Home Blog Page 394

លី មួយលាង និយាយលើឆាកអន្តរជាតិពីកន្លែងទេសចរណ៍នៅកម្ពុជា ខណៈបញ្ជាក់ពី ប្រាសាទតាមាន់ថែមទៀត

0

លី មួយលាង Miss Teen International 2024 បានទៅប្រទេសឥណ្ឌាដើម្បីផ្ទេរតំណែងរបស់ខ្លួនបន្ទាប់ពីរយៈពេល១ឆ្នាំនៃការគ្រងមកុដក្នុងកម្មវិធីមួយនេះ។ មួយលាង បាននិយាយជាថ្លែងអំណរគុណមនុស្សជាច្រើន ជាពិសេសបានបញ្ជាក់ពីប្រទេសកម្ពុជាមានកន្លែងទេសចរណ៍ជាច្រើនរួមទាំងប្រាសាទល្បីៗដូចជា ប្រាសាទអង្គរវត្ត ព្រះវិហារ រួមទាំងប្រាសាទតាមាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnMJcJmajoWPtXDTiuWNZGu_xlWBVl6O3EYt4qGOqF2IvqOPTzFIHSWoo3yQ6IiMuv_aXn5FJT6Xt04JRDmrsGsS0hkwVYG_Bxjcc04WLAbpr3SAq5GyCtYECANvs_9V6xBFf6egbCKNyvhFNt8PVPKGt1xGfBUg7nSeku8GpaI90ginxJYNqelKOEIe-6/s1919/image_2025-09-01_08-41-23.png
ស្ថិតក្នុងរ៉ូបដ៏ស្រស់ស្អាត លី មួយលាង បាននិយាយក្នុងពេលលាលែងតំណែងរបស់ខ្លួនមុននឹងផ្ទេរមកុដទៅកាន់ម្ចាស់ជ័យលាភីថ្មីដែលប្រកួតផ្តាច់ព្រ័ត្រនៅប្រទេសឥណ្ឌា។ លី មួយលាង បាននិយាយថាប្រទេសកម្ពុជាគឺជាប្រទេសតូចប៉ុន្តែមានបេះដូងធំ មានភាពរួសរាយរាក់ទាក់ដោយជំរុញឱ្យទៅលេងកម្សាន្ត ហើយនាងស័្មគ្រចិត្តធ្វើជាអ្នកនាំផ្លូវថែមទៀត។ Miss Teen International 2024 បានបន្ថែមទៀតថា ប្រទេសកម្ពុជាមានកន្លែងជាច្រើនដែលដើរកម្សាន្តដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ រួមទាំងប្រាសាទតាមាន់ ដែលសុទ្ធសឹងតែជាកន្លែងល្បីៗហើយគួរតែបានមកម្តងក្នុងមួយឆាកជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj574nND3Rsfw_BvzIysH81Fcen6rP7D7xyhmOI23rtdrnTcz6bFcpzV-dkxzbxwZ1IClPVpBSM7ihnFmmv3o2WH0Gs8TdrJ5G_gwhXyOL8NXRg78N18FLsDuN34aR4l7Q-W6ewEtgEd7-lE_rl9z6ZZacaX8PkfczC87va1DLEGxBazkrm0VYZPOpUQeQ8/s2048/image_2025-09-01_08-41-22.png
ជាមួយនឹងការលើកឡើងរបស់ លី មួយលាង ក្នុងពេលលាលែងតំណែងហើយឆ្លៀតប្រម៉ូតវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពិតជាបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការពេញចិត្តជាខ្លាំង ខណៈដែលនាងមិនភ្លេចបញ្ជាក់ទៅកាន់ពិភពលោកថាប្រាសាទតាមាន់គឺជាប្រាសាទរបស់ប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNefZtPzllk9dNIiNSo-lQ4mfTqxNEdUhHp-A7bc7CkUGmhDolkJs9xUOaqKqVe46uZtyX5ujiUKbh3LIaqEzLCU6b3roYd7NqmxjUSR8GjEM9gMPMJIB42jEDYEAnMFpCFIhOP-t-jfSozVgiSLvX-oMIMp5AKAxVDNwjavwYFY-O9tpIYsGycZwpe3_f/s1920/image_2025-09-01_08-41-21%20(2).png
ទន្ទឹមនឹងការនិយាយពីវិស័យទេសចរណ៍ លី មួយលាង ក៏បាននិយាយលាយឡំទាំងទឹកភ្នែកអរគុណទៅកាន់អ្នកម្តាយរបស់នាងដែលបានជួយជ្រោមជ្រែងលើកទឹកចិត្តនាងឱ្យសម្រេចក្តីសុបិន។ Miss Teen International 2024 ក៏បានថ្លែងអំណរគុណទៅកាន់មនុស្សជាច្រើនទៀតដែលជួយឱ្យនាងបានជោគជ័យលើវិស័យនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvFrSlRHnkdaL4oKT3QGcuXQavL4_EOIt6F9-Y9XePe-XgaqXOxZxpjjLApDpCgFZ7WIq_dbYtDjQimdX-UerxVgybvvnIYutfLI-DqNzeNlVY_ViH7D0fMhfxmm4TFB_aYcjgRtKlg6L-Xn8MCIhaXYVRAdIoOqR9SC0lrluOEsKSb1IoPuvNltWgJFoT/s800/photo_2025-09-01_08-43-53.jpg

គួរបញ្ជាក់ផងដែរថា លី មួយលាង បានប្រកួតឈ្នះមកុដនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International 2024 កាលពីខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងតំណែងនេះ មួយលាង បានទទួលរង្វាន់ជាឡាន១គ្រឿងនិងទឹកប្រាក់បន្ថែម៥ម៉ឺនដុល្លារទៀតពីខាងស្ថាប័នអន្តរជាតិកាលពីខែកញ្ញា ឆ្នាំ២០២៤៕

ក្រុមផ្ដា.ច់ខ្លួនភាគខាងត្បូងថៃកាន់តែសម្រុក ដោយការបំផ្ទុះគ្រាប់បែ.ក១យប់៥ដងលើទីតាំងសំខាន់ខុសៗគ្នា

