Home Blog Page 375

ទីបំផុត ពេជ្រ វត្តីសារ៉ាវឌ្ឍី លុប Title កម្មវិធី Miss Grand គ្រប់បណ្តាញសង្គម

0

បន្ទាប់ពីរងនូវភាពចម្រូងចម្រាសនិងទទួលបានមតិរិះគន់ចាស់ដៃពីអ្នកលេងបណ្តាញសង្គមកម្ពុជាទីបំផុត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសម្រេចចិត្តលុប Title ជាលំដាប់រងទី៥ កម្មវិធី Miss Grand International 2022 គ្រប់បណ្តាញសង្គមហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmo8BBMH5jSsf8JuW6CC2EwBDi_u-xal712-5V1-IZQ4PPK21AxmlQ5aBnO6BJ2PfyCYmcFtPk2uWJMl8k7ROzbImUeAuOzFTxi62OstDT7pcWQSKbEA7-K2041WRPcI5YsCZTXhOZfOlrM6GCN6MWIw_uQfLN4YEQwtT8tECOdsL0ifP9fpFFT7p5LBy8/s2048/image_2025-07-25_12-26-39.png

អស់រយៈពេលជាច្រើនខែមកហើយពោលគឺចាប់តាំងពីអតីតអ្នករៀបចំកម្មវីធី Miss Grand Cambodia គឺលោកស្រី អ៊ឹម សុគន្ធា មានបញ្ហាចម្រូងចម្រាសជាមួយនឹងតាណាវ៉ាត់ រួមទាំងមានបញ្ហាជាច្រើនទៀតកើតឡើងនៅរយៈពេលចុងក្រោយនេះពេជ្រ វត្តីសារ៉ាវឌ្ឍី គឺតែងតែត្រូវបានមហាជនរិះគន់ចំពោះការដាក់ Title របស់នាងនៅក្នុងកម្មវិធីមួយនេះទាំងដែលម្ចាស់កម្មវិធីនេះធ្លាប់បានប្រើពាក្យប្រមាថមកកាន់ថ្នាក់ដឹកនាំកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmvyypSojPuZOM5X8zRQ8jTY3AvbQ2W-02fQ1IJnjHZsa0re3fvDPJ6l_9xWD9UxWNUgsvQwLIx9B0ZD5JTkPzfCwbrbQJWajLx5dP21hrwdwwhzg2zC_nt4qff3NaaP28VJY6MlOVVy8v6xYUTeIsgzB8t6CWktvoS95i87315ORwXIf1_lqK37H1bfXw/s2048/image_2025-07-25_12-26-41.png
ចំណែកឯរឿងថ្មីៗនេះទៀតសោតគឺមានអ្នកឌីហ្សាញជនជាតិថៃម្នាក់បានបញ្ចេញសារបង្ហាញពីបវរកញ្ញាកម្ពុជាម្នាក់ឆាតទៅរូបគេព្រមទាំងបដិសេធមិនរួមការងារជាមួយខ្មែរជាដាច់ខាតទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ការទម្លាយឆាតនិងសម្តីរបស់អ្នកឌីហ្សាញជនជាតិថៃរូបនេះបានធ្វើឱ្យមហាជនផ្ទុះប្រតិកម្មម្តងទៀតជាពិសេសមនុស្សជាច្រើនបានសង្ស័យថាអ្នកដែលឆាតទៅគឺជាពេជ្រ វត្តីសារ៉ាវឌ្ឍី។ ស្របពេលស្ថានការណ៍តានតឹងខ្លាំងកំពុងមានសង្គ្រាមបែបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺទទួលរងនូវការរិះគន់ខ្លាំងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikFrBjqd3S5Oo9GK6LJlvLIzj1NZLU99vcdiTHhIMtQsDve2rLIfBA9kXarJkHzQD_PI8m5Z1R-rRNih1RAGfAVScfTTHpfE01AaSzKrZ_ExelOxNrTz_3mVwLhP2GXxcf-eeIqSPaeaJ1kikFmJhSK343HuesptPVV9kTVihpgYRuE2c_D_mBiWSpwJ5e/s2048/image_2025-07-25_12-26-44.png

យ៉ាងណាមិញ បន្ទាប់ពីមានរឿងចម្រូងចម្រាសពេញបណ្តាញសង្គម ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលុប Title លំដាប់រងទី៥ កម្មវិធី Miss Grand International 2022 គ្រប់បណ្តាញសង្គមហើយទាំងនៅលើផេក គណនីហ្វេកប៊ុក រួមទាំងគណនី IG ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqV2vllIeyVII6LiKruFdFgefQKtWApQ3D66resh7NLNxf7JfT_9YvK-Ro4ndDmJsPMoTyekRflWr7vYpEqUnwmNICQGfQ_lTP18q19_2YX1qlgjyk_Cf4I1qeZuzaNXdY5vh5uVtmi7Mg-nfnFmclrTUiec7KkPy_hQohD8Ki3jeVM51JTy3sKVT7bx8/s1280/photo_2025-07-25_12-24-26.jpg

គួរឱ្យដឹងថា ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏កំពុងប្រកួតយក Title ថ្មីពីកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ផងដែរ។ វគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Universe Cambodia 2025 នឹងប្រពឹត្តទៅនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីតាំងនៅសាលវិមាន ពហុកីឡាដ្ឋានជាតិអូឡាំពិក៕

ថៃព្យាយាមកុហកប្រាប់ពិភពលោកថាខ្លួនគឺជាជនរងគ្រោះ នឹងត្រៀមចរចា ប៉ុន្តែកម្ពុជាត្រូវតែឈប់បា.ញ់ជាមុនសិន

