Home Blog Page 393

“នូសានតារា” រដ្ឋធានីថ្មីរបស់ឥណ្ឌូនេសុី គ្រោងដាក់ដំណើការនៅឆ្នាំ២០២៨

0

រដ្ឋាភិបាលប្រទេសឥណ្ឌូនេសុី គ្រោងនឹងដាក់ដំណើការរដ្ឋធានីថ្មី “នូសានតារា” របស់ខ្លួននៅឆ្នាំ២០២៨ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhERgD6qsxzxFUxssDGztKvIKw81YAcx4-lFHA24g9pAUZ9jMin_p0GeT4-xIrRYX-Cdi3SREj18Ja0jh5szJxKq94bQE5gP-McA00ncea8fst9SwpBfe2ZGxREex2Ypz5cyTvzyBoxEbsBjDmLiMnSNgpNTtncdzDY5sE2d54jfeW_s_HWcaHxR0F8Xz9l/s1366/image_2025-09-01_16-04-05.png

រដ្ឋធានីថ្មីនេះ សាងសង់ឡើងនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត ដោយគ្រោងចំណាយទឹកប្រាក់ចំនួន ៣២ពាន់លានដុល្លារ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlo_y_sPyXQNK3Hh3QN0RwzJnaFV9Jl74jTYtlUjiciwbHo3aRDfiPBV9fFHxqvJC6FtU7q4Ch4Yut_v-w5QFFxnHMoUCtIZ6h15t8Gac3LWyN2e0OluMkrEhqbOmA4T0-ezG5wcTn2htmJzHcHlCI5HXDLEUppZPLxzlPTi6-3i-208iJUEkDLt5OfMKp/s1600/image_2025-09-01_16-04-06.png
ដំណើរការនៃការអភិវឌ្ឍរដ្ឋធានីថ្មីនឹងត្រូវបានអនុវត្តជា ៣ ដំណាក់កាលសំខាន់ៗគឺ ឆ្នាំ ២០២៤, ២០៣៥ និង ២០៤៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg8f58Xn1tc54PLbXAn30h5R2t0yaQBnDDd3-ra7jziFvqqSxxQNCk4wJQguC00ZI1xsI2Pb8s1DHMZ7rqPo_-TXpL3CalBfIO2WzvsTThT2VazuJ7YULU0eT0HAKCtZtjxJ35ZXBcsD6xBKo9i2rYIJPOVs2jcgOlw7xwxcs54Vl6itcWIhlDEIIxmOYG/s1920/image_2025-09-01_16-04-15.png

រដ្ឋធានី នូសានតារា មានចម្ងាយពី រដ្ឋធានីចាស់ ហ្សាការតា ប្រហែល ២ពាន់គីឡូម៉ែត្រ លាតសន្ធឹងលើផ្ទៃក្រឡាប្រហែល ៥៦,១៨០ ហិកតា។ ពាក្យ នូសានតារា (Nusantara) នៅក្នុងភាសាឥណ្ឌូណេស៊ី មានន័យថា ប្រជុំកោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDk7A3Ei4RY5zk7E61ohVcDx_naS9avYtgFq4UdpjSLZmV-sT-CIoimZMWQmpMGKPwe3Pt7bKPjOCe2fqiFdMwT2ZX0ZwCq2GAUYTdZu6J9S5Zz48BPpDDQinyZwdTX34XmDESwuJ-pHGZU5E6bBB78zn9lrVyfms-WwH6kvd5qQoBJRwTzrUFEwtIurK_/s1600/image_2025-09-01_16-04-19%20(2).png

មូលហេតុដែលឥណ្ឌូណេស៊ី ផ្លាស់ប្តូររដ្ឋធានីពីហ្សាការតា ទៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត គឺដោយសារចំនួនប្រជាជនច្រើនលើសលប់ ដែលបង្កឱ្យមានបញ្ហាស្ទះចរាចរណ៍ ការបំពុលខ្យល់ក្នុងក្រុង និងបញ្ហាទឹកជំនន់ក្នុងក្រុង។ ការផ្លាស់ប្តូររដ្ឋធានីថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយចំនួនប្រជាជន និងសម្រួលបន្ទុកក្នុងក្រុងហ្សាការតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp1qCpTtzOrtDB397hlSJHgR8lZKC0Uy_9N34JcnzOfqsCGCPu6QxC_htZ782YKEz8-3BY0g1BsTS7sl9oP7wlJjweuT-HeqRfK5IB2LRzNyNjYP1E-eOySbV1iS2QfeWt21XUXl2XPrUk4TDJjkxVZka5XoOJkN0VCy7J4nA_HGq02733LNEhpJm9hG29/s1200/image_2025-09-01_16-04-19.png

លោក ស៊ី ជីនពីង ប្តេជ្ញាស្តារជីវភាពសហគមន៍កម្ពុជា ដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានពីទ័ពថៃ

0

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធនៅព្រំដែន កម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHEY-2aGORW-r8eiYYQQ6tDrUh_9pUD3ENIITFAxJGxhPFmx-knkL2tKyEoU5Bbmnw7718KV7GIv_ztfQdMT0sX-YYpBqcFA3SPvbMk0NBS3zdDJERWqDBSt5Hda8S5jC7dq8do7xh1bwKrJZesc6Q4N6jnC1dq29Mvv0dgWBV73D7bCtCowGd2kE2yZqH/s2048/image_2025-09-01_16-06-26%20(2).png

លោកស៊ី ជីនពីង បានស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័ស និងស្នើឱ្យប្រទេសទាំងពីរ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWx_T8eomatAu2SCHITjEmznBiw8jSWLVNzNdnlleg25JwQF2xZJ3UfOo0NzEJ18Is8cpSWgU-7dFVdhuZQjdnUfrEla9tGg_6m5lrjEYUfcnpVm4vzmssJy8mB_2ZblPScGmzwjDNw4pisBEHdrQlGxEDPlZE5Wb457UMeSwZpvmSP0dfK1gtso1WWygI/s1280/image_2025-09-01_16-06-28.png

តបតាមសំណើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងការសម្របសម្រួលរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuzwNz5pNh5R97x_gGajbprJVuy70AFtLuVI1O-GTT9PYN4cj0p1kIRndWauZVTkkhtHAm5M3j5H-_BjVttmPaOMmNAHz-wqnpAlbGYJDza0d-BN2oGEhmN1J_Tu-sYdYReMo2W9TDK6BI4UGTCpUo0iyvlZG892bS8nnKF13RMHYoNAZGEqLIELzte5gH/s1280/image_2025-09-01_16-06-29.png
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖” សម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរសរបស់ចិន គឺមានសារៈសំខាន់ក្នុងការកសាងឡើងវិញ នូវសហគមន៍ដែលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងសម្រាលទុក្ខលំបាក របស់ប្រជាជននៅមូលដ្ឋានតំបន់រងផលប៉ះពាល់”៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaR_30NoAxXKaGNCEXUb7IIid3huh8SNnAUUt8Bz-0AuINeV0LEOqQDNjnZCe3UtXUSEQt8xPcSO167r936uqz_Ywb2FSR1JN2pVxr0evJ0WcgBylQFYUlT3FD2QbrizTs0K0OvpXR1KXWNRZl8b0QCYrYlXlGBDirHT9Aff-G5VXdVK40s4qurfjFutFF/s1280/image_2025-09-01_16-06-32.png

BigHit បញ្ជាក់ថា Jimin ធ្លាប់មានទំនាក់ទំនងខ្លីជាមួយ Song Da Eun ប៉ុន្តែពេលនេះលែងជាអ្វីនឹងគ្នាហើយ

