Home Blog Page 372

ឆន្ទៈកូនខ្មែរ! តារាចម្រៀង ឱក សុគន្ធកញ្ញា និងពលរដ្ឋជាច្រើននៅអូស្រ្តាលីផ្ញើសារទៅកាន់ពិភពលោកថា «កម្ពុជាមិនត្រូវការសង្គ្រា.មទេ»

0

តារាចម្រៀងឱក សុគន្ធកញ្ញា និងពលរដ្ឋខ្មែរជាច្រើនរយនាក់ទៀតដែលកំពុងស្ថិតនៅប្រទេសអូស្រ្តាលី ដោយមិនប្រកាន់និន្នាការនយោបាយបានចូលរួមផ្ញើសារលើកទឹកចិត្តទៅដល់កងទ័ពជួរមុខនិងផ្ញើសារទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ។ សម្រែករបស់អ្នកនាង ឱក សុគន្ធកញ្ញា និងពលរដ្ឋជាច្រើននាក់ទៀតទាំងក្នុងស្រុកនិងក្រៅស្រុកអាចបញ្ជាក់បានថាប្រទេសកម្ពុជាស្អាតស្អំនិងមិនចង់បានសង្គ្រាមនោះទេហើយប្រទេសថៃជាអ្នកឈ្លានពានមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlCLIHJ_98rbr-fZ2cpjWR8z-RZbSAkXpaQK86yQA9aUK0bz_JVLSxcKLKVVbnjo4r5omwZ-dAxhiUpvWEOOCGhbxHRiG5mYaIIcGxweF3ut5h2STgHrunf9FISugWcQ1KapQF__xgAXZ1WHwKQJsgCiOqmDfjv5dbuFfKPPO1zJDwIiYLUD5mK_GQFr3t/s960/image_2025-07-28_09-03-59.png

នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយថាដោយបានបង្ហាញថាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី មកពីទីក្រុងស៊ីននី និងបណ្តារដ្ឋផ្សេងទៀតបានមកជួបជុំគ្នានៅមុខរដ្ឋសភា Victoria ក្នុងទីក្រុង Melbourne ។ ក្នុងវីដេអូនេះអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ជាក់ថាទោះបីជារាងកាយរបស់ពួកគេនៅឆ្ងាយពីប្រទេសកម្ពុជាតែបេះដូងរបស់ពួកគេគឺផ្សាភ្ជាប់ជាមួយនឹងកងទ័ពដែលកំពុងតែស្ថិតនៅជួរមុខដោយប្រើប្រាស់សំឡេង និងរូបភាពជាប្រជាជនកម្ពុជាបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹងថា ប្រទេសកម្ពុជាកំពុងជួបការវាយប្រហារយ៉ាងខ្លាំងពីប្រទេសថៃដែលចង់បានទឹកដីប្រទេសកម្ពុជាយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7heql9rE4FiEBLDo8MheFtxaKKj6hRDFX5Fo_fjsLtoyjUtKjnHiRqyrtNui9RD3VCkXZTEEpgRRrneoEAQq3M_MHC9iP2aOwxhWpS_ydklRlhVyFSPnu1yu35oIJN4AIfVw_nFppvVM9h9mOM9TQOR5yb30i3Pm90oME-ahoH3vpuxqUjDG00y96wJyV/s960/image_2025-07-28_09-04-01.png
តារាចម្រៀងដ៏មានឈ្មោះបោះសំឡេងរូបនេះបានលើកឡើងទៀតថាការជួបជុំគ្នានេះគឺចង់បញ្ជាក់ទៅកាន់ពិភពលោកក៏ដូចជារដ្ឋសភាអូស្ត្រាលីប្រទេសកម្ពុជាកំពុងតែរងគ្រោះនិងស្វែងរកយុត្តិធម៌ពីបណ្តាប្រទេសទាំងអស់ទូទាំងពិភពលោក។ មុននឹងបញ្ចប់វីដេអូរបស់ខ្លួនអ្នកនាង ឱក សុគន្ធកញ្ញា បានផ្តល់ជាកម្លាំងចិត្តជូនពរដល់កងទ័ពជួរមុខឱ្យយកឈ្នះអស់មារសត្រូវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKbopAN-QZhsAhQV_KNKIwXjNfT69BVWDFLzAn2VvqXUoyb3HeWCK1gaeJIw1tk2IzDkQMhIFGTVyLcLVRl6w6Q2e0wgaXSEiDbpab9jUga5UaBByoetcBYHqBJufpd_OG1gS6JvneRkKXb1sNfpVWO3z1Gxnhm0Ych3QTR-Ce-DfTBa_DkE1eb5rrcz5i/s2048/image_2025-07-28_09-03-59%20(2).png

នៅក្នុងវីដេអូផ្សេងទៀត គេបានឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានកាន់ក្បាលមេក្រូស្រែករកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។ ជាមួយនឹងការទាមទាររកយុត្តិធម៌ និងផ្ញើសារទៅកាន់ពិភពលោកថា «កម្ពុជាមិនត្រូវការសង្គ្រាមទេ» តារាចម្រៀងរូបនេះនិងពលរដ្ឋខ្មែរជាច្រើនបានស្រែកច្រៀងបទ «ដែនដីខ្មែរ»៕

Rick Kh និងពលរដ្ឋខ្មែរបង្ហាញការឈឺចាប់យ៉ាងខ្លាំងចំពោះជនស.ង្ស័យដែលបានក្ប.ត់ប្រទេសជាតិ