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទីបាននិយាយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ស្នើសុំដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា និងថៃ និងឱ្យប្រទេសទាំងពីរងាកមកចរចាគ្នាដោយសន្តិវិធី ។ លោកថា ថៃនឹងចរចា ប៉ុន្តែកម្ពុជាត្រូវតែឈប់បា.ញ់ជាមុនសិន និងត្រូវទទួលខុសត្រូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sV-YVwPubjW_-Y3aYbnUdS0XDrfxRzUkIYMVALyYbuz5eN3WNjsB6ABgS3Aolc_wOgH2whzKZCQhc7POTLFUTncVLh29L6zLC5GKWJRBEZq6D2cFT5ztQvSb4mIu4g8nPVdz8WagQGOz3E2B_7QqaXu1y2SeUiAHzSETxKNdI8A738InRymneEiVAOlJ/s1920/image_2025-07-26_08-28-12%20(3).png
នៅក្រសួងមហាផ្ទៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទីបាននិយាយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ផ្ញើសារមកលោកតាមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ថា លោក Anwar បានជជែកជាមួយលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ បន្ទាប់មក នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានទូរស័ព្ទមកជជែកជាមួយលោកសុំដោះស្រាយបញ្ហា ហើយលោកឆ្លើយតបទៅវិញថា គួររកវិធីបញ្ឈប់ការប៉ះទង្គិច និងប្រឈមមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3x_8HIGedkYyDNHN0ncjlSUfiKizT6xKqjkghd7Z3fv7DkZ-BicAV7Pu081Dlldtf-mZdLlrDk1n3LIL1N1vrGIB1saWC3dmUhQCOo3ww0MPSTA04GNId3nbi1WojyboGvJ7T4zdOYxjHXoS-hhn1icCZT9AZJF2tic86FFbYlAH8_Y0W5lWHOfhQ2W6/s860/image_2025-07-26_08-28-12.png
លោកបន្តថា ការឈប់បាញ់គ្នាពេលណា ត្រូវតែមានភាពច្បាស់លាស់ពីកម្ពុជា ពីព្រោះថៃព្យាយាមចរចារហូតមក ប៉ុន្តែគ្មានលទ្ធផល ហើយលោកចោទប្រកាន់កម្ពុជាបាញ់មុនមកលើកងទ័ពថៃ ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាហាមយកអាវុធឡើងប្រាសាទតាមាន់ធំ ប៉ុន្តែកម្ពុជានាំកងកម្លាំងឡើងមកជាមួយអាវុធ ទើបថៃត្រូវការភាពច្បាស់លាស់ និងស្មោះត្រង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8RGfI2txnhvdvCuwi0Uf1HazL2LyDke-ud_8t_Kto2D_ot_XRsauB5dUiWyLbC6PxtzmMkJt2178xrzQ0tcnDuQ7QOS_CNUnD9NxBEqoqm9qWjRzZH8OJGGrDatV-AyJZ0HpbvLgBtisJuMwkiDFYpMPxFxbFzyr662URYzIVvwQMMk4G620pz4sPyxg8/s1280/photo_2025-07-25_14-04-12.jpg
ពេលនេះ ថៃបានឱ្យកងទ័ពរក្សាភាពស្ងៀមស្ងាត់ ដោយសារនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានទូរស័ព្ទមកលោកកាលពីថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា នៅខេត្តបុរីរាំ សុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី គឺលោកពុំអាចទទួលយកបានទេ ហើយលោកថ្កោលទោសកម្ពុជាយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1N9sD3Fi3gF-SlFQHgyNeWVibBdZ3a3mknjN5LPu4umSzumF0Yjqn3n3ts7TdOuxgWXV1Fj_0grW6l8RoCovurgpGQEFwUFzSMIiaQqgCekpI9wJJ8GLfQdZ0j8VmkELzKmdtOPide1ePhUcLEzUiALNYxLpN4nJoWSKyo1YX_STOp5KGgVqm4P2axsyR/s1033/photo_2025-07-25_13-49-30.jpg

នាយករដ្ឋមន្ត្រីថៃស្តីទីបានអំពាវនាវឱ្យកម្ពុជាទទួលខុសត្រូវ ហើយលោកចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់ពុំចំគោលដៅកងទ័ពថៃ ដោយកម្ពុជាបាញ់មកលើតំបន់ស៊ីវិល និងបាញ់លើហាងលក់ទំនិញនៅស្ថានីយប្រេង PTT ។ លោកចោទទៀតថា កងទ័ពកម្ពុជាបាញ់មកមន្ទីរពេទ្យថៃបណ្តាលឱ្យពលរដ្ឋថៃស្លាប់ជាង២០នាក់ និងរងរបួសជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4mhNMuU4Y9oRLe2da8JjgV3gqGjsOhZEyOsMKqogUr9kdJzhTvigZHyMsF5RhLc2c8Ip7xdnv70XSwFpPIZzkrUEnnDG4d8QppNn4SHMaQ5x8BJME399dKTCnKY-oF2MWpwozzsGJX-7sdIxZiadPwnYPMTk55jh7kKhojaGUlGJKzZ-8cszBz4VIRfd/s1200/image_2025-07-26_08-28-15.png

គួរបញ្ជាក់ថា ថៃព្យាយាមកុហកប្រាប់ពិភពលោកថា ខ្លួនពុំបានបាញ់មុនមកកងទ័ពកម្ពុជាទេ និងប្រឹងផ្សាយព័ត៌មានបំភ្លៃកុហកប្រទេសនានាថាខ្លួនរងគ្រោះ ប៉ុន្តែការពិត កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើមូលដ្ឋានកងទ័ពកម្ពុជា និងពលរដ្ឋស្លូតត្រង់ ដែលនេះជាការរំលោភបំពានកិច្ចព្រមព្រៀងទិញ-លក់ចុងក្រោយ (End-user agreements ឬ EUA) របស់អាមេរិកទាំងស្រុង ពីព្រោះរាល់ការកុម្ម៉ង់ទិញគ្រឿងសព្វាវុធពីអាមេរិកតែងតែភ្ជាប់ជាមួយនូវលក្ខខណ្ឌជាក់លាក់ដើម្បីការពារសិទ្ធិមនុស្ស ដូចជា ៖

១-មុនបញ្ចេញយន្តហោះចម្បាំង F-16 ថៃត្រូវសុំការអនុញ្ញាតពីយោធាអាមេរិក
២-ហាមប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីប្រតិបត្តិការឈ្លានពាន
៣-ត្រូវប្រាកដថា ប្រទេសជម្លោះជាក្រុមភេរវករ និងក្រុមបះបោរ ។ បើប្រទេសណារំលោភលើគោលការណ៍ EUA អាមេរិកនឹងបញ្ឈប់ការលក់អាវុធ និងឈានដល់ការដាក់ទណ្ឌកម្ម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOSbyCwBXWYNaWVKFFGnNlwV6znQotPT1MreSkp09GnRT6r53q9XlGaFRCYfXMI5bbCYtl-6oTlKG_ILAZCuadx2ZT-50ILep3CIvAq49qx7VJUapAAGbqfknxiY63sTXxuCEVmLZnYBXD-6jPtRn8y72mFa_Ojg_W3R0D98oF-da-Sgh_-Gq71Erb-54/s770/image_2025-07-26_08-28-11.png

ពលរដ្ឋថៃនៅព្រំដែនស្តីបន្ទោសអ្នកនៅក្រុងបាងកកដែលចូលចិត្តញុះញង់ឱ្យកងទ័ពថៃវាយប្រ.ហារកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបំពានមកលើបូរណភាពទឹកដីកម្ពុជា ដោយបា.ញ់ប្រ.ហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ។ នៅថ្ងៃទី២៥ ខែកក្កដា នេះ កងទ័ពឈ្លានពានថៃបានបា.ញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា ដែលជាការបំពានច្បាប់អន្តរជាតិ និងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ហើយនេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOSbyCwBXWYNaWVKFFGnNlwV6znQotPT1MreSkp09GnRT6r53q9XlGaFRCYfXMI5bbCYtl-6oTlKG_ILAZCuadx2ZT-50ILep3CIvAq49qx7VJUapAAGbqfknxiY63sTXxuCEVmLZnYBXD-6jPtRn8y72mFa_Ojg_W3R0D98oF-da-Sgh_-Gq71Erb-54/s770/image_2025-07-26_08-28-11.png

