Home Blog Page 387

ទោះជាមានរឿងអាស្រូវ Kim Soo Hyun នៅតែជាប់លេខ១ក្នុងតារាងនេះ

0

Kim Soo Hyun បានរក្សាតំណែងលេខ ១ ក្នុងតារាង Star Ranking សម្រាប់តារាប្រុសរយៈពេល ១១ សប្តាហ៍ជាប់គ្នា។ នៅក្នុងការស្ទង់មតិសម្រាប់សប្តាហ៍ទីពីរនៃខែកក្កដា (លើកទី ១២១) ។ នៅថ្ងៃទី ១៧ ខែកក្កដា Kim Soo Hyun ទទួលបាន ៧៥,៥៨០ សម្លេងដោយបន្តរក្សាតំណែងនាំមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbQOgARLdr_RhF_5GyqTEBss3K4o3qvs9x7lAbVMyZSIkygMZ8C9nUnipJbdilE-IlR-VgKQTKZmvPgfAaZH7w4XVEhbY07vPrB1A37KNuY_kv9Yv59AI5XaXW7I2UwlOLteNHrEJXu9zZyoEWSsDchkGl11DqNVA49QGAZQSkCYVT-hHrqpWI5vTQgpEQ/s2048/image_2025-03-15_16-05-13.png

ក្នុងបញ្ជីចំណាត់ថ្នាក់ទី ២ នៅសប្តាហ៍នេះគឺ Lee Jun Ho ទទួលបានការបោះឆ្នោត ២៩,២៦៩ ហើយ Byeon Woo Seok ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹង ១៧,២៩៩ votes។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBpYAJ7PWVTH-oIvZ2iTx-ysK0F818kkw7DqGnX17yQFaAiCJzXnk7d5dJF2-E8riQWbJ0u061JQr9wdszw0H8i3jBQlByn12DEokgoJ7gnQr6FpX276qIm26jcrmgKnwp-JJcc9OD-4NMpZHHm7UvkDsvBdwk2AIOQIgP6ovp5evbWt1Fox22l4YZ1E11/s961/image_2025-03-15_16-05-11%20(2).png
Star Ranking គឺជាការស្ទង់មតិចំណាត់ថ្នាក់ដែលអ្នកគាំទ្រចូលរួមបោះឆ្នោតឱ្យតារា ដែលពួកគេពេញចិត្ត ។ នៅពេលបោះឆ្នោតតាមរយៈឧបករណ៍ចល័ត អ្នកប្រើប្រាស់ក៏អាច ទទួលបានវិញ្ញាបនបត្របោះឆ្នោតផងដែរ ហើយតារានឹងទទួលបានការលើកទឹកចិត្ត ផ្សេងៗ អាស្រ័យលើចំណាត់ថ្នាក់របស់ពួកគេ។ ជាពិសេសតារាដែលកាន់តំណែងលេខ ១ ក្នុងរយៈពេល ៤សប្តាហ៍ជាប់គ្នានឹងត្រូវបានផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូខាងក្រៅ ហើយអ្នកគាំទ្រក៏អាចដាក់វីដេអូគាំទ្រដើម្បីចាក់នៅលើផ្ទាំងប៉ាណូទាំងនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLq4kD0DAcBPMTueb5iYA2xZuOduAFGa-C3Rg2CADEpz8R1kl_QD_AIPYrvaF8SbybeT4sMv7B_Lcyb9Msz_ODoruRZDzvtPAicXEtqEJirkvXjlbFf6AlnowzwJ_MzV8QuF89w-TPnmfya7i9CLohWTgyszGjZQ38xXuiw_Bv9yXx1pBsJBAy46VG_RAC/s1066/image_2025-03-15_16-05-12%20(2).png

ការដែល Kim Soo Hyun នៅតែឈរលេខ ១ នៅលើ តារាង នេះបង្ហាញថាលោកមាន អ្នកគាំទ្រយ៉ាងខ្លាំង។ Kim Soo Hyun មិនទាន់ដោះស្រាយរួចរាល់ជាមួយនឹងរឿងអាស្រូវស្នេហាជាមួយតារាសម្ដែង Kim Sae Ron នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIZsc4P5H0E9drJKO0HefPKrWoP1_TtIIX5p5Pzc6SHBVqxR9_Qr685PWM38MxPBA3RsVV2vZoKXOSA1cXn0KcMLDhyphenhyphenRkEh-fTBwP2FCgblf6W4HX-9fBZ53NXm6451pliQZzssAtZr8K9-99tJLPS16EV7REnGD19xmeNyOQK5ksmYnfXa_9K_B8tCMXx/s1608/image_2025-03-15_16-05-12.png

Garo Sero និងក្រុមគ្រួសាររបស់ Kim Sae Ron បានចោទប្រកាន់តារាសម្តែងរូបនេះថា មានទំនាក់ទំនងគ្នានៅពេលដែល Kim Sae Ron នៅមិនទាន់គ្រប់អាយុ។ ពួកគេបាន ចោទប្រកាន់ Kim Soo Hyun ថាបានបង្ខំនាងឱ្យសងបំណុលរហូតដល់ ៧០០លានវ៉ុន បន្ទាប់ពីនាងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការបើកបរក្នុងស្ថានភាពស្រវឹងក្នុងឆ្នាំ២០២២។ ភាគីរបស់ Kim Soo Hyun បានបដិសេធការចោទប្រកាន់ទាំងអស់ហើយបានប្តឹង ជំទាស់។ ចាប់តាំងពីផ្ទុះរឿងអាស្រូវមក តារាប្រុសបានរងការខូចខាតយ៉ាងច្រើន ដោយសារតែម៉ាកមួយចំនួនទាមទារសំណង។ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនិតិវិធីច្បាប់៕

ក្រសួងការពារជាតិ៖ ទាហានថៃជាអ្នកដើរខុសតម្រាយផ្លូវចាស់ ល្មើសចូលដែនអធិបតេយ្យរបស់កម្ពុជា

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ថៃបានល្មើសការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយដើរល្បាតខុសពីតម្រាយផ្លូវចាស់និងបង្កើតតម្រាយផ្លូវថ្មីក្នុងដែនអធិបតេយ្យរបស់កម្ពុជា ទើបបណ្ដាលឱ្យទាហានថៃដើរគ្រាប់មីនដែលមិនទាន់ផ្ទុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG966NWlkTWGwUlWvBEox5oaX0TsBLzjsWJrL4M6DbfdNbttYpBPi3L8TtTrvxN-Oxdw0A4nZ4hmNfePlIMTooGvW0XV_nzrE_FHD1jEFW8YeoXMXtBXpegi-X_b_p9OzxgagE1Mp1IOrS1PoUriYE5T5p9GJrByvYwNHBZJtIkaE_5gRKe8FQx6ns4g4V/s750/photo_2025-07-21_08-29-12.jpg
យោងតាមសារបង្ហោះរបស់ក្រសួងការពារជាតិ នាថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺបណ្ដាលមកពីទាហានថៃបានដើរល្បាតខុសតម្រាយផ្លូវចាស់ ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQMVHWvDOUQfdE1VqtEMojVRoEMGk-eJgoxbPQ9eplCizOWbykIwxuIrx897n4u6Sg0sx_QPxmnLCm887-Bni50BJrlw-f8QvuVUzrU5dJ9VJJr_nunXmbMJ-HYuiy0hPbX6SH21qbkLtgoGY3v9ivu8gt21hNrB3cyhO4u2JHXJgeeGqPVUu6K35DZf0/s1280/photo_2025-07-21_08-29-13.jpg
ក្រសួងបានបន្ថែមថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVSK8AJ2G5NanElsbeIoCE8QoPbz6ST5jZgH6WWUN62E2RdRfSAqbujP-8N_mZXpcz6n-O_KiSXflAD9xP3_vLcKLkcGEZiWW2flifwSgw9Zt5yRs9E997fXsDLm9pH6-dEo2fpVMtBtRkQOPsiWeZbelxHDedlk3JnBNWAKRLkpEmvf1GnHI_hIrjkyoZ/s1280/photo_2025-07-21_08-29-13%20(2).jpg

ជាងនេះទៅទៀត បើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា តំបន់ដែលកើតហេតុខាងលើនេះ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq8Qb3LQYOlsR9jVUCkLrHpsqG48GPkYZmxyf1WX4IgcPh4flrUBzzbIT6SkhwJOwmVysWhbkh03kxGu1PJl2HZLCO8vUD3JVHcUCJyZs7bbuR62u-MvWAe587igdtcFKmtGXxCU07j7alck_FmU_X1dLUcUt-OHdBJKqkuZip-y7RCpqHVt0HmU0d0MCW/s1280/photo_2025-07-21_08-29-13%20(3).jpg