0

បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថ្ងៃរបស់ Jimin សមាជិក BTS និងតារាសម្តែង Song Da Eun ក្រុមហ៊ុនគ្រប់គ្រង BigHit Music បានឆ្លើយតបជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqQQO770Lio7DkdElerafoHIHjYdcmQisiZwV9LlJjPIqleq91qDx9SNohj1TsZ6SP89ew8IPY99EQ2rFMSGOdY3x6uJhMCj7bDjP-EhmOtbx8k-ndtWJ8kIsQAYlB1y6I91PgBGktUk5_vIFiVxPCsgMv994EyWvmGCSRSG9BH3ZKskMrSG4j4ZlcEI7p/s640/image_2025-08-29_12-02-38%20(3).png យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននៅរសៀលថ្ងៃទី ៣១ ខែសីហា Jimin និង Song Da Eun បានណាត់ជួបគ្នាជាច្រើនឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នអ្នកទាំងពីរលែងមានទំនាក់ទំនងស្នេហាទៀតហើយ។ នេះបើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ Allkpop , Koreaboo និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD5LStVZCF8Cl3Qs5KbJ5Rp41YQV03EAmOYsDn0UUiR8G4PSrwTeqlMVkp64KkCFTeqQiNhobqMycP6uqtg03pwAOM5U3QUvYAJqHFuaVNOAqQX3q67204CPVxT7DsLklL0ndHK-9sAFoVcE63u12xvRVFOewLaDnQS1p1kgngEZ2_D0M69Lj9JSQvFsgG/s640/image_2025-08-29_12-02-38%20(4).png

ក្រុមហ៊ុនស្នើឱ្យសាធារណជនកុំធ្វើការស្មានមិនដល់ រំលោភលើឯកជនភាពរបស់ភាគីពាក់ព័ន្ធ និងសុំដោយស្មោះពីអ្នកគាំទ្រ កុំចាត់វិធានការណាមួយដែលអាចបង្កគ្រោះថ្នាក់ដល់សិល្បករ និងភាគីពាក់ព័ន្ធផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDKUxO7xXaxRcTJkGSH3_fx9jychT0fSMQRnazLEVIzyrqZvUeIufiC0uQvuCQAFYc5cT4KBMYWyGIiomB4w4GCoWu6Z_v9GEiN-KzGR7CBtDDhoToL3SSXKQDIkKhn5CgjPMrUMre17DPAWtN2moORz7hqKyBDOuNtq-j9Qiv_cdkimFnFXUjiJ4mteJE/s847/image_2025-08-29_12-02-39.png

Song Da Eun និង Jimin មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាតាំងពីឆ្នាំ ២០២២ ដែលផ្តើមចេញពីការបង្ហោះបណ្តាញសង្គមរបស់ Song Da Eun ។ នៅក្នុងខែមិថុនា ឆ្នាំនោះ Song Da Eun បានបង្ហើបពីទំនាក់ទំនងស្នេហាជាមួយ Jimin ប៉ុន្តែភាគី Jimin មិនបានបញ្ជាក់អ្វីទេ។ ពាក្យចចាមអារ៉ាមអំពីការណាត់ជួបបន្តរីករាលដាលនៅពេល Song Da Eun បានចែករំលែករូបថតរបស់បុរសម្នាក់ដែលគេជឿថាជា Jimin ។ ប៉ុន្តែនៅពេលដែលទស្សនិកជនសួរអំពីទំនាក់ទំនងរបស់នាងជាមួយ Jimin អំឡុងពេលផ្សាយផ្ទាល់នោះ Song Da Eun បានបដិសេធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYpfabN9kngansKwZB-srwVRKEvPG6IjRnyQtUsIaBVke6Rz5DbGA9BjzNRpOUbH4QGUV-cI6gryooKqXKRQDAQZfBagsIwjFbbxQH2ZSvnNdxLAeo3GiMZvI13ZXLySiJM5uhdAXCU9hynDM_b3z2zXBH4Boi3bhyvswexyw83LEsozOaxQ7I2KECJjg7/s858/image_2025-08-29_12-02-38.png

អ្វីៗបានកើតឡើងក្នុងអំឡុងពេលផ្សាយផ្ទាល់ក្នុងខែមិថុនា ឆ្នាំ២០២៥ ដោយ Song Da Eun បានព្រមានអ្នកគាំទ្ររបស់ Jimin ថា «ទោះជា Idol របស់អ្នកចូលចិត្តខ្ញុំក៏ដោយ ក៏ខ្ញុំមិនសមនឹងត្រូវគេស្តីបន្ទោសដែរ»។ ការរំពឹងទុកបានចាប់ផ្តើមបន្តនៅពេលដែលតារាសម្តែង Song Da Eun បង្ហោះវីដេអូស្និទ្ធស្នាលរបស់ Jimin នៅក្នុងជណ្តើរយន្តនៃអគារផ្ទះល្វែងដែលតារាចម្រៀងរូបនេះរស់នៅ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho9iTjHsFviN69cXYIrvnDR0qPYpFUORmHRGViXp9OboqYelY1z_9o8uMYtdBrzzUtA6a2JAliHE6KyJowgbQ1d6q3OgdRQ2UIbfpWdYLvBgVNQ-BTaE4t9-70sytb6QkuuLww7h_2rDLXlrH-pp_LsjoXe3UGLUI-94EZ69OK_yvDIxsdKnu5jUD_tIEA/s857/image_2025-09-01_10-51-10%20(4).png

នៅក្នុងវីដេអូ Jimin មើលទៅភ្ញាក់ផ្អើលពេលឃើញ Da Eun រង់ចាំនៅមុខជណ្តើរយន្ត ហើយនិយាយថា “អ្នកដឹងថាខ្ញុំមកមែនទេ? ។ Song Da Eun មិនបានបញ្ជាក់ថាវីដេអូនេះត្រូវបានថតនៅពេលណានោះទេ។ ប៉ុន្តែផ្អែកលើការស្លៀកពាក់ អ្នកគាំទ្របានរកឃើញថា នេះជាវីដេអូដែលថតច្រើនឆ្នាំកន្លងមក ទើបអាចថាអ្នកទាំងពីរបានណាត់ជួបគ្នា និងបែកគ្នាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAF07a-Oo3iheN6GgdCkfch3X9mueWtHwA7rxZU37mzmI7YC7CySOX2OAuu-a1Xhf-DF_1wPE4eQrE1KivZ62f3S8pdekxbjsfx76eNlcH7w-gcXpMfwJah-TsLvTF9PPmAvsANgB84f93Jw4GpHA2M3zfMzXiSWhcRmcROkgoXPmAe0MUWaidPzAlVopb/s1159/image_2025-09-01_10-51-10.png

នៅពេលដែលវីដេអូថ្មីបានរីករាលដាលនៅថ្ងៃទី ២៧ ខែសីហា ក្រុមហ៊ុនគ្រប់គ្រងរបស់ BTS គឺ BigHit Music បានឆ្លើយតបទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា «យើងនឹងផ្តល់ចម្លើយបន្ទាប់ពីការពិភាក្សាផ្ទៃក្នុង»។ ប៉ុន្តែក្រោយមកក្រុមហ៊ុនសម្រេចមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះដោយគោរពចំពោះអ្នកសិល្បៈ និងតារាដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពាក្យចចាមអារ៉ាមមិនពិតនេះ BigHit Music មានអារម្មណ៍ថាត្រូវការចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃទី៣១ សីហានេះ៕

