Home Blog Page 388

ស្តាប់ហើយព្រឺសម្បុរ! វឌ្ឍនៈ នាំចម្រៀងជាតិខ្មែរទៅឆាកអន្តរជាតិ

0

ក្រុមហ៊ុន វឌ្ឍនៈ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងតែបានចូលរួមយ៉ាងសកម្មក្នុងការនាំយកមោទកភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ បានបោះជំហានដ៏អស្ចារ្យមួយទៀត ដោយបាន ផ្ដួចផ្ដើម សកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅ គឺការច្រៀងចម្រៀងជាតិ ដែលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំងលើកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl3xbmGX9NT_PkVfELDmVuuvmC0yqSvbXFCLAHcfi16y962mcTn-49iUjSO8YK_axaC7JkalAUQsTUIBOWtAptCzo-wHGFbsk5A4RpBM7yxgjC0p-WEhJugzVUSYt28uvYOOlU045_7zrWB7dZVnqqQm3UgpfyR3UO-W-NgswPjDHF5ZQTG9vPp4Z41hwx/s2048/518276975_1314687080506234_104479384676749365_n.jpg
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានកើតឡើងនៅពេលដែលគណៈគ្រប់គ្រងកីឡា រួមជាមួយកីឡាករ កីឡាការិនីគុនខ្មែរ ដែលបានទៅចូលរួមប្រកួតនៅ ទីក្រុងម៉ឺនយ៉ាង ខេត្តស៊ីឈួន ប្រទេសចិន ????????។ ពួកគេបានបង្ហាញនូវ ស្មារតីស្នេហាជាតិខ្មែរ ???????? ដ៏មោះមុត ដោយបានរួមគ្នាជាធ្លុងមួយ បកស្រាយបទ “ពង្សាវតាខ្មែរ” យ៉ាងពីរោះរណ្ដំ និងគួរឲ្យរំភើប ដែលបានឆ្លុះបញ្ចាំងពីមោទកភាពជាតិដ៏ជ្រាលជ្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicDp20LqSOjohBSeqGU0ct17SeneanUuN1LGe4m4e4wHKEwPZ8SQ0XEvl8hkog19YVvQz5z6SHiLpeB1u6LSmle5e-BxAfBqFz-5-ef6ceaWRRhoUROHkpj4fOwFW5pIhU2SHymP7UE6mUNW5-Rm0XZN-01zC46kn6ndVoYi-JcixXribtJc-aBVoP5tKd/s2048/518273414_1314688370506105_6219621493541804006_n.jpg
ការសម្តែងនេះ មិនមែនគ្រាន់តែជាការច្រៀងធម្មតាៗនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការ «តោះ! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើង» ដែលមានគោលបំណងចម្បងក្នុងការលើកកម្ពស់សីលធម៌ និងស្មារតីជាតិរបស់ប្រជាជនខ្មែរទាំងមូល ជាពិសេសវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeT-722ZfxZ5Xn5Vml1jsab18R2xcTzd59V2KaHOSdtGxACzctnfaMGHrJh2QdVYIC3nF5tIZCDxQHxn1Q7uK91YEKAvG75z7zwc7dFBinupT5S30gXhNB3QG4PW_VoHkS6OMBkzH3905C6wpGdHfwlrX5tUkiqEhHP0OIKV7A3DjVeNlm9EAnmJHS5DKb/s2048/518380305_1314687420506200_6441103295387959841_n.jpg

សកម្មភាពដ៏គួរឲ្យកោតសរសើរនេះ បានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនវឌ្ឍនៈ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ក្រៅពីវិស័យអាជីវកម្ម។ វាមិនត្រឹមតែជាការលើកទឹកចិត្តដល់កងទ័ពជួរមុខដែលលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប និងបង្ហាញពីស្មារតីរួបរួមជាតិរបស់កម្ពុជា ឲ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIPWSXFv4rvQtRxNbznVb5qxlg01ieWqCJvPC-1-86X-MFu0UBerJcRL3kPElnpVOaYGkn6GsqqgohuC3DgqbyWPO8HApZ2zHQunlBJJM5bBYYmb3Fndq2qIFIE-qHL9k2xgxO_ztmoF5MS_TkptZ9M3_tZFeYABJZP26VKtgslpBSIC1l-hUpB_Nxpog/s2048/518390022_1314688320506110_5154285187346270932_n.jpg
ក្រុមហ៊ុនវឌ្ឍនៈ បានសង្កត់ធ្ងន់ថា ពួកយើងនឹងនៅតែបន្តបេសកកម្មផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ សិល្បៈ និងកីឡារបស់យើងឲ្យកាន់តែទូលំទូលាយ។
តាមរយៈការ ផ្ដួចផ្ដើម ដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនវឌ្ឍនៈ យើងសង្ឃឹមយ៉ាងមុតមាំថា ពិភពលោកនឹងបានស្គាល់ យល់ដឹង និងកោតសរសើរកាន់តែច្បាស់អំពីប្រទេសកម្ពុជាទាំងវប្បធម៌ ប្រវត្តិសាស្ត្រ និងភាពរឹងមាំរបស់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihjQ-39Xp1wYwg8PpL0JWf9yRjN0p7ON7CtqgCsa2CjTYJ8YOc_xuk3Q9XX0KkXmygCMULiMvLVYrBTzu0VhkhpxDi6FyTTqn2PFr8gRGFAOCvL8Zo-NG0O1tv7qP5gJQDgA5kmhTgl7mIBVo_9Dmyb6RDEwCwvaHx2w4dFUgPFnqvLXplrgVox0H5Tgm7/s2048/519495087_1314686903839585_5340506593299770610_n.jpg
#សមារតីខ្មែរតែ១
#krudkunkhmertochina
#Vattanac

មេបញ្ជាការយោធភូមិភាគ២ ចោទប្រកាន់កម្ពុជាដាក់កាមេរ៉ាលើដើមឈើបែរមុខទៅប្រាសាទតាមាន់ធំ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានធ្វើដំណើរទៅប្រាសាទតាមាន់ធំ ដើម្បីកម្លាំងចិត្តដល់កងទ័ពថៃនៅបរិវេណប្រាសាទ និងប្រគល់សម្ភារៈឱ្យកងទ័ពដែលទទួលបានពីការបរិច្ចាគរបស់សាកលវិទ្យាល័យគិលានុបដ្ឋាយិកាខេត្តសុរិន្ទ និងសមាគមភរិយាកងទ័ពភូមិភាគ២ ។ បន្ទាប់មក លោកក៏ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានដោយចោទប្រកាន់ថា កងទ័ពកម្ពុជាបានដាក់កាមេរ៉ាលើដើមឈើបែរមុខទៅប្រាសាទតាមាន់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBP9gdT-hvTHhPAh60nBM4AsTOqCe3Qr0C29PIPJyz6wWmoqZJpcgSznksQndxa7XFD0RsjJ7ZmEDETJwg9ik2hQOaR0EoHEnqcw6wCCcgZazeI5sx6ENOtL5JMKo-TeD-TyHs3fuHNUAEGuJzXvDqS6z9DBIIWSGkTKavvFqBCrnN41KW9NIcF8f5esj/s720/518407213_1158480596329230_7138729652710977051_n.jpg

