ភ្នំពេញ៖ ពិភពលោកនឹងកាន់តែភ្លឺភ្នែក! បន្តាប់ពីប៉ុស្តិ៍ទូរទស្សន៍ដ៏ធំ KBS1 របស់កូរ៉េ បានចុះមកយកការណ៍ដោយផ្ទាល់នៅតំបន់ជម្លោះព្រំដែនរវាងកម្ពុជា.ថៃ ដើម្បីផ្ដិតយករូបភាពវីដេអូជាក់ស្ដែង ពាក់ព័ន្ធនឹងស្ថានភាពខូចខាត និងទុក្ខវេទនារបស់ប្រជាជនខ្មែរ ដែលបាននិងកំពុងប្រឈម ក្រោយការរំលោ.ភបំពានរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់KBS នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPzP5UWf4beA8fFHPQ7FquhxEzumViS5RzP_OBPZ1nVrKyRPOeegw80wHSY-AOStzWTclTFI8kYvpYQUguC0XETNV0-TyWqEjtf1LHt-BgkslgziyKtulipoBq0T3fI1Gxb3bQUjgG0KafrEEd_N8bAbwqFCCBFkzvvaSv0KHbqPqz_e7KnNFX30Hftya6/s994/photo_2025-09-15_15-59-00.jpg
នៅទីបំផុតអន្តរជាតិបានជ្រាបពីការពិតកាន់តែច្បាស់ ពាក់ព័ន្ធនឹងទង្វើឈ្លា.នពាន បំភ្លៃកាពិត និងបំភ្លៃប្រវត្តិសាស្ត្រមិនចេះខ្មាស់របស់ថៃ ដែលកុំថាឡើយប្រជានជនកម្ពុជាមានភាពឈឺចា.ប់ សូម្បីតែអ្នកយកព័ត៌មានជនជាតិកូរ៉េដែលបានទៅដល់ទីតាំងដែលថៃបានទម្លា.ក់គ្រាប់បែ.កលើសាលារៀន វត្តអារាម និងមូលដ្ឋានជនសុីវិល ក៏មានអារម្មណ៍ក្ដុ.កក្ដួល ខ្លោ.ចផ្សារនឹងទិដ្ឋភាពមួយនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie-7lcGWTrKEJCEhMZx4dEMahZiG7klGUSGZaAwvlQOnGEB4jgq7ewAYfmjqPInOVYiCV_7-LEYp_kAQjl7BxRi-eSuZJf5LiH9grHywFjjtAUXogAS2htJo7n0BMT74mg8m-oI09RiJni7HiRmSXGxUqjfJhj0iQimoFd7uENNS70RaBEZebOwvsZSVqn/s1080/photo_2025-09-15_15-58-59.jpg

តាមរយៈការរាយការណ៍នៅក្នុងវីដេអូនោះ អ្នកយកព័ត៌មានជនជាតិកូរ៉បាននិយាយមកកាន់ពិធីការនីនៅក្នុងកម្មវិធីរបស់ប៉ុស្តិ៍ KBS1ថា៖ អ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ឈឺចាប់និងតក់ស្លុតខ្លាំងនៅពេលបានមកដល់ទីនេះ គឺប្រជាជនខ្មែរទាំងនោះបានប្រាប់នាងថា គ្រាន់តែឃើញដ្រូនរបស់អ្នកសារព័ត៌មានបង្ហោះដើម្បីថតពួកគាត់ពីលើនោះ ក៏ពួកគាត់មានអារម្មណ៍ថាភ័យខ្លាចផងដែរ ព្រោះពួកគាត់បាក់ស្បា.តនឹងយន្តហោះទម្លា.ក់គ្រាប់បែ.ករបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZ6tDLNgBVSza2Gq2w9hEt1FkDWox3c7mLKpu_az0oXUFJvJVUN7_FXCJI-704Z_2NNWsDivbRPEWCZN2VsiHzVsTXZ07oUxcxlwv9Z4x0r8L5Z0z_Lf8tlAwULLFGDzgUIsOeSW3j_ZNKA72dwZCtpRPsPHEbEc1vHpLOpI-c3oaaQOaQi9YuWRFXThn/s1280/photo_2025-09-15_15-58-59%20(3).jpg
អ្នកសារព័ត៌មានស្រីរូបនេះបានលើកឡើងថា មូលហេតុដែលនាងចង់មកថតព័ត៌មានផ្ទាល់នេះ គឺព្រោះតែសារព័ត៌មានភាគច្រើនមានតែងផ្សាយអំពីការខូចខាតខាងថៃ ខណៈដែលប្រជាជនខ្មែររងទុក្ខវេទនាជាច្រើន ពុំសូវមានសារព័ត៌មានអន្តរជាតិណាយចុះមកមើលនិងយកទៅផ្សព្វផ្សាយសោះ។ ក្នុងរបាយការណ៍រូបភាព បានបង្ហាញពីការខូចខាតផ្ទះសំបែង វត្តអារាម សាលារៀន មណ្ឌលសុខភាព និងផ្ទះរបស់ប្រជាជនខ្មែរ ដែលត្រូវបានរំលោភបំពានយកដីរបស់កម្ពុជាពីសំណាក់កងទ័ពថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeVrj_FKcZitNYxI9ACbVzgZK-xZHpMWcJvHjF6AZOmqYivXV_lw6V_NmMSSzAYBUOzcuY2prEO-G5ZDzORv2-G3VaLRddrloj1PZ4aLa3Ro7DmbSNFFvTRX6qixP9GhVzBbMf5BCAeybDSyVqx3JlsGwBVARgeaRY56d6DWi88zojniE5KlaBgFzDD75e/s1280/photo_2025-09-15_15-58-59%20(4).jpg