ជាមួយគ្នានេះ ក្រសួងបានរំលឹកភាគីថៃសារជាថ្មីថា ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិមិនអាចបានតែនិយាយ ប៉ុន្តែគ្មានសកម្មភាពនោះទេ ដូច្នេះកម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់៕

BLACKPINK វ៉ាក្រុម BTS ក្លាយជាក្រុមដំបូងមានបទចម្រៀងចំនួន៣ឈានដល់លេខ១ នៅលើ Spotify Global

0

បទ «JUMP» បានកើនឡើងដល់លេខ ១ នៅលើ Spotify ទូទាំងពិភពលោកត្រឹម តែមួយថ្ងៃបន្ទាប់ពីការចេញផ្សាយ(១១ កក្កដា) របស់ខ្លួន ដែលជាការកត់សម្គាល់ បទចម្រៀងទី៣ របស់ BLACKPINK។ កាលពីមុន BLACKPINK ធ្លាប់បានឈរនៅ លើកំពូលតារាងជាមួយនឹងបទ «Pink Venom» និង «Shut Down»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhUCwYEi2K26q_aFAHTk0RKS8cznpHQWRyoLo37gK7u5YTyjrtyE8UEg2tub5IG4JXnjKh63K23RQwPRVom_PVH3H3e36hr4PrjoG4Ws3qaE3lv5oKe05cYxM34Jaz5xQbdhmqXxKV8EWQnSzU4eo3sG6aTsOqiDIgH_78VYnbpCk0hfiPIM7sb4VRGD5b/s1440/image_2025-07-18_15-03-38.png

ព្រឹត្តិការណ៍ដ៏សំខាន់នេះបានធ្វើឱ្យ BLACKPINK ក្លាយជា «ក្រុម K-Pop ដែលមានបទចម្រៀងលេខ « ច្រើនជាងគេនៅលើតារាង Spotify Global » ។
សមិទ្ធិផលនេះវ៉ាដាច់ក្រុម BTS ដែលជាក្រុមដ៏ល្បីល្បាញដែលមានបទចម្រៀងលេខ ១ ចំនួនពីរនៅលើតារាងដ៏សំខាន់នេះជាមួយនឹងបទ «Dynamite» និង «Take Two»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRGE6HduSIB6-P0VQaARrT3L9ioQUasi5FqQSxhl2MxumtVTM1omQA9E6_plc6sPty3fIbyZ3xEwox8kNkCSaTAgkHX1eypzSyWb0cfDJBsWuruL_YY-DMYvEOi_ioavUyXPDMsHwIKGHTb0nW47dK72U_dxedgSjGW-TaZpoLO9UCdeazwqjvdEXGdfV1/s1440/image_2025-07-18_15-03-39.png

ក្នុងពេលជាមួយគ្នានេះដែរ បទចម្រៀងកំពូល ១ ដូចជា «JUMP», «Pink Venom» និង «Shut Down» BLACKPINK បានស្មើ Rihanna, Olivia Rodrigo និង Sabrina Carpenter ឱ្យក្លាយជាតារាចម្រៀងស្រីទី៤ ដែលមានបទចម្រៀងលេខ ១ ច្រើនជាងគេបំផុតនៅលើតារាង Spotify ពិភពលោកក្នុងប្រវត្តិសាស្ត្រ តែនៅពីក្រោយ Billie Eilish (មាន៦ បទ) Ariana Taylor 2 (មាន៨បទ) និង Ariana Grande (មាន៨បទ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg31SjLFuKbjiUxQBUqlnTdRkj3S9VOLf6JoonUyAwfhoUHOUmWVbdvTNNYnFyAVUa5wP3XyGegmRQszktat9B1vILZT9hU-30XQLP4O2-dpGviiijEgx2zx0FN0wzkbC7RWzGhIMnIQCdq7wi_ncmDsyt8H6fdIqTHi8hTEBBdh3YZ_lY0SfD9gpAma3tg/s1080/image_2025-07-18_15-03-40%20(2).png

BLACKPINK បានកាន់កាប់តំណែងលេខ ១ នៅលើតារាង Spotify Global ក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នាជាមួយនឹងចំនួន ៦.៥៧៩ លានស្ទ្រីម ក្លាយជាបទចម្រៀងលេខ ១ ជាប់ចំណាត់ថ្នាក់លេខ ១ យូរបំផុតដោយក្រុម K-pop លើស «Pink Venom» និងនៅពីក្រោយបទចម្រៀង «Shut Down» របស់ពួកគេផ្ទាល់ (៦ ថ្ងៃនៅកំពូលនៃ Spotify Global) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhovcoZpb3x3ihORcUnGTpxKQH6kVvY8rehliLJK7LMgS03LOoR49WMIPP300RH2GEZbYoZzxwmTS0IFChy7BWarNPixo9T2u4XIrTgDo3KyLIWSsIMsFGpcGiRvzJCtCtX-S6WTuGcCHgNPI1D-_LeEAroMpBKego5UfIyYeypxioz3knIokoq_rfTMJuf/s2048/image_2025-07-18_15-03-41.png

បទចម្រៀងជាប់លេខ ១ យូរជាងគេនៅលើតារាង Spotify Global ក្នុងចំណោមក្រុម K-pop មានដូចជា៖
១) បទ “Shut Down” របស់ Blackpink៖ ៦ ថ្ងៃ។
២) «JUMP» របស់ Blackpink៖ ៥ ថ្ងៃ និងរាប់បន្តទៀត។
៣) «Pink Venom» របស់ BLACKPINK ៖ ៣ ថ្ងៃ។
៤) «Golden» របស់ HUNTR/X៖ ២ ថ្ងៃ។
៥) បទ «Dynamite» និង «Take Two» របស់ BTS បានចងភ្ជាប់គ្នារយៈពេល ១ថ្ងៃ៕

Fan Bingbing រកចំណូលបានជិត ២០០លានដុល្លារក្នុងមួយឆ្នាំលើផលិតផលសម្រស់

0

តារាសម្ដែងចិន Fan Bingbing រកចំណូលបានជាង ១.៤ពាន់លានយន់ ប្រមាណ១៩៥ លានដុល្លារក្នុងឆ្នាំ២០២៤ តាមរយៈការលក់ម៉ាសបិទមុខ និងក្រែមលាបមាត់ក្រោមម៉ាក Fan Beauty Diary របស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQjJ2DNXb54YSe81h5x-L09FY6wPHkuRnhbCD_ObwR70Y38OpRA4bRmWzvWT35o1_pcCobfaY2mkOVzWJPKIrPLkX8UwaP-znyRzvLqdB3IXbm-aKPACW_-e16QBmAry6Yuh3PQYbkKMqNkN4WiXimKLmDNZOCowUCBWKeSCs8r6fwrnPBBqoh59sgCHiW/s2048/image_2025-07-18_15-46-43.png
យោងតាម Finance Sina ក្នុងវ័យ ៤៤ ឆ្នាំ Fan Bingbing ត្រូវបានគេទទួលស្គាល់ យ៉ាងទូលំទូលាយថាជាអ្នកជំនួញ និងជាអ្នកសរសេរប្លុកម៉ូតជាងតារាសម្ដែងនៅក្នុង ប្រទេសចិន។ របាយការណ៍ពីគេហទំព័រអាជីវកម្មសម្រស់មួយបានកត់សម្គាល់ថានៅឆ្នាំ ២០២៤ Fan Beauty Diary ជាប់ចំណាត់ថ្នាក់ទី ៣៥ក្នុងបញ្ជីម៉ាកផលិតផលសម្រស់ ដ៏ពេញនិយមបំផុតរបស់ចិនទាំង ១០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm34GpAmTpSOlABQXm2kmTcj6Nm0RW4RwzlUPqMynRblmhmV9oZWuwgOfuanM3g5f7gl8B2Rzk_6YPhxvZAyoRlxO8dBPsuBSSVuRzd7Mzsp7_ysWynlKZLhbqhlx0C3qTPhULmYj0zRudjbruL8U99O0IzEdbOM3dUcbzj50gDIlbySDfejoHw-D3E0VQ/s2048/image_2025-07-18_15-46-37.png

