរទាំងអស់ ហើយប្រតិបត្តិការកងទ័ពអាមេរិកបានប្រព្រឹត្តទៅឆាប់រហ័សជាគោលដៅ ។ រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបែរជានិយាយថា មិនបានកំណត់ពេលវេលាបញ្ចប់សង្គ្រាមច្បាស់លាស់ អ៊ីស្រាអែលនឹងបន្តសង្គ្រាមវាយប្រហារអ៊ីរ៉ង់ រហូតទទួលជ័យជម្នះ ។

ទោះយ៉ាងណា លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន The Times of Israel កាលពីដើមសប្តាហ៍ទី២ ខែមីនា ថា ការបញ្ចប់សង្គ្រាមត្រូវមានការសម្រេចចិត្តរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលនេះបង្ហាញថា អាមេរិកនឹងមិនបញ្ឈប់ប្រតិបត្តិកងទ័ពតែឯងឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsM_SPOvqTWeh5ZkOdMIcTxj44Kj-qcxHJkexLfE0r5p2zQLEof9W9M-km7lC307WrsGdGOkQEQdCFjifKGSA-ojGpYXCK4lvrXzFbqDUk2w5pZgxSw6Lx0IKqf0jaes33eRUZByxnSskWMtTIfRxRKKgre2ZyrzUd4EqBm_BPClQGgX8PJjX-RP9BNLt2/s1280/photo_2026-03-11_08-16-25%20(2).jpg

បើតាមអ្នកវិភាគ គឺអាមេរិកបានកំណត់គោលដៅផ្តួលរំលំរបបគ្រប់គ្រងអ៊ីរ៉ង់ដើម្បីផ្តល់សេរីភាពឱ្យពលរដ្ឋអ៊ីរ៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះ របបគ្រប់គ្រងអ៊ីរ៉ង់មិនដួលរលំ ថែមទាំងរឹងមាំជាងមុន ទើបអាមេរិកបន្តបំផ្លាញកម្មវិធីនុយក្លេអ៊ែរ មីស៊ីល ដ្រូន និងកងទ័ពជើងទឹកអ៊ីរ៉ង់ ហើយអាមេរិកអាចត្រូវធ្វើសង្គ្រាមអូសបន្លាយជាមួយអ៊ីរ៉ង់ ។

អ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ឱ្យស្នងតំណែងពីឪពុក គឺលោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ដែលបានបាត់បង់ជីវិត ដែលនេះបង្ហាញពីអ៊ីរ៉ង់រឹងរូសជាមួយអាមេរិកដែលព្យាយាមមានចំណែកក្នុងការតែងតាំងមេដឹកនាំអ៊ីរ៉ង់ថ្មី ។ បើរបបគ្រប់គ្រងអ៊ីរ៉ង់មិនដួលរលំ អ៊ីរ៉ង់នឹងបន្តផលិតអាវុធនុយក្លេអ៊ែរ និងស្តារសមត្ថភាពកងទ័ពឡើងវិញ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលឈប់ទម្លាក់គ្រាប់បែក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhNBV5gEGyGtJ-eo0bm4Ht9NZxM31NxxJX7HwT_PVThSgfZ6bX06FjXLJuvbS6k2M5ejj4FwREDeVhEjRdT4h3Sgf_ug4ZKlMi1rkskk9fJF6mChZQsgNiOHTKEJhzjWgktiKAVFL8JEZZLTzRbQ_giEqOq6Rt8HIZh3ksWqD2lMDkpMJptob5hBb1xOe/s1280/photo_2026-03-11_08-16-25.jpg

ន័រវេសចា.ប់ខ្លួនមនុស្ស៣នាក់ករណីបំផ្ទុះគ្រា.ប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ

0

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បុរស៣នាក់ត្រូវបានសមត្ថកិច្ចន័រវេសចា.ប់ខ្លួនពីបទបំផ្ទុះគ្រា.ប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ ប្រទេសន័រវេស ដែលការចា.ប់ខ្លួននេះ បន្ទាប់ពីសមត្ថកិច្ចប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព ប៉ុន្តែមិនដឹងមូលហេតុនៃការធ្វើសកម្មភាពទេ ។ រីឯភ្នាក់ងារសន្តិសុខន័រវេស (PST) សន្និដ្ឋានអ៊ីរ៉ង់នៅពីក្រោយខ្នង ប៉ុន្តែត្រូវបានស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងអូស្លូច្រានចោល និងចាត់ទុកជាការចោទប្រកាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeAVmFfgA6nbKYnR6hDW8e5-josXtVfb-pmW4Ruy9wtyRHFECnhqFmmOcxeLo3r8WHYP2g8VQPyMCIh4WZ6rDnEiv2TD_mtJ8Z6jbVMfHFvoQ6SWgL1spJJmJYw24xK3s8IQB2CS6uQq9PRWzq8YAxMZiP8aJiQ_VE9x1OpDzOqmmXvpG9fDndZqoSThpL/s1200/photo_2026-03-12_15-05-42%20(5).jpg
សមត្ថកិច្ចន័រវេសបានចាប់ខ្លួនជនជាតិន័រវេសដើមកំណើតអ៊ីរ៉ាក់ចំនួន៣នាក់ ដែលត្រូវជាបងប្អូននឹងគ្នា បន្ទាប់ពីពួកគេបំផ្ទុះគ្រា.ប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ (Oslo) កាលពីថ្ងៃទី៨ ខែមីនា កន្លងមក ។ បើទោះជាហេតុការណ៍នេះបង្កការខូចខាតដល់ស្ថានទូតអាមេរិកតិចតួច និងគ្មានអ្នករងរបួស ប៉ុន្តែសមត្ថកិច្ចអះអាងថា ជនល្មើសទាំង៣នាក់បានធ្វើភេរវក.ម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGJLi7SALHPhHERq4ak4JLCpZhGcK9LVU4N2hecwBKZFHd5h1OhVbBaScDlXRJdyx1IiYeLKh2_jiHw1EBe3_GX7iRObM79xoM_7AsoJGBen5hbw8evLmKxHPgP0fZNGADgU2_jgS_doh4tQDGWPQpMOA3DNVKk3PH3jWMKdb28q9G4AnyF0s4ZtvVMa3M/s1200/photo_2026-03-12_15-05-42%20(4).jpg
បុរសជនល្មើសទាំងអស់មានអាយុខ្ទង់២០ឆ្នាំត្រូវបានចាប់ខ្លួននៅទីក្រុងអូស្លូ ដែលពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនាំឱ្យពួកគេប្រព្រឹត្តបទល្មើស ។ សមត្ថកិច្ចសន្និដ្ឋានថា ការបង្កហេតុ គឺពួកគេទទួលបានបញ្ជាពីភ្នាក់ងាររដ្ឋាភិបាលនៅក្រៅប្រទេស ដោយសារកំណត់គោលដៅលើស្ថានទូតអាមេរិក ស្របពេលស្ថានការណ៍សន្តិភាពពិភពលោកបច្ចុប្បន្នកំពុងតានតឹង ។ ជនល្មើសម្នាក់បានបង្កប់គ្រាប់បែកនៅបរិវេណខាងក្រៅស្ថានទូតអាមេរិក រីឯជនល្មើស២នាក់ទៀតជាអ្នកសមគំនិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkjZEi5HlyNdxZcGJYv0O56XrvbyqEd5eV0uMsBBYnn3olks62_iRWW_k530wyOglPnRRipVlN8LcvCeoMaNCCLCoKyalZR9yUSzcEtgNT-szOsGknmoA7nnghx49FXSFhNG4HzzuVZfjtJ4glmFjoA_0BEvcLS7Ny-6IJYM1RnjY2wjyJxlYXBKgrkDWs/s1280/photo_2026-03-12_15-05-42%20(3).jpg

មេធាវីរបស់ជនល្មើសម្នាក់ បាននិយាយមកកាន់ស្ថានីយទូរទស្សន៍ TV2 ថា ជនល្មើសព្រមទទួលកំហុសពិតជាបានបង្កប់គ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ និងសារភាពទៅកាន់សមត្ថកិច្ចពីសកម្មភាពរបស់ខ្លួន ។ បើទោះជាជនល្មើសទាំង៣នាក់គ្មានឈ្មោះក្នុងបញ្ជីតាមដានរបស់សមត្ចកិច្ច ប៉ុន្តែតុលាការបញ្ជាក់ថា ពួកគេអាចជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9TqSzxiRmBxfqQNW7gfPrIUXNgK70Ai72l4Qo2HiM2Au8ckT8LNAiNKpm4UnnzsEUDnsKO7TE0FCwd0SJ7CoyMzGzjC6-nQWZCxC5JiJ6WkjY1WiPr9IyRhDdRcoIBBLzTX_H6slbhpuUUCXCUupUA5LhA2xRhcfX1jYPsJ2kbV4qsC3pYlWB07GEWkGT/s465/photo_2026-03-12_15-05-42%20(2).jpg
កន្លងមក ភ្នាក់ងារសន្តិសុខន័រវេស (PST) បានបញ្ជាក់ក្នុងរបាយការណ៍ប្រចាំឆ្នាំថា អ៊ីរ៉ង់ គឺជាប្រទេសមួយដែលគំរាមកំហែង ឬប្រើប្រាស់បណ្តាញឧក្រិដ្ឋកម្មក្នុងការវាយប្រហារស្ថានទូតអាមេរិក ប៉ុន្តែស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងអូស្លូបានបដិសេធមិនពាក់ព័ន្ធនឹងហេតុការណ៍នេះ និងចាត់ទុកជាការចោទប្រកាន់អ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTeGl6WJWTN1GMyI2ldgzkC1WHhJ2TSyAEdgzVM5Gh2wBHrGvJDSucu9qeo1ibkJY0GwDIPrtkSrWmnCwFeN4WNasft_BSzvTz2c1Zda20O7uDJtuVcEFpebXNWKFUEpt5uu9NBrNxreoSY4Gr1VRGTZeQKxCU9QUbWBH2MyLmYAOuucG-DbiZe7PoKVLv/s720/photo_2026-03-12_15-05-42.jpg