0

ណារ៉ាធីវ៉ាត់៖ ភាពអសន្តិសុខនៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសថៃ ជាពិសេសក្នុងខេត្តណារ៉ាធីវ៉ាត់កាន់តែរីធំឡើងៗ ក្រោយក្រុមបះបោរមូស្លីមកាន់តែអុកឡុកពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយការដាក់គ្រាប់បំផ្ទុះតាមមូលដ្ឋានត្រួតពិនិត្យតឥស្រាកស្រាន្ត បណ្ដាលឲ្យកម្លាំងប៉ូលីសរបស់រដ្ឋាភិបាលរងរបួសជាច្រើននាក់នៅប៉ុន្មានរយៈចុងក្រោយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjge5q2evzJVbj0KvPxo1WkKTkWJpmtY908YyOpm8KaSBokWiqV_yQXH7baMJRUrlVt7Etpkz3YeGTQR4-4If1ZBwCjkdxZweKSvZ_LBXL3ymN31lkoSnjeiRVcExqnTdJuPM7FjC5VNEZkxxfUfyYJGf7LqHs0928oll4OFgYgsUwSENqDsqDD2R5WP-LK/s1024/photo_2025-09-01_10-02-25.jpg
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Amrin News និង The Nation របស់ថៃបានឲ្យដឹងថា ក្នុងពេលត្រឹមតែមួយយប់ថ្ងៃទី៣១ ខែសីហា រំលងអាធ្រាតឈានចូលថ្ងៃទី១ ខែកញ្ញា ក្រុមបះបោរផ្ដា.ច់ទឹកដីបានដាក់គ្រាប់បែ.កបំផ្ទុះលើទីតាំងសំខាន់ៗនៃស្រុកចំនួន៥ផ្សេងគ្នាក្នុងខេត្តណារ៉ាធីវ៉ាត់ បង្ករឲ្យពលមានការភ័យស្លន់ស្លោរ និងប៉ូលីសក្នុងតំបន់រត់ពេញមួយយប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPK9Dvf3QOAufKv6qHmju8LxjaNNEDuqMMpDeTQAPWtj4dHcq_Qu7uDgJ6lATB8RhnUIETxn_oixMsmpSYPtdxB_yvPhWjfhB42AYbEcgBZTK-QCHX08dclo5rybvnPCAKpptoENwZAtBwxemEukBYVpNmOjToaDp8Wnr-9x5M1vHFILWpMSYO6u1vRbEI/s900/photo_2025-09-01_10-02-27.jpg
បើតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃបន្ទាប់បានឲ្យដឹង ការបំផ្ទុះដំបូងបានចាប់ផ្ដើមឡើងនៅម៉ោងប្រហែលជាង ៧យប់ នៅលើផ្លូវហាយវ៉េលេខ៤០៥៦ ក្នុងស្រុក Su-ngai Padi បណ្ដាលឲ្យមនុស្ស២នាក់រងរបួស និងខូចខាតរថយន្តមួយគ្រឿង។ ក្រោយមកនៅម៉ោង១១:៥៥នាទីយប់ ក្នុងស្រុក Cha-nai ការផ្ទុះ២លើកទៀត បានអង្រួនវិហារឥស្លាម Dusongno និងផ្សារមួយកន្លែង។ នៅម៉ោងប្រហាក់ប្រហែលគ្នានេះ ការផ្ទុះមួយទៀតត្រូវបានគេរាយការណ៍ថា បានកើតមាននៅស្រុក Ba Cho លើផ្លូវ Phetkasem ខាងមុខធនាគារមួយ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។ លុះរំលងមកដល់ម៉ោងប្រមាណ ១២:០៥ រំលងអាធ្រាត្រ គ្រាប់បែកមួយគ្រាប់ទៀត បានផ្ទុះនៅមុខទូ ATM របស់ធនាគារដដែលខាងនេះក្នុងស្រុក Cho Airong។ និងចុងក្រោយនៅម៉ោង ១២ និង៣០នាទីយប់ មានករណីផ្ទុះនៅមុខទូ ATM មួយទៀតបានកើតឡើងទល់មុខរដ្ឋបាលឃុំ Tambon Tamayung។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsLMOIfeGNkBIfXvs3Rx0mn-xifMHc6EL4sXwKRe9KV-g3SibiHP6AJ6yPZRdIzk8BvTBWz_HSgFlQBuUBgEiC0v7f48RGcIJ8LYVAfgN3bY_wNFBBlCrAshFXucmdbpgSQV0GvE2clnKjk8p_oJ8mdSUZIwNukJnlvFUZgOBUM6diRHzLbc38GyFuQu2u/s668/photo_2025-09-01_10-02-28%20(2).jpg

ជាមួយនឹងឧប្បត្តិហេតុបំផ្ទុះគ្រាប់បែ.កផ្ទួនៗគ្នានឲក្នុងពេលតែមួយយប់របស់ក្រុមបះបោរនេះ បានបង្ហាញពីភាពចលាចលដែលមិនអាចដោះស្រាយបានតាំងពីច្រើនទសវត្សន៍មុននិងនៅបន្តរហូតមកដល់បច្ចុប្បន្ន ចំពេលដែលអស្ថិរភាពនយោបាយកំពុងកើនឡើង តាមរយៈការរុះរើគណៈរដ្ឋមន្រ្តីដើម្បីផ្លាស់ប្ដូមេដឹកនាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS0u1xyfG50F8XKVSMzYKKw8aqXA2d0oS3jQYzTN-XH9O-lsgQJqxJlR6g8YRhyoUG_E2tbHNI5Xm0_3Xy7wivmimiZ6O0UbYlTPS0d2r7_flB1fLtqNnt_8Nn1TscODb9v0YrtYi1hKOmkDABOVtoMplCw1Z6fFJbV00tRuCcuURZDvm5WQVi9g7Pi_kZ/s1110/photo_2025-09-01_10-02-28.jpg

គួរជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ២០០៤មក អំពើហិង្សានៅខេត្តភាគខាងត្បូងរបស់ថៃ បានក្លាយជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃរវាងរដ្ឋាភិបាលថៃ និងក្រុមបះបោរផ្តាច់ខ្លួន ដោយបើយោងតាមក្រុមស្រាវជ្រាវ Deep South Watch ជម្លោះនេះបានបណ្តាលឱ្យមនុស្សជាង ៧,៥០០នាក់ស្លាប់ និងជាង ១៣,៥០០នាក់ផ្សេងទៀតរងរបួស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg69aJDCr1pQF4rFqVLSMeN2tQBuiklWZdiLrbqBD7dmc8NK02Emlz6PefJHnzzOdejUbXRPnX6KitqyW5JqFSDTZWtc2GZQCiYBqGVd7VUrdS0jpyIr5l7pPX0GxMQzEomDSLZTEPvCaaoBwbOuPYRO2rSCf7KRP-tJGyfkb0V3MZGPC6VPD3nIie_9ws8/s1108/photo_2025-09-01_10-02-29.jpg

ខ្មែររួមគ្នាដឹងគុណ បិណ្ឌ១ធ្វើបុណ្យជូនកងទ័ពពលីឱ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា

0

បិណ្ឌ១ ក្រុមហ៊ុនប៊ូសស្រ្តង សូមអញ្ជើញប្រជាជនខ្មែរទាំងអស់ រួមគ្នាធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឱ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ ប្រជាជនខ្មែរនឹងចងចាំអស់មួយជីវិតនូវការលះបង់ដ៏មហិមា ការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlSYUadnoPg3zHg0ScRbxSEus3HNlX3dW-aklLqNtVm77-QVqLPtHAAbRpeNzvK8DpCrGXO5O5NWmVyWepmMRiYegzDZz2NMAl8H3XS9h00fWbnaoh1fLsJbiGhPBXr1Bs4kqoxmyA9sfbVldZGOj7oHDMQC3cJ2NwDlEr6GSObVMll2IdpYBy_vNS0HN/s4767/BS%20(2).jpg

ក្រុមហ៊ុនប៊ូសស្រ្តង ផ្ដើមធ្វើបុណ្យឧទ្ទិសកុសលជូនវីរៈកងទ័ពពលី ដោយនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ប្រារព្ធធ្វើនៅថ្ងៃបិណ្ឌ១ ត្រូវនឹងថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។ ដូច្នេះបងប្អូនពលរដ្ឋខ្មែរ កុំភ្លេចចូលរួមឱ្យបានច្រើនកុះករ ដើម្បីគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលី និងធ្វើបុណ្យរួមគ្នាឧទ្ទិសមហាកុសលផលបុណ្យជូនពួកគាត់ឱ្យបានទៅបដិសន្ធិក្នុងសុគតិភព និងរួចផុតចាកទុក្ខទាំងពួង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzDvPCq2aCT78sDv3GTPJa5wvNTYbMDVocIxbhoIrMhXLy9tGDfGH3XEzb-_oIRBCle-amZvBim_7TfjTKVdQjFlxE96NY8ryaKXdUfu3jFWra2eTPV_Ds0Mgxtpbxm0cDQFeeuQjVstvlmTLkUEW9U0kWJjvylWD4iVya2LmwLG7YAOoglDbLocRImy7/s1280/Map.jpg

អរគុណក្រុមហ៊ុនប៊ូសស្រ្តង ដែលកន្លងមកតែងតែជួយផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក ថែមទាំងជួយគ្រួសារកងទ័ពរបួស និងពលីក្នុងយុទ្ធនាការណ៍ ប៊ូសស្រ្តង1លានកំប៉ុង បរិច្ចាគ១០០០លានរៀល ហើយនៅតែបន្តជួយធ្វើបុណ្យដ៏ធំឧទ្ទិសកុសលដល់កងទ័ពពលីទៀត។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNoNBuWN65kCjZHyew_TPQkWofFn8dW8uuSyuTVTVUN1nfrEOiVkXpjrzfpMU4AlBoPyqXG2TTw6jxy5o8dsu_PmkIh4CLnxbPPVFP8W1uwklGAy__1f83EmSwb-UYBaUP1lkQ-xzcaYIFi2yZye8KT0FnAeFuk-ZZggrlRds0i2yyqJXo_K3kDPLrzR8/s1280/%E1%9E%87%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9E%94%E1%9E%BB%E1%9E%8E%E1%9F%92%E1%9E%99.jpg