ខណៈពេលដែលប្រាក់ចំណូលរបស់ Fan Beauty Diary គឺទាបជាងម៉ាកយីហោកំពូល Proya ដែលរកបាន ៨.៦ ពាន់លានយន់កាលពីឆ្នាំមុន អ្នកវិភាគចាត់ទុកនេះជាសមិទ្ធិ ផលដ៏គួរអោយចាប់អារម្មណ៍សម្រាប់ម៉ាកយីហោដែលបង្កើតឡើងកាលពី ៧ ឆ្នាំមុន។ Fan Beauty Diary កំពុងលេចចេញជា «គូប្រជែងខ្លាំង» នៅក្នុងឧស្សាហកម្មសម្រស់ ដែលប្រកួតប្រជែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNzxyjto4Lswnq8Ci4YEE1ocQjr9hQolsvFH0bHolWoQ6Fvt7dQViGur2Caq9GoA_9hf5m9uZJGOWv__rZ0D59qIS6DrjubhFv9TMJHbfbL7Z_q8uefA3gSA3NL1PY-xn61mfCzj46fKyKbzX_j77E9eefGKHixN5ieHGbQVYqNUD45PmNHhbL0LYSzOJ/s2048/image_2025-07-18_15-46-41.png

យីហោនេះមានការរីកចម្រើនជាលំដាប់ ជាមួយនឹងចំណុចសំខាន់ដែលសម្រេចបាននៅ ក្នុងខែមិថុនានៅពេលដែលវាបានលក់ម៉ាសបិទមុខចំនួន១០០,០០០ប្រអប់ក្នុងរយៈពេលត្រឹមតែ ១០វិនាទីក្នុងអំឡុងពេលផ្សាយផ្ទាល់។ ប្រអប់នីមួយៗមានតម្លៃ ១៩៨ យន់ ប្រមាណ២៧ដុល្លារ ។ បន្ថែមពីលើម៉ាស់បិទមុខ ម៉ាកយីហោនេះផ្តល់ជូន នូវក្រែមលាបមាត់ សាប៊ូកក់សក់ ក្រែមថែរក្សាស្បែក ជាមួយនឹងតម្លៃចាប់ពី ៩៩យន់ ដល់ ៦៨៤ យន់ (ប្រមាណជិត១៤ដុល្លារដល់៩៥ដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4MLN6gJLTZiWeBZXyd5TUEnGtXyoK9ik230oE7-7e_wgDcrXDQPC-2cQ_f3iPAnFXZLrczLICLodI6w-SqizxQHEf0AG-R6Z4leYdHK93aOCT_qXHXl-43Tg2uTeIM7DxV9_ti2d-_mJEqXSxn-x4ufTVvvH2oIGVnJj3P_pyl7BZt_V5PkrX8YCpFnM6/s1920/image_2025-07-18_15-37-32.png

អ្នកគាំទ្រផ្សព្វផ្សាយផលិតផល របស់នាងតាមរយៈការផ្សាយពាណិជ្ជកម្ម ការផ្សាយបន្តផ្ទាល់និងការសហការជាមួយអ្នក មានឥទ្ធិពលលើការផ្សាយបន្តផ្ទាល់របស់ចិនដ៏ពេញនិយមក្នុងអំឡុងពេលពិធីបុណ្យទិញទំនិញធំៗ។ គណនី Douyin របស់យីហោនេះមានអ្នកតាមដាន ១១.៤ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9mtJs9u9Lh8lyadjodqc3NndecrWKLDPTiP_wxeIP57ZNKXucXy8VdJKoHbNb1QP-z-6G4l0WKAvTXQ1tRNefHES6nuXEl-Eho6LVQoNKvrZjLRVQbYrecJqTtBSZn6qy3PiAe1UAwWGIRlUpzjsUrKmhl9MgMaTLjXW4S5Z7QrvYpAiPMstf9yC_bW1O/s1920/image_2025-07-18_15-37-36.png

ទន្ទឹមនឹងការបណ្តាក់ទុនជំនួញរបស់ខ្លួន Fan Bingbing នៅតែបន្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ បង្ហាញមុខក្នុងទស្សនាវដ្តី និងសម្តែងក្នុងខ្សែភាពយន្តដែលផលិតនៅហូលីវូដ កូរ៉េខាងត្បូង និងម៉ាឡេស៊ី៕

Song Hye Kyo បង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំនួញល្បីម្នាក់

0

តារាសម្តែងជួរមុខប្រចាំប្រទេសកូរ៉េខាងត្បូង Song Hye Kyo បានធ្វើឱ្យមនុស្សជាច្រើន ភ្ញាក់ផ្អើលជាមួយនឹងទំនាក់ទំនងជិតស្និទ្ធរបស់នាងជាមួយអ្នកជំនួញដ៏ល្បីម្នាក់ក្នុងវិស័យសេដ្ឋកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUkcP_OF27vVt8mxRcrZ9ohj_nv2unCOgXoIqcQ-URPDsXV9qOPsceeAV2lhumHjRQTmj9umsqAbWbubK7OFC_-2lhTvTy1TF1vgHxe5FEMewNEYrz3fw9kz_IW2639F52bwbned3Z28nu_w547qgcGUVNlpaG18-hHjjOiWVFlRuRAGoK_LnQQWA7T0Fd/s1350/image_2025-07-16_13-28-44.png
ថ្មីៗនេះ Song Hye Kyo បានចែករំលែករូបថតនៃសៀវភៅដែលមានហត្ថលេខាផ្ទាល់ខ្លួនដែលនាងទទួលបានពី លោក Park Yong Man ដែលជាអតីតប្រធានក្រុមហ៊ុន Doosan Group ដែលរួមមានសារសរសេរដោយដៃផ្ទាល់ថា «Hye Kyo ព្យាយាមឱ្យអស់ពីសមត្ថភាពសម្រាប់ថ្ងៃនេះ ព្រោះថ្ងៃស្អែកត្រូវបានបង្កើតពីថ្ងៃនេះ» ។
តារាស្រីរូបនេះបានឆ្លើយតបវិញថា៖ «អរគុណដែលតែងតែជាកម្លាំងចិត្តរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr3ivimti4ggWJVnlPQyrLNl9WuIFLPf7MUvg1PZdGrPHuWH_FE5YpPbuqsYYxp4nyqkyrH6hUYG_MBLb4YLXEjj5s-Qg6r6LUU84jPxYWPlut2YtgGVllynRcCl9hclt0Q9ZQbzyl2P8GLxtVTdwg55IEKEYbldl9WzWgFVOjS7IdVj7mjr8eyK7oqlSW/s1348/@chaumetofficial%20%F0%9F%92%99%F0%9F%87%AA%F0%9F%87%B8%20(1).jpg

ការបង្ហោះរបស់ Song Hye Kyo បានធ្វើឱ្យអ្នកទស្សនាជាច្រើនភ្ញាក់ផ្អើលអំពីទំនាក់ទំនងដ៏ទូលំទូលាយរបស់នាងជាមួយ ឥស្សរជនល្បីឈ្មោះដែលមានឥទ្ធិពលនៅក្នុងវិស័យសេដ្ឋកិច្ច។
លោក Park Yong Man បានបម្រើការរហូតដល់ឆ្នាំ ២០២១ជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េនៃ Doosan Group ដែលជាក្រុមហ៊ុនកូរ៉េដ៏ធំ និងយូរអង្វែង ជាពិសេសនៅក្នុងវិស័យថាមពល និងឧស្សាហកម្មធុនធ្ងន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQMZhh8nZY1KiL-3MT-zrczxiv4vkQ23jfOXkSKA1VMGy84EHVyB8RpcniWCz0-9XnatxkDUC2V4ASEONjuPN41JylGA5dpV5x4J5mCmiJm2eu-YJoIfE9EMMZJMQ4xvWKJ9sJ_-wMRSMMEpZ2o7YyD3RI5DSWTNZM-F6YQgvxcDMQmaXvKX-6FkWYSYc5/s1348/@chaumetofficial%20%F0%9F%92%99%F0%9F%87%AA%F0%9F%87%B8.jpg
នេះមិនមែនជាលើកទីមួយទេដែល Song Hye Kyo បង្ហាញទំនាក់ទំនងជិតស្និទ្ធរបស់នាងជាមួយលោក Park Yong Man ។ នៅឆ្នាំ ២០២១ លោកបានផ្តល់ឱ្យ Song Hye Kyo ពីការប្រមូលកំណាព្យដំបូងរបស់លោក។ នៅពេលនោះ Song Hye Kyo បានបង្ហោះរូបថតមួយសន្លឹកលើបណ្ដាញសង្គមដោយមានចំណងជើងថា «អរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-8icRFEOxZWa5JV5IKdSO9QkG4-Y_6GPtSBTow1M12wshe3zPMM4J4VckOeOoDvhUiiZtdpLdyH2DQGh0QWjg98U3RHMg1ccy3eB9P_sYpS1GWzDbw36DZ_QsLrmLvpFEQU6yOL3iBcDFqz4h89HMPpZ_W6R55yUa2e_6xZdj7-GqTSto9cJ7ahIgAlsQ/s1350/@michaachannel%20%F0%9F%96%A4%F0%9F%93%B7%20@zyobb%20(1).jpg

