អាហ្វហ្គានីស្ថាន៖ គ្រោះរញ្ជួយដីដ៏មានឥទ្ធិពលកម្រិតប្រមាណ ៦.០រ៉ិចទ័រ បានវា.យប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅទូទាំងខេត្ត Nangarhar និង Kunar បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានរងគ្រោះដល់អាយុជីវិត រងរបួស និងបាត់ខ្លួនក្រោមគំនរថ្មបាក់បែ.ក។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយតាលីបង់ មនុស្សយ៉ាងហោចណាស់ ៦២២ នាក់បានស្លា.ប់ និងជាង ១.៥០០ នាក់បានរងរបួស ចំណែកអ្នកនៅរស់រានមានជីវិតខ្លះបានរៀបរាប់ទាំងភ័យរន្ធត់ថា មានសមាជិកគ្រួសារ រួមទាំងក្មេងៗបានកប់ជាប់នៅក្រោមគំនរបាក់បែក។ លើសពីនេះ ការរអិលបាក់ដីតាមជម្រាលភ្នំក៏បានបិទផ្លូវ ដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះពិបាកក្នុងការទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ កត្តានេះ បានជំរុញអ្នកស្រុកជាច្រើនត្រូវបានបង្ខំចិត្តជីកកាយរកមនុស្សជាទីស្រលាញ់របស់ពួកគេដោយខ្លួនឯង។
ក្រុមសង្គ្រោះបន្ទាន់ ដែលគាំទ្រដោយឧទ្ធម្ភាគចក្រ និងអឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យដែលចង្អៀត។ ជាមួយគ្នានេះ ការអំពាវនាវសុំការបរិច្ចាគឈា.មបានរីករាលដាលយ៉ាងឆាប់រហ័ស ខណៈអ្នកស្ម័គ្រចិត្តក្នុងតំបន់ជាច្រើនបានប្រញាប់ផ្ដល់ឈា.មដើម្បីជួយជនរងគ្រោះជាបន្ទាន់។ បន្ថែមពីនេះ ការបំផ្លិចបំផ្លាញបានរីករាលដាលយ៉ាងខ្លាំង ដែលសហគមន៍ជាច្រើនត្រូវបានទុកចោលដោយគ្មានទីជម្រក អាហារ ឬទឹកស្អាត។
អាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងតំបន់ជាប់ព្រំដែនតំបន់ Khyber Pakhtunkhwa របស់ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលផ្ទះសង់ឡើងពីភក់និងថ្ម ត្រូវបានដួលរៀបដល់ដី ដោយសារកម្រិតរញ្ជួយដីនៅពាក់កណ្តាលអធ្រាត្រ ដែលបានវាយប្រហារនៅជម្រៅ 10 គីឡូម៉ែត្រពីផ្ទៃខាងលើ។.png)
អ្នកនាំពាក្យការិយាល័យបរទេសអាហ្វហ្គានីស្ថានបាននិយាយថា៖ «រហូតមកដល់ពេលនេះ មិនមានរដ្ឋាភិបាលបរទេសណាមួយបានឈានដល់ការផ្តល់ជំនួយសម្រាប់ការជួយសង្គ្រោះ ឬការងារសង្គ្រោះមនុស្សរងគ្រោះទាំងនេះនៅឡើយទេ»។

គួរជម្រាបថា អាហ្វហ្គានីស្ថាន គឺជាប្រទេសមួយដែលងាយនឹងកើតមានការរញ្ជួយដីដ៏កា.ចសា.ហាវ ជាពិសេសនៅតំបន់ជួរភ្នំ Hindu Kush ជាកន្លែងដែលបន្ទះតិចតូនិចឥណ្ឌា និងអឺរ៉ាស៊ីជួបគ្នា។ ការរញ្ជួយដីជាបន្តបន្ទាប់នៅភាគខាងលិចរបស់អាហ្វហ្គានីស្ថានកាលពីឆ្នាំមុន បានសម្លា.ប់មនុស្សជាង 1,000 នាក់ ដែលទិន្នន័យនេះ បង្ហាញពីភាពងាយរងគ្រោះនៃប្រទេសមួយក្នុងចំណោមប្រទេសដែលក្រីក្របំផុតរបស់ពិភពលោកចំពោះគ្រោះមហន្តរាយធម្មជាតិ៕