រន្ធ.ត់ណាស់! ត្រឹមពេលមួយយប់ គ្រោះរញ្ជួយនៅអាហ្វហ្គានីស្ថានបានសម្លា.ប់មនុស្សអស់៦០០នាក់

0

អាហ្វហ្គានីស្ថាន៖ គ្រោះរញ្ជួយដីដ៏មានឥទ្ធិពលកម្រិតប្រមាណ ៦.០រ៉ិចទ័រ បានវា.យប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅទូទាំងខេត្ត Nangarhar និង Kunar បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានរងគ្រោះដល់អាយុជីវិត រងរបួស និងបាត់ខ្លួនក្រោមគំនរថ្មបាក់បែ.ក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEucijQdVAAa_XA_PzPrMxjWV0aQ7K1HbY-0bvuZE_dVbAhXM9jaq1y7-Csxsi030AKTubVpDVraEPfA8ZpCYkkUSlD0_bZBw6GLdNQyQ9L_p93DU4bFLUPfLzYhFZOJKW4zXpHn2YXEGs150LuhDyPVXCiYEl_cKhyphenhyphenQEnUNa23_Bkece8ttivOw2u5JCK/s946/photo_2025-09-01_15-33-00.jpg
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយតាលីបង់ មនុស្សយ៉ាងហោចណាស់ ៦២២ នាក់បានស្លា.ប់ និងជាង ១.៥០០ នាក់បានរងរបួស ចំណែកអ្នកនៅរស់រានមានជីវិតខ្លះបានរៀបរាប់ទាំងភ័យរន្ធត់ថា មានសមាជិកគ្រួសារ រួមទាំងក្មេងៗបានកប់ជាប់នៅក្រោមគំនរបាក់បែក។ លើសពីនេះ ការរអិលបាក់ដីតាមជម្រាលភ្នំក៏បានបិទផ្លូវ ដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះពិបាកក្នុងការទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ កត្តានេះ បានជំរុញអ្នកស្រុកជាច្រើនត្រូវបានបង្ខំចិត្តជីកកាយរកមនុស្សជាទីស្រលាញ់របស់ពួកគេដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBeCu4olivTtAQN57Q47xWHWZ1anlBszC6I8sXJoNnHiYyrNNIlvGynJSv-7xfvBnUHgACxjE2MYE_fMqiFyOOoz8ckJHj6jQAV_D3NKXj2dGf0EUoTMYTDKljs25vuvkAgmVDTeDBlxFn2yyplQJaRj9WhloEib1ubslU1iyqunHBkqT-BOZ9UQxi-pqQ/s1280/photo_2025-09-01_15-33-01.jpg

ក្រុមសង្គ្រោះបន្ទាន់ ដែលគាំទ្រដោយឧទ្ធម្ភាគចក្រ និងអឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យដែលចង្អៀត។ ជាមួយគ្នានេះ ការអំពាវនាវសុំការបរិច្ចាគឈា.មបានរីករាលដាលយ៉ាងឆាប់រហ័ស ខណៈអ្នកស្ម័គ្រចិត្តក្នុងតំបន់ជាច្រើនបានប្រញាប់ផ្ដល់ឈា.មដើម្បីជួយជនរងគ្រោះជាបន្ទាន់។ បន្ថែមពីនេះ ការបំផ្លិចបំផ្លាញបានរីករាលដាលយ៉ាងខ្លាំង ដែលសហគមន៍ជាច្រើនត្រូវបានទុកចោលដោយគ្មានទីជម្រក អាហារ ឬទឹកស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV3FZ9PLIUor6W_NtfIC1B0IuX5q4DnC16RgTSxgHsejPt0-rkmXzXOXxZYip8dfTMK5DHiDjQGYLCn47exZliyxXXQSSEjg1utjRQk3e3M6dI0bt2AGtOHegPuLfLg2qop6hN_cWf7yF3DmE4N9wEyjsCC8F11CNHciiZIk0igonUTE6zcpXL47KUHMaT/s1200/photo_2025-09-01_15-33-02.jpg

អាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងតំបន់ជាប់ព្រំដែនតំបន់ Khyber Pakhtunkhwa របស់ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលផ្ទះសង់ឡើងពីភក់និងថ្ម ត្រូវបានដួលរៀបដល់ដី ដោយសារកម្រិតរញ្ជួយដីនៅពាក់កណ្តាលអធ្រាត្រ ដែលបានវាយប្រហារនៅជម្រៅ 10 គីឡូម៉ែត្រពីផ្ទៃខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAX0ftYkBzRtottdyspgY5Y9E2qqmDE8PYAuIjKF2q-DD2gfnjE6LGU-4T-LQLsjwBV1f5fh5WfJ4h6UiQMwUwkCpAv_zR-Lhkh1TZ9kq-iq8OH2CUF54ucAfq3riUlWGNl3h6PyyR2OEkjjAUGgSr2rfvIPxesszS2IO2uFqDmP05g643nKCjzjT07WHU/s730/image_2025-09-01_16-16-06%20(2).png

អ្នកនាំពាក្យការិយាល័យបរទេសអាហ្វហ្គានីស្ថានបាននិយាយថា៖ «រហូតមកដល់ពេលនេះ មិនមានរដ្ឋាភិបាលបរទេសណាមួយបានឈានដល់ការផ្តល់ជំនួយសម្រាប់ការជួយសង្គ្រោះ ឬការងារសង្គ្រោះមនុស្សរងគ្រោះទាំងនេះនៅឡើយទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxwqewXwZr3CcLiulQLzdyYFp_Hwho1DRWju2ejmpUM5icK9ImABOfMJ3_CocvXOWimhlWOzUWjn86ALoLk2eP9DGgNItqBW0dTHoHWII5DtWCoHStYSUoDcIkaV9KmddC3dS7kjEV0lfqghOwAmUFVjImjeK8bJPq3qWx7QZxGbZWSpma7ld8Vg6KU3XL/s1200/image_2025-09-01_16-16-06.png
គួរជម្រាបថា អាហ្វហ្គានីស្ថាន គឺជាប្រទេសមួយដែលងាយនឹងកើតមានការរញ្ជួយដីដ៏កា.ចសា.ហាវ ជាពិសេសនៅតំបន់ជួរភ្នំ Hindu Kush ជាកន្លែងដែលបន្ទះតិចតូនិចឥណ្ឌា និងអឺរ៉ាស៊ីជួបគ្នា។ ការរញ្ជួយដីជាបន្តបន្ទាប់នៅភាគខាងលិចរបស់អាហ្វហ្គានីស្ថានកាលពីឆ្នាំមុន បានសម្លា.ប់មនុស្សជាង 1,000 នាក់ ដែលទិន្នន័យនេះ បង្ហាញពីភាពងាយរងគ្រោះនៃប្រទេសមួយក្នុងចំណោមប្រទេសដែលក្រីក្របំផុតរបស់ពិភពលោកចំពោះគ្រោះមហន្តរាយធម្មជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9hL5rX5NcHgY5HI1fWmb6P5sb7l8u3ydkTgPu0XIIBzlp3b8dSQ6LLjsSAZtlAWz9TDya6m3hLwVv7IaKTbKpNspnLp1v9uvVkSGMDFC-XqYLIk7y6FlzZCBY51F0bGxJrcWJBI6QPFkEbPCoNg_khlwoXKClH2ths29ShLPlxrDmMaItxKlNdMAVRjE/s1280/photo_2025-09-01_15-32-59.jpg

ថៃបន្តចោទប្រកាន់កម្ពុជាបង្កប់មីនក្នុងចេតនាធ្វើឱ្យកងទ័ពខ្លួនមានគ្រោះថ្នា.ក់ដល់ជីវិត