ការផ្ទុះអាវុធនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃបានធ្វើឱ្យពលរដ្ឋកម្ពុជារស់នៅខេត្តជាប់ព្រំដែនត្រូវជម្លៀសចេញពីផ្ទះសម្បែងដើម្បីសុវត្ថិភាព ខណៈពលរដ្ឋថៃនៅព្រំដែនក៏បានជម្លៀសដែរ ។ ពលរដ្ឋថៃនៅតាមព្រំដែនស្តីបន្ទោសអ្នកនៅទីក្រុងបាងកក ដែលចូលចិត្តញុះញង់ឱ្យកងទ័ពថៃវាយប្រហារកម្ពុជា រហូតដល់កងទ័ពថៃបើកឆាកបាញ់មុនមកលើកងទ័ព និងពលរដ្ឋកម្ពុជា ហើយធ្វើឱ្យពលរដ្ឋថៃរស់នៅព្រំដែនប្រឈមមុខនឹងសង្គ្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sV-YVwPubjW_-Y3aYbnUdS0XDrfxRzUkIYMVALyYbuz5eN3WNjsB6ABgS3Aolc_wOgH2whzKZCQhc7POTLFUTncVLh29L6zLC5GKWJRBEZq6D2cFT5ztQvSb4mIu4g8nPVdz8WagQGOz3E2B_7QqaXu1y2SeUiAHzSETxKNdI8A738InRymneEiVAOlJ/s1920/image_2025-07-26_08-28-12%20(3).png
ពលរដ្ឋថៃនៅតាមព្រំដែននិយាយថា អ្នករស់នៅទីក្រុងបាងកកចូលចិត្តណាស់ខាងញុះញង់ក្នុងបណ្តាញសង្គមឱ្យកងទ័ពថៃធ្វើសង្គ្រាមជាមួយកម្ពុជា ប៉ុន្តែពេលកងទ័ពថៃផ្ទុះអាវុធជាមួយកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា បាត់មុខអ្នកញុះញង់ គឺពួកគេពុំបានលំបាកដូចអ្នករស់នៅតាមព្រំដែនទេ ។ អ្នកនៅបាងកករស់នៅស្រួល ដេកស្រួល ធ្វើការធម្មតា ពុំដឹងពីការលំបាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrvB1lM5BRhkOAau0V3Zm1QL-rfsnN5r1DnWUNwVmbGNRWEim-BxLBBUwHUT-fcBZq6mbRJjdy_JB6826ONGdcLS80D8yc2JFdPLo_Ub_ybII9s-J3HIxqXWTWVOtvPIDvsmbgzIMsPt9AXkVwR1nUoqNATJAGUyWX7ZDIFwz1Yp63W4dkW-I_Ww2k-ZPu/s830/image_2025-07-26_08-28-12%20(2).png
បុរសថៃម្នាក់រស់នៅព្រំដែនបានបង្ហោះវីដេអូក្នុង TikTok ថា ពេលនេះ កងទ័ពកម្ពុជា-ថៃប៉ះទង្គិចគ្នាហើយនៅខេត្តស៊ីសាកេត បុរីរាំ និងឧប៊ុនរ៉ាជថានី តើពួកញុះញង់ទាំងឡាយសប្បាយចិត្តហើយឬនៅ ពេលឃើញប្រទេសកើតសង្គ្រាម? ពួកអ្នកចង់ឱ្យកងទ័ពថៃវាយកម្ពុជា ដូច្នេះ ពួកអ្នកគួរតែមកចូលរួមប្រយុទ្ធជាមួយកងទ័ពថៃនៅព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnhqbceIsAdSF6WV_dboCNCrX471ev-1jZ2FpykXHda7lLO5Y-3ZRwqk4zfeMGpjOm9Q1Z1FgBlxkhdASVZpfBP4X-KPzA9zwYfVz3aRpjbtT7vEmF2nsR0eCgcjK5aBMj6Xp848PE7xGG_U1-Za_wOb5iLQIjgkbcmaRPfOQjl7ShOD24eEm2cVdiB0rz/s1280/image_2025-07-26_08-28-14.png
ចំណែកបុរសថៃម្នាក់ទៀតបានអំពាវនាវឱ្យកម្ពុជាប្រើប្រាស់កាំភ្លើងធំបាញ់សំដៅទៅទីក្រុងបាងកក ពីព្រោះអ្នកនៅទីក្រុងបាងកកតែងតែញុះញង់ឱ្យផ្ទុះសង្គ្រាម រីឯអ្នកនៅព្រំដែនពុំត្រូវការសង្គ្រាមទេ ។ បុរសរូបនេះនិយាយថា កម្ពុជា-ថៃបានប៉ះទង្គិចគ្នា ហើយអ្នកនៅខេត្តស៊ីសាកេត ឧប៊ុនរ៉ាជថានី និងសុរិន្ទ ក្បែរព្រំដែនបានជម្លៀសពីផ្ទះសម្បែង ខណៈក្រុម Influencer ជំរុញឱ្យថៃធ្វើសង្គ្រាម និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមដើម្បីរកចំណូលធ្វើឱ្យអ្នកនៅព្រំដែនលំបាកដោយសារសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3x_8HIGedkYyDNHN0ncjlSUfiKizT6xKqjkghd7Z3fv7DkZ-BicAV7Pu081Dlldtf-mZdLlrDk1n3LIL1N1vrGIB1saWC3dmUhQCOo3ww0MPSTA04GNId3nbi1WojyboGvJ7T4zdOYxjHXoS-hhn1icCZT9AZJF2tic86FFbYlAH8_Y0W5lWHOfhQ2W6/s860/image_2025-07-26_08-28-12.png

លោកសួរថា ហេតុអ្វីកម្ពុជាពុំបាញ់កាំភ្លើងធំសំដៅទៅទីក្រុងបាងកកដោយផ្ទាល់ ពីព្រោះអ្នកនៅបាងកកពូកែញុះញាង់ឱ្យថៃបង្កសង្គ្រាម ប៉ុន្តែអ្នកនៅព្រំដែនពុំញុះញង់ទេ ។ អ្នកបាងកកនិយាយថា បើថៃពុំធ្វើសង្គ្រាម បញ្ហានឹងពុំបញ្ចប់ ហើយអ្នកបាងកកគាំទ្រឱ្យថៃធ្វើសង្គ្រាម រីឯលោកវិញគាំទ្រឱ្យកម្ពុជាបាញ់ទៅគោលដៅក្រុងបាងកកដោយផ្ទាល់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4mhNMuU4Y9oRLe2da8JjgV3gqGjsOhZEyOsMKqogUr9kdJzhTvigZHyMsF5RhLc2c8Ip7xdnv70XSwFpPIZzkrUEnnDG4d8QppNn4SHMaQ5x8BJME399dKTCnKY-oF2MWpwozzsGJX-7sdIxZiadPwnYPMTk55jh7kKhojaGUlGJKzZ-8cszBz4VIRfd/s1200/image_2025-07-26_08-28-15.png

លោកសំណូមពរឱ្យអ្នកនៅបាងកកឈប់រស់នៅលើអគារខ្ពស់ៗ ហើយមកប្រចាំការនៅព្រំដែនដើម្បីការពារទឹកដីដោយខ្លួនឯង កុំស្នេហាជាតិតែក្នុងបណ្តាញសង្គម ពីព្រោះអ្នកព្រំដែនពុំញុះញាង់ដូចពួកអ្នកទេ អ្នកព្រំដែនត្រូវចាកចេញពីផ្ទះសម្បែង ។ ដូច្នេះ អ្នកនៅបាងកក និងបណ្តាខេត្តផ្សេងៗត្រូវមកប្រយុទ្ធខ្លួនឯង និងទទួលខុសត្រូវ វាល្អជាងអង្គុយស្តាប់ការរាយការណ៍ពីកងទ័ព និងជេររដ្ឋាភិបាល ។ អ្នកបាងកកដើរខ្សែលើអ្នកនៅព្រំដែន ពួកអ្នករស់នៅយ៉ាងមានក្តីសុខ ប៉ុន្តែអ្នកព្រំដែនត្រូវរត់គេចពីគ្រាប់កាំភ្លើង ៕