ឈឺភ្នែក ឬហូរទឹកភ្នែកនៅពេលហាន់ខ្ទឹមបារាំង ចូរប្រើវិធីងាយៗខាងក្រោមនេះ

0

ការបរិភោគខ្ទឹមបារាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដូចជា ៖ ជួយប្រព័ន្ធការពាររាងកាយ ជួយបេះដូង ការពារមហារីក ជំនួយឆ្អឹង ប្រឆាំងការរលាក និងមេរោគ ។ លើសពីនេះ ខ្ទឹមបារាំងសម្បូរដោយវីតាមីន សារធាតុរ៉ែ និងសារធារសំខាន់ៗជាច្រើនដែលជួយការពាររាងកាយពីការបំផ្លាញផ្សេងៗយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែមនុស្សភាគច្រើនតែងតែឈឺភ្នែក ឬហូរទឹកភ្នែកពេលហាន់ខ្ទឹមបារាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgODCE_ZRwjKWuwwdzWOYYdIIXMHuo-YAaQDbqIGwyqlgVsB0Lb9PZObU6S1U8UOIRXvwf6Zwt7Scw3oHBIWJvlp4m97t4bnY_hb1YAJHk_zk3aBCBdTWe0F7FRBuQL65NjCKU5jymcpeFhv1NNuwaW_nxMvpxqQhq1uKVtBfG_3a0PdBIfSnEgE6oEYhPS/s1200/photo_2025-08-30_14-41-44.jpg
យើងអាចប្រើប្រាស់វិធីទាំងនេះដើម្បីកាត់បន្ថយការឈឺភ្នែក ឬហូរទឹកភ្នែកពេលហាន់ខ្ទឹមបារាំង រួមមាន ៖

១-ដំឡូងបារាំង ៖ ហាន់ដំឡូងបារាំងស្រស់ជាចំណិត និងយកវាមកជូតស្រាលៗលើមុខកាំបិតទាំងសងខាងមុនពេលហាន់ខ្ទឹមបារាំងដើម្បីកុំឱ្យឈឺភ្នែក ឬហូរទឹកភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvT5-coJiwdNO_0YNSvzoV9jhpMf50Biw0NuFyk0Lg_-vgZiNLCYbkg4jTKyMquKDV4TWerg5dono18qtTNYID7-NYnfANyIKVXBzlurdW-hlEbTc_oZUPg3Y3WrK6GBZdmtHBTw_NyxHElAe3pdWhm5zR6tyU2y4cGffa7OPzvhR-mC3t218ClpRVzaW1/s1026/image_2025-09-01_09-47-38%20(2).png

២-ដាក់ខ្ទឹមបារាំងក្នុងទូរទឹកកកជាន់លើ ៖ លាងខ្ទឹមបារាំងឱ្យស្អាត និងទុកឱ្សស្ងួតទឹក បន្ទាប់មក យកវាទៅដាក់ក្នុងទឹកកកជាន់លើ (ជាន់ត្រជាក់ខ្លាំង) ប្រមាណ១០នាទី ឬដាក់ក្នុងទូរទឹកកកជាន់ខាងក្រោម ប្រមាណ៣០នាទី ។ យើងអាចត្រាំខ្ទឹមបារាំងក្នុងធុងទឹកកកក៏បាន ពីព្រោះជាតិត្រជាក់នឹងធ្វើឱ្យសារធាតុក្នុងខ្ទឹមបារាំងធ្លាក់ចុះពេលត្រូវខ្យល់ និងជួយកាត់បន្ថយការឈឺភ្នែកពេលហាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUxZNyteq7pA84SZJRcxDAKiZTTempjjwLu_TgE935rUTVYCCobApegdEZ4kCN_B1Q6fKEIYPNNNTjwOhyH-W8WBxGZInGLz7uq9c70B9MjLbmPpcpaReI2M6LZBhsuajR8MMdHK1uISw7zinaTTAyiS5H4I2YXWVVJufekPsZ04B0wxreieS10RlZQp_R/s1500/image_2025-09-01_09-47-38.png

៣-ដុតទៀន ៖ ដុតទៀននៅក្បែរៗពេលហាន់ខ្ទឹមបារាំង ពីព្រោះកំដៅពីភ្លើងទៀននឹងជួយទាញយកសារធាតុក្នុងខ្ទឹមបារាំងបានមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1jIzz4nGRx5rVc7R6eEOV5-RA4GLodS-JKrteFvsgjPm0oxtgORkflR4hPjjOQD9XtmNtuJ6jX2Lrg51aQSzv1Y_5qpXoe7p9EDcomr6nXaYcU56Rd63nf9NonhkwE0pGYrHt1EdZvBg7x1mF7lLirMghqdK4kBIVexIYyUBrb2oChZwGnH-edyjCcyXR/s1296/image_2025-09-01_09-47-39%20(2).png

៤-បើកកង្ហារ ៖ អាចបើកកង្ហារពេលហាន់ខ្ទឹមបារាំងដើម្បីបណ្តេញសារធាតុពីខ្ទឹមបារាំងឱ្យឆ្ងាយពីភ្នែក ។ ការបើកបង្អួច ឬប្រើប្រាស់ឧបករណ៍ស្រូបផ្សែង ក៏ជាវិធីជួយកុំឱ្យហូរទឹកភ្នែកពេលហាន់ខ្ទឹមបារាំងផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4sy3Yk7GvKVuvuGMUZiBUK1db3RN9xSutWl_-7ZaSyNEmVWbZYAD7yOQcFM9zMXmODi6QOtXE2pu_7402WEAB1vvuHqcyrIE-kUlp4HLzIryWzxth0K5DgbgAS8th7JC9Sd67aw3y_aUsRSZyaIyZZ4uvSF41VnJ9JM5N9abo81y4tZ1zMpVM2Hsd3Kk-/s1200/image_2025-09-01_09-47-39.png
៥-នំប៉័ង ឬ Cookie ៖ ការដាក់នំប៉័ង ឬ Cookie ក្នុងមាត់ពេលហាន់ខ្ទឹមបារាំងដើម្បីកាត់បន្ថយការឈឺភ្នែក ពីព្រោះវានឹងធ្វើឱ្យការរំញោចរបស់ច្រមុះធ្លាក់ចុះ និងកាត់បន្ថយការហូរទឹកភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEsa4qZFAQzQU-jDr3tHgz3duwmHxj-hvALNhen2fhzNxb8X3QCgDhXtbGoRG-INihFPfQjS4rVb4Ve0bwJXzKF9eT8885rVnDjwjhql4FThlv2hLGCW_r54K2BCwUej1KTbOqJbMg46F3A-iQGh4bwZudWcO4AJAn73azEjQJ9_BP1zdn5y31xJH6z-zI/s1500/image_2025-09-01_09-47-40.png

៦-ទឹកខ្មេះ ៖ ផ្សំទឹកធម្មតាជាមួយទឹកខ្មេះក្នុងបរិមាណស្មើគ្នា រួចហើយ យកទឹកនេះជូតលើជ្រុញ និងកាំបិតមុនពេលហាន់ខ្ទឹមបារាំង ។ ជាតិអាស៊ីតក្នុងទឹកខ្មេះនឹងជួយកាត់បន្ថយសារធាតុក្នុងខ្ទឹមបារាំងដែលធ្វើឱ្យឈឺភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-VgvxxgWA9KhHV4DoFdQ9Ln44j39ITsJjaWCCC6ob40PouC8Nt5gcydqSgrZT67uCQTwobhQEf6fzyQGHnLm4k7d11QlOL1rxAA2k228pAziyciY958zN8wepy1e5XpdDUw2rxHGC8RxxzJijqOvLlvzrTaKSFQyqoZ3nn9E4mYxr_ZckSQ3rbp0IJgoh/s2000/image_2025-09-01_09-47-42%20(2).png
៧-ពាក់វ៉ែនតា ៖ ពាក់វ៉ែនតាការពារខ្ទឹមបារាំង បើទោះជាពិបាកពេលហាន់បន្តិចក៏ដោយ ប៉ុន្តែវានឹងអាចការពារមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4IrJ7h6mc8X8_Badwhza4HiyslbTvCTR4O4X8g8dzMHgTChtyiyA7vNSHkVsKmdYUkLJGRrnFgmQbzbqp_5lx2rfDN9cbbVYcwGFI-xseR5hYs8QL7mvlMyCFZfSR8uS1_ZQ9cgcG6lHxuXI7mn-tfkWBPzrUXIEGEW5qFRkQ0Ix9tkDvUatlJ4d4_WQf/s850/image_2025-09-01_09-47-42.png