0

ប្រទេសថៃ ៖ កងទ័ពថៃតែងតែចោទប្រកាន់កម្ពុជាដដែលៗថា បង្កប់មីនក្នុងទឹកដីរបស់ខ្លួន និងបង្កើតរឿងកងទ័ពថៃជាន់មីនរងរបួសដាច់ជើងដើម្បីបោកប្រាស់អន្តរជាតិ និងពលរដ្ឋថៃ ខណៈថៃខ្លួនឯងកំពុងល្មើសបទឈប់បា.ញ់ជាបន្តបន្ទាប់ ។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃបានផ្សព្វផ្សាយចោទប្រកាន់កងទ័ពខ្មែរបង្កប់មីននៅខាងលិចប្រាសាទតាក្របី ដែលមានចម្ងាយពីភ្នំ៣៥០ ប្រមាណជាង១គីឡូម៉ែត្រ ហើយថៃចាត់ទុកការបង្កប់មីនជាអាវុធវាយប្រ.ហារកងទ័ពខ្លួនឱ្យមានគ្រោះថ្នា.ក់ដល់ជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbpXUxJktAcJbzJa0a4ETis9yeVfoCgvU2DD2gYijV0g38fomWqP8X5XkVJjjFjc1rV-kfSODzES7CSSp2-sUJCobyzytRZyDlmzcrJUU-5xLFunxqS8CaafuCU1lhq2APJQQY39zR5zdI4qK6wN6JCCKVy8FOh7GXtDZkeN3A89WSVmSj8GS5EtUxOexu/s1300/image_2025-09-01_15-12-20.png

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃរាយការណ៍ថា បានប្រទះឃើញគ្រាប់មីនរបស់កងទ័ពខ្មែរនៅខាងលិចប្រាសាទតាក្របី ដែលមានចម្ងាយពីភ្នំ៣៥០ ប្រមាណជាង១គីឡូម៉ែត្រ ក្បែរព្រំដែនខេត្តសុរិន្ទ ។ កងទ័ពថៃថា ពួកគេបានឃើញកងទ័ពខ្មែរល្បាតនៅតំបន់ខាងលិចភ្នំ៣៥០ កាលពីថ្ងៃទី២២ ខែសីហា កន្លងមក ហើយកងទ័ពថៃក៏បានចូលត្រួតពិនិត្យក្នុងតំបន់ ស្រាប់តែឃើញមីនប្រភេទ PMN-2 ចំនួន៣គ្រាប់ រួមទាំងគ្រាប់បែក២គ្រាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjidMvLsrMDOebgcJhhpq92ML3cWFrWjuc2XZydKJIswkbf1_iCp4jPw73FJgM0q5AdHLlaGoJKkZCQcy5UHRFw4K0RmkQqJARWjdqErykcaDt7ZggC2TpIxCdaxmYRMQTJqi_934Y74JpIpIsglg5arOs4h1HRDt_2xRyK4hEFrq6a69TjrbVmWQVX2SFP/s1600/image_2025-09-01_15-12-16.png

អ្នកនាំពាក្យកងទ័ពជើងគោក លោកឧត្តមសេនីយ៍ វីនឆ័យ ស៊ុវ៉ារី និយាយថា ការបង្កប់មីន និងភស្តុតាងនេះបង្ហាញឱ្យឃើញពីការបំពានបទឈប់បាញ់យ៉ាងច្បាស់ក្រឡែតរបស់កម្ពុជា ដែលមានគោលបំណងវាយប្រហារកងទ័ពថៃ និងមានចេតនាបង្កគ្រោះថ្នាក់ដល់ជីវិតក្នុងទឹកដីថៃ ។ លោកចាត់ទុកនេះជាទង្វើឈានទៅភាពតានតឹងរវាងប្រទេសទាំងពីរ ហើយលោកចោទប្រកាន់ថា ទង្វើរបស់កម្ពុជា ជាការបោកប្រាស់សហគមន៍អន្តរជាតិឱ្យមើលឃើញកម្ពុជាចង់បានសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPclH9yOQs2MBhVYtWG42oyxoPR5D_F-rL2PH3oyYQdbd04riIXV3ihKYnBj07gk41hBdw0705pM2PdCzmMRtlWXcxya5JFw9HylGd7jYqGMMWup3na92NdfmQehrSNp1m6cS2LLk7CzMljQtKoDIDjD9LuSIuf3WsCO8jMtyxMfYkjIkH6hwrjOBVLAIk/s1477/image_2025-09-01_15-12-18%20(2).png

លោកថែមទាំងចោទប្រកាន់កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ារហូតមក គឺការបង្កប់មីននេះមានចេតនាវាយប្រហារកងទ័ពថៃជាបន្តបន្ទាប់ ។ ក្រោយពីរកឃើញគ្រាប់មីន មេបញ្ជាការកងទ័ព លោក ផាណា ឃ្លេវផ្លតថុក បានបញ្ជាំឱ្យកងទ័ពភូមិភាគ២ ប្រាប់ដល់កងទ័ពទាំងអស់ដើរល្បាតដោយប្រុងប្រយ័ត្ន ពុំធ្វេសប្រហែស និងបញ្ជូនក្រុមដោះមីនមកកាន់តំបន់គ្រោះថ្នាក់ដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMh3mliHgiugq9Uv5ZZC-iJZOW0kUPGtBHy3alIQYx5GhXo26ndiCJuglrljV3R1MYP-wRuawcIVUSnyqZKuzltNSiJgXE1o6GMAFJ_gjLgJh4RMdjsEBCB8m2HkXx-NXeKkiMS91oehLEJ4qXkGNog5vQtH1hwL_I_SxFD0Sw_3QNwFd3f1dm0JDx-z41/s768/image_2025-09-01_15-12-18.png

គួរបញ្ជាក់ថា ថ្មីៗនេះ អតីតអ្នកសារព័ត៌មានថៃ Khaosod លោក Pravit Rojanaphruk បានលាតត្រដាងការពិតនៅពីក្រោយគ្រោះថ្នាក់នៃការជាន់មីនរងរបួស និងដាច់ជើងរបស់កងទ័ពថៃកន្លងមកថា វាគ្រាន់តែជាការសម្តែងបោកប្រាស់អន្តរជាតិ និងពលរដ្ឋថៃប៉ុណ្ណោះ ដើម្បីទទួលបានផលចំណេញនយោបាយ និងជាយុទ្ធសាស្ត្រយកឈ្នះសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7i5ulMcSSXypL6NSzlnpcpKWryOjCmzS1bP4rWowhee6pi0-pR3cbAD4XvBiQUFlE7zbSg1nIVX1zxMltgTMwy9_cbciESWJhK8xBjTgULzeCQG3VnIObOlzlWnOJsfqexKOVzMvrW9S4gn-cQrDQ5dxhSl7LOGIzOu34LUUH15DViNWqgV9VClG1eND4/s1240/image_2025-09-01_15-12-19.png

ទាក់ទងនឹងការចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅក្នុងទឹកដីថៃនេះ ក្រសួងការពារជាតិកម្ពុជា និងអង្គភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឡើងវិញថា កម្ពុជាពុំប្រព្រឹត្តល្មើសអនុសញ្ញាអូតាវ៉ា ព្រមទាំងប្ដេជ្ញាមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ ម្យ៉ាងទៀត ចាប់តាំងពីក្លាយជារដ្ឋភាគីនៃសន្ធិសញ្ញានេះមក កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មនុស្សធម៌ ចូលរួមក្នុងសកម្មភាពប្រឆាំងមីនទាំងក្នុង និងក្រៅប្រទេស ដែលមានការទទួលស្គាល់ពីអន្តរជាតិ ។ ដូច្នេះ អ្វីដែលភាគីថៃបានចោទប្រកាន់នោះ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមិនអាចជឿជាក់បានឡើយ ៕

