Home Blog Page 368

ចេន សម្រេចចិត្តលុបនិងមិនច្រៀងបទថៃតទៀត

0

តារាចម្រៀង ចេន ម្ចាស់បទ «ពងទា» បានប្រកាសជាសាធារណៈអំពីការលុបបទចម្រៀង Cover ថៃកាលពីមុនរបស់ខ្លួនចាប់តាំងពីថ្ងៃដំបូង(២៤ កក្កដា) ដែលថៃចូលមកឈ្លានពានកម្ពុជា។ លើសពីនេះតារាចម្រៀងរូបនេះក៏ប្តេជ្ញាឈប់ច្រៀងបទតទៀតព្រមទាំងផ្តាំផ្ញើដល់តារាចម្រៀងផ្សេងទៀតកុំ Cover បទប្រទេសដទៃទៀតជៀសវាងមានបញ្ហាគេយកចំណុចនេះមកវាយប្រហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhstLpcJuZSnprCqH-bfOocSlNEcBJY1ztlkm2hkujAXy9gakcGB-4L2hRvKUAUyk8Hg9EpZ7jVorQGVxxGtPjcxROfWLo80Ec-u83F1-YQ1hzGEwCURRGQydVDPFgGvy6bJK86AYNe31_7SrQcuvYIrhVJXPQnZhlhZW_3QMwcw0TAUrx55gEoyAYw1J4B/s2048/image_2025-07-29_15-27-40.png
តារាចម្រៀង ចេន បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា«មានរឿងមួយទៀតដែលបងប្អូនអ្នកគាំទ្រសំណូមពរខ្ញុំឈប់ច្រៀងបទថៃ បងប្អូនមិនបាច់សុំទេ ខ្ញុំនឹងធ្វើជូនបងប្អូនដោយក្តីគោរពស្រលាញ់ ហើយរាល់វីដេអូបទថៃខ្ញុំបានលុបភ្លាមៗតាំងពីថ្ងៃសង្រ្គាមដំបូងម៉្លេះ ខ្ញុំរាល់ថ្ងៃនិពន្ធបទចម្រៀងគរទុកពេញស្តុកកុំបារម្ភ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7-cEoxiUUV65-XRIY-XTnjjATwQ8RUuGwca_eHqypoUkQskGI9fnvcnwbT4AULcv1JOKprydrl_5-j7aIE8hYDLckNl354ZEapPgnkjo-algiBEWRh7TKcRFe0ZekWGeaE60KlxnOpAuOQbb6p1_32g9tOjld5SAy1cy9Nm0eHDh0kqapZy_4CC2RwXHh/s1280/image_2025-07-29_15-27-36%20(2).png

