Home Blog Page 407

អ៊ុយក្រែនរំលាយក្រសួងមួយចោល ក្រោយរដ្ឋមន្រ្តីក្រសួងនោះបានគេចខ្លួនពីការស៊ើបរបស់ FBI

0

ទីក្រុងគៀវ៖ រដ្ឋាភិបាលអ៊ុយក្រែនបានរំលាយក្រសួងឯកភាពជាតិ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Aleksey Chernyshov បន្ទាប់ពីមានការចោ.ទប្រកាន់ថា លោក Chernyshov បានភៀសខ្លួនចេញពីប្រទេសចំពេលមានការស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួ.យ ដោយភ្នាក់ងារFBI។ នេះបើយោងតាមការលើកឡើងរបសសមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4F_NIitY_CqEWxDnCdn9Yjk4UaSJYIAmN5w9qcRizQ8Ftfw5IDTKeXvxAdVjg6u9E-GN9di51mwQI3BRS4C7imr5hCnf_Vz9d7JpRYyco9QI8nl02K__kVJiAObFJq8iMAI82YAqs0hA8819lYujCl4P4O1nKpyL8WqxZjnmjXpIQFt4u8hf-S8wChkZM/s1072/photo_2025-07-16_10-53-34%20(2).jpg
នាថ្ងៃអង្គារ ទី១៥ ខែកក្កដា សារព័ត៌មានបរទេសបានរាយការណ៍ថា លោក Chernyshov ដែលទទួលខុសត្រូវក្នុងការសម្របសម្រួលការវិលត្រឡប់របស់ជនជាតិអ៊ុយក្រែនពីបរទេស កំពុងស្ថិតក្នុងការស៊ើបអង្កេតលើការចោ.ទប្រកាន់ថាការផ្លាស់ប្តូរដីរដ្ឋដោយខុសច្បាប់ សម្រាប់អចលនទ្រព្យផ្ទាល់ខ្លួន។ ជនសង្ស័យផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងករណីនេះ គឺជាអតីតជំនួយការរបស់គាត់ ហើយទ្រព្យសម្បត្តិដែលស្ថិតក្រោមការត្រួតពិនិត្យ គឺជាប់ទាក់ទងនឹងអតីតប្រធានសន្តិសុខរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA4sKM7wj1PE1RWGLhvHtTEmW3g8KoS9gSrSwwj56ziFTD1wzElalRwr4gRmvJ45Kc4WJ4faqy0yklVFPFEwY0n9U3RMLUGUJSSOAHT3A1nAOYkyFxYK75_yuJoIaQDrbjXak48Pw9JrLJF4IxKal6Elm1jkmjwKdivteYbBvyLfBR5Nvx1fYM-Jx688yk/s4096/image_2025-07-17_09-25-14.png

កាលពីខែមុន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូទ្រីសជាមួយប្រធានាធិបតី Zelensky អ្នកកាសែតបានកត់សម្គាល់ថា លោក Chernyshov មិនបានត្រឡប់ទៅអ៊ុយក្រែនវិញទេ ដែលបង្កឱ្យមានការសង្ស័យថាគាត់កំពុងគេចខ្លួនពីការស៊ើបអង្កេត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix67unD7djNXq7U__UBpt7OeWEwh9qfxmZYK_iczPTdQdsmQv1nulk7LKArEmymCqTht8lpnsbaI5jbyOZZRpD7LhM90q-G-wyZ6LR_cr-I15zF-35XCAHACwf2Y_QEuK7PJwEaQLSmaFqhs4hxuog_Zeu49xJrdrFzqsJyE88hTparajces8K4h92iQJH/s1200/photo_2025-07-16_10-53-34.jpg
ចំណែកខាងការិយាល័យរបស់លោក Chernyshov បានបដិសេធការជាប់ពាក់ព័ន្ធរវាងការធ្វើដំណើរបរទេសរបស់គាត់ និងការស៊ើបអង្កេតនោះ ដោយសារ លោក Zelensky បានបង្ហាញការធ្វើដំណើរនោះជាផ្លូវការ។ ក្រោយមកលោក Chernyshov ក៏បានត្រឡប់មកវិញ តែទោះជាយ៉ាងណា សមាជិកសភាអ៊ុយក្រែន លោកZheleznyak បាននិយាយថា ឧបនាយករដ្ឋមន្ត្រីរូបនេះត្រូវបានបណ្តេញចេញហើយ រីឯក្រសួងដែលគាត់គ្រប់គ្រង ត្រូវបានរំលាយឲ្យរួមបញ្ចូលគ្នាជាមួយក្រសួងផ្សេងទៀត ដើម្បីចៀសវាងការចាត់ថាការផ្លាស់ប្តូរនេះថាគ្រាន់តែជា “ការរំលាយនៃឯកភាព” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIpLUGKUJ3sIgXO1INwsCada7ha4BV2aKBbVK1mz_mXfmZy3HQVzQEzhCPktzxoTMSQ19khjyqqA9mvJxCnfa8jJwsWQ9EgRjT0oNi7rFvUR3txGRrnc7vmJ9orU40rD_Z0PZbqR-Xbs22WsnUYU2GEJVEOu09h9CMFwk72Vizzv0zYEXeOtiTtEm01Hxd/s1180/photo_2025-07-16_10-53-35.jpg

ការប្រែប្រួលនេះ កើតមានចំពេលដែលការប៉ះទង្គិចផ្នែកនយោបាយកំពុងបន្តរីករាលដាលនៅក្នុងទីក្រុងគៀវ។ ការបិទក្រសួងនេះ ក៏ស្របពេលជាមួយនឹងការរុះរើគណៈរដ្ឋាភិបាលអ៊ុយក្រែនឲ្យកាន់តែទូលំទូលាយផងដែរ។ ក្នុងនោះ នាយករដ្ឋមន្ត្រី លោក Denis Shmigal នឹងត្រូវបានជំនួសដោយ លោក Yulia Sviridenko ហើយលោក Denis Shmigal នឹងត្រូវបានផ្លាស់ទៅក្រសួងការពារជាតិវិញ ខណៈដែលរដ្ឋមន្ត្រីការពារជាតិចាស់ លោក Rustem Umerov ត្រូវបានគេរាយការណ៍ថានឹងត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក៕

ទិញភូមិគ្រឹះបានមួយ! «ដុំថ្ម» មួយដុំនេះត្រូវបានគេដាក់ដេញថ្លៃ ក្នុងតម្លៃ៤លានដុល្លារ

0

ញូយ៉ក ៖ ដុំថ្មទម្ងន់ 54 ផោន (25 គីឡូក្រាម) ដែលជាបំណែកដ៏ធំបំផុតមួយនៃភពអង្គារបានធ្លាក់មកលើភពផែនដី ត្រូវបានគេដាក់ដេញថ្លៃនៅទីក្រុងញូយ៉ក ក្នុងតម្លៃចាប់ពី២លាន ទៅ៤លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC News របស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirGMAV2APpRSTtThPhaHTUXowbZhw3hJAYKyAzpTVm-f4JXY51jvkQtPvtT3EAmEeQqHOe6gXU94UOhV1-XlFOUAmhjb1pzXyKq90Gfw_jMYRyFrLA-A0h7ji8R5YZnJFxKvWOam1KhQEdOqo0bf3d1DFJ_QIdQrbr6KYW_NpdLdwB-PLjvcr1fmP5Ej5T/s1280/photo_2025-07-16_14-56-51.jpg