នេះជាមូលហេតុដែល ប៉ីប៉ី ឌី ប្រតិកម្មនឹង អ្នកវិភាគឯករាជ្យ ផ្តល់ពិន្ទុភាពយន្ត ៥.៦/១០

0

ធ្លាប់និយាយថាបើកចិត្តក្នុងការទទួលយកការ Rate ពីទស្សនិកជនប៉ុន្តែ ប៉ីប៉ី ឌី និង អ្នកវិភាគឯករាជ្យ បង្កឱ្យមានការបញ្ចេញមតិវែកញែកក្រោយពីមានការផ្តល់ពិន្ទុ ៥.៦/១០។ ទោះយ៉ាងណា ប៉ីប៉ី ឌី បានចេញវីដេអូមួយបញ្ជាក់ពីមូលហេតុដែលប្រតិកម្មមិនទទួលការផ្តល់ពិន្ទុនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpGRmabcvrtuWEuU8pYnjzgwJ9aRMiejbEVd8JER96JAfxgxeLpnWnFeouOJNosiuUpU83GYRF19tmHtFTpDVns2RlKi2dwCt3gjO4CZwqaXN_6ZBlUjV8wCMagshwEd0nQcS4m3xR5c6ueok73CDNcUbqH2ViyoX416LbyCKyR4lV1uKEeXoR_NcOIHfP/s1440/image_2025-08-26_15-54-28%20(2).png

កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ចាងហ្វាយផលិតកម្ម ហ្វីម ខនណើរ បានចេញវីដេអូមួយបន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយនឹង អ្នកវិភាគឯករាជ្យ ។ ក្នុងវីដេអូនេះលោកបានបញ្ជាក់ថាមិនមែនរឿងខ្មែរ Rate មិនបាន ប៉ះមិនបាន ផលិតករចេញមកប្រតិកម្មនោះទេ។ លោកបានឃើញពីចំណុចខ្វះខាតកុនរបស់ខ្លួនជាច្រើនហើយនឹងព្យាយាមកែលម្អបន្ថែមទៀតប្រសិនជាមានឱកាសធ្វើលើកក្រោយបន្តទៀតហើយទទួលយកការរិះគន់ទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz0Cbu1_Vle4lQqCFMisbAd7C5Gxe2x_g6HkyXXqPSntMNucRjnlpJHkzAIGtb5acUYYM5uBDQDYHdg45D_xAvkDwuDkUiMkfnuhej86sk0A4aIC4tGW4ppRINmCDWJvBzHRKoYX8PfoPxcRV2LLrXsX925-UoZScB0p7vOdGaeRz9_3bO6nbcVtr79fU-/s1376/image_2025-02-17_16-36-20.png

ទោះជាយ៉ាងនេះក៏ដោយ ប៉ីប៉ី ឌី បានបញ្ជាក់ទៀតថា ការ Rate ដែលអត់មានក្បាលគ្មានកន្ទុយ ការ Rate យកទៅប្រៀបធៀបជាមួយនឹងរឿងផ្សេងដោយមិនភ្ជាប់មកជាមួយនឹងមតិលោកមិនទទួលយកនោះទេ។ លោកបានបន្ថែមទៀតក្នុងន័យសម្តៅថា ការ Rate របស់អ្នកវិភាគឯករាជ្យ គឺស្ថិតនៅខាង Team រោងកុនថៃ ហើយលោកចាំច្បាស់ថាថ្ងៃដែលខ្លួនយកទៅបញ្ចាំងសាកល្បងនៅរោងកុនមានដើមកំណើតមកពីថៃគឺមានការ Rate ៧/១០ ប៉ុន្តែក្រោយពេលពហិការមិនយកកុនទៅបញ្ចាំងបែរជាមានការ Rate ៥.៦/១០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6AbR958gxXCXsDf00LEnikybqdcDFTvzw3ivyJjDKKKeJvWesREY4ZKFWD8KOqwc_xiDPYfAvnoJPh7SL-Bfcl-CF-Aw7WrVIx44FP7CM7bq3EwuciZPFV8aCe6-AJ36-RTT7k-ACYG5lAfd53p_wkD-fB3zhH9OGjQ_7or0KtkO7eTC8MJeQTP_Zb6r1/s1440/image_2025-08-26_15-54-27.png

ប៉ីប៉ី ឌី ថាប្រសិនជាមានចំណុចខ្វះខាតមានគំនិតក្នុងការកែលម្អគឺមានផ្លូវច្រើនដែលអាចសរសេរ Rate រឿងរបស់លោកចុះមានចំណុចខ្វះខាតកន្លែងណា ប៉ុន្តែបែរជាមានការប្រៀបធៀបទម្លាក់កុនរបស់លោកហើយលើកកុនមួយផ្សេងទៀតដែលមានការបញ្ចាំងនៅក្នុងរោងកុនដែលលោកពហិការហើយនេះគេហៅថាជាទង្វើថោកទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfWmyIwtcp8IEl1A6xSwTS0T2z1SKXkCXkk01CQAHsc0nzibZS2lkw5Pz_xxwZwBIBn0Nl9h4HdVt0U6SyfHfCS7qwNDWc1CrhzEuQP6h5ePLpzqn3NhcsfuLqcBuYiV9V3LtvQOObosjWSS3qTa7IreBUBju7GgXZvUr0_PegDucp-K05tGFC7Ksn5Sz/s1440/image_2025-02-17_16-36-21.png

ប៉ីប៉ី ឌី បានបញ្ជាក់ទៀតថា ពេលលោកធ្វើរឿង «ភូមិគ្រឹះអាគម» មិនមែនលោកមានមោទនភាពឬជឿជាក់លើខ្លួនឯងថាចេញមកល្អឥតខ្ចោះនោះទេ បើមិនដូច្នេះលោកក៏មិនសុំការជួយជ្រោមជ្រែងពីអ្នកសំខាន់ៗឯទៀតក្នុងវិស័យកុនឡើយ។ មុននឹងបញ្ចប់វីដេអូ ប៉ីប៉ី ឌី នៅតែអះអាងបញ្ជាក់យ៉ាងច្បាស់ថាប្រសិនជាលោកអាចធ្វើរឿងទី២ ឬដល់ទីប៉ុន្មានក៏ដោយក៏លោកមិនខ្ចីចាក់នៅក្នុងរោងកុនសៀមដដែល៕

រដ្ឋបាលខេត្តព្រះសីហនុទុកពេល១៥ថ្ងៃ ឱ្យពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះ មកដាក់ពាក្យយកដីឡូត៍ថ្មី