0

អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh និងពលរដ្ឋខ្មែរជាច្រើនបានបង្ហាញការឈឺចាប់អមដោយក្តីខឹងសម្បារទៅលើជនសង្ស័យដែលបានក្បត់ប្រទេសជាតិខ្លួនលួចរាយការណ៍ទៅកាន់ប្រទេសថៃ។ អម្រែកដ៏ឈឺចាប់របស់គ្រួសារកងទ័ពជួរមុខ ជនភៀសសឹក និងពលរដ្ឋខ្មែរដទៃ រួមទាំង Rick Kh ស្នើឱ្យរាជរដ្ឋាភិបាលដាក់ទោសជនក្បត់ជាតិឱ្យស័ក្តិសមនូវទង្វើអាត្មានិយមរបស់ជនក្បត់ជាតិមួយក្តាប់តូច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcfxE_vgQhcPgCCaJU7_dqn9Xplp7AYMJAR4XV1DRmhuPrVbiJRpypxveoydZoyAr-CGo7rp1T4yZeJUmAMl_NQ7wHMdGOarYtO0keRk87i3thUlzw6lg5UWidsfVQLEgsnkN-7p2swcDBVrnNMq0bw_La8WoUvZN06TxM4rCCHYi5dRw4LTvPqtHeDAw/s2048/image_2025-07-28_10-53-32%20(2).png
នៅយប់ថ្ងៃទី២៧ កក្កដា អ្នកបង្កើតមាតិកា Rick Kh បានចេញវីដេអូជាង៣នាទីដោយបានដាក់ចំណងជើងថា «សូមរដ្ឋាភិបាលដាក់ទោសឱ្យសមនឹងសម្រែកឈឺចា.ប់របស់ពួកយើង មនុស្សស្លា.ប់និងជម្លៀសរាប់ម៉ឺននាក់ ដោយសារពួក.តិរច្ឆា.ននេះឯង»។ ក្នុងវីដេអូនេះ Rick Kh បានបង្ហាញការឈឺចាប់របស់ខ្លួនយ៉ាងខ្លាំងទៅលើជនក្បត់ជាតិដែលលួចយកការណ៍ទៅឱ្យចោរសៀមដែលចូលឈ្លានពានទឹកដីខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzefTTekZuqUrV0A1pJVBYoCaOFqvmP0q4z-3z0nLw6bH4Xof76KmIvmrtu6Hwrp_Fx8wVWuoEBfrZ9OKVb3R0L_e-_J9fBPXaHDR19awFcZsS5xPob1fXj_mLhsaQ_YwR-3GVjLJ76wWC2YcAWAmDt04ArtHkN-mntQ9UGu_-7lnObeDMKj9WDLRLLvPd/s2048/image_2025-07-28_10-53-33.png
ដោយក្តីឈឺចាប់ខ្លាំងពេកនិងមិនធ្លាប់ជេរអ្នកដទៃនោះទេប៉ុន្តែ Rick Kh បានប្រើសម្តីធ្ងន់ៗយ៉ាងខ្លាំងទៅលើជនដែលសង្ស័យថាក្បត់ជាតិទាំងនោះមិនត្រឹមតែចុះនរក១៨ជាន់ទេត្រូវជាប់គុកអស់មួយជីវិត។ Rick Kh ថាប្រសិនជានៅសម័យអង្គរវិញគេសម្លាប់៧គ្រួសារ យកទៅព្យួរកទាល់តែស្លាប់។ លោកថាមិននឹកស្មានថាខ្មែរមានជនថោកទាបដល់ថ្នាក់នេះទេមនុស្សស្លាប់ជាច្រើនដោយសារតែដង្កូវក្នុងសាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4AoA_jhWvOgu8EJFq0MyVNJ67836gyvWYuu1IdClqvpOfcCcWP9qMCor_VNAvaDPYWOjMH7o1NcKLMZQEpR8bu3naPTA7Cg3j-UF4N5TaLZBSUHU4Rhe52wg2iOFBnHjZ0HzOgMqu2zGyWhV1QhkT2sqsbyafHgz22h7jYelgtaRIy_tHE0JZup924Y_Y/s2048/image_2025-07-28_10-53-41.png
នៅព្រឹកថ្ងៃទី២៨ កក្កដា Rick Kh ក៏បានបង្ហោះសំណេរមួយទៀតថា «ជូនចំពោះជនត្រៀមក្បត់ជាតិខ្មែរបើដឹងខ្លួនឯងកំពុងលក់ខួ.រក្បាលឱ្យសត្រូវហើយ ចូរដុត GPS និង អេកូមចោលទៅ ដុតផែនទីសម្រាប់ចាប់ទីតាំងឃ្លាំងអាវុធខ្មែរចោលទៅ ឈប់លក់បេះដូងឱ្យសត្រូវទៅ មិនទាន់ហួសពេលទេ។ ការភ្ញាក់ខ្លួនពេលនេះ អាចផ្តល់ជីវិតថ្មីដល់អ្នក គ្មានមនុស្សអាក្រក់រូបណាមិនអាចប្រែមកល្អបានឡើយ គ្រប់គ្នាសុតតែអាចបញ្ឈប់បាបកម្មបាន សូម្បីតែអង្គលីមារទំលាក់ដាវ មកបួសជាសង្ឃរួចសន្សំកុសលវិញដែរ។ មនុស្សច្រើនណាស់កំពុងរងរបួស ជម្លៀសខ្លួន បាត់បង់ឪពុក ម្តាយជរា គ្មានម្ហូបអាហារ រងផលពិបាកទាំងហូរទឹកភ្នែកសប្រែជាក្រហម សូមពិចារណារផង យើងជាខ្មែរកើតលើទឹកដីខ្មែរដូចគ្នា កុំបំផ្លាញប្រទេសជាតិយើងទៀតអី »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIzrqMd7f2RtZdng6t7kt9QrtSfxG7EaJyAPoxrjChy7JZjgjah-Uq10_2XJvmAXTaJMlA2A7FEvODeyiR4peZAHkp0BdUmqnaOqj345KXDJqK0S7bAf1jRMYRRNlVZG26R7Hoxa98tmZk2EdGOCimFeIThyphenhyphenfLL5gHc3Wf5Mtaqs1XKzCRCIrrJTfIUfc_/s2048/image_2025-07-28_10-53-43.png

គួរបញ្ជាក់ផងដែរថា Rick Kh គឺបានដុតដៃដុតជើងយ៉ាងខ្លាំងជួយទៅដល់ជនភៀសសឹក ដែលរងគ្រោះពីអំពើជនឈ្លានពានសៀម៕

ថៃរំលោភសិទ្ធិយ៉ាងខ្លាំង! សាកលវិទ្យាល័យថៃមួយចំនួនដកហូតទូរស័ព្ទរបស់សិស្ស-និស្សិតកម្ពុជា

