រដ្ឋាភិបាលប្រទេសឥណ្ឌូនេសុី គ្រោងនឹងដាក់ដំណើការរដ្ឋធានីថ្មី “នូសានតារា” របស់ខ្លួននៅឆ្នាំ២០២៨ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhERgD6qsxzxFUxssDGztKvIKw81YAcx4-lFHA24g9pAUZ9jMin_p0GeT4-xIrRYX-Cdi3SREj18Ja0jh5szJxKq94bQE5gP-McA00ncea8fst9SwpBfe2ZGxREex2Ypz5cyTvzyBoxEbsBjDmLiMnSNgpNTtncdzDY5sE2d54jfeW_s_HWcaHxR0F8Xz9l/s1366/image_2025-09-01_16-04-05.png

រដ្ឋធានីថ្មីនេះ សាងសង់ឡើងនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត ដោយគ្រោងចំណាយទឹកប្រាក់ចំនួន ៣២ពាន់លានដុល្លារ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlo_y_sPyXQNK3Hh3QN0RwzJnaFV9Jl74jTYtlUjiciwbHo3aRDfiPBV9fFHxqvJC6FtU7q4Ch4Yut_v-w5QFFxnHMoUCtIZ6h15t8Gac3LWyN2e0OluMkrEhqbOmA4T0-ezG5wcTn2htmJzHcHlCI5HXDLEUppZPLxzlPTi6-3i-208iJUEkDLt5OfMKp/s1600/image_2025-09-01_16-04-06.png
ដំណើរការនៃការអភិវឌ្ឍរដ្ឋធានីថ្មីនឹងត្រូវបានអនុវត្តជា ៣ ដំណាក់កាលសំខាន់ៗគឺ ឆ្នាំ ២០២៤, ២០៣៥ និង ២០៤៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg8f58Xn1tc54PLbXAn30h5R2t0yaQBnDDd3-ra7jziFvqqSxxQNCk4wJQguC00ZI1xsI2Pb8s1DHMZ7rqPo_-TXpL3CalBfIO2WzvsTThT2VazuJ7YULU0eT0HAKCtZtjxJ35ZXBcsD6xBKo9i2rYIJPOVs2jcgOlw7xwxcs54Vl6itcWIhlDEIIxmOYG/s1920/image_2025-09-01_16-04-15.png

រដ្ឋធានី នូសានតារា មានចម្ងាយពី រដ្ឋធានីចាស់ ហ្សាការតា ប្រហែល ២ពាន់គីឡូម៉ែត្រ លាតសន្ធឹងលើផ្ទៃក្រឡាប្រហែល ៥៦,១៨០ ហិកតា។ ពាក្យ នូសានតារា (Nusantara) នៅក្នុងភាសាឥណ្ឌូណេស៊ី មានន័យថា ប្រជុំកោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDk7A3Ei4RY5zk7E61ohVcDx_naS9avYtgFq4UdpjSLZmV-sT-CIoimZMWQmpMGKPwe3Pt7bKPjOCe2fqiFdMwT2ZX0ZwCq2GAUYTdZu6J9S5Zz48BPpDDQinyZwdTX34XmDESwuJ-pHGZU5E6bBB78zn9lrVyfms-WwH6kvd5qQoBJRwTzrUFEwtIurK_/s1600/image_2025-09-01_16-04-19%20(2).png

មូលហេតុដែលឥណ្ឌូណេស៊ី ផ្លាស់ប្តូររដ្ឋធានីពីហ្សាការតា ទៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត គឺដោយសារចំនួនប្រជាជនច្រើនលើសលប់ ដែលបង្កឱ្យមានបញ្ហាស្ទះចរាចរណ៍ ការបំពុលខ្យល់ក្នុងក្រុង និងបញ្ហាទឹកជំនន់ក្នុងក្រុង។ ការផ្លាស់ប្តូររដ្ឋធានីថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយចំនួនប្រជាជន និងសម្រួលបន្ទុកក្នុងក្រុងហ្សាការតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp1qCpTtzOrtDB397hlSJHgR8lZKC0Uy_9N34JcnzOfqsCGCPu6QxC_htZ782YKEz8-3BY0g1BsTS7sl9oP7wlJjweuT-HeqRfK5IB2LRzNyNjYP1E-eOySbV1iS2QfeWt21XUXl2XPrUk4TDJjkxVZka5XoOJkN0VCy7J4nA_HGq02733LNEhpJm9hG29/s1200/image_2025-09-01_16-04-19.png