លោកនិយាយថា វាជារឿងធម្មតា ដែលកងទ័ពកម្ពុជាដាក់កាមេរ៉ានៅលើដើមឈើ ។ កម្ពុជាអាចមានគោលបំណងតាមដានសកម្មភាពកងទ័ពរបស់ខ្លួន, ពិនិត្យមើលភ្ញៀវទេសចរមកលេងប្រាសាទតាមាន់ធំ និងមើលថា តើកងទ័ពថៃរំលោភចូលទឹកដីកម្ពុជាដែរឬអត់ ។ ការដាក់កាមេរ៉ាលើដើមឈើបែបនេះ គឺជាការល្មើសនឹងកិច្ចព្រមព្រៀង ប៉ុន្តែវាពុំប៉ះពាល់ដល់ប្រតិបត្តិរបស់កងទ័ពថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHK3AAN_WkeDc_XcuM_XbY6xo4RaLcTHQQcX4ow5I6-DMav6TuxwRilqNiC9o70teFa7n394UhxBIsFjVMYMngVH3dZhxlLeuzj8iUUaoEXID7YBVP6bLnJPQ9NWuRja_97sVPh_VLQY8Q3tbRLfXtwKt1XcgQR6sW0NHEkVO5uTI_k7OjmWmlFJdqOTw4/s1280/photo_2025-07-17_16-48-24.jpg

ចំណែករឿងភ្ញៀវទេសចរខ្មែរមកលេងប្រាសាទតាមាន់ធំ គឺជំហ៊ានដំបូង លោក ប៊ុនស៊ីន ផាកក្លាង បានទំនាក់ទំនងជាមួយកងទ័ពខ្មែររួចហើយ គឺភាគីទាំងពីរឯកភាពឱ្យកងទ័ពរបស់ប្រទេសនីមួយៗមើលការខុសត្រូវភ្ញៀវទេសចររៀងៗខ្លួន ។ ករណីមានមតិរិះគន់ថា លោកធ្វើដំណើរទៅទីកន្លែងផ្សេងៗជាញឹកញាប់ ពុំសូវធ្វើការមួយកន្លែង លោកថា ការធ្វើដំណើរញឹកញាប់ពុំប៉ះពាល់ដល់ភារកិច្ចចម្បងទេ លោកបានបំពេញភារកិច្ចអស់ពីសមត្ថភាពដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkU592e7er2BZgmTfehaacRqxz4SkEBg0En1CDK8LVGXVOlg8PrntivSSqv84LcCsXJRtPwfJNGbeeEWPak4l-_menTOHeN1WpLj54H5rt_xLYtcIC-VbTTf25UzIlGkY0liXYpcBRlJHtO0-_DDBZQflkJKgTSXESGbUBm9EJia99w2bYUTfihst-NEDJ/s1280/photo_2025-07-15_14-15-35.jpg

ពលរដ្ឋថៃបានរិះគន់ក្នុងបណ្តាញសង្គមថា រយៈពេលចុងក្រោយនេះ លោក ប៊ុនស៊ីន ផាកក្លាង មានអាកប្បកិរិយាទន់ភ្លន់ជាងមុននោះ លោកបាននិយាយយ៉ាងខ្លីថា ថ្ងៃនេះ រឹងមាំឡើងវិញហើយ ការរិះគន់ផ្សេងៗក្នុងបណ្តាញសង្គម លោកបានអានទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfAXJP2iyGpF4g17qfmqUNA035JatGwsNHkspWNB7VXKyHX_Bo5DwU9yadZnddyjq8Fis-oEYxyGUYMXjm6aypvGD-CzgfpxrKelDtByxkMwS3IGlgf9yMt5TN4xUHFXnqjrN-0IvExBDO67BRg66GsRzOmBjhokkVovVk6FzhezRCX1mNpX2nt2muQvQP/s1280/photo_2025-07-08_09-19-18.jpg

សារព័ត៌មានក៏បានសាកសួរមេបញ្ជាការយោធភូមិភាគ២ ពីករណីក្រុម Call Center ប្តូរទីតាំងមកកាន់បរិវេណទល់មុខច្រកព្រំដែនឆងចម នៅស្រុកកាបឈើង ខេត្តសុរិន្ទ និងច្រកព្រំដែនសាយតាគូ នៅស្រុកបានក្រួត ខេត្តបុរីរាំ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា បញ្ហាក្រុម Call Center ខាងកងទ័ពកំពុងតែតាមដានស្រាប់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZoJBUGe0kh62YScGI7B0r_W6C_jvlxmj41M8thQ_fFyIITAr5gYdlVCneyK2H9B2pgQFZgGpsxx8nlcX3KZJfDW9h_7xBvyYSIHhSqCSzy3V88e5LY1yTqoRv8MrLEEwmBNJ2eMsircKsMcO2tAmiq_QU6mhqqtp62-s_mhnHWTTFNWin5Ulasj2QpWgT/s800/photo_2025-07-08_09-19-17%20(3).jpg

កាលពីថ្ងៃទី១៧ ខែកក្កដា អគ្គមេបញ្ជាការកងទ័ពថៃបានធ្វើដំណើរទៅត្រួតពិនិត្យដល់ទីន្លែង អគ្គមេបញ្ជាការនឹងត្រៀមកំណត់វិធានការការពារ ហើយលោកយល់ស្រប ។ ប៉ុន្តែការចាត់វិធានការបានកម្រិតណា គឺអាស្រ័យលើរដ្ឋាភិបាល ពីព្រោះក្រុម Call Center នៅទល់មុខច្រកព្រំដែនទាំង២កន្លែង គឺខុសពីនៅមីយ៉ាន់ម៉ាដែលគ្រាន់តែជាជនជាតិភាគតិច ប៉ុន្តែបទល្មើសនេះជាបញ្ហារវាងប្រទេស ៕

សូមសរសើរថៃចេះរកនឹកឃើញ! ថៃចោទកម្ពុជាថា បានដាក់គ្រាប់មីននៅលើទឹកដីខ្លួន និងត្រៀមប្តឹងទៅ UN

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Structure រាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត ក្នុងឋានៈជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបញ្ជាឱ្យរៀបចំកិច្ចប្រជុំ នៅថ្ងៃទី២០ ខែកក្កដា ដើម្បីពិភាក្សាករណីកងទ័ពថៃ៣នាក់ ដាច់ជើង និងរងរបួសដោយសារដើរជាន់មីននៅតំបន់មុំ៣ ។ ការត្រួតពិនិត្យរបស់ថៃរកឃើញថា វាជាមីនថ្មី ហើយថៃត្រៀមប្តឹងកម្ពុជាទៅអង្គការសហប្រជាជាតិ (UN) ករណីដាក់មីនក្នុងទឹកដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrXQtPuAN2v6n1IAQMiRdWdzTWo45pAn58uq59Y-8oz-yUJCsknjU1WoeICqLLsgdX9-SLgYRyYSRJBTbCEdEYtmDRkCIgx6v243Rnf2MNTTUdtvDh_3u0h7G1ACatGVCKdf9iwAugrjnwTt9-t9zRUzxd9zNMUDH76vbVPH98m3YedR3HnAAatgvSyMI1/s1280/photo_2025-07-19_16-49-17%20(2).jpg

កិច្ចប្រជុំនេះ គឺក្រសួងការបរទេសថៃនឹងចូលរួមផងដែរដើម្បីពិចារណាពីគោលការណ៍អនុវត្តបន្តទៀត ជាពិសេស ការប្រមូលភស្តុតាងដើម្បីដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ដោយចោទប្រកាន់កម្ពុជារំលោភលើអនុសញ្ញាអូតាវ៉ា ពីព្រោះអនុសញ្ញាអូតាវ៉ាបានហាមប្រទេសជាភាគីប្រើប្រាស់មីនសម្លាប់បុគ្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8v29UPVsulCuLliprOiu3ws_tPCPj7ycmbvDuTZCPKYx3ePSW0buBp8kgZqC2LidEiFr-iIDGb2fz06cYZ7baGZMti_Mht5x59DBHjDkVvSFNCZviyLzoFvI7sT5ubvNYX85hBSW-DMxE5FNe74Ygg74l70wdbjxyjuBCbBhpFshN0I2mtD4cc8-KkKb/s1280/photo_2025-07-19_16-49-17%20(3).jpg