0

ប្រទេសថៃ ៖ តាំងពីកងទ័ពថៃបើកឆាកបា.ញ់ប្រ.ហារ និងឈ្លានពានលើបូរណភាពទឹកដីកម្ពុជា ធ្វើឱ្យពលករកម្ពុជារាប់ម៉ឹននាក់សម្រេចចិត្តត្រឡប់មកប្រទេសកំណើតវិញ ពីព្រោះការរស់នៅថៃគ្មានសុវត្ថិភាព រងនូវការគំរា.មកំហែងគ្រប់បែបយ៉ាងពីក្រុមជ្រុលនិយមថៃ ដែលបង្កការអុកឡុកតាមកន្លែងស្នាក់នៅរបស់ពលករកម្ពុជា ហើយទង្វើថោកទាបរបស់ក្រុមជ្រុលនិយមថៃចេះតែបន្តកើនឡើង បើទោះមានការហាមឃាត់ពីរដ្ឋាភិបាល និងសមត្ថកិច្ច ។ រីឯសិស្ស-និស្សិតកម្ពុជាមួយចំនួនដែលសិក្សានៅថៃ ក៏បានត្រឡប់មកកម្ពុជាវិញដែរ ក្នុងនោះនិស្សិតខ្លះចាកចេញពីថៃដោយឆ្លងដែនតាមឡាវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwCk1do5GUQhsiJSqmWtfGlHFH8oNmut4MM8TB8oguyZlCd-H7e840XHMik4YUkw7BN9nAiMzQchofeirMILE6NzlO3EqfK6ELTXt3MKVl_Z_wi57Er4DODUMLOmu_MDyauwSchHZyo-5ZxayUSzN8VrQpT2ISLnHZmFMChAWDxfvhyg7Pi1yV6xv6Fk4a/s663/image_2025-07-28_13-20-27%20(3).png
និស្សិតកម្ពុជាខ្លះទៀតសម្រេចចិត្តរៀននៅថៃបន្ត ប៉ុន្តែពួកគេជួបការលំបាកយ៉ាងខ្លាំងខ្វះការទំនាក់ទំនង ដោយសារសាកលវិទ្យាល័យថៃមួយចំនួនដកហូតទូរស័ព្ទនិស្សិត ហើយសាកលវិទ្យាល័យថៃប្រាប់ឱ្យនិស្សិតកម្ពុជាបោះបង់ចោលអាហារូបករណ៍ ស្របពេលកងទ័ពថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជាមិនឈប់ឈរ ។

និស្សិតកម្ពុជាម្នាក់បានសរសេរក្នុងបណ្តាញសង្គមថា ៖ «ពេលនេះ សាលារៀនរបស់ខ្ញុំ គឺសាលា Boromarajchoni Nursing School នឹងដកហូតទូរស័ព្ទដៃខ្ញុំ រួមទាំងឧបករណ៍អេឡិចត្រូនិកទាំងអស់ ដែលធ្វើឱ្យខ្ញុំពុំអាចទំនាក់ទំនងជាមួយអ្នកណាបានទេ ។ សាលារៀនឱ្យនិស្សិតជ្រើសយកជម្រើសផ្សេងទៀត គឺនិស្សិតអាចត្រឡប់ទៅកម្ពុជាវិញ ហើយបោះបង់ចោលអាហារូបករណ៍» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwPP5hxiZZqRLO3Q_0Vid7opgUV21HtgLUZkLu95Ipmf-oDQ6On_cIWGvFje5FaV80etC2k0sIMd9efTe_tppWzMKsHiaygvwv3O4zs1xsCOVVh3YFaZQQ8Gla4vDNu-prPOmXxQDdRhpQIu-r8w-WtBq3_43EKquiTsE3e36M7-PKUOIr57HSg3hpmkHb/s663/image_2025-07-28_13-20-27%20(2).png
ចំណែកនិស្សិតកម្ពុជាផ្សេងទៀតដែលសិក្សានៅប្រទេសថៃ ប្រាប់ថា គ្រាប់ផ្លោងហោះកាត់ក្បាល គ្មានអារម្មណ៍រៀនទេ ហើយក៏ពុំអាចលេបបាយចូលដែរ តើឱ្យទៅរៀននៅកន្លែងណា ។

ទោះយ៉ាងណា និស្សិតកម្ពុជាមួយចំនួនទៀតដែលសិក្សានៅទីក្រុងបាងកក ពុំត្រូវបានសាកលវិទ្យាល័យដកហូតទូរស័ព្ទទេ គឺមានតែសាកលវិទ្យាល័យមួយចំនួនប៉ុណ្ណោះដែលដកហូតទូរស័ព្ទនិស្សិត ។ ការដកហូតទូរស័ព្ទពីនិស្សិតកម្ពុជា ដោយសារថៃបារម្ភថា និស្សិតកម្ពុជានឹងរាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗប្រាប់កងទ័ពរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUJ7Bzd8XDu8XrjmRdL_TSgmux3CrwQ3uCfmfQ6U-185TrmIRyaIHk0Z5Znr-L9CSxS5ZVUiVjgItRsSR3U5L5yifKrQeVGOHGmzsU7NroXpWVArfOw9TSWSGg8UZUTLzqedbto9wfAQa3jYdXXsdcOE2uHvJ3NcwaxiuqU0UGQzZN50W_XhBVUvUtPFSF/s663/image_2025-07-28_13-20-27.png

ផលវិបាករបស់សិស្ស-និស្សិតកម្ពុជាសិក្សានៅប្រទេសថៃ គឺកើតឡើងដោយសាររដ្ឋាភិបាល និងកងទ័ពថៃជាអ្នកបង្កបញ្ហាតាំងពីការរឹតបន្តឹងព្រំដែន បិទព្រំដែន រហូតដល់ធ្វើសង្គ្រាមឈ្លានពានលើទឹកដីកម្ពុជា ។ ការដកហូតទូរស័ព្ទរបស់សិស្ស-និស្សិតកម្ពុជា គឺជាការរំលោភសិទ្ធិបុគ្គលដែលពុំគួរកើតឡើងឡើយ ។

រហូតមកដល់ថ្ងៃទី២៨ ខែកក្កដា កងទ័ពថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា ទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមុខឱ្យកងទ័ពថៃឈប់ឈ្លានពានក្តី ។ ប៉ុន្តែពួកគេនៅតែដោះសារដើម្បីការពារខ្លួន និងប្រកែករាល់ទង្វើរបស់ខ្លួនទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDM4rW1Ulf2r4-LoB3Ijg82I4_NKrFPTs-Xv-4NZq_G2ipnXnQeHbt3mvpDUBrv-GAng3xU4H1kQDQUSClNV36O767JFUdIMXsDe9TmycWdC8k5MABhm5r85MNCzU5GxBWtJYYMajXArD5E7C91hdxGdrhQKGFm9P4PQ-heizpnxl0ZuVRBbpvQF2pfz3O/s960/photo_2025-07-28_11-00-59.jpg

