Home Blog Page 374

កងទ័ពថៃភ្នាត់ស្នៀតបា.ញ់គ្រា.ប់ផ្លោងធ្លាក់ចូលទឹកដីឡាវ បែរជាទម្លាក់កំហុសមកលើកងទ័ពកម្ពុជា

0

ប្រទេសឡាវ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសឡាវបានចេញសេចក្តីថ្លែងការណ៍ថា មានគ្រា.ប់ផ្លោងចំនួន១០គ្រាប់ធ្លាក់មកក្នុងទឹកដីឡាវ នៅបរិវេណក្បែរតំបន់ប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ ។ គ្រា.ប់ផ្លោងបានធ្លាក់ចូលក្នុងមូលដ្ឋានទ័ពឡាវ ចំនួន១គ្រាប់, ១គ្រាប់ទៀតធ្លាក់លើលំនៅឋានពលរដ្ឋឡាវ១ខ្នង ខណៈគ្រា.ប់ផ្លោងផ្សេងទៀតធ្លាក់នៅទីធ្លា ។

ភ្នាក់ងារពាក់ព័ន្ធនៅប្រទេសឡាវបានត្រួតពិនិត្យទីតាំងផ្សេងៗដែលគ្រាប់ផ្លោងធ្លាក់ចូលទឹកដីឡាវដើម្បីវាយតម្លៃការខូចខាត ហើយឡាវសន្និដ្ឋានថា កងទ័ពថៃជាអ្នកបា.ញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ធ្លាក់ចូលទឹកដីរបស់ខ្លួន ។ ប៉ុន្តែឡាវនឹងស្វែងរកភស្តុតាងឱ្យបានច្បាស់លាស់បន្ថែមទៀតថា តើគ្រាប់ផ្លោងទាំងអស់បាញ់ចេញពីទីកន្លែងណា ។

ចំណែកកងទ័ពថៃដែលបានប្រើប្រាស់កាំភ្លើងធំបា.ញ់គ្រាប់ផ្លោងធ្លាក់ចូលក្នុងទឹកដីឡាវ បែរជាទម្លាក់កំហុសមកលើកងទ័ពកម្ពុជា ។ កងទ័ពថៃនិយាយបំភ្លៃការពិតថា វាពុំមែនជាគ្រាប់ផ្លោងថៃទេ ពីព្រោះកងទ័ពថៃអាចគ្រប់គ្រងការប្រើប្រាស់អាវុធ ខណៈហ្វេសប៊ុកផេករបស់កងទ័ពថៃភូមិភាគ២ អះអាងថា វាជាគ្រាប់ផ្លោងរបស់កងទ័ពកម្ពុជា ។

ការចោទប្រកាន់ និងទម្លាក់កំហុសមកលើកងទ័ពកម្ពុជា ដោយសារកងទ័ពថៃចង់ឱ្យឡាវ និងពិភពលោកយល់ខុសមកលើកម្ពុជា ។ កងទ័ពថៃបានប្រើប្រាស់កាំភ្លើងធំបាញ់គ្រាប់ផ្លោងធ្លាក់លើលំនៅឋាន និងខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋឡាវ ហើយថែមទាំងបង្ហាញការសោកស្តាយចំពោះហេតុការណ៍ដែលកើតឡើង ។

កងទ័ពថៃនិយាយបំភ្លៃការពិតថា តាមការត្រួតពិនិត្យជាមួយឡាវ វាពុំមែនជាគ្រាប់ផ្លោងរបស់កងទ័ពថៃទេ វាជារបស់កម្ពុជា ពីព្រោះភាគីថៃប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងការប្រើប្រាស់អាវុធកុំឱ្យប៉ះពាល់តំបន់ស៊ីវិល ។

អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី និយាយថា គ្រាប់ផ្លោងទាំងនេះពុំមែនជារបស់ថៃ លោកជឿជាក់លើកងទ័ពថៃអាចគ្រប់គ្រងការប្រើប្រាស់អាវុធល្អិតល្អន់ ដោយលោកបាននិយាយទម្លាក់កំហុសមកលើកងទ័ពកម្ពុជាថា ជាអ្នកបាញ់គ្រាប់ផ្លោងធ្លាក់ចូលដីឡាវ ។ ការអះអាងរបស់ថៃ គឺថៃមានគោលបំណងឱ្យឡាវ និងពិភពលោកទម្លាក់កំហុសលើកម្ពុជា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ដោយសារកងទ័ពមីយ៉ាន់ម៉ាត្រៀមផ្ទុះសង្គ្រាមជាមួយថៃ ទើបធ្វើឱ្យកងទ័ពថៃភ័យពេកក៏បាញ់កាំភ្លើងធំខុសបច្ចេកទេសធ្លាក់គ្រាប់ផ្លោងចូលទឹកដីឡាវ ។ បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា ឡាវកំពុងត្រៀមកងទ័ពវាយបកមកលើថៃវិញ ដូច្នេះ ធ្វើឱ្យថៃត្រូវប្រឈមមុខនឹងការប៉ះទង្គិចជាមួយប្រទេសជិតខាងទាំងអស់ ដូចជា ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ៕

ស៊ីន យូប៊ីន ចេញមកបញ្ជាក់ពីមូលហេតុក្រោយស្ងាត់មិនឃើញមានសកម្មភាពនៅលើបណ្តាញសង្គមហ្វេកប៊ុក