កាលពីថ្ងៃចន្ទ ទី១៣ កក្កដា សារព័ត៌មានមួយនេះបានឲ្យដឹងថា នៅសាលដេញថ្លៃ Sotheby’s ក្នុងទីក្រុងញូវយ៉ក បានដាក់លក់ដេញថ្លៃនូវអ្វីដែលគេស្គាល់ថា NWA 16788 ដែលជាផ្នែកមួយនៃការលក់វត្ថុបែបប្រវត្តិសាស្ត្រធម្មជាតិ និងគ្រោងឆ្អឹងដាយណូស័រ Ceratosaurus វ័យក្មេងដែលមានកម្ពស់ជាង 6 ហ្វីត (2 ម៉ែត្រ) និងជិត 11 ហ្វីត (3 ម៉ែត្រ) ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieYWSPOVIY7ITsaHAzjtGTFDAhRmBjgHGEA3xNZ8Rwdhh6tDbMWcC8gbgt75y6XFbp1nI-u9jo5NhIRA-zTBYUnH477_qIDHKkien1HkWqRZjPvHjr5wwkCojj1iZEEkG8rlRUJ2NnUzna_Tn7YBQPr2IB19wCmHAIdCxdPPlDjPcKOGYA1xFwiFBm2geK/s1200/image_2025-07-17_09-14-36%20(2).png
Sotheby’s និយាយថា៖ ថ្មអាចម៍ផ្កាយនេះត្រូវបានគេជឿថា បានហោះចេញពីផ្ទៃនៃភពព្រះអង្គារ បន្ទាប់ពីមានការវា.យប្រហារដោយអាចម៍ផ្កាយដ៏ធំមួយផ្សេងទៀតនៅក្នុងលំហ មុនពេលថ្មភពអង្គារនេះធ្វើដំណើរចម្ងាយ 225 លានគីឡូម៉ែត្រមកកាន់ផែនដី ធ្លាក់ចូលទៅក្នុងតំបន់សាហារ៉ា ប្រទេស Niger ក្នុងខែវិច្ឆិកា ឆ្នាំ 2023 និងត្រូវបានរកឃើញដោយអ្នកអង្កេតអាចម៍ផ្កាយម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqQ6CyrU-ufE2FSmQ9uOvlNFSfq80dGrxPaOTpn02rH2z95dbAOGp9PzwvM6mwNK4I0RCIQfehLNcNSrD4I_R6Beohx07mhWPxpxAiOkMwei7RYA7HQYUv80o1ttCWP3oseeO1lSZCR9iX5737Hk6mCAHriIIBokMiNRJhfsnjlVGIK8SNagzvIeYDX6qV/s649/image_2025-07-17_09-14-36.png
មូលហេតុដែលថ្មអាចម៍ផ្កាយមួយដុំនេះ អាចដាក់ដេញថ្លៃបានក្នុងតម្លៃដ៏ថ្លៃបែបនេះ គឺដោយសារតែកត្តាធំៗចំនួន ៥ រួមមាន៖ ១. វាជាបំណែកនៃអង្គធាតុក្រៅភពដែលកម្របំផុត។ ២. វាជាបំណែកនៃអង្គធាតុក្រៅភពធំបំផុតដែលត្រូវបានរកឃើញ។ ៣. វាផ្ដល់ផលប្រយោជន៍ខ្ពស់សម្រាប់ការសិក្សាផ្នែកវិទ្យាសាស្រ្ត និងការវិវត្តន៍នៃធាតុអាកាសនៅក្នុងលំហ។ ៤. ទីផ្សាប្រកួតប្រជែងរបស់មហាសេដ្ឋីដែលចូលចិត្តប្រមូលទិញវត្ថុកម្រ។ ៥. ឥទ្ធិពលនៃ Sotheby’s ដែលជាសាលដេញថ្លៃវត្ថុដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtZ-cABxsasAZwqBp0aQ1jSu8S8XPsEoc2x8-MHG0qEZy5PsjjzXspDLlXwpR3Ioz9v03mbbn5zZ_eKnz2hjA3HCKnmCPT6grDBWYNEQl-wvgOd50og10gWtXnYdJ6z29SEc9VotI__MmhhXz7WwVvPliOW-7IdvPrHT88W4cQTe1SjBeqM_Bui73I9_6x/s1100/photo_2025-07-16_14-56-50.jpg

គួរឲ្យដឹងថា ថ្មភពអង្គារមួយដុំនេះ គឺជាប្រភេទថ្មភ្នំភ្លើងដ៏កម្រដែលគេស្គាល់ថាជា olivine-microgabbroic shergottite មានប្រហែល 400 ដុំប៉ុណ្ណោះដែលត្រូវបានរកឃើញនៅលើផែនដី ប៉ុន្តែមានតែមួយដុំនេះគត់ ដែលអាចយកជាគំរូបាន ព្រោះវាមានប្រហែល 7% នៃវត្ថុធាតុភពអង្គារទាំងអស់ដែលគេបានស្គាល់។ ជាងនេះទៅទៀត វាក៏បានផ្ដល់នូវការយល់ដឹងបន្ថែមទៀតសម្រាប់មនុស្សលើភពផែនដី អំពីសណ្ឋានដី និងវដ្តជីវិតដែលអាចចាប់ផ្ដើមកើតមាននៅភពអង្គារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWPTQ4gZ8aXIDUXPiihJ53e_i_tfSXm6zLh8fkzbjUJ6VvzWkvBXMBXsv_ZbtmKnIY_2ty4kCkiQ0fT5eaoJQRqp8jncFWEQpUqPYFZbBeRYvnkzOqsslwwNGbiIjmZKjALEd05BvsQVRjuwbxiznRKBZOGW5HqAdeH6H4ChREwvFb-0BpoehE_PwXeB_H/s810/photo_2025-07-16_14-56-51%20(2).jpg

ការដេញថ្លៃនេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ “Geek Week” ប្រចាំឆ្នាំរបស់ Sotheby ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 16 ខែកក្កដា ដោយមានអ្នកចូលរួមមកពីជុំវិញពិភពលោកយ៉ាងអធិកអធម។ ទោះជាយ៉ាងណា មិនថាចុងបញ្ចប់វាត្រូវបានគេដេញថ្លៃយកទៅធ្វើជាកម្មសិទ្ធិឯកជន ឬតាំងនៅសារមន្ទីរនោះទេ ប៉ុន្តែ «ថ្មភពអង្គារ» មួយនេះ គឺជាការរំលឹកថាផែនដីមិនមែនជាភពតែមួយគត់ក្នុងលំហនោះទេ៕

Jennie រងការវែ.កញែ.កជាថ្មីដោយសារតែនាងឈប់រាំនៅលើឆាក

0

Jennie បានក្លាយជាចំណុចកណ្តាលនៃការជជែកវែកញែកពីអ្នកនិយមលេងអ៊ីធឺណិត បន្ទាប់ពីវីដេអូនៃការសម្តែងរបស់នាងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម។ ក្នុងឃ្លីបនោះ សមាជិក BLACKPINK រូបនេះបានឈប់រាំនៅកណ្ដាលឆាកសម្ដែងម្ដងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVmRG8xVkhynnYM3VtMguFSCLBA-9j8xgtSHlGOFIpdl1xzt9wSOWfMQ6qXwGJ4KA7Ds8O0H-evKIYSD1If30dqtWuZ1Qbj_kTBbh4JBxjfxPm6D7pAlMNe0tOwWvrTofCwDjJbeExAigr-jnRGGqCB-MVJVNu2buiIbtm2Mg529w0V2yDtz6hhT85QQAs/s1920/image_2025-07-16_11-27-29.png
មានមតិរិះគន់ចំៗជាច្រើនសំដៅលើ Jennie ជាពិសេសគឺថានាងខ្ជិលរាំណាស់។ អ្នកខ្លះថា Jennie ជាតារាចម្រៀង តែបើនាងមិនច្រៀង ឬរាំ តើនាងជាអ្វី? រួមទាំងសម្តីវែកញែកជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJj1abeT8uZwWHe6o-mKdKpqV5C2pzV91MpRjLnIuu_IPp_EslTFBchAmI5bD5YMvHksRS2Eyb7I_r_MTrl15Wmm4mdwgvp12nGUYx2Zkyvzvly4UPlQEXg6yZTxiLaCP9KAqGf3fVMx9ZhKWeJxK7lUrdmMcP0fRD7UsQx39ejvlJHmxiiY671yovPO-K/s2048/image_2025-07-16_11-27-19.png

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បាននិយាយការពារតារាស្រីរូបនេះផងដែរដោយ ថាវីដេអូនេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពនៅពេលនោះយ៉ាងត្រឹមត្រូវនោះទេ។ ពួកគេបាននិយាយថា Jennie កំពុងព្យាយាមកែតម្រូវឧបករណ៍ដែលពាក់នៅលើចង្កេះ របស់នាង អាចជាកាស ឬមីក្រូហ្វូនដូច្នេះនាងមិនអាចបន្តរាំដូចសមាជិកដទៃទៀតបានទេ ។ ទស្សនិកជនមួយចំនួនគិតថា ជាមួយនឹងបទពិសោធន៍សម្តែងជាច្រើនឆ្នាំ Jennie ត្រូវតែដោះស្រាយស្ថានការណ៍ឱ្យកាន់តែប្រសើរឡើង ជាជាងអនុញ្ញាតឱ្យការ សម្តែងត្រូវបានរំខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh57i3HZVgBTq6NIBcxPK4Mwxipd5auTs6o3GC36Tqq8AIMUC_0oYqXvJrgsCkHnCscmhlN7zAu7yF3ZZSJyr4VM1sdCM2_ow4CpCUFz8RwjpsaMhLaEbF3KHDrwgxV4gQ7JkfPqrX60dYLO9wZRIi0-cRu4-QywRRuHfrjLj4soTfEyaF_Cq-ykeLzg13A/s1799/image_2025-07-16_11-27-21.png

ភាពចម្រូងចម្រាសមិនបានឈប់ត្រឹមនោះទេ វីដេអូរបស់ Jennie សម្តែងបទ «Like Jennie» បានផ្ទុះឡើង។ អ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់ Jennie ដោយនិយាយថានាងមិនមែនជា idol ទេ ព្រោះក្រៅពីស្រែកទៅកាន់ហ្វូងមនុស្ស នាងមិនច្រៀងទាល់តែសោះ ដែលជាអ្វីដែលសិល្បករ K-Pop ទាំងអស់គួរតែអាចធ្វើបាន។ អ្នកខ្លះគិតថានាងមិនបានផ្តល់អ្វីឱ្យសោះក្រៅតែពីសម្តែង100%។ អ្នកគាំទ្រក៏និយាយការពារនាងដែរថា នាងធ្លាប់សម្តែងជាច្រើនបទពីមុនមក ហើយបទ «Like Jennie» មានក្បាច់រាំខ្លាំងៗ ដូច្នេះនាងមានការផ្តោតទៅលើ ក្បាច់រាំគឺអាចយល់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp59MKD_NmwHwTNrjR6coypxXf0_Zg_HqElpqRJkWqQjqTpO6gwh_4mg3Y0f4tZacNilkdGJQ8ZWAhJx3VnBjEWqLn0VYgbP2cI3WuN83p1rVc4ZPeoOaPyzykXLjeC9Ta_l4MYMSg3i3hCvZWkmM_GNhyphenhyphen-mm0oeq-YlAxNSoGlNoyzZqgptzbT59Gn6an/s1920/image_2025-07-16_11-27-26.png

គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តីរបស់ក្រុមចម្រៀង BLACKPINK នៅសហរដ្ឋអាម៉េរិក Jennie ក៏បានធ្វើឱ្យមានការរំជើបរំជួលពេញប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលនាងស្រាប់តែបង្ហាញអាវក្នុងដោយចេតនារយៈពេលប្រហែល ២ វិនាទីនៅលើឆាកនៅឯ SoFi Stadium ទីក្រុង Los Angeles ៕

ថៃនឹងជំរុញប្រទេសខ្លួនឱ្យក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក និធី ស៊ីព្រែ នាយករងវិទ្យាស្ថានទំនាក់ទំនងទីផ្សារវិស័យទេសចរណ៍ថៃ បាននិយាយក្នុងសិក្ខាសាលាស្តីពី «Decode 2025: The Mid-Year Signal សញ្ញាសេដ្ឋកិច្ចពិភពលោក ការផ្លាស់ប្តូរអនាគតសេដ្ឋកិច្ចថៃ» ថា វិស័យទេសចរណ៍គឺជាក្តីសង្ឃឹមមួយដើម្បីជំរុញសេដ្ឋកិច្ចថៃ ប៉ុន្តែរយៈពេលចុងក្រោយនេះ វិស័យទេសចរណ៍ថៃធ្លាក់ចុះដោយសារជំងឺរាតត្បាត និងវិបត្តិផ្សេងៗ ។ វិទ្យាស្ថានទំនាក់ទំនងទីផ្សារវិស័យទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនឹងព្យាយាមជំរុញវិស័យទេសចរណ៍ឱ្យរួចផុតពីវិបត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjowK-62tTVn_5LeCaLBCuKEnfhzkuzMUzCEsgjU2fHcEfBnmujUADqNTPKJXfzDF6HsLWr3JfHaIgn3FVgRYz6NHZsdm6F2QZAeRXRIUJqIF-tqdnEDRdlAznHB0pK8Ck0ZszGtXoSoKAb0RIt-AFrHYkYZ2E6UCvlerejINk6yKooklrUg50hO7qVYGs2/s1200/image_2025-07-17_08-47-22.png

នៅឆ្នាំ២០២៥ វិស័យទេសចរណ៍ថៃបានធ្លាក់ចុះដូចបណ្តាឆ្នាំមុនៗ ហើយបារម្ភថា ប្រទេសថៃអាចពុំមែនជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេសទៀតទេ ។ ហេតុនេះ វិទ្យាស្ថានទំនាក់ទំនងទីផ្សារវិស័យទេសចរណ៍នឹងព្យាយាមធ្វើឱ្យប្រទេសថៃក្លាយជាមេដែកឆក់ទាក់ទាញភ្ញៀវទេសចរបរទេសដើម្បីប្រមូលប្រាក់ជួយសេដ្ឋកិច្ចបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGpuLebaV2ymLURVW8BWBVqbb_obeSBO4th2x-py8rvUjK3EDlsmkmOACaap6ab_QPjzBnaNKTUGOsv62fRTxfsDFXUpB7OyEIeeJQ9H6T8-pCsFZ2WZ-mZ61QIiVTFIuSPN8C-XzSAQLWFYBm451Q7rPP6pg3DLf5OquvMgYcCJqL8f6dnXbgNzMGLkcz/s2880/image_2025-07-17_08-47-07.png

ឆ្នាំនេះ ពុំទាន់ប្រាកដចិត្តថា តើចំនួនភ្ញៀវទេសចរបរទេសនឹងមកកម្សាន្តនៅប្រទេសថៃតាមគោលដៅដែរឬទេ ពីព្រោះចំនួនភ្ញៀវទេសចរបច្ចុប្បន្ន ដែលគិតតាំងពីដើមឆ្នាំ២០២៥ ធ្លាក់ចុះ ៥% ទោះជាមានការងើបឡើងវិញក្តី បើធៀបនឹងឆ្នាំ២០១៩ មុនការឆ្លងជំងឺកូវីដ ។ ការធ្លាក់ចុះចំនួនភ្ញៀវទេសចរមួយផ្នែកដោយសារការធ្លាក់ចុះភ្ញៀវទេសចរចិន ប៉ុន្តែនៅចុងឆ្នាំនេះ អាចនឹងមានភ្ញៀវទេសចរបរទេសមកលេងថៃច្រើនជាងមុន ហើយប្រាក់ចំណូលពីវិស័យទេសចរណ៍ក៏កើនឡើងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCTXP50dz4OdXWuC1FyS0pQu-1Ozazqj0t9h2UEaTuF5fK56V70KKHGsQHG3JJtB6acSuBRhp2BKgSktO69ObuJ7LpLE_M6L09YnAGhT9rXPaEw8MZFq35Xwm8QLZ5f6p-xFyANIHve45abE4302RcYJfHDn0z2xEc35UuwsVuWksYsS8nepucjVRCplf/s5000/image_2025-07-17_08-47-12%20(2).png

យើងពុំផ្តោតសំខាន់លើភ្ញៀវទេសចរបរទេសតែម្យ៉ាងទេ ពីព្រោះភ្ញៀវទេសចរថៃក៏សំខាន់ដែរ ប៉ុន្តែប្រាក់ចំណូលពីភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរថៃខុសគ្នាច្រើន ។ ថៃទទួលបានចំណូលសរុបពីវិស័យទេសចរណ៍ ចំនួន៣លានលានបាត ក្នុងនោះចំណូលពីភ្ញៀវទេសចរបរទេស ស្មើ២លានលានបាត និងចំណូលពីភ្ញៀវទេសចរថៃ ស្មើ១លានលានបាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAMpOGag01rrwhsV1RMbmxGqEa7vEpVAImol3OQcUoHhLHv-Z7Ev5a4amQfgyUx9p5GpbM-yBurosXuGkvIRJNH0nXyZE8hfiQ-WntXtOXBtydL9gYtShM5fo5GCZ-gQerCf96yltgxpsNCD9-hmyvtNCR21S_sKZirMmerqlOs6PWVnMU4Dnpu9HlXdPO/s1120/image_2025-07-17_08-47-12.png
យើងចាត់ទុកថា វិស័យទេសចរណ៍ថៃងើបឡើងឆាប់រហ័សជាងប្រទេសផ្សេងៗក្រោយជំងឺកូវីដ ប៉ុន្តែពេលប្រទេសផ្សេងៗប្រឹងប្រែងជំរុញវិស័យទេសចរណ៍យ៉ាងខ្លាំង ក្នុងនោះក៏មានចិនផងដែរដែលទាក់ទាញភ្ញៀវទេសចរបរទេស គឺធ្វើឱ្យបណ្តាប្រទេសលើពិភពលោកប្រកួតប្រជែងគ្នាខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរ ។ បច្ចុប្បន្ន ភ្ញៀវទេសចរចាប់អារម្មណ៍លើទេសចរណ៍សុខភាពកាន់តែច្រើន និងយកចិត្តទុកដាក់ថែទាំសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5cU9GlddBSiMWcj9SGiTKBXYiKjg15Crsj0FccVN0qFXMVbbLmDozChsaqd4twUoh2uB-_87Ti68CYQj-G9okVoSTcGypb8oI4A-tD2hzKxpmOjTEAwSIQO_gcqramAZkezywwiOwfWpxZDKlVrOWS33BFSBi99YvQ6HxTGifJy8Rd0stYOG5CimbDsAd/s1024/image_2025-07-17_08-47-22%20(2).png

ដូច្នេះ ចាប់ពីពេលនេះ ថៃនឹងផ្តោតលើទេសចរណ៍ប្រភេទ Health and Wellness រួមទាំងទេសចរណ៍កីឡា ដោយរៀបចំការប្រកួតកីឡាធំៗដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម ។ ក្រៅពីនេះ ថៃមានកន្លែងទាក់ទាញភ្ញៀវទេសចរថ្មី គឺទេសចរណ៍នៅតាមរោងភាពយន្ត និងការប្រគំតន្ត្រីលំដាប់ពិភពលោកដើម្បីជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនតាមរយៈដំណើរកម្សាន្តពេលយប់ ។ នេះបើតាមការលើកឡើងរបស់លោក និធី ស៊ីព្រែ នាយករងវិទ្យាស្ថានទំនាក់ទំនងទីផ្សារវិស័យទេសចរណ៍ ៕

អ្នកនាង ខាត់ សុឃីម ស្នើឱ្យអ្នកសិល្បៈមានជម្លោះនឹងគ្នាដោះស្រាយនៅខាងក្រៅជាង ផ្តល់បទសម្ភាសន៍