គួរបញ្ជាក់ផងដែរថា Song Hye Kyo កំពុងត្រៀមខ្លួនត្រឡប់មកវិញជាមួយនឹងតួឯកក្នុងរឿងភាគថ្មីរបស់ Netflix មានចំណងជើងថា «Slowly and Intensely »។ នេះជាការសហការគ្នាលើកទី៣រវាងតារាស្រីកើតឆ្នាំ១៩៨១ រូបនេះនិងអ្នកនិពន្ធរឿងល្បីឈ្មោះ Noh Hee Kyung បន្ទាប់ពីរឿង «The World They Live In» (២០០៨) និងរឿង «That Winter, the Wind Blows» (ឆ្នាំ ២០១៣)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3J0nFu33Ix854p9K-Q_ZNYcz1FUCBsTJeApcps44f3aCfZymeynQmMB8lxHBGNlqxADm6lYy0RGTrkS_zTz3F-eDLcnCQ4r2y5g09ZDI_CRm6OPqPeywX4gK6r9GXomewIQUWE5FvC_fKKd4H0Fze1_3wLLahPyjt4ALyW3mnUYhGMyR2r3IPVjKBoOYo/s1350/@michaachannel%20%F0%9F%96%A4%F0%9F%93%B7%20@zyobb%20(2).jpg
«Slowly and Intensely» ត្រូវបានកំណត់នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េក្នុងកំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៨០ដោយពណ៌នាអំពីរឿងរ៉ាវនៃមនុស្សជំនាន់ក្រោយដែលគ្មានអ្វីសោះ ប៉ុន្តែនៅតែព្យាយាមអស់ពីសមត្ថភាពដើម្បីបន្តភាពជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYfyMffb6aZRAyisy6iYmsWBR3xjJQklY9_MYy_mWLgXAaq55L35cB-IgYck3FhbUtJVFuq18tl_N2sL0moJh8HgfTjanh4bROzbr4vrhTE2QUJr-hM6JIrblRupQ439RYGO9r8Siq187a7pBCYjh93lOZWd1IR4ayrMWltH1lgN08A7mYcE0z4taZctf3/s1347/@michaachannel%20%F0%9F%96%A4%F0%9F%93%B7%20@zyobb.jpg

Song Hye Kyo ដើរតួជា Min Ja ជាស្ត្រីដែលធន់ទ្រាំនឹងកុមារភាពដ៏លំបាក។ ស្វែងរកឱកាសក្នុងឧស្សាហកម្មតន្ត្រីកូរ៉េ នាងប្រថុយប្រថាន និងបោះជំហានយ៉ាងក្លាហានដើម្បីបន្តក្តីសុបិនរបស់នាង។
ក្រៅពី Song Hye Kyo ភាពយន្តនេះមានតារាល្បីៗចូលរួមផ្សេងទៀតដូចជា Gong Yoo, Cha Seung Won និង Lee Ha Nee ជាដើម។ រឿងនេះត្រូវបានគេរំពឹងថានឹងចាក់ ផ្សាយនៅឆ្នាំ ២០២៦៕

 

 

ពិភពលោកចាត់ទុកថា ថៃជាទីតាំងឆបោកតាមអនឡាញដ៏ធំ បើទោះថៃព្យាយាមទម្លាក់កំហុសមកលើកម្ពុជាក្តី

0

ប្រទេសថៃ ៖ ប្រទេសថៃត្រូវបានពិភពលោកចាត់ទុកថា គឺជាទីតាំងឆបោកតាមអនឡាញដ៏ធំ បើទោះជាថៃព្យាយាមទម្លាក់កំហុសមកលើកម្ពុជាក៏ដោយ ។ មេដឹកនាំរបស់ថៃទាំងរដ្ឋាភិបាល កងទ័ព និងសមត្ថកិច្ច សុទ្ធតែពុំទទួលស្គាល់ការពិត ហើយតែងតែយកបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញដែលពុំអាចដោះស្រាយក្នុងប្រទេសរបស់ខ្លួនមកចោទប្រកាន់កម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIP9ho5ZKaSQw6HDJWDZWJr0bGY-FzjSCaV23z7g5r4qPIkETPSV2OvNavBEtxeGdaPsDnEsUMXiylZ73px6uWAiXpIXK9k_kwlEnO2b4VIHCuan8qSni3yTYdp1GiWSHFLV8w8iCnDm_mgrNmfXUHjywNu_IMYni-u7cmWHOmIVvI3ZNgGKCVDNJoN7KG/s1024/image_2025-07-21_09-49-45.png
ឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញបានកើតឡើងនៅប្រទេសថៃម្តងហើយម្តងទៀត ប៉ុន្តែមេដឹកនាំ កងទ័ព និងសមត្ថកិច្ចថៃ បែរជាចោទប្រកាន់ថា កម្ពុជា គឺជាទីតាំងការឆបោកអនឡាញដ៏ធំបំផុតលើពិភពលោក ដោយថៃអះអាងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ។ ការពិត ប្រទេសដែលទទួលបានលិខិតដាស់តឿនរឿងការឆបោកអនឡាញពី UN គឺថៃខ្លួនឯង ពុំមែនកម្ពុជាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2H1QR4U1CaVdU8lmutZ9Ipl8vRnbiTHLRLL9eC_bv9Q-rrli4KtBXO5rlx5JHHPh_QZnPS6IvhUS60dZCaiyjr5IMoJU7Trfy6GO4PVkBpKIHMN9GL5QHORW_6sO6TrCAg-VFGuyx4DFJGcbt9Y8TTbPxb4ep1F57QpNOMQrnC-RB3vt8Y_w3kp6dJVct/s1500/image_2025-07-21_09-49-42.png
ចំណែកការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកន្លងមកក៏បញ្ជាក់ដែរថា មានជនបរទេសរាប់ពាន់នាក់ត្រូវបានគេបោកប្រាស់ឱ្យទៅធ្វើការនៅប្រទេសថៃ ហើយការឆបោកអនឡាញចុងក្រោយបំផុតដែលសមត្ថកិច្ចថៃចាប់បាន គឺជាជនជាតិថៃប្រព្រឹត្តល្មើសលើទឹកដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgW6DTtKT4WaDOxcsZW8gEJYzeoBo9NbHwdvDW3zpqUqqbUmKeamlxkGf-gr8X0nR8CdyU5HpZM-Tx5FtTiHR-tBbxMomFhadlO2jfEnkg96h-HxiGDKR1eahfNIZkY-XczAzJTCqnFQT-d3VK_fFH9EbYJLJWM2_50ju9XJ8JHO3OzkvM6PbbxoGkyrkF/s862/image_2025-07-21_09-49-43%20(2).png

ក្រោយមក ក៏មានបុគ្គលសំខាន់ចេញមកបកអាក្រាតទៅកាន់រដ្ឋាភិបាលថៃ គឺលោក ណុបផាដូន អ៊ីនណា សមាជិកព្រឹទ្ធសភាបានរិះគន់ត្រង់ៗទៅរដ្ឋាភិបាលថៃថា បើរដ្ឋាភិបាលមានវិធានការច្បាស់លាស់លើក្រុមឆបោកតាមអនឡាញ និងបណ្តាញ Call Center គឺពុំពិបាកចាត់ការទេ ។ បើរដ្ឋាភិបាលថៃចាត់ការពុំបាន សូមកុំចោទប្រកាន់ប្រទេសផ្សេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU6xAmb8uz7C27gj1zUOYZBKvsomlqmzDt65L5wzf8y05lik2NqquGx_lhCL1lfBn5jIf7aQAvE_DqD4OyEmcyAPR7SpCNwcKT3A85L_rDf36TZBFhfx3Zo_xy2J5IgHjiNxte8vsr4escbndlv08PAG_Eh9ER9-PxsAXIbkArWVWfEvUWpAVyeGH6s_Yz/s1024/image_2025-07-21_09-49-43.png
ចំណែកលោក ខាន់វិ សឺបសាំង សមាជិកសភាមកពីគណបក្សនយោបាយថៃនិយាយថា វិធានការរបស់រដ្ឋាភិបាលថៃគ្មានប្រយោជន៍ទេ ក្រៅពីធ្វើឱ្យពលរដ្ឋនៅតាមព្រំដែនជួបទុក្ខលំបាក ថែមទាំងធ្វើឱ្យក្រុមឧក្រិដ្ឋកម្មឆ្លងដែនពីថៃចូលកម្ពុជា និងបង្កើតបញ្ហាឱ្យកម្ពុជាថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh88owfAilaDr-d-2pXPhsAqWBHW3eF5zaR0n0D7vZndls8zorE7zlRAYANMO_vChkZDCfiv7cROGNDrFDyqNME6GmBgxYR7OY4AuvlhWkK9pjtXo-VqBUL9LMg-bNLG-x7G3bjcrRYwgO6FLjSX23m-f4hWwxxEIROkt4ONHLjwKTEA_alk4B_xjrTaVIt/s1200/image_2025-07-21_09-49-44%20(2).png