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ បានកើតឡើងកាលពីថ្ងៃទី៨ ខែមីនា បណ្តាលឱ្យខូចខាតស្ថានទូតតិចតួច និងគ្មានមនុស្សរងរបួសទេ ។ នាថ្ងៃបន្ទាប់ សមត្ថកិច្ចន័រវេសបានបង្ហាញរូបភាពអត្តសញ្ញាណក្រុមជនល្មើសដែលយកពីកាមេរ៉ាសុវត្ថិភាព ។ ការស្រាវជ្រាវនឹងធ្វើការបន្ថែមទៀត ថាតើហេតុការណ៍កើតឡើងនេះពាក់ព័ន្ធនឹងអ៊ីរ៉ង់ ឬមានការបញ្ជាពីរដ្ឋាភិបាលក្រៅប្រទេសដែរឬទេ ៕

Zhang Ruonan មានចំណុចខ្សោយដូចគ្នាទៅនឹង Zhao Lusi

0

Zhang Ruonan បានបង្ហាញខ្លួននៅក្នុងអំឡុងពេលសប្តាហ៍ម៉ូដប៉ារីសឆ្នាំ២០២៦ ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនភ្លាមៗ។ ក្នុងនាមជាទូតសុច្ឆន្ទៈម៉ាកយីហោតារាសម្តែងរូបនេះបានជ្រើសរើសការតុបតែងមុខបែបសាមញ្ញជាមួយនឹងបបូរមាត់ពណ៌ក្រហមដ៏ទាក់ទាញ ដែលបញ្ចេញនូវភាពឆើតឆាយ និងបែបភាពយន្ត។ យ៉ាងណាមិញ រួមជាមួយនឹងការសរសើរចំពោះសម្រស់របស់នាង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអ្នកគាំទ្របានផ្តោតការចាប់អារម្មណ៍របស់ពួកគេទៅលើរាងស្លីមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ-_S9UlIbxkAOpiFUDItlDPz34i3rfay16xMKCFa_4CA46STv8c2HzUFZqGY50GuxNy9rmVoec2DDSctuK4CFvQGGgp7Or7AbFgV8sLxckTFXptIvEJzXxUwj-9UgvAI72qmT6bLik1YV63gsUegX9yym2QXzbGxMt0GyRhtKDhKDlS9Oa1c3WQCmc85E/s1440/image_2026-03-12_11-40-45.png

យោងតាមប្រភពព័ត៌មានពី Sohu និង QQ បានឱ្យដឹងថា ដើម្បីត្រៀមខ្លួនសម្រាប់គម្រោងភាពយន្តធំៗ និងព្រឹត្តិការណ៍ម៉ូដ Zhang Ruonan បានសម្រកទម្ងន់របស់នាងយ៉ាងខ្លាំងមកត្រឹមប្រហែល ៣៧គីឡូក្រាម ទោះបីជាមានកម្ពស់ ១.៦៦ ម៉ែត្រក៏ដោយ។ នេះត្រូវបានចាត់ទុកថាស្រកទម្ងន់ខ្លាំងតាមស្តង់ដារវេជ្ជសាស្ត្រ។ នៅទីក្រុងប៉ារីស រូបថតដែលមិនទាន់បានកែសម្រួលបង្ហាញយ៉ាងច្បាស់នូវដៃ និងឆ្អឹងកញ្ចឹងករបស់នាង។ នៅលើវេទិកាដូចជា Reddit មានការអត្ថាធិប្បាយថា ខណៈពេលដែលរាងស្លីមរបស់នាងបានបញ្ជាក់ពីអារម្មណ៍ ម៉ូដទាន់សម័យ នៃសម្លៀកបំពាក់នេះ វាក៏ធ្វើឱ្យតារាស្រីរូបនេះមើលទៅមិនសូវរស់រវើក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLz_pAHEJnGBi_82c0WHqth5CGQ2lrrCW0rueS-JmR7ReiiKrSGhiuLGQH1AJcRDLn57QFc7k5IoCtyb-n2qbtVWVI9pWw1ww4kMUc9DeedwS_MWRLt43IFBrMn3MGzKspxdHI_aOCTWG2QWbHy2oDkscjqXGhjz25DCRG7LC0RLFHX-kyMy8xzANtXer-/s1280/image_2026-03-12_11-40-46.png
វាមិនមែនគ្រាន់តែ Zhang Ruonan ទេ តារាស្រី Zhao Lusi ក៏ត្រូវបានលើកឡើងជាញឹកញាប់នៅក្នុងបញ្ជីតារាល្បីៗដែលមានរូបរាងស្គមគួរឱ្យភ្ញាក់ផ្អើលផងដែរ។ បន្ទាប់ពីប្រឈមមុខនឹងការអាម៉ាស់មុខដោយសារតែមុខធាត់របស់នាងនៅពេលនាងចាប់ផ្តើមអាជីពដំបូង Zhao Lusi បានចាប់ផ្តើមយុទ្ធនាការសម្រកទម្ងន់ដ៏ខ្លាំងក្លាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJzXL1oXZxuDkDIc9b97N7aeyADDaiR04uBgLDEkmkxLsL-ZWbS9Lo6ZlxY_NkCi3-ytCJb-fIbU8SnLD1Rb2nG5duvL5nPXKz83y7vXYkA8Mkswo6624zdGT1yS0ev3bK2cLUipBKcxp4FdtFtXhWlFdnx0XX4j3mUesiIKwlhvxwFKjGpVmoRFqkj2sS/s1280/image_2026-03-12_11-40-47.png