0

ស្របពេលស្ថានការតានតឹងមានសង្គ្រាមនៅតាមបន្ទាត់ព្រំដែនរវាងខ្មែរនិងថៃ អ្នកសិល្បៈ និងអ្នកមានឥទ្ធិពលជាច្រើនរូបបានចេញមកបង្ហាញការគាំទ្រនិងបួងសួងដល់វត្ថុស័ក្តិសម បុព្វបុរសខ្មែរថែរក្សាកងទ័ពជួរមុខឱ្យមានសុវត្ថិភាព។ ទោះយ៉ាងណា អ្នកមួយចំនួនបានបញ្ចេញមតិរិះគន់ទៅកាន់អ្នកសិល្បៈល្បីៗដែលស្ងាត់មិនបង្ហាញសកម្មភាពអ្វីហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuHDGwCne3rqYxhVBeXtgv_xh6JbP7MXG0lfBH6hGRrm04703Hbxre2wy-0P2km4OocD1gwWhK_GmM0YzQ2ui-pTVZUUxe3FhfwNoVRC4iEYo3lfiFuIFJd9grI4VMV0ZE8BtKMxO54FIi_FJhrZD06VQypas4sMGr6JwtP9sA8UCMQz2f2dAdv_UdQ0hs/s1856/image_2025-07-25_16-21-10%20(2).png
យ៉ាងណាមិញ នៅថ្ងៃទី២៥ កក្កដា នេះតារាសម្តែងជួរមុខ ស៊ីន យូប៊ីន បានប្រើប្រាស់គណនីហ្វេកប៊ុកប្អូនស្រីរបស់ខ្លួនបញ្ជាក់ទៅកាន់មហាជនដើម្បីឱ្យដឹងពីមូលហេតុដែលនាងស្ងាត់ពីបណ្តាញសង្គមហ្វេកប៊ុកដោយបញ្ជាក់ផេកផ្លូវការរបស់នាងត្រូវបាន Lock ពីក្រុមហ៊ុនហ្វេកប៊ុកយ៉ាងណានាងបានប្រើប្រាស់បណ្តាញសង្គមផ្សេងជាពិសេស Story IG របស់នាងមានអ្នកមើលច្រើនជាងគេក្នុងចំណោមបណ្តាញសង្គមរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQRkhckM-EfM2O_2_LDeFP-q7QoBgJC4InbGvEaorkU_rE2FISQPvp-E1FXdGBonF1VJm17PYh273HfXzUXQFBjPGlw4YE4lQjU1gcmbxub20Y4swv4A_OfAsf01PAoOqKdTSa4nieJIDdT1UwjGjLAGImnBo_XwbynMAFutLeXHu5LNYxbVH_FOGC5vGG/s960/image_2025-07-25_16-21-10.png
ស៊ីន យូប៊ីន បានបង្ហោះនៅក្នុងគណនីរបស់ ជេននី ថា «ជូនចំពោះបងប្អូនជនរួមជាតិក្នុងបណ្តាញសង្គមFacebookទាំងអស់ នាងខ្ញុំ shinyubin សូមប្រើប្រាស់ platform របស់ jannie shin ដើម្បីជូនដំណឹងអោយបងប្អូនបានជ្រាបថា page Facebook ផ្លូវការ shin yubin សីនយូប៊ិន និង account shin yubin របស់នាងខ្ញុំត្រូវបានក្រុមហ៊ុន Facebook lock តាំងពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ ដោយនាងខ្ញុំនិងក្រុមការងារមិនទាន់អាចទាញយកមកវិញបាននោះទេ ដែលជាហេតុនាងខ្ញុំបានអសកម្មក្នុងបណ្តាញសង្គម Facebook មករយៈពេល១ខែកន្លះហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQOBS1gIFQe5nHBMD6kECNK4yueosXH8nzTCA-llUo-Z1lHXZ3b0YNI2RdbhGdM3v6rKyXRT5ujigIIRxwqhUOewXOyGkBDu9EjqMDfawq140KnN7207yURpQDUdMBicKOxvs4k17b-J4AxphyKS2P7ILpmPRlgDJkv7SHgy3V4aQmuk_zSbGSocriwbPS/s2048/image_2025-07-25_16-21-12.png
ពាក់ព័ន្ធនឹងបញ្ហាការឈ្លានពានមកលើកម្ពុជាដែលកើតឡើងនាងខ្ញុំបានឮពីមិត្តភក្តីបន្តថាមានបងប្អូនជាច្រើនក្នុងfacebook រង់ចាំអោយនាងខ្ញុំប្រើប្រាស់ platform របស់នាងខ្ញុំក្នុងការបញ្ចេញមតិយោបល់ នាងខ្ញុំសូមអភ័យទោសដោយនាងខ្ញុំមិនអាចធ្វើការផុសបានដោយមូលហេតុដូចរៀបរាប់ខាងលើ ប៉ុន្តែ នៅ លើ platform ផ្សេងៗដូចជា Instagram និង tiktok របស់នាងខ្ញុំបានធ្វើការផុសរួចរាល់ក្នុងនាមជាប្រជាជនខ្មែរមួយរូបដែលមិនមានជាប់ឈាមថៃសូម្បីបន្តិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6WpSAgrB11CGrt7z7Fi8_ytlBkuSYvQNONaBhHy5bF3r5TotDfrpd5XEkELPkLQWiN-8QC0RqDPr42dPfyPL1emkhySGF8vHxf5mWnHsZoLqUh-qzMnj_tpfmpNUXgrnPp_sUPUwYKPDjChGMviMr4oE5Yd0-yGq42eGaS4GNG3VBCQm34Y8ZxtHyWKgl/s756/image_2025-07-25_15-56-52.png
នាងខ្ញុំនឹងបន្តធ្វើការpost នៅលើ platform ទាំង2 ផ្អែកលើស្ថានភាពដែលមានការ update និងមានប្រភពច្បាស់លាស់ជូនបងប្អូននិងអន្តរជាតិបានឃើញ ។ ហើយសូមបញ្ជាក់ថា ការpost នៅក្នុងIG story ច្រើនព្រោះទីនេះជាកន្លែងដែលមានអ្នកview ច្រើនជាងគេ ក្នុងចំណោមsocial media post របស់នាងខ្ញុំហើយអាចអោយនាងខ្ញុំធ្វើការ post update បានលឿនតាមស្ថានការ ។ ដោយឡែកការផុសនៅក្នុងaccount នាងខ្ញុំត្រូវការទិន្នន័យយបន្ថែមនិងសំណេរច្បាស់លាស់និងមានប្រយោជន៍មុននឹងធ្វើការផុសជាហេតុនាំអោយមានការយឺតយ៉ាវបន្តិច ព្រោះនាងខ្ញុំយល់ថាយើងមិនអាចនិយាយអ្វីក៏បានអោយអន្តរជាតិបាត់បង់ជំនឿលើយើងទេ ក្នុងកាលៈទេសៈនេះ ហេតុនេះហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយខ្សែVideoមួយដែលនាងខ្ញុំរៀបចំនឹងpost ឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaFk3w9IPM9EuguhHTmLfmdPQKaEUcIUil4y3VdSgyPsnXmpu8508rRc3V3hNHIw6utt5ynwLPI_pTPiTKPdeyi184dyCh9zSx53fuDf3cGnUt-YfIMaiXoAi79TfVT6W5OcvHaZs5RuEHr268yZfbv5ZR1-q7aout41RXvQ7d3YAp9XAvEIHV4WJwCmRc/s838/image_2025-07-25_16-13-22.png

ជាចុងក្រោយនាងខ្ញុំសូមថ្វាយកុសលផលបុណ្យដែលនាងខ្ញុំបានសាងមកនិងបានបួសមកទៅដល់បារមីវត្ថុសាកសិទ្ធនិងដួងព្រលឹងបុព្វបុរសខ្មែរគ្រប់ព្រះអង្គដើម្បីប្តូរមកវិញនូវសុវត្ថិភាពរបស់កងទព័ខ្មែរគ្រប់រូបនិងដែនដីខ្មែរដែលកំពុងរងការឈ្លានពាននាពេលនេះ ។ សូមគោរពអរគុណ ពីនាងខ្ញុំ shin yubin »។
ក្រឡេកនៅកាន់បណ្តាញសង្គម IG វិញគេបានឃើញ ស៊ីន យូប៊ីន ពិតជាបានបង្ហោះអំពីបញ្ហាសង្គ្រាមខ្មែរនិងថៃពិតមែន មិនត្រឹមតែប៉ុណ្ណោះនាងក៏បានទៅចូលរួមបរិច្ចាគឈាមផងដែរ៕

 

 

ទោះកំពុងនៅក្រៅប្រទេសតែ ជី ដេវីត តាមដានស្ថានការណ៍ជាប់ និយាយផាំងៗលះល្អមិនខ្លាចបាត់ផេក

0

ទន្ទឹមនឹងស្ថានការតានតឹងមានសង្គ្រាមនៅតាមព្រំដែនចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា មក ប្រជាពលរដ្ឋបានបង្ហាញការយកចិត្តទុកដាក់តាមដានស្ថានការជាប់ទោះបីជាមិនបានឈរនៅសមរភូមិមុខក្តី។ ងាកមកកាន់តារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស វិញទោះបីជាពេលនេះអ្នកទាំងពីរពុំស្ថិតនៅប្រទេសកំណើតជាប់បំពេញការងារនៅក្រៅប្រទេសក្តីប៉ុន្តែតាមដានជាប់ជានិច្ច ជាពិសេសគឺបានប្រើប្រាស់សំឡេងរបស់ខ្លួនដើម្បីបង្ហាញថាប្រទេសថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRIbCn40osECJLMRG_ySMFjg-pZBgmgKMaF5E0dbF7HD-gLzMkK7rBcUN194FPe3_84nMeCwCW_AMfOHbQcy7bGkhVD7qI_2vQYxtkvuOVSS-8GZDmL5XD4MDxw83oW28DEg3M2LmPLg26EYjO2EtVkCe3ArS6GVEgDWe9cKgEC6V090u9Rn6K6CwBN5cO/s2048/image_2025-07-25_15-33-45.png

នៅយប់ថ្ងៃទី២៤ កក្កដា ជី ដេវីត បានបង្ហោះរូបភាពនិងអមមកជាមួយពាក្យពេចន៍ថា «ថ្ងៃនេះខ្ញុំសោកស្តាយមិនបាននៅក្នុងប្រទេសជាមួយបងប្អូនដោយខ្ញុំនិងភរិយាបានមកបំពេញភារកិច្ចកាងារនៅក្រៅប្រទេសហើយក៏ទើបនឹងបានបញ្ចប់ការថតមុននេះបន្តិចប៉ុន្តែទោះជាយ៉ាងណាក៏ Account Facebook និង ទូរស័ព្ទមិនបានឃ្លាតពីដៃទេទំនេរជេរចោរជាធម្មតា។ ខ្ញុំនិងភរិយាសម្រាប់ជាតិមាតុភូមិ និង វប្បធម៌ពួកយើងនឹងតស៊ូជាមួយបងប្អូនរួមឈាមខ្មែរ សម្លេងមួយនឹងបែកចេញជាមួយលានចាប់ផ្តើមពីយើងទាំងអស់គ្នា តស៊ូជាមួយគ្នាដល់ទីបញ្ចប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy0gMK2JGGnK3sxhYmWqlJ73azl7AyVfYSk5X_dIwS-oKXU_N_9JleTUPxfrNthAwzoKNkUBSod0CM2Xtmaimhe0S7JkTtV9HRNw5-UxCZFx7JK4KcRQJVyymIuawAgd28dZdzr87UdHaTu1_EeUmmfdwyqDAKHkpBTNRIL2H0ndv36FF_lrz8QG20uEQG/s2048/image_2025-07-25_15-33-43.png