ដោយឡែក ភ្នាក់ងារទប់ស្កាត់ការឆបោកតាមអនឡាញរបស់ថៃរាយការណ៍ថា បញ្ហាការឆបោកតាមអនឡាញនៅប្រទេសថៃកើនឡើងយ៉ាងខ្លាំង និងមានរឿងក្តីឆបោករហូតដល់ជិត២លានករណី ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiefuiV73q_AruGQCczTOMWJKIab0InZuKRagDP51ciQZzQkEBM-Ndk2W2P6MU-csGXisIQ8KrRYZDzrsyqERn4D5_lJJldk9f1Cv92q0CjaH84XUJuY57tDHu_tl6brEhyGLsn7nD5v0zSR-dcRKBTWrS0w6V6IXjgVl1BeQBc6NzaX9JSsj2rZ1VANTqL/s1068/image_2025-07-21_09-49-44%20(3).png

អ្វីគួរឱ្យភ្ញាក់ផ្អើលជាងនេះ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឪពុករបស់លោកស្រី ផេងថងថាន ស៊ីណាវ៉ាត់ ដែលទើបធ្លាក់ពីតំណែង និយាយថា លោកមានទិន្នន័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែននៅថៃ ហើយលោកសន្យាបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននៅថៃឱ្យអស់ ។ ការលើកឡើងរបស់លោក ថាក់ស៊ីន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីលោកស្រី ស៊ុដារ៉ាត់ កេយូរ៉ាផាន់ ប្រធានគណបក្សថៃសាងថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJmn7vfn0qGkYe69GbVMxN4kDRfcxNzbobMttDqEbv5aISH5cdq7ja1Dcf-uO0PjdQ7I7CylIzfSu6g9Q8AFaPoibGN4PHpN9rdm7xGyR54BTLbk_W6iCacxt6Tw3WD4UMO_1XRZVBwDS7T5ClzuFjDFESgeJopBPWPOGPDa-ryajFFsHylAl4WLR4gwRD/s830/image_2025-07-21_09-49-44.png
លោកស្រីបានអំពាវនាវឱ្យលោក ថាក់ស៊ីន ជួយចាត់វិធានការមន្ត្រីរាជការពុករលួយដែលទទួលបានផលប្រយោជន៍ពីក្រុមឧក្រិដ្ឋកម្មឆ្លងដែននៅថៃ ពីព្រោះលោកស្រីឃើញលោក ថាក់ស៊ីន ស្គាល់ក្រុមនេះច្បាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCOFxdAlYKxzccFvdhn8a1mlrmPQsxhmH8rgLc8TpahoshGu4v3j_79AqKJauuibYmLWYhKr6srzMb3FsU9KIrLkJziPxkTLVeSq0HQ4cC96WnECom_4KfeTTELJDFQcT5dv1DyPnMy9qf5rxebQia2djZLEG26s0Jt7EfD7MnRFFQOtgnmmTIiatTQd4e/s750/image_2025-07-21_09-49-45%20(2).png
សរុបមក ការលើកឡើងទាំងអស់បង្ហាញថា មេដឹកនាំថៃចាប់ពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោមខ្វះជំនាញការងារ ពុំអាចដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ ។ លើសពីនេះ មេដឹកនាំថៃនៅហ៊ានប្រឌិតរឿងចោទប្រកាន់កម្ពុជាថែមទៀត ដែលនេះជានិស្ស័យមិនល្អរបស់ជនជាតិថៃដែលកម្ពុជាមើលឃើញ ហើយប្រទេសនានាលើពិភពលោកក៏បានមើលឃើញនិស្ស័យមិនល្អរបស់ជនជាតិថៃដែរ ៕

អ្នកជំនាញសេដ្ឋកិច្ច ៖ «ថៃបិទព្រំដែនដូចជាការបិទច្រមុះរបស់ខ្លួន»

0

ប្រទេសថៃ ៖ អ្នកជំនាញសេដ្ឋកិច្ចថៃជឿជាក់ថា ការបិទព្រំដែនកម្ពុជា-ថៃនឹងពុំអាចដាក់សម្ពាធលើកម្ពុជាទេ ប៉ុន្តែវាកាន់តែធ្វើឱ្យពលរដ្ឋថៃលំបាកខ្លាំងឡើង មិនថាការបាត់បង់ការងារ និងចំណូល រហូតធ្វើឱ្យពលរដ្ឋថៃគ្មានប្រាក់សងបំណុលធនាគារ ឬបង់រំលោះផ្ទះ រថយន្ត ។ ពលរដ្ឋថៃដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារការបិទព្រំដែន គឺពលរដ្ឋរស់នៅខេត្តជាប់កម្ពុជា ចំនួន៧ រួមមាន ៖ ខេត្តស្រះកែវ ចាន់បុរី ត្រាត សុរិន្ទ ស៊ីសាកេត ឧប៊ុនរ៉ាជថានី និងបុរីរាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

នាពេលថ្មីៗនេះ មានសំណួរពាក់ព័ន្ធនឹងការបិទព្រំដែនកម្ពុជា-ថៃជាឯកតោគីពីសំណាក់កងទ័ពថៃថា តើវិធានការនេះអាចដាក់សម្ពាធលើកម្ពុជាដែរឬទេ? អ្នកជំនាញសេដ្ឋកិច្ចថៃនិយាយថា វិធានការរបស់ថៃពុំបានដាក់សម្ពាធកម្ពុជាឡើយ វាបែរជាធ្វើឱ្យពលរដ្ឋថៃរងផលប៉ះពាល់ និងជួបទុក្ខលំបាកទៅវិញ ពីព្រោះពលរដ្ឋថៃដែលគាំទ្រឱ្យកងទ័ពបិទព្រំដែន គឺពួកគេពុំរស់នៅព្រំដែនទេ ។ ហេតុនេះ ទើបពួកគេពុំដឹងថា អ្នករស់នៅព្រំដែនត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png

ប៉ុន្តែវាអាចជានយោបាយរបស់រដ្ឋាភិបាលថៃ ឬបុគ្គលណាម្នាក់ដែលពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការបិទព្រំដែន ។ អ្នកជំនាញសេដ្ឋកិច្ចថៃបន្តថា យើងគួរតែដឹងថា កម្ពុជាពុំបាននាំចូលទំនិញពីប្រទេសថៃតែមួយទេ ពីព្រោះដៃគូពាណិជ្ជកម្មនាំចូលទំនិញភាគច្រើនរបស់កម្ពុជា គឺប្រទេសចិន ដែលមានអត្រាពី៧០% ទៅ៨០% ។ ដូច្នេះ ថៃគួរចរចាជាមួយកម្ពុជាដោយសន្តិវិធី និងគ្រប់ជ្រុងជ្រោយ វាល្អជាងការបិទព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg

គួរឱ្យអាណិតពលរដ្ឋថៃដែលត្រូវមកលំបាកគ្មានការងារធ្វើ ដោយសារទង្វើរបស់កងទ័ពថៃ ។ ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីរបស់កងទ័ពថៃធ្វើឱ្យពលរដ្ឋថៃបាត់បង់ចំណូល រហូតដល់ពលរដ្ឋថៃមួយក្រុមបង្ខំចិត្តឆ្លងដែនខុសច្បាប់មកប្រទេសកម្ពុជាដើម្បីស្វែងរកការងារធ្វើ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។ ប៉ុន្តែពលរដ្ឋថៃទាំងនេះត្រូវបានអាជ្ញាធរខ្មែរនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបាន ខណៈកន្លងមក ក៏មានពលរដ្ឋថៃជាច្រើនក្រុមទៀតលួចឆ្លងដែនខុសច្បាប់មកកម្ពុជាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLjSn_9wSR1c8PCdUvTztVmoj7ncpUfS2SgC7jw5ypxZgwOUdWW06bO4d-RTHQbiS6mnqboWxE3ueIE-2Hk0O-DrDkDXm_yVE7la-dlp5dtxqqy35Mz1zm_WuXGdqzGFRqHQApNF-3zciG_P0AoSzljQZS4QoIT7cwc0KpASsPuUBeRrgE1cXMu-TAVVd/s1280/514500645_751257014124453_7737464700776064005_n.jpg