កងទ័ពថៃ ៖ «បើចង់ឈប់បា.ញ់គ្នា កម្ពុជាត្រូវឈប់យកតំបន់ជម្លោះទៅដោះស្រាយនៅតុលាការ ICJ»

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ PPTV រាយការណ៍ថា កងទ័ពភូមិភាគ២របស់ថៃបានអំពាវនាវមកកាន់កម្ពុជា ប្រសិនបើចង់ឈប់បា.ញ់គ្នា កម្ពុជាត្រូវឈប់យកតំបន់ជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងងាកមកចរចាទ្វេភាគីជាមួយថៃ ។ កងទ័ពថៃចោទប្រកាន់កងទ័ពកម្ពុជាប្រើប្រាស់រងក្រោះ និងអាវុធបា.ញ់ចម្ងាយឆ្ងាយក្នុងការប៉ះទង្គិចជាមួយថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvZIPwvLKePZQLnWZgJgbYfyRdGGBu711ibnJLky28CoRvP8VedCKc1FInp9atr2lSX5A6U9yGQiN_N4iwG_ICRkwSbmvSA0mZJFldMrZ-3W4CRepAd2u8HtmDWL8D0Ob5ZqEGHtMlW2SjXrR5IGUr8Wv7WvKUhyUdbLUAWyBAsZLQfbnJhFdf2dmKDCOK/s800/image_2025-07-26_08-21-42%20(2).png
មជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគ២ថៃ បានប្រកាសពីស្ថានការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃថា នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា កងទ័ពថៃបានបាញ់ទៅលើកងទ័ពកម្ពុជាដែលចូលក្បែរព្រំដែនដើម្បីការពារខ្លួន ។ កងទ័ពថៃចោទប្រកាន់ថា កងទ័ពកម្ពុជាប្រើប្រាស់រថក្រោះ និងអាវុធបាញ់ចម្ងាយឆ្ងាយវាយប្រហារនៅខាងមុខ និងខាងក្រោយទីតាំងកងទ័ពថៃ ហើយកងទ័ពកម្ពុជាវាយប្រហារនៅតំបន់សាំតេ ឆងតាតៅ ប្រាសាទតាមាន់ធំ និងតំបន់មុំ៣ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOfZ4Zvo8Ln1-SqWyF_pVJANorgx5Viv1D1oUU22VSzqAicBOUDxE0mUrtEbgLbwsXk38HsCl_ikQWpjPcRd5Q5o9FrZtt5KirpDO_IPFyW4B1wTEmCT7-e47y6gdaFUxn53FEcUIpAxFIe7vn4WLhGE5QOiJceah26EFOvM_aJ-YTFYD2exgtcUPkerJh/s770/image_2025-07-26_08-21-41%20(2).png

    កងទ័ពថៃបញ្ជាក់ថា ការបាញ់ប្រហារជាមួយកងទ័ពកម្ពុជានៅតំបន់ព្រំដែន គឺកងទ័ពថៃមានតួនាទីការពារអធិបតេយ្យ និងចោទប្រកាន់ថា កងទ័ពកម្ពុជាល្មើសចូលទឹកដីថៃ ពុំមែនជាការល្មើស ឬឈ្លានពានពីសំណាក់កងទ័ពថៃតាមការអះអាងរបស់កម្ពុជា និងព្យាយាមបង្ហាញព័ត៌មានពុំត្រឹមត្រូវក្នុងក្រសែភ្នែកអន្តរជាតិ ។ ដូច្នេះ កងទ័ពថៃសូមអំពាវនាវទៅកម្ពុជាឈប់គ្រប់គ្រងតំបន់របស់ថៃ និងឈប់យកតំបន់ជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយងាកមកចរចាទ្វេភាគីជាមួយថៃក្នុងនាមប្រទេសជាមិត្ត ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFOlkF4FK9ymmylktrdcgv_kUXSMQcrvXqZ3gLCzxHzxEoOkXDotxbvPvdI77o6KS12kJKpkkunQQ1fh51OuG3y75d2byjqJOkhIi-aEWiO91Xa8FbWjFzFGssZq_4JLbDP3GG9DsTD41h_sCAZLwRiiH7EBNO6Sb0v2dGPBkpdGHyiALChTOPSQVN6Gto/s1280/photo_2025-07-25_16-44-30.jpg
    គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃតែងតែគំរាមមកលើកម្ពុជាម្តងហើយម្តងទៀតដើម្បីឱ្យកម្ពុជាយល់ព្រមចរចាទ្វេភាគីជាមួយខ្លួន និងឱ្យកម្ពុជាដកពាក្យបណ្តឹងយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ថៃថា មានតែការចរចាទ្វេភាគីប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាជម្លោះព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWA6MQSNC4avpFxL-6tHjtqrFTBu3Ri4Fcsj01olXQnIxKOIrRlneLGJGtkkwKreskyLDb6B_Sk_ysekbUT472I-o53kXeV-XV_3zJydoBAn-6M23Lc1SSPFCDa7oby0McATOya6F6DcXze38kXprn0Un0cqbfHrKvDUC2hjGxsRO1VAfytYINNuemJlXW/s1000/image_2025-07-26_08-21-42.png

    ចំណែកកម្ពុជានៅតែប្រកាន់នូវគោលជំហរច្បាស់លាស់ដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កុំឱ្យមានបញ្ហាជម្លោះដល់កូនចៅជំនាន់ក្រោយ ។ ហេតុនេះ ធ្វើឱ្យថៃប្រឹងប្រែងប្រើប្រាស់គ្រប់វិធីសាស្ត្រ ដូចជា ៖ ដាក់គំនាបសេដ្ឋកិច្ច បិទព្រំដែន ចោទកម្ពុជាជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន និងចោទកម្ពុជាបង្កប់មីនថ្មី ដើម្បីថៃមានលេសឈ្លានពានបូរណភាពទឹកដីកម្ពុជា ៕

សូមពលរដ្ឋខ្មែរនៅថៃប្រុងប្រយ័ត្ន! ក្រុមស្ទាវថៃដើរបង្ករឿង និងវាយធ្វើបាបពលរដ្ឋខ្មែរស្លូតត្រង់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា ភ្នាក់ងារសង្គ្រោះខេត្តចាន់បុរី បានទទួលសេចក្តីរាយការណ៍មានជនរងគ្រោះត្រូវក្រុមស្ទាវវាយធ្វើបាបរាងកាយក្នុងបន្ទប់ជួល នៅផ្លូវស៊ុសាន ឃុំចាន់និមិត្ត ស្រុកមឿងចាន់បុរី ក៏បញ្ជូនក្រុមស្ម័គ្រចិត្តទៅកន្លែងកើតហេតុជាបន្ទាន់ ។ ជនរងគ្រោះជាយុវជនខ្មែរស្នាក់នៅបន្ទប់ជួល មានស្នាមរបួសលើចិញ្ចើម ក្បាល ក្បាលជង្គង់ និងស្នាមជាំពេញខ្លួន គ្រាន់តែប្រាប់ទៅក្រុមស្ទាវថា ជាជ.នជាតិខ្មែរ ។