មិនតែប៉ុណ្ណោះ ប៉ុស្តិ៍ទូរទស្សន៍ធំ KBS1 មួយនេះក៏បាននិយាយថាប្រទេសកម្ពុជារងគ្រោះខ្លាំងជាង មានកម្លាំងទ័ពខ្សោយជាង ពួកគេព្យាយាមអត់ធ្មត់ និងចង់ដោះស្រាយតាមផ្លូវច្បាប់ដោយសន្តិវិធី មិនចង់បានសង្រ្គា.មោះទឹ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqYgwiMgBIE0WWCa6rM0d_1qqV_HzAlRkNLnfJ3FbhRqeCxCs6hqjq5otvQ9sarKO6y4aV80-qAFVkOjBn9mGB0zMbSE6ykum0Lvnp_GnAch77r8Ol4F2ux4QR9tu0ah9HWGF-c-n9EErgtLxubdLYQDRUBn6PeDR9JDuQiyx2aykCw8vYxopou0AykDqX/s1080/photo_2025-09-15_15-58-59%20(2).jpg

ការចុះផ្សាយរបស់សារព័ត៌មានដ៏មានឥទ្ធិពលរបស់កូរ៉េខាងត្បូងដូចខាងលើនេះ នឹងជួយឲ្យសម្លេងទាមទាររកយុត្តិធម៌របស់កម្ពុជាបានលឺទៅដល់ពិភពលោកកាន់តែទូលំទូលាយ។ យើងសង្ឃឹមថាព៍ត័មានមួយនេះនឹងជួយបំភ្លឺ ក៏ដូចជាផ្លាស់ប្តូរគំនិតរបស់មនុស្សមួយចំនួនដែលចោទប្រកាន់ និងរើសអើងកម្ពុជា ដោយគ្រាន់តែបានស្ដា.ប់ការអះអាងទាំងគ្មានមូលដ្ឋានត្រឹមត្រូវរបស់ថៃតែម្ខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj435cUfu-yGwGfYPrlYuNq9g5DDMzMrYwdT4s5SCwxF3yyArmbPfd1mIMEzFEtYGEkakiyXq7fDqdW5hHcqZh377pTTpOU9TKj-Moy4IQkXazistt5BsdPwkxLl8bEj1yX-89gCajRVJEP4x6lGbwuCasdodsA71zv9QNK3WAtLAnDuDDWDqmIpFVgSp6R/s994/photo_2025-09-15_15-58-59%20(5).jpg

លើសពីនេះ វាក៏ជាសារដ៏សំខាន់មួយក្នុងការប្រកាសឲ្យអន្តរជាតិគ្រប់បណ្ដារប្រទេសដឹងថា ប្រជាជនកម្ពុជាមានតែបំណងប្រាថ្នាតែមួយគត់ គឺចង់ឲ្យមានសន្តិភាពឡើងវិញ មិនចង់ឃើញសង្គ្រាមនោះឡើយ បន្ថែមពីលើនេះកម្ពុជាសូមស្នើដល់ភាគីថៃគោរពច្បាប់អន្តរជាតិ និងអនុវត្តបទឈប់បាញ់ឲ្យបានត្រឹមត្រូវផងដែរ៕