ទីក្រុងគៀវ៖ រដ្ឋាភិបាលអ៊ុយក្រែនបានរំលាយក្រសួងឯកភាពជាតិ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Aleksey Chernyshov បន្ទាប់ពីមានការចោ.ទប្រកាន់ថា លោក Chernyshov បានភៀសខ្លួនចេញពីប្រទេសចំពេលមានការស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួ.យ ដោយភ្នាក់ងារFBI។ នេះបើយោងតាមការលើកឡើងរបសសមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4F_NIitY_CqEWxDnCdn9Yjk4UaSJYIAmN5w9qcRizQ8Ftfw5IDTKeXvxAdVjg6u9E-GN9di51mwQI3BRS4C7imr5hCnf_Vz9d7JpRYyco9QI8nl02K__kVJiAObFJq8iMAI82YAqs0hA8819lYujCl4P4O1nKpyL8WqxZjnmjXpIQFt4u8hf-S8wChkZM/s1072/photo_2025-07-16_10-53-34%20(2).jpg
នាថ្ងៃអង្គារ ទី១៥ ខែកក្កដា សារព័ត៌មានបរទេសបានរាយការណ៍ថា លោក Chernyshov ដែលទទួលខុសត្រូវក្នុងការសម្របសម្រួលការវិលត្រឡប់របស់ជនជាតិអ៊ុយក្រែនពីបរទេស កំពុងស្ថិតក្នុងការស៊ើបអង្កេតលើការចោ.ទប្រកាន់ថាការផ្លាស់ប្តូរដីរដ្ឋដោយខុសច្បាប់ សម្រាប់អចលនទ្រព្យផ្ទាល់ខ្លួន។ ជនសង្ស័យផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងករណីនេះ គឺជាអតីតជំនួយការរបស់គាត់ ហើយទ្រព្យសម្បត្តិដែលស្ថិតក្រោមការត្រួតពិនិត្យ គឺជាប់ទាក់ទងនឹងអតីតប្រធានសន្តិសុខរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA4sKM7wj1PE1RWGLhvHtTEmW3g8KoS9gSrSwwj56ziFTD1wzElalRwr4gRmvJ45Kc4WJ4faqy0yklVFPFEwY0n9U3RMLUGUJSSOAHT3A1nAOYkyFxYK75_yuJoIaQDrbjXak48Pw9JrLJF4IxKal6Elm1jkmjwKdivteYbBvyLfBR5Nvx1fYM-Jx688yk/s4096/image_2025-07-17_09-25-14.png

កាលពីខែមុន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូទ្រីសជាមួយប្រធានាធិបតី Zelensky អ្នកកាសែតបានកត់សម្គាល់ថា លោក Chernyshov មិនបានត្រឡប់ទៅអ៊ុយក្រែនវិញទេ ដែលបង្កឱ្យមានការសង្ស័យថាគាត់កំពុងគេចខ្លួនពីការស៊ើបអង្កេត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix67unD7djNXq7U__UBpt7OeWEwh9qfxmZYK_iczPTdQdsmQv1nulk7LKArEmymCqTht8lpnsbaI5jbyOZZRpD7LhM90q-G-wyZ6LR_cr-I15zF-35XCAHACwf2Y_QEuK7PJwEaQLSmaFqhs4hxuog_Zeu49xJrdrFzqsJyE88hTparajces8K4h92iQJH/s1200/photo_2025-07-16_10-53-34.jpg
ចំណែកខាងការិយាល័យរបស់លោក Chernyshov បានបដិសេធការជាប់ពាក់ព័ន្ធរវាងការធ្វើដំណើរបរទេសរបស់គាត់ និងការស៊ើបអង្កេតនោះ ដោយសារ លោក Zelensky បានបង្ហាញការធ្វើដំណើរនោះជាផ្លូវការ។ ក្រោយមកលោក Chernyshov ក៏បានត្រឡប់មកវិញ តែទោះជាយ៉ាងណា សមាជិកសភាអ៊ុយក្រែន លោកZheleznyak បាននិយាយថា ឧបនាយករដ្ឋមន្ត្រីរូបនេះត្រូវបានបណ្តេញចេញហើយ រីឯក្រសួងដែលគាត់គ្រប់គ្រង ត្រូវបានរំលាយឲ្យរួមបញ្ចូលគ្នាជាមួយក្រសួងផ្សេងទៀត ដើម្បីចៀសវាងការចាត់ថាការផ្លាស់ប្តូរនេះថាគ្រាន់តែជា “ការរំលាយនៃឯកភាព” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIpLUGKUJ3sIgXO1INwsCada7ha4BV2aKBbVK1mz_mXfmZy3HQVzQEzhCPktzxoTMSQ19khjyqqA9mvJxCnfa8jJwsWQ9EgRjT0oNi7rFvUR3txGRrnc7vmJ9orU40rD_Z0PZbqR-Xbs22WsnUYU2GEJVEOu09h9CMFwk72Vizzv0zYEXeOtiTtEm01Hxd/s1180/photo_2025-07-16_10-53-35.jpg

ការប្រែប្រួលនេះ កើតមានចំពេលដែលការប៉ះទង្គិចផ្នែកនយោបាយកំពុងបន្តរីករាលដាលនៅក្នុងទីក្រុងគៀវ។ ការបិទក្រសួងនេះ ក៏ស្របពេលជាមួយនឹងការរុះរើគណៈរដ្ឋាភិបាលអ៊ុយក្រែនឲ្យកាន់តែទូលំទូលាយផងដែរ។ ក្នុងនោះ នាយករដ្ឋមន្ត្រី លោក Denis Shmigal នឹងត្រូវបានជំនួសដោយ លោក Yulia Sviridenko ហើយលោក Denis Shmigal នឹងត្រូវបានផ្លាស់ទៅក្រសួងការពារជាតិវិញ ខណៈដែលរដ្ឋមន្ត្រីការពារជាតិចាស់ លោក Rustem Umerov ត្រូវបានគេរាយការណ៍ថានឹងត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក៕