កាលពី៦៦លានឆ្នាំមុន មានអាចម៍ផ្កាយមួយបានបានវាយប្រហារភពផែនដីដោយបានផ្តាច់ពូជពពួកសត្វដាយណូស័រ និង ជីវិតដទៃទៀត ៧៥ ភាគរយនៅលើភពផែនដី។
អាចម៍ផ្កាយនេះមានឈ្មោះថា “ឈីកសឹលឹប (Chicxulub)” ធ្លាក់មកពីតំបន់ខ្សែក្រវ៉ាត់អាចម៍ផ្កាយ នៅចន្លោះភពព្រហស្បតិ៍ និងភពអង្គារ។.png)
ឈីកសឹលឹប (Chicxulub) បានបុកផែនដីនៅឆ្នេរសមុទ្រនៃឧបទ្វីប យូកាតាន់ (Yucatán) ក្នុងប្រទេសម៉ិកស៊ិកបច្ចុប្បន្ន។
តាមរយៈសំណល់ដែលត្រូវបានបន្សល់ទុក ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសមាសធាតុគីមីដ៏កម្រម្យ៉ាងឈ្មោះ រូថេនៀម (Ruthenium) ដែលជាអាចម៍ផ្កាយច្រើនមាននៅតំបន់ចន្លោះភពព្រហស្បតិ៍ និងភពអង្គារ។

មកទល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រ នៅតែអាចបញ្ជាក់បានថា តើអាចម៍ផ្កាយនេះបានផ្តាច់ពូជសត្វដាយណូស័រដោយរបៀបណានោះទេ។
 
ក៏ប៉ុន្តែ មានការស្រាវជ្រាវថ្មីៗខ្លះបង្ហាញថា សត្វដាយណូស័រត្រូវបានសម្លាប់ដោយសារដុំថ្មធំៗ ដែលសល់នៅលើដីនៃសំណល់អាចម៍ផ្កាយ៕
 
		 
	