៨-តាមដង្ហើមតាមមាត់ ៖ អាចផ្លាស់ប្តូរមកដកដង្ហើមតាមមាត់ជំនួសច្រមុះពេលហាន់ខ្ទឹមបារាំង ដែលវិធីនេះជួយកាត់បន្ថយការស្រូបសារធាតុពីខ្ទឹមបារាំងចូលច្រមុះ និងភ្នែក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYTHgq77-w79uRHpGIokxPO0ZrUtnALW1OTkTeLnMTLog_k5GyqloJN9z4LcHdrLLnkv3rPHRG8T1KMoV6Q0enucWd9wcj6Uc14jtZ76aAi5ZVOYkS5qdVwrI423NldvZo7ioamzEh_qYaflLDIzzmoxfLMykCZ6xkNIzzgGzCplMVBCJ6jRSEUFLo1C0s/s1200/image_2025-09-01_09-47-44.png

ឈប់បានឈប់ទៅ! ការទទួលទានអាហារពេលយប់មានហានិភ័យខ្លាំងណាស់ចំពោះសុខភាព

0

ការទទួលទានអាហារពេលយប់បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងពិភពលោកនៅក្នុងសម័យឌីជីថលនេះ ប៉ុន្តែទម្លាប់នេះអាចនាំមកជាមួយនឹងហានិភ័យសុខភាពជាច្រើនគួរឲ្យបារម្ភផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ2xXNgztwddNGUmO1te6ibpZ-LfSoH1cljoVlG36JmESOooTUC0w6v4iPintkCq3_KggTUrIkJDZA4Eqj4meXWwVREcVnlF5AShgFe7cBoQdHLXMI7Q4j5pmZ24LXl9VFnG6iN4CmTYx1ezM8YluEdHLx2jG6xc0yq0vWbNCpde6ODjpG7Qs4whT4DCX2/s1800/image_2025-09-01_09-31-37%20(2).png
កាលពីឆ្នាំ ២០២២ សកលវិទ្យាល័យ Harvard បានធ្វើការស្រាវជាវមួយពាក់ព័ន្ធនឹងផលប៉ះពាល់នៃការទទួលទានអាហារយប់ជ្រៅពេក។ ក្នុងការពិសោធន៍នោះ គេបានធ្វើលើមនុស្សចំនួន ១៦ នាក់ ដោយឲ្យពួកគេបរិភោគអាហារនៅម៉ោងផ្សេងគ្នា គឺ ៦.៥ ម៉ោង និង ២.៥ ម៉ោង មុនពេលចូលគេង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTIhFlD_Ku2cxEinHwh_gR46Td90usgi1ydsU8RFJROornS7mDOcp93_U0Oa-fkrcaFRxJIHEQdKi08FMi81tbXpP4Ujb80qr7_uJ7Zhy5Zl6WmvFe9gKEkNOcg5FxygFeAThygWmUH3pAE6eIELZN_HnLq0NphYx0stYka79sL4o9MHCSMK7oR76pz96f/s1546/image_2025-09-01_09-31-37.png

លទ្ធផលបង្ហាញថា ការទទួលទានអាហារយប់ជ្រៅពេកជាប្រចាំថ្ងៃ នឹងបណ្តាលឲ្យមានហានិភ័យសុខភាពដូចខាងក្រោម៖

១.បញ្ហារំលាយអាហារ
ហានិភ័យមួយក្នុងចំណោមហានិភ័យភ្លាមៗនៃការញ៉ាំនៅពេលយប់គឺការរំលាយអាហារមិនល្អ។ ការរំលាយអាហារយឺត អាហារក៏ជាប់ក្នុងក្រពះយូរ ដែលនេះអាចនាំឱ្យហើមពោះ ពិបាករំលាយ និងមិនស្រួលក្នុងខ្លួន។ ម្តងម្យ៉ាងវិញទៀត ញុាំហើយគេងភ្លាមៗបន្ទាប់​ពី​ញ៉ាំ​អាហារ​រួច អាចនាំឲ្យច្រាល​អាស៊ីត ឬ​ក្រហាយ​ចុង​ដង្ហើម ជា​ពិសេស​បន្ទាប់​ពី​ញ៉ាំ​អាហារ​ហឹរ ឬ​ខ្លាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTOYXff_x_290FkGWo_pAsu15dhYEx2K5Nv6J0b2GkUUiAXZIPs_gbMWKQHs1L7k6G1p5dOpVZpmHKxIOQ9KmBUSQ8BOF0Dvo6iarI0HynbBeAmKqRx2PHKRNmwzcfFXnBPGa2mKtcXMgNcxws4I-ROc6BBwpyhxmHJt1UxONUA3t7b2jTUwQEveom4Zsh/s1280/image_2025-09-01_09-31-40.png
២. ពិបាកគេង
អាហារពេលយប់អាចរំខានដំណេកតាមវិធីជាច្រើន។ កម្រិតជាតិស្ករក្នុងឈាមកើនឡើងអាចរំខានដល់សមត្ថភាពធម្មជាតិរបស់រាងកាយក្នុងការបន្ថយ ធ្វើឱ្យពិបាកក្នុងការងងុយគេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2n3aNupozJmwWtHaJq1bUgCoNiaK9cnneKHx8QWRBHCewWpbyfGOpObD4vFG53vW86XG485mmFJVYzDCidgN9uXKIpGbOT8h8FpnNr6cnc6KP0YY_iOb7aYFiZCt_Ep2Ua8h4LI7-QKnWmh3_uxlF4uhJt0FKHBPQ5ed29MdL_VepG5Qy-AHSjFjupsin/s1600/image_2025-09-01_09-31-41.png
៣.ឡើងទម្ងន់ និងធាត់
ការ​ញ៉ាំ​អាហារ​ពេល​យប់​ជាប់​ជាប្រចាំ អាចបង្កើន​ហានិភ័យ​នៃ​ការ​ឡើង​ទម្ងន់ ជាពិសេស អាហារ មានកាឡូរីខ្ពស់ ឬអាហារកែច្នៃ។ នៅពេលយប់ តម្រូវការថាមពលរបស់រាងកាយគឺទាបជាង ដូច្នេះកាឡូរីដែលប្រើប្រាស់ទំនងជាមិនសូវត្រូវបានដុតនោះទេ ហើយខ្លាញ់នឹងត្រូវបានរក្សាទុកក្នុងពោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOu1K_ENhyL43PQRXJEelPLO2pj-pHRXutQWrjZ2MMSwZVNhYXJWHGqyHC8Zxm6URY8b9096TyBgH8m_TMsfLA_-3HEQwRCglX87T4oaux9q27YjG0UrcJzLIRKc7Hv7KDAtdjx77J6zHmMAFdkEQX6MmjngZom_pH4pT0FwlnYTNJRXxoQnX-o-956Lom/s1000/image_2025-09-01_09-31-42%20(2).png
៤. ហានិភ័យនៃជំងឺរ៉ាំរ៉ៃ
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានអាហារពេលយប់ជាប្រចាំអាចជះឥទ្ធិពលអវិជ្ជមានដល់ភាពប្រែប្រួលអាំងស៊ុយលីន ដែលនាំឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ នេះបង្កើនលទ្ធភាពនៃការវិវត្តទៅជាជំងឺមេតាប៉ូលីសដូចជាជំងឺទឹកនោមផ្អែមប្រភេទទី ២ និងខ្លះក៏អាចរួមចំណែកដល់ជំងឺបេះដូងក្នុងរយៈពេលយូរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQRhCt02zMs6FXs4-G9t-T-S9QjI-Fs0Qn6WDcFNLKAO4KvnQBtrbLoYa6cNAWEDLuniho8SxtyyTFi15o3l9aWQ6jRyIPLjq5Bc8Z8bv_aG9_6SM3DuC2eW2PTdeHJIYU53VSFhw4cW9upmpEoUcNF79p1ecuO6lMc9CWsg35M3PDf8cDMhxJwb0Z8PDh/s1200/image_2025-09-01_09-31-42.png
៥.ការរំខាននៃនាឡិកាជីវសាស្រ្ត
រាងកាយរបស់អ្នកដំណើរការតាមចង្វាក់ circadian ដែលគ្រប់គ្រងការគេង ការរំលាយអាហារ និងការរំលាយអាហារ។ ការ​ញ៉ាំ​អាហារ​ពេល​យប់​អាច​ធ្វើឲ្យច្រឡំ​នាឡិកា​ជីវសាស្ត្រ​នេះ ដែល​នាំ​ឱ្យ​មាន​អតុល្យភាព​អ័រម៉ូន និង​រំខាន​ដល់​ដំណើរការ​មេតាបូលីស។ យូរ ៗ ទៅការដំណើរការខុសពេលនេះអាចរួមបញ្ចូលហានិភ័យនៃការធាត់និងជំងឺរ៉ាំរ៉ៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihZW8ee32zK4EgZ5zD8gN1jWwMbiNcVBawdnGpYz44O710c76l8OipdKwEi6QKmxf5Ozn6Z9OQ0VV48Onut2imBrmPjGev03MaanjCx8F03Sjpxa8hINmgBI4tQ-DzMbFggrSvJuWjdrGrOKySVy-l_SEtXverjDxy9dN0iRm6sFG4yNiSuSmgjyQtx_Re/s2000/image_2025-09-01_09-31-44%20(2).png