0

ស្របពេលវិស័យសិល្បៈកំពុងមានរឿងក្តៅគគុកអំពីសិស្សប្អូនមិនគោរពរៀមច្បងតារាពហុជំនាញ ខាត់ សុឃីម បានចេញមកសំណូមឱ្យអ្នកសិល្បៈដែលពាក់ព័ន្ធនឹងជម្លោះដោះ ស្រាយគ្នានៅខាងក្រៅ។ ការចេញមកស្នើសុំបែបនេះដោយសារតែអ្នកនាង ខាត់ សុឃីម មើលឃើញថាកាន់តែក្តៅទប់លែងជាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqxLIIbyCtVK3FxPTMwJhOqRGKLSdsybIkxeBbB2r0hl_I1m7XtBYXMtahuR0VhN5i8njJUAsQ-rv2bOMmCZVcBaX91iJFoLkX49k-frEdoKCnYPb9FF_e-Maa9fGv4A08CGQrh_o_JHB49DliqAUYIrl8ugyaPuzKGVmcB2Gk6A89dcVxr9JvhG8YMjx/s2048/image_2025-07-16_13-52-29.png

នៅរសៀលថ្ងៃទី១៦ កក្កដា នេះអ្នកនាង ខាត់ សុឃីម ដែលមានឈ្មោះបោះសំឡេងក្នុង អាជីពសិល្បៈបានចេញមកបង្ហោះយ៉ាងដូច្នេះថា «ក្នុងនាមអ្នកសិល្បៈ និង ពលរដ្ឋ មួយរូប សូមសំណូមពរប្អូនៗសិល្បៈក៏ដូចជាប្អូនៗដែលពាក់ព័ន្ធក្នុងជម្លោះទាំងអស់ណាត់គ្នា ជួបខាងក្រៅ រកខុសត្រូវ ដោះស្រាយទៅ ព្រោះ ខ្ញុំឃើញថា កាន់តែក្តៅ ទប់លែងជាប់រៀងខ្លួនហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS-K8Qysr8fD6boKM4Y_hq-WpBl1T3El3hMBUl5ETwEUyOM45KZynpbEyxM_JZP2Dpy-NeyjdFcJfLv3ZAvxc-QVoG8uUv5AoVpj0owGVv_Gow4DrJQxK5VoLXwYOjcZjYyRaIT3dTME8gIked5J1wu5Ovb2PhlcAAwhcvB8pKTsLfqjzfN4zIzGRFSwPU/s1440/image_2025-07-16_13-52-31%20(2).png

តារាពហុជំនាញរូបនេះបានបន្តទៀតថា «អ្នកទាំងអស់គ្នាសុទ្ធតែមានឥទ្ធិពល ទេពកោសល្យ អាចធ្វើឱ្យ អ្នកគាំទ្រ សើច យំ សប្បាយ ខឹងតាមបាន។ ក្នុងអ្នកគាំទ្រនោះ ក៏មានបងម្នាក់ដែរ ដូច្នេះសូមប្អូនៗទាំងអស់បើអាចបញ្ចប់បានគួរតែបញ្ចប់ទៅ ។ ជាពិសេសកម្មពិធីសម្ភាសន៍អ្នកសិល្បៈទាំងអស់មេត្តាអធ្យាស្រ័យសម្រួលសំណួរ ឬ កាត់ចោល ខ្លះទៅនៅសំនួរណាដែលអាចបង្កអោយមានបញ្ហាដល់សង្គម និង អ្នកដទៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrQtfpmWtvnOgsQqtdpA8QiWjSyeV-qT1XV-d6BEVK0aNDXCo0jZFrHUjCcj6V67032FhYn4YJ0zA-pAQzdaN-fhJFww1ryuuiUE70DJVWIi_leo_RHIz71HqFTJabQX1kkF6lwvsFogDNWy8Z9TiRHEQDnCbHWXXMyf_sYokg-U0kpnrV2PcnKLSk530z/s1413/image_2025-07-16_13-52-31.png
សំណេរចុងក្រោយរបស់អ្នកនាង ខាត់ សុឃីម បានបង្ហាញថាខ្លួនអ្នកនាងគឺគោរព ស្រលាញ់និងទទួលស្គាល់សមត្ថភាពជាធនធានល្អអាចជួយអោយសិល្បៈខ្មែរ បានរីកចម្រើនបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOMNbU-DNb6Gq0wqTIxBLM4OOiSpGJbpmoUrhvITzUh8ndV_XQckIpj7IxqHEl3wJHXF24_qtNTOJdRMFJ0LXHLIkUWKGl2hIVO2zm9uppjqZVTVBUlPH-ScsHdFLUbofStgR-LYq6xhk5_7rkFwAiAEdG6v6jrkR8v9FvmEQQVbjteVZpJPTVo8Ckh8_U/s847/image_2025-07-16_13-52-28.png

គួរឱ្យដឹងថា វិស័យសិល្បៈក្នុងស្រុកមានការវែកញែកក្តៅគគុកគឺបន្ទាប់ពីតារាចម្រៀង យក់ ថិតរដ្ឋា ចេញមកលាតត្រដាងបន្ថែមទៀតអំពីអ្នកជំនាន់ក្រោយដែលមិនគោរពនាងនិងស្វាមីជារៀមច្បង៕

នាយករដ្ឋមន្ត្រីស្តីទីថៃចោទប្រកាន់ថា ហេតុការណ៍ចលាចលនៅប្រាសាទតាមាន់ធំកើតឡើងដោយសារការញុះញង់

0

ប្រទេសថៃ ៖ លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានតួនាទីជានាយករដ្ឋមន្ត្រីថៃស្តីទីនិយាយថា រដ្ឋាភិបាលថៃពុំពេញចិត្តជាមួយកម្ពុជាយ៉ាងខ្លាំងរួចទៅហើយ ដូច្នេះ សូមកងទ័ព និងពលរដ្ឋថៃអត់ធ្មត់នឹងហេតុការណ៍កើតឡើងផ្សេងៗ ។ លោកប្រាប់កុំឱ្យពលរដ្ឋស្តាប់ពាក្យសម្តីរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពីព្រោះសម្តេចគ្រាន់តែជាឪពុករបស់នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBmnVfFHy1MRMqnuf_CUL5izCgYOVv-SpunJvUMcC59rcerEAl0phJAEO4jac5OtjIomeijUJ41AZfpiqdAFtz_3w7Yl4m1tEZlex9QoA2CiKwcplvvfri0hhyphenhyphenP_m_i17PT_iQsieImaJiNohaL85n5a5d84baVmTBl_jGw7n_nXj6AC2O0MJBIPmMKvVa/s1200/photo_2025-07-16_11-24-40%20(2).jpg

នៅថ្ងៃទី១៦ ខែកក្កដា ក្នុងអាកាសយានដ្ឋានដងមឿង លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានតួនាទីជានាយករដ្ឋមន្ត្រីថៃស្តីទី បាននិយាយពីហេតុការណ៍ចលាចលនៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៥ ខែកក្កដា ថា វាជារឿងពុំចង់ឱ្យកើតឡើង ហើយលោកចោទប្រកាន់ថា នេះជាការញុះញង់ ។ លោកព្យាយាមបញ្ជាឱ្យកងទ័ពថៃប្រុងប្រយ័ត្ន និងអត់ធ្មត់ឱ្យខ្លាំងដើម្បីការពារកុំឱ្យហេតុការណ៍កើតឡើងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSy4y6IAWqo-4oLxCiv9u07X16wl3JMRq26chJ8-WF12YH09DawpE13Wd7Sg5Jhmf9a432vSsgXNL2Mq9EmG6MVciNtl0i0vSLKxfXVOBszf2MxDlrIZylPiS2sUexGYCM9BgKdm4bDqq1FWl4eRbsDcEjQgVNcbi-9KXF9OYIR_8pdfGWLGLqAJV7hN-0/s1280/photo_2025-07-16_11-24-40.jpg
លោកចោទប្រកាន់ថា កម្ពុជានឹងប្រើប្រាស់វិធីបែបនេះដើម្បីឱ្យមានការប៉ះទង្គិចគ្នា ឬកើតអំពើហិង្សា ហើយកងទ័ពថៃយល់ និងព្យាយាមធ្វើឱ្យល្អបំផុត ពុំប្រើប្រាស់កម្លាំងដោះស្រាយបញ្ហា ។ យើងមិនឱ្យគេចោទប្រកាន់ពីការប្រើប្រាស់ហិង្សាដើម្បីដណ្តើមទឹកដីកម្ពុជា រីឯប្រាសាទតាមាន់ធំ យើងមានវិធានការទប់ស្កាត់រួចហើយ គឺបើកតំបន់ខ្លះ បិទតំបន់ខ្លះ ត្រូវតែការពារតំបន់ ដែលតំបន់នេះស្ថិតក្រោមការទទួលខុសត្រូវរបស់លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXGpSYs0FK1rjPAXaS_TdjFSsuNpNXxFjc2KfqdUJvJ6jGw66hgGhMDbOHmEaZaYnZGDUXoEsjMhXb8hIdBx4BNKOs4c8jhx05h1ZU8DX8L_lcR6iKC_tEYJjkPcGDTrBraqPW6G0G2l4GPTRmRerT66A-z2_jNz-PQM41YVLBkKDyLaMcEdwP6DdsGp8Y/s773/517397364_1317208607072207_9115220957212761348_n.jpg

