ប្រទេសថៃ ៖ កងទ័ពថៃតែងតែចោទប្រកាន់កម្ពុជាដដែលៗថា បង្កប់មីនក្នុងទឹកដីរបស់ខ្លួន និងបង្កើតរឿងកងទ័ពថៃជាន់មីនរងរបួសដាច់ជើងដើម្បីបោកប្រាស់អន្តរជាតិ និងពលរដ្ឋថៃ ខណៈថៃខ្លួនឯងកំពុងល្មើសបទឈប់បា.ញ់ជាបន្តបន្ទាប់ ។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃបានផ្សព្វផ្សាយចោទប្រកាន់កងទ័ពខ្មែរបង្កប់មីននៅខាងលិចប្រាសាទតាក្របី ដែលមានចម្ងាយពីភ្នំ៣៥០ ប្រមាណជាង១គីឡូម៉ែត្រ ហើយថៃចាត់ទុកការបង្កប់មីនជាអាវុធវាយប្រ.ហារកងទ័ពខ្លួនឱ្យមានគ្រោះថ្នា.ក់ដល់ជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbpXUxJktAcJbzJa0a4ETis9yeVfoCgvU2DD2gYijV0g38fomWqP8X5XkVJjjFjc1rV-kfSODzES7CSSp2-sUJCobyzytRZyDlmzcrJUU-5xLFunxqS8CaafuCU1lhq2APJQQY39zR5zdI4qK6wN6JCCKVy8FOh7GXtDZkeN3A89WSVmSj8GS5EtUxOexu/s1300/image_2025-09-01_15-12-20.png

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃរាយការណ៍ថា បានប្រទះឃើញគ្រាប់មីនរបស់កងទ័ពខ្មែរនៅខាងលិចប្រាសាទតាក្របី ដែលមានចម្ងាយពីភ្នំ៣៥០ ប្រមាណជាង១គីឡូម៉ែត្រ ក្បែរព្រំដែនខេត្តសុរិន្ទ ។ កងទ័ពថៃថា ពួកគេបានឃើញកងទ័ពខ្មែរល្បាតនៅតំបន់ខាងលិចភ្នំ៣៥០ កាលពីថ្ងៃទី២២ ខែសីហា កន្លងមក ហើយកងទ័ពថៃក៏បានចូលត្រួតពិនិត្យក្នុងតំបន់ ស្រាប់តែឃើញមីនប្រភេទ PMN-2 ចំនួន៣គ្រាប់ រួមទាំងគ្រាប់បែក២គ្រាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjidMvLsrMDOebgcJhhpq92ML3cWFrWjuc2XZydKJIswkbf1_iCp4jPw73FJgM0q5AdHLlaGoJKkZCQcy5UHRFw4K0RmkQqJARWjdqErykcaDt7ZggC2TpIxCdaxmYRMQTJqi_934Y74JpIpIsglg5arOs4h1HRDt_2xRyK4hEFrq6a69TjrbVmWQVX2SFP/s1600/image_2025-09-01_15-12-16.png

អ្នកនាំពាក្យកងទ័ពជើងគោក លោកឧត្តមសេនីយ៍ វីនឆ័យ ស៊ុវ៉ារី និយាយថា ការបង្កប់មីន និងភស្តុតាងនេះបង្ហាញឱ្យឃើញពីការបំពានបទឈប់បាញ់យ៉ាងច្បាស់ក្រឡែតរបស់កម្ពុជា ដែលមានគោលបំណងវាយប្រហារកងទ័ពថៃ និងមានចេតនាបង្កគ្រោះថ្នាក់ដល់ជីវិតក្នុងទឹកដីថៃ ។ លោកចាត់ទុកនេះជាទង្វើឈានទៅភាពតានតឹងរវាងប្រទេសទាំងពីរ ហើយលោកចោទប្រកាន់ថា ទង្វើរបស់កម្ពុជា ជាការបោកប្រាស់សហគមន៍អន្តរជាតិឱ្យមើលឃើញកម្ពុជាចង់បានសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPclH9yOQs2MBhVYtWG42oyxoPR5D_F-rL2PH3oyYQdbd04riIXV3ihKYnBj07gk41hBdw0705pM2PdCzmMRtlWXcxya5JFw9HylGd7jYqGMMWup3na92NdfmQehrSNp1m6cS2LLk7CzMljQtKoDIDjD9LuSIuf3WsCO8jMtyxMfYkjIkH6hwrjOBVLAIk/s1477/image_2025-09-01_15-12-18%20(2).png