មានពេលមួយ Zhao Lusi បានស្រកទម្ងន់យ៉ាងខ្លាំងរហូតដល់ស្ទើរតែគ្មានសល់សាច់។ ផលវិបាកនៃការតមអាហារខ្លាំងពេករបស់នាង រួមផ្សំជាមួយនឹងកាលវិភាគដ៏មមាញឹក បាននាំឱ្យនាងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែអស់កម្លាំង។ ដូចតារាស្រីល្បីៗជាច្រើនទៀតដែរ Zhao Lusi ប្រឈមនឹងសម្ពាធដើម្បីមានចង្កេះដ៏ល្អឥតខ្ចោះ និងខ្នងដ៏រឹងមាំដើម្បីសមនឹងរ៉ូបតូចៗ។ រូបភាពរបស់នាងនៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះជាមួយនឹងរាងដ៏ស្ដើងរបស់នាងបានបង្កឱ្យមានការព្រួយបារម្ភម្តងហើយម្តងទៀតក្នុងចំណោមអ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh575X7n0YsF6oPbsaRAUZI6K8gPDxN2t_TvN6jkqutCQpANyR-J2aUWsMHVL9SopvZU4lrVHVx1S_i4SCIW7oX4NIgnqgIZ4RWn-gX2xlB6RTuqy4OVNpeuY_DFHoGhkQ7fXi1N_n6ASyknXagz6FJytjM1wuJZz3pgSZnf_pYGg1O36vCfc-m3Ll6qj1E/s1440/image_2026-03-12_11-40-51.png
ភាពស្រដៀងគ្នារវាង Zhang Ruonan និង Zhao Lusi មិនត្រឹមតែស្ថិតនៅក្នុងសម្រស់ដ៏ទន់ភ្លន់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងតម្លៃដែលពួកគេត្រូវចំណាយដើម្បីរក្សារូបភាពរបស់ពួកគេផងដែរ។ ការពិតដែលថាតារាសម្តែងដូចជា Zhang Ruonan ស្គមខ្លាំង រហូតដល់តារាសម្តែងរួមរបស់ពួកគេលាន់មាត់ថាវាដូចជាការឱបមែកឈើស្ងួតមួយបាច់ ឬថា Zhao Lusi ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺជាភស្តុតាងច្បាស់លាស់បំផុតនៃផ្នែកងងឹតនៃភាពទាក់ទាញក្នុងវិស័យសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvyr_NBa4VrzaN-TsWTw1lqyjn7jKvuhnqY5Mj7QA1abCQ6Bl797rTqIw8L67_a4EVXjIX2gMN0WBFzHsHeRDEEZf_7BhZmjo5-ajbcb71dAgp9r4usXQ7N9bixsBwgjxUxtZPGMeCkzxlH4oQCuTHJVCLBChsySePB40TJLScQCVEZMSDTDN2Z4-XzjH2/s2048/image_2026-03-12_11-40-50.png

នៅពីក្រោយភាពទាក់ទាញនៃការធ្វើជាទូតសម្រាប់ម៉ាកយីហោប្រណីតៗ មានមនុស្សតិចណាស់ដែលទាយថា Zhang Ruonan និង Zhao Lusi មានចំណុចខ្សោយរួមមួយគឺ «សម្ពាធទម្ងន់»ការប្រណាំងប្រជែងសម្រកទម្ងន់ដ៏ខ្លាំងក្លាដែលផ្លាស់ប្តូរសម្រស់ដ៏រស់រវើកទាំងនេះទៅជារាងទន់ខ្សោយ និងស្គម៕

Jisoo ទទួលបានពានរង្វាន់ «Rising Star» ទោះបីជាមានការរិះគន់ចំពោះការសម្ដែង

0

Jisoo សមាជិក Blackpink បានទទួលពានរង្វាន់ «Madame Figaro Rising Star» នៅឯ Canneseries ដែលជាមហោស្រពភាពយន្តទូរទស្សន៍អន្តរជាតិដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែមេសា នៅទីក្រុង Cannes ប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibFgH84Ors7nuf8KkmL3mHyzL8tQ8UqS57kL_Vwl8BS8cE5M-JTQogrffbf7qfiDGF7EfyGZUCzSwYmC1sSrYVg9hZlxkCJdAEdrkYxJUtAZm2I8nCsuOS-nWvm1k7YoBfwAo3j0pPElQpnVkz8118QQY8cHVn1J2lWwGvFkjNgTurnlbS65s7hP10-hl1/s1439/image_2026-03-12_10-44-05.png