ទោះជាយ៉ាងណា ទទួលទានអាហារសម្រន់ពេលយប់ម្តងម្កាល ជាទូទៅមិនមានបញ្ហាអសុវត្ថិភាពអ្វីធំដុំឡើយ ប៉ុន្តែការធ្វើឱ្យការញ៉ាំអាហារពេលយប់ក្លាយជាទម្លាប់ អាចបង្កើនហានិភ័យសុខភាពយ៉ាងខ្លាំង។ ដូច្នេះ ដើម្បីសុខភាព និងសុខុមាលភាពកាន់តែប្រសើរ យកល្អគួរតែកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារនៅពេលយប់ ហើយជ្រើសរើសអាហារសម្រន់ដែលមានជីវជាតិ និងមានរសជាតិស្រាល តែនៅពេលដែលចាំបាច់ប៉ុណ្ណោះ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7z1nz9tciyllpq-U5ex2E_EALxNfIJkZWZbjQnx_nbANcYChyU36oUsHyJdM7iyZRMoK-kLJr_IaTijwTrVXHXV6GiTNjdIh1uIZig1HY-vzx9jiiQBwBe6FEiGzINXtPQDso5zUU5g3ZkcNH3gTlU1DKL8lKG6GG1O8Spbb21VAvAJgoaQ8M-Jayqs83/s1200/image_2025-09-01_09-31-44.png

ក្រុមបាតុករឥណ្ឌូណេសុី កំណត់គោលដៅលើផ្ទះរបស់មន្រ្តីជាន់ខ្ពស់ក្នុងការចូលលុកលុយ និងវា.យប្រហារ

0

ហ្សាកាតា៖ ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទូទាំងប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីអ្នកដឹកជញ្ជូនម្ហូបអាហារវ័យក្មេងម្នាក់បានស្លា.ប់ដោយសារស្នាដៃរបស់ប៉ូលីស ហើយវាបានក្លាយជាសោ.កនាដកម្មដុតបញ្ឆេះនៃកំហឹងប្រជាជនទូទាំងប្រទេស ឲ្យខឹងស្អ.ប់រដ្ឋាភិបាល ព្រមទាំងដាក់គោលដៅលើផ្ទះអ្នកនយោបាយ និងក្រុមអភិជនមួយចំនួនធ្វើជាទីតាំងវា.យលុកសម្រុកចូល ដោយពួកគេយល់ថាក្រុមមនុស្សទាំងនេះហើយគឺជាប្រភពដើមនៃអំពើពុករលួយ កេងចំណេញលើកម្លាំងញើសឈា.មរបស់ប្រជាជនស្លូតត្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPVQ8MuDsRhprKJ8IdNMYEiEpVIaMtgp1YWhH5fWda9n7Z5xLkiEg-4DEsIvf9rbWzqHwPhLVT_IjFfh8sFxCk3w9njfCHc6LmqF_1TjbOV8jYS8B2Xv8Ennw-MnRmNiiygArRkVHZUyL-5yBT37PZIWGuDx8WYhqCBuoY2CN3bE2qrj8NkARPMuXugWB6/s1280/photo_2025-09-01_09-04-11.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១ ខែកញ្ញានេះ បាតុ.ក.ម្មដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃចន្ទ ទី២៥ ខែសីហា សប្ដាហ៍មុន បានរីករាលដាលទៅជាកុប្បកម្ម ដែលមានអំពើហិ.ង្សារវា.យប្រហារ ដុតបំផ្លាញទីតាំងមួយចំនួន រួមទាំងការចូលលុកលុយក្នុងផ្ទះរបស់អ្នកនយោបាយប្រមូលយកសម្ភារៈមានតម្លៃមកក្រៅផងដែរ។ សកម្មភាពនេះ បានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌូណេសុីដឹកនាំដោយលោកប្រធានាធិបតី Prabowo Subianto រង្គោះរង្គើរកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4vp1_Z6lGN_x_Xo-Qi_i90-OqI0vBz7pAd62eHnrrSa9G02vFnPojA2lY8bYEKiJaQhPCQtMHyx3xt1UvBwq-v8daNBm8cwFpBo3IVTDrIj4V4IADVXIXDHXpDVAM8wmzDME8P0AT3Wc99BeVoVe9huqC3WufBotOyk9gNvxrO8JMPwS-XBGkHzWGH5ir/s868/photo_2025-09-01_09-06-20.jpg

នៅទីក្រុងហ្សាកាតា ក្រុមបាតុករត្រូវបានគេរាយការណ៍ថាបានលួ.ចឆ្មក់ចូលក្នុងលំនៅដ្ឋានរបស់រដ្ឋមន្ត្រីផ្នែកហិរញ្ញវត្ថុ Sri Mulyani Indrawati ដើម្បីវា.យកម្ទិច និងប្រមូលយករបស់របរមួយចំនួនចេញមកក្រៅ។ សកម្មភាពនេះត្រូវបានគេមើលឃើញថាឆ្លុះបញ្ចាំងពីការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះឥស្សរជននយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌូណេសុី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9b9kqoUMYik6yMkDHZM8PKK7ICYXSsi4CTGq-olY9BOCpe8zrx1ZPkOj7tLvBPTyfVa2ElX5zuadGgWEpJsQ5fKby2IUB2QQVkm_8cZbp0h41FvgWfVlO_cmN-2_k0kvXixApRppTYPOpJmiBl8pg9uXiXcsTPf2GplZbgECL1q7t2M0HjSrL3aPn-Y3U/s1280/photo_2025-09-01_09-06-17.jpg

ភាពតានតឹងដែលបានបានផ្ទុះឡើងកាន់តែខ្លាំងនេះ ជំរុញឲ្យលោក Prabowo Subianto បានប្រកាសលុបចោលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីបន្តដោះស្រាយ និងគ្រប់គ្រងវិបត្តិនៅក្នុងប្រទេសនេះ ជាមួយនឹងការសន្យាថា នឹងមានការស៊ើបអង្កេតពេញលេញលើការស្លា.ប់របស់អ្នកដឹកជញ្ជូនម្នាក់ដែលត្រូវបានប៉ូលីសបើករថយន្តបំបុ.កផ្ដាច់ជីវិតនោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9PhcA0PIlvIte-AEeg8CXrQxTwl2oioavdrtCJUiKazENna4QpZ4DSC37QHfpzYrpBWNIjoWayhoB26nZwvDQL-UyPPwWLlaxWsy0QoCsXARIjylV7vBK9sCY00m4DsShzCh4IIB8JBdXxiMF5Iy1qP_gQKM1ZqXBw-Xl4eJiJbskAoILzZ-K9Uv11ztc/s1280/photo_2025-09-01_09-06-18%20(2).jpg

