ទីក្រុងតេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជំរុញឱ្យមានការសម្របសម្រួលផ្នែកសន្តិសុខពីបណ្តាប្រទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលរួមមានចិន និងរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Newsweek នាថ្ងៃអង្គារ ទី១៥ កក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1d7tqFVdhDBi1r57JLs4JjY5VLKSyXAZ2qyCbqDB248H5XPxNKMN8uVtOPizD0Ck0J1TaSvPqUzEKpt3Jxw6am2SYlNd9MnCb_stk7sstrhZsylkDzglNRNcDhXhayySLZ7WN_wYAFl16UUVhQtyGQMmRzVIMqAK4WPpy1-tebptUYBVAOrxElvszn2Yw/s790/photo_2025-07-16_09-04-16.jpg

កិច្ចប្រជុំកំពូលនេះបានបង្ហាញពីទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់ទីក្រុងតេអេរ៉ង់ជាមួយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បន្ទាប់ពីជម្លោះនាពេលថ្មីៗនេះជាមួយអ៊ីស្រាអែល ដែលត្រូវបានចូលរួមដោយសហរដ្ឋអាមេរិកក្នុងការវា.យប្រហារតាមផ្លូវអាកាសមកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការគាំទ្ររបស់ចិន នឹងផ្តល់ឲ្យអ៊ីរ៉ង់នូវការគាំទ្រផ្នែកសេដ្ឋកិច្ច និងយោធាដ៏សំខាន់ ដើម្បីដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកដែលគាំទ្រអ៊ីស្រាអែល និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ពីការវា.យប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDT_WdQjG8AH6Kcs7p6jEIaWmTFAyIusKJT-bLdof2N8rsBxQ0WxtPP4tv-CWKeJxKBU-HDno_xsJX6ySUR_koRg4IuLV3ffgFGVOGZl8zQfFYpe6I1Yay1fm2XzlUKOmF2dloiZFlwsVZ1sNP9nTs2-2310IJqXlmFnZlDqY7EupGChTroe9IPk19FdA9/s770/photo_2025-07-16_09-04-16%20(2).jpg

ជាមួយគ្នានោះ លោក Araghchi បានស្នើឱ្យមានការបង្កើត ”យន្តការអចិន្រ្តៃយ៍មួយដើម្បីត្រួតពិនិត្យ ចងក្រងឯកសារ និងសម្របសម្រួលការឆ្លើយតបចំពោះការឈ្លានពានដោយយោធា សកម្មភាពនៃការបំផ្លិចបំផ្លាញ អំពើភេរវកម្ម និងការរំលោ.ភលើអធិបតេយ្យភាពជាតិនៃរដ្ឋជាសមាជិក” ។ លោក Araghchi ចាត់ទុកការវា.យប្រហាររបស់អ៊ីស្រាអែល និងអាមេរិកថ្មីៗនេះមកលើអ៊ីរ៉ង់ថាជាទង្វើឈ្លានពាន។ បន្ទាប់មកលោក Araghchi បានជួបជាមួយប្រធានាធិបតីចិន Xi Jinping និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov នៅក្រៅព្រឹត្តិការណ៍នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHQrIbPbSzaxbYf4w-Ot82fjHCpN4wQ2cmXvuPZfOGrc9CONasm5h8KGfJC98xZwjSgBO28h4iYWFKDd4C0MPbESJ6DgstWyU8rue2HTklTcID87pZxPTnYEUVdHdzxK35JUdVbNnXAE66gAC9Z3QneHZsAUxTH9qJQdLocZoEQt74SDE_LXFVu3zlOAog/s800/photo_2025-07-16_09-04-16%20(3).jpg

សម្រាប់ប្រទេសអ៊ីរ៉ង់ ការចូលជាសមាជិក SCO បានបើកផ្លូវសម្រាប់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចក្រៅពីលោកខាងលិច ដោយជួយក្រុងតេអេរ៉ង់ឲ្យជៀសផុតពីភាពឯកោបច្ចុប្បន្នរបស់ខ្លួន។ ចិននិងរុស្ស៊ីបានបង្ហាញពីសញ្ញាយល់ស្រប ដោយក្រុងម៉ូស្គូបានហៅការវា.យប្រហាររបស់អាមេរិក និង អ៊ីស្រាអែលថាជាការបង្កសង្រ្គាម។ ខណៈដែលប្រធានាធិបតីអ៊ីរ៉ង់ លោក Masud Pezeshkian បាននិយាយថា លោកបើកចំហសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិរបស់អង្គការសហប្រជាជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigBbPNYDUZkeM8OAQOsi_qLqjeILM4pH9n-Ua3IIx-9o7oplgKNdsd3DAAP6JfNr4V8vDxfZ7ZLSC0rsW06Kop1DkTbCGSrl1paZhgNl4SlXxMzOB_HvhDNi-TuVJWcTguDs_y0bfDcbD-4OgEduQsLHn46PXnRKMpjeIMC805Vof_evf2rfBhm2XRUZ8D/s1280/photo_2025-07-16_09-04-16%20(4).jpg

ឥឡូវនេះ អ៊ីរ៉ង់កំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដោយបង្ហាញពីការព្រួយបារម្ភពីការវា.យប្រហារម្ដងទៀត ព្រោះមិនទាន់មានការឆ្លើយតបតាមរយៈការទូតពីភាគីជម្លោះរបស់ខ្លួននៅឡើយ។ ដូច្នេះហើយ ការស្វែងរកការគាំទ្រពីចិន និង រុស្ស៊ី គឺជាវិធីល្អបំផុតមួយក្នុងការទប់ស្កាត់ការវា.យប្រហារ ជាមួយនឹងខ្នងបង្អែកដែលរឹងមាំ៕