ក្រៅពីនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត ក៏បានបញ្ជាឱ្យកងទ័ពភូមិភាគ២ ប្រមូលទិន្នន័យ និងភស្តុតាងយ៉ាងលម្អិតទាំងអស់ រួមទាំងធ្វើសន្និសីទសារព័ត៌មានសរសេររបាយការណ៍ជាលាយលក្ខណ៍អក្សរ ដើម្បីប្រើប្រាស់ធ្វើភស្តុតាងប្រគល់ឱ្យក្រសួងការបរទេសចាត់ការ ។ ក្រៅពីនេះ លោកបានបញ្ជាឱ្យកងទ័ពទៅប្រមូលបំណែកមីននៅតំបន់មុំ៣ ដែលលោកអះអាងថា ជាទឹកដីថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg45w6ApuOtJBPrV9o_gSWegMJVIYUfDH2xUKPprOhp_oPz3aoylJwCvYvIK0WG3YhvVblVUcGuop7DcGJdpfyQG6dPW7RSkzZFAF-OsSwTz1AQ5GHTKyTLxZ4Ug_auymwUHajZazogpVjjPKozjvi9V_HhKrIwW7gAUjlxYsC4t1wtGTO1ptYMoinpMNcm/s1280/photo_2025-07-19_16-49-17.jpg
បច្ចុប្បន្ន មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងតែប្រមូលទិន្នន័យ និងភស្តុតាងពីកងទ័ព ព្រមទាំងស្ថាប័នពាក់ព័ន្ធយ៉ាងលម្អិត ។ បន្ទាប់មក នឹងមានការប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែកក្កដា នេះ ។ ប្រសិនបើកម្ពុជាបដិសេធនឹងការចោទប្រកាន់របស់ថៃ គឺកម្ពុជាត្រូវតែត្រៀមភស្តុតាងដើម្បីបដិសេធជាមួយទិន្នន័យរបស់ថៃ ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHREuaHcM3H4lg53eFiToPprayCzmCpwKdrlVUmJNHek7_DSX_x762Vk9etPK8HyBG7sIlkHPZVWBLsKJf-tfSnoJeOreFDEZcogOVUHjKEiMispNGnAXF06DWysWl29zHV-Qkrp0y_16QzVJYZHpsYjK76yt5B1T0h0YaHkIFUuOqGU2pLxS8UCsFOD26/s960/photo_2025-07-19_16-49-16.jpg
ចំណែកអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីប្រកាសព័ត៌មានច្រាលចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនលើករណីកងទ័ពថៃ៣នាក់ រងរគ្រោះថ្នាក់ដោយសារមីននៅតំបន់មុំ៣ ។ ការចុះផ្សាយនោះមានចេតនាចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ថាកម្ពុជាបានដាក់មីនថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjELxZy-exLbFfUOk3t16TWKidDPr3t-5YLFUEbmJth1B-poK5qalcbL5QlNs1P1vbbwvmQsY9vp8LkGWXwmseYHtG5SKppRVdM7_ZdQ7sC7uA4Ydx2-WC8i00auU_gZdoJ3bvJSPgLMzwhiwt4qQ6Ij6TMGF17zt0fShkTKd9zJO1IIq3FNXH-po9WcZCU/s1280/photo_2025-07-19_16-49-31.jpg

ហេតុនេះ អាជ្ញាធរមីនកម្ពុជាសូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃមួយចំនួនថា កម្ពុជាបានដាក់មីនថ្មី និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬចោទប្រកាន់ណាមួយដោយមិនទាន់ដឹងអំពីការពិត ។ កម្ពុជាជំរុញឱ្យមានកិច្ចសហការប្រតិបត្តិក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ និងរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់យើងទាំងអស់គ្នា គឺគ្រាប់មីន ៕

តំបន់បឹងកន្សែងក្នុងក្រុងបានលុង គ្រោងនឹងក្លាយជាផ្លូវថ្មើរជើង Walk Street ដូចរាជធានីភ្នំពេញ

0

រដ្ឋបាលខេត្តរតនគិរី គ្រោងនឹងការប្រែតំបន់បឹងកន្សែង នៅក្នុងក្រុងបានលុង ទៅជាផ្លូវថ្មើរជើងចតុមុខ ដូចនៅនឹងរាជធានីភ្នំពេញ។

គម្រោងនេះ គ្រោងនឹងលេចរូបរាងឡើងនៅចុងឆ្នាំ២០២៥ លាតសន្ធឹងលើផ្ទៃដីប្រមាណជា២គីឡូម៉ែត្រ នៅកណ្តាលបេះដូងនៃទឹកដីខេត្តរតនគិរី។

ពាក់ព័ន្ធនឹងការបង្កើតផ្លូវថ្មើជើងក្នុងក្រុងបានលុងនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ លើកទឹកចិត្ត និងគាំទ្រឱ្យខេត្តផ្សេងទៀតរៀបចំ និងបង្កើនសោភ័ណភាពសួនច្បារ និងកន្លែងកម្សាន្តសាធារណៈប្រជែងជាមួយផ្លូវថ្មើរជើងចតុមុខ នៅរាជធានីភ្នំពេញ។

បច្ចុប្បន្ន តំបន់បឹងកន្សែង បានក្លាយជាកន្លែងដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកគយគន់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងជាទីកន្លែងហាត់ប្រាណដ៏ពេញនិយម។

បឹងកន្សែង ជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ ប្រកបដោយអនាម័យខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹងស្រស់ស្អាត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។

 

ស្ថាបនិក Bitcoin នៅតែលាក់អត្តសញ្ញាណពិត ទោះឡើងជាមហាសេដ្ឋីលំដាប់ទី11របស់ពិភពលោក

0

ស្ថាបនិក ឬ អ្នកបង្កើតរូបិយប័ណ្ណ Bitcoin បានក្លាយជាមហាសេដ្ឋីលំដាប់ទី11របស់ពិភពលោក ជាមួយនឹងការកាន់កាប់ទឹកប្រាក់ប្រមាណ 129ពាន់លានដុល្លារក្នុងទ្រព្យសម្បត្តិ Bitcoin។ ប៉ុន្តែទោះជាយ៉ាងណា រហូតមកទល់ពេលនេះមិនទាន់មានអ្នកដឹងថាស្ថាបនិករូបិយប័ណ្ណអេឡិចត្រូនិចរូបនេះជានរណាឡើយ ពោលគឺអត្តសញ្ញាណរបស់បុគ្គលរូបនេះនៅតែគ្មានអ្នកណាស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy_YnEGEKIQEPwEFdxhn5wmG63oJmSwMAxeQjrU9YK6xOxnHGn-_oqXWBStIe6GB6mDZ_PyU7tQxXvG03Ewv3kFmTnWOnMpuxRDPnrF1IW5zAWMM_4SSw1CCY2KQDIR31Cx6M-eXNNi7djZ8IA_Xa6AKaGPQS9pf_XRuWQt9S-lbzjas7nWifVbDgxI8v2/s1200/photo_2025-07-18_15-31-23%20(2).jpg
យោងតាមប្រភពពីសារព័ត៌មាន Times of India និង Financial Express បានរាយការណ៍ថា បុគ្គលឈ្មោះ Satoshi Nakamoto អ្នកបង្កើតរូបិយប័ណ្ណ Bitcoin ដែលបានបាត់ខ្លួនពីចុងឆ្នាំ2011 និងពេលនេះកំពុងកាន់កាប់ទ្រព្យសម្បត្តិ Bitcoin ដ៏មហាសាលដែលគិតជាទឹកប្រាក់ គឺចន្លោះពី 128.9 ទៅ១២៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី 11 ឬ 12 លើពិភពលោក។ ប៉ុន្តែបុគ្គលរូបនេះបានបាត់ខ្លួនពីភ្នែកសាធារណៈជនចាប់ពីឆ្នាំ2011មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN5yiT-mzzPH3UkUU_Z127581mgq01jkkAEvKYd6nGqVUJH9V5lKpPFXzRmyIeD3EI7kqYigr-lOd_iDjgA8Y4sytSNU3f1ygI80MCwG-6G83o_hJf-gYqrpLxO3_SB6tfbe3roqRmGkB9sKIeHny9907Puf-9AxrykDYsEnirO4gaYzBY95MiKJG1aePI/s1280/photo_2025-07-18_15-31-23.jpg