តាមរបាយការណ៍ ពានរង្វាន់នេះមានគោលបំណងផ្តល់កិត្តិយសដល់សិល្បករដែលកំពុងបង្កើតផលប៉ះពាល់គួរឱ្យកត់សម្គាល់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងឧស្សាហកម្មកម្សាន្ត។Jisoo នឹងទទួលបានពានរង្វាន់ជាផ្លូវការនៅក្នុងពិធីបើកមហោស្រពភាពយន្តនៅថ្ងៃទី ២៣ ខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi41VR7resuhFmgyqo-P_roXxPFdS80scgq7lD1pYiHs2Jy80L3TxXVbj2YpoMgeTMtckDft_7gY5v9SfjbiUf1UMVmcYVBqCRiIcIQwTsdvX_yDkJAR4Fdp3ss9mQJTLn4dALGoykqZ34CmqPnesaR0ZrjGnrn-WkhaAqqG__dFxiier6VKWYFokbmQryF/s1000/image_2026-03-12_10-32-30.png

លោក Albin Lewi នាយកផ្នែកសិល្បៈរបស់ Canneseries បាននិយាយថា ដំណើរសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍របស់ Jisoo សមត្ថភាពរបស់នាងក្នុងការយកឈ្នះលើវិស័យច្នៃប្រឌិតជាច្រើន និងឥទ្ធិពលសកលរបស់នាង បានធ្វើឱ្យនាងក្លាយជាអ្នកទទួលកិត្តិយសដ៏ស័ក្តិសមនេះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ពិធីប្រគល់រង្វាន់ឆ្នាំនេះសន្យាថានឹងក្លាយជាចំណុចលេចធ្លោមួយនៃរដូវកាលមហោស្រពភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbq_hppAKf5pgI9gpQfnplXRcnu2mS6a8hXRjzNlxibTT5PdXiWXABr6_lo3Aqntim4fahgl5waCsuVFi5djiEO5mo4rv4msqiQ9_CEvRO4h6gvA3C3-pKmkoHy9yfGw5VTt7jp1L6z994jhbAa-IO0j9PGa_HEraqnE8t_OAgG2Xp9elf06RnqocyQjAN/s1440/image_2026-03-12_10-44-01.png
ដោយបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម Blackpink ក្នុងឆ្នាំ ២០១៦ Jisoo បានក្លាយជាតារាលេចធ្លោម្នាក់យ៉ាងឆាប់រហ័សនៅក្នុងវប្បធម៌ប៉ុបពិភពលោក។ ក្រៅពីសកម្មភាពតន្ត្រីរបស់នាង Jisoo ក៏មានឥទ្ធិពលខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ដោយមានអ្នកតាមដានជាង ៨០ លាននាក់នៅលើ Instagram ដែលធ្វើឱ្យនាងក្លាយជាសិល្បករកូរ៉េម្នាក់ដែលមានអ្នកតាមដានច្រើននៅលើវេទិកានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXvfqXvF0CRUGKQ9XjBgd1s1YP14519i7sf7r3Op3LXk8K9KBogwMD0a3qF0NnX0V77kMvSteLclLJdcFGo0BUz-wZdVBKa8aTqCp1D5yYpieDDGSan3_09vNqvGvkKJ5MsIiifJRXfSFy5koCgm6rUr36DyWbi2_fNJTfRs9xzqFw4QBXw09xEpopdGGe/s1440/image_2026-03-12_10-44-03.png
រួមជាមួយនឹងអាជីពតន្ត្រីរបស់នាង Jisoo ក៏បានអភិវឌ្ឍអាជីពសម្តែងរបស់នាងយ៉ាងសកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ នាងបានដើរតួជាតួឯកដំបូងនៅក្នុងរឿងភាគកូរ៉េ «Snowdrop» ក្នុងឆ្នាំ២០២១។ នៅឆ្នាំ ២០២៥ Jisoo បានចូលរួមសម្តែងរឿងភាគទូរទស្សន៍«Newtopia»។ ថ្មីៗនេះ នាងបានសម្តែងជាតួឯកក្នុងរឿងភាគ Netflix «Boyfriend on Demand»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkPjOtVN9SqEsjDEobxzeqIQIkU6NC5K-8sQNUSmRBLm6Uv-VZvh1R47REWf18mWo1h86jKhvRWW18gpUa8q2T1h5nHloIrfb_nAiMZEvbg9dcHn9JT3Yl2pGxLxgWlCbvwJrIBI2FLZfwy7AskCwcSNJuYtBZVYSsGI1b4Lc0FejZ632yGDgvtG6Rr1UT/s1284/image_2026-03-12_10-44-04.png