0

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ទុកពេលឲ្យប្រជាពលរដ្ឋមួយចំនួន ដែលកំពុងបន្តរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុរយៈពេល១៥ថ្ងៃ ដើម្បីមកទទួលយកទីតាំងដីឡូត៍ថ្មី ជាមួយក្រុមការងារដោះស្រាយ ផលប៉ះពាល់ថ្នាក់ខេត្ត។ ឱសានវាទនេះគិតចាប់ពីថ្ងៃទី១ កញ្ញាតទៅ ក្នុងករណីផុតថ្ងៃកំណត់ រដ្ឋបាលខេត្ត នឹងចាត់វិធានការរដ្ឋបាលចុះរុះរើសំណង់ដែលសង់លើដីសាធារណៈរបស់រដ្ឋ ស្របតាមច្បាប់ដែលមានចែងជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpfe3ndTsZTUym6Brd0YEjoL5CR4Yqpe3Bsu5umRlrXgCe1sADPEzppelp0P55nIeZs7UNJ6HuNRcfThLmr2rGW49OKgxCg0MGH4yXzB7QqWaJm3dTj_ryhfQl0i4yrybTzHYWK-2FWXS4hgb62cL_C7Q_wPmSZJsdnJ-L3wiCmxHek5L9nIiMdXUsUFHv/s1280/photo_2025-09-01_14-04-57.jpg
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឲយដឹងថា៖ កិច្ចការនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការ អន្តរក្រសួង បានធ្វើការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងជាប់របងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងបានត្រៀមរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងៗ រួមមាន៖ ផ្លូវ ទឹកស្អាត និង បណ្តាញអគ្គិសនី ចូលទៅកាន់ទីតាំងដីបម្រុងទុក ដែលគណៈកម្មការអន្តរក្រសួងបានរៀបចំសម្រាប់ជូន បងប្អូនប្រជាពលរដ្ឋ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxWG92m0zF_iA4qVov3GGPgYahMEwRQXeMcx7d1ilFXiuQedVq1ftS_WfNxWtkUVBpLGtFIgv5uTv6vQndS7D9Fe5LGq10QaeCgzZ8FKP-HISB5EKmrOTQLR8m0As_FdcvxdO06WUUOjkOqELwlpCIzjPiZp1e81y1XYD9bU2lvdAMfTYSbR3PbUypZm0-/s1280/photo_2025-09-01_14-04-58.jpg

កន្លងមក ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការអន្តរក្រសួង បានខិតខំជួបប្រជុំសម្របសម្រួលជាមួយបងប្អូនជាច្រើនលើកច្រើនសារ ដែលមកទល់ពេលនេះមានគ្រួសារ ប្រជាពលរដ្ឋមួយចំនួនបានឯកភាពទទួលយកទីតាំងដីឡូត៍ថ្មីរួចរាល់ហើយ ប៉ុន្តែនៅមានគ្រួសារប្រជាពលរដ្ឋ មួយចំនួនទៀត នៅតែទាមទារលក្ខខណ្ឌផ្សេងៗ ដែលធ្វើឱ្យមានការរាំងស្ទះដល់គម្រោងអភិវឌ្ឍអាកាស យានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBbDCkBU1kP0ahBpUOfJKxD8v5QHnO2PohyphenhyphenmiiEUK2FyPX49NZ8z8TSaJvibAq-2s1SCCC9BZX2mD6_9WqRfGqH4MqpufZFAp7XneHkHASSq6VC1RESsFCR1Ew8a1MZpGom5bWqLYGA3nKjl1vhV4NQ-DWz8uzyMx-Z2F0f2R6QO3ZWlBWufgkgKZZLegL/s800/photo_2025-09-01_14-05-00.jpg
ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ ថ្នាក់ 4E ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពរបស់ខេត្តព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ជាមួយក្រុមការងារដោះស្រាយ ផលប៉ះពាល់ថ្នាក់ខេត្ត ដោយទុករយៈពេលចំនួន ១៥ ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8yGyUtGooAHcnr8OY5vp23YMDdgzAepasrBuS0CNsXrgCyYt6yJ7oQJ1U_-f8JF58SNvTzhKQNfL_VHjdEY6gvX2wIIbWseVqOq_90DwXUELazzWlz8fxeKSlPzkuMQKhttLWcVU6XYHN1pAcCRpam6QjZLp82WrwyzfwinbVeHfChLtBwfFMogl50pru/s1280/photo_2025-09-01_14-05-01.jpg

នៅក្នុងសេចក្ដីជូនដំណឹងខាងលើបានគូសបញ្ជាក់ថា ក្នុងករណីផុតរយៈពេលកំណត់រយៈពេល១៥ថ្ងៃ រដ្ឋបាលខេត្តព្រះសីហនុ នឹងពុំលើកយកករណីនេះមកពិនិត្យសម្របសម្រួល ដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទៀតឡើយ ហើយ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាល ចុះរុះរើសំណង់ដែលសង់លើដីសាធារណៈរបស់រដ្ឋ ស្របតាមច្បាប់ដែលមានចែងជាធរមាន៕

លោក សុី ជីនពីង គាំទ្រឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រាប់បទឈប់បា.ញ់រវាងកម្ពុជា-ថៃ

0

ទីក្រុងធានជីង៖ ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សុី ជីនពីង បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បា.ញ់រវាងកម្ពុជា និង ថៃ ព្រមទាំងគាំទ្រយន្តការសង្កេតការណ៍បទឈប់បា.ញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័ស។ នេះបើយោងតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLuqEZrRRZB1CpXZoKtcrmmut0uxYCTA-KlRqEAN8r67D3c5urw_LsJ8cM8R0mi2E41WelzZNMuK4Jexn2iGikzEzFYSUsrBXAhGxXG0FiHctV5MUUYHN8wwLBMYCd7vWyneRSMyMJ-o2O-llTHTt2BGZ9tQrWZQ5Ox_dNwhuVcKQekNDlflhJMsWgM1xe/s1280/photo_2025-09-01_11-40-51.jpg
ក្នុងឱកាសនៃជំនួបរវាង ឯកឧត្តម សុី ជីនពីង និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន លោកសុី ជីនពីង បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមកិច្ចប្រជុំនេះ ដោយការចូលរួមនេះថា គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIAWUZsMVuCpTCL74Luo73Z0aVSpeSeTpe3QJ-dCUiZAHe40eJN5IGN934Uz1DFLNzVDipRFHQIhPUZmm5NKNobCydOc7MMNzHm7oSIP9rFWHQQY37w7QCst7Wwz3Q1I0QqSMdW2YF7xUikBtN6BtNeR4utntAZKbrLh0EWY6Q9upJH-p7S3OZ4afG-aMU/s1280/photo_2025-09-01_11-40-52.jpg

ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ, ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់, គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5BBQABU0bzR_ai0dx-JDwt0cbibk4d08kQrfGbzUepfaZjzaLCWH0mz4-6Ne2slcqv1zOy7rupZL3yR7B5qngprjHcxSnI_vNfQawt7DhtpNFZarwdRQLQqRkBBkuc15A5t493yM_MOjuWOp4u7oEBYRHLzGUgp-sM5FX_QetTeRpwyTI4iGisYNqUnk9/s1280/photo_2025-09-01_11-40-52%20(2).jpg

ជាការឆ្លើយតប, សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN_YXLkgnZ-tmA4bBxEBFEa5S8qmp6YwhIe9CfaLw9tqVW3365La8pMwLN05dy57jRZ2AGixnEyYVjuTYmKFjl3-4kzygss3owCL_tMBE-sKTyxWKVJJdDkd5q2V12QJCNR2G-S22J_G4zDnZ2R3bYpOuALvi4avNcP7bT_Lr1fnO3OdK_6q-GKcd7DcXd/s1280/photo_2025-09-01_11-40-54.jpg

មុននឹងបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាព ដែលរួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច-ពាណិជ្ជកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗផ្សេងទៀត ក្នុងគោលដៅពង្រឹងសមត្ថភាពអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង និង ពង្រឹងការការពារអធិបតេយ្យរបស់កម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOZUn5A7UyZC5Ic631qvS_2osJ_m0SihrQKFBJktLpAwv4rbxVCLfgIUno3TOEMEx63dbFIKjIeXR2VWzz33kXV2LxXC3Cfea9XQb3EikQiYiq8KAOChf8hxkmScxVr0xpMfV2PJBneop5Q9EeDdAcYlK-MlNcx9mzZQtzjMuy7jB2PmEEBSbXR54_rnPg/s1280/photo_2025-09-01_11-40-53.jpg