នៅថ្ងៃទី២៥ កក្កដា នេះ ជី ដេវីត ក៏បានបង្ហោះសំណេរមួយទៀតថា «ខ្លាចស្អីពួកអាអស់ហ្នឹង? បងប្អូនកងទ័ពបូជាឈាមបូជាសាច់ជាមួយនឹងគ្រាប់ជាមួយរំសេវជាមួយសត្រូវ ដាក់ជីវិតធ្វើដើមទុនដើម្បីទឹកដីដើម្បីសន្តិភាពបែកពីគ្រួសារមិនស្តាយសូម្បីជីវិតហើយយើងស្អីមកស្តាយ Page ? ស្តាយហ្វេនចោរ ខ្លាចវាBanឈប់ឱ្យទៅជិះទូកហិតទឹកលូវាមែន ? ខ្ញុំរាប់អានមិត្តច្រើនជាតិសាសន៍តែអាណាប៉ះខ្មែរដោយប្រដាប់អាវុធ ប៉ះពាល់អាយុជីវិតកងទ័ពនិងប្រជាជនខ្មែរ អញទះហ្អែងអោយបែកមាត់ មកReport មកអាសត្វ ។ រឿងទឹកដី រឿងសង្គ្រាមការពារដែនដី កុំភ្លើខុសរបៀបប្រយ័ត្នអនាគតកូនសួរ អត់ស្អីនិយាយប្រាប់កូន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp_Fcpd-uOWs2_kcvnxwM__tSq8KuU6yb9mTYLFqcKw4QztXkrmb919HQ5tlJ6BsPhZ7vf9JrTIH8R87FWnaBiYMxgmSpf9K1riI_QBpw8CzN7vDDCLV5bO-4UOQ8KwqAhZ1tv5NzBADdwFQnI5fr4wKKRfwUnAdp59vFWrzrQlzHyxBR7HT24DlIcTRs9/s2048/image_2025-07-25_15-33-48%20(2).png
ជុំវិញកងកម្លាំងប្រដាប់អាវុធរបស់ថៃប្រើប្រាស់កាំភ្លើងធំ និងការទម្លាក់គ្រាប់បែក ពីលើអាកាសបានធ្វើឱ្យប៉ះពាល់និងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ តារាចម្រៀង ជី ដេវីត គឺបានប្រើសំឡេងរបស់ខ្លួនអំពាវនាវឱ្យអង្គការយូណីស្កូ ជួយអន្តរាគមន៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKe_KR4v2tD6hJIZytWQsxPQvhfahOXarBkHioacBOwi9c927-VNaFCGVva6cyCVtT-bI1uPonHxTN2K3K84fJacqBx4RO1r0VVkoA83Uscnll_QueqTHOLdJoh5_duFj_qxvH_4cDySAFbTR6dUOnjnkQomsmYxY_RAIzvzWW84UeB0GIAS8gkBKVjtZw/s785/image_2025-07-25_15-33-48.png

មិនត្រឹមតែបង្ហោះនៅលើផេកដែលមានអ្នកតាមដានជាង៣លាននាក់ប៉ុណ្ណោះទេ ងាកទៅកាន់បណ្តាញសង្គមផ្ទាល់ខ្លួនវិញ ជី ដេវីត បានបង្ហោះនិងចែករំលែកបន្តជាច្រើនព្រមទាំងសរសើរយុទ្ធិសាស្រ្តសង្គ្រាមរបស់សម្តេច។ ជី ដេវីត បានបង្ហោះថា «យុទ្ធសាស្រ្តពិជ័យសង្គ្រាមរបស់សម្តេចនៅតែបង្កើតបាននូវរឿងមិនគួរឱ្យជឿ ប្រាំពីរប្រាំបីច្រកសត្រូវវាយសង្រ្គប់ក្នុងពេលតែមួយមិនត្រឹមតែគ្រប់គ្រងស្ថានការបានទេ,ថែមទាំងដេញខ្មាំងរត់បាស់ជើងបានទៀត ពិតជាឆ្នាំងចាស់បាយឆ្ងាញ់ពិតមែន អស្ចារ្យមែន»៕

 

 

និស្សិតថៃថតវីដេអូនិយាយបំភ្លៃការពិតដល់ពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពឈ្លានពានថៃបានបា.ញ់ប្រ.ហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងការពារអធិបតេយ្យ និងបូរណភាពទឹកដី ហើយកងទ័ពកម្ពុជាក៏ប្រើប្រាស់សិទ្ធិការពារខ្លួនជាមួយសត្រូវ ។ កងទ័ពថៃប្រើប្រាស់អាវុធគ្រប់ប្រភេទវាយសម្រុកលើកម្ពុជា ចាប់ពីអាវុធធុនស្រាល អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម កាំភ្លើងធំ និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើវត្តអារ៉ាម មណ្ឌលសុខភាព ទីប្រជុំជន សាលារៀនកម្ពុជា រួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ប៉ុន្តែរដ្ឋាភិបាល កងទ័ព និងពលរដ្ឋថៃបែរជាចោទប្រកាន់ថា កងទ័ពកម្ពុជាចាប់ផ្តើមបង្កសង្គ្រាមមុនជាមួយថៃ ខណៈសារព័ត៌មាននានារបស់ថៃព្យាយាមផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោកថា កម្ពុជាបាញ់ប្រហារមកលើថៃមុននៅតំបន់ព្រំដែន ។ ប៉ុន្តែភាគីដែលចាប់ផ្តើមសង្គ្រាមមុន គឺកងទ័ពថៃខ្លួនឯង ដោយសារពួកគេចង់គំរាមឱ្យកងទ័ពកម្ពុជាដកថយពីទឹកដី ប្រាសាទបុរាណកម្ពុជា និងឱ្យកម្ពុជាដកពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រសិនបើចង់ឱ្យថៃទម្លាក់អាវុធ ។

ស្របពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឡើងកំដៅខ្លាំង ពលរដ្ឋ និងនិស្សិតថៃបានរួមគ្នាថតវីដេអូនិយាយជាភាសាអង់គ្លេសប្រាប់ពិភពលោកឱ្យថ្កោលទោសកម្ពុជាជាអ្នកចាប់ផ្តើមវាយប្រហារថៃមុន ។ និស្សិតថៃម្នាក់និយាយជាភាសាអង់គ្លេសប្រាប់ពិភពលោកថា កម្ពុជាវាយប្រហារថៃ និងអមនុស្សធម៌ ហើយនិស្សិតរូបនេះទាមទារឱ្យពិភពលោកផ្តល់យុត្តិធម៌ឱ្យថៃ និងចោទប្រកាន់ថា កងទ័ពកម្ពុជាវាយប្រហារលើតំបន់ស៊ីវិល ។

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកកាសែតកងទ័ពថៃបានបង្ហោះវីដេអូក្នុងហ្វេសប៊ុកឈ្មោះ «Wassana Nanuam» ដែលជាវីដេអូរបស់និស្សិតថៃម្នាក់និយាយភាសាអង់គ្លេសប្រាប់ទៅពិភពលោកឱ្យថ្កោលទោសកម្ពុជាក្នុងការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ ។

និស្សិតថៃរូបនេះនិយាយថា Thailand will not Forget. Thai Youth’s Voice គឺកូនសិស្ស និងនិស្សិតថៃជួយគ្នាធ្វើសង្គ្រាមក្នុងបណ្តាញសង្គមដើម្បីឱ្យពិភពលោក និងអង្គការសហប្រជាជាតិ (UN) បានដឹងពីការបាញ់គ្នារវាងកងទ័ពកម្ពុជា-ថៃ ។ និស្សិតថៃបានទម្លាក់កំហុសមកលើកងទ័ពកម្ពុជាថា ប្រព្រឹត្តទង្វើលើកុមារ និងនិស្សិត ហើយនិស្សិតថៃពុំបាននិយាយពីថៃឈ្លានពានកម្ពុជាប្រាប់ឱ្យពិភពលោកដឹងទេ ។