    គួរជម្រាបថា ការតវ៉ាដែលក្រោយមកបានរីកធំរហូតក្លាយជាអំពើហិង្សាសម្លា.ប់ជីវិតប្រជាជនអស់យ៉ាងហោចណាស់ ៦នាក់បើគិតមកទល់ពេលនេះ គឺបណ្ដាលមកពីការមិនពេញចិត្តចំពោះគោលនយោបាយថ្មីៗដែលកំណត់ដោយរដ្ឋាភិបាល លោក Prabowo ជាពិសេសការតម្លើងប្រាក់ឧត្ថម្ភប្រចាំខែចំនួន ៣ពាន់ដុល្លារក្នុងម្នាក់ ដល់សមាជិកសភាជាង ៥០០នាក់ ដែលលើសពីប្រាក់ខែគោលរបស់ពលរដ្ឋទូទៅស្ទើគុណនឹង១០ ទើបធ្វើឲ្យពលរដ្ឋដែលខិតខំរកចំណូលបង់ពន្ធចូលរដ្ឋទាំងលំបាកលំបិនកើតការផ្ទុះកហឹ.ងទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmgHjPb_Znb2vCTjHvJW5RsBOkp69xWR9G6V7v7EE_In7F0EHEWBT8yPghpn72Cp_ERDB2CMF1Q5lxt7Z-PkYUFh6vHbFKPVlXRMX9OWpq_VuE55zyQ6FWCbdiq22AhRoNmiJ7Xe8zUruBQPXLVIm3GC0NQWpGqXQNJaaU4l8xUg0D2bZ9Bkp06oUYwRzp/s1200/photo_2025-09-01_09-06-18.jpg

ការនិយាយពាក្យសុភាព និងគួរសមជាមួយ ChatGPT នឹងទទួលបានចម្លើយត្រឹមត្រូវមានប្រយោជន៍

0

មនុស្សភាគច្រើនអស់សំណើចពេលសរសេរពាក្យថា «សូម» ឬ «អរគុណ» ក្នុងកម្មវិធី ChatGPT ដោយសារវាគ្រាន់តែជាបច្ចេកវិទ្យាគ្មានអារម្មណ៍ដូចមនុស្ស ។ ប៉ុន្តែការសរសេរពាក្យទាំងនេះក្នុងកម្មវិធី ChatGPT បានឆ្លុះបញ្ចាំងពីអត្ថន័យស៊ីជម្រៅ ពីព្រោះវាមិនត្រឹមតែពាក់ព័ន្ធនឹងការធ្វើការរបស់បច្ចេកវិទ្យា AI ប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងចិត្តវិទ្យាមនុស្ស និងការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកជាក់ស្តែង ។ នេះជាការលើកឡើងរបស់អ្នកស្រី Gabrielle Wasco ជា Content Lead របស់ The Decision Lab នៅប្រទេសកាណាដា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiukEEHyM3JeALTG2x_09k97lUeYIwGZXY5tFr6kUZkfnrx6UGzuo_DsLJNtg9IAVA5YJfLjfsBYaV9rwalFOJxdVLY6lczdpo4AlFPuXUbUxbDxt7775MZDL0h1g2vdK54bnqNJq6hg4f7XXWo7PYhuvd8VRQFELuStt01-jFO-Waz0bVRk1qBNzRJ0wZw/s1351/image_2025-09-01_09-24-34.png
អ្នកស្រី Gabrielle Wasco តែងតែគិតថា កម្មវិធី ChatGPT មានអារម្មណ៍ដូចមនុស្សជានិច្ច ពេលវាឆ្លើយតបមកអ្នកស្រីដោយប្រើប្រាស់ពាក្យពេចន៍អាណិតអាសូរ ឬយល់ចិត្ត វាកាន់តែធ្វើឱ្យអ្នកស្រីគិតថា ChatGPT ដូចគ្នានឹងមិត្តរួមការងារដែរ ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ពាក្យពេចន៍សុភាព និងគួរសម គឺជាទម្លាប់របស់មនុស្សម្នាក់ៗតាំងពីតូចមកដោយសារការអប់រំពីអាណាព្យាបាល ទើបធ្វើឱ្យមនុស្សនិយាយពាក្យ «សូម» និង «អរគុណ» ចេញមក សូម្បីតែពេលកំពុងសរសេរក្នុងកម្មវិធី ChatGPT ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzkM4cnZRdg_LW7XkQGAe7fYtjC_hQtZGv8Ed9tVu1P92h1N700fb0T0Lj4Bp1aphnD0dIoAyz50vrdtcO2MxZ0D9pSXeOsXqxZgykAkKSaK44MvjoWTVgyELWbzLaLgLBOQW4qCpWoU0SM45r87QjNHudpv-HLjOp2yK7uY57npEqu3syb-O0unQ8Rc58/s1200/photo_2025-08-30_13-21-25.jpg

ការប្រើប្រាស់ពាក្យពេចន៍សុភាព និងគួរសមក្នុងកម្មវិធី ChatGPT គឺ AI នឹងឆ្លើយតបមកយើងវិញនូវពាក្យសុភាព និងគួរសមដូចគ្នា ឬវាបញ្ចុះបញ្ចូលមនុស្សនៅជុំវិញឱ្យធ្វើអ្វីមួយឱ្យយើង ។ ការប្រើប្រាស់ពាក្យសមរម្យជាមួយបច្ចេកវិទ្យា តើវានឹងឆ្លើយតបតាមការចង់បានរបស់អ្នកប្រើប្រាស់ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7vPJJWCBUuhi9zp_lMLHQI9pH4rCy7kum-WocjsL0aE3LAWj2WgjTJoU9hkPKgr5Y7aps7rmvhp73EvOKE2f4C-69Vvx8ssb2aHkSHEoVDw7UtbfZ4_ni51X3-niJghe5U0_HdVzGzxgFUmUnXkFFu0-8rpsAYZeYY1VegA8czFFcw1QZ5Wops6vsgnwH/s663/photo_2025-08-30_13-21-41.jpg

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន បង្ហាញថា ការប្រើប្រាស់ពាក្យពុំសុភាពជាមួយបច្ចេកវិទ្យា AI គឺយើងនឹងពុំទទួលបានលទ្ធផលល្អទេ AI នឹងផ្តល់ចម្លើយពុំត្រឹមត្រូវ ឬបដិសេធមកវិញ ។ រីឯការប្រើប្រាស់ពាក្យគួរសមប្រមាណ៥០% ជាមួយ AI វានឹងផ្តល់ចម្លើយវែង និងកាន់តែមានប្រយោជន៍ ប៉ុន្តែបើប្រើពាក្យសុភាពជាមួយវាខ្លាំងពេក នឹងធ្វើឱ្យ AI ភាន់ច្រឡំ ខណៈពាក្យសុភាពមានភាពខុសប្លែកគ្នាអាស្រ័យលើវប្បធម៌ ភាសា និងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXnZqtHeVDnxIr4yGtIUpl8XgPAhziEN3_qZev7t2NxYfgjuCLXIlYKvB5JYqwQh1aopZnuzchsxEN14Tnz6HsBLpP7Oz5c7ER1n3T5g0Rmr_NRGPgpAwiNDH1KNwcD21Iq7CCmfllyQjxwQj43UZgQwDN6jfDaISkSOn3asK4OYMUXeswAfjn4kY7W-7U/s2560/image_2025-09-01_09-24-35.png

សរុបមក ការនិយាយសុភាពជាមួយកម្មវិធី ChatGPT មិនគ្រាន់តែជាការបង្ហាត់វាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាត់អ្នកប្រើប្រាស់ខ្លួនឯងឱ្យមានទម្លាប់និយាយពាក្យ «សូម» ឬ «អរគុណ» ជាមួយមនុស្សក្នុងសង្គមជាក់ស្តែង មិនមែននិយាយសុភាពតែនៅមុខកញ្ចក់កុំព្យូទ័រ ។ ការនិយាយសុភាព និងគួរសមជាមួយ AI ពុំមែនជារឿងគួរឱ្យអស់សំណើចឡើយ ប៉ុន្តែជាការរក្សាតម្លៃមនុស្សក្នុងពិភពឌីជីថល ៕