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៨ ខែកក្កដា គឺជាថ្ងៃទី៥ នៃការឈ្លានពានរបស់ថៃ ហើយថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោរឃៅ និងយ៉ាងគឃ្លើន ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមមាន ៖ ដ្រូនអត្តឃាត, យន្តហោះបាញ់ផ្សែងគីមីពុល, យន្តហោះចម្បាំង និងគ្រាប់បែកចង្កោម ដែលរំលោភច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន ។

បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក ហង់ជួន ណារ៉ុន ឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ និស្សិតកម្ពុជា ចំនួន២៩នាក់ បានចាកចេញពីខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ មកកម្ពុជាវិញ តាមប្រទេសឡាវ ។ បន្ទាប់មក នៅថ្ងៃទី២៧ ខែកក្កដា និស្សិតកម្ពុជា ចំនួន៧៩នាក់ បានចេញពីខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ មកកម្ពុជាវិញ ៕

មេទ័ពភូមិភាគ២ ចេញមកបញ្ជាក់ថាខ្លួននៅរស់ធម្មតា ដើម្បីបញ្ឈប់ក្ដីបារម្ភរបស់ពលរដ្ឋថៃ

0

នៅព្រឹកថ្ងៃច័ន្ទទី ២៨ ខែ កក្កដានេះសារព័តឥមានថៃបានចុះផ្សាយថាមេទ័ពភូមិភាគពីររបស់ខ្លួន លោក ប៊ុនស៊ីង ផាតក្លាង នៅមានជីវិតមិនបានស្លា.ប់ដូចអ្វីដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា លោកត្រូវបានទាហានខ្មែរបា.ញ់សម្លា.ប់នៅក្នុងសមរភូមិនោះទេ។ នេះបើតាមសារព័ត៌មានថៃ Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-HrM6o9LqurMh7LHggxv5AvnUb5IQscc_tWp2HNfsFpmFZgUAGMRsoex2oQW9X1000mEWBBPA-EGl0ZiGmu7l8DVRfgCsymX8EH9x0tzM7RJQSIPILR_b0HO0ptE-_uphx22T4SWJxq2KcYi_Ib6pmbtzO4OcEJ1lnj1A6Znx1CMcgd4zMaqlyuzUkPJq/s800/photo_2025-07-26_14-01-59.jpg

យោងតាមការរាយការណ៍ពីសារព័ត៌មាន The Nation ការចេញមកបដិសេធចំពោះព័ត៌មានដែលចេញផ្សាយថាលោក ប៊ុនសីង ផាតក្លាង បានអស់ជីវិតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចែករំលែកតៗគ្នានៅក្នុងបណ្ដាញសង្គមថា មេទ័ពជើងខ្លាំងរូបនេះបានស្លា.ប់បាត់បង់ជីវិតដោយសារទាហានខ្មែរនៅក្នុងសមភូមិ ធ្វើឲ្យពលរដ្ឋថៃជាច្រើនមានក្ដីបារម្ភជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBP9gdT-hvTHhPAh60nBM4AsTOqCe3Qr0C29PIPJyz6wWmoqZJpcgSznksQndxa7XFD0RsjJ7ZmEDETJwg9ik2hQOaR0EoHEnqcw6wCCcgZazeI5sx6ENOtL5JMKo-TeD-TyHs3fuHNUAEGuJzXvDqS6z9DBIIWSGkTKavvFqBCrnN41KW9NIcF8f5esj/s720/518407213_1158480596329230_7138729652710977051_n.jpg

ជាមួយគ្នានេះ លោក ប៊ុនសីង ផាតក្លាង បានចេញមកអះអាងថា កម្ពុជាបានព្យាយាមធ្វើឱ្យខូចសីលធម៌របស់ទាហានថៃ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតដែលអះអាងថាគាត់ត្រូវបានសម្លា.ប់ដោយកងកម្លាំងកម្ពុជា។ លោកក៏បានប្រាប់ទៅកាន់ប្រជាជនថៃទាំងអស់ កុំឲ្យមានការព្រួយបារម្ភអី ព្រោះខណៈនេះលោកមានសុវត្ថិភាពធម្មតា និងកំពុងប្រតិបត្តិការគ្រប់គ្រងកម្លាំងទ័ព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHK3AAN_WkeDc_XcuM_XbY6xo4RaLcTHQQcX4ow5I6-DMav6TuxwRilqNiC9o70teFa7n394UhxBIsFjVMYMngVH3dZhxlLeuzj8iUUaoEXID7YBVP6bLnJPQ9NWuRja_97sVPh_VLQY8Q3tbRLfXtwKt1XcgQR6sW0NHEkVO5uTI_k7OjmWmlFJdqOTw4/s1280/photo_2025-07-17_16-48-24.jpg

គួរកត់សម្គាល់ថាលោក ប៊ុនស៊ីង ផាតក្លាង គឺជាមេទ័ពជើងគោកថៃម្នាក់ដែលប្រចាំនៅព្រំដែនតំបន់ភូមិភាគ២ ដែលកន្លងមកមេទ័ពរូបនេះ តែងចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា ជាពិសេសប្រាសាទបុរាណទាំង៣ដែលស្ថិតនៅលើជួរភ្នំដងរែករបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkU592e7er2BZgmTfehaacRqxz4SkEBg0En1CDK8LVGXVOlg8PrntivSSqv84LcCsXJRtPwfJNGbeeEWPak4l-_menTOHeN1WpLj54H5rt_xLYtcIC-VbTTf25UzIlGkY0liXYpcBRlJHtO0-_DDBZQflkJKgTSXESGbUBm9EJia99w2bYUTfihst-NEDJ/s1280/photo_2025-07-15_14-15-35.jpg