និស្សិតថៃរូបនេះប្រាប់ពិភពលោកថា ភាគីកម្ពុជាចាប់ផ្តើមធ្វើសង្គ្រាមមុនកាលពីថ្ងៃទី២៤ ខែកក្កដា ដោយចោទប្រកាន់ថា កងទ័ពកម្ពុជាចាប់ផ្តើមប្រើប្រាស់អាវុធធុនធ្ងន់បាញ់មកលើតំបន់ស៊ីវិល ពុំមែនជាទីតាំងកងទ័ព បណ្តាលឱ្យពលរដ្ឋថៃពុំពាក់ព័ន្ធនឹងសង្គ្រាមស្លាប់ ។ ប៉ុន្តែនិស្សិតថៃរូបនេះពុំបានប្រាប់ពិភពលោកឱ្យដឹងពីពលរដ្ឋ និងកងទ័ពកម្ពុជាស្លាប់ដោយសារថៃឈ្លានពានឡើយ ។

ក្រៅពីនេះ និស្សិតថៃថែមទាំងប្រាប់ឱ្យពិភពលោកថ្កោលទោស និងចោទកម្ពុជាល្មើសច្បាប់-សន្ធិសញ្ញាយ៉ាងធ្ងន់ធ្ងរ ។ ចុងក្រោយ និស្សិតថៃក៏អរគុណកងទ័ពរបស់ខ្លួនដែលបានរំលោភឈ្លានពានទឹកដីកម្ពុជា ហើយសន្យាថា នឹងពុំនៅស្ងៀមស្ងាត់ឡើយ ខ្លួននឹងតវ៉ាទៅពិភពលោកក្នុងបណ្តាញសង្គម ។

ពេលនេះ សូមនិស្សិតកម្ពុជាដែលចេះនិយាយភាសាបរទេសជួយគ្នានិយាយក្នុងបណ្តាញសង្គមប្រាប់ពិភពលោកពីការឈ្លានពានរបស់ថៃ ដើម្បីឱ្យពិភពលោកដឹងការពិត មិនថានិយាយជាភាសាអង់គ្លេស បារាំង ចិន កូរ៉េខាងត្បូង និងជប៉ុន ។ កងទ័ពកម្ពុជាប្រយុទ្ធនៅសមរភូមិមុខការពារទឹកដី និងពលីជីវិតដើម្បីជាតិ ដូច្នេះ ពលរដ្ឋ និងនិស្សិតខ្មែរដែលចេះភាសាបរទេស សូមនិយាយភាសាបរទេសប្រាប់ពិភពលោក ពីព្រោះពេលនេះ ជាពេលដែលយើងនៅសមរភូមិក្រោយត្រូវសាមគ្គីគ្នាទាមទារភាពយុត្តិធម៌សម្រាប់ជាតិ ៕

ព្រះមហាក្សត្រថៃប្រកាសឱ្យកងទ័ពប្រើប្រាស់ច្បាប់អាជ្ញាសឹកលើខេត្តចាន់បុរី និងត្រាត ជាប់ដែនសមុទ្រកម្ពុជា

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ព្រះមហាក្សត្រថៃប្រកាសឱ្យកងទ័ពប្រើប្រាស់ច្បាប់អាជ្ញាសឹកលើខេត្តចាន់បុរី និងត្រាត ជាប់ដែនសមុទ្រកម្ពុជា ដើម្បីផ្តល់អំណាចឱ្យកងទ័ពថៃបញ្ជាទ័ពក្នុងកម្រិតថ្នាក់ជាតិ ។ សេចក្តីប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកនេះ ចុះហត្ថលេខាជាផ្លូវការដោយលោកឧត្តមនាវី អភិឆាត សាប់ប្រាសឺត មេបញ្ជាការការពារព្រំដែនខេត្តចាន់បុរី និងត្រាត និងចូលជាធរមានចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២៥ ខែកក្កដា បញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងត្រាត បានចេញសេចក្តីប្រកាសពីការប្រើប្រាស់ច្បាប់អាជ្ញាសឹកក្នុងតំបន់មួយចំនួនរបស់ខេត្តទាំង២ ស្របតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាកំណែទម្រង់ប្រជាធិបតេយ្យក្រោមរបបប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រថៃជាប្រមុខ ចុះតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ។

ការប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកនេះ កងទ័ពថៃចោទប្រកាន់ថា ដោយសារកម្ពុជាប្រើប្រាស់កម្លាំង និងអាវុធឈ្លានពានចូលទឹកដីរបស់ខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ហេតុនេះ វាជាការចាំបាច់ និងពុំអាចចៀសវាងបានដែលថៃត្រូវតែប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច រហូតដល់ពលរដ្ឋថៃគ្រប់រូបរួមគ្នាការពារប្រទេសពីការគំរាមកំហែងនៅក្រៅប្រទេស ។

កងទ័ពថៃបានបញ្ជាក់ពីការប្រើប្រាស់ច្បាប់អាជ្ញាសឹកដើម្បីរក្សាអធិបតេយ្យ និងបូរណភាពទឹកដី រហូតដល់ការពារអាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋ ។ ថៃអាចចាំបាច់ប្រកាសអនុវត្តច្បាប់អាជ្ញាសឹកក្នុងតំបន់មួយចំនួនបន្ថែមទៀត ស្របតាមច្បាប់ចែងក្នុងមាត្រា១៧៦ នៃរដ្ឋធម្មនុញ្ញ រួមទាំងមាត្រា៤ នៃច្បាប់អាជ្ញាសឹក ឆ្នាំ១៩១៤ ។

ការប្រើប្រាស់ច្បាប់អាជ្ញាសឹកកំណត់ឱ្យប្រើប្រាស់ក្នុងតំបន់ដូចខាងក្រោមនេះ ៖

១-ខេត្តចាន់បុរី រួមមាន ៖ ស្រុកមឿងចាន់បុរី ស្រុកថាម៉ៃ ស្រុកម៉ាខាម ស្រុកឡែមស៊ីង ស្រុកគេងហាងមែវ ស្រុកណាយ៉ាយអាម និងស្រុកខោឃីតឆាគូ
២-ខេត្តត្រាត រួមមាន ៖ ស្រុកខោសៈមីង ។

សេចក្តីប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹក គឺចុះហត្ថលេខាជាផ្លូវការដោយលោកឧត្តមនាវី អភិឆាត សាប់ប្រាសឺត មេបញ្ជាការការពារព្រំដែនខេត្តចាន់បុរី និងត្រាត និងចូលជាធរមានចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃប្រកាសឱ្យកងទ័ពប្រើប្រាស់ច្បាប់អាជ្ញាសឹកលើខេត្តចាន់បុរី និងត្រាត ជាប់ដែនសមុទ្រកម្ពុជា មានន័យថា តំបន់របស់ខេត្តចាន់បុរី និងត្រាត ត្រូវស្ថិតក្រោមច្បាប់គ្រាអាសន្ន ។ ថៃអះអាងថា ស្ថានការណ៍ព្រំដេនបានឡើងកំដៅខ្លាំង និងអំពាវឱ្យកងទ័ព សមត្ថកិច្ច ក៏ដូចជាពលរដ្ឋរួមគ្នាការពារបូរណភាពទឹកដី ។

ហេតុនេះ សូមកងទ័ពខ្មែរយើងដែលការពារទឹកដីពីសត្រូវឈ្លានពាន សូមប្រុងប្រយ័ត្ននៅគ្រប់សមរភូមិប្រយុទ្ធទាំងអស់ ដោយសារថៃអនុវត្តច្បាប់អាជ្ញាសឹកជាផ្លូវការ ហើយកងទ័ពថៃនឹងបញ្ជាទ័ពក្នុងកម្រិតថ្នាក់ជាតិ ៕

លឿនណាស់! គ្រាន់តែចប់កិច្ចប្រជំភ្លាម អគ្គរាជទូតតំណាងភាគីថៃគេចខ្លួនភ្លែតពីសារព័ត៌មាន