ដាច់ចង្កេះ! Xu Lisha ស្រាប់តែចេញមកនិយាយថារឿងរបស់ Xu Kai នាងគ្រាន់តែលេងសើច

0

នៅថ្ងៃទី២៩ ខែសីហា តារាសម្តែង Xu Lisha បានសារភាពនៅក្នុងការផ្សាយបន្តផ្ទាល់ថារូបថតស្និទ្ធស្នាលដែលលេចធ្លាយពីមុនរបស់ Xu Kai មិនត្រូវបានថតដោយនាងផ្ទាល់ទេ ប៉ុន្តែជាមនុស្សស្រីផ្សេងទៀត។ យ៉ាងណាមិញ នាងមិនបានបង្ហាញពីអត្តសញ្ញាណអ្នកថតរូប ឬរបៀបទទួលបានរូបថតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ Xu Lisha បានចាត់ទុកឧបទ្ទវហេតុនេះថាជាការលេងសើច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf4cuWT4XEmhZ7exMXK7Tq61P2JkQ5yJXbF1AUoJVi031tDUgmTrzB31O1RI9fKlPGZYzEEk4TgByfzDXL9MOp6MJ_Iq728MUQbFxyrsrjrp-YEfj-IXZ560UNiguB-A1UmCEiI-DY4WMk8qw2cLvJZS8JuPVb2vwF6mrESoIyw-XYxpMlfrWloL01Wus4/s1048/image_2025-08-30_13-48-02.png
តារាសម្តែងរូបនេះបាននិយាយនៅក្នុងការ Live ថា «វាគួរឱ្យអស់សំណើច។ យើងចង់និយាយកុហក Xu Kai ឱ្យភ្នាក់ងាររបស់គាត់មកនិយាយជាមួយយើង ហើយឱ្យអ្នកគាំទ្ររបស់គាត់ប្រឈមមុខនឹងភ្នាក់ងាររបស់គាត់។ យើងគិតថាវាគួរឱ្យអស់សំណើច»។ Xu Lisha បានពណ៌នាអំពីការប្រើប្រាស់គណនីក្លែងក្លាយរបស់ក្រុមនេះ ដើម្បីបញ្ចេញខ្លឹមសារណែនាំ ដែលដំបូងឡើយមានបំណងដាក់សម្ពាធលើ Xu Kai ក្នុងការប្រាស្រ័យទាក់ទងយ៉ាងសកម្ម។ យ៉ាងណាក៏ដោយបន្ទាប់ពីគ្មានការឆ្លើយតប៤ថ្ងៃជាប់គ្នា នាងសម្រេចចិត្តបង្ហោះធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Xu Kai ត្រូវញាំញី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUpWgyLxbnD_P-JYXZnoVG-xuNcGtOeKmXQrDk3B1-DE7Vv_cnMUGF4Kccjvgyrf9rNXcMu1cPl97LfyZjKbZn2xXPDKN7mGMamlmxQP9eRchGwUSQU690rHggsOgxd_SMraD1TIRiCo9LCBrRbwROpPy-ez51gJ30g8tb6ZtbVGwtn_SeWVwACPMzzUr0/s791/image_2025-08-30_13-48-01.png

ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃទី ៣០ ខែសីហា Xu Lisha បានបង្ហោះនៅលើ Weibo ព្រោះមានការចោទប្រកាន់ថានាងទំនងជាបានលុយហើយទើបចេញមកនិយាយបែបនេះ។ Xu Lisha ថា «ខ្ញុំមិនបានទទួលយកមួយសេនទេ ហើយខ្ញុំនឹងមិនទទួលយកអ្វីទាំងអស់។ អ្វីដែលខ្ញុំបាននិយាយបន្ទាប់ពីនោះមិនមែនជាការលេងសើចនោះទេ។ នាងថែមទាំងបានប្រាប់អ្នកគាំទ្ររបស់ Xu Kai ដោយផ្ទាល់ឱ្យឈប់ព្យាយាមធ្វើបាបនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3u8mLf1PCTSWd7IjIH_a9-mytcVtuS0WjwWdm-JCyyLnOhRnhfK8gOc9K3JXkdd6fJ0PCmHTRQMqbRedYXv-uqDnWI0mf8BdpExNeUk1qfztwJlixl8c3QAWHNHIYWMSiPeL1fSUJjiEgYihyUNIfzht1lvhSmEuKzah-AwUymqsFR0TJC6udYKm3njEr/s1620/image_2025-08-25_11-48-03.png
អ្នកនិយមលេងអ៊ីនធឺណិតបានដោះស្រាយភាពផ្ទុយគ្នារបស់នាងយ៉ាងឆាប់រហ័សព្រោះ នាងបានសារភាពថាបានប្រឌិតកំណត់ត្រាជជែក និងក្លែងបន្លំជាមិត្តស្រី ដោយបង្ហាញឥរិយាបថព្យាបាទថាជារឿងកំប្លែង។ នៅពេលដែលភាពចម្រូងចម្រាសនៅតែបន្តកើតមាន មនុស្សជាច្រើនកំពុងចង្អុលបង្ហាញថា សកម្មភាពរបស់ Xu Lisha គឺជាការបំពានលើឯកជនភាព ការប្រឌិតព័ស្តុតាង និងការរៀបចំមតិសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2xeAAFi3QsjrQFi_c_MdYt1tNhb8iAouKC41tU8wlJ9l1BpAeCWlu3J-Q6ijlqaBDxkFpjOMXjhgjgyCYkO6gbl5wrogGiOE-KqDkdVwcn0uDTkT0H1_Ke_dReQZUQHWD62346zhJ97Uh3HeICH9we3AGEkzXNBfejunRbt6HMS76tBjoe098BP_SdPs4/s2000/image_2025-08-25_11-48-02%20(2).png
រឿងអាស្រូវនេះគឺថា Xu Lisha បានទាញយកប្រយោជន៍ពីការចង់ដឹងចង់ឃើញរបស់សាធារណជននិងបានបង្កើនជម្លោះឯកជនទៅជាព្រឹត្តិការណ៍សាធារណៈតាមរយៈព័ត៌មានបែកខ្ញែក និងការរៀបរាប់អំពីអារម្មណ៍។ គួរឱ្យដឹងថា តារាសម្តែង Xu Lisha បង្ហោះចេញជាសាធារណៈនូវខ្លឹមសារនិងរូបថតជាច្រើនសន្លឹកដោយចោទប្រកាន់ Xu Kai ថាក្បត់ចិត្តនាងហើយអ្នកទាំងពីរបានបែកគ្នាកាលពីចុងឆ្នាំ២០២២៕

ធ្លា.យរឿងរសើប! មានអ្នកចង់ធ្វើស៊ីឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា មើលមុខគ្នាមិនចំ

0

ទំនងត្រូវមានរឿងតាមដានទៀតហើយនៅក្នុងវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជាបន្ទាប់ពីមានការបង្ហោះថាមានបុគ្គលម្នាក់ដែលអ្នកគាំទ្រអ្នកផ្សេងមកក្លែងបន្លំឈ្មោះជាអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយនិយាយមិនល្អទៅកាន់ ហ្វីយ៉ាតា ក្នុងគោលបំណងឱ្យអ្នកទាំងពីរមើលមុខគ្នាមិនចំ។ តាមការបង្ហោះចេញពីផេកមួយបញ្ជាក់ថាបុគ្គលនោះគឺកំពុងភ័យខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFfAfxhyphenhyphenScsxCDC4euoiDn6apsDPJDNolB8O87qLxIGPN0693i9LsJAYYTu9ay3fTvGtuxYEhR4N3cpoBd_UtmLT6dFu_IccZ65eV7TNpHcTqn9r6DDSr6GHRiLEtODWQRIamehKZkvZ7Mb93ZSyfUoxLmG6i7YgdICEaSLN9iXCuOAbvzmdqlGP1CbCE/s2048/image_2025-08-30_15-09-23.png
នៅរសៀលថ្ងៃទី៣០ សីហា នេះមានផេកមួយឈ្មោះថា «Beauty Pageant Reviewer» បានបង្ហោះរឿងដ៏ក្តៅគគុកមួយ។ ផេកដ៏មានប្រជាប្រិយខាងវិស័យបវរកញ្ញានេះបានរៀបរាប់ថា «បុគ្គលម្នាក់នេះឈ្មោះ Reachh បានប្រើអាខោនជាអ្នកគាំទ្រ ពេជ្រ វត្តី ទៅជេ.រ ហ្វីយ៉ាតា តាមការពិតបុគ្គលម្នាក់នេះគឺជាអ្នកគាំទ្រអ្នកផ្សេង វាធ្វើបែបនេះដើម្បីឱ្យ ហ្វីយ៉ាតានិងពេជ្រ វត្តី ឈ្លោះគ្នាមើលមុខគ្នាមិនចំ ។ នៅពេលនេះបុគ្គលនេះត្រូវបានគេរកអត្តសញ្ញាណឃើញហើយ កំពុងភ័យខ្លួនហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw4n6gIqV2lld3EKJPg68D2ozw0AWvdvoX9rxAceaYBN8JS-hMtsAX2bhSHa0AOG_fnUAuxe263QVwAyiu9GUFwxI7NhpGusmsO61sTNoFvOL6UMHkRS-Tf2M1zHUFF4yr_ocXhfE3nIc64yRq1EKdbPgZpHBKSUJJ4jYyjyf4rEgOJfFF9aT4e2iNBLs6/s776/image_2025-08-30_14-38-30.png