ទោះបីជាមានការរិះគន់ទាក់ទងនឹងការសម្ដែងដ៏តឹងរ៉ឹងរបស់នាងក៏ដោយ Jisoo បានទទួលពានរង្វាន់ និងការតែងតាំងជាច្រើននៅក្នុងពិធីប្រគល់រង្វាន់អន្តរជាតិ រួមទាំងតារាសម្តែងស្រីថ្មីឆ្នើមនៅក្នុងកម្មវិធីប្រគល់រង្វាន់ DDU លើកទី ២ តារាសម្តែងស្រីឆ្នើមក្នុងរឿងភាគទូរទស្សន៍នៅក្នុងកម្មវិធីប្រគល់រង្វាន់ Acervo នៅប្រទេសប្រេស៊ីល និងពានរង្វាន់ Hallyu Television Actress Award និងពានរង្វាន់ Asian Star Award (ប្រភេទអន្តរជាតិ) នៅក្នុងកម្មវិធីប្រគល់រង្វាន់ Seoul International Drama Awards៕

ដេវិដ អ៊ឹងហាវ ទោះស្លៀកពាក់អាវរហែកដូចជនអនាថាតែអ្នកគាំទ្រនៅតែសរសើរ

0

ជាសិល្បករដ៏ស្រស់សង្ហា ដេវិដ អ៊ឹងហាវ នៅតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្របើទោះបីជារូបលោកស្លៀកខោអាវរហែកប្រៀបដូចជាជនអនាថាក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOw0VMDlIMkss75k44aaO-A09eXWmgrL-jPT3JSvo7BDXl-WrKMmFcvLd7vK_0QdMEQgFvaNUWyzvraO48I1ovK9KFE-Mlor_jIs3v2y8lI449LIXRDH7q5Lv6TgpJYRqhyphenhyphen9N7tM2x0bEYEvPSwRqCcmVKQS1MkWcwYV2eq77G5gNRYphIrNpC_qAnSPPR/s2048/image_2026-03-12_09-40-38.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ថ្មីៗនេះ ដេវិដ អ៊ឹងហាវ និង មាលា មានឱកាសសម្តែងនៅក្នុងខ្សែភាពយន្តជាមួយគ្នាម្តងទៀតបន្ទាប់ពីខ្សែភាពយន្ត «កំហឹងធ្មប់»។ អ្នកទាំងពីរត្រូវបានអ្នកគាំទ្រសម្លឹងឃើញថាមានភាពស៊ីសង្វាក់គ្នាខ្លាំងនិងមានភាពស្និទ្ធស្នាល ស័ក្តិសមដើរតួជាមួយគ្នាខាងស្រីក៏ស្រស់ស្អាតចំណែកខាងប្រុសក៏ស្រស់សង្ហា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9088TJzhOdwLdR0-9DWV94FSzJlcqDMoNBGKwWsPnfTCAMSRGvmtsK65jVecPrLSNWvNSIs8hNHhjDrYe7Xtes9askffVAuRRZzlMjCqGJ7c8DOHFI_uQIyfSOLG5SFBVWkX7q8Sjd4iJaUGilDlRGtUCRyuN5j3ZHM3uvVC3uLubLHjRpimvCOJnJLkr/s1801/image_2026-03-12_09-40-39.png

យ៉ាងណាមិញ ទស្សនិកជនធ្លាប់តែឃើញ ដេវិដ អ៊ឹងហាវ ស្ថិតនៅក្នុងសំលៀកបំពាក់ឡូយឆាយស្លៀកខោអាវប្រ៊េនៗ ប៉ុន្តែនៅពេលថតខ្សែភាពយន្តថ្មី តារាប្រុសរូបនេះបានបង្ហាញពីឈុតឆាកក្រៅឆាកក្នុងសំលៀកបំពាក់បុរាណ ហើយសភាពរហែកសុះសាច់។ វីដេអូថ្មីៗនេះរបស់ ដេវិដ អ៊ឹងហាវ ទទួលបាននូវការចាប់អារម្មណ៍ជាច្រើនពីសំណាក់ហ្វេនៗបើទោះបីជាសំលៀកបំពាក់រហែកដូចជាជនអនាថាក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDhFZxpwXXI8xDr3nSZiQOHGsNcHZsgU7mZ2SU7uVXNn149OH8yUJs2lGo627_pixvBJNidaLIcGzocNSK5aEcaAlgOE-yj3OtASzsx5jN762VMUXsTcwTVCVN8iM6ppT-6C4n6BipgB9FH0T0Uqgfy2F_2Y8ZB6mqE1RNUmvAfXHeZ_Usg_3jrKhVfafB/s1799/image_2026-03-12_09-40-40%20(2).png

អ្នកគាំទ្របានចូលទៅបញ្ចេញមតិយោបល់ថា «ទោះក្លាយទៅជាអ្វីក៏នៅតែសង្ហា, មនុស្សស្អាតពាក់អីក៏ស្អាតដែរ, ខ្ញុំមិនខ្វល់ពីសម្លៀកបំពាក់របស់អ្នកទេ។ ខ្ញុំនៅតែស្រលាញ់អ្នក , មនុស្សស្អាតសង្ហាទោះមុខដូចអ្នករើសអេតចាយមិចក៏សង្ហាឡូយដែរ, ប្រុសស្អាតធ្វើម៉េចក៏ស្អាត ,ទោះបីជាខ្មោចក៏នៅតែសង្ហាមិចក៏បានដែរក្នុងភ្នែកនេះនៅតែឃើញសង្ហា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1rQek8WBbSr5F6lNI-IQcErXbMaCu5UIJWvSkJonYiB5tdG2SZwk3ZnW6YQikvrp-wiIkB8wjW7sb7vGEH1ANBJZpi5eLbxBHiyWKoGXXhY4wWp9lM_g-tCfeVQd5mzZSG1mnYVD3dTRCDddMUk4hx-48KoBL0moc7ibXaewOrwNz7GamMxauRiczsm4Y/s2048/image_2026-03-12_09-40-41.png