ថ្មីៗនេះ ការរាប់ចំណាត់ថ្នាក់អ្នកមានបំផុតលើពិភពលោក តាមរយៈការរាប់ចំនួនទ្រព្យសម្បត្តិ គឺលោកបានឈរនៅលំដាប់ទី11 ដោយផ្ដួលបុគ្គលល្បីៗមួយចំនួនដូចជា Michael Bloomberg, Rob Walton និង Zhang Yiming។ ទោះជាយ៉ាងណា គាត់នៅតែត្រូវស្ថិតនៅក្រោម Elon Musk, Bernard Arnault, Jeff Bezos និង Mark Zuckerberg។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR4-eWdKJ8NGs8_fSELFJE4t87q8Vh7buqIM7TqrQZxsQmcrilDolUP1-gcyZerV1zLqz8TiO8SRqhzhIFatUY2jxVJjeKjeLq4Wce8YcgM8rEKdbZ9twGdPzOcV7beE-KDT1SrvotUW9yActMF6i-R3rG-MKze_U72qLxPGCDTW7ZAH3ax3j4POcm2hwJ/s1280/photo_2025-07-18_15-31-25%20(2).jpg
គួរជម្រាបថា Bitcoin ត្រូវបានគេបង្កើតឡើង កាលពីឆ្នាំ2008 ក្រោមការផ្តួចផ្តើមគំនិតរបស់មនុស្សម្នាក់ (ឬក៏អាចជាមនុស្សមួយក្រុម) ដែលប្រើរហស្សនាមថា “Satoshi Nakamoto” ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ គេនៅតែមិនទាន់ស្គាល់ច្បាស់នៅឡើយពីអត្តសញ្ញាណពិតប្រាកដនៃបុគ្គល ឬក្រុមបុគ្គលនៅពីក្រោយរហស្សនាមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2hCnqytSM4evixJN1C1n4ucqyXF4pTtqJdrR4FsFxy997OmqBWfY-Zjc7pJOHtpEt4QSl03ZpO1BfNww2AsEQVCulCAxK1jF0tv6F6jGYkzwRXRMyRgvZskTjOIj_GD3RJIAxe6VnqkIpcQl7zbYc2gPFUNnxk5BTiyBC1709mlti0qgF2jjCllV6ER3b/s1280/photo_2025-07-18_15-31-25.jpg

វាជាប្រភេទរូបិយវត្ថុមួយដែរ គ្រាន់តែវាជារូបិយវត្ថុដែលអរូបិយ ហើយដែលមិនមែនចេញដោយធនាគារកណ្តាលនៃប្រទេសណាមួយ ប៉ុន្តែអាចត្រូវគេយកទៅប្រើជាមធ្យោបាយដោះដូរនៅតាមប្រព័ន្ធអ៊ីនធ័រនែត ដូចជារូបិយវត្ថុធម្មតាដែរ។ វាមានតម្លៃឡើងចុះអាស្រ័យទៅតាមតម្រូវការទីផ្សារ។ គេអាចយកលុយធម្មតា ដូចជា ដុល្លារ ឬអឺរ៉ូ ជាដើម ទៅទិញ Bitcoin ហើយនៅពេលដែលមានអ្នកស្វែងរកទិញកាន់តែច្រើន តម្លៃ Bitcoin នឹងកើនឡើងកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjasjcbFwcbDEO6p0UaHZeY-BPjaLtfjHY0Z32jEPeaBuj5d2uHkmDzBlJ-cCmGmhZ0Ko1NsDJn9U4Zs_fMlfWWSVoM_l344hP88oUd1fs3zc6xYfUAFvaUdKLYkARK9EQu24AMt8AIoaZX4FisDbnnJtwQ6zqFvdbSS9JeLLKpB99Y1sWaNlGU6-8UeS0-/s931/photo_2025-07-18_15-31-26.jpg

ជាមួយចំនួននៃអ្នកកាន់កាប់ Bitcoin ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទ្រព្យសម្បត្តិនៃស្ថាបនិករបស់វាក៏ចាប់ផ្ដើមហក់ឡើងខ្ពស់ទៅៗរហូតពេលនេះបានឈរក្នុងតារាងចំណាត់ថ្នាក់នៃមហាសេដ្ឋីកំពូលៗនៅលើពិភពលោក។ ប៉ុន្តែអត្តសញ្ញាណពិតប្រាកដនៃបុគ្គលរូបនោះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង៕

ថៃបញ្ជាក់ថា ៨០% នៃគ្រាប់មីនទាំងអស់ដែលបានរកឃើញគឺជាមីនថ្មី

0

ថៃ៖ បញ្ជាការដ្ឋានយោធាភូមិភាគទី២ របស់ថៃបានបញ្ជាក់ថា ៨០% នៃគ្រាប់មីនដែលមាននៅតំបន់ចុងបូកគឺជាគ្រាប់មីនថ្មីដែលទើបបង្កប់ និងទាមទារឲ្យកម្ពុជាបង្ហាញភស្តុតាង ប្រសិនបើកម្ពុជាចង់បដិសេធមិនទទួលខុសត្រូវថាខ្លួនមិនបានដាក់។ នេះបើយោងតាមសារព័ត៌មាន Khaosod នារសៀល ថ្ងៃទី១៩ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJSvxKJ-iKbfvC44-T5tAi7WCca7wpLoSXnhnp1u6oNrQBBizyroTRAPqMApMIB292m-jCR_h6XGAZmrMR8Kyu8um_wu2PcBWYxRnWJFTgCuKPc-cX1_Uq24aEriTJqbX29wCtRTBZLYs4DoO9KHoBRAXs4b-2H39nw92W4EFuPxezEaD-7hiC5kv3Xta9/s1200/photo_2025-07-18_16-16-43.jpg

យោងតាមប្រភពខាងលើ នៅថ្ងៃសៅរិ៍ ទី១៩ ខែកក្កដា បានបង្ហាញពីរបាយការណ៍ទាក់ទងនឹងការវិវត្តនៃដំណើរការស៊ើបអង្កេតជុំវិញឧបទ្ទវហេតុដែលទាហានថៃបីនាក់ មកពីកងពលលេខ៦០២១ ដែលកំពុងបំពេញបេសកកម្មល្បាតរក្សាសន្តិភាពនៅតំបន់ចុងបូក បានដើរជាន់គ្រាប់មីនផ្ទុះ បណ្ដាលឲ្យរងរបួសដា.ច់ជើង និងរងរបួសធ្ងន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHfMQs1g0kRQ2F45ZymHVGali170ECHfODkpGmrKQDTQaoMMtQJqIYkn3hwOOG9Yd7DkBhTkDC6eFKCgDQWRYAtEUSo-Q-ZqzAalr8jgcS2Lg7nIjsz8NoLcfJns53MmbTldVTyQh8k3cvQwsQye6PBcRaUYVb6C-FL4R-NZrIVYzerlYRvqBtdmbkyU9T/s1440/518272033_1158480679662555_4482793321910452860_n.jpg
របាយការណ៍នោះបានបង្ហាញថា កាលពីម្សិលមិញ (១៨ កក្កដា) បញ្ជាការដ្ឋានយោធពលភូមិភាគទី២ បានបញ្ជូនអង្គភាពកម្ចាត់អាវុធជាតិផ្ទុះ (EOD) និងអង្គភាពធ្វើកោសល្យវិច្ច័យទៅកាន់តំបន់ចុងបូក នៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាងបន្ថែមពីប្រភេទនៃគ្រាប់មីននោះសម្រាប់ធ្វើការផ្ទៀងផ្ទាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk2PXtbDVjPSewIpmWyczl8Udfnq-5b4KYJSeMQ4ZQ2FYZCvEu12hpCMOdIvYyznI0sSFxKlc6bz1VlKEhBEsR3tOmVWD6VYg8XDGhsG3bKoE28QfZefX6vomWZhQ-JHWi9XXqR9bOvHPIJCsMq8KU5v2dXO36NptQZCYMd7YoiTUedoAlNF8H2503SodV/s1280/photo_2025-07-19_13-46-01.jpg