លោកថែមទាំងចោទប្រកាន់កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ារហូតមក គឺការបង្កប់មីននេះមានចេតនាវាយប្រហារកងទ័ពថៃជាបន្តបន្ទាប់ ។ ក្រោយពីរកឃើញគ្រាប់មីន មេបញ្ជាការកងទ័ព លោក ផាណា ឃ្លេវផ្លតថុក បានបញ្ជាំឱ្យកងទ័ពភូមិភាគ២ ប្រាប់ដល់កងទ័ពទាំងអស់ដើរល្បាតដោយប្រុងប្រយ័ត្ន ពុំធ្វេសប្រហែស និងបញ្ជូនក្រុមដោះមីនមកកាន់តំបន់គ្រោះថ្នាក់ដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMh3mliHgiugq9Uv5ZZC-iJZOW0kUPGtBHy3alIQYx5GhXo26ndiCJuglrljV3R1MYP-wRuawcIVUSnyqZKuzltNSiJgXE1o6GMAFJ_gjLgJh4RMdjsEBCB8m2HkXx-NXeKkiMS91oehLEJ4qXkGNog5vQtH1hwL_I_SxFD0Sw_3QNwFd3f1dm0JDx-z41/s768/image_2025-09-01_15-12-18.png

គួរបញ្ជាក់ថា ថ្មីៗនេះ អតីតអ្នកសារព័ត៌មានថៃ Khaosod លោក Pravit Rojanaphruk បានលាតត្រដាងការពិតនៅពីក្រោយគ្រោះថ្នាក់នៃការជាន់មីនរងរបួស និងដាច់ជើងរបស់កងទ័ពថៃកន្លងមកថា វាគ្រាន់តែជាការសម្តែងបោកប្រាស់អន្តរជាតិ និងពលរដ្ឋថៃប៉ុណ្ណោះ ដើម្បីទទួលបានផលចំណេញនយោបាយ និងជាយុទ្ធសាស្ត្រយកឈ្នះសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7i5ulMcSSXypL6NSzlnpcpKWryOjCmzS1bP4rWowhee6pi0-pR3cbAD4XvBiQUFlE7zbSg1nIVX1zxMltgTMwy9_cbciESWJhK8xBjTgULzeCQG3VnIObOlzlWnOJsfqexKOVzMvrW9S4gn-cQrDQ5dxhSl7LOGIzOu34LUUH15DViNWqgV9VClG1eND4/s1240/image_2025-09-01_15-12-19.png

ទាក់ទងនឹងការចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅក្នុងទឹកដីថៃនេះ ក្រសួងការពារជាតិកម្ពុជា និងអង្គភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឡើងវិញថា កម្ពុជាពុំប្រព្រឹត្តល្មើសអនុសញ្ញាអូតាវ៉ា ព្រមទាំងប្ដេជ្ញាមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ ម្យ៉ាងទៀត ចាប់តាំងពីក្លាយជារដ្ឋភាគីនៃសន្ធិសញ្ញានេះមក កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មនុស្សធម៌ ចូលរួមក្នុងសកម្មភាពប្រឆាំងមីនទាំងក្នុង និងក្រៅប្រទេស ដែលមានការទទួលស្គាល់ពីអន្តរជាតិ ។ ដូច្នេះ អ្វីដែលភាគីថៃបានចោទប្រកាន់នោះ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមិនអាចជឿជាក់បានឡើយ ៕