    តារាចម្រៀងប្រុសរូបនេះថាលោកនឹងមិនធ្វើឱ្យប្រទេសជាតិលក់មុខដោយសារបទចម្រៀងឡើយ។ ចេន ក៏បានអំពាវនាវដល់សិល្បករ សិល្បការិនីដទៃទៀតឈប់ច្រៀងបទចម្លងគេទៀតមិនថាប្រទេសណាក៏ដោយ ជៀសវាងមានបញ្ហាគេយកចំណុចនេះមកវាយប្រហារ។ ម្ចាស់បទ«ជូនអូនទៅរកគេ» បានឱ្យដឹងទៀតថាក្នុងប្រទេសកម្ពុជាមានអ្នកមានសមត្ថភាពនិពន្ធច្រើនគ្មានហេតុផលអ្វីត្រូវច្រៀងបទគេទៀតទេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYrsnLLLdsxzhUOcdGbXw22Iq-zFvJr6J6LChh6flIxwIZ-yH7br5eD6fpRiQjWS6kHRPksN8qYeU8LPQInhLdxV0UnOeZ7Pc65aD9DuGwg-IcJSQisDggDfx6gPcIQAvVLxtcB6ygmkDcKN04TgW5x6EGOJw53W9tgtU9s7Wza-yqbKH0aiIH1l7JZkSN/s2048/image_2025-07-29_15-27-36.png
    ជាមួយគ្នានេះ ចេន ក៏បានស្នើដល់ទស្សនិកជនងាកមកគាំទ្រចម្រៀងស្នាដៃនិពន្ធក្នុងស្រុក កុំឱ្យតម្លៃគេខ្លាំងពេកដល់ថ្នាក់ មើលងាយសិល្បករសិល្បការនីខ្លួនឯងពេក។ ចេន បញ្ចប់សំណេររបស់ខ្លួនជាមួយនឹងពាក្យថា «យើងចាប់ផ្តើមជាថ្មីលើទឹកដីសុវណ្ណភូមិ»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdn7IQWPobL5OifquryphsHCo90BWyyil2lmHk0XbqgN0CiQhVK6agL0wKNWaCfWD-XLrdTUGKSjtrsbDbUljqzcheq5tk43HeNZk1o3pyf3-jv517L8gIp71Bbby0jw1GUhHSyB5X2lvj81xSoqnh-8gpj5_xbpMRWuXypWZ6VsrzNG8BvwsBVtfHn3uU/s2048/image_2025-07-29_15-27-38.png
    ជាមួយនឹងសំណេរខាងលើនេះតារាចម្រៀង ចេន ក៏បានបង្ហាញពីការតស៊ូលើអាជីពចម្រៀងរបស់ខ្លួនមិនខុសគ្នាពីកងទ័ពនោះទេ។ លោកសរសេរក្នុងផ្នែកបញ្ចេញមតិយោបល់ថា «តាំងពីថ្ងៃខ្ញុំចូលមកតស៊ូនៅភ្នំពេញដំបូង២០១៤ ខ្ញុំនិពន្ធបទថ្មីមករហូត ១១ឆ្នាំហើយ ហើយពីពេលនេះ២០២៥ ទៅមុខទៀតនៅតែនិពន្ធបទថ្មីរហូតព្រោះវាជាឆន្ទៈខ្ញុំ។ បទដែលសាងឈ្មោះអត់ក្រោម២០បទទេ និពន្ធបទpre-wedding ជាច្រើនជូនដល់គូស្វាមីភរិយា លូវនៅនិពន្ធ៣គូទៀត ដោយសារសង្រ្គាម ទើបអារម្មណ៍អត់មូល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJAYTjIf_tjgIKdIIe0UDEekRAnj-JVbxg7naEAhOPSfFIRGFqXViPvIlOL1vWg-DE54nRBKeMjz_5aUW8cRxcwIoX-X4fGEabHkJddUqLe3c7sDMaTotKBKThDyu6ysQ-Hiu1ssIfzExKIwin8d63cgSxirP4FlFuCTA3295ztvg20BSr3H7_j7usCLr/s2048/image_2025-07-29_15-27-39.png

    លោកបន្ថែមទៀតថា «១១-១២ឆ្នាំមកនេះជួបរឿងរ៉ាវឆ្អែតហើយ បើមិនស៊ូណាស់មិននិពន្ធណាស់អ្នកទាំងអស់គ្នាគិតថា២០២៥នៅឈរជើងបានចឹងទេ តារាចម្រៀងមិនមែនចេះតែធ្វើទៅល្បីគ្រប់គ្នាទេ។ YouTube ខំសាងបទរាប់សិបលានviews ត្រូវគេហែកអត់មាត់មួយម៉ាត់ផង ខាំមាត់ធ្វើពីសូន្យវិញទៀត បើនិយាយរឿងស៊ូឈរជើងវិស័យសិល្បៈខ្ញុំមិនខុសពីបងៗកងទ័ពទេ ធ្វើមិនប្រាកដគេវ៉ៃបាក់ឈប់យូរហើយខ្វះ អីពួកខូចលួចហែកពួកចង់កំទេចឈ្មោះ តែភាពស្មោះត្រង់អំពើល្អជួយសព្វថ្ងៃនេះ…»៕

សម្តេចធិបតី សម្រេចផ្តល់ជូនក្របខណ្ឌឱ្យសាច់ញាតិបង្កើតរបស់យោធិន ដែលបានពលី និងធ្លាក់ខ្លួនពីការ

0

ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស និងពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។

ជាការឆ្លើយតបដឹងគុណការពលីដ៏អង់អាចនេះ សម្តេចធិបតីហ៊ុន ម៉ាណែត បាន សម្រេចអនុញ្ញាតឱ្យ ក្របខណ្ឌទៅកាន់សាច់ញាតិបង្កើតរបស់យោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន”។