គួរឲ្យដឹងផងដែរថា នៅក្នុងជម្លោះហិ.ង្សារវាងកម្ពុជា និង ថៃដែលកំពុងកើតមានមកទល់ពេលនេះ គឺស្នាដៃដែលផ្ដើមចេញពី ប៊ុនស៊ីង ផាតក្លាង នេះឯង ជាអ្នកបញ្ជាឲ្យទាហានថៃ ធ្វើការព័ទ្ធបន្លាលួសបិទប្រាសាទតាមាន់ធំរបស់កម្ពុជាកាលពីថ្ងៃទី ២៤ ខែ កក្កដា ហើយជាពេលដែលទាហានថៃបានបើកការវា.យប្រហារលើប្រទេសកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEt5enXdNVytxLPap3XJVhMLvS3KtF6LiBFhBfy881yH6E0k7O4X6ZjU0Vux-2B7btlf1SjsELKhMGRu8OK8wnqNmNAh6g4q59rjv_KPSt6UJevUxarKTKw-Q7T-vyzqMSE5VIjrFgyJSbCkHShSqQlVbqRiogJyR37utc1EbCQ_yV1lk_4QCIzJs9tdVK/s759/photo_2025-07-28_11-52-20.jpg

យ៉ាងណាក៏ដោយ ដោយសារនៅក្នុងកំឡុងពេលដែលកម្ពុជានិងថៃកំពុងមានសង្រ្គា.មនេះ គេសង្កេតឃើញថា លោកប៊ុនសុីន ហាក់មិនសូវចេញមុខមាត់និយាយអ្វីជាសាធារណទៅកាន់សារព័ត៌មានដូចមុន និងនៅពេលដែលមានការផ្សព្វផ្សាយពាក្យចចាមអរាមបែបនេះទៀត កាន់ធ្វើឲ្យពលរដ្ឋថៃមានការព្រួយបារម្ភខ្លា.ចលោកស្លា.ប់ថែមមួយកម្រិតទៀត៕

ថៃល្បិចច្រើនណាស់! អតីតរដ្ឋមន្ត្រីហិរញ្ញុវត្ថុថៃស្នើរដ្ឋាភិបាលខ្លួនចាប់យកឱកាស Trump សម្របសម្រួលជម្លោះជាមួយកម្ពុជាឱ្យក្លាយជាប្រយោជន៍

0

ប្រទេសថៃ ៖ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានមុនមកលើបូរណភាពទឹកដីកម្ពុជា ហើយកងទ័ពថៃកាន់តែឈ្លានពានកម្ពុជាខ្លាំងឡើងក្រោយពីព្រះមហាក្សត្រថៃប្រកាសច្បាប់អាជ្ញាធរសឹកនៅខេត្តចាន់បុរី និងត្រាតជាប់ដែនសមុទ្រកម្ពុជា ដោយពួកគេប្រើប្រាស់អាវុធគ្រប់ប្រភេទ ដូចជា ៖ អាវុធធុនស្រាល-ធុនធ្ងន់, រថក្រោះ, យន្តហោះចម្បាំង F-17, យន្តហោះចម្បាំង Gripen, គ្រាប់បែកចង្កោម និងផ្សែងគីមីពុល ដើម្បីវាយសង្គ្រប់កម្ពុជា ។ ហេតុនេះ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន និងទឹកដីពីសត្រូវឈ្លានពាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeK4OYnWc-M7klyJmkA2r1-sX0FyzwbT7rpSxGMXoZR_wsy6ltkfmaF_IS0nGhr6PeWuZQFvL-3urBo-MQseWJnfNG24nVZZAUbvC3MAi1xmMmaTR8Sjr9MkotlgwwNI3YrwuLekiqdXloDG5Nrt_TWjMJ5lf2_vQ9ic6vd7fyjrpIFOrxDvtnuYCArXKS/s1280/photo_2025-07-28_09-44-40.jpg

ក្រោយពីកងទ័ពថៃបើកការវាយប្រហារមុនមកលើកម្ពុជាជាច្រើនថ្ងៃដោយពុំគោរពច្បាប់អន្តរជាតិ លោក Donald Trump ប្រធានាធិបតីអាមេរិកបានស្នើឱ្យកងទ័ពថៃឈប់ឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជាជាបន្ទាន់ ដោយលោកសរសេរក្នុងបណ្តាញសង្គមថា លោកនឹងពុំចរចាពន្ធទំនិញជាមួយប្រទេសណាដែលកំពុងមានសង្គ្រាមទេ ។ ប្រធានាធិបតីអាមេរិកបានទូរស័ព្ទនិយាយជាមួយលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ហើយលោកថា ប្រទេសទាំងពីរបញ្ចប់សង្គ្រាមពេលណា ទើបអាមេរិកចរចាពន្ធទំនិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjxCvA16epUmhUhoPnRIzmxK2owZGsyIDcodjH8AXE5zExNhGx_P0V19QDsK51kXbfQYmF4eE6Jk0Gzkv1HyayZzHVMKhZDYDD78l8CPQ7S6g4OtRtaeIDu16LGKUy_EiSfh_eu4WelSm9utwk25HS4sCDlxEumOPEeuXTDARaJnIZlcmYOZi6xT38iCio/s1280/photo_2025-07-28_09-44-40%20(2).jpg
បន្ទាប់ពីមានការអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក នៅថ្ងៃទី២៨ ខែកក្កដា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានឯកភាពតាមគំនិតផ្តួចផ្តើមរបស់លោក Donald Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzSkfJV6fyppFjbnd0pH9ps9LdnUsU5yFtUEziz4hP_WJFt4OU78fmCojseYtCQM4vble7w-ANmGqPoW-qJGMwkjHkQkl3C3is2qgX3DWgSbJ_HuSwIHyKSP57NsYpYe2qZPFLarGpgvQEGhXg2FUtcJSaCA7LG0g2oKsDIUjl0mRhBLIBkVF8Zr_NGRo/s1280/photo_2025-07-28_09-44-39.jpg
កាលពីថ្ងៃទី២៧ ខែកក្កដា អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញុវត្ថុថៃ លោក ចន កាទិកាវ៉ានីត បានសរសេរក្នុងហ្វេសប៊ុកបង្ហាញទស្សនៈផ្ទាល់ខ្លួនពីគោលជំហរអាមេរិកជាប្រទេសមហាអំណាចអន្តរាគមន៍ជម្លោះកម្ពុជា-ថៃថា លោក Trump អាចនឹងពុំព្រមចរចាពន្ធទំនិញជាមួយកម្ពុជា និងថៃ បើប្រទេសទាំងពីរបន្តធ្វើសង្គ្រាម ។ ប៉ុន្តែបើអាមេរិកអាចចរចាពន្ធទំនិញជាមួយប្រទេសទាំងពីរ គឺអាមេរិកពុំត្រឹមតែទទួលបានផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ គឺអាមេរិកនឹងទទួលបានជ័យជម្នះផ្នែកនយោបាយផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sV-YVwPubjW_-Y3aYbnUdS0XDrfxRzUkIYMVALyYbuz5eN3WNjsB6ABgS3Aolc_wOgH2whzKZCQhc7POTLFUTncVLh29L6zLC5GKWJRBEZq6D2cFT5ztQvSb4mIu4g8nPVdz8WagQGOz3E2B_7QqaXu1y2SeUiAHzSETxKNdI8A738InRymneEiVAOlJ/s1920/image_2025-07-26_08-28-12%20(3).png

