ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះបានធ្វើការរិះគ.ន់យ៉ាងចាស់ដៃលើនាងប៊ូម ប៉ាណាដា អ្នកនាំពាក្យក្រសួងការពារជាតិថៃជាថ្មីម្ដងទៀត ក្រោយនាងបាននិយាយនៅចំពោះមុខអ្នកកាសែតថៃថា នៅក្នុងអំឡុងពេលមកប្រជុំGBCនៅកម្ពុជា នាងមិនហ៊ានសូម្បីផឹកទឹកដែលកម្ពុជារៀបចំឲ្យ ព្រោះខ្លាចមានអ្វីមិនប្រក្រតីនៅក្នុងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6GRfDoSRp2r-H3U66-Hhn7LxY5RzGif2vbPm9G2qMz1tTy1-GD8zBufSG_-6VCihO4AvksVvl8TehBSWx22YdrIvAMSIrfOEfKdrVacRuckVdoAT61JijHYWCJ_thTBJ9BVnspqs6us5Ux3XoeJh_q3AiRa6KHd3URIuVOJsnIH9AGGS1nGyjtsBJtDOf/s1280/photo_2025-09-15_14-38-55.jpg
តាមរយៈវីដេអូផ្ដល់ការសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងការចូលរួមក្នុងកិច្ចប្រជុំ GBC នៅខេត្តកោះកុងក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីកន្លងទៅ អ្នកនាំពាក្យក្រសួងការពារជាតិថៃថ្មីថ្មោង នាងប៊ូម ប៉ាណាដា បានលើកឡើងយ៉ាងដូច្នេះថា៖ នាងបានកាន់ដងទឹកសុទ្ធCAMBODIA នៅនឹងដៃ ហើយអ្នកនៅក្បែរខ្លួននាងបានប្រាប់ថា កុំផឹកទឹកនោះអីក្រែងមានអីមិនប្រក្រតីនៅក្នុងនោះ។ ហើយនាងក៏បានធ្វើតាម ដោយមិនផឹក ឬបរិភោគអ្វីដែលខាងកម្ពុជារៀបចំទទួលនោះទេ។

អ្វីដែលកាន់តែធ្វើប្រជាពលរដ្ឋកម្ពុជាស្ដាប់ហើយហួសចិត្តនោះគឺនាងបាននិយាយយ៉ាងអស់សំណើចថា នាងស្រេចទឹកខ្លាំងណាស់ទម្រាំចប់ប្រជុំ ហើយបានទៅដល់ប្រទេសថៃវិញ ព្រោះនាងមិនហ៊ានផឹកទឹកនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhANl2f7o8CawcIXQ-O2n_UwnADvFoUUZ8JOpuQnLPBAuKiQWCN_xknWpP1Wp8k9NtVwn1TLwFo1rxHzSZlKpqmS3a1SZWnweB-rA9EIxBNW8Fa8KcgcpLHHONTLdLGR-F51_Po_ehnVvwggGYcnT8ghjuJOvY2JuoyxXV7ubBKgPEwHxSuKB5QMj-0Mo/s1280/photo_2025-09-15_14-38-54.jpg
ពាក្យសំដី និងឥរិយាបថរបស់អ្នកនាំពាក្យថៃរូបនេះ បានបង្ហាញពីការគិតយ៉ាងអគតិមកលើកម្ពុជា មានចេតនារើសអើងជាតិសាសន៍ ព្រមទាំងជាការមើលងាយផលិតផលកម្ពុជាថាគ្មានគុណភាព មិនដូចផលិតផលថៃដែលមានពលរដ្ឋខ្មែរមួយចំនួននៅតែទុកចិត្តហើយចង់ប្រើប្រាស់នោះទេ។

ទង្វើរបស់នាងប៊ូម ប៉ាណាដា គឺជារឿងដែលប្រជាជនកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ដ្បិតកាលពីកន្លងទៅថ្មីៗនេះ នាងក៏ទើបតែបង្ហាញការមិនគោរពដល់កិច្ចប្រជុំGBC តាមរយៈការចុចទូរស័ព្ទថតវីដេអូ និងប្រកាសស្វែងរកវត្តមានរបស់លោកជំទាវ ម៉ាលី សុជាតា ថាមិនឃើញមកចូលរួម ស្របពេលដែលកិច្ចប្រជុំកំពុងតែដំណើរការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKifpWys2OlDgB1T86BtgWfdf1YgfXb4tVDa0fKGioCLQQ8YknzYilyEQdbJIJUmPyoND6WUlJ75oA9q1hmOCjC3J_5_SzFmHklZyPkjPXgeZBGskJmsAK6W7934zCMI2kDJBpvK-W_YULk6yHyV0sOi9cArjUPxiZvMx_8fBYMSp4tvNCAFB1ETFL3ERC/s1280/photo_2025-09-15_14-38-55%20(2).jpg

អាកប្បកិរិយារបស់នាង គឺប្រៀបបាននឹងការមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង ដោយសម្ដែងចេញនូវឥរិយាបថគ្មានការអប់រំ គ្មានវិជ្ជាជីវៈ និងរៀបឫកពារមិនស័ក្តិសមជាមួយតួនាទីក្នុងនាមជាមន្រ្តីដែលបម្រើការក្នុងជួររដ្ឋាភិបាលទាល់តែសោះ៕