ការផ្តល់ជូននេះ តម្រូវឱ្យសាច់ញាតិបង្កើតតែមួយរូបប៉ុណ្ណោះ ដោយនឹងត្រូវចូលបម្រើប្រទេសជាតិនៅអង្គភាពដែលយោធិន និងកងនគរបាលជាតិ បានបំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ”។

បន្ថែមពីនេះ រដ្ឋាភិបាល ក៏ស្នើឱ្យធនាគារលុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី និង១០លានរៀនចំពោះយោធិនដែលធ្លាក់ខ្លួនពិការនៅសមរភូមិមុខ៕

កម្ពុជាទាត់ចោលការចោ.ទប្រកាន់បែបបំភ្លៃការពិតរបស់ថៃ ពាក់ព័ន្ធនឹងការរំលោ.ភបទឈប់បា.ញ់

0

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាសច្រានចោលយ៉ាងដាច់អហង្គការចំពោះការបំភ្លៃការពិតរបស់ភាគីថៃ ដែលបានចោ.ទប្រកាន់មកលើកម្ពុជាថាបានរំលោ.ភលើបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នា។ កម្ពុជាចាត់ទុកការចោ.ទប្រកាន់ទាំងគ្មានមូលដ្ឋានច្បាស់លាស់នេះ គឺជាគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់សន្តិភាព និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhip1uB4mffIyxKJ2LOt5HIOAw2dz9JmmWFd3wDBfGAnzUub1DcOed_87vjC1Qr3L1JeDMtDGMBMM_wYQLkUNiFPs7QNL9iMAq_frDPRSYKeLpfczGaxCISU_5GtcE0wzTYSzT-1O8SKT6egQUprgvD-aBPRYAQJqvM5tt70mPmb9HzhUXVk6QGeEbVuaHV/s1024/photo_2025-07-30_08-49-55.jpg
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃអង្គារ ទី២៩ ខែកក្កដា បានឲ្យដឹងថា កម្ពុជាសូមធ្វើការបដិសេធការចោ.ទប្រកាន់របស់ថៃអំពីការរំលោ.ភបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នា ព្រោះក្នុងនាមជាភាគីដែលមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព កម្ពុជាបានទទួលយក និងរក្សាបទឈប់បាញ់នេះយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ថាជាការំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiePhCN-r1MU6o_hur7RMp2bUqtzhgvT47vC4NY4YKVsOQXDUjCx1Ff0kJH0o3_8LKeTsmlbMksm_KHaIRaJWNQ0cyuzE2uLejrZTJY6TQLw9YU7govXoL5eMuEUsI03o-jHWUEwKl2YGDoOBKmTjydmUKlWrEv3UvHHXDw0q8a3MJbTtyOib3-5Vo3UqJ_/s640/photo_2025-07-30_08-49-53.jpg

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការចោ.ទប្រកាន់ ដែលមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcu_m5rHyjj_BB7_xozwGvZJnhicdm2_Ehk6ZMRAw7I4VpZa20CO6PWahoY6NJTUZs1uYG1hkIbeT9tJKnN_hlqPU0pnaQGmyZIzgGWt7Ophw1QJJU1vkIhbZbOCeJclO_pNI7i0KuLHPS8eiqy70UmY-v_P1YhFZBCtyqBuYF6GlcruqKWrX727l0UHr/s1280/photo_2025-07-30_08-49-52.jpg

ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជាក៏សូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសមួយ នៅទីក្រុង ពូត្រារៃយ៉ា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលការចូលរួមនេះបានជួយគាំទ្រដល់ដំណើរការនៃកិច្ចសន្ទនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsFGsNR4RUgkui3H5RpPKOCfl1dsrLwEKE0KM2tl6sjvKJDqCf_MJm86SniIeP04DipRWUMWLIR5qkFqKsDn13xi_lxBYXKaVLfgAExPe0s4Dey9pENJIWAzua0XWX7zK4BnF7qzGAqeprQ3Kt4SKY7tamM6SgQq2rLiznxymrbS8D3yHw7M_H_fRv0jGV/s1280/photo_2025-07-30_08-49-48.jpg

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ ចំពោះ ការគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្មារតីរឹងមាំនៃ កិច្ចសហប្រតិបត្តិការពហុភាគី ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមដោយស្ថាបនា ជាមួយប្រទេសថៃ ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងតាមសន្តិវិធីចំពោះ ស្ថានភាពបច្ចុប្បន្ន ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរទៅ វិញទៅមករបស់ប្រជាជាតិទាំងពីរ៕