ពលរដ្ឋថៃនៅតាមព្រំដែន ជាពិសេស ក្រុមឈ្មួញ និងអាជីវករបានសំណូមពរម្តងហើយម្តងទៀតទៅកាន់រដ្ឋាភិបាល និងកងទ័ព ឱ្យបើកព្រំដែនកម្ពុជា-ថៃឡើងវិញយ៉ាងឆាប់រហ័សដើម្បីឱ្យមានការលក់ដូរទំនិញ និងការឆ្លងដែនចេញ-ចូលទាំងពលរដ្ឋខ្មែរ-ថៃ និងភ្ញៀវទេសចរបរទេស ។ ពួកគេចង់ឃើញស្ថានការណ៍ព្រំដែនរវាងប្រទេសទាំងពីរត្រឡប់មករកភាពប្រក្រតី និងពុំគាំទ្រការបិទព្រំដែន ពីព្រោះអ្នកដែលគាំទ្រការបិទព្រំដែនភាគច្រើនរស់នៅទីក្រុងបាងកក និងបណ្តាខេត្តផ្សេងៗដែលពុំយល់ពីផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAn5VIfOlcOiSAtiuO2XaIBFIRlxdlHbq-AHnGQ5oktBVuEE83olxZ8Nf-s6QIOJeXrYPgpX53EmvWO0l8ueBg47vkv0OiObqDNPvBFIxQdgcjKrce3MEpBTzd9V6aVyisMh9izHn1E2fACuZe9V6XOlBtIj6xt8iA7ivH179jA29Pq9lK3uO5A5vxABj/s850/photo_2025-06-12_13-43-08%20(2).jpg

ពលរដ្ឋខ្មែរ-ថៃរស់នៅតាមព្រំដែនស្រឡាញ់រាប់អានគ្នាដូចបងប្អូន ហើយពលរដ្ឋថៃក៏មានសាច់ញាតិនៅកម្ពុជាដែរ ប៉ុន្តែការបិទព្រំដែនធ្វើឱ្យពួកគេផ្តាច់ទំនាក់ទំនងសាច់ញាតិទាំងស្រុង ។ រីឯនាយករដ្ឋមន្ត្រីថៃស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ ពុំធ្លាប់និយាយពីដំណោះស្រាយព្រំដែនជាមួយកម្ពុជាទេ លោកផ្តោតតែលើកិច្ចការនយោបាយផ្ទៃក្នុង ។ ដូច្នេះ ពលរដ្ឋសំណូមពរទៅរដ្ឋាភិបាល និងកងទ័ពឱ្យពិចារណាពីផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយ ថៃពុំអាចដាក់គំនាបកម្ពុជាទេ បច្ចុប្បន្ន កម្ពុជារីកចម្រើនជាងមុនឆ្ងាយ ៕

ភាពយន្តរបស់ Yang Zi និង Li Xian នាំមកនូវប្រាក់ចំណេញយ៉ាងច្រើនដល់ផលិតករ

0

ថ្មីៗនេះរឿង «In the Name of Blossom» សម្តែងដោយ Yang Zi និង Li Xian បានបញ្ចប់ជាផ្លូវការហើយ។ យោងតាមស្ថិតិនៅលើវេទិកា Mango TV ភាពយន្តនេះបាន បញ្ចប់ជាមួយនឹងការផ្សាយពាណិជ្ជកម្មម៉ាកយីហោសរុបចំនួន ៤០ដែលជាមធ្យម ២,២២៦ វិនាទីនៃការផ្សាយពាណិជ្ជកម្មក្នុងមួយភាគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2S8fq-83sxDMRFleMVe4_l_Ye1ymiRoT359EWpj7QXyo87lmXLeHMjmqNH5sYRWUBFuTzIYySXcAFBeyQjmNKrQk2P9JkPKkpAJHoGAVqqtUZlNUhA0YCl-J86y17Ah93a-V1C3YsO3_UOa6Yerj0RToxG8S1fFuO0Hw3nm-dD_A2ZwD0DvbLnsMHwy6i/s800/image_2025-07-17_09-36-47.png

នេះត្រូវបានគេចាត់ទុកថាជាកំណត់ត្រាសម្រាប់រឿងប្រវត្តិសាស្ត្រចិននៅលើអ៊ីនធឺណិត។ ខ្សែភាពយន្តនេះជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំនួនមធ្យមនៃការផ្សាយពាណិជ្ជកម្មក្នុងមួយភាគ និងលេខ ១ ក្នុងចំនួនម៉ាកផ្សាយពាណិជ្ជកម្មសរុប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrs7N1WSwN1KEZOgGiSI81lmTsIzQTLggz0OHabXcAKoQsIZx91vNjga4IYXf-M5ScBCa7fGuwDlLvhT0gREKnEjT8T95zXWy0tv8ifBn4U5FDXqD3iq_PX_f0nkTwCj-HrlyE_9_i7CMhIdvn28qZ0n_hl2N8g2YyenbNsvhW6Fdm1-zNtzCL1oISIR-/s1000/image_2025-07-17_09-35-21%20(2).png

សមិទ្ធិផលនេះគឺលើសពីរឿង «Flourished Peony» ជារដូវកាលទី១ដែលបានចាក់ផ្សាយកាលពីដើមឆ្នាំនេះ។ គួរកត់សម្គាល់ថាភាពយន្តរបស់ Yang Zi និង Li Xian ត្រូវបានថតក្នុងពេលតែមួយ ហើយចែកចេញជាពីរវគ្គដោយសារបទប្បញ្ញត្តិរបស់រដ្ឋបាលទូទៅនៃភាពយន្តចិន។ នេះមានន័យថាភាពយន្តនេះត្រូវបានថតម្តងប៉ុន្តែការរក្សាសិទ្ធិត្រូវបានលក់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយពីរដងហើយម៉ាកយីហ៊ោនានាបានចំណាយប្រាក់លើការផ្សាយពាណិជ្ជកម្មពីរដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqViGTqtubHKBDZWhD0k1kyMtRWsn0cy8cyBLbVlcEa69aEdJ8RB5xykqxns-3e4hvztVTTn7OBi5InKqlkW7YuOkrmaMwmiohgfWnhBSJfA9xD74l0SJSshBGYZNUhJfeMCJb_Bdyrkh3L4hg19AI8ahqt-N4csn3CwYGj6hmgcqttXsAXHrogvhBMXNm/s1000/image_2025-07-17_09-35-21.png

ទោះបីជាតួរលេខពិតប្រាកដមិនត្រូវបានប្រកាសក៏ដោយ ក៏មនុស្សជាច្រើនបាន ទស្សន៍ទាយថា Croton Media ដែលផលិតរឿងនេះបាន«ទទួលបានប្រាក់ចំណេញ យ៉ាងច្រើន» ពីការងារប្រវត្តិសាស្ត្រនេះ។ បន្ទាប់ពីខ្សែភាពយន្តនេះបញ្ចប់ ផលិតផល ដូចជាតុក្កតាម៉ូដែលពីក្នុងរឿងក៏អាចនឹងលេចចេញនៅលើទីផ្សារឆាប់ៗនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS4rIDhGdgMnWjBHmz7Y7O54VEVV0X1CHfHEq4scuEdgktHUrtW80OTS3oX7RIrNlOS8NwYs-zHHpOct_PSjqG7F4PNatv2UgUM8kBx4DIdPpMGarU_TJYI5HpyVJ_iyB3zKdvaTn0EhrPOIsQ2Sl703pMpmuss-73y8BcZKDppvKFkt3E6MyYeZPrDWan/s1000/image_2025-07-17_09-36-47%20(2).png

Yang Zi គឺជាតារាសម្ដែងវ័យក្មេងដ៏កម្រម្នាក់ ដែលមានសមត្ថភាពសម្ដែង និងតម្លៃពាណិជ្ជកម្មខ្ពស់។ ភាពស្រស់ស្អាតរបស់នាងដូចជា«ការធានា»នៃទិដ្ឋភាព និងប្រជាប្រិយភាពរបស់ភាពយន្តដែលធ្វើឱ្យម៉ាកយីហោជាច្រើនសុខចិត្តចំណាយប្រាក់លើការផ្សាយពាណិជ្ជកម្មកំឡុងពេលចាក់ផ្សាយភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlCGE40mtvfmeowcqH5ShWRhSUkzkOkMvOp7WOn881iHAYN42zu_C0CzinrlfYPwt6iWb553yfvICIe8QgH06ak5YVn-A-QLyVQtRbimcQqzC2ilA7RhHgDzK56gCa-0eezlrE35T_O75d_odRoFjJb7juGXF47zQAkVgqEuusotoSwlg-V8HgDCWbZ7s4/s1000/image_2025-07-17_09-36-47%20(3).png