0

ក្រោយកិច្ចប្រជុំបិទទ្វារ របស់ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី២៥ ខែកក្កដាបានបញ្ចប់តំណាងអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយអ្នកសារព័ត៌មាន និងឆ្លើយតបនឹងសំណួរជាសាធារណៈយ៉ាងច្បាស់លាស់ជុំវិញការផ្ទុះសង្គ្រាមនៅព្រំដែន ខណៈតំណាងភាគីថៃឯណោះវិញបានគេចខ្លួនចេញ ដោយមិនឆ្លើយសំណួរអ្វីឡើយជាមួយអ្នកសារព័ត៌មាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAusHum7_DomGF33qJhckgNC1oDBse247uimo-UmMS5sDzm0RmlVYaPulkc8VBblrezHKynlFrvCUIGT3D74SnW_-JUiN0JfzG1SaOLJ6sFG4G8VytXkFGmSTfdvPUvaB5E2ab7H3k22wm-l9qjoXcIdWwrEYvVLRDziyBV7Dq-3lTr4T5qvGiJ2l3m0Lh/s1280/photo_2025-07-26_10-55-24.jpg
យោងតាមប្រសាសន៍របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រោយកិច្ចប្រជុំបិទទ្វារ របស់ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលពិភាក្សា ស្ដីពីស្ថានការណ៍តានតឹង និងការវាយប្រហារ ដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ តំណាងអចិន្ត្រៃយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ អ.ស.ប. បានជួបជាមួយអ្នកសារព័ត៌មាន នៅទីស្នាក់ការអង្គការ សហប្រជាជាតិ និងឆ្លើយតបនឹងសំណួរ ជាសាធារណៈយ៉ាងច្បាស់លាស់ ជុំវិញការផ្ទុះសង្គ្រាម នៅព្រំដែន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX2YrIB_tN3BLu2LVA32zCKIYmc9idjKg-H_VwiOsCLxT_Cx9mwANkBqeGEfrnvcZAXj1x8DjlxBzWBywXmTL8EOnhjKyXPSkLGzCvNiXPsMCmhLLIRPiPq02wmdKo9r2aEDcy-Xq3b1IkNLNPij9o7-8SZd67HXLSwDt7XsmMv9qikIi6TUAvEASSc2gs/s1023/photo_2025-07-26_10-55-23%20(2).jpg

លោកបានបន្ថែមទៀតថា ប៉ុន្តែបើតាមអ្វីដែលជាការគួរឲ្យកត់សម្គាល់ គឺតំណាងអចិន្ត្រៃយ៍ របស់ប្រទេសថៃប្រចាំ អ.ស.ប. បែរជាបានគេចខ្លួនចេញពីកិច្ចប្រជុំបាត់សម្រោល ដោយមិនបានឆ្លើយសំណួរណាមួយទៅកាន់សារព័ត៌មានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXnncKO8oyxcu8eT7IdZ116tg1gaRWy0wRN7ck24f5P8BwZZnE_mb21-65j5lDf0y8WZBWR87Wez-8rpscV-nl1wBirGG1gC8PURi1Y1uEolMWQt2ZpnXzQGtfQ3lSoII-AU63ZMrWqFqj4trVsAiAan0wqav03nC5qJeqXWo88bJ8LAl1ULswvRNUgShc/s1024/photo_2025-07-26_10-55-23.jpg

គួរបញ្ជាក់ថា សម្រាប់លទ្ធផលក្រោយបញ្ចប់ការប្រជុំនេះ គឺក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិបានដាក់ចេញនូវ៣ ចំណុចសម្រាប់ភាគីទាំងពីររួមមាន៖ ១. អំពាវនាវឲ្យកម្ពុជា និង ថៃ ប្រកាន់យកការអត់ធ្មត់ជាអតិបរមា។ ២. បញ្ឈប់ហិង្សាប្រដាប់អាវុ.ធ។ ៣. ដោះស្រាយជម្លោះដោយសន្តិវិធី។ ប៉ុន្តែចំពោះការអនុវត្តជាក់ស្ដែង គឺមានតែរង់ចាំមើលបន្តទៀត ព្រោះភាគីថៃបានទាមទារឲ្យកម្ពុជាបញ្ឈប់ការវា.យប្រហារមុន និងស្វែងរកដំណោះស្រាយដោយការចរចាទ្វេភាគី មិនទទួលយកការសម្របសម្រួលបញ្ចប់ជម្លោះដោយភាគីទី៣ជាដាច់ខាត៕

យុទ្ធសាស្ត្រ “ចក្រាផុង ភូវ៉ាណាត”៖ ផែនការយោធាថៃ ដែលថៃធ្លាប់អួតថាបានយកឈ្នះលើកម្ពុជា

0

យុទ្ធសាស្រ្តមួយដែលមានឈ្មោះថា “ចក្រាផុង ភវ៉ាណាត” (Chakrabongse Bhuvanath) កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអគ្គមេបញ្ជាការថៃបានបញ្ជាឲ្យកងទ័ពភូមិភាគទី១ និងទី២ រួមជាមួយនឹងអង្គភាពផ្សេងទៀត ដើម្បីរៀបចំសម្រាប់ការអនុវត្តភ្លាមៗនៅពេលកងទ័ពថៃបើកការវាយប្រ.ហារមុនមកលើកងទ័ពកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា។
ហេតុការណ៍នេះកើតឡើងបន្ទាប់ពីថៃបានចោទប្រកាន់កម្ពុជា ថាបានលូចបង្កប់គ្រាប់បែកធ្វើឲ្យទាហានថៃរងរបួសធ្ងន់ស្រាលជាច្រើនអ្នក ដល់ទៅពីរលើក ដែលតំបន់នោះស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbYJQh-jYu1pWChEcbsuknZleOz6959vytde_h8qrWUhHzDW6TfcA2aQTp7jRKxTuMERR_UJ1lXFBa1EwZPfYyJ7tUM1LRcLBFsoc2Hl-smTVeZcz3Pv2AFHplWHI2YmIHEzXPYg55yEhLeTCElVhiLK4i0Br9-cJh5pNsyLvclCZXmeB3_0ntLcrxoIoC/s1280/image_2025-07-26_08-28-14.png

    បន្ទាប់ពីមេបញ្ជាការថៃបញ្ជាឱ្យប្រើប្រាស់ យុទ្ធសាស្ត្រចក្រាផុង ភូវ៉ាណាត ធ្វើឱ្យទាំងភាគីកម្ពុជា និងថៃមានចម្ងល់ជាខ្លាំង ហើយចោទសួរថាតើអ្វីទៅជាយុទ្ធសាស្ត្រ “ចក្រផុង ភូវ៉ាណាត” ដែលថៃអួតក្ដែងៗថា ធ្លាប់បានយកឈ្នះលើកម្ពុជា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuMdHkPsiYt5Kg_uK0JNjHghbTEgIIDwkTH3TAFqOZIFKJw0J99PTB7B51EJA6R0zrYOcAXybK-Loid4gj2qTJrGHnO4zxkqx9-I6PF9aWSYR7d4mQQn9ekWULI1iW8wWAxniod-K5hqft5HlbyRW_7w3UB_Ege647gFEB_GD9bEIf2FsVl-uHDa7TMKIQ/s1920/image_2025-07-26_08-28-12%20(3).png

    បើតាមសារព័ត៌មានថៃ The Nation បានឲ្យដឹងថា យុទ្ធសាស្ត្រចក្រាផុង ភូវ៉ាណាត ដាក់ឈ្មោះតាមព្រះអង្គ Chakrabongse Bhuvanath ដែលជាអ្នកធ្វើទំនើបកម្មយោធាដ៏សំខាន់ ត្រូវបានបង្កើតឡើងដោយអតីតមេទ័ពថៃ អំឡុងឆ្នាំ ២០១១ ដែលជាផែនការយុទ្ធសាស្រ្តដែលកងទ័ពថៃបានរៀបចំឡើងដើម្បីការពារអធិបតេយ្យភាពជាតិ និងសន្តិសុខតំបន់ព្រំដែន នៅពេលមានការគំរាមកំហែងពីប្រទេសជិតខាង ជាពិសេសតំបន់ព្រំដែនកម្ពុជា និងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmVsC3aXqRgsMmFEKvna5iL4Nksawx-mDX4Y5ECV-thwn-X7RlrPVXjbGj0p6V_L-P2Vb3JzQ9ScCrw3GGqGkxMLiOt-XqjpLeQhqFx5QkTpA_E8s8GJcZdqPPO7XSUuKw2OQzrRe9LwjBvUp1rrfVp_uLE5INGOCM0bV52QhwoLgSPe9ZthIsCV38aero/s1200/image_2025-07-26_08-28-15.png