ធនាគារជាតិកម្ពុជាប្រកាសលុបចោលកម្ចីរបស់យោធិនពលី យោធិនពិការ និងអនុគ្រោះដល់ជនភៀសសឹក

0

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាសម្រេចលុបចោលកម្ចីរបស់អតិថិជនជាយោធិនពលីរហូតដល់ ៨០លានរៀល និងលុបចោលកម្ចីរបស់យោធិនពិការ ចំនួនកម្ចី១០លានរៀល ព្រមទាំងផ្តល់ការអនុគ្រោះផ្សេងៗទៀត ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។ នេះបើយោងតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី វិធានការជួយសម្រាល បន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgit8VVGlm9PWtSKs9Q9HtJYXS9A7lQbs7-fUEB8EW5o-07ICCe4k0v8ggTo0gnt9WAfxJAa4LqNcXm_4do7Djllw2GmOrLha4GPSRVGIanEuFhhLQTAoM4CY53CucOFHV2baTF-L-6cIZFyode6jEEWk6AMx9hPLSv_vn499UJ95pJXnh1V_Xi2nas81O0/s1280/photo_2025-07-30_09-29-36.jpg

ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj6zPhi6wuhsl1dhc688mNG4mV3AKJC22nPY4sdHOAi4mCXdMHAzymfp5N2a1uooQu82eH_gmYs91O0mJlaDy7_Iw1sChPKW_XFntJqvaXB26abRjnZxcFzfocgoBXvwiOz4FKtuzN6lQPaLg-b7WA0jsEYbDpVtaBC5COIZ9POsdldOl1JK80IGe02wvm/s994/524702530_1408764497403502_7661222794726199507_n.jpg

ធនាគារជាតិនៃកម្ពុជា លុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និងលុបចោលកម្ចី១០លានរៀល យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFc-BgUWvjxSQFaxvrEuyA_HaGek1urzfIMnLpEL1gtMfJdId80JbvcKh7wxmKsXOwI2wd5ouelrMfvwYeYGAO0IVv3P1g6bp0YlsG0AJvdETFikamKuUUfs4aYwdB1nO48-A_P_jxUymyQlQ573w63Zdfi8gqZeE5XEnN5uidJU2KzBBRFzFKfdDCjL_/s960/525711281_1308277590866689_7367248801525657883_n.jpg
ធានាគារជាតិ តម្រូវឱ្យគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ លើកលែងការបង់ និងការផាកពិន័យឥណទាន ដល់ជនភៀសសឹក រយៈពេល៣ ចាប់ពីថ្ងៃទី៣០ កក្កដា ដល់៣១ តុលា ២០២៥។
ជាមួយគ្នានេះ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ក៏ត្រូវលើកលែងការបង់ និងផាកពិន័យរយៈពេល៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦ ដល់គ្រួសារយោធិន ដែលកំពុងប្រតិបត្តិការការពារទឹកដីនៅលើសមរភូមិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpExI4zcMUZt2ChiBhJ77u6U-cR5G3itjYaIxvh8kPI6qWaqU9a8T_-J2Gddu6kErdWsiOuNfBzwKOlD4kGsMT_puO8qqXQudsM6ykyXDkn_dM3SL6grXuBvuMWxHr20RX5sfRUbd0bfh20qAvxtQPBUGIHcCzLCH0c2Mnt6staYULr2M1cA6VruAqXd0/s1280/photo_2025-07-30_09-29-39.jpg