ជាមួយនឹងការប្រមូលភស្តុតាងនោះ គេបានរកឃើញថា ៨០ ភាគរយនៃការផ្ទុះគឺបណ្តាលមកពីមីនដែលទើបនឹងត្រូវបានគេដាក់បង្កប់ថ្មីៗ មិនមែនជាគ្រាប់មីនចាស់នោះទេ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការតំបន់កងទ័ពជើងគោក បានបង្កើតគណៈកម្មការស្រាវជ្រាវការពិត ដើម្បីរាយការណ៍ជូនថ្នាក់លើ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0KcP69pyu3UWJQqKVo6g_jv_3iBSj7aFCSHFXpCZiHyFZK1rM20FKycfTZ9iR_T090scK7Ay35ygoXAlpXwDUjGzmUYFNlbCKO2Iq7hsBL0jwvLOxVc8MLDo_SY8vcg-YgomMOeF_LQno78xwHHvpHJ3nQfKjOq5OSewT9uG0KvDRr74EiHK7hTCy-sSm/s1280/photo_2025-07-17_16-48-25.jpg
លើសពីនេះថៃបានបញ្ជាក់ថា៖ ទាក់ទិននឹងការអះអាងរបស់កម្ពុជា ដែលថាពួកគេមិនទទួលខុសត្រូវចំពោះការដាក់គ្រាប់មីន និងការសង្កេតរបស់ពួកគេថាតំបន់ជីករ៉ែនោះស្ថិតនៅខាងភាគីថៃនោះ មេបញ្ជាការបានអំពាវនាវឱ្យកម្ពុជាផ្តល់ភស្តុតាងលម្អិតដល់ភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCjeeg0Z1TO_BbQepFjQ_nFAsDa7KDvN8Qm08trskRzsYBQH74BOGt49bhBZyCfz9xEBy1Jo5YZbHCtwGLIcXrWu2DQnJHv1m_HWQYivn28N129vku8uhCvBPdn0Nq6gY7rhD83W-ue9f0_jIn4s-kzF8EWs2xcQECOdwO3hYHeoaflw-WUeEK3wuS-BjT/s1440/518275964_1159397902904166_1192205398092568333_n.jpg

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះ (ទី១៩ កក្កដា) ខាងបញ្ជាការដ្ឋានយោធភូមិភាគទី២ កំពុងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺការពិតដល់សាធារណជនឲ្យបានដឹងច្បាស់។ ទន្ទឹមនឹងនេះ មេបញ្ជាការយោធភូមិភាគទី២ ក៏កំពុងធ្វើដំណើរទៅពិនិត្យស្ថានការណ៍នៅប្រាសាទតាមាន់ធំ ក្នុងខេត្តសុរិន្ទដោយផ្ទាល់ផងដែរ៕

លោក អាភិស៊ីត ទទួលស្គាល់ថាសម្ដេចតេជោដឹងច្រើនពីផ្ទៃក្នុងប្រទេសថៃ

0

អតីតនាយករដ្ឋមន្រ្តីទី២៧ របស់ថៃ លោក អាភិស៊ីត វេចាជីវ៉ា លើកឡើងថា អ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានលាតត្រដាងពីលោក ថាក់ស៊ីន គឺជាការពិត និងទទួលស្គាល់ថាសម្ដេចពិតជាដឹងរឿងរ៉ាវពាក់ព័ន្ធនឹងផ្ទៃក្នុងរបស់ថៃច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaioogElvAobg-Hyj8UTEjkyCA8hidbhTCPz4o1TboZYUhS8vmpCIoDGYPeOEDOheddlR2fLVmCJPNjqE7gq_CPJ9MrviQrJa4ikg5feEmP2mmCPooldjdVTy_QxG1uMVAr9OFiCH9SmFQA4x4WprhQaJLBnN0ESNxKvRooVo4BegK_FBcJ7ibSf2gv1x9/s1280/photo_2025-07-19_12-59-54.jpg

យោងតាមឃ្លីបវីដែអូនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន The Standard កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា លោក អាភិស៊ីត បាននិយាយថា៖ នៅពេលដែលលោក ហ៊ុន សែន បាននិយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងខ្ញុំ ខ្ញុំត្រូវតែទទួលស្គាល់ថា «វាគឺជាការពិត»។ ចំណែកភស្តុតាងថាតើព័ត៌មានដែលលោក ហ៊ុន សែនដឹងនោះបានមកពីលោក ថាក់ស៊ីន ឬយ៉ាងណានោះ យើងមិនច្បាស់ទេ ។ ប៉ុន្តែលោក ហ៊ុន សែន បានប្រាប់ថា គឺបានមកពីលោកថាក់ស៊ីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKRHJrUay4IQlGavIDJVkhRrLDzWLxJ5q7PAdD3tTEpdtNVst9ZDebFs1hhUrMOsig4r-1ZcaSWECs_NoHXwu7nWhuwL_vZJhArLZgM5zU02Nl2S1fGdMmkO5Gs8BOSL5UWfITXdgjNqLXeBmXdkQnujlrvGAuMmf9SVe82VwPX-fVkBbaAO7LnOHXnvg0/s512/photo_2025-07-19_12-59-55.jpg
លោក អាភិស៊ីត បានបន្តទៀតថា៖ ខ្ញុំគ្រាន់តែកត់សម្គាល់ថា ឯកសារ ឬអាថ៌កំបាំង ដែលបែ.កធ្លាយដល់លោកហ៊ុន សែន នោះ ប្រហែលជាឯកសារតែមួយដូចគ្នានឹងឯកសារដែលលោក ចតុផន ព្រំផាន់ បានយកមកលាតត្រដាង ហើយក៏ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ពីបទបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាល។ ដូច្នេះបើសម្រាប់ខ្ញុំ ខ្ញុំសូមប្រាប់ថា អ្វីដែលលោក ហ៊ុន សែន និយាយគឺពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheZ0nm2Hju_BaQGFZoUua6_NoN8adaYf4gB42v7cC2C7OB7829oEc0yhjPibogKSPRzxdDaO3Q5cRXJZP07uM16KwQBmysfqzC-BUWvmC5MmyxHWbvBASAQ4KY9Vj9E7E7xydVBMeCeb_UtL6yq-8prX6xEg1l4NVV35k3O8NAJgyQkpM-2IRMM8BlyVEh/s612/photo_2025-07-19_12-59-57%20(2).jpg

អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបាននិយាយរម្លឹកដល់រឿងរ៉ាវកាលពីឆ្នាំ២០០៩ ដែលមានហេតុការណ៍មួយកើតឡើងចំពេលមានកិច្ចប្រជុំអាស៊ាននៅប៉ាតាយ៉ា។ កាលនោះ មានក្រុមបាតុករបានព្យាយាមធ្វើឲ្យកិច្ចប្រជុំនោះបរាជ័យ ហើយអ្វីដែលពួកគេធ្វើបានសម្រេចនោះគឺការបិទផ្លូវ ដែលធ្វើឲ្យមេដឹកនាំប្រទេសមួយចំនួន មិនអាចមកចូលរួមកិច្ចប្រជុំអាស៊ានបានទេនាពេលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBRkdcRbCJ_pH0sRBlfg_XduiLR59-R6pzDOsw2wv7c3rGYKkNzGvspdQ8U7yQl8vsonybQPmDgQAE1hC70O8b-OyBiENXHZOEK_zfymcXgMA03dtmsifVGUrcHXEoE2yHdVB_BCGXRq_DjbZaoPV_7xImWnfOJtRQwoNJJbIAgS8KcYr48FXbRQHYUuq0/s750/photo_2025-07-19_12-59-58.jpg
លោក អាភិស៊ីត អះអាងថា៖ នៅទីបំផុតខ្ញុំក៏សម្រេចចិត្តលុបកិច្ចប្រជុំនោះចោល ពេលមានហេតុការណ៍នេះកើតឡើង។ ខ្ញុំនៅចាំច្បាស់ ខ្ញុំបាននិយាយថា យើងបើកកិច្ចប្រជុំនេះមិនបានទេ (ពេលនោះប្រហែលជាម៉ោង ១០-១១ ថ្ងៃត្រង់) កិច្ចប្រជុំមិនអាចធ្វើបាន ប៉ុន្តែវាមិនអីទេ សម្រាប់អ្នកដែលបានអញ្ជើញមកដល់ហើយ យើងនឹងទទួលទានអាហារជាមួយគ្នា។ ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធថា «មិនបាច់ទៅទទួលទានអាហារអីទេ» ហើយពេលនោះយើងក៏បែកផ្លូវគ្នាទៅ។ បន្ទាប់ពីនោះប៉ុន្មាននាទីក្រោយមក ក្រុមបាតុករក៏បានសម្រុកចូលមកដល់សណ្ឋាគារ (ដែលរៀបចំកិច្ចប្រជុំអាស៊ាន) តែម្ដង។

លោក អាភិស៊ីត បញ្ជាក់ចុងក្រោយថា៖ ខ្ញុំបានកត់សម្គាល់តាំងពីពេលនោះមកថា លោក ហ៊ុន សែន ពិតជាដឹងច្រើនមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvp28CUcAlcECGKnFpt_Ssibfmo7YiiusXDKYhBWTViHAMXF2BI2Hg7BWnSTv3oGRw1CBzUbqER_OMQnHse15VAP-GZlBhXlWjQ5y2r-1O5KTTtFpvv7EEgWUAQG5Y5yQfWQu67HsWGKC-D_qJ-IFr3XDzSIEeTWt7r6NK9bh2WVcMnytMpyBz3rNDsZ3c/s1200/photo_2025-07-19_12-59-57.jpg

គួររម្លឹកថា កាលពីថ្មីៗនេះសម្ដេចតេជោ លាតត្រដាងខ្លះៗនូវទង្វើរបស់ ថាក់ស៊ីន ដែលបាននិយាយប្រមា.ថដល់ព្រះមហាក្សត្រថៃ រួមទាំងជីវិតនយោបាយរបស់ត្រកូល ថាក់ស៊ីន ស្ថានការណ៍នយោបាយនៅប្រទេសថៃកាន់តែមានភាពវឹកវរ។ ក្នុងនោះ ការជឿទុកចិត្តរបស់សាធារណជនចំពោះគ្រួសារ Shinawatra កំពុងធ្លាក់ចុះយ៉ាងខ្លាំង៕

ព្រះសង្ឃថៃ៤អង្គត្រូវចាប់ខ្លួន ក្រោយប៉ូលីសតេស្តឃើញមានសារធាតុញៀ.ន

0

ស៊ីសាកេត ៖ ព្រះសង្ឃបួនអង្គនៅខេត្តស៊ីសាកេតរបស់ថៃត្រូវបានចាប់ខ្លួនបន្ទាប់ពីធ្វើតេស្តរកឃើញសារធាតុញៀ.នមេតំហ្វេតាមីន។ សង្ឃទាំងនេះបានសារភាពថា ពិតជាបានប្រើថ្នាំនេះមែន ប៉ុន្តែអះអាងថាគឺដើម្បីបំបាត់ការឈឺចុកចាប់ក្នុងខ្លួន និងដើម្បីប្រារព្ធពិធីបុណ្យចូលវស្សាប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5MemQIJk-5sfcZDsyVtKBhskLN8GMzZwtEBuCGlgTTNQTaoCz6Akp_IHjIYRVOMr0-H5P2Dq6iaM_tSVlt-QcResZwvWoeWQDf3jt4PBuvfs5wwdWMfPphqUpMqk6Xo9TfpycABzMJTX7V0fCcXFmPYa8ujsOdvv5R5JEqRtYXEHzNyfUh0-CAoiqwc8L/s800/photo_2025-07-19_09-17-08.jpg

តាមប្រភពដដែលកាលពីថ្ងៃទី១៨ ខែកក្កដា បានឲ្យដឹងថា ករណីនេះត្រូវបានបែ.កធ្លាយនៅពេលដែលសមត្ថកិច្ចនៅសង្កាត់ណាំលៀង បានចុះធ្វើការបង្ក្រាបគ្រឿ.ងញៀ.ន តាមរយៈបណ្ដឹ.ងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ យោងតាមរបាយការណ៍អនាមិកមួយបានចោ.ទប្រកាន់ថា នៅវត្តជាច្រើនក្នុងតំបន់នេះ បានក្លាយជាមជ្ឈមណ្ឌលនៃសកម្មភាពគួរឱ្យសង្ស័យ ដោយឃើញយុវជនក្មេងស្ទាវតែងចេញ ចូលបរិវេណវត្តជាញឹកញាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlQu4qX-gjuHK9tfykjMpS6lve3num9TLhVa19djK5UY42kMDdULJFiZegBTg9fsqf8ueUTXi3QToGs0LMLbJO1Uui2teeW2ms8q44iriwdRcFqsoSMF0BaSdxQ5_QJDwefci_MehqoHpwzLK07KMUVLXzsQ0lQhpzvDfkRERsPeFtMKEW2aihxNvGev2s/s1280/photo_2025-07-19_09-17-06.jpg
ដើម្បីបញ្ជាក់ពីការសង្ស័យនេះថាពិតឬមិនពិត សមត្ថកិច្ចបានដឹកនាំកម្លាំងចុះធ្វើការតេស្ដទឹកនោម ដែលដំបូងឡើយធ្វើឡើងនៅវត្តចំនួន២ និងជាលទ្ធផល គឺមានព្រះសង្ឃចំនួន៤អង្គ ទទួលបានលទ្ធផលវិជ្ជមាន។ ក្រោយមកពួកគេបានសារភាពថា ពិតជាបានប្រើប្រាស់ថ្នាំមេតំហ្វេតាមីនមែន។ បច្ចុប្បន្ន ទាំង៤អង្គ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅនៅមណ្ឌលកែប្រែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqBUmvA0YTL2ABWUc2RjuwLKCY7dfu-RS1RPcUZQq_m-Ln1jibD_w66dN3RJ1Z1cwgh_2TbiRlPE_FQNWNYhb5AcJbwctocUsMzUxSL6p_vzGJMhnZVY0B6ckwtvYbqZi1gzY0UVCvAP_BBALNKMGLdTdtlfFSpaFDQ1pVb7yXz1sp4PJSg27bDcL9P40a/s800/photo_2025-07-19_09-17-07%20(2).jpg