យុវជនខ្មែរ អាយុ២៤ឆ្នាំ ដែលត្រូវក្រុមស្ទាវថៃវាយនិយាយថា ខ្លួនទើបតែចេញពីធ្វើការក្នុងរោងចក្រសាច់ជ្រូក ហើយកំពុងតែដើរចូលបន្ទប់ជួល ។ ពេលនោះ ក៏មានរថយន្តតូចពណ៌ខ្មៅ១គ្រឿង បើកមកចតនៅមុខបន្ទប់ជួល ហើយមានក្រុមស្ទាវថៃ២នាក់ចុះពីរថយន្តមកសួរខ្លួនថា ៖ «តើជាជនជាតិខ្មែរមែនទេ?» ខ្លួនឆ្លើយតបថា ៖ «ពិតមែន ខ្ញុំជាជនជាតិខ្មែរ» ស្រាប់តែស្ទាវថៃទាំង២នាក់ស្ទុះមកទាត់ធាក់តែម្តង យុវជនខ្មែរពុំអាចតដៃការពារខ្លួន រួចហើយក្រុមស្ទាវបានឡើងជិះរថយន្តគេចភ្លាមៗ ។

យុវជនខ្មែររូបនេះបានណាត់ជាមួយមិត្តភក្តិខ្មែរទៅលេងសមុទ្រនៅថ្ងៃទី២៧ ខែកក្កដា ហើយវាជាថ្ងៃដែលក្រុមស្ទាវថៃណាត់គ្នាធ្វើដំណើរទៅប្រាសាទតាមាន់ធំ នៅព្រំដែនកម្ពុជា-ថៃ ទើបធ្វើឱ្យក្រុមស្ទាវនៅខេត្តចាន់បុរី យល់ខុសថា យុវជនខ្មែរមានបំណងសើចចំអក ឬប្រឆាំងនឹងស្ទាវថៃក្នុងបណ្តាញសង្គម ។ យុវជនខ្មែរគ្មានរឿងឈ្លោះប្រកែកជាមួយជនជាតិថៃទេ ពីព្រោះខ្លួនបានមកធ្វើការស្របច្បាប់នៅថៃ ពុំធ្លាប់បង្កបញ្ហាជាមួយអ្នកណាឡើយ ។

យុវជនខ្មែររូបនិយាយទាំងសោកស្តាយថា បន្ទាប់ពីត្រូវក្រុមស្ទាវថៃព្រួតគ្នាវាយធ្វើបាប ខ្លួនសម្រេចចិត្តធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៥ ខែកក្កដា ដោយសាររស់នៅថៃគ្មានសុវត្ថិភាព ហ៊ានធ្វើការនៅថៃបន្តទេ ។ ទោះយ៉ាងណា យុវជនខ្មែរពុំប្តឹងក្រុមជនល្មើស ដោយសារខ្លាចមានគ្រោះថ្នាក់ខ្លាំងជាងនេះ ។

ចំណែកម្ចាស់បន្ទប់ជួលដែលយុវជនខ្មែរស្នាក់នៅរៀបរាប់ថា បានដឹងរឿងរ៉ាវពីអ្នកមករកជួលបន្ទប់ប្រាប់ថា មានជនរងគ្រោះដួលនៅមុខបន្ទប់ជួល ។ ពេលម្ចាស់បន្ទប់ជួលដើរមកដល់ ស្រាប់តែឃើញយុវជនខ្មែរមានស្នាមឈាមពេញខ្លួន និងទទួលបានការជួយសង្គ្រោះពីភ្នាក់ងារសង្គ្រោះ ។

គួរបញ្ជាក់ថា នៅមានក្រុមស្ទាវថៃជាច្រើនក្រុមទៀតដើរវាយពលរដ្ឋខ្មែរស្លូតត្រង់ និងគ្មានទំនាស់អ្វីសោះ គ្រាន់តែឆ្លើយថាជាជនជាតិខ្មែរ ។ ករណីមួយទៀត ថ្មីៗនេះ ក្រុមស្ទាវថៃក៏បានវាយយុវជនមីយ៉ាន់ម៉ាផងដែរ ពីព្រោះច្រឡំជាជនជាតិខ្មែរ ៕

ទ្រី សក្កដា បង្ហាញការហួសចិត្តទៅកាន់តារាចម្រៀង ឆាយ វីរៈយុទ្ធ

0

តារាចម្រៀង ឆាយ វីរៈយុទ្ធ បានធ្វើឱ្យមហាជនស្រឡាំងកាំងនិយាយស្ទើរតែមិនចេញបន្ទាប់ពីលោកបានបង្ហោះលក់អង្កររបស់ខ្លួនក្នុងតម្លៃធម្មតាខណៈអ្នកមួយចំនួនធំស្មានថាលោកឧបត្ថម្ភ។ ឃើញរៀមច្បងដែលខ្លួនគោរពស្រលាញ់បង្ហោះដូចនេះលោក ទ្រី សក្កដា បានសម្តែងការខកចិត្តនិងបានចោទសួរទៅកាន់លោក ឆាយ វីរៈយុទ្ធ ថាអត្មានិយមពេកអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP2_U6ZbvDNtPA1f5X02jKPuBHw4pHK5blET-GAPjTl5oFnrRZisFFJoiaVvgLB-s15JzIW_boH4ImDzJ4Bl6zSKeofMtn7LH-_GaF_u-6mjhDYVMxHX0NjTYGAnynhJoJ7DBVI_wvqDte6sOMcUrJTcZjCR0iklO5-pqo6efTPPl37p8g3xehUYAQmJE4/s1918/image_2025-07-25_10-06-46.png
នៅយប់ថ្ងៃទី២៤ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកយ៉ាងដូច្នេះថា «ក្នុងនាមជាអ្នកផ្គត់ផ្គង់អង្ករម៉ាកស្តេចអង្ករ ស្តេចអង្ករ King Rice ខ្ញុំទាំងពីរនៅតែរក្សាតំលៃអង្ករដដែលជូនបងប្អូនប្រជាជនខ្មែរ ដោយមិនឡើងថ្លៃអង្ករនោះទេ។ តារាចម្រៀងរូបនេះក៏បានភ្ជាប់មកជាមួយនឹងហាសថេកថា ខ្មែរស្រលាញ់ខ្មែរ គាំទ្រផលិតផលខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0vWdbqqb1fWm2KfB-HA2aOuMcc7YW83jHKEtF22cl9D5gzVGdCXkoG2wNHeZ1XHWybBfu9XLIbimDHYsN4z9SB5UZXu2z_om9Cnzfr9QYry6VZ-eIO-6JPwhftMlWC0joxD0Hi0-ctW8JC-vyGKnfMCsIvtxZqoKFq__YgnpBM6l1amY-ZSwV2TM70y2/s773/image_2025-07-25_10-05-11.png
ការបង្ហោះរបស់លោក ឆាយ វីរៈយុទ្ធ បានធ្វើឱ្យមហាជនមានការស្រឡាំងកាំងជាខ្លាំងព្រោះមនុស្សភាគច្រើនគិតស្មានថាលោកនិងភរិយាប្រកាសបរិច្ចាគអង្ករក្នុងពេលប្រទេសជាតិកំពុងមានអាសន្ន។ ឃើញការប្រម៉ូតអង្កររបស់ខ្លួនបែបនេះលោក ទ្រី សក្កដា បានបញ្ចេញមតិត្រង់ៗទៅកាន់លោក ឆាយ វីរៈយុទ្ធ ថា« សុំទិញអង្ករម៉ាកផ្សេងក្រៅពីហ្នឹងបានអត់អញ្ចឹង Marketing ហួសហេតុពេកទេដឹង Idol អត្មានិយមពេកអត់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4uWcenITS3aYi4DD9tvsN70P9YNOEIbrXSYGG4VW30TqFRUhOsHXfgK9cWlWwhjcVcOY7Krt321bdru1eU6xoZHUWMYC62xXY78a7YapfuOjGaIsqLsDBVx4AOiuTDKsiokjw8yh7GkZ-ZhbtBYBQ6bZ6ilHOoeIEs76E7fFAc46YzDg6wBPs2qCbxhSx/s1280/photo_2025-07-25_10-04-41.jpg