លោកបន្តថា ថៃបារម្ភពីការប៉ះទង្គិចឈានទៅប្រើប្រាស់អំពើហិង្សា ជាពិសេស ពលរដ្ឋថៃរស់នៅព្រំដែន និងកងទ័ព ។ រដ្ឋាភិបាលថៃពុំពេញជាមួយកម្ពុជាយ៉ាងខ្លាំងរួចទៅហើយ រីឯការទូតវិញ គឺរដ្ឋមន្ត្រីក្រសួងការបរទេសបានដំណើរការតាមដំណាក់កាល និងមានការពិចារណាកោះហៅឯកអគ្គរាជទូតថៃត្រឡប់មកវិញ ដែលជាវិធានការធ្ងន់ធ្ងរសម្រាប់ការទូត ។ ហេតុនេះ យើងកុំធ្លាក់ទៅក្នុងហ្គេមរបស់គេ និងកុំស្តាប់សម្តេចតេជោ ហ៊ុន សែន ខ្លាំងពេក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimX2AexIioI2mcSmlfiYaU7SVQyn6aecVYpbRJS_C0I6DkCehT-FOeYp7ODxWvd-jJdk-D7ocxLvZYXB3aRUxoxRvRsCLlxJPiVE4pbOPeMAjtDVwsVcWtVhtFzn7ZVt3NHbIJplNmkFW7XrVd8OGiK2fncPGh0jzAIi5w4_LUNbz6hzPYt2v321jig_Gb/s1040/518285539_1317208627072205_7201144271440705362_n.jpg
លោកថា សម្តេចតេជោ ហ៊ុន សែន ពុំមែនជាមេដឹកនាំផ្លូវការរបស់កម្ពុជាទេ សម្តេចពុំពាក់ព័ន្ធនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន គ្រាន់តែជាមនុស្សម្នាក់កាន់តំណែងជាប្រធានព្រឹទ្ធសភា និងគ្មានអំណាចចរចា ។ ថៃប្រកាន់យកការចរចាគោរពតាមច្បាប់អន្តរជាតិ និងជជែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb3y4RWyroA-jrjsgjOj6TbHT04Ok6w5Ivjk51y3FwPVZzp3FjLUrb_OPBq7H2mfbUmnQHhj8ZRDn7Z0Fra0x77HWRky4A4g92cCdskUG1zp0MQP91i4kK9wAkdLHjKB0L3XQq3YzXeiKjrT31fVVIRcQEGGGiIo-5hi4ThgLTJgKM89xope5JmjbJlP_H/s1003/518365170_1317208673738867_2490263957227441021_n.jpg
ខ្ញុំសូមឱ្យពលរដ្ឋថៃអត់ធ្មត់ យើងព្យាយាមដោះស្រាយបញ្ហានេះឱ្យល្អបំផុតដើម្បីកុំឱ្យប្រទេសថៃបាត់បង់ផលប្រយោជន៍ និងពុំបាត់បង់អធិបតេយ្យភាព យើងនឹងពុំយល់ព្រមទេ ទោះជាទំនាក់ទំនងរបស់អ្នកណាក៏ដោយ ។ ការចរចា ឬទាញយកផលប្រយោជន៍ គឺរដ្ឋាភិបាលថៃអាណត្តិនេះនឹងពុំផ្តល់ឱកាសឱ្យធ្វើបែបនេះ រួមទាំងចាត់វិធានការយ៉ាងពេញទំហឹង ប្រសិនបើមានហេតុការណ៍នេះកើតឡើងទៀត ។ នេះបើតាមការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpCwhnoY-MkzHwIEu5OsX5r9KITVqn_uLBeIgJIvqRsdCvCI5_lyCXijvqi0moeGmhZbR5s975ui1KjoCAAEtHdVrTD5zX5tlKXW5jjLwPqcYspFO18c1HvdcholKoiCIM05QpQbwcrf-ndLpuyJjiKv0A-PxXIACvYrtgvqSCBP1aEWvkv_dcHfiyaUni/s1280/518392656_1317208670405534_3857411612705174013_n.jpg

នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃចោទប្រកាន់ថា ហេតុការណ៍ចលាចលកើតឡើងនៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៥ ខែកក្កដា គឺជាការញុះញង់របស់កម្ពុជាចង់ឱ្យមានការប៉ះទង្គិច ហើយប្រាប់ឱ្យកងទ័ព និងពលរដ្ឋខ្លួនអត់ធ្មត់ ។ ប៉ុន្តែការពិត ហេតុការណ៍នេះកើតឡើងដោយសារកងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យឡើងប្រាសាទតាមាន់ធំ ដែលជាសម្បត្តិរបស់ខ្មែរ ប៉ុន្តែស្ត្រីខ្មែរតវ៉ាថា ប្រាសាទនេះជារបស់ខ្មែរ ទើបធ្វើឱ្យកងទ័ពថៃខឹង និងប្រមូលផ្តុំគ្នាឡើងប្រាសាទដើម្បីបណ្តេញពលរដ្ឋខ្មែរជាម្ចាស់ប្រាសាទ ៕

ក្តៅគគុក! តារាចម្រៀង វ៉ាន់ នីឡា ថាការឱ្យខ្លួនប្រាណប្តូរនឹងការងារគឺអាស្រ័យលើបុគ្គល

0

ថ្មីៗនេះវិស័យសិល្បៈបានបង្កឱ្យមានការជជែកវែកយ៉ាងច្រើនដោយមានការលើកឡើងថានារីៗលះបង់ខ្លួនប្រាណដើម្បីទទួលបានតួនាទីក្នុងខ្សែភាពយន្ត។ ជុំវិញបញ្ហាដែល កំពុងក្តៅគគុកនេះតារាចម្រៀង វ៉ាន់ នីឡា បានបញ្ចេញចំណាប់ អារម្មណ៍របស់ខ្លួនដោយ យល់ឃើញថាការធ្វើនេះគឺអាស្រ័យលើបុគ្គលហើយយើងអាចបដិសេធបានប្រសិនបើមិនព្រម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg81gaL0TH7pq6qyMgSGZ5J4Rs0tLFJCVHa7S-xs4OL50JqDjQjcAo_A_TPvZ6EibQoVrElEi5WK2PcUL1CSugpqAlxdkXmmXmar6uWZn72rHbgIdQOZFNk68Gfe2TI1EG2t7HQxEVcd6K7O9NRCe8pl0K46nCPjvCA0Ngc0IFwaPkE0FTY2j0YSLbMk657/s1284/image_2025-07-16_14-32-38.png
នៅថ្ងៃទី១៥ កក្កដា តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះសំណេរថា «ហ៊ឹម…… ឱ្យតែអ្នក សិល្បៈដឹងតែត្រូវឱ្យខ្លួនប្រាណគេដើម្បីល្បី ដើម្បីបានថតមងហ្អី?? នារីតែងតែជាជន រងគ្រោះមិនថាការងារជាអ្វីហើយសំខាន់គឺនារីដែលនៅ ក្នុងវិស័យសិល្បៈផ្ទាល់តែម្តង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9jeEqHRVzYXQ3gfV4oYUdgudfgNxNjHavbLkG0ScFQT9NiOcX6Av2C4T9H1EWXpXHrv1Qcls6tVHhs-KRtAYoXIMqBGQyDL7Yq2opE6m4u9QOWNozxjN7e2QHkHfQFQQoQTROlS0C1WxqVa5zLuzeMJ_4JK8Kz2cAhl8E0ILI3sULYYQPfR2HPv2ZodJ/s2048/image_2025-07-16_14-32-40.png

តារាស្រីរូបនេះ បានលើកឡើងថា «រឿងឱ្យខ្លួនប្តូរនឹងការងារនេះគឺវាអាស្រ័យលើបុគ្គល ហើយពេលខ្លះវាក៏មិនមែនជាការប្តូរវាជាការពេញចិត្តរវាងមនុស្សទាំងសងខាង ហើយមិនមែនគ្រប់សិល្បការិនីគេត្រូវតែឆ្លងកាត់បែបនេះ។ ហើយមួយទៀតបើសិនជាមានបញ្ហានេះកើតឡើងគឺយើងមានសិទ្ធិបដិសេធមិនមែនដាច់ខាតត្រូវតែទៅជាមួយគេដើម្បីប្តូរយកអ្វីមួយនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOsXtsGofOiKyy-CEt8jVale5l1uJ4dSCkS4POCh6W4B5Yiqvv8dmC6lYC31xaAKrPHBHipOq-iN_IskM3PdprPnXgJtRR_hnf3qakGpMQfPseFkAMTJyAnqvMBA_46flVFIj6Sdx37_Oz3Bey5F5uSZt9PKojJrZ4A_ixkEK6y4_UirfRU9q_yBJjAQxS/s1986/image_2025-07-16_14-32-27.png