ព្រះសង្ឃមួយអង្គដែលមានជន្មាយុ 60 វស្សាបានប្រាប់អាជ្ញាធរថា កាលដែលគាត់ប្រើប្រាស់សារធាតុនេះ គឺដោយសារគាត់មានការឈឺចាប់រ៉ាំរ៉ៃដែលការព្យាបាលធម្មតាមិនអាចព្យាបាលបានទេ។ គាត់បានបន្តថា គាត់បានសម្រេចចិត្តសាកល្បងថ្នាំមេតំហ្វេតាមីន ដោយលេបពីរគ្រាប់ ជំនួសថ្នាំបំបាត់ការឈឺចាប់ ដើម្បីបានធូរស្បើយ និងអាចប្រារព្ធពិធីបុណ្យចូលវស្សាបានដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf1YTCWRaGGhjp-UIQymp6FiM8Gg17HZYpYBGFKIV9oLsdEkkuao69SHxHOxvuXbG8gPagX4xZ1YuhWLdT3FnFt6TReIGNMfo6yLiJn3HFzjDnZw4ey6-RiupTJP4fJob3uN1T84KquGcuknLqPcyG_F_w-NcJ0QOApnyAfBTMcZFkL_-LGM6OmV6OUjHE/s1280/photo_2025-07-19_09-17-07%20(3).jpg

គួររំលឹកថា បច្ចុប្បន្នរដ្ឋាភិបាលថៃកំពុងអនុវត្តយុទ្ធនាការបង្រ្កាបគ្រឿ.ងញៀ.នទ្រង់ទ្រាយធំ បន្ទាប់ពីប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងពីស្ថានភាពសង្គមដែលពួកគេរស់នៅ ព្រោះការចរាចរសារធាតុញៀ.នមានភាពទូលំទូលាយខ្លាំងពេក ជាហេតុធ្វើឲ្យយុវជនភាគច្រើន ឬសូម្បីតែក្មេងជំទង់ចេះប្រើប្រាស់គ្រឿ.ងញៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAFhb9QnTvw6SlEIXr3MBHW_jCz6jAk-0niytGUQe08QWCsDIG4U9gWS-ctXAPnmqfiaUaIE1vaNq4XbVxpldMoS3yVz2fS0VteNA6BUB7FVBPtKUkcHkgk6NhZhvmtErjQ3JxbHUMu6nRAGbRSdHRL0mu1DMMKwaD8vVGMlF5JToAalSDkio9P8oOEn0a/s790/photo_2025-07-19_09-17-07.jpg

កាលពីកន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានឆ្មក់ធ្វើតេស្តសារធាតុញៀ.ននៅសាលាស្រុកមួយកន្លែង ក្នុងខេត្តនគររាជសីហា ទៅលើបុគ្គលិករដ្ឋ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធចំនួន ២០០នាក់។ ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល មានមនុស្សរហូតដល់ទៅ ១៦៧នាក់ក្នុងចំណោមពួកគេទទួលបានលទ្ធផលវិជ្ជមាន ដែលក្នុងនោះរួមមាន មេភូមិ២នាក់ ជំនួយការមេភូមិ៥នាក់ ព្រះសង្ឃ១អង្គ អ្នកស្ម័គ្រចិត្ត២នាក់ សមាជិកសាធារណៈ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕

បើពិនិត្យឃើញថាជាមី.នថ្មី ថៃចាត់ទុកកម្ពុជាល្មើ.សអនុសញ្ញាអូតាវ៉ា ព្រោះកម្ពុជាលួ.ចដាក់មី.នក្នុងទឹកដីថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃណែវណា ញូវ (Naewna News) រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនឹងពុំនៅស្ងៀមជាមួយករណីកងទ័ពថៃ៣នាក់ ដើរជាន់មី.នបណ្តាលឱ្យដាច់ជើង និងរងរបួសនៅព្រំដែនទេ ។ ថៃនឹងតវ៉ាជាមួយកម្ពុជា ប្រសិនបើរកឃើញថា ជាមី.នថ្មី ពីព្រោះកម្ពុជាលួ.ចដាក់មីនក្នុងទឹកដីថៃ ល្មើសអនុសញ្ញាអូតាវ៉ា ឆ្នាំ១៩៩៩ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Xxts3W2W4gp8wiza2KUyviyF0kIVRSJyAld-iEqIAyEF0iZemkCjbfzUH5ZrBSgLc8HVbGOs2-0tLshmlrnFgKc-3NK_cXjS2Kwvl3OS6IcJRNBAI_I5lxW7CcHqRSmpoym6CN_09n3CXjz1TuxrM9yMwvsAX5zHzlRj8Ew_pApZOE3pCm3H9AUBPRbF/s1705/image_2025-07-19_11-31-00.png
នាថ្ងៃទី១៨ ខែកក្កដា នៅវិមានរដ្ឋាភិបាល លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃ និងអ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អ្នកនាំពាក្យរងក្រសួងការបរទេស បាននិយាយពីលទ្ធផលកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត បានទៅមន្ទីរពេទ្យនៅខេត្តឧប៊ុនរ៉ាជថានី ដើម្បីសួរសុខទុក្ខកងទ័ពថៃរងរបួសដោយសារជាន់មីនពេលល្បាតនៅតំបន់មុំ៣ ។ បច្ចុប្បន្ន កងទ័ពថៃទាំង៣នាក់មានសុវត្ថិភាព និងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUFN2lONc7NnSAHPnLBOGPPYpvD1GPMo6SforZHDFkfFIaH9ZxHpMuYFfmxzSNZM5LG-bMpOw12a4IxhputEQiWdTCA6lVOSRp66z55uCIfQrbm_MWedFBqtieiPuzldS2C85_Fd1fblNJjhhyiJATuzCpShdhbV4acjCFHW8CPBERytDmnlmte_g7X5dJ/s813/photo_2025-07-17_16-48-23.jpg

អង្គភាពកម្ចាត់មីនកងទ័ពជើងគោកបានបញ្ជូនភ្នាក់ងារដោះមីនទៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាងមកឱ្យអ្នកជំនាញគ្រាប់ផ្ទុះវិភាគយ៉ាងលម្អិត ។ ការវិភាគនឹងចំណាយពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីទទួលបានទិន្នន័យពិតប្រាកដពីប្រភេទមីន និងពេលវេលាដាក់មីនថា តើជាមីនថ្មី ឬមីនចាស់? ប្រសិនបើជាមីនថ្មី គឺកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ដែលអនុញ្ញានេះបញ្ជាក់ថា ហាមប្រើប្រាស់ និងរក្សាទុកមីនសម្លា.ប់បុគ្គល ខណៈកម្ពុជា និងថៃ គឺជាប្រទេសភាគីនៃអនុសញ្ញានេះតាំងពីឆ្នាំ១៩៩៩ ។ ប្រសិនបើរកឃើញថា វាជាមីនថ្មី រដ្ឋាភិបាលថៃនឹងពុំនៅស្ងៀមឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkuxT5wn4U7pMoZW4wHEhrGT4we0ld1NwDQ3xmDPZtbarRSyeWRsHzDpdWfzjo7wo3fg1BjpQqKtFWM2F3afQ1fLuPvoswp95eDDBp38JLbwe3y4TBbM2Mi4K3RPSrRZZaXuwlns_MzUibbVJYkosYnsg6sLboHcXnPBEe6Tx7qGEyn53pQwToiagSxw3Y/s1280/photo_2025-07-17_16-48-25.jpg

លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃនិយាយថា ៖ «បើមានការឈ្លានពានចូលអធិបតេយ្យថៃ យើងនឹងចាត់វិធានការ ហើយសូមពលរដ្ឋជឿជាក់ យើងនឹងពុំនៅស្ងៀមទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWgavdngaV0mIKl-slRYz2FUBfFRC2JRwSapPZlvcK8jhrDCkA9mMC9KAwkCmghYRQGtmeRgsXS5E_JA32kR-LapkgSYT34eBfcgRzo-CJvZ4ZspOi3CAbpVZvw9Kt_LirbD5j-PcOQ_v_a6vRDg6OEmVqMG6x1915DE1iXgHYFoILucfePc3eyhk0k0DY/s1200/photo_2025-07-18_16-16-43.jpg