ដោយអារម្មណ៍មិនអស់ចិត្តនៅព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥ ទ្រី សក្កដា ក៏បាន Screenshot ការបង្ហោះរបស់លោកឆាយ វីរៈយុទ្ធ និងបានភ្ជាប់មកជាមួយនឹងសម្តីថា «
ជារៀមច្បងដែលខ្ញុំគោរពស្រលាញ់ សូមបងពិនិត្យPost របស់បងឡើងវិញ តើការ Post បែបនេះចំណេញអ្វីខ្លះដល់ជាតិ? បើបងចង់ Promote ប្រេនអង្ករខ្លួនឯងដល់ថ្នាក់នេះហើយ បងគួរតែលក់អង្ករក្រោមតម្លៃទីផ្សារ គ្រប់យ៉ាងដែលបងទទួលបានថ្ងៃនេះ គឺពីជនរួមជាតិខ្មែរយើង បើខ្មែរជួបបញ្ហា បងគួរខាតខ្លះ មិនមែនឆ្លៀតពេលចំណេញ ! អរគុណបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1p1BXL_vTXzClG-S4XAasqe3UrrVor2JVy62Pq_HBOT_nKLMHwovP87vtyx3koB4dBxr08iLoORRQ0rcjV1FCbrtwaPb5oTVA_6JvX5S_zWclqM-i5jzbCkDsn31o1kWniJUd9v4LXShHKh6c9OOK1HI8lKbU9q_xVoCQIjws7cN3ml2XN2z86Phq0IW3/s1920/image_2025-07-25_10-06-43.png

ទោះយ៉ាងណា បន្ទាប់ពីឃើញមហាជននិងអ្នកក្នុងចង្កោមសិល្បៈបង្ហាញអារម្មណ៍ស្រងាកចិត្តចំពោះខ្លួននៅព្រឹកថ្ងៃទី២៥ នេះលោក ឆាយ វីរៈយុទ្ធ បានប្រកាសឧបត្ថម្ភអង្ករ២០០បេ។ លោកបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទឆាយ វីរៈយុទ្ធ និង ភរិយា សែ ចាន់ឌី ជាម្ចាស់អង្ករម៉ាក ស្តេចអង្ករ King Rice ចូលរួមស្បៀងអង្ករដល់ ប្រជាពលរដ្ឋ ភាសសឹក នៅវត្តភ្នំកំបោរ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ចំនួន ២០០បេ តាមរយៈបងប្រុស Sean Chandara»៕

ឃើញលោកស្រី ផែថងថាន ដើរតួកម្សត់ធ្វើជនរងគ្រោះពេក ឡូរីន ចោទសួរបែបនេះតែម្តង

0

លោកស្រី ផែថងថាន រដ្ឋន្រ្តីក្រសួងវប្បធម៌ថៃ បាននិយាយដោយមិនខ្មាសមាត់ថាភាគីរបស់ខ្លួនមានភាពអត់ធ្មត់ និងចាស់ទុំ ទាំងការពិតបានបាញ់មកកម្ពុជាមុន។ ជនបង្កហេតុដែលធ្វើខ្លួនឯងជាជនរងគ្រោះនេះស្រីស្អាត ឡូរីន បានចោទសួរពីតារានិកររបស់លោកស្រី ផែថងថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXONoXanpClTuC5H4ydPmLsTeRji97mBVQ2eDnNv_IeIxeqorOU-K1QaC93iVKBfXXtqnuPNUfdlCT6ML-jQhcHX6PMUFqfHLwSi_FkWgNsKWTbcllU1QQxC-f09L0IIHHbtW8KJOMztu0Il947KyLhFLHp8aVMQr5Va_98sq00x7Fet0EQSeAKyX5j3RO/s1800/image_2025-07-24_16-19-16.png

នៅថ្ងៃទី២៤ កក្កដា ឡូរីន បានចែករំលែករូបភាពរបស់លោកស្រី ផែថងថាន ដែលតំណែងជានាយករដ្ឋមន្រ្តីថៃត្រូវបានព្យួរដោយចោទសួរថា « ចង់សួរអ៊ីថា តារានិករ Virgo មែន? មានអារម្មណ៍ថាដូចជាតារានិករ scorpio គឺក្លែងក្លាយ ធ្វើជាជនរងគ្រោះ, ចំណែកឯ Virgo ល្បិចច្រើន ដោះសារ អត់ទទួលស្គាល់កំហុស។ គូស្នេហ៍ វណ្ណដា បានបញ្ជាក់ថាតារានិករដែលនាងនិយាយមិនដូច្នេះទាំងអស់នោះទេ តែយោងទៅតាមបទពិសោធរបស់នាងដែលធ្លាប់ជួបប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGi8-6cFocgQUcrel6ep1O85asD0uV_Uv3fEA5R3K9wzMVQ9C7bFtHLzLOeSyt_0qQ-1Azf0Str7DAVAC6wNd84ZjN0ZwH7_1JeSrFurw5f6W3Z3DfE9vfGou8ob7Nh4JMOfzoAzyms0TCm1m1jxXZuLtY2Mrc-aib7X7baqcbTx-1wRjk2w3d4vahn8rQ/s1024/photo_2025-07-25_11-18-38.jpg

ការណ៍ដែល ឡូរីន ចេញមកនិយាយពីលោកស្រី ផែថងថាន រឿងតារានិករដែលធ្វើជាជនរងគ្រោះនេះដោយសារតែលោកស្រីបានចេញមកនិយាយទាំងមិនខ្មាសមាត់ប្រាប់ពិភពលោកបន្ទាប់ពីកម្ពុជាថៃផ្ទុះអាវុធដាក់គ្នា។ ផែថងថាន បានសរសេរសំណេរចោទមកលើប្រទេសកម្ពុជាថា «ដូចការរំពឹងទុក ធ្វើដូចជាជនរងគ្រោះ» និងបានលាបពណ៌មកកាន់កម្ពុជាថាភាគីថៃព្យាយាមរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងមានភាពចាស់ទុំលើស្ថានការទាំងការពិតភាគីខ្លួនឯងជាអ្នកបង្កបានបាញ់មកលើកម្ពុជាមុន៕