    យុទ្ធសាស្ត្រនេះ ផ្ដោតទៅលើទិសដៅចម្បងចំនួន ៥ រួមមាន៖

    ១.ការរៀបចំមេបញ្ជាការកងទ័ពជើងគោកថៃ ត្រូវបញ្ជាឱ្យអង្គភាពពាក់ព័ន្ធ ជាពិសេសកងទ័ពភូមិភាគទី១ និងកងទ័ពទី២ ត្រៀមលក្ខណៈឱ្យបានពេញលេញ ទាំងកម្លាំងទាហាន និងសម្ភារៈសព្វាវុធត្រៀមសម្រាប់ដាក់ពង្រាយភ្លាមៗ ពេលមានបទបញ្ជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgur3s9Xn0zIQ6BqrcgfUhQrSjhH9KlVYwEk7lskYYsnpcYxjFyVATHIyDK7ORMcKgrTL2RFnYYna4jDgs8xGF_M8WAB3_hrBRFLrJB512PyTWtwMBl3kiKOH-L6mgHTyBd8E4MK4KbPoLptMV65IQ3fR3KbEgoOPXslDixPFahOc7XpFvs02kAsIsfXC9Y/s1280/photo_2025-07-26_08-28-30.jpg

    ២.ការសម្របសម្រួលស៊ើបការណ៍សម្ងាត់ជាផ្នែកមួយនៃការបណ្តុះបណ្តាលការការពារជាតិ អង្គភាពស៊ើបការណ៍សម្ងាត់ នឹងត្រូវបានអនុវត្តដើម្បីប្រមូលទិន្នន័យអំពីស្ថានភាព និងវាយតម្លៃការគំរាមកំហែងដែលអាចកើតមាន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMMloQyC3FCH09pb6RT_lAwmWTBmadSHTV6F6ayBECs5acSFpyE3jF4Fgz-DQJh7owAto8g1icKyHBY1nuER02aAwE0uvMvKOgRTMqPRihs84aV_PSiY-mzCUPThwPPUBFcxWosge12JEoquCE4-6CQNcHG8QnPadCqcAVl0faos-I04rKvN11LNWSbjI2/s1280/photo_2025-07-26_08-28-31%20(2).jpg
    ៣.យន្តការឆ្លើយតបកងទ័ពត្រូវធានាថា ធនធាន និងសមត្ថភាពដែលមានស្រាប់ទាំងអស់ ត្រូវបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីការពារកម្លាំងយោធា និងពលរដ្ឋ ប្រសិនបើមានស្ថានការណ៍ចាំបាច់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsYX_HkP07867WqC7l4mxFDTbBz6P-XMC6hscFhaR7P469uttnrntH4-Y-QezJ79j3YUXGZ3dTYJLUCRw6Mf1ThsFWSKgCX0z06AdRR4h_Qj5mZFjEVut-DMH5KD7HPMqP1rAQfItzMG13lbVCEwWB6G8QIT6bMiIR2yFIWGuBTSAlw2EmGynqGR8nTAvB/s1138/photo_2025-07-26_08-28-31.jpg
    ៤.ប្រតិបត្តិការវាយតម្លៃស្ថានភាព និងការបញ្ជូនកម្លាំងមេបញ្ជាការជាន់ខ្ពស់ រួមទាំងមេបញ្ជាការកងទ័ព អាចធ្វើដំណើរចុះទៅតំបន់ ដើម្បីដឹកនាំការប្រតិបត្តិការ និងត្រួតពិនិត្យស្ថានការណ៍យ៉ាងជិតស្និទ្ធ។ វាជួយឲ្យមានការវាយតម្លៃបានយ៉ាងហ្មត់ចត់ និងសម្រេចចិត្តបានយ៉ាងឆ្លាតវៃ ស្របតាមក្របខណ្ឌប្រតិបត្តិការដែលសមស្រប។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWayfMLJ6YZ0dncPHOHG-lGCGNCyEf4DxhetuilGTcLaCtD-ioofKkgQJRVdZtod_V8hSzC6UXIbYPJVYfVN7VnElbW5iJ8obg-tqD175nF3fhtDe5488anmCEC-eJgAkWCGfeUDpXJkt8aENqrKGhI2R_HDWAxGapGD6zn3wtYxT5LX82dZJnkC3F55Sa/s1280/photo_2025-07-26_08-28-32.jpg
    ៥ ការឆ្លើយតបប្រសិនបើចាំបាច់ថ្វីបើផែនការនេះផ្តោតលើការដោះស្រាយបញ្ហាដោយសន្តិវិធី ក៏ដោយក៏កងទ័ពថៃបានបញ្ជាក់ថា នឹងប្រើធនធានទាំងអស់ដែលមានស្រាប់ ដើម្បីការពារខ្លួន នៅពេលមានតម្រូវឲ្យឆ្លើយតបជាចាំបាច់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0N8KGsxW-fHbXLs6ekwbUYcVL63QRgHahIQNDkOerJ8gFbA-CYn8cDJ3xPqAYYWJB4kcrhlH8v8tGX9LWi9IO1tk6rmNZ6Q3-U6PjA3l9z8z0X8GYsUErZog5sRf28_Td2LF1YUSW2Eiorj8NSbVyfwT_UzXTNYvS1gny-2gXEFWtop4HPjQu5fK6YRm/s1280/photo_2025-07-26_08-28-33.jpg
    គួរបញ្ជាក់ថាកាលពីឆ្នាំ ២០១១ អតីតមេបញ្ជាការថៃបានប្រើយុទ្ធសាស្ត្រនេះមកលើកម្ពូជា អំឡុងពេលមានភាពតានតឹងខ្លាំងនៅតាមព្រំដែនកម្ពុជា ថៃ ជាពិសេសជុំវិញតំបន់ប្រាសាទព្រះវិហារ ដែលបានបណ្ដាលឲ្យមានការប្រើកម្លាំងយោធា បាញ់ប្រហារទៅវិញមក និងមានមនុស្សរងរបួសជាច្រើន។ ទោះជាយ៉ាងណា នៅឆ្នាំ ២០១៣ កម្ពុជាបានឈ្នះដោយស្របច្បាប់ តាមសេចក្ដីសម្រេចរបស់តុលារការអន្តរជាតិ(ICJ) ថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា៕

ថៃទទួលស្គាល់ថាខ្លួនបានប្រើប្រាស់គ្រាប់បែ.កចង្កោម ដោយមិនខ្លាចការថ្កោលទោសពីអន្តរជាតិ

0

សង្ឃឹមថាអន្តរជាតិមើលឃើញពីចរឹកឈ្លានពាន និងថ្កោលទោ.សចំពោះភាពគ្មានមនុស្សធម៌របស់ថៃ ដែលបានប្រើប្រាស់សព្វាវុ.ធធន់ធ្ងន់គ្រប់ប្រភេទ រួមទាំងគ្រាប់បែ.កចង្កោមផងដែរ។ ក្រោយមកកងទ័ពភូមិន្ទថៃបានទទួលស្គាល់ថាខ្លួនបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងជម្លោះប្រដាប់អាវុ.ធជាមួយកម្ពុជាមែន ប៉ុន្តែថៃអះអាងថាអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM)នេះ ថៃមិនបានយល់ស្របជាមួយនោះទេ ដូច្នេះវាគ្មានចំណងផ្លូវច្បាប់អ្វីចំពោះប្រទេសថៃឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYoo7gngQhf1b3ZbIgO14zTUEdTlzFXE0U1VLsP6tLsw96JaVi33O0374_CrS20KOZ-r40Cd_Bav3c0kNEHwCdDE9KzRtITZHm3LsvGFOMpbGoUmhkYzwVkqjEuOSiF06VlJNZ1w6yUeKG7q1Qqt8BLrBwMBhnPmKEyRPs35Jx6xMnt7pNxU_akLyNVaBB/s1280/photo_2025-07-26_09-42-33.jpg