In the Name of Blossom មានពិន្ទុ Douban នៃ ៧.២ ជាមួយនឹងការពិនិត្យច្រើនជាង ១១៧,០០០ ។ ខ្សែភាពយន្តនេះត្រូវបានគេរិះគន់ចំពោះស្គ្រីបដ៏ច្របូកច្របល់របស់វា ហើយការសម្ដែង និងរូបរាងរបស់ Yang Zi មិនសមនឹងការរំពឹងទុករបស់អ្នកទស្សនា នោះទេ។ ទោះបីជាទទួលបានភាពចម្រូងចម្រាសច្រើនក៏ដោយ ភាពយន្តនេះនៅតែទទួល បានពិន្ទុ Douban ខ្ពស់ជាងការងារដែលបានចាក់ផ្សាយក្នុងពេលដំណាលគ្នា និងជាភាពយន្តកម្រមួយដែលមានសមិទ្ធិផលលេចធ្លោក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ រួមជាមួយរឿង «The Legend Of ZangHai»៕

ប្រតិ.កម្មរបស់ Zhao Lusi ក្នុងអំឡុងពេល Live បានបង្កើតភាពចម្រូ.ងចម្រា.សលើបណ្តាញសង្គម

0

ថ្មីៗនេះ Zhao Lusi បាននាំឆ្កែចិញ្ចឹមរបស់នាងទៅកាន់ការផ្សាយផ្ទាល់របស់ម៉ាកយីហោ។ សកម្មភាពនេះបានបង្កភាពចម្រូងចម្រាសជាច្រើនជាមួយនឹងមតិចម្រុះនៅលើបណ្តាញសង្គម។ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់សត្វឆ្កែរបស់ Zhao Lusi បានធ្វើដាក់ MC ក្នុងស្ថានភាពតក់ស្លុត។ ទោះបីជាមានអ្នកព្យាយាមឱ្យសត្វឆ្កែស្ងាត់ក៏ដោយប៉ុន្តែនៅតែ មិនអាចធ្វើបាន។ នេះបានធ្វើឱ្យស្ទូឌីយ៉ូមានសំលេងរំខាន និងឆ្គងយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDKMGVsuGqXIcmS3Nu9Q-2c3kbE7fnz2grM_YI0kaEymFbc2YCEz1RcmTzfB4cuy7EmvEiOwWcnV30iAzUFufR7F7H6lPxEXcgZ_WjWaeiiZS5lXH1qJjzBVGyhAhpAsoXhN5u7UmGOKjBJrfSO7z4TVAGmHLVGFV5XwYvDB88P74fl7pWbpk2lRtmiXIW/s1440/image_2025-07-18_09-22-05%20(2).png
ឧប្បត្តិហេតុនេះបានឈានដល់កំពូលនៃការស្វែងរក Weibo ។ ក្នុងពេលជាមួយគ្នានេះ ពាក្យគន្លឹះដូចជា «ឆ្កែចិញ្ចឹមរបស់ Zhao Lusi», «Zhao Lusi និយាយអំពី Love’s Ambition», «Zhao Lusi តុបតែងខ្លួនរបស់នាង»… មានកម្រិតពិភាក្សាខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzxcFxQpDvoTuRQa7auPCSZjaedbyPissDnkKz1zOzC2jYtKKM4ifMWGfjaNhjn-NT3QTUr264Yczn_gCJEvRzLK95NB9lLXhbBN8nqzLw1D7-Opy_fC0NkmyQuSgAnu6GBeHBcdtDiNnNQsg8HHYxWzOhyhSRJh0iq_vNb96jjsjTl8UQNUZTZQ-DA3vI/s1440/image_2025-07-18_09-22-05.png

ក្នុងអំឡុងពេលនៃការផ្សាយបន្តផ្ទាល់ Zhao Lusi ក៏បានឆ្លើយតបទៅនឹងកាលវិភាគ នៃរឿង «Love’s Ambition »ផងដែរ។ នាងបាននិយាយថា៖ «រឿងហ្នឹង (សំដៅលើរឿង) អត់បានបញ្ចាំងកន្លះថ្ងៃអត់ដឹងធ្វើម៉េចអត់ដឹងថាមានបញ្ហាអី?ពាក្យសម្តីរបស់ Zhao Lusi បានបង្កឱ្យមានការចម្រូងចម្រាស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7e3fbodR3MQ_7oxg-Vb89z9cH0wVGBZhKqPS60NLMgMsLR0K-QUtbe2xp6K9ShY1kiA1AMnJAUzrzr3pb2Ip3TO6a8H-hALDrTXFKbP7LAYhBiPR1EKKljmjktJZkSG-4WFzRoqCXA1BCf7VWiFc3KajF0K0cEv5la-xpN_uQ3NW9IDLkrIusjsMJ4IYP/s1440/image_2025-07-18_11-47-18%20(2).png

មនុស្សជាច្រើនជឿថា ការហៅភាពយន្តដែលនាងបានប្រឹងប្រែងអស់ជាច្រើនខែថា «រឿងនោះ» បង្ហាញពីការខ្វះការគោរពចំពោះខ្លួនឯង ក៏ដូចជាក្រុមការងារ និងសហការីទាំងមូល។ ក្នុងនាមជាតារាសម្តែង Zhao Lusi ត្រូវបានណែនាំឱ្យ ជ្រើសរើសវិធីនិយាយដែលសមស្របជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYb59pSj-du_1GmeaQp2SntaK8mD5t0urwoSaG7SbY4i65ldz0PHRJCy6A5-bjg9CunEpB8Ow_Lj_udD8hwudy_rgeosxp4vgDdFh7UbU0ofJ40PE3VQtKhYEViP1gtDHILihuNJ7qkcJQeS_bAT-44Vr4HOImV0Z-oGJsa8l8iSSFQHSgGJXuG6R8QoCX/s1440/image_2025-07-18_11-47-18.png

ក្នុងការផ្សាយបន្តផ្ទាល់របស់ម៉ាកយីហោនេះ តួឯកស្រីនៃរឿង Love’s Ambition បានលើកឡើងម្តងទៀតអំពីការតុបតែងខ្លួនរបស់នាង។ នាងបានបង្ហើបថា នាងបាននិយាយទូរស័ព្ទជាមួយអ្នកគាំទ្ររបស់នាងរយៈពេល ៤-៥ ម៉ោង។ ខ្លឹមសារភាគច្រើនទាក់ទងនឹង អ្នកគាំទ្រដែលព្យាយាមបញ្ចុះបញ្ចូល Zhao Lusi មិនឱ្យធ្វើការតុបតែងខ្លួនរបស់នាង ប៉ុន្តែជ្រើសរើសក្រុមជំនាញដើម្បីធ្វើវា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0rvigufPjtV1sp-dU9c6SfFDNVxIwoJw9vYJPSo4F_pEwVLScEmwfNGoryYWpurb1-Tow27BiJcR0oY37XekA5WkhCVMsrCJOlmJLgrZlKF_YZ39c4qPIRkS0YpNcKvs-A5I1jjzGidSc1LCRM9RKte69ec5sCOGxhK23jCKh1LU0r8wemQb-RrDdLgmw/s1440/image_2025-07-18_11-47-19.png
ទោះជាយ៉ាងណាក៏ដោយ Zhao Lusi នៅតែចង់ធ្វើការតុបតែងខ្លួនរបស់នាង។ តារាស្រីរូបនេះបាននិយាយថា៖ «ចង់ស្អាតដើម្បីធ្វើឱ្យខ្លួនឯងសប្បាយចិត្ត មិនចង់ផ្គាប់ចិត្តអ្នកដទៃទេ ពីមុនខ្ញុំស្តាប់ដំបូន្មាន ឧទាហរណ៍ធ្វើគ្រឿងសម្អាងខ្លួនឯង ប៉ុន្តែក្រោយពីឈឺ ខ្ញុំមានអារម្មណ៍ប្លែក ហើយខ្ញុំក៏មានអារម្មណ៍ខ្មាសគេដែរ។ Zhao Lusi ក៏បានបញ្ជាក់ដែរថា ស្ទីលតុបតែងខ្លួនរបស់នាងមានឥទ្ធិពលដល់មនុស្សជុំវិញខ្លួន។ សាច់ញាតិ និងមិត្តភក្តិបានចាប់ផ្ដើមធ្វើតាមការតុបតែងខ្លួន និងម៉ូតសក់ដែល Zhao Lusi បានណែនាំ៕