សំណាញ់មេឃអាចនឹងចាប់ផ្ដើម ក្រោយមានការប្រកាសឲ្យជើងហោះហើរមួយចំនួនរកផ្លូវវាង

0

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថាសម្រាប់ជើងហោះហើកម្ពស់ក្រោម ១១គីឡូម៉ែត្រ ដែលហោះររំលងប្រទេសកម្ពុជា ត្រូវប្ដូរទិសដៅហោះហើរ ដោយសារបារម្ភពីស្ថានភាពតានតឹងរវាងកម្ពុជា-ថៃអាចប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវអាកាស។ តើនេះបានន័យថាសំណាញ់មេឃកម្ពុជាអាចនឹងចាប់ផ្ដើមហើយមែនទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5zP5jePBtTWRIuOA11pit5plSiVfPafr0VROro2ObhxWQhkv4ktVVC93CwYgmtU8P9QrS_3j5b9L3rQJ76pjQ4Af6oDBNvkXt38NcOH-nN8epvVsis0YLw7I2DRoeEyhy3usyKxb3Y3O2f4JwqrdQLjSoeHQpGPlPyeeTjOLOJV4AXXRX-zgH4aA4uikl/s1280/photo_2025-07-25_14-44-29%20(2).jpg
បន្ទាប់ពីជម្លោះប្រដាប់អាវុ.ធរវាងកម្ពុជា-ថៃបានកើតមានកាលពីម្សិលមិញ នៅថ្ងៃនេះ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១គីឡូម៉ែត្រ ត្រូវវាងផ្លូវហោះហើរ ទៅហោះផ្លូវផ្សេងជំនួសវិញ។ លោកក៏បានបន្ថែមដែរថា៖ ប៉ុន្តែសម្រាប់ជើងហោះហើរកម្ពុជា-ថៃ គឺនៅដដែលមិនទាន់មានការប្រែប្រួលទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFl4Ggi9b2RHe1TgxBrPDYMx-lWM3baI5aHj2pLDQvxZ2064aFCrfgy7Awc1GyovSFq-216gTj_hvJNjkWzqoMWjyPP4UzWUlZS1HgF7D56D1gZ5OqlxggR9z6WwnDAvuHBlgyrVQUesdpgqN7QlQSvsuEHa-eKoQas_dbRPXL7t3CMVOrwwsWosYUZVZg/s1024/photo_2025-07-25_14-44-29.jpg
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ ការតភ្ជាប់ជើងហោះហើរកម្ពុជា-ថៃ រវាងភ្នំពេញ-បាងកក, បាងកក-ភ្នំពេញ និង បាងកក-សៀមរាប មិនទាន់មានការប្រែប្រួលទេ ពោលគឺនៅរក្សានៅដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4UhVz1NAd6mMU_uW_rXnua8Wv1ymxB8fi0pSXVt4qlAFZnG7GZMxhLsLe-nNu5Pw1pW6QGXPtN5NAfbfO-fuCZDCEE09RJk8GJAksIjoioUv8BVt9J73MCKLUnDEMPdHIm7pRYCkpVPkX4rqW06e7y_hkFs2FWWrcu3ClrM_IqGqbM72xZT1n_gDdy-ok/s1200/image_2025-07-25_14-52-56.png
លោកមានប្រសាសន៍ថា «ដោយឡែកសម្រាប់ជើងហោះហើររំលងប្រទេសកម្ពុជា យើងបានដឹងហើយថា កម្ពុជាមានបន្ទាត់ផ្លូវពីរហោះហើររំលងប្រទេសកម្ពុជាដែលស្ថិតនៅតំបន់ទំនាស់។ ជុំវិញបញ្ហានេះ អាកាសចរស៊ីវិលកម្ពុជាបានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ជាក់ដល់ក្រុមហ៊ុនជើងហោះហើរទាំងឡាយណាដែលហោះក្រោមកម្ពស់ ១១គីឡូ ត្រូវតែផ្លាស់ប្តូរទិសនៃការហោះហើរទៅលើផ្លូវផ្សេងជំនួសវិញ។ ប៉ុន្តែសម្រាប់ជើងហោះហើរដែលហោះនៅកម្ពស់ខ្ពស់ជាង ១១គីឡូម៉ែត្រ ពុំចាំបាច់ធ្វើការហោះហើរផ្លាស់ប្តូរទិសតាមផ្លូវដែលមានជម្លោះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtbmQsha9CGvS1sjBRkugZQx2eTGw7e_3LhZ2-UAQnFKScbQ1L4m-v5_XP6kWxhLCC0gfQpv-6jkDIsH5OIhfbupzbV4QKYNrLJKr0GSxL9iJudHS7HaooXdnyoVLPYq5JZB7et7UZ705ya2uQ7d_oAqvmL6xrsSq50AIu8w7UWCRncP3BflW5B7x4i6iO/s1024/image_2025-07-25_08-48-34%20(2).png

គួរឲ្យដឹងថា ភាគច្រើនផ្លូវហោះកាត់ប្រទេសកម្ពុជា គឺមានទិសដៅមកពីខាងមជ្ឈិមបូព៌ា ទៅកាន់ប្រទេសហ្វីលីពីន ឬក៏ពីប្រទេសចិន ដោយមន្ត្រីបច្ចេកទេសកម្ពុជា បានធ្វើការជូនដំណឹងទៅដល់បណ្តាក្រុមហ៊ុនហោះហើរទាំងឡាយឱ្យមានការប្រុងប្រយ័ត្ននៅក្នុងការហោះហើរ ក្រៅពីនេះមិនមានការផ្លាស់ប្តូរនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6OObTgTPEp1p5Lsj1MUGXr6e_eQk41AKvk-c97frIDNn9Rve-DkM1DiLVGyMdKje6gLt0UwdAfthCJyD8yND7cyRQra4GOEsFljsBN9-1KeL028HRQE2BTAykAK-Uvcw2884M2JaUWTBdSHKmLVK7ECiSLSRyZSWerE2T44De9lPWh2LJ43K0ntVUezHF/s3028/image_2025-07-25_14-52-51.png

មកទល់ពេលនេះ ស្ថានភាពនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ ដោយនៅថ្ងៃទី២៥ ខែកក្កដានេះ ថៃបានបញ្ជាឲ្យមានការប្រើប្រាស់យន្តហោះចម្បាំងF-16 របស់ខ្លួនចេញប្រតិបត្តិការ ជាហេតុធ្វើឲ្យខាងអាកាសចរសុីវិលកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រសិនបើនៅតែមានការគំរាមកំហែងតាមផ្លូវអាកាសបែបនេះបន្តទៀត នោះសំណាញ់មេឃប្រហែលជាអាចនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ៕

វណ្ណដា ប្រើសំឡេងរបស់ខ្លួនបញ្ជាក់ទៅកាន់ពិភពលោកថាប្រទេសថៃជាអ្នកផ្តើមស.ង្រ្គា.មមុន

0

បន្ទាប់ពីបង្ហាញទឹកចិត្តក្នុងស្មារតីជាតិខ្មែរតែមួយជូនពរដល់កងទ័ពជួរមុខពេលនេះតារារ៉េប វណ្ណដា បានប្រើសំឡេងដ៏មានឥទ្ធិពលរបស់ខ្លួនឈរនៅជាមួយនឹងប្រទេសកម្ពុជានិងថាការលាបពណ៌របស់ប្រទេសថៃនឹងធ្វើឱ្យប្រលាក់ដៃខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា បានប្រើសំឡេងរបស់ខ្លួនប្រាប់ទៅកាន់ពិភពលោកថាប្រទេសថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុន។