ជាកូនអ្នកខេត្តបាត់ដំបង លោក ដេវីដ អ៊ឹងហាវ គឺជាតារាសម្តែងមួយរូបដែលបានក្តោបឱកាសសម្តែងជាតួឯក នៅក្រៅប្រទេស និងក្នុងប្រទេស បង្ហាញមុខតាមរយៈកម្មវិធីប្រ៊េនៗជាច្រើន ហើយលោកក៏ប្រឡូកនៅក្នុងអាជីពចម្រៀងផងដែរ។ ជាមួយនឹងទេពកោសល្យជាច្រើនភាពស្រស់សង្ហា ជំនាញភាសាបរទេស របស់ ដេវីដ អ៊ឹងហាវ គឺជាចំណុចដ៏លេចធ្លោមួយដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍៕

អេស្ប៉ាញដកឯកអគ្គរដ្ឋទូតប្រចាំអ៊ីស្រាអែលជាផ្លូវការក្រោមហេតុផលអ៊ីស្រាអែលបង្កសង្គ្រា.មមិនឈប់ឈរ

0

អេស្ប៉ាញបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសអ៊ីស្រាអែលជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីប្រឆាំងអ៊ីស្រាអែលដែលបានធ្វើសង្គ្រា.មនៅតំបន់កាហ្សា និងកំពុងបង្កសង្គ្រា.មនៅអ៊ីរ៉ង់ ដែលជាសញ្ញាចុងក្រោយនៃការបង្ហាញគោលជំហរច្បាស់លាស់របស់រដ្ឋាភិបាលអេស្ប៉ាញមិនគាំទ្រសង្គ្រា.ម និងបង្ហាញពីភាពតានតឹងផ្នែកការទូតរវាងអេស្ប៉ាញ និងអ៊ីស្រាអែល ។ ការសម្រេចចិត្តនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez រិះគ.ន់ខ្លាំងៗចំពោះប្រតិបត្តិការកងទ័ពអ៊ីស្រាអែលនៅតំបន់កាហ្សា និងអ៊ីរ៉ង់ ដោយលោកចាត់ទុកជាការល្មើសច្បាប់អន្តរជាតិ ។

កាលពីថ្ងៃទី១១ ខែមីនា រដ្ឋាភិបាលអេស្ប៉ាញបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលជាផ្លូវការ គឺអ្នកស្រី Ana María Salomón Pérez ដោយស្ថានទូតអេស្ប៉ាញនៅទីក្រុង Tel Aviv នឹងកាត់បន្ថយការងារ ហើយប្រគល់ការទទួលខុសត្រូវទៅឱ្យភារធារីជំនួសវិញ ដែលនេះបង្ហាញពីទំនាក់ទំនងកាន់តែធ្លាក់ចុះរវាងប្រទេសទាំងពីរ ។

ការដកឯកអគ្គរដ្ឋទូតអេស្ប៉ាញចេញពីទីក្រុង Tel Aviv បន្ទាប់ពីអេស្ប៉ាញដែលជាសមាជិកសហភាពអឺរ៉ុប (EU) បានចេញមុខរិះគន់យ៉ាងចាស់ដៃទៅកាន់អ៊ីស្រាអែល ដែលបង្កសង្គ្រាមនៅតំបន់កាហ្សា និងសហការជាមួយអាមេរិកបើកការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez គឺជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំឆ្វេងនិយមនៅអឺរ៉ុប ដែលចេញមុខថ្កោលទោសអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារអ៊ីរ៉ង់ ។ លោកថា គ្មានមូលហេតុណាមួយដើម្បីបើកការវាយប្រហារអ៊ីរ៉ង់ទេ ព្រមទាំងប្រកាសគោលជំហរយ៉ាងច្បាស់លាស់របស់រដ្ឋាភិបាលអេស្ប៉ាញមិនគាំទ្រសង្គ្រាម ។

ក្រៅពីនេះ រដ្ឋាភិបាលអេស្ប៉ាញបានថ្កោលទោសជាបន្តបន្ទាប់ចំពោះការបង្កសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់កាហ្សា ។ កាលពីខែតុលា ឆ្នាំ២០២៥ រដ្ឋសភាអេស្ប៉ាញបានអនុម័តច្បាប់បញ្ឈប់ទាំងស្រុងនូវការនាំចេញអាវុធទៅឱ្យអ៊ីស្រាអែល ព្រមទាំងហាមឃាត់ការលក់អាវុធ និងបច្ចេកវិទ្យាប្រើប្រាស់ក្នុងផ្នែកកងទ័ព-ជនស៊ីវិលជារៀងរហូត ដើម្បីប្រឆាំងអ៊ីស្រាអែលបង្កសង្គ្រាមបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ។