កញ្ញា វ៉ាន់ នីឡា ថា ព្រោះតែមានរឿងបែបនេះហើយទើបឪពុកម្តាយមួយចំនួន មិនអនុញ្ញាតឱ្យកូនចូលសិល្បៈទេដោយសារតែព្រួយបារម្ភចំពោះបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsW0avNpk82KD7eNB2sy0iaaylLeMfzHWAhpKVKt0NftJ4wKsSJrLNe-kcaNxCvONUKABmvxvvqVVcnddWdiufc89GjlfDDytQgUa-Kp6J1TBSZLUUag6g0CIL-hfYGl5BK-R2nF6GLRpJYbOXnOfjiVm-XEBubVeQW7fQKldDy902Mav-GvKLuX0syiU1/s1584/image_2025-07-16_14-32-29.png

គួរបញ្ជាក់ផងដែរថា ផលិតករ អ្នកសិល្បៈ និងអ្នកដែលធ្វើការក្នុងវិស័យសិល្បៈមួយចំនួនបានចេញមកនិយាយយ៉ាងក្តៅគគុកបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អ្នកដឹកនាំរឿងម្នាក់ល្បួងក្មេងស្រីៗធ្វើរឿងមិនគប្បីដើម្បីបានតួនាទីសម្តែងក្នុងខ្សែភាពយន្ត។ អ្នកមួយចំនួនថែមទាំងបានដាក់រហ័សនាមឱ្យអ្នកដឹកនាំរឿងរូបនោះថាជា P Diddy ខ្មែរទៀតផង៕

ស្ត្រីថៃដែលល្បីប្រមូលព្រះចៅអធិការវត្ត និងព្រះសង្ឃជាច្រើនអង្គធ្វើប្តី ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងលំនៅឋាន

0

ប្រទេសថៃ ៖ សារព័ត៌មាន Thai TV Social រាយការណ៍នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា ស្ត្រីថៃឈ្មោះ ស៊ីកាកូស ដែលបានប្រមូលព្រះចៅអធិការវត្តល្បីៗ និងព្រះសង្ឃជាច្រើនអង្គធ្វើប្តី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងលំនៅឋាន ពីបទស្ត្រីរូបនេះជំរិតទារប្រាក់ពីព្រះចៅអធិការវត្ត ហើយផ្ទេរប្រាក់ទៅវែបសាយល្បែងអនឡាញជាច្រើនលើក ហើយក្នុង១លើក នាងផ្ទេរប្រាក់រហូតដល់៥សែនបាត ។ រីឯប្រាក់ទទួលបានពីព្រះសង្ឃ ចំនួន៣៨៥លានបាត ពេលនេះ នាងនៅសល់ប្រាក់ក្នុងគណនីធនាគារតែ៨ពាន់បាតប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaYlQXL8oLfxsTYA14LVuNnAmOa4WniQ5VaQ9iz8noPV-398Mdxl5KtCZV2x46ibiFOL_qZX-peQ3EOXRCbca8m25m_QnVcNwrUrW6Rk0QuT3q9HJgpxFj3mithJWXk-EbV-t-wvT3bsqI9NEkEPXswpnMNDqXjKuzRFPmADLJ6Hswzg1XGnTblA77DGB2/s1200/photo_2025-07-16_14-21-19.jpg

កាលពីថ្ងៃទី១៥ ខែកក្កដា នៅនាយកដ្ឋានបង្ក្រាបបទល្មើសទីក្រុងបាងកក សមត្ថកិច្ចថៃបានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន ស្តីពីការចាប់ខ្លួនស្ត្រីថៃដែលប្រមូលព្រះចៅអធិការវត្តល្បីៗ និងព្រះសង្ឃជាច្រើនអង្គធ្វើប្តី ។ ស្ត្រីឈ្មោះ ស៊ីកាកូស ឬឈ្មោះ វិឡាវ៉ាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទគាំទ្រឱ្យព្រះសង្ឃប្រព្រឹត្តល្មើស, ទទួលរបស់លួច និងលាងលុយកខ្វក់ ។ ក្រៅពីនេះ សមត្ថកិច្ចក៏បានចោទប្រកាន់អតីតព្រះចៅអធិការវត្ត «ឈូជិតថាំម៉ារ៉ាម» ព្រះនាម ស៊ុមផុង ធិតូសូ ពីបទប្រព្រឹត្តល្មើសតួនាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCvJvx1H7fasKTA1x6rhGxB-YhaydCiTrkXgOrZkw9P0fiLBmBbPW8qgvSDy_8J2UQzZJ9QByDkUw21TG6mzsP0vJMwYohkmW9YJ_-hJLPiFs6ldQd-hXgR_Bmpwq8bvvOS45yU929ubJP4bYloy6_8DHmggbcpa_OltdWj7bXLxIZZiq_Kg5kEqgad4Gi/s1280/photo_2025-07-16_14-21-20%20(2).jpg

តាមការត្រួតពិនិត្យចំនួនប្រាក់រយៈពេល៣ឆ្នាំឃើញថា ស្ត្រីឈ្មោះ ស៊ីកាកូស មានប្រាក់ក្នុងគណនីធនាគារច្រើនរហូតដល់៣៨៥លានបាត ហើយនាងបានផ្ទេរប្រាក់ចូលក្នុងវែបសាយល្បែងអនឡាញជាញឹកញាប់ គឺការផ្ទេរប្រាក់១លើក ស្មើ៥សែនបាត ។ ពេលនេះ នាងនៅសល់ប្រាក់ក្នុងគណនីធនាគារតែ៨ពាន់បាតប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiZH3TL1muEPY22bmmY-Sa0VY-H1fN21CZTlh3baMHT-hAJu5SAhyPtzwauz2ICISDMhNGhThZnTQ4p589a1rnOgFg8K2f021utSpetBfLDK1_VoRMzobUj5pngB798rNhwOkQDr4oMRkBtrgSHQ-1EUcQvDSqtheNxe3SQJMEUrxR4O2-IeU2ozyr_7Hy/s640/photo_2025-07-16_14-21-20%20(3).jpg

សមត្ថកិច្ចបានបែងចែកព្រះចៅអធិការវត្ត និងព្រះសង្ឃដែលមានទំនាក់ទំនងស្នេហាជាមួយស្ត្រីឈ្មោះ ស៊ីកាកូស ជា៣ក្រុម រួមមាន ៖

ក្រុមទី១-ព្រះសង្ឃដែលទទួលស្គាល់ថា បានរួមមេត្រីជាមួយ ស៊ីកាកូស ស្មើ៩អង្គ ក្នុងនោះព្រះសង្ឃ៨អង្គបានសឹក និងនៅសល់១អង្គ
ក្រុមទី២-ព្រះសង្ឃមានទំនាក់ទំនងស្នេហាជាមួយ ស៊ីកាកូស ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ពីការរួមមេត្រី និង
ក្រុមទី៣-ព្រះសង្ឃមានអាកប្បកិរយាមិនសមរម្យ ហើយសមត្ថកិច្ចកំពុងរាប់ចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_T-4hg2dhXrdXj6J8ykN_WY83uFEOh5qdO93Z-08x0g1pIahCZG4nhXY-XLI9ho5P4MkSB58PqLanzsQfX2BxafMWv7uEMKW0VZNkI0cbpzbVRaBxvgCK4_9oLS7zpSa__u0LMozHc1iu0q4rSWMvEnBilOAM_Y7F4A-ROwwSzYzZ8AF57Xx-lX6X_sm7/s1280/photo_2025-07-16_14-21-20.jpg

ជាមួយគ្នានេះ មានជនរងគ្រោះចំនួន២នាក់ បានដាក់ពាក្យបណ្តឹងស្ត្រីឈ្មោះ ស៊ីកាកូស រួមមាន ៖

១-អតីតប្រធានការិយាល័យពុទ្ធសាសនាខេត្តពិជិត និយាយថា ត្រូវបាន ស៊ីកាកូស បោកបញ្ឆោតខ្ចីប្រាក់ចំនួន៤សែនបាត ហើយប្រាប់ថា ឈឺធ្ងន់ត្រូវវះកាត់ ប៉ុន្តែនាងពុំបានវះកាត់ឡើយ និង
២-អតីតព្រះគ្រូជំនួយព្រះចៅអធិការវត្តសូថន ត្រូវបាន ស៊ីកាកូស គំរាមលាតត្រដាងរឿងស្នេហា ប្រសិនបើពុំផ្ទេរឱ្យនាង ចំនួន៨ពាន់បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBiFgCnRpYTi8XibDikayiFHWZqjxohvbyw8AgBNt-_OW4FdNLUoKpw0pKiJuU60JQJqRUp3J4onsbGT_hUBQ79v8ercKstmfwYk3utKlbRgd7lIhYEiLELU3jd_vkUDIk0P7Z9myBoeYgLnlAun-l6U48rJgACYptx5Bkt1nU1oPtYUuKMduBVMnQEtU1/s1280/photo_2025-07-16_14-21-19%20(2).jpg