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វណ្ណដា បានផុសចេញពីទឹកដីសហរដ្ឋអាម៉េរិកថា «មិនថាមានអ្វីកើតឡើង ខ្ញុំនឹងឈរជាមួយប្រទេសជាតិរបស់ខ្ញុំ និងភាពត្រឹមត្រូវជានិច្ច ពួកយើងស្រឡាញ់ និងចង់បានសន្ដិភាព ការលាបពណ៌របស់អ្នកនឹងធ្វើឱ្យប្រលាក់ដៃខ្លួនឯង។ វណ្ណដា ក៏បានប្រើហាសថេកចំនួន៤ជាភាសាអង់គ្លេសដែលមានអត្ថន័យថា ប្រទេសថៃជាអ្នកផ្តើមសង្គ្រាម , ឈរជាមួយកម្ពុជា , យើងត្រូវការសន្តិភាពមិនត្រូវការសង្គ្រាម និង យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា #ThailandStartedTheWar #StandwithCambodia #WeWantPeaceNotWar #JusticeForCambodia។

ការបង្ហោះរបស់ វណ្ណដា បានធ្វើឱ្យមហាជនពេញចិត្តជាខ្លាំងព្រោះសំឡេងរបស់លោកពិតជាមានឥទ្ធិពលទៅទូទាំងពិភពលោក។ ការបង្ហោះរបស់ វណ្ណដា ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គម។

គួរឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា វណ្ណដា បានបង្ហោះសំណេរនៅលើផេកផ្លូវការដែលមានអ្នកតាមដានជិត៣លាននាក់ជាមួយនឹងសម្តីថា «សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ និងបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនកងទ័ពជួរមុខប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា»។ ខ្លឹមសាររបស់ វណ្ណដា ដែលបង្ហោះផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងមានអ្នកចុច Like ២៨០K ការបញ្ចេញមតិ ជាង៧០K និងមានការចែករំលែករហូតដល់ ២០K។ មិនត្រឹមតែប៉ណ្ណោះការបង្ហោះនេះបានធ្វើឱ្យថៃកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំង៕

ពុធ មិថុនា សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះតារាចម្រៀង ឃុង ឃុយ

0

តារាចម្រៀងវ័យក្មេង ពុធ មិថុនា បានសម្តែងការខកចិត្តរបស់ខ្លួននៅលើបណ្តាញសង្គមដែលពីមុនធ្លាប់គាំទ្រលោក ឃុង ឃុយ ។ លោកជាតារាចម្រៀងរស់នៅខេត្តសុរិន្ទម្នាក់ដែលពលរដ្ឋខ្មែរបានស្គាល់តាមរយៈបទចម្រៀង «ពាក់អាវមិនដែលឃើញដោះ» ធ្លាប់មកសម្តែងនៅប្រទេសកម្ពុជានិងធ្លាប់ចេញបទចម្រៀងនៅក្នុងផលិតកម្មថោន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhixqeIC6hlIuCy7eJuzNVbMPVZ5lWuT2KmF4yEpoh-4LYJcWExk7wsN8LPTTxRHRsTsysipS6HJpS_T6tzCbvnSxgP794y7irC5nFn-EiitoS1d10tA2pJsJ6kfxMZqqFWc2V9lJAuMCZPRvDhc3xDusdIm3l0DRxwK9n51a7Ihuw4QWoaWnKTCfOCUcRs/s2048/image_2025-07-25_09-21-22%20(2).png
លោក ឃុងឃុយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាសម្តែងការខកចិត្តយ៉ាងខ្លាំងរហូតអ្នកខ្លះបានបោះសម្តីធ្ងន់ៗថាលោកភ្លេចកំណើត។ ភាពចម្រូងចម្រាសនេះបានកើតឡើងគឺនៅពេលតារាចម្រៀងសុរិន្ទរូបនេះបានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនប្រាប់ទៅកាន់ទាហានទាំងអស់ប្រសិនបើជាមិនមានកន្លែងញុំាបាយអាចមកភោជនីដ្ឋានគ្រប់ពេលឬក៏ប្រាប់ពីទីកន្លែងដែលត្រូវដឹកជញ្ជូន។ សំណេររបស់លោក ឃុង ឃុយ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈតារាចម្រៀងសុរិន្ទរូបនេះបានចែករំលែកព័ត៌មានជាច្រើនដែលភាគីថៃបានចោទប្រកាន់មកកាន់ខាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7hrnxbmyKmA56v0tp8RMunNk47YmFUwvut6RFUmd6gyKoUA0p3ybX1Ls-zMW3QTTFHqphKZo9eaI7GQtXKw5KF4uUH3zhJgYLJWNC1VtcgzIJlneomqEQHlniYr4iS_z0a_vli0yqmX9sLK39tfUZTh_48jX2FL3buf0d6TGpS6NK4ffhsW0pMmXXzwct/s1280/image_2025-07-25_08-52-54.png
បន្ទាប់ពីទទួលនូវមតិប្រតិកម្មខ្លាំងៗពីអ្នកលេងបណ្តាញសង្គមកម្ពុជា តារាចម្រៀងឃុងឃុយ បានបញ្ចេញសំណេរមួយទៀតនៅលើបណ្តាញសង្គមដោយចោទសួរថាលោកនិយាយខុសត្រង់ណាដោយគ្រាន់តែបង្ហោះបែបនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgejiHu4LCn5JAXki-RGH0_zdZASzEK2GvCtvNlMy1T3k-3EvJFWy0-d6RMLzsRdDRqYQJ_cqS0vzrLqXgYepo4UuzT3aLdIQX3TqrrpdsIrktdHXPvLCqQGkZAGRc6YrkaKfU-Gcok-I8PASBMH8Q7mxyEjhqjuSQSOh_W_YVxgENN1n7KvfQTCJdPpUYf/s2048/image_2025-07-25_09-21-23.png

ឃើញតារាចម្រៀងជើងចាស់រូបនេះបង្ហាញទង្វើដូច្នេះតារាចម្រៀង ពុធ មិថុនា បានសម្តែងការខកចិត្តរបស់ខ្លួនតែម្តង។ ពុធ មិថុនា បានសរសេរថា «នៅសៀមលោកគ្រាន់តែជាអ្នកចម្រៀងហួសដឺឡេម្នាក់ប៉ុណ្ណោះ ស្តាយទឹកចិត្តបងប្អូនខ្មែរដែលគាំទ្រនិងឱ្យតម្លៃលោកកន្លងមកណាស់…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV717-oANUUBXgrM2au9RM0vyz5AyaLWMylhrHfxhYpbdy1mgnmoaZZmhUSC1LAw1UAoBJ56slq1Rje9Fe9VPHrSXLH-FPQHLIaRt3yFwJDMiQGri_UQI2bXrabPl3pnR8TNH1tVipX67NHjajS-fMVdLikJEUoxtTK-kC6sxjTA2lIT9UV4JXd-TTI54a/s1440/image_2025-07-25_08-52-55%20(2).png
ក្រោយពីមហាជនរិះគន់ចាស់ដៃ នៅព្រឹកថ្ងៃទី២៥ កក្កដា តារាចម្រៀង ឃុង ឃុយ ក៏បានបង្ហោះសំណេរជាភាសាថៃដោយមានអត្ថន័យថា «សូមប្រជាពលរដ្ឋទាំងសងខាងបានសុខ»។ ទោះបីជាលោកបានបង្ហោះលាងខ្លួនយ៉ាងដូច្នេះក្តីក៏អ្នកគាំទ្រខ្មែរមួយចំនួនលែងមានអារម្មណ៍ចំពោះលោកតទៅទៀតហើយ៕