ក្នុងរូបភាពដែលផេកខាងលើបានបង្ហោះនោះគឺគណនីក្លែងបន្លំនោះមានឈ្មោះថា «Team Pich votey saravody » បានបង្ហោះរូបរបស់ ហ្វីយ៉ាតា ដោយនិយាយថាបើសិនជា ហ្វីយ៉ាតា ឈ្នះក្នុងការប្រកួតហើយទៅប្រកួតនៅក្នុងប្រទេសថៃ រូបគេនិងប្រជាជនជាច្រើនទៀតមិនគាំទ្រនោះទេព្រោះ ហ្វីយ៉ាតា គ្មានសមត្ថភាពគ្រប់គ្រាន់ បើទៅដឹងតែមិនជាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJPjzt4m6em4cp5DHawVhyB5PveohP69eH0ieDTrxohXtfwQtp-ufhjWzJpkLVRsdFYhLblpTy-nQpeBQ-p9G3sS8L2vSes01Oc_AnvC3RaomoZeX3YqLFDl03_UvnA5xrSAgb5cqkLNl8lvRhH1Hx8ruwCvJ2roQ471K6B9RzoRemowVx8CQ7sgdO1mw/s2048/image_2025-08-22_08-27-29.png

ខ្លឹមសារដែលបង្កការយល់ច្រឡំហើយត្រូវបានចោទប្រកាន់ថាជាអ្នកគាំទ្រអ្នកផ្សេងចង់មកបំបែកបំបាក់មិត្តភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកតាមដានវិស័យបវរកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXEM8xI95Ki6IMG7i9KhAsxnqyTTgiyOQa8-etvg6pFhJW2mPrAAmwMxZmLol7M3sbktVS1QTIgXakkcZQGwFko_srhBxVnnHyY3h9fdgiGAPA1ayuIh4q-hJTYmHc-FkFKMHvUh99YBi84UwfxwtLVh6fy4GHgll7dcX2DVOlyusSWm26ZPDpOtsf_zoY/s2048/image_2025-08-30_15-09-20.png

គួរឱ្យដឹងថា ការប្រកួតផ្តាច់ព័្រត្រកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នឹងប្រព្រឹត្រទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកតំណាងក្នុងឆ្នាំនេះនឹងត្រូវចេញទៅប្រកួតនៅលើទឹកដីប្រទេសថៃ៕

ជា វណ្ណារិទ្ធ រំភើបចិត្តក្រោយ អាចារ្យ អេ សរសើរថាជាបុគ្គលគំរូ និងជាពិធីករថ្នាក់ជាតិមានការស្រលាញ់ច្រើន

0

ពិធីករជួរមុខប្រចាំប្រទេសលោក ជា វណ្ណារិទ្ធ បានចែករំលែកនៅលើបណ្តាញសង្គមដោយក្តីរំភើបចិត្តព្រោះទទួលបានការសរសើរពី អាចារ្យ អេ ខណៈលោកបានឆ្លើយតបវិញថា អាចារ្យ អេ បានផ្តល់មតិល្អៗជាច្រើនក្នុងពេលដែលមានសង្គ្រាមឈ្លានពានពីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoG1pCbuQzQ-kHYMC2-QPyv5ly_9Mnpp6LoEbpciYzrX7cuLg1yjI7kFjw3pC-C7g4W4KrCkCvc17Grg4Ekikwu-NdLkKX6y-SCHPhGOds7wpWlgaUZb7jN1D_Vmv91BNnaed3f5bS5ZGeHVxrrswsUtSig0gEbvhDb262UTd9rPRMAnA5ElRZ3kisusk1/s1917/image_2025-08-30_14-16-45.png

នៅថ្ងៃទី៣០ សីហា នេះលោក ជា វណ្ណារិទ្ធ បានបង្ហោះរូបភាព Screenshot មួយសន្លឹកអមដោយចំណងជើងថា « Comment ដំបូងដែលបានពី ចាអេ ដោយក្តីគោរពស្រលាញ់»។ តាមរយៈការឆ្លើយឆ្លងក្នុងខម្មិនគេបានឃើញអ្នកទាំងពីរបានសរសើរគ្នាទៅវិញទៅមកប្រកបដោយការគោរពគ្នា។ ដំបូងឡើយ ពិធីករ ជា វណ្ណារិទ្ធ បានចូលទៅខម្មិនលើកការបង្ហោះរបស់ អាចារ្យ អេ ថា «រូបភាពមានសម្លេង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9gELQ1gkFcdqr1C3f-Z_cRwcCtt78PFzdoIAx1evHZtz_VaKw_KXntNFChoJ_OlOyEDibUG2mPCIeswpehTqyvXI4BwLBmmEHfWOexXkZvRdI7A3yF8lxG-hSZOftrmUIAiVcIpDKnE59FVTdIWS4oFBaSVRE1CW-4VRU8NjrtClOV6vWdCeHsV8stXtJ/s1350/image_2025-08-30_14-16-38.png
ប្រយោគខ្លីនេះបានជំរុញឱ្យលោក អាចារ្យ អេ ឆ្លើយតបវិញថា «កូនចៅចាអេទាំងចាស់ ទាំងថ្មីគ្រប់គ្នា តែងតែយករឿង Chea Vannarith មកសរសើរ ចាអេក៏ ប្រាប់ទៅកូនចៅថាយក Chea Vannarith ជាគំរូ ព្រោះពិធីករថ្នាក់ជាតិដែលមានប្រជាពលរដ្ឋស្រឡាញ់ កុំយកចា អេជាគំរូព្រោះមានគេស្អប់ច្រើនដោយសារ ចាអេ ប្រើតែអារម្មណ៍មិនគិតមុខគិតក្រោយ។ ទោះបី Comment មកខ្លីៗក៏ដោយ ក៏ធ្វើឱ្យ ចាអេ មានមោទនភាពដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy6VeCCRU1h0neaLzNaL1mZXwmsR9TRP11ik5QcDnykntQj6L-D5aQHfSFw2ULvQ1KfFncSZYXrQcQPWY2PvTZJCO25SVCrml3TY_Ga_h_H6YA8DkxPncE_zHHB4M9nENz_4KZ6U0zpz4moOtob0vCj2k3uoV6lxRYRuoccU7nqVXjny_fUXk3NMz29_2d/s2048/image_2025-08-30_14-16-37.png
ទន្ទឹមនឹងទទួលបានការកោតសរសើរថាជាបុគ្គលគំរូ ជាពិធីករថ្នាក់ជាតិដែលមានការគោរពស្រលាញ់ច្រើនពីមហាជនលោក ជា វណ្ណារិទ្ធ បានឆ្លើយតបទៅកាន់លោក អាចារ្យ អេ វិញថា« តាមពិតទៅខ្ញុំគោរព និង តាមដានស្តាប់ចាអេជារឿយៗ ជាពិសេសឱ្យតែមាន បញ្ហាជាមួយសៀម រាល់ការលើកឡើងរបស់ចាអេ សុទ្ធតែជាមតិល្អៗសម្រាប់យើងទាំងអស់គ្នាស្ដាប់ពិចារណា ។ ខ្ញុំពិតជាអរគុណ ចាអេ និងក្រុមការងារហើយមានមោទនភាពចំពោះលោកគ្រូ និង ក្រុមការងារជានិច្ច»៕