ហានូយ៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានដាក់ស្នើសាលារៀនទូទាំងប្រទេសឲ្យចាប់ផ្តើមបង្រៀនភាសាឡាវ ចាប់ពីឆ្នាំ ២០២៦ តទៅ ដើម្បីជាការបន្តអនុវត្តកម្មវិធីបង្រៀនភាសាបរទេសដែលមានរួចទៅហើយ សម្រាប់ភាសាប្រទេសជិតខាង ដូចជា ភាសាខ្មែរ ថៃ និងឥណ្ឌូនេស៊ី ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌ផងដែរ។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpess ។
.jpg)
គួរឲ្យដឹងថា នេះគឺជាផ្នែកមួយនៃ កម្មវិធីបង្រៀនភាសាបរទេសរយៈពេល ១០ ឆ្នាំ(២០២៦-២០២៣៥) ដែលបានប្រកាសកាលពីចុងសប្តាហ៍មុន។ ក្នុងនោះ ក្រសួងមានផែនការបង្រៀនភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ និងឥណ្ឌូនេស៊ីចាប់ពីឆ្នាំ ២០៣០ ដើម្បីជួយសម្របសម្រួលកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍ជាមួយប្រទេសជិតខាង។.jpg)
លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម បានលើកឡើងថា កិច្ចប្រឹងប្រែងនេះត្រូវបានពិភាក្សាកាលពីដើមខែមិថុនា ជាមួយលោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ។ យ៉ាងណាមិញ កម្មវិធីនេះនឹងចាប់ផ្តើមសាកល្បងនៅតំបន់ជាប់ព្រំដែនឡាវ ហើយនឹងពង្រីកបន្ថែមនៅពេលមានគ្រូបង្រៀនគ្រប់គ្រាន់។ សព្វថ្ងៃនេះមានសិស្សជាង ១៤ លាននាក់ មកហើយដែលក្នុងនោះចាប់ពីថ្នាក់ទី១ ដល់ទី១២ ដែលបានជ្រើសរើសភាសាបរទេសសម្រាប់រៀន រួមមាន អង់គ្លេស រុស្ស៊ី បារាំង ចិន អាល្លឺម៉ង់ ជប៉ុន និងកូរ៉េជាដើម។.jpg)
ភាសាអង់គ្លេសត្រូវបានបង្រៀនគ្រប់ខេត្ត-ក្រុង ហើយមាន ៤០ ខេត្តក្នុងចំណោម ៦៣ បានបញ្ចូលកម្មវិធីនេះជាផ្លូវការ ចាប់តាំងពីខែកក្កដាមក។ ខណៈដែលភាសាបារាំងមានចំនួនសិស្សច្រើនបំផុត ៣០,៧០០ នាក់, ជប៉ុន ២០,៨០០ នាក់ និងចិន ១៤,៤០០ នាក់។ សិស្សទាំងនេះរួមមានអ្នកចុះឈ្មោះក្នុងកម្មវិធីសិក្សា ៧ និង១០ឆ្នាំ, អ្នករៀនភាសាបរទេសទីពីរ និងអ្នកនៅក្នុងកម្មវិធីសាកល្បង។

គួរបញ្ជាក់ថា ដើម្បីបន្ថែមភាសាបន្ថែម និងលើកកម្រិតការបង្រៀនភាសាបរទេស ក្រសួងអប់រំវៀតណាមមានផែនការជួលគ្រូបន្ថែម រួមទាំងគ្រូជនជាតិដើមផងដែរផង។ ក្រៅពីនេះ កម្មវិធីនេះក៏មានគោលបំណង ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា និងវេទិកាបញ្ញាសិប្បនិម្មិត ក្នុងការសិក្សាផងដែរ៕