លោកបន្តថា ចំណែកកម្ពុជាអាចរងផលប៉ះពាល់ដោយសារអាមេរិកយកពន្ធទំនិញខ្ពស់ ហើយការអន្តរាគមន៍របស់អាមេរិកនឹងធ្វើឱ្យកម្ពុជាដកថយពីសង្គ្រាមជាមួយថៃ ។ ការចរចាឈប់បាញ់គ្នានៅប្រទេសម៉ាឡេស៊ី អាចធ្វើឱ្យកម្ពុជា-ថៃត្រូវអាមេរិកទម្លាក់ពន្ធទំនិញ ហើយធ្វើឱ្យគោលបំណងរបស់លោក Trump សម្រេច គឺលោកចង់ឱ្យកម្ពុជា-ថៃបញ្ចប់សង្គ្រាម ពីព្រោះកន្លងមក លោក Trump ពុំអាចអន្តរាគមន៍ឱ្យប្រទេសនានាបញ្ចប់សង្គ្រាមទេ ដូចជា ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4mhNMuU4Y9oRLe2da8JjgV3gqGjsOhZEyOsMKqogUr9kdJzhTvigZHyMsF5RhLc2c8Ip7xdnv70XSwFpPIZzkrUEnnDG4d8QppNn4SHMaQ5x8BJME399dKTCnKY-oF2MWpwozzsGJX-7sdIxZiadPwnYPMTk55jh7kKhojaGUlGJKzZ-8cszBz4VIRfd/s1200/image_2025-07-26_08-28-15.png

ហេតុនេះ ថៃនឹងអាចចរចាទ្វេភាគីជាមួយកម្ពុជា ដោយពុំចាំបាច់ដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រីឯលោក Trump ក៏ពុំចូលចិត្ត ICJ ។ ថៃនឹងទទួលបានផលប្រយោជន៍ពីឱកាសនេះ គឺពុំចាំបាច់ឡើងតុលាការ ICJ ហើយសង្ឃឹមថា រដ្ឋាភិបាលថៃនឹងយកឱកាសចរចាបញ្ចប់សង្គ្រាមនៅម៉ាឡេស៊ីឱ្យក្លាយជាប្រយោជន៍របស់ខ្លួន ។ នេះបើតាមការលើកឡើងរបស់អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ៕

លោកត្រាំព្រមា.នថា៖ អាមេរិកនឹងឈប់ធ្វើពាណិជ្ជកម្មជាមួយ បើកម្ពុជានិងថៃមិនបញ្ឈប់សង្រ្គា.ម

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រសិនបើគ្មានបទឈប់បា.ញ់ដែលអាចសម្រេចបានរវាងប្រទេសកម្ពុជា និង ថៃ នោះអាមេរិកនឹងមិនព្រមធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO4kV9Nt2dyrh_nvDBvteJ9dVgV-V7hiVFw1ij0sN32MKoPDBj3f72CeRYmvdfCbwofqz7SUwq3DgUrOgk9wUFldN7yolJ_4-IMlKaRjggQSWtS1kaTctCp36YxL8NabV-k777VXx2r_cQFaustFwfhpvRrvxBOOxzVcTXjzFKr8plgRU5EoQYMeq2VLTy/s770/photo_2025-07-28_09-54-32%20(2).jpg

នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ប្រទេសស្កត់ឡេន ក្នុងដំណើរទៅជួបជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen កាលពីថ្ងៃអាទិត្យ ទី២៧ កក្កដា លោកត្រាំបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់ការកំណត់ពន្ធលើប្រទេសក្នុងការគំរា.មកំ.ហែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk2hxFeKX57f5sO3W9DFRQicbdYv7XVD7KRddtyJrB4-aIfwQjaWqoX6JsjINJx8uvla5xLlCC_IZ69rfR0tsezj5CMmWt4wUkCVLpgE-kjvUepjoynH334HWgcOVyaQk1KiRiFGESTEAzuGh-rS-swx1YuB99JR0QdZmhEWExsmWiHFRmBI7t9eLYA0Yn/s700/photo_2025-07-28_09-54-32.jpg
ក្នុងបទសម្ភាសន៍នោះលោកបានលើកឡើងថា៖ ខ្ញុំបានសួរមនុស្សរបស់ខ្ញុំថា តើយើងធ្វើម៉េចជាមួយកម្ពុជា ហើយយើងធ្វើម៉េចជាមួយថៃ? ពួកគេឆ្លើយថា ប្រទេសទាំងពីរនឹងចូលមកត្រង់ចំណុចណាមួយដើម្បីនិយាយគ្នា។ ដូច្នេះ ខ្ញុំបានទូរស័ព្ទទៅនាយករដ្ឋមន្ត្រីនីមួយៗ ហើយខ្ញុំនិយាយថា យើងនឹងមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ លុះត្រាតែអ្នកដោះស្រាយសង្គ្រាមសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaQWts_H_H_9JAXfIGbvUR5NXJ3HiY4lQIJ_XGIhphdJFri-NCwWQsb6RyvmpB31981g51gwgk7-HsXsF9fhyphenhyphentl6GvSaHdEJn0sFvu010_oREEimCGZ9i_LkLsOMNMT8K38nyfOA_dIbljBcIMyKJEJWm_vSnxN4Tu173OLxkP9Wg4TN50J2hBJmRzY_16/s767/photo_2025-07-28_09-54-33.jpg
លោកត្រាំបាននិយាយបន្ថែមទាំងមិនសប្បាយចិត្តថា៖ មនុស្សជាច្រើនត្រូវបានសម្លា.ប់។ ដឹងទេថាត្រឹមរយៈពេលខ្លីមួយនៅតាមតំបន់ព្រំដែន ពួកគេប្រយុទ្ធគ្នាដូចសត្វព្រៃអីញ្ចឹង។ ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រីទាំងពីរ ហើយខ្ញុំគិតថាវាដល់ពេលដែលខ្ញុំចេញមុខហើយ ខ្ញុំគិតថាពួកគេចង់ដោះស្រាយវាឥឡូវនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sV-YVwPubjW_-Y3aYbnUdS0XDrfxRzUkIYMVALyYbuz5eN3WNjsB6ABgS3Aolc_wOgH2whzKZCQhc7POTLFUTncVLh29L6zLC5GKWJRBEZq6D2cFT5ztQvSb4mIu4g8nPVdz8WagQGOz3E2B_7QqaXu1y2SeUiAHzSETxKNdI8A738InRymneEiVAOlJ/s1920/image_2025-07-26_08-28-12%20(3).png

ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ថា៖ ដូច្នេះប្រសិនបើខ្ញុំអាចដោះស្រាយរឿងទាំងនោះ ហើយប្រសិនបើខ្ញុំអាចប្រើចំណាត់ការផ្នែកពាណិជ្ជកម្មដើម្បីធ្វើរឿងនោះបាន អ្នកដឹងទេ? វាជាកិត្តិយសណាស់សម្រាប់ខ្ញុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4mhNMuU4Y9oRLe2da8JjgV3gqGjsOhZEyOsMKqogUr9kdJzhTvigZHyMsF5RhLc2c8Ip7xdnv70XSwFpPIZzkrUEnnDG4d8QppNn4SHMaQ5x8BJME399dKTCnKY-oF2MWpwozzsGJX-7sdIxZiadPwnYPMTk55jh7kKhojaGUlGJKzZ-8cszBz4VIRfd/s1200/image_2025-07-26_08-28-15.png

គួរជម្រាបថា នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកបទឈប់បា.ញ់ជាបន្ទាន់ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3x_8HIGedkYyDNHN0ncjlSUfiKizT6xKqjkghd7Z3fv7DkZ-BicAV7Pu081Dlldtf-mZdLlrDk1n3LIL1N1vrGIB1saWC3dmUhQCOo3ww0MPSTA04GNId3nbi1WojyboGvJ7T4zdOYxjHXoS-hhn1icCZT9AZJF2tic86FFbYlAH8_Y0W5lWHOfhQ2W6/s860/image_2025-07-26_08-28-12.png

ជាមួយនឹងការជួបប្រជុំគ្នានេះ គេរំពឹងថាវានឹងផ្ដល់មកនូវលទ្ធផលដ៏ល្អប្រសើរ ហើយកម្ពុជានិងថៃ នឹងអាចឈានទៅដល់កិច្ចព្រមព្រៀងមួយចំនួន និងអាចស្វែងរកដំណោះស្រាយសមស្របក្នុងការបញ្ឈប់សង្រ្គា.ម៕

កម្ពុជា និង ថៃនឹងចូលរួមកិច្ចប្រជុំពិសេសមួយដើម្បីសម្រេចឲ្យមានបទឈប់បា.ញ់

0

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា នាថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ នឹងចូលរួមក្នុងកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកបទឈប់បា.ញ់ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-m0jCg6d8AW3Cyp0OPaFkfWkTQtiu5nZyes16dRX2l4QDj_Q_BEmJRIIbr74uSZHlcCOp8W8E5xlUpRcAeugWu71rA0kkTySFwTNUMuY8jYMUG6_GBAQm2eLmM4f7Y5u_WhB2klnISLvxq1qzVi-k7dFlMx-JDp-caLR405uQU2vSKVNRAXXhuFRyiYt/s1280/photo_2025-07-28_08-36-44.jpg

យោងតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានឲ្យដឹងថា៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpWddlxYGtZg22TEPYZYKdHRdT_N9EtwD09KNT-nU6uII4ZkJAiT5L01raqRUU6tj8WdjYl9UNA0pBmoVhBjkxHZQtYllqm_TWOJRCsgvF6UTIwWhe_MQgjddDaXoQp-qQVYH929enVFjn-NT_atZlzJzWtd27HvI9zozuXJWZ5P-InUQNQufjH4fyLZPo/s750/photo_2025-07-28_08-36-42%20(2).jpg

ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថា៖ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFlxTuBc1IftZmU2U5YNjF3pscAuSbRnvkqzfTQDbsI7Va83nyfCuRnRsdX7RtWOzAg9VQKeCMtpJVQ7hpBp4ysRgjGcK-l1H9nxkDXEb1WlkCeHTxotypOhQsRCXn5HzlDuph6f_vSpPkLiswio09Qe__S0MU1jXu_Bo3JDW5wErTkNe9eeuFkY5-EOxd/s1280/photo_2025-07-28_08-36-42.jpg

យ៉ាងណាមិញ សម្ដេចធិបតីក៏មិនភ្លេចថ្លែងអំណរគុណចំពោះឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrYlgexQi5ykGOPYJ0QAuHDJuABkLY62jEqU0z4Q8PWzwvF0v1GC3uRa_OAH6M_REyAox2zwSFPQ5862-8y16f0ncZD1JEDXYLT8djEGZc-ukqcttfG8eMRy5iecm24o_JMm5brJnB_1EeDz3w-16vuYCqVPxcof-alnGTpCNk0LSVWZsqRNjjEPwadRVu/s850/photo_2025-07-28_08-36-43.jpg
គួររម្លឹកថា កាលពីថ្ងៃសៅរ៍ ទី២៧ កន្លងទៅ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា កម្ពុជា និងថៃបានព្រមព្រៀងគ្នាឱ្យប្រទេសម៉ាឡេស៊ី ដើរតួជាអ្នកសម្រុះសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះព្រំដែនរបស់ពួកគេ៕

ថៃ ចោទកម្ពុជាប្រើអាវុធ PHL-03 ជាលេសប្រើប្រាស់អាវុធផ្សែងពុលមកលើកម្ពុជា

0

ភាគីថៃ បានចោទប្រកាន់មីសុីលចម្ងាយឆ្ងាយ PHL-03 វាយប្រហារលើទឹកដីថៃ ដើម្បីជាលេសប្រើប្រាស់អាវុធដ៏ព្រៃផ្សៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

