Jennie បានក្លាយជាចំណុចកណ្តាលនៃការជជែកវែកញែកពីអ្នកនិយមលេងអ៊ីធឺណិត បន្ទាប់ពីវីដេអូនៃការសម្តែងរបស់នាងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម។ ក្នុងឃ្លីបនោះ សមាជិក BLACKPINK រូបនេះបានឈប់រាំនៅកណ្ដាលឆាកសម្ដែងម្ដងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVmRG8xVkhynnYM3VtMguFSCLBA-9j8xgtSHlGOFIpdl1xzt9wSOWfMQ6qXwGJ4KA7Ds8O0H-evKIYSD1If30dqtWuZ1Qbj_kTBbh4JBxjfxPm6D7pAlMNe0tOwWvrTofCwDjJbeExAigr-jnRGGqCB-MVJVNu2buiIbtm2Mg529w0V2yDtz6hhT85QQAs/s1920/image_2025-07-16_11-27-29.png
មានមតិរិះគន់ចំៗជាច្រើនសំដៅលើ Jennie ជាពិសេសគឺថានាងខ្ជិលរាំណាស់។ អ្នកខ្លះថា Jennie ជាតារាចម្រៀង តែបើនាងមិនច្រៀង ឬរាំ តើនាងជាអ្វី? រួមទាំងសម្តីវែកញែកជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJj1abeT8uZwWHe6o-mKdKpqV5C2pzV91MpRjLnIuu_IPp_EslTFBchAmI5bD5YMvHksRS2Eyb7I_r_MTrl15Wmm4mdwgvp12nGUYx2Zkyvzvly4UPlQEXg6yZTxiLaCP9KAqGf3fVMx9ZhKWeJxK7lUrdmMcP0fRD7UsQx39ejvlJHmxiiY671yovPO-K/s2048/image_2025-07-16_11-27-19.png

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បាននិយាយការពារតារាស្រីរូបនេះផងដែរដោយ ថាវីដេអូនេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពនៅពេលនោះយ៉ាងត្រឹមត្រូវនោះទេ។ ពួកគេបាននិយាយថា Jennie កំពុងព្យាយាមកែតម្រូវឧបករណ៍ដែលពាក់នៅលើចង្កេះ របស់នាង អាចជាកាស ឬមីក្រូហ្វូនដូច្នេះនាងមិនអាចបន្តរាំដូចសមាជិកដទៃទៀតបានទេ ។ ទស្សនិកជនមួយចំនួនគិតថា ជាមួយនឹងបទពិសោធន៍សម្តែងជាច្រើនឆ្នាំ Jennie ត្រូវតែដោះស្រាយស្ថានការណ៍ឱ្យកាន់តែប្រសើរឡើង ជាជាងអនុញ្ញាតឱ្យការ សម្តែងត្រូវបានរំខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh57i3HZVgBTq6NIBcxPK4Mwxipd5auTs6o3GC36Tqq8AIMUC_0oYqXvJrgsCkHnCscmhlN7zAu7yF3ZZSJyr4VM1sdCM2_ow4CpCUFz8RwjpsaMhLaEbF3KHDrwgxV4gQ7JkfPqrX60dYLO9wZRIi0-cRu4-QywRRuHfrjLj4soTfEyaF_Cq-ykeLzg13A/s1799/image_2025-07-16_11-27-21.png

ភាពចម្រូងចម្រាសមិនបានឈប់ត្រឹមនោះទេ វីដេអូរបស់ Jennie សម្តែងបទ «Like Jennie» បានផ្ទុះឡើង។ អ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់ Jennie ដោយនិយាយថានាងមិនមែនជា idol ទេ ព្រោះក្រៅពីស្រែកទៅកាន់ហ្វូងមនុស្ស នាងមិនច្រៀងទាល់តែសោះ ដែលជាអ្វីដែលសិល្បករ K-Pop ទាំងអស់គួរតែអាចធ្វើបាន។ អ្នកខ្លះគិតថានាងមិនបានផ្តល់អ្វីឱ្យសោះក្រៅតែពីសម្តែង100%។ អ្នកគាំទ្រក៏និយាយការពារនាងដែរថា នាងធ្លាប់សម្តែងជាច្រើនបទពីមុនមក ហើយបទ «Like Jennie» មានក្បាច់រាំខ្លាំងៗ ដូច្នេះនាងមានការផ្តោតទៅលើ ក្បាច់រាំគឺអាចយល់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp59MKD_NmwHwTNrjR6coypxXf0_Zg_HqElpqRJkWqQjqTpO6gwh_4mg3Y0f4tZacNilkdGJQ8ZWAhJx3VnBjEWqLn0VYgbP2cI3WuN83p1rVc4ZPeoOaPyzykXLjeC9Ta_l4MYMSg3i3hCvZWkmM_GNhyphenhyphen-mm0oeq-YlAxNSoGlNoyzZqgptzbT59Gn6an/s1920/image_2025-07-16_11-27-26.png

គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តីរបស់ក្រុមចម្រៀង BLACKPINK នៅសហរដ្ឋអាម៉េរិក Jennie ក៏បានធ្វើឱ្យមានការរំជើបរំជួលពេញប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលនាងស្រាប់តែបង្ហាញអាវក្នុងដោយចេតនារយៈពេលប្រហែល ២ វិនាទីនៅលើឆាកនៅឯ SoFi Stadium ទីក្រុង Los Angeles ៕