ប្រទេសថៃ ៖ សារព័ត៌មាន Thai TV Social រាយការណ៍នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា ស្ត្រីថៃឈ្មោះ ស៊ីកាកូស ដែលបានប្រមូលព្រះចៅអធិការវត្តល្បីៗ និងព្រះសង្ឃជាច្រើនអង្គធ្វើប្តី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងលំនៅឋាន ពីបទស្ត្រីរូបនេះជំរិតទារប្រាក់ពីព្រះចៅអធិការវត្ត ហើយផ្ទេរប្រាក់ទៅវែបសាយល្បែងអនឡាញជាច្រើនលើក ហើយក្នុង១លើក នាងផ្ទេរប្រាក់រហូតដល់៥សែនបាត ។ រីឯប្រាក់ទទួលបានពីព្រះសង្ឃ ចំនួន៣៨៥លានបាត ពេលនេះ នាងនៅសល់ប្រាក់ក្នុងគណនីធនាគារតែ៨ពាន់បាតប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaYlQXL8oLfxsTYA14LVuNnAmOa4WniQ5VaQ9iz8noPV-398Mdxl5KtCZV2x46ibiFOL_qZX-peQ3EOXRCbca8m25m_QnVcNwrUrW6Rk0QuT3q9HJgpxFj3mithJWXk-EbV-t-wvT3bsqI9NEkEPXswpnMNDqXjKuzRFPmADLJ6Hswzg1XGnTblA77DGB2/s1200/photo_2025-07-16_14-21-19.jpg

កាលពីថ្ងៃទី១៥ ខែកក្កដា នៅនាយកដ្ឋានបង្ក្រាបបទល្មើសទីក្រុងបាងកក សមត្ថកិច្ចថៃបានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន ស្តីពីការចាប់ខ្លួនស្ត្រីថៃដែលប្រមូលព្រះចៅអធិការវត្តល្បីៗ និងព្រះសង្ឃជាច្រើនអង្គធ្វើប្តី ។ ស្ត្រីឈ្មោះ ស៊ីកាកូស ឬឈ្មោះ វិឡាវ៉ាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទគាំទ្រឱ្យព្រះសង្ឃប្រព្រឹត្តល្មើស, ទទួលរបស់លួច និងលាងលុយកខ្វក់ ។ ក្រៅពីនេះ សមត្ថកិច្ចក៏បានចោទប្រកាន់អតីតព្រះចៅអធិការវត្ត «ឈូជិតថាំម៉ារ៉ាម» ព្រះនាម ស៊ុមផុង ធិតូសូ ពីបទប្រព្រឹត្តល្មើសតួនាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCvJvx1H7fasKTA1x6rhGxB-YhaydCiTrkXgOrZkw9P0fiLBmBbPW8qgvSDy_8J2UQzZJ9QByDkUw21TG6mzsP0vJMwYohkmW9YJ_-hJLPiFs6ldQd-hXgR_Bmpwq8bvvOS45yU929ubJP4bYloy6_8DHmggbcpa_OltdWj7bXLxIZZiq_Kg5kEqgad4Gi/s1280/photo_2025-07-16_14-21-20%20(2).jpg

តាមការត្រួតពិនិត្យចំនួនប្រាក់រយៈពេល៣ឆ្នាំឃើញថា ស្ត្រីឈ្មោះ ស៊ីកាកូស មានប្រាក់ក្នុងគណនីធនាគារច្រើនរហូតដល់៣៨៥លានបាត ហើយនាងបានផ្ទេរប្រាក់ចូលក្នុងវែបសាយល្បែងអនឡាញជាញឹកញាប់ គឺការផ្ទេរប្រាក់១លើក ស្មើ៥សែនបាត ។ ពេលនេះ នាងនៅសល់ប្រាក់ក្នុងគណនីធនាគារតែ៨ពាន់បាតប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiZH3TL1muEPY22bmmY-Sa0VY-H1fN21CZTlh3baMHT-hAJu5SAhyPtzwauz2ICISDMhNGhThZnTQ4p589a1rnOgFg8K2f021utSpetBfLDK1_VoRMzobUj5pngB798rNhwOkQDr4oMRkBtrgSHQ-1EUcQvDSqtheNxe3SQJMEUrxR4O2-IeU2ozyr_7Hy/s640/photo_2025-07-16_14-21-20%20(3).jpg