បើយោងតាមអ្នកនាំពាក្យក្រសួងការពារ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា៖”ភាគីថៃវាយប្រហារបណ្ដើរ ចោទកម្ពុជាបណ្ដើរ ខណៈកម្ពុជា ប្រកាន់ជំហរគោរពតាមច្បាប់ មិនទាន់បានប្រើប្រាស់អាវុធធុនធ្ងន់ប្រភេទ PHL-03 វាយប្រហារបកទៅកាន់ភាគីថៃវិញឡើយ។

លោកជំទាវឧត្ដមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា៖”កាលពីថ្ងៃទី២៧ កក្កដា ភាគីថៃបានប្រើដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែងពុលនៅតំបន់ភ្នំខ្មោច និងតំបន់អានសេះ រួមទាំងប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងទីតាំងមួយចំនួនទៀត ក្នុងដែនដីកម្ពុជា ដែលវាផ្ទុយពីអនុសញ្ញា និងច្បាប់អន្តរជាតិ”។

គួរបញ្ជាក់ថា ចាប់តាំងពីថៃបើកការឈ្លានពានកម្ពុជាមក កម្ពុជាមិនដែលប្រព្រឹត្តទុច្ចរិត និងព្រៃផ្សៃ ដូចភាគីថៃនោះទេ៕

បញ្ហាប្រឡងបាក់ឌុប! បេក្ខជនខេត្តឧត្តរមានជ័យ និងព្រះវិហារ មានសិទ្ធប្រឡងនៅខេត្តផ្សេងបាន

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំ២០២៥នេះ ត្រូវបានពន្យាពេលពីថ្ងៃទី១៨-១៩សីហា ទៅថ្ងៃទី២៨-២៩ ខែសីហា ជំនួសវិញ ស្របពេលស្ថានការព្រំដែនកម្ពុជា-ថៃ មានការផ្ទុះអាវុធដាក់គ្នា។

ទន្ទឹមគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ក៏បានផ្តល់សិទ្ធឱ្យ បេក្ខជននៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចប្រឡងនៅខេត្តរបស់ខ្លួន ឬខេត្តផ្សេងទៀតបាន ប្រសិនបើភៀសសឹក។

ការប្រកាសពន្យាពេលប្រឡងបាក់ឌុបនេះ ក៏ព្រោះកងទ័ពថៃ បានឈ្លានពានទឹកដីកម្ពុជា និងបានបាញ់គ្រាប់ផ្លោង ដែលធ្វើឱ្យគ្រឹះស្ថានសិក្សាក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាង៦០០ទីតាំងត្រូវបិទទ្វារ។

លើសពីនេះ សិស្សានុសិស្សជាង១៥ម៉ឺននាក់ បាត់បង់ការរៀនសូត្រគ្រូបង្រៀនជាង៦ពាន់នាក់ មិនបានបង្រៀនសិស្សក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ៕

 

Boostrong មិនចោលបងប្អូនភៀសសឹកទេ! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

0

វីរៈកងទ័ព លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ រីឯបងប្អូនខ្មែរនៅជាយដែនក៏ត្រូវភៀសខ្លួនក្រោមស្នូរកាំភ្លើងពីការឈ្លានពានរបស់ថៃទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយគ្មានផ្ទះ គ្មានសាលារៀន ប៉ុន្តែមានក្ដីសង្ឃឹម តាមរយៈបងប្អូនខ្មែររួមគ្នាតែមួយ មិនចោលគ្នាក្នុងគ្រាលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMkPalr7Dc-Ep8pCaCEWQe0ImNaOtYnAtidlCZBGwf-vn-GyzpuH50ktXYPkomRoiX0aqlaD3PEZoJrBkoylXzVnaAvRsxmwPnTKL8DhRy5dEvxllunKi7cPK3pI35prQE74jmWtRQFrcM3UHhr5TxjzXaSCGILhFMFDHBS8PjVsxuSI5bi1T69U20VSxZ/s1280/BS%201%20(3).jpg

គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលបានជម្លៀសមកទីទួលសុវត្ថិភាព និងផ្ទះសាច់ញាតិមានចំនួន ៤ ខេត្ត មានចំនួនសរុប ៣៩ ៨២៨ គ្រួសារស្មើនឹង ១៣៤ ៧០៧ នាក់ រាប់ទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងជនពិការ យោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5ZDwt7yhTwLYY4GN37q5W_EiMYzGBIlk70xebXMOVKRXmKI9MtbPZ9OlYb-5OqTIepxaCysjgDDaxP75u1ifWA6swiv3fieAWgieCHSZNI6Yk6iNxEz9RMpzfU4mQ3a87sUDJeLb9zNNOEXe25ozt1q7hxQD8BDDgWrqhIA6AEwTUDsyzArOV3kDwNLA2/s6000/BS%202%20(2).jpg

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Boostrong, ទឹកផ្លែឈើ Freshy, GANZBERG និងភេសជ្ជៈ Idol មិនចោលបងប្អូនភៀសសឹក និងបងៗកងទ័ពជួរមុខឡើយ ដោយបានចូលរួមឧបត្ថម្ភអង្ករ ១០០តោន និងភេសជ្ជៈ៣០០០កេស ជូនបងប្អូនភៀសសឹកនៅឧត្តរមានជ័យ និងព្រះវិហារ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Boostrong ក៏បានឧបត្ថម្ភ អង្ករ ១២០ តោន, ភេសជ្ជៈ ៣,០០០ កេស, កន្ទេល ១០០០០ និងភួយ ១០០០០ ជូនបងប្អូនភៀសសឹកនៅខេត្តសៀមរាប និងបាត់ដំបង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8tcuNJR9pf-iaPJ5-pX7VaGVEo3h3-W1QuOimavJjYc_Qb0K0lM66S6xYWbYlHNk_YUqXKiSDrFbUyWUDAKfNNKL5d8Fx1ZAHZOgzx0JodA8k0YM_ml3iWzdR5wBCAZAizxhjVftQdctaSIKeWzRU_xDfz_RdJZj2qGD2IwaD-otNCqERUhkootADY3Np/s4242/BS%203%20(2).jpg

ពួកយើងសូមបួងសួងដល់វត្ថុស័កសិទ្ធទាំងឡាយ ជួយកងទ័ពកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបានជ័យជម្នះ និងមានសុវត្ថិភាពពីការឈ្លានពានរបស់ថៃ។