ទំនាក់ទំនងរវាងអេស្ប៉ាញ និងអ៊ីស្រាអែលបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីអ៊ីស្រាអែលបើកប្រតិបត្តិការកងទ័ពនៅតំបន់កាហ្សាកាលពីខែតុលា ឆ្នាំ២០២៣ ហើយភាពតានតឹងបានកើនឡើងដល់កម្រិតកំពូល ក្រោយអ៊ីស្រាអែលសហការជាមួយអាមេរិកវាយប្រហារអ៊ីរ៉ង់ដែលធ្វើឱ្យមានការប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំង ។

គួរបញ្ជាក់ថា កន្លងមក អេស្ប៉ាញក៏បានបដិសេធមិនឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនៅប្រទេសខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ផងដែរ ដែលបង្កឱ្យមានជម្លោះពាក្យសម្តីជាមួយលោកប្រធានាធិបតី Donald Trump ដោយនាយករដ្ឋមន្ត្រីអេស្ប៉ាញនៅតែប្រកាន់ជំហររឹងមាំលើគោលការណ៍សន្តិភាព និងប្រឆាំងសង្គ្រាម ៕

អុីរ៉ង់ គ្រោងវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា

0

FBI អាមេរិក បានចេញសេចក្តីព្រមានអំពីការផែនការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើរដ្ឋកាលីហ្វ័រញ៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQYmtmyLFav83Pt5diNy6Omu94ujsR4IsNb7GFTNzWhjTP9JIZW9L2SY1YbHNXwJJ5uM5gRhM2kbXS6dBDO8NwhxUUY8h9Bur5DDtAzT4ZGYxmYAqJN69Yh1FzUJun46sX0nK_MRR7r8FgRanq2qYEOlemTHiuTwbr3AhulQxsBUP13amC_TcR8c8Xp8Tj/s986/image_2026-03-12_15-14-47%20(2).png
ការព្រមាននេះបានកើតឡើង ស្របពេលដែលរដ្ឋបាលលោកដូណាល់ ត្រាំ កំពុងបើកការវាយប្រហារយ៉ាងសន្ធឹកសន្ធាប់ទៅលើប្រទេសអុីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIBfrZngHXWcZAYAyE8Ml_oMntUYLv0mLezf9LBDv1TpkJnuJiqOrvdE-mHgxJCIBt5bxeGoIrP2TauDoiu0OMoi-a4vVmQhjnRsWIjNCwjtgbyaiCZceKnX_Ye-IsOHY2xg8GYvasL9Rad4XZVtD_VZpiVzDJnrakkPU5_gxLrsFmBKZdXp6pkbksotwl/s992/image_2026-03-12_15-14-47.png
តាមសេចក្តីប្រកាសរបស់ FBI បានអះអាងថា៖”ថ្មីៗនេះ យើងទទួលបានព័ត៌មានថា អ៊ីរ៉ង់ គ្រោងនឹងបើកការសកសឹង មកលើអាមេរិកវិញ ដោយប្រើយន្តហោះគ្មានមនុស្សបើកបំផ្ទុះចូលអគារ និងទីប្រជុំជននៅឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSp6tzW0yO2cIdLCHN2GiHGZRm8vKTK57nAlEO5SnLnui9U9ayJD1BioZTGjj8HZju4W-d3eL6Kf5TLWnIgRztwSreKdKNrullONNO_Zj0SSI1Bx1CRAAvjfun9dPbFwRfAhu4JpAoZ6dTdW5yYS_mI9UA2H5ntSzoOWtSiX1SoXg5kHpoD_5E1bINQOJ-/s1185/image_2026-03-12_15-14-48.png

ក្រុម FBI បានសង្កត់ធ្ងន់ថា៖”យន្តហោះគ្មានមនុស្សបើកទាំងនោះ ទំនងនឹងហោះចេញមកពី ប្រទេសមុិចសិក ឬពីនាវាក្នុងមហាសមុទ្រប៉ាសុីហ្វិក ក្នុងករណីរដ្ឋកាលីហ្វ័រញ៉ា រងការវាយប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib3VpUG-P31DDq91A-gfJdo_EYZ0P-HP3iYTc1vtkTNOgQrezE6qb72EXI0WG7Isx8kx1Ocm0EgVtZYAiAELBeLO-n53oHS8DqjtjsSZmnCtY6aAtEOVZz84hHlczgiUOAmnHrauF74JpkK6oTjhcaC2zIzkchH_iO2KaLvhISM7c1u0owCUuaLtZUojyT/s1280/image_2026-03-12_15-14-47%20(5).png

គួរបញ្ជាក់ថា នៅប៉ុន្មាឆ្នាំចុងក្រោយនេះ ក្រុមចារកម្មអាមេរិក បានចាត់ទុករដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋងាយរងគ្រោះជាងគេពីអំពើភេវរកម្ម និងការវាយប្រហារផ្សេងៗ៕