សមត្ថកិច្ចបានបែងចែកព្រះចៅអធិការវត្ត និងព្រះសង្ឃដែលមានទំនាក់ទំនងស្នេហាជាមួយស្ត្រីឈ្មោះ ស៊ីកាកូស ជា៣ក្រុម រួមមាន ៖

ក្រុមទី១-ព្រះសង្ឃដែលទទួលស្គាល់ថា បានរួមមេត្រីជាមួយ ស៊ីកាកូស ស្មើ៩អង្គ ក្នុងនោះព្រះសង្ឃ៨អង្គបានសឹក និងនៅសល់១អង្គ
ក្រុមទី២-ព្រះសង្ឃមានទំនាក់ទំនងស្នេហាជាមួយ ស៊ីកាកូស ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ពីការរួមមេត្រី និង
ក្រុមទី៣-ព្រះសង្ឃមានអាកប្បកិរយាមិនសមរម្យ ហើយសមត្ថកិច្ចកំពុងរាប់ចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_T-4hg2dhXrdXj6J8ykN_WY83uFEOh5qdO93Z-08x0g1pIahCZG4nhXY-XLI9ho5P4MkSB58PqLanzsQfX2BxafMWv7uEMKW0VZNkI0cbpzbVRaBxvgCK4_9oLS7zpSa__u0LMozHc1iu0q4rSWMvEnBilOAM_Y7F4A-ROwwSzYzZ8AF57Xx-lX6X_sm7/s1280/photo_2025-07-16_14-21-20.jpg

ជាមួយគ្នានេះ មានជនរងគ្រោះចំនួន២នាក់ បានដាក់ពាក្យបណ្តឹងស្ត្រីឈ្មោះ ស៊ីកាកូស រួមមាន ៖

១-អតីតប្រធានការិយាល័យពុទ្ធសាសនាខេត្តពិជិត និយាយថា ត្រូវបាន ស៊ីកាកូស បោកបញ្ឆោតខ្ចីប្រាក់ចំនួន៤សែនបាត ហើយប្រាប់ថា ឈឺធ្ងន់ត្រូវវះកាត់ ប៉ុន្តែនាងពុំបានវះកាត់ឡើយ និង
២-អតីតព្រះគ្រូជំនួយព្រះចៅអធិការវត្តសូថន ត្រូវបាន ស៊ីកាកូស គំរាមលាតត្រដាងរឿងស្នេហា ប្រសិនបើពុំផ្ទេរឱ្យនាង ចំនួន៨ពាន់បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBiFgCnRpYTi8XibDikayiFHWZqjxohvbyw8AgBNt-_OW4FdNLUoKpw0pKiJuU60JQJqRUp3J4onsbGT_hUBQ79v8ercKstmfwYk3utKlbRgd7lIhYEiLELU3jd_vkUDIk0P7Z9myBoeYgLnlAun-l6U48rJgACYptx5Bkt1nU1oPtYUuKMduBVMnQEtU1/s1280/photo_2025-07-16_14-21-19%20(2).jpg

អគ្គលេខាធិការរងនៃការិយាល័យប្រឆាំងលាងលុយកខ្វក់ លោក កាក់ម៉ុនឡៈស៊ីត វង្សបុតណយ ឱ្យដឹងថា ទង្វើរបស់ស្ត្រីឈ្មោះ ស៊ីកាកូស និងព្រះសង្ឃជាច្រើនអង្គជាបទល្មើសលាងលុយកខ្វក់ ។ ការិយាល័យនឹងត្រួតពិនិត្យទ្រព្យសម្បត្តិទាំងអស់ បើរកឃើញថា បានមកពីការប្រព្រឹត្តល្មើសមូលដ្ឋាននឹងចាត់វិធានការរឹបអូសទ្រព្យសម្បតិភ្លាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirvWhFsnOHQbpIUsgWm39Tz0RL2tfTMLz1Z0TEs3N4Bw_ZnLbXQ8OFG2yygv-jqC8WqQ66BPEitZ8HX4YMHmsBtH9KvUT0aI5ou_dLYHoC8jpLQMB4WgJi9ZO7asIcy3y9ophKpc-hTLG4E0Mbsj4bIsQ71v07QwB-ESE5x1N8juPOPKvFfDmZinQGRVoy/s1102/photo_2025-07-15_10-13-20.jpg