ដឹងការពិតហើយ! លទ្ធផលកោសល្យវិច័យបញ្ជាក់ថា ការស្លា.ប់របស់«ឡាក់គី»គឺបណ្ដាលមកពីមូលហេតុនេះ

0

(ភ្នំពេញ)៖ យោងតាមលទ្ធផលនៃការធ្វើកោសល្យវិច័យ និងការធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ ការស្លាប់របស់ដំរី «ឡាក់គី» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ គឺបណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។ នេះបើតាមការឲ្យដឹងរបស់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” នៃរដ្ឋបាលព្រៃឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7KHfOYmMl43JK1ZzGBzeGaZB69c21zN7qxcsTwAkTfvC__2Q_Lh3uwufCvcfA-1gXH_Z_rU5ErLtu2Ij39BQIqVlDEinq7CLdVQzDdrnLczGgkWviJnsjYjGryIoIkBgQZy0X1qWAOxosfnQWXf2XTfDfMSLyAPXkQFRn-4DB7VK-DsoojohizjThjoS/s1280/photo_2025-09-01_11-06-29.jpg
លទ្ធផលការធ្វើកោសល្យវិច័យខាងលើនេះបានបញ្ជាក់ថា ជំងឺនេះកើតឡើងលើដំរីញីក្នុងវដ្តរដូវត្រៀមបន្តពូជ ដោយការប្រែប្រួលកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) និងកម្រាស់ស្រទាប់ស្បូន បង្កើតជាមជ្ឈដ្ឋានងាយឆ្លងពពួកបាក់តេរី Escherichia coli (E.coli) ឬបាក់តេរី Enterococcus faecium (E. faecium) ដែលជ្រៀតចូលតាមមាត់ស្បូនទៅក្នុងតួស្បូន រួចលូតលាស់បង្កជាខ្ទុះក្នុងស្បូន និងរលាកធ្ងន់ធ្ងររហូតធ្វើឱ្យបាក់តេរីឆ្លងចូលក្នុងចរន្តឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeo_R7K1bOg7oYyEGTvHbQ54Jb4kIRtKs74_U9WsKqHu2BbvL3ptsXIhFeJfG1Zj_qejhKJWSU2uvDl_VQU6oswxNFqtUVTRc6oulXx_cQZsHiUGErIcWjhoLUOAgkBzc9A0FHMgDlnvSz8oU9xqvcioRcSZagRDcS9KzeR6bWOFAtOfCMkaYeBiYewMa2/s1280/photo_2025-09-01_11-06-35.jpg

អ្នកជំនាញបានធ្វើការពន្យល់បន្ថែមថា ពពួកបាក់តេរី E.coli និង E. faecium ដែលរកឃើញក្នុងស្បូនរបស់«ឡាក់គី»មានភាពស៊ាំខ្លាំងទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) ដូចជា Amoxicillin/Clavul, Gentamicin, Ciprofloxacin និងថ្នាំអង់ទីប៊ីយ៉ូទិក១០មុខផ្សេងទៀតបាត់ទៅហើយ ដែលបណ្ដាលឲ្យស្ថានភាពរបស់ឡាក់គីពិបាកជួយសង្គ្រោះ ដោយសារតែថ្នាំអង់ទីប៊ីយ៉ូទិកមិនអាចជ្រាបចូលទៅក្នុងស្បូនបានពេញលេញ ដើម្បីកម្ចាត់ក្រុមបាក់តេរីខាងលើដែលមានភាពស៊ាំនឹងថ្នាំយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPLupO5-RGDvRa_yAZbh3fXrkxYG2e2g3a_2uVtj96Y8cmlYRpojy7yQq7xEoFQEm9coEY-jtDkETcBaiGxMroufcJs-NQ_1cFCoZ7Q8jhTZ6hom9Vs5hy0Qc5mcySMN6uOP51vV_n90AmfNqweDOVl_2En8VgMUo9_hrteqG6F6QXAH0wiawXuyItFZC1/s1280/photo_2025-09-01_11-06-37.jpg

ក្រុមអ្នកជំនាញអះអាងថាជាទូទៅ វិធីសាស្ត្រព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់យកស្បូនចេញ ប៉ុន្តែការវះកាត់បែបនេះគឺអាចអនុវត្តបានតែលើសត្វតូចៗដូចជាឆ្កែ ឬឆ្មាតែប៉ុណ្ណោះ។ ចំពោះការវះកាត់លើសត្វដំរីវិញ គឺមានភាពស្មុគស្មាញខ្លាំង ហើយឱកាសនៃភាពជោគជ័យមានកម្រិតទាបបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLszFaWYVbKWL3rs1lsK2y7aBiVIBlQvhAXLLDRb3Z6IlfnB05OiBbeio5C2qG5sOkLS_8kT3Xdi-34Nl4uuuMCCrhV3-I_e0Q9PMLs3uGk4zHW7PY84nLuHRDZTKTiWiMrTuy14HTBqCPpSid8YOy86aL8_OBYb7dw2-DaulkSPPf9A2xxUIVDrKohzPo/s1280/photo_2025-09-01_11-06-36.jpg

អាស្រ័យដូចលទ្ធផលដែកបានជម្រាបជូនខាងលើ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” នៃរដ្ឋបាលព្រៃឈើសង្ឃឹមថា ករណីនេះនឹងជួយបង្កើនការយល់ដឹងបន្ថែមរបស់សាធារណជនអំពីភាពស្មុគស្មាញនៃការថែទាំសុខភាពសត្វព្រៃ និងជំរុញឱ្យមានការបន្តគាំទ្រកិច្ចការអភិរក្ស និងថែរក្សាសត្វព្រៃនៅមជ្ឈមណ្ឌលភ្នំតាម៉ៅរឹតតែទូលំទូលាយទៅថ្ងៃអនាគត៕

គណបក្សភឿថៃសុំឱ្យគណបក្សប្រជាជនគាំទ្របេក្ខជនខ្លួនកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែត្រូវសាធារណជនប្រឆាំង