ឈ្មួញថៃរង់ចាំដំណឹងការបើកព្រំដែនរបស់កម្ពុជា ក្រោយពីថៃបើកព្រំដែនខេត្តចាន់បុរី និងត្រាត

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Naewna News រាយការណ៍ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការការពារព្រំដែនខេត្តចាន់បុរី និងត្រាត លោក ថៈអាភីឆាត សាប់ប្រាសឺត បានចេញបទបញ្ជាបន្ធូរបន្ថយឱ្យឈ្មួញថៃអាចដឹកទំនិញតាមរថយន្តទៅកម្ពុជា តាមច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកដោះដូរទំនិញនៅខេត្តចាន់បុរី និងត្រាត ដោយកំណត់ឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ។ វាជាដំណឹងដ៏រីករាយរបស់ឈ្មួញថៃ ពីព្រោះការបិទព្រំដែនជាង៣សប្តាហ៍ ធ្វើឱ្យឈ្មួញរងផលប៉ះពាល់ខ្លាំង ពេលនេះ ពួកគេរង់ចាំដំណឹងការបើកព្រំដែនរបស់កម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjsd5eKZ1woI3mbqOf9DQCrS7RvpQAZwMF6SmjbonUU3PBaSl-d0tTz41DdsiMbd6VGdi1g3W1PBd0tBDj8y4qG9TSo8OAUIsryHP2WVVlRE43ZsHd5oJbLa_5Cp-CY-ffzpDMImYqqcJuGgdTXc6S0DfBP_RfPiegkn0seixTLTv7pZTwQCedLSdDIKXD/s1000/photo_2025-07-19_14-19-32.jpg
ខ្លឹមសារបទបញ្ជាបញ្ជាក់ថា កន្លងមក បញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងត្រាត បានកំណត់វិធានការហាមឃាត់រថយន្តដឹកទំនិញថៃឆ្លងដែនទៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ ហេតុនេះ ដើម្បីកុំឱ្យវិធានការនេះប៉ះពាល់ពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ឈ្មួញ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានពិចារណាអនុញ្ញាតឱ្យយានជំនិះដែលធ្វើដំណើរក្នុងគោលបំណងមនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្មអាចឆ្លងដែនចេញ-ចូលតាមព្រំដែនផ្លូវគោកនៅខេត្តចាន់បុរី និងត្រាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuEtnxMC4qPBd7pbqrLX8BJ1mXHz3ln2CnulkLbbCk56Go-mdwXem7TAEBCOe7iQKNaaqtQnjzzZg9_6wRt66Ie1P9G4Giy2vX9uhiG5Lximk3fZsgZpWT5TqQA9e2OjG6diLweUAO5-2anX_U5woFPW0Hyz3Y7paNM_i83RnVDWPecAc0qhsWEZELtlb7/s1000/photo_2025-07-19_14-19-32%20(2).jpg
ការបើកព្រំដែននៅខេត្តទាំង២ អនុញ្ញាតឱ្យរថយន្តដឹកទំនិញថៃឆ្លងដែនទៅកម្ពុជា លោក ផនឆ័យ លីមផ្លយផីផាត់ ប្រធានផ្នែកទទួលភ្ញៀវនៅសណ្ឋាគារមួយក្នុងខេត្តកោះកុង និងបើងហាងលក់ទំនិញនៅកម្ពុជា និយាយថា វាជាដំណឹងល្អរបស់ឈ្មួញរកស៊ីនៅព្រំដែនផ្សារហាតឡិច ពីព្រោះតាំងពីបិទព្រំដែនជាង៣សប្តាហ៍ ធ្វើឱ្យអាជីវករព្រំដែនទាំងខេត្តត្រាត និងកោះកុងរងផលប៉ះពាល់ដោយសារពុំអាចលក់ដូរ ហើយត្រូវបិទហាងស្ទើរទាំងអស់ ។ សូម្បីតែហាងលក់ទំនិញ 7-11 ក៏ត្រូវបិទទ្វារបណ្តោះអាសន្នដែរ ពីព្រោះគ្មានអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8wYuqak2AhjuYz1zFOZLgcQ9R3disBc6SqZSglV7aT4PYMrWkQZ1W0cCVT_PqiN-ImUQEJDMOXzfPCkT1iqozdMqRQVuf1kFEQC5tlmkDuHCk2QFKdkOyDK-pDRdMMf2P_vIHbNP89Mz4YjtH0NAZNBPRxcu7pu_-YSpuXiiQqcfJs1Y0tlKopgaYLiIP/s1000/photo_2025-07-19_14-19-32%20(3).jpg

លោកបន្តថា បើកម្ពុជាគ្មានបញ្ហាទេ ប្រទេសទាំងពីរនឹងធ្វើពាណិជ្ជកម្មជាមួយគ្នាឡើងវិញ បើទោះជាពុំដូចមុន និងតាមតម្រូវការក្តី ។ ពេលនេះ ទោះជាកងទ័ពថៃបន្ធូរបន្ថយការរឹតបន្តឹងដោយការបើកព្រំដែនជាថ្មី ប៉ុន្តែច្រកព្រំដែនកម្ពុជាត្រូវរង់ចាំការសម្រេចរបស់រដ្ឋាភិបាលជាមុនថា តើកម្ពុជានឹងយល់ស្របជាមួយពេលវេលាបើក-បិទព្រំដែន ដែលខាងថៃកំណត់ដែរឬទេ ។ ថៃអាចរង់ចាំដំណឹងការបើកព្រំដែនរបស់កម្ពុជា ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការ គឺចង់ឱ្យថៃបើក-បិទព្រំដែនតាមពេលវេលាចាស់ គឺបើកម៉ោង៦ព្រឹក និងបិទម៉ោង១០យប់ ។ ទោះយ៉ាងណា ឈ្មួញអាចនាំចេញទំនិញទៅកម្ពុជាតាមផ្លូវទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUWWaLMtk4cPToks1WQMeWAurMdgTxHCfkekx02fSTMTsnNjdWi1c63lXjmzurKy3z9_3OJmVMduY5tHv0oobNbH7c3OF7crePFyXog3l7QD-lNFai39GDJXry95ioyWCg106gpjk7JWsFSOi0AyLrId9DMHiLvK3mcqjM222jJlLnHbl5tjPNYyC1Dcmh/s1000/photo_2025-07-19_14-19-32%20(4).jpg

ខាងក្រោមនេះជាការកំណត់វិធានការរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ សម្រាប់ខេត្តចាន់បុរី និងត្រាត ៖

១-ច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម នៅឃុំថេពនិមិត ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង) បើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូលបានhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr2-R5cmWHSXTmT9v7T21EhVETlDVRIQRtqY3j6uswocEVIfuznXUkDIR0m0jxr6CZXoxdN5JlY10jv3Z5PjUOCGhszbF07ITVaDJnUKHp6geX_cO15vNBNirH5xknUKMja36Zm0POTJyoADZ27rEvueOKYHtiiZxq5NOkrqOIFBtP353eLX4-GimFpMoS/s1000/photo_2025-07-19_14-19-32%20(5).jpg

២-ច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក នៅឃុំហាតឡិក ស្រុកខ្លងញ៉ៃ ខេត្តត្រាត (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង) បើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូលបាន

៣-ច្រកដោះដូរទំនិញបានសាប់តារី នៅឃុំធុងខៈណាន ស្រុកសយដាវ ខេត្តចាន់បុរី បើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូលបាន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-qnunr4wpUb1ZSy1AhmtSebbFRcKezHAUB4epS_snqo_vSNu1MysqKcYGMrU2QyMxSIjgAFguEoGCsPE1asgMYVp6Oz-SKiJlpTk_QUoxnCrzyGDFDeJKHBKGBaDVPt4FxivQL_xR6PuA0sraCeREQA_g3sRTYSYbCJLE1-WCtpdCtI5VnZjpFKZC4b4f/s1000/photo_2025-07-19_14-19-32%20(6).jpg

    គួរបញ្ជាក់ថា ថៃក៏បានច្រកព្រំដែនអចិន្ត្រៃយ៍២កន្លែង និងច្រកដោះដូរទំនិញ១កន្លែងនៅខេត្តស្រះកែវផងដែរ ដើម្បីឱ្យរថយន្តដឹកទំនិញ និងយានជំនិះមួយចំនួនអាចឆ្លងដែន ក្រោយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុញ្ញាតឱ្យអាជីវករ/ពាណិជ្ជករអាចនាំចូលទំនិញថៃមកកម្ពុជាបាន លើកលែងតែបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយកងទ័ពថៃ ៕