ប្រជាជនថៃឆ្លើយចេញទេ! វណ្ណដា ចោ.ទសួរចំៗអំពីការបំផ្លាញប្រាសាទព្រះវិហារ

0

កាលពីល្ងាចថ្ងៃទី២៨ កក្កដា តារារ៉េបល្បីប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា បានប្រើសំឡេងរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋមួយរូបមិនមែនជាសិល្បករបង្ហាញទៅកាន់ពិភពលោកអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ដោយការទទួលខុសត្រូវពីការឈ្លានពានរបស់ថៃហើយចោទមកខាងកម្ពុជាជាអ្នកចាប់ផ្តើមសង្គ្រាមមុន។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ក៏បានចោទសំណួរទៅកាន់ប្រជាជនថៃអំពីការបំផ្លិតបំផ្លាញពីកងទ័ពថៃមកលើប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmNSP5PCh-LoxD2vkET8ANBYUMRx2ypIOAY8EhtX1G5IQGJ-YyvdiPcNVZ9tSl1r5iO-M8poyeMJ7UuJHZGyuGfZfj5oW7rDrBPno6YoW3F1eZwS7VEaK2_KnhGlTdO_NKhjhafbMfd658AAXBpvkydYuNeBpMNRdYhkCWefna4-9wOZbmpNzp7ft8bBqh/s2048/image_2025-07-29_11-17-37.png

ក្នុងវីដេអូរយៈពេល៥នាទីនិង១៣វិនាទី វណ្ណដា បាននិយាយជាភាសាអង់គ្លេស ដោយអំពាវនាវឱ្យពិភពលោកជឿទៅលើការពិតពីព្រោះតែកម្ពុជាត្រូវបានគេលាបពណ៌ថាជាប្រទេសដែលចាប់ផ្តើមសង្គ្រាមមុនមិនត្រូវការសន្តិភាព។ សិល្បករដ៏ល្បីឈ្មោះរូបនេះបានចោទសួរថាហេតុអ្វីបានជាប្រទេសថៃបដិសេធផ្លូវឆ្ពោះទៅរកសន្តិភាព បដិសេធចោលពីដំណោះស្រាយតុលាការយុត្តិធម៌អន្តរជាតិ(ICJ) អាស៊ាន UN បើសិនជាខ្លួនពិតជាស្អាតស្អំមែននោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYiyhuDj6BPMxhJin49hQAn_RCcegtJnqkEyppfYCxK_WxJ4loxlytvWrBQj4Tp7ianRXrsHnVzA5lXFC7P0x81yafZijQy50FC54Hs-lIE8rUiqj93MXnYT9FKdeQ9olqltyScY0u_G0Fa34eDn0QKacVGk4J2ZkdhzoKYfRZaValHOICtflLUExkUHN/s2048/image_2025-07-29_11-17-35.png
ជាមួយគ្នានេះ វណ្ណដា ក៏បានបង្ហាញពីការពិតនូររឿងរ៉ាវដែលបានចាប់ផ្តើមកើតឡើងដោយបង្ហាញថាកាលពីថ្ងៃទី២៨ ខែឧសភា សារព័ត៌មានសាកលធំៗដូចជា រ៉យទ័រ AP បានរាយការណ៍ពីទាហានថៃបានសម្លាប់ទាហានខ្មែរម្នាក់ដែលពិភពលោកដឹងពីបញ្ហានេះ ហើយប្រទេសកម្ពុជាព្យាយាមរកដំណោះស្រាយប្រកបដោយសន្តិវិធីទៅ ICJ ប៉ុន្តែថៃបានច្រាលចោល។ ប្រធានប្តូរវេនអាស៊ានក៏បានជួយសម្របសម្រួលលើបញ្ហាជម្លោះនេះ ប៉ុន្តែថៃនៅតែបដិសេធ។ វណ្ណដា ក៏បានរៀបរាប់ជាបន្តទៀតដែលភាគីថៃនៅតែបដិសេធគេចវេសពីការជួយដោយភាគីទី៣។ ក្នុងនោះតារារ៉េបរូបនេះក៏បានបង្ហាញពីទំហំសេដ្ឋកិច្ចរបស់ប្រទេសថៃដែលធំជាងកម្ពុជា១៣ដង និងមានសព្វាវុធទំនើបមួយចំនួនដែលកម្ពុជាមិនមាននោះទេ និងបានថាហេតុអ្វីកម្ពុជាជាអ្នកចាប់ផ្តើមសង្គ្រាមមុនទាំងដឹងថានឹងមិនឈ្នះនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvOMXLbiGe-iVr24W0Q1WSEpsCcR8Tcw2qtwgHBR532otLHN3RfFXi5hH9vvUtffC0x8aLjuuq7HUUNBivozeLKaEt_PLGda9Q7eID4jl7Oc7syt2R2-RpkJB2zjUfWDXFSshMRY17F4RYp6Xr0jwP1HrhBeR8_UTeY2vYyTYUYf2T_HzFFEHHNwJOqfMU/s1