ស្ត្រីឈ្មោះ ស៊ីកាកូស ធ្លាប់និយាយថា នាងមានកូនជាមួយព្រះចៅអធិការវត្ត១អង្គ ហើយនាងបានទាមទារប្រាក់ពីសង្ឃថ្លៃចិញ្ចឹមនាងរយៈពេល២០ឆ្នាំ ចំនួន៧លាន២សែនបាត ។ ប៉ុន្តែពេលពុំទទួលបានប្រាក់តាមការទាមទារ នាងក៏គំរាមព្រះចៅអធិការវត្ត រហូតដល់មានការស៊ើបអង្កេត និងចាប់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidM7JDivUloAuvjDeo_CfSS5PK1jAoG8dqDYbkB1pV57DamS3EEK02orFTytURfoOc45xPY6QvpVJCx6AJXNvZXdTIpscTbDB47YES8TW9ZJKrSewfAVgCAqaZAh2Uj9ODGjUieILM5WFp3tIlF6X1_bcjpJiudg6_Hs_Nr-uAApdo5oInhVxWK4Sl3rxK/s1141/photo_2025-07-15_10-13-53.jpg

ពលរដ្ឋថៃបានគាំទ្រសមត្ថកិច្ចដែលចាប់ខ្លួនស្ត្រីឈ្មោះ ស៊ីកាកូស ប៉ុន្តែមានការសង្ស័យថា ហេតុអ្វី ស៊ីកាកូស ដែលសមត្ថកិច្ចចាប់ខ្លួនមានមុខមាត់ និងរូបរាងខុសគ្នាស្រឡះពីរូបថតដែលចែកចាយក្នុងបណ្តាញសង្គម ។ រូបថតក្នុងបណ្តាញសង្គម គឺនាងមានមុខមាត់ស្អាតបាត និងរាងសង្គម ប៉ុន្តែ ស៊ីកាកូស ដែលសមត្ថកិច្ចចាប់ខ្លួននេះមានមុខមាត់ និងរូបរាងខុសគ្នាស្រឡះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgap2GI2wtF0fT66Gdsq912C2pc9BOrAOi5vG4lqueen4a5RoxMCKvF2YZfo87hQFBD-hpRrZj8Vfu5p-6IS4f1zxLPz2aLbOvJJxEK9nMhjhIbeGOKEdmjgWAF_myyNjn55bmJ9cOIFvTFZuuTBgSnXg1BgUPX3tZv9Ol_gkKo4Fh-st-Wdh6mVUQwrD6h/s960/photo_2025-07-15_10-28-56.jpg

គួរបញ្ជាក់ថា ព្រះសង្ឃថៃបានអប់រំផ្លូវចិត្តពលរដ្ឋតាមរយៈព្រះធម៌អស់រយៈពេលយូរមកហើយ ប៉ុន្តែការប្រព្រឹត្តខុសវិន័យរបស់ព្រះសង្ឃមួយចំនួនធ្វើឱ្យពលរដ្ឋថៃអស់ជំនឿ និងលែងគោរពព្រះពុទ្ធសាសនា ។ បញ្ហាសំខាន់ពេលនេះ គឺការដោះស្រាយបញ្ហាព្រះសង្ឃប្រព្រឹត្តល្មើសដើរខុសផ្លូវធម៌ និងជាពេលវេលាដែលប្រទេសថៃត្រូវធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធដើម្បីលើកកម្ពស់ពុទ្ធសាសនាក្នុងសង្គមវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcQf9Si49WUE06q576KDGueF0-m_Xs3DNzIAf0h-omht1eVbLi8ayEWbI_H_usWFeTrF7bYS1Vmz5d9BWDrwbRJNKdt3hI-VCPx4vkGibc63r8nOGQQ7LwAgG1tyG9_CNJb_d1BLPPUuY07QEcfhfGbO0rNAJ13hMPIJNnEVBA3bitqu8hDrfQgcluIyZw/s960/photo_2025-07-15_10-29-28.jpg

ការទទួលស្គាល់កំហុសរបស់ព្រះសង្ឃ គឺជាការដោះស្រាយបញ្ហាបច្ចុប្បន្ន និងថ្ងៃអនាគត ពីព្រោះវាចាំបាច់បំផុតដើម្បីកុំឱ្យកើតហេតុការណ៍បែបនេះទៀត ។ ទោសកំហុសរបស់ព្រះសង្ឃថៃលើកនេះបានប៉ះពាល់ដល់ពុទ្ធសាសនាយ៉ាងខ្លាំង ពីព្រោះពុទ្ធសាសនា គឺជាសាសនាដ៏ធំនៅប្រទេសថៃ ៕