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានារបស់ថៃឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី បានដឹកនាំក្រុមមន្ត្រីគណបក្សភឿថៃទៅជជែកជាមួយក្រុមមន្ត្រីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) នៅទីស្នាក់ការគណបក្សនៅផ្លូវរ៉ាមកំផែង ដើម្បីសុំឱ្យគណបក្សប្រជាជនគាំទ្របេក្ខជនខ្លួន គឺលោក ឆ័យក្សេម និទិសិរិ កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ទី៣២ ក្រោយតុលាការធម្មនុញ្ញដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាលពីថ្ងៃទី២៩ ខែសីហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdPRbbutrVeVJKeSr7smOa2lehGCgxLfq1DCeuDIUkL1a10ZcJRzOIiovbPenXEF-0xiIswVWQiep0JE3ht_hJ0PcqpQkng0ClhnhbAZsp7Xp3Q2a5B_CjixxpwL3IVzX9_QtBdhK9RG0rK0tc-WvnouyKU91pv8xnBXVRdOnCbMWKcsPP1p6cbirr1PLN/s600/photo_2025-09-01_09-47-27%20(3).jpg
គណបក្សភឿថៃសន្យាថា នឹងទទួលយកសំណើទាំង៣ចំណុចដែលគណបក្សប្រជាជន (ឬអតីតគណបក្សកាវក្លៃ) ស្នើដើម្បីបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែគណបក្សភឿថៃរងនូវការរិះគន់ពីគណបក្សនយោបាយផ្សេងៗ និងសាធារណជន ពីព្រោះគណបក្សភឿថៃធ្លាប់ក្បត់ពាក្យសន្យារបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាលជាមួយគណបក្សកាវក្លៃកន្លងមក ។ លើសពីនេះ គណបក្សភឿថៃខ្វះសមត្ថភាពដឹកនាំប្រទេស និងក្បត់ឆន្ទៈពលរដ្ឋ គឺគណបក្សពុំអាចធ្វើអ្វីតាមការសន្យាក្នុងអំឡុងពេលឃោសនាបោះឆ្នោត ថែមទាំងមានវិបត្តិសេដ្ឋកិច្ច និងជម្លោះព្រំដែនជាមួយកម្ពុជាអូសបន្លាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioXPFFV2Nzdd3vsWiIwBhyphenhyphenBj30Ji_tVJonfEKVPoYlQ-ZnAnab4T1LUWsPVOxneAE1QpjBeDHR0G_CjwDJNwlCLkUG0kL5HU4gmGOc6icekFn1bXlofJYmUHqgCwrH2JWCAEMBE5_-rE1pMUQVk_Cw_XfftPPTusZPR6YrK4MrRelGhRHeTHDP9LYR5qsJ/s1024/image_2025-09-01_13-31-06.png
ក្រោយដឹកនាំមន្ត្រីគណបក្សភឿថៃទៅជជែកជាមួយគណបក្សប្រជាជនឱ្យគាំទ្រលោក ឆ័យក្សេម និទិសិរិ កាន់តំណែងនាយករដ្ឋមន្ត្រីទី៣២ លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីនិយាយថា គណបក្សភឿថៃទទួលយកសំណើទាំងអស់របស់គណបក្សប្រជាជន និងរីករាយរំលាយសភាក្នុងរយៈពេល៤ខែ ។ ការជជែកជាមួយគណបក្សប្រជាជន ក៏មានមន្ត្រីមកពីគណបក្សផ្សេងទៀតដែលចូលរួមជាមួយរដ្ឋាភិបាលបានចូលរួមជជែកដែរ ប៉ុន្តែមានពលរដ្ឋថៃកាន់ស្លាករិះគន់គណបក្សភឿថៃដែលក្បត់ពាក្យសន្យាជាមួយគណបក្សកាវក្លៃ និងបង្កើតរដ្ឋាភិបាលចម្រុះកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5nz0kH7bX7igUnqO5zbAveQW8jCyKuu66D-p-bkjLpcrrkx0Oa1aObS1yRsltVLeibm5Hr6JDPdbZZ_s9T58GL3K05MQomqx019aJZz7XH9W5Nznwvpqasyh4Xk-F6-DbBO6_L5xAkI_6o7YZrdw44iGFx3mtkfUQM5SLNo_VI_s-O0m2sY1uNy6ZEANk/s1280/photo_2025-09-01_09-47-27%20(2).jpg

គួរបញ្ជាក់ថា គណបក្សភឿថៃបានដឹកនាំមន្ត្រីមកទីស្នាក់ការគណបក្សប្រជាជនដើម្បីសុំការគាំទ្រ គឺយឺតជាងគណបក្សភូមិចៃថៃ រយៈពេល២ថ្ងៃ ពីព្រោះពេលតុលាការធម្មនុញ្ញដកតំណែងលោកស្រី ផេថងថាន កាលពីថ្ងៃទី២៩ ខែសីហា គឺលោក អនុថីន ឆាន់វីៈគូន ប្រធានគណបក្សភូមិចៃថៃបាននាំក្រុមមន្ត្រីមកជួបលោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនភ្លាមៗ ដើម្បីសុំសំឡេងគាំទ្រពីគណបក្សប្រជាជនឱ្យលោក អនុថីន ឆាន់វីៈគូន កាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZaWPudgVGGIAk4i1zRThJJvOkcH0Giz0dQJpmTWY8r-YW65AUYN61-dBq6jhDrKgc12jrFJrkRNaXuCbkRJKH23R7O_JaAECCswrjuJ2ncpIKl4lYMA2HTSByCm1Gc1yxTON0EC19xS4kFnDqONpXWM2bTH-Z6Oi3iQRtVmLc_FuckyVno-lEi4L_T62T/s1280/photo_2025-09-01_09-47-27.jpg

គណបក្សភឿថៃបានចេញសេចក្តីថ្លែងការណ៍ថា បានពិភាក្សាជាមួយគណបក្សនយោបាយមួយចំនួន និងឯកភាពទទួលយកសំណើចំនួន៣ចំណុច របស់គណបក្សប្រជាជនដើម្បីបង្កើតរដ្ឋាភិបាលដោះស្រាយបញ្ហាបន្ទាន់ ។ បន្ទាប់មក នឹងរំលាយសភាតំណាងរាស្ត្រ ក៏ដូចជារៀបចំការបោះឆ្នោតឱ្យពលរដ្ឋសម្រេចចិត្តផ្នែកនយោបាយតាមពេលកំណត់ដែលគណបក្សប្រជាជនបានស្នើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX2ik64dbjZ-EM6QGnj3bILBP74q0UKDEGjdT8G32rWXVbZJJ8WkmCBSReEeqNgV-GWssoc5K2NoEakCcDnnZgqWShyY6IJcNEVLEUhDLW42skQbwIpCjIa6Ii0CameD2e0mMxi4XIvnSac8OZ4IWSYU8A_KkJLlmxhTvVIsRPvHsgGb1U6OfxkeGKwRSW/s1280/photo_2025-09-01_09-47-28.jpg

គណបក្សប្រជាជនបានប្រកាសសំណើ៣ចំណុចសម្រាប់គណបក្សនយោបាយនានាដែលចង់បង្កើតរដ្ឋាភិបាល រួមមាន ៖
១-នាយករដ្ឋមន្ត្រីថ្មីត្រូវរំលាយសភាក្នុងរយៈពេល៤ខែ
២-គណៈរដ្ឋមន្ត្រីថ្មីត្រូវធ្វើប្រជាមតិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី
៣-គណបក្សប្រជាជននឹងពុំចូលរួមជាមួយរដ្ឋាភិបាល និងបន្តបំពេញតួនាទីជាគណបក្សប្រឆាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIqZ7i2_qdknoEBDiV1l8KeOP-hMevfVf8YntcJ2SpTHnw5x3AszeL3CWJpc4sy0gpaYxVR1i3PaPBv23HylJKncz11CalfYVb9wGOveSWvZ5M1Wnx1Be7f_mjOubd34fzaGz_aPqC1hd-ffVFbAX9NPUcqxteb6QXFIjJvIuTLXxZd2I9ZmgIdc5LDoT1/s1280/photo_2025-09-01_09-47-29.jpg

គណបក្សប្រជាជនពុំទាន់ប្រកាសច្បាស់លាស់ថា តើនឹងគាំទ្របេក្ខជនមកពីគណបក្សភូមិចៃថៃ ឬបេក្ខជនគណបក្សភឿថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីទេ ហើយនៅថ្ងៃទី១ ខែកញ្ញានេះ គណបក្សប្រជាជននឹងប្រជុំគណៈកម្មាធិការ និងសមាជិកសភារបស់គណបក្សដើម្បីសម្រេចថា តើនឹងគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សណាដើម្បីដឹកនាំរដ្ឋាភិបាលថ្មី ៕