ចំណែកក្រសួងការបរទេសថៃបានបង្ហាញការសោកស្តាយចំពោះហេតុការណ៍កើតឡើងនៅតំបន់មុំ៣ ដែលបណ្តាលឱ្យកងទ័ពថៃ៣នាក់ ដាច់ជើង និងរងរបួស ។ សូមឱ្យកងទ័ពថៃទាំង៣នាក់ជាសះស្បើយឆាប់ៗ ហើយក្រសួងការបរទេសពុំបាននៅស្ងៀម គឺពេលទទួលបានលទ្ធផលការត្រួតពិនិត្យមីនជាផ្លូវការរួចហើយ យើងនឹងចាត់វិធានការបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiigfEqqWOADBEzNs3SO5tQf05osG45XOMn4BzBfO-Y0O7Nv2aQFAF9F8WRAWds5sOG-wtTwnwnM0dsajlYEu4Euo5MGk9AoIAkbGcLDeuPAQ8sQ8A5E8N1EjTvZMPcSVtHm_N7g5DoTJ0mhR-WHFUZAjIPhlc6m5qqdEZvDvukTKbXpZ2htbQH-aT-4Cnb/s1440/518324820_1159397909570832_4862727241473076046_n.jpg

បើប្រទេសថៃរកឃើញភស្តុតាងច្បាស់លាស់ គឺនេះជាការខកបំណងយ៉ាងខ្លាំងទៅលើកម្ពុជា ដែលជាប្រទេសភាគីនៃអនុសញ្ញាអូតាវ៉ា ។ ថៃនឹងចាត់ទុកថា វាជាការរំលោភអនុសញ្ញា ដោយថៃនឹងចាត់វិធានការរឿងនេះ មិនថាការតវ៉ាដោយផ្ទាល់ជាមួយកម្ពុជាកម្រិតទ្វេភាគី ឬកំណត់វិធានការផ្សេងៗ ។ បើវាជាមីនថ្មី គឺកម្ពុជាល្មើស MOU ឆ្នាំ២០០០ និងរំលោភអធិបតេយ្យរបស់ថៃ ៕

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់មុឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

0

សាធារណជនរាប់ម៉ឺននាក់នឹងប្រមូលផ្តុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងគាំទ្រ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhrQlRZBdf3v8MPpv20ZnTdXAygSASoM6_iB3ytvwxYqaYifz8kSOZADrsF31T9-anz5EYa79mKkSAnoziMICIiolboSjrKr9QLUhlQ1kkl1SEEMCgCdGMFj7ir7LZ6q5AU_ll106g8mWKhal04OK2Y3E55MMCrD0H5WgH8S_ZgnmC0nGZP9tEJy_eNG-8/s5000/%E1%9E%85%E1%9F%82%E1%9E%80%E1%9E%87%E1%9E%BC%E1%9E%93_%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%96%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%8E%E1%9E%B7%E1%9E%8F_%E1%9E%9C%E1%9E%B8_%E1%9E%A2%E1%9E%B6%E1%9E%80%E1%9E%91%E1%9E%B8%E1%9E%9C_%E1%9E%A5%E1%9E%8F%E1%9E%82%E1%9E%B7%E1%9E%8F%E1%9E%90%E1%9F%92%E1%9E%9B%E1%9F%83_Poster_V03.jpgដើម្បីរួមចំណែកក្នុងព្រឹត្តិការណ៍នេះ និងបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងជួរមុខ ក្រុមហ៊ុន វឌ្ឍនៈ បានឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់មឺុនដប/កំប៉ុង។ អ្នកចូលរួមទាំងអស់នឹងទទួលបានទឹកពិសានេះដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghc2nHYM6_JIzXiFNnMAI5X_GbnpZPOA5G6VpSkDCJU3pzdQsQGffgaddq0-Mt697E3vhTJuCtkOfgi8LK5fJRzQPTZR3LwqiNLjSLTyTWS25jfkfNOh0NcTFBKWHsjyy5DF0yDf1k_79Gq5K5LLv6XzFMPEIY8Fl9JJs9nmdH6sU0fkjJN2G4bGISZ3hl/s2048/photo_2025-07-18_11-28-20.jpg

ការឧបត្ថម្ភនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាគំរូនៃស្មារតី «ខ្មែរតែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyK3ZTtufi5LOOJBG3PRzR1ABY3y-jgSiRiozBMHTIOVT29yNt6BIJV7QjLSKhvpIws1sCkQ0J9IAbXc6zeFhleZelFoL0PS8EPa3oKD3aoDfUuSEqZ1yKVA9NT31PQ2zsXwKE83eLG_FGAE4rXhTevXfWgahm5sScJqqIHf9_40edxuFcU0amGwxRUG4_/s2048/photo_2025-07-18_11-01-22.jpg

ក្រុមហ៊ុនតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ការលើកស្ទួយសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh704qPgAZJY7sehCz-i8mwPBGPOrvJmo2YHgiYzFV-WgGvYmPZEKla3cmfktIumFX8LNqBRKYqLI5iNVvLbD3HQxV7-XssQuK6i4R_XOqGyCj78ySUYhETQ0NIhFjxp2nmhyCg_VWFFUAHPOMQSBl3k3XJr4ChqxKpIDdYFFrK5KaIlhhAG37RC8Tpc3tm/s2048/photo_2025-07-18_11-01-23%20(2).jpg

ជាពិសេស ក្រុមហ៊ុន វឌ្ឍនៈ គឺជាអ្នកគាំទ្រដ៏ធំនៃវិស័យកីឡា ដោយបានជ្រោមជ្រែងព្រឹត្តិការណ៍ជាច្រើននៅគ្រប់កម្រិត ចាប់ពីថ្នាក់ក្រោមជាតិ រហូតដល់កម្រិតជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisuIhoieIg2_-CdYxpgLtLAyA0qcrWazS8HYKPJCueeALvKHsFgZ4Khh4WBxDlfOFY2OnwvdNVBOd6YYccD2LS3ODXkJ2uUHXMMZQwWL9ur5sanh3ik22BdIVjYOi9W2eE0gQipazWL1wLyKjSqvlaUhN4SmC7QiilASANrpj7KkzSBl1JPSqt67EV_gdS/s2048/photo_2025-07-18_11-01-23%20(3).jpg

តស់! រួមគ្នាបង្ហាញពីស្មារតីខ្មែរតែ១ តាមរយៈការចូលរួមច្រៀងចម្រៀងជាតិនៅថ្ងៃស្អែកនេះ ដើម្បីគាំទ្រផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើងទាំងអស់គ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvqnc3DIE0Zc0nMXKop-CPUrLveEuYFzK34YVuDS8nBgOxqrtRZzsWEwZb_Sjfs5kNBnb3xQQqkvZTKdrZJihBJ1-TpTYfawbb508PwKK8YhS37Gv0Apck6DVLbTHLCdpE2QWgh8WP66f4SA5oyjwEaUAk-yhmb2r3ySOkIiDal4FTdEy48C9QvBA-qF0e/s2048/photo_2025-07-18_11-01-23.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzwQiReIhDrdyMrFdpqWhy8FTVNL8d9lNp0AQDB6QZbDeoS1WJ6-RxzVz0HA7XKAA7jsaLxkgRUCy1jSpoIhHejNhsDA4WKWAOm2LZXpBNBxHotC1A3ngBbavLWRcCbohLSTfCnYoOmyScwe2d0QeXBvihTeNTMBA3n7WXB5GvYNNUQwZwPsnhnyOa7wKr/s2048/photo_2025-07-18_11-27-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJxZLhKV4klP3zP-CYHSK3yTqSHQ0YIIL9JCweHzl5GrFjDy7TvmigZVlmCYOsZZ67CbX6_3l6AK5_ygNVje1d8dTgbucUyjiY5NceErJtGFDlfNCy0FHrArweIl5Vth6MYueAVKoQOJQ61bNswKV5RiWxT6XCVw2eS1EOgjA68ljZ40ywC6uPqvyz9Yvw/s2048/photo_2025-07-18_11-28-07.jpg