    យោងតាមអ្នកនាំពាក្យកងទ័ព ឧត្តមសេនីយ Winthai Suvaree នៅថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2025 បានបំភ្លឺករណីទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់កម្ពុជាអំពីការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ភាគីថៃ ដោយបញ្ជាក់ថា កងទ័ពភូមិន្ទថៃនឹងពិចារណាការប្រើប្រាស់របស់ខ្លួនជាចាំបាច់ប្រឆាំងនឹងគោលដៅយោធា ដើម្បីបង្កើនសមត្ថភាពកម្ទេចគោលដៅ។ នៅពេលដែលគ្រាប់កាំភ្លើងធំប៉ះចំគោលដៅ គ្រាប់រំសេវដែលមានក្នុងនឹងបំផ្ទុះជាបន្តបន្ទាប់។ គ្រាប់មីនបែបនេះមិនមែនជាគ្រាប់មីនប្រឆាំងមនុស្សទេ ហើយមិនមានផលប៉ះពាល់យូរអង្វែងដល់ជនស៊ីវិលបន្ទាប់ពីការប្រើប្រាស់វាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOXJVoVEi4hQ2UxvmR2ij7PQxUqHhPnDiO3RPPdoqIcUPVU7VP5JJ-PP85xrJthoIq3zY2R6itCrGDT01HrssNJDbkLT99sjPbEyHqaCxlvLu5qjXNTPuJsDgUIHXQLfMunhAcT4GRm1ODwW36ne2IVrbyuTfQgwFUy5hRCvtgC9sSAGdqE-Kliawm3f6k/s1280/photo_2025-07-26_09-42-32%20(2).jpg

    អ្នកនាំពាក្យកងទ័ពរូបនេះបានបន្ថែមថា ទាក់ទងនឹងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ដែលហាមមិនឲ្យប្រើប្រាស់ ផលិត ឬស្តុកទុកអាវុធប្រភេទនេះ វាមិនជាប់កាតព្វកិច្ចជាមួយប្រទេសថៃទេ ព្រោះប្រទេសថៃមិនមែនជាភាគីនៃអនុសញ្ញានោះ ដូចទៅនឹងប្រទេសជាច្រើនទៀត ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសដទៃទៀតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ12mzvrLrF1KNisY2nPbF0gxDCqCojRTTjmB35CnqVUuK2cu4hifwQFcYWur8ynFQBmVfk9vZKWml9cAFa_l1qpx1BTTM8EOSRRBA4T-zAsBZhePWmN8uy_tZ-nmrJVBReQrA8lSZ6-PZfwOdTgnJRdifrROm3ajWQLKH2D3VGVQCQlJrkGeFzpa0HjVd/s1280/photo_2025-07-26_09-42-32%20(3).jpg

    កងទ័ពភូមិន្ទថៃបញ្ជាក់ថា ប្រតិបត្តិការយោធារបស់ខ្លួនប្រកាន់ខ្ជាប់នូវគោលការណ៍ “សមាមាត្រ” ដែលគ្រាប់បែកចង្កោមនឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពបំផ្ទុះគ្រាប់បែកប្រឆាំងនឹងគោលដៅយោធាតែប៉ុណ្ណោះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG1PQWgqlaGZ3wGivGohKSRF31oyvs2A6j_Xbh_DiFGyb6-nYdY6oSGRYMQIUSMk-BvWLVq6epe-KuuFjcEAImdw-SC4rt4gF7yxGEMyfAxMGe349SQLz43RMMxU9Y_RyWx6C4-hf7SoShKBmC8iCskc_V72I_EykbpB1fBJ9SYXTiwmO04rM_OIJL9KXW/s960/photo_2025-07-26_09-42-32.jpg
    គួររម្លឹកថា កាលពីថ្ងៃសុក្រ ទី២៥ កក្កដា ម្សិលមិញ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងនៅចំពោះមុខសន្និសីតសារព័ត៌មានថា កម្ពុជាសូមធ្វើការថ្កោលទោ.សយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពានយ៉ាងសា.ហា.វព្រៃ.ផ្សៃរបស់ថៃ រួមទាំងការប្រើប្រាស់អាវុ.ធធនធ្ងន់ទាំងឡាយ។ មួយវិញទៀត ការប្រើប្រាស់នូវអាវុធបែបនេះ មិនត្រឹមតែឃោឃៅ និងគ្មានមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងឲ្យអន្តរជាតិមើលឃើញថា ថៃគ្មានខ្លាចក្រែងចំពោះច្បាប់មនុស្សធម៌ អន្តរជាតិនោះឡើយ៕

រឿង «Our Generation» បានលទ្ធផលមិនដូចការរំពឹងទុកមិនមែនដោយសារតែ Zhang Linghe និង Zhao Jinmai

0

ប្រព័ន្ធផ្សព្វផ្សាយចិនជឿជាក់ថាការបរាជ័យនៃភាពយន្ត «Our Generation» របស់ Zhang Linghe និង Zhao Jinmai គឺដោយសារតែអ្នកនិពន្ធរឿង និងអ្នកដឹកនាំរឿង។ អាស្រ័យហេតុនេះប្រព័ន្ធផ្សព្វផ្សាយចិនបានរិះគន់អ្នកដឹកនាំរឿង និងអ្នកនិពន្ធរឿង ថាមិនបានគ្រប់គ្រងស្ថានការណ៍ និងខ្លឹមសាររបស់ភាពយន្តឱ្យបានហ្មត់ចត់ ទើបធ្វើឱ្យគម្រោងនេះមិនទទួលបានជោគជ័យដូចការរំពឹងទុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihTx_VmssR2jek7AOxA1BGSkRctkjU1bdf3x6Qeczd0pf0Tcynxi_YjCD5GRk1_KCcAPukira_naNKmAMoNxCwcKW5WqEKdoIhQrQMG-QAZ1em2aMCdQyuAFoFSAP3TcI4DnPeD9o5qVmqw9MVzXAriYfjlwQ1EzhFF7Kuheut66t0KmrzJI0P-1-bdtj-/s2048/image_2025-07-23_11-46-28.png
នេះជាការខ្ជះខ្ជាយការសម្ដែងរបស់ Zhao Jinmai ។ បើតាមអ្នកជំនាញថា Zhao Jinmai ជាតារាសម្ដែងដែលមានទេពកោសល្យ ហើយការសម្ដែងរបស់នាងក៏ល្អគួរសម។
សូម្បីតែរូបភាពរបស់ Zhang Linghe ក៏មិនគួរឱ្យជឿដែរដែលធ្វើឱ្យទស្សនិកជន ចង់ដឹងចង់ឃើញ និងចាប់អារម្មណ៍ក្នុងការទស្សនាភាពយន្តនេះ។ ក្នុងគម្រោងភាពយន្តយុវវ័យមុនៗ Zhang Linghe តែងតែជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ដោយសាររូបរាងដ៏គួរឱ្យទាក់ទាញ និងការសម្ដែងបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvglVM7qTRmjBokbixe8Bxeic9FjpvJmtGB1GGmnISIl12jTbVMvwd5Pb7l9nhhdItUigohcdu-oSkj3LBJgjPxnq4T7dSC3gFK7H8Nm5k8L8OlmDvnnfFchmxzDy8TuGt6J8OI1auCjIhMRJ9QgvPiBhFF6jbkz4MgLQGqhq2el0O6n9ioqsM_C-yCvYt/s1440/Airing_date_July_14thDrama_name_%23%E6%A8%B1%E6%A1%83%E7%90%A5%E7%8F%80_Our_generation_Cast_%23zhanglinghe%20(4).jpg

ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា នាយកគម្រោង «Our Generation» មិនពេញចិត្តនឹងការសរសេររឿង ៤០ ភាគរបស់អ្នកស្រី Zeng Lu ទេ។ បន្ទាប់មកលោកបានរកឃើញ អ្នកសរសេររឿងពីរនាក់ទៀតដើម្បីសរសេរវាឡើងវិញជា ២៤ភាគហើយស្គ្រីបនេះក៏ត្រូវ បានកាត់និងកែសម្រួលជាច្រើនផងដែរដែលជាហេតុផលចម្បងសម្រាប់ការបរាជ័យរបស់ភាពយន្ត។
ការកែសម្រួលភាពយន្តហួសហេតុធ្វើឱ្យដំណើរការកែសម្រួលមានភាពរញ៉េរញ៉ៃ គ្រោងមិនស៊ីសង្វាក់គ្នា ហើយការវិវឌ្ឍផ្នែកអារម្មណ៍ក៏រំជើបរំជួល។ នេះត្រូវបានបង្ហាញយ៉ាងច្បាស់ នៅក្នុងភាគដំបូងនៃគម្រោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD7NbaRdkGElQF8qp_ol9ZpyF4LsTY8nQ1UshTtRh14D_WncwU0CPofdYrYWV1kP05zkR4HIr-57jXwLNzG77in-RcpYLmfs0mzaAsQIR6dUvy-kg9tg6P4B_PQSGVpTBRp49UbKRoSdxN2o4lBCQHa6ZQdvRKEa4rCdjw1kTQMmbpqgPR15uoq2TY4DWS/s2048/image_2025-07-23_11-46-21.png
រឿង«Our Generation» ត្រូវបានកែសម្រួលពីប្រលោមលោកដែលមានឈ្មោះដូចគ្នា ដែលទាក់ទាញការចាប់អារម្មណ៍ព្រោះវាត្រូវបានប្រគល់មកវិញដោយ CCTV8 ទោះបីជាអង្គភាពនេះបានទិញសិទ្ធិអ្នកនិពន្ធពីមុនក៏ដោយ។ភាពយន្តនេះមិនអាចចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិបានទេ។ នេះក៏ជាចំណុចសោកសៅមួយសម្រាប់គម្រោងនេះរបស់តារាសម្តែង Zhang Linghe និង Zhao Jinmai ។ ការងារខាងលើក៏ជាកិច្ចសហការ លើកទី២រវាង Zhang Linghe និង Zhao Jinmai បន្ទាប់ពីរឿងបុរាណ «The Princess Royal »៕

ប្រុស ខួច និង ព្រីន ថាអ្នកបង្ហោះស្អប់តារាមួយចំនួនមិនចេញមុខសុំឱ្យបញ្ជាក់ឈ្មោះចំៗ

0

តារាសម្តែង ប្រុស ខួច រួមទាំងតារាចម្រៀង និងសម្តែង ព្រីន បានបង្ហោះសារនិងវីដេអូរៀងខ្លួនឆ្លើយតបទៅកាន់អ្នកបង្ហោះវាយប្រហារថាតារាមួយចំនួនដែលមិនចេញមុខជុំវិញបញ្ហាសង្គ្រាមកម្ពុជាថៃ ឱ្យបញ្ជាក់ឈ្មោះតារានោះចំៗ កុំវាយប្រហារដៀលគ្នាឯងដើម្បីយក Like យកស៊ែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidd4vAZqm3REj7y4QJUls8se3RLy5SH79bv6Fbuf3aZZxbJmWn8IQiwd0VNG8xZClGE-LPnPDRiiDWk3ULRKhi35IF80MbBlCj6zROiWvo_4V8V-LtE7iyQIUlwQaVlrNUbbW_3sCHkN7pS3rspV4oT_g_DWmyDMK-e8IMJOsSWHlF1BQ3cc_qmS3doWxR/s2048/image_2025-07-25_14-22-14.png

នៅថ្ងៃទី២៥ នេះ តារាសម្តែង ប្រុស ខួច បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ស្ថានភាពពេលនេះគឺយើងគួររួបរួមគ្នា មិនមែនពេលវ៉ៃប្រហារដៀលគ្នាឯងដើម្បីយក Like យក share ដៀលតារាខ្មែរចេះចុះ បើយើងមិនសូវគាំទ្រគ្នាឯងតាំងពីដើមមកហើយបានអីឃើញគ្នាឯង Post យូរៗទៅម៉េចបានជាន់តែគ្នាឯង? ពេលខ្លះគ្នាpost ហើយ Story ហើយតែ page រឺ IG វាអត់ MM ដូចគេបានមើលអត់ឃើញ។ ហេតុអីស្ថានការណ៍នេះហើយមនុស្សមួយចំនួនតូច Post ដៀលតែគ្នាឯង យកមុខ រឺ យកLike share ពេលខ្លះអត់ចង់និយាយ តែអូសមកវាឃើញរហូត។ ជាចុងក្រោយ ខ្ញុំនៅតែព្រួយបារម្ភបងប្អូនជនរួមជាតិដែលរស់នៅតាមជាយដែនគ្រប់តំបន់ មនុស្សចាស់កូនក្មេង សូមជួយជំលៀសពួកគាត់ចេញពីតំបន់គ្រោះថ្នាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic9F91tBNPqD3JLkOG2hEIhY6eSB57rmSdJMjpmqvTnyUBc8tiJ92jji-nW29isepghwR8MEyLBitCCvE0XBnuehXAP1UwpOdJEnKh11yvIx2HQ0UNsbIInFK5iaND83x4-69D2Tsvw1x_X-IsZysBY5bk17vFmRsWKjrySxwBUe2i6gMAG1XbLQvhgO1n/s2048/image_2025-07-25_14-22-14%20(2).png

តួឯកប្រុសរូបនេះបានប្រើហាសថេកថា សុំសំណូមពរដល់បុគ្គលមួយចំនួនកុំបំផុសបំផុលឱ្យស្អប់គ្នាឯងទៀត ស្អប់ពីណា Mention ឱ្យចំៗអរគុណ។

មិនខុសពីតារាសម្តែង ប្រុស ខួច ប៉ុន្មាននោះទេងាកទៅកាន់តារាចម្រៀងនិងសម្តែង ព្រីន វិញក៏បានចេញវីដេអូរយៈពេលជាង២នាទីដោយភ្ជាប់មកជាមួយចំណងជើងថា«ចង់បានពីអ្នកណា? សុំចិត្ត ល្មមឈប់បានហើយ បងៗ វាជាពេលដែលត្រូវ រួបរួម និង ជួយគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheQ6CJAai8sS6FE3OxbjYvizwJDm-jvvkkVpuVZyGCbxcYB3oV83UhA3Btl-qr1SnRgPtIjOhU0hWM05uo7-02OBGm-IKtfc_P9wAhsbhfPxQp1gak9Nvtf1lamvQ6ATAr3B2Utn3lH-zL7aRaHtb3oF_0NCQfJMIcbH1UATJ1XlOVGDaypXpE7vH_jTrV/s960/image_2025-07-25_14-20-35.png

នៅក្នុងវីដេអូនេះ ព្រីន បាននិយាយថាអ្នកមួយចំនួនបាននិយាយថាតារាស្រុកខ្មែរ Influencer BA ល្បីៗ តារារ៉េប បាត់ទៅណាមិនឃើញចេញមកនិយាយ ដោយលោកបានចោទសួរទៅវិញថាចង់បានពីអ្នកណា ចង់ឱ្យអ្នកណាជាអ្នកនិយាយ មុននឹងឈ្លោះគ្នាឯងគួរឆ្លើយសំណួរនេះជាមុនសិន។ ព្រីន ថាលោកបានឃើញសិល្បករ សិល្បការិនី Influencer ជាច្រើនដែលពួកគាត់ធ្វើហេតុអ្វីបានជាដល់ដំណាក់កាលនេះរករឿងគ្នាឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf487cxQPqOpnwdVc6jnUOc3e1oB9JPYnIsrY70xamAUbvP9Qh9Q72LKJ2aKjQsrdX5BOerszIepplP2rqCHwf2LvfMyTGHDqUpdJtQNc72EN6E3kc6pNndBtpDVfGLMlci3Qaisfexp2JgvzVRlfG4rTV-wo11Ee6uEeSPR55zNYX_kEvOucIlDJ41fX1/s1320/image_2025-07-25_14-20-35%20(2).png
តារាប្រុសរូបនេះថា ជារឿយៗលោកឃើញពេលមានបញ្ហាអ្វីតែងតែស្តីបន្ទោសដល់អ្នកសិល្បៈហេតុអ្វីមិនឃើញពីអ្នកសិល្បៈដែលគាត់ជួយ។ ព្រីន ថាបើចង់បានសំឡេងពីអ្នកណាមេនសិន និងផ្ញើសារទៅគាត់ថាយើងចង់បានអ្វី ប្រើហាសថេកអ្វី។ ក្នុងនោះដែរ ព្រីន បានស្នើសុំកុំឱ្យខ្មែរឈ្លោះគ្នាឯងគ្មានបានអ្វីមកវិញនោះទេ៕