ញូយ៉ក ៖ ដុំថ្មទម្ងន់ 54 ផោន (25 គីឡូក្រាម) ដែលជាបំណែកដ៏ធំបំផុតមួយនៃភពអង្គារបានធ្លាក់មកលើភពផែនដី ត្រូវបានគេដាក់ដេញថ្លៃនៅទីក្រុងញូយ៉ក ក្នុងតម្លៃចាប់ពី២លាន ទៅ៤លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC News របស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirGMAV2APpRSTtThPhaHTUXowbZhw3hJAYKyAzpTVm-f4JXY51jvkQtPvtT3EAmEeQqHOe6gXU94UOhV1-XlFOUAmhjb1pzXyKq90Gfw_jMYRyFrLA-A0h7ji8R5YZnJFxKvWOam1KhQEdOqo0bf3d1DFJ_QIdQrbr6KYW_NpdLdwB-PLjvcr1fmP5Ej5T/s1280/photo_2025-07-16_14-56-51.jpg

កាលពីថ្ងៃចន្ទ ទី១៣ កក្កដា សារព័ត៌មានមួយនេះបានឲ្យដឹងថា នៅសាលដេញថ្លៃ Sotheby’s ក្នុងទីក្រុងញូវយ៉ក បានដាក់លក់ដេញថ្លៃនូវអ្វីដែលគេស្គាល់ថា NWA 16788 ដែលជាផ្នែកមួយនៃការលក់វត្ថុបែបប្រវត្តិសាស្ត្រធម្មជាតិ និងគ្រោងឆ្អឹងដាយណូស័រ Ceratosaurus វ័យក្មេងដែលមានកម្ពស់ជាង 6 ហ្វីត (2 ម៉ែត្រ) និងជិត 11 ហ្វីត (3 ម៉ែត្រ) ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieYWSPOVIY7ITsaHAzjtGTFDAhRmBjgHGEA3xNZ8Rwdhh6tDbMWcC8gbgt75y6XFbp1nI-u9jo5NhIRA-zTBYUnH477_qIDHKkien1HkWqRZjPvHjr5wwkCojj1iZEEkG8rlRUJ2NnUzna_Tn7YBQPr2IB19wCmHAIdCxdPPlDjPcKOGYA1xFwiFBm2geK/s1200/image_2025-07-17_09-14-36%20(2).png
Sotheby’s និយាយថា៖ ថ្មអាចម៍ផ្កាយនេះត្រូវបានគេជឿថា បានហោះចេញពីផ្ទៃនៃភពព្រះអង្គារ បន្ទាប់ពីមានការវា.យប្រហារដោយអាចម៍ផ្កាយដ៏ធំមួយផ្សេងទៀតនៅក្នុងលំហ មុនពេលថ្មភពអង្គារនេះធ្វើដំណើរចម្ងាយ 225 លានគីឡូម៉ែត្រមកកាន់ផែនដី ធ្លាក់ចូលទៅក្នុងតំបន់សាហារ៉ា ប្រទេស Niger ក្នុងខែវិច្ឆិកា ឆ្នាំ 2023 និងត្រូវបានរកឃើញដោយអ្នកអង្កេតអាចម៍ផ្កាយម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqQ6CyrU-ufE2FSmQ9uOvlNFSfq80dGrxPaOTpn02rH2z95dbAOGp9PzwvM6mwNK4I0RCIQfehLNcNSrD4I_R6Beohx07mhWPxpxAiOkMwei7RYA7HQYUv80o1ttCWP3oseeO1lSZCR9iX5737Hk6mCAHriIIBokMiNRJhfsnjlVGIK8SNagzvIeYDX6qV/s649/image_2025-07-17_09-14-36.png
មូលហេតុដែលថ្មអាចម៍ផ្កាយមួយដុំនេះ អាចដាក់ដេញថ្លៃបានក្នុងតម្លៃដ៏ថ្លៃបែបនេះ គឺដោយសារតែកត្តាធំៗចំនួន ៥ រួមមាន៖ ១. វាជាបំណែកនៃអង្គធាតុក្រៅភពដែលកម្របំផុត។ ២. វាជាបំណែកនៃអង្គធាតុក្រៅភពធំបំផុតដែលត្រូវបានរកឃើញ។ ៣. វាផ្ដល់ផលប្រយោជន៍ខ្ពស់សម្រាប់ការសិក្សាផ្នែកវិទ្យាសាស្រ្ត និងការវិវត្តន៍នៃធាតុអាកាសនៅក្នុងលំហ។ ៤. ទីផ្សាប្រកួតប្រជែងរបស់មហាសេដ្ឋីដែលចូលចិត្តប្រមូលទិញវត្ថុកម្រ។ ៥. ឥទ្ធិពលនៃ Sotheby’s ដែលជាសាលដេញថ្លៃវត្ថុដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtZ-cABxsasAZwqBp0aQ1jSu8S8XPsEoc2x8-MHG0qEZy5PsjjzXspDLlXwpR3Ioz9v03mbbn5zZ_eKnz2hjA3HCKnmCPT6grDBWYNEQl-wvgOd50og10gWtXnYdJ6z29SEc9VotI__MmhhXz7WwVvPliOW-7IdvPrHT88W4cQTe1SjBeqM_Bui73I9_6x/s1100/photo_2025-07-16_14-56-50.jpg

គួរឲ្យដឹងថា ថ្មភពអង្គារមួយដុំនេះ គឺជាប្រភេទថ្មភ្នំភ្លើងដ៏កម្រដែលគេស្គាល់ថាជា olivine-microgabbroic shergottite មានប្រហែល 400 ដុំប៉ុណ្ណោះដែលត្រូវបានរកឃើញនៅលើផែនដី ប៉ុន្តែមានតែមួយដុំនេះគត់ ដែលអាចយកជាគំរូបាន ព្រោះវាមានប្រហែល 7% នៃវត្ថុធាតុភពអង្គារទាំងអស់ដែលគេបានស្គាល់។ ជាងនេះទៅទៀត វាក៏បានផ្ដល់នូវការយល់ដឹងបន្ថែមទៀតសម្រាប់មនុស្សលើភពផែនដី អំពីសណ្ឋានដី និងវដ្តជីវិតដែលអាចចាប់ផ្ដើមកើតមាននៅភពអង្គារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWPTQ4gZ8aXIDUXPiihJ53e_i_tfSXm6zLh8fkzbjUJ6VvzWkvBXMBXsv_ZbtmKnIY_2ty4kCkiQ0fT5eaoJQRqp8jncFWEQpUqPYFZbBeRYvnkzOqsslwwNGbiIjmZKjALEd05BvsQVRjuwbxiznRKBZOGW5HqAdeH6H4ChREwvFb-0BpoehE_PwXeB_H/s810/photo_2025-07-16_14-56-51%20(2).jpg

ការដេញថ្លៃនេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ “Geek Week” ប្រចាំឆ្នាំរបស់ Sotheby ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 16 ខែកក្កដា ដោយមានអ្នកចូលរួមមកពីជុំវិញពិភពលោកយ៉ាងអធិកអធម។ ទោះជាយ៉ាងណា មិនថាចុងបញ្ចប់វាត្រូវបានគេដេញថ្លៃយកទៅធ្វើជាកម្មសិទ្ធិឯកជន ឬតាំងនៅសារមន្ទីរនោះទេ ប៉ុន្តែ «ថ្មភពអង្គារ» មួយនេះ គឺជាការរំលឹកថាផែនដីមិនមែនជាភពតែមួយគត់ក្នុងលំហនោះទេ៕