អគ្គលេខាធិការរងនៃការិយាល័យប្រឆាំងលាងលុយកខ្វក់ លោក កាក់ម៉ុនឡៈស៊ីត វង្សបុតណយ ឱ្យដឹងថា ទង្វើរបស់ស្ត្រីឈ្មោះ ស៊ីកាកូស និងព្រះសង្ឃជាច្រើនអង្គជាបទល្មើសលាងលុយកខ្វក់ ។ ការិយាល័យនឹងត្រួតពិនិត្យទ្រព្យសម្បត្តិទាំងអស់ បើរកឃើញថា បានមកពីការប្រព្រឹត្តល្មើសមូលដ្ឋាននឹងចាត់វិធានការរឹបអូសទ្រព្យសម្បតិភ្លាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirvWhFsnOHQbpIUsgWm39Tz0RL2tfTMLz1Z0TEs3N4Bw_ZnLbXQ8OFG2yygv-jqC8WqQ66BPEitZ8HX4YMHmsBtH9KvUT0aI5ou_dLYHoC8jpLQMB4WgJi9ZO7asIcy3y9ophKpc-hTLG4E0Mbsj4bIsQ71v07QwB-ESE5x1N8juPOPKvFfDmZinQGRVoy/s1102/photo_2025-07-15_10-13-20.jpg

ស្ត្រីឈ្មោះ ស៊ីកាកូស ធ្លាប់និយាយថា នាងមានកូនជាមួយព្រះចៅអធិការវត្ត១អង្គ ហើយនាងបានទាមទារប្រាក់ពីសង្ឃថ្លៃចិញ្ចឹមនាងរយៈពេល២០ឆ្នាំ ចំនួន៧លាន២សែនបាត ។ ប៉ុន្តែពេលពុំទទួលបានប្រាក់តាមការទាមទារ នាងក៏គំរាមព្រះចៅអធិការវត្ត រហូតដល់មានការស៊ើបអង្កេត និងចាប់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidM7JDivUloAuvjDeo_CfSS5PK1jAoG8dqDYbkB1pV57DamS3EEK02orFTytURfoOc45xPY6QvpVJCx6AJXNvZXdTIpscTbDB47YES8TW9ZJKrSewfAVgCAqaZAh2Uj9ODGjUieILM5WFp3tIlF6X1_bcjpJiudg6_Hs_Nr-uAApdo5oInhVxWK4Sl3rxK/s1141/photo_2025-07-15_10-13-53.jpg

ពលរដ្ឋថៃបានគាំទ្រសមត្ថកិច្ចដែលចាប់ខ្លួនស្ត្រីឈ្មោះ ស៊ីកាកូស ប៉ុន្តែមានការសង្ស័យថា ហេតុអ្វី ស៊ីកាកូស ដែលសមត្ថកិច្ចចាប់ខ្លួនមានមុខមាត់ និងរូបរាងខុសគ្នាស្រឡះពីរូបថតដែលចែកចាយក្នុងបណ្តាញសង្គម ។ រូបថតក្នុងបណ្តាញសង្គម គឺនាងមានមុខមាត់ស្អាតបាត និងរាងសង្គម ប៉ុន្តែ ស៊ីកាកូស ដែលសមត្ថកិច្ចចាប់ខ្លួននេះមានមុខមាត់ និងរូបរាងខុសគ្នាស្រឡះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgap2GI2wtF0fT66Gdsq912C2pc9BOrAOi5vG4lqueen4a5RoxMCKvF2YZfo87hQFBD-hpRrZj8Vfu5p-6IS4f1zxLPz2aLbOvJJxEK9nMhjhIbeGOKEdmjgWAF_myyNjn55bmJ9cOIFvTFZuuTBgSnXg1BgUPX3tZv9Ol_gkKo4Fh-st-Wdh6mVUQwrD6h/s960/photo_2025-07-15_10-28-56.jpg

គួរបញ្ជាក់ថា ព្រះសង្ឃថៃបានអប់រំផ្លូវចិត្តពលរដ្ឋតាមរយៈព្រះធម៌អស់រយៈពេលយូរមកហើយ ប៉ុន្តែការប្រព្រឹត្តខុសវិន័យរបស់ព្រះសង្ឃមួយចំនួនធ្វើឱ្យពលរដ្ឋថៃអស់ជំនឿ និងលែងគោរពព្រះពុទ្ធសាសនា ។ បញ្ហាសំខាន់ពេលនេះ គឺការដោះស្រាយបញ្ហាព្រះសង្ឃប្រព្រឹត្តល្មើសដើរខុសផ្លូវធម៌ និងជាពេលវេលាដែលប្រទេសថៃត្រូវធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធដើម្បីលើកកម្ពស់ពុទ្ធសាសនាក្នុងសង្គមវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcQf9Si49WUE06q576KDGueF0-m_Xs3DNzIAf0h-omht1eVbLi8ayEWbI_H_usWFeTrF7bYS1Vmz5d9BWDrwbRJNKdt3hI-VCPx4vkGibc63r8nOGQQ7LwAgG1tyG9_CNJb_d1BLPPUuY07QEcfhfGbO0rNAJ13hMPIJNnEVBA3bitqu8hDrfQgcluIyZw/s960/photo_2025-07-15_10-29-28.jpg

ការទទួលស្គាល់កំហុសរបស់ព្រះសង្ឃ គឺជាការដោះស្រាយបញ្ហាបច្ចុប្បន្ន និងថ្ងៃអនាគត ពីព្រោះវាចាំបាច់បំផុតដើម្បីកុំឱ្យកើតហេតុការណ៍បែបនេះទៀត ។ ទោសកំហុសរបស់ព្រះសង្ឃថៃលើកនេះបានប៉ះពាល់ដល់ពុទ្ធសាសនាយ៉ាងខ្លាំង ពីព្រោះពុទ្ធសាសនា គឺជាសាសនាដ៏ធំនៅប្រទេសថៃ ៕

ប៉ូលិសរកមិនឃើញកំហុស Min Hee Jin បន្ទាប់ពីការចោ.ទប្រកាន់របស់ HYBE

0

ប៉ូលិសបានធ្វើការសន្និដ្ឋានថា Min Hee Jin ដែលជាអតីតនាយកប្រតិបត្តិនៃ ADOR ក្រុមហ៊ុនគ្រប់គ្រងរបស់ NewJeans មិនបានប្រព្រឹត្តបទឧ.ក្រិដ្ឋរំលោ.ភលើទំនុកចិត្តដែល ប្តឹងដោយ HYBE នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUi_B6mAxSzim8IKUqbk65huvVEMUMRHixysOlJ74RWzeTLBzjHO86haQs1QuW9zxlz0E1GjxWuGPN0_rSIbX0Sd6PHgoZLmWIKcN4OK0N4IFsJS_7xiZ0dlJljgiJOaxJyGreY4YOGdeizQs3DTrxKOEpDygTcNP452KzhduTQgaqcXtvq88g-WFIsb_f/s1200/image_2025-07-15_16-39-15%20(3).png
នៅថ្ងៃទី ១៥ ខែកក្កដា ភាគីរបស់ Min Hee Jin បានប្រកាសថា ស្ថានីយ៍ប៉ូលិស Yongsan ទីក្រុងសេអ៊ូលបានសន្និដ្ឋានថា Min Hee Jin មិនបានប្រព្រឹត្តខុសណា មួយទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តដែលប្តឹងដោយ HYBE ក្នុងខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាងមួយឆ្នាំ ករណីទាំងពីរដែលប្តឹងដោយ HYBE ត្រូវបានច្រានចោល»។ Min Hee Jin បានបង្ហាញខ្លួននៅស្ថានីយ៍ប៉ូលិស Yongsan ហើយបានធ្វើការសាកសួរប្រហែល ៨ម៉ោង។ នាងបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំនឹងនិយាយការពិត» ដោយបន្ថែមថា «វាមិនសមហេតុផលទេក្នុងការហៅរឿងនេះថាជាការរំលោភលើទំនុកចិត្ត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyqEAypy2L9CFlqeQD84Io3pdHkPIhfLM06KkK2EyvHMQN6KGNfC4ZIDCD_7LvEcCKroFQpKeyTpLVByz5W9nLw_DudoErYSDV5Ud9YavpxeezD-QJNFEdJcFXdk1nLZ88qI-B7ZXkbKgP17J0lVo323aFNIj1lOhu50AiC4LpxmYHkDLPl7k4e4TU7_uN/s1200/image_2025-07-15_16-39-16.png
Min Hee Jin បានសម្តែងការធូរស្រាលបន្ទាប់ពីការស៊ើបអង្កេតដោយនិយាយថា «ខ្ញុំមានអារម្មណ៍ប្រសើរជាងមុនក្នុងការនិយាយការពិត។ តាមគំនិតរបស់ខ្ញុំ ការរំលោភលើការជឿទុកចិត្តលើស្ថានភាពនេះគឺស្ទើរតែជារឿងឆ្ងាយ»។ពីមុន HYBE បានធ្វើសវនកម្មផ្ទៃក្នុងរបស់ ADOR ក្នុងខែមេសា ឆ្នាំ ២០២៤ដោយចោទប្រកាន់ Min Hee Jin ពីការប៉ុនប៉ងគ្រប់គ្រងក្រុមហ៊ុន។ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ ក្រុមហ៊ុន HYBE បានដាក់ពាក្យបណ្តឹងទៅប៉ូលិស ដោយចោទប្រកាន់ Min Hee Jin ពីការប៉ុនប៉ងរំលោភសិទ្ធិគ្រប់គ្រងរបស់ ADOR បើទោះបីជាជាម្ចាស់ភាគហ៊ុនភាគតិចក៏ដោយ។ Min Hee Jin បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា រចនាសម្ព័ន្ធកម្មសិទ្ធិរបស់ក្រុមហ៊ុនធ្វើឱ្យការកាន់កាប់មិនអាចទៅរួចនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV3FXN2c2fBshkYI0SexLhJkI6MWA4iUTNc-dE0_qF7clBiaeeoYlRODZaMf0Agk8GDgw0Ayp_NuOFYVjxspmlfBwg6hlAhJsrwmeSn7RxgVJRrfaFH5ESDajZtyv_bqSLDoJwOV2rll1poeaWLe_7Dl-O5XQz9XL5b9d5bnoFiDQH8V9EONCZYlkUmjoM/s1268/image_2025-07-15_16-39-17.png
បន្ទាប់មក HYBE បានបណ្តេញ Min Hee Jin និងសមាជិកក្រុមប្រឹក្សាភិបាលបច្ចុប្បន្នរបស់ ADOR តាមរយៈកិច្ចប្រជុំម្ចាស់ភាគហ៊ុនបន្ទាន់មួយ។ ជាការឆ្លើយតប Min Hee Jin បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការបោះឆ្នោតរបស់ HYBE ដែលត្រូវបានអនុម័តដោយតុលាការក្រុងសេអ៊ូលកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgOe0J-dwtAsrnhLg6wsI-tUDBXUp5fP0XgRBP0Dqc8C9M4UPbjQdyvn8IDBzfk5bSVXDnY65SM4Y8vzd0nRgsm339S2joIycv0QmTRRTzTZSYUJx-Je3NPRHHtQ1wi4r8wJZn9fg_X1WoDN9ANZ9tvegS83iOG6jKRFGm3W_e4z85bO1fGAy8KYCOW91F/s701/image_2025-07-15_16-39-15%20(2).png

នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន តុលាការបានបញ្ជាក់ថា៖ «ផ្អែកលើភ័ស្តុតាងដែលបានបង្ហាញរហូតមកដល់បច្ចុប្បន្ន HYBE មិនបានបង្ហាញហេតុផលគ្រប់គ្រាន់សម្រាប់ការបណ្តេញចេញនោះទេ»។ តុលាការបានទទួលស្គាល់ថា «Min Hee Jin បានស្វែងរកយ៉ាងច្បាស់ដើម្បីកាត់បន្ថយការគ្រប់គ្រងរបស់ HYBE លើ ADOR និងស្វែងរកអភិបាលកិច្ចឯករាជ្យ ជាពិសេសទាក់ទងនឹង NewJeans» ប៉ុន្តែតុលាការបានចាត់ទុកថាសកម្មភាពទាំងនេះមិនមែនជាការរំលោភលើទំនុកចិត្តព្រហ្មទណ្ឌនោះទេ។ជាមួយនឹងប៉ូលិសបានច្រានចោលជាផ្លូវការនូវបណ្តឹងព្រហ្មទណ្ឌរបស់ HYBE នោះ Min Hee Jin ហាក់ដូចជាបានឈ្នះការតស៊ូផ្លូវច្បាប់ដ៏ធំមួយជាមួយ HYBE៕

អ៊ីរ៉ង់យកចិន និង រុស្ស៊ីធ្វើខ្នងបង្អែក ដើម្បីទប់ស្កាត់ការវា.យប្រហា.ររបស់អាមេរិក

0

ទីក្រុងតេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជំរុញឱ្យមានការសម្របសម្រួលផ្នែកសន្តិសុខពីបណ្តាប្រទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលរួមមានចិន និងរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Newsweek នាថ្ងៃអង្គារ ទី១៥ កក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1d7tqFVdhDBi1r57JLs4JjY5VLKSyXAZ2qyCbqDB248H5XPxNKMN8uVtOPizD0Ck0J1TaSvPqUzEKpt3Jxw6am2SYlNd9MnCb_stk7sstrhZsylkDzglNRNcDhXhayySLZ7WN_wYAFl16UUVhQtyGQMmRzVIMqAK4WPpy1-tebptUYBVAOrxElvszn2Yw/s790/photo_2025-07-16_09-04-16.jpg

កិច្ចប្រជុំកំពូលនេះបានបង្ហាញពីទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់ទីក្រុងតេអេរ៉ង់ជាមួយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បន្ទាប់ពីជម្លោះនាពេលថ្មីៗនេះជាមួយអ៊ីស្រាអែល ដែលត្រូវបានចូលរួមដោយសហរដ្ឋអាមេរិកក្នុងការវា.យប្រហារតាមផ្លូវអាកាសមកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការគាំទ្ររបស់ចិន នឹងផ្តល់ឲ្យអ៊ីរ៉ង់នូវការគាំទ្រផ្នែកសេដ្ឋកិច្ច និងយោធាដ៏សំខាន់ ដើម្បីដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកដែលគាំទ្រអ៊ីស្រាអែល និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ពីការវា.យប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDT_WdQjG8AH6Kcs7p6jEIaWmTFAyIusKJT-bLdof2N8rsBxQ0WxtPP4tv-CWKeJxKBU-HDno_xsJX6ySUR_koRg4IuLV3ffgFGVOGZl8zQfFYpe6I1Yay1fm2XzlUKOmF2dloiZFlwsVZ1sNP9nTs2-2310IJqXlmFnZlDqY7EupGChTroe9IPk19FdA9/s770/photo_2025-07-16_09-04-16%20(2).jpg

ជាមួយគ្នានោះ លោក Araghchi បានស្នើឱ្យមានការបង្កើត ”យន្តការអចិន្រ្តៃយ៍មួយដើម្បីត្រួតពិនិត្យ ចងក្រងឯកសារ និងសម្របសម្រួលការឆ្លើយតបចំពោះការឈ្លានពានដោយយោធា សកម្មភាពនៃការបំផ្លិចបំផ្លាញ អំពើភេរវកម្ម និងការរំលោ.ភលើអធិបតេយ្យភាពជាតិនៃរដ្ឋជាសមាជិក” ។ លោក Araghchi ចាត់ទុកការវា.យប្រហាររបស់អ៊ីស្រាអែល និងអាមេរិកថ្មីៗនេះមកលើអ៊ីរ៉ង់ថាជាទង្វើឈ្លានពាន។ បន្ទាប់មកលោក Araghchi បានជួបជាមួយប្រធានាធិបតីចិន Xi Jinping និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov នៅក្រៅព្រឹត្តិការណ៍នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHQrIbPbSzaxbYf4w-Ot82fjHCpN4wQ2cmXvuPZfOGrc9CONasm5h8KGfJC98xZwjSgBO28h4iYWFKDd4C0MPbESJ6DgstWyU8rue2HTklTcID87pZxPTnYEUVdHdzxK35JUdVbNnXAE66gAC9Z3QneHZsAUxTH9qJQdLocZoEQt74SDE_LXFVu3zlOAog/s800/photo_2025-07-16_09-04-16%20(3).jpg

សម្រាប់ប្រទេសអ៊ីរ៉ង់ ការចូលជាសមាជិក SCO បានបើកផ្លូវសម្រាប់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចក្រៅពីលោកខាងលិច ដោយជួយក្រុងតេអេរ៉ង់ឲ្យជៀសផុតពីភាពឯកោបច្ចុប្បន្នរបស់ខ្លួន។ ចិននិងរុស្ស៊ីបានបង្ហាញពីសញ្ញាយល់ស្រប ដោយក្រុងម៉ូស្គូបានហៅការវា.យប្រហាររបស់អាមេរិក និង អ៊ីស្រាអែលថាជាការបង្កសង្រ្គាម។ ខណៈដែលប្រធានាធិបតីអ៊ីរ៉ង់ លោក Masud Pezeshkian បាននិយាយថា លោកបើកចំហសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិរបស់អង្គការសហប្រជាជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigBbPNYDUZkeM8OAQOsi_qLqjeILM4pH9n-Ua3IIx-9o7oplgKNdsd3DAAP6JfNr4V8vDxfZ7ZLSC0rsW06Kop1DkTbCGSrl1paZhgNl4SlXxMzOB_HvhDNi-TuVJWcTguDs_y0bfDcbD-4OgEduQsLHn46PXnRKMpjeIMC805Vof_evf2rfBhm2XRUZ8D/s1280/photo_2025-07-16_09-04-16%20(4).jpg

ឥឡូវនេះ អ៊ីរ៉ង់កំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដោយបង្ហាញពីការព្រួយបារម្ភពីការវា.យប្រហារម្ដងទៀត ព្រោះមិនទាន់មានការឆ្លើយតបតាមរយៈការទូតពីភាគីជម្លោះរបស់ខ្លួននៅឡើយ។ ដូច្នេះហើយ ការស្វែងរកការគាំទ្រពីចិន និង រុស្ស៊ី គឺជាវិធីល្អបំផុតមួយក្នុងការទប់ស្កាត់ការវា.យប្រហារ ជាមួយនឹងខ្នងបង្អែកដែលរឹងមាំ៕