តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានបង្ហាញការឈឺចាប់ហួសប្រមាណនូវពេលឃើញកងទ័ពថៃបន្តឈ្លានពានមកលើកម្ពុជា មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្វើឱ្យពលរដ្ឋមិនលើកលែងសូម្បីព្រះសង្ឃរងរបួសជាង២០នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSTyvaBgvWdMSQNZ8Tp6MS5wIJf-eVzB1KWmId-2_7h8lmu5BZLG_TVOdq0yW2eQGp12l5BZOwA9wqI4HDHdxphIPsZq8FdY-TbViWRg0-aI46baUSEsA4lK8c8TBSwDeHhyphenhyphen51I9quLXSdhKeVvy9J9JbNqbSfl2KeFZwUzYb8YJEjHV7dFjCzRiMBPPd/s2048/image_2025-07-24_09-28-40.png

ទង្វើឃោរឃៅរបស់កងទ័ពថៃនេះតារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះនៅលើបណ្តាញសង្គមដោយក្តីឈឺចាប់ថា «ពួកសត្វតិរច្ឆាននៅតែគគ្លើនបន្តឈ្លានពានបូរណភាពទឹកដីកម្ពុជា ប្រជាជនខ្មែរស្មោះស្ម័គ្របង្ហូរឈាមរងគ្រាប់ រងផ្សែង និងអាវុធសារធាតុគីមី ពីពួកចោរ ថៃ ដើម្បីរក្សាឱ្យបាននូវដីដែលជាកម្មសិទ្ធិរបស់យើង»។ តារាចម្រៀងរូបនេះបន្តទៀតថា «នេះគឺជាការឈឺចាប់ដែលយើងបានឃើញនឹងភ្នែក របួសដែលមុតនឹងសាច់។ ឱ!កម្ពុជាដ៏កម្សត់អើយយ បេះដូងខ្ញុំត្រូវបានកាត់ជាចំណែកហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1NQ9iUcV0IenUzTaYxgniG2bwqCFZi8A1dOSnq7Umd1U8Ali2q8kJuhXK9sLQdho6KE8UgILDHzd8Mphdsvj_-Q33FxKZCjYlSlEKQcqPyULONx76XiLfYgFEd0LY5bxNmdrKYz0vjbn2E9gkqOSOT4ypJPeVmuSsUBIzwihYjc_nK9xBit5iDSYaua-G/s2048/image_2025-07-24_09-28-42.png
ហេតុការណ៍ឈឺចាប់ទាំងនេះតារាចម្រៀង ទេព បូព្រឹក្ស ថាជារឿងដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ។ «រឿងដែលកូនខ្មែរគ្រប់រូបចងចាំ ឈឺចាប់ សៀមអើយឯងសាហាវពេកហើយ តាំងពីថ្ងៃទី២៨ ឧសភា ឯងចូលមកដីខ្មែរ បាញ់ទាហានខ្មែរស្លាប់ ទាំងដែលខ្មែរមិនដែលបានទៅបង្កជម្លោះជាមួយឯងឡើយ។ ថ្ងៃ២៤ កក្ដដា ឯងបានបើកការវាយប្រហារមកលើខ្មែរ មុន ឯងកំទេចប្រាសាទព្រះវិហារ ឯងបានលើកទ័ពឈ្លានពានគ្រប់កន្លែងនូវទឹកដីខ្មែរ ឯងរំ លោភបទឈប់បាញ់ ឯងបង្កើត fake news ជាច្រើន ហើយថ្ងៃនេះឯងបានបាញ់ មកលើប្រជាជនខ្មែរមិនថាក្មេងចាស់ប្រុសស្រីព្រមទាំងព្រះសង្ឃថ្ងៃនេះជាថ្ងៃទី ១៧ ខែកញ្ញា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3fSJnvWXVKIXbG6dptGuoBjXa0V_Wk-MjL2AV3x_hZ9ue90Kyd9hkjAf8KzORVZ7F6bXl13hM1wTF2CwLTmtP2wkRToBSrpv8rxUaktpRa8vl3L5oPdxZQuzRYs51vRcBmxHnIBSU9Ry85VADOiQqrduUGe1B0lpFcdrE9YVO1RgRa3X-1Dqep6Ie5pt3/s2048/image_2025-08-07_09-09-55.png
តារាចម្រៀង ជី ដេវីត វិញបានចែករំលែកការបង្ហោះរបស់ភរិយា ដោយបន្ថែមអត្ថន័យថា «ខ្ញុំជឿថានៅចុងបញ្ចប់គឺមានតែយើងជាខ្មែរខ្លួនឯងតែប៉ុណ្ណោះដែលត្រូវខ្លាំងតតាំងនិងពួកសត្រូវចោរឈ្លានពានដោយឈាមខ្មែរ។តើបរទេសគេនិងជឿ ឬ ជ្រើសរើសយកយើងដែរ ឬទេ?តើយើងអាចទុកចិត្តអ្នកណាបានទៀតទេ? មួយរយៈកាលមកនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMg6uAbSJUWhyXJssLaLGQG06XGJ1pJ1txq7Yi17I7YbajiMGWHB4lOMFMbmLibvww3aa3Bz_cxuCwHgUAG0Ha_Ca1WSmZM4_JfJVIFu-ZUR96hVPNIoo2o4vyhbLK4sKqb2oWJgLKVBRKAySXc_OcJPSaYYJvWGY2_sG_2UPnc9hXzesShMOe1RpOEdAj/s2048/image_2025-08-07_09-09-58.png
លោក ក៏បានបង្ហោះសំណេរមួយទៀតថា « ទ្រឹស្តីតែអត់ប្រយោជន៍វិភាគបែកផ្សែងប្រាប់ពីរបៀបនេះ របៀបនោះ បើបាន Like Share លើសពី១០K ទៀតចាំមើលមួយថ្ងៃយ៉ាងតិច ១០ផុសចង់ស្ទើរ។ មានខ្លះជ្រុលជោរជួយវិភាគយុទ្ធសាស្រ្តឱ្យសត្រូវទៀត រឿងខ្លះសត្រូវគិតអត់ដល់ទេតែបណ្ឌិតហ្វេកប៊ុកជួយបំភ្លឺ ហើយគិតថាថៃអត់ចេះខ្មែរ? ខ្ពើមណាស់និយាយមែន បញ្ហាគោលគឺត្រូវមានដំណោះស្រាយដោយឈរស្មារតីជាតិតែមួយជាចុងក្រោយបង្អស់គ្មានស្អីលើសនឹងទេ បងប្អូនយើងនៅខាងមុខលំបាក យើងនៅក្រោយក៏គង់លំបាកតាមក្រោយ ហើយប្រទេសជាតិយើងនឹងកាន់តែលំបាកទ្វេដង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtvb8WiGaGfRW1qPuhBngOmq0zE2OAz4FwliKuVIjIWurBDC_mPIc5rFEr4bWWyPyrBuV4le5zq31-EpmROf8eUb0F_zE5OMdxHD-svdp5EZqCxLWCPzm6wDJZGXmm6aY3RQhYWrzT9I4SmosuIwefJZW9Zac2KGih4XB4YyxipHSf4sz7P3utXlvhyYka/s734/image_2025-09-18_08-45-25%20(2).png

គួរបញ្ជាក់ផងដែរថាកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា មានការប៉ះទង្គិចគ្នារវាងពលរដ្ឋកម្ពុជានិងកងទ័ពថៃ ខណៈដែលកងទ័ពថៃព្យាយាមរំលោភបំពានមកលើកម្ពុជាដោយប្រើប្រាស់កម្លាំងរាយបន្លាលួសលើទឹកដី និងទ្រព្យសម្បត្តិ ដែលពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលតាំងពីយូរលង់ណាស់មកហើយ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃចាន់ ភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិសយ៉ាងហោច ២៣ នាក់ បានរងរបួសធ្ងន់ស្រាល អំឡុងពេលទាហានថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចំពាមកៅស៊ូគ្រាប់កាំភ្លើងក្បាលជ័រមកលើប្រជាពលរដ្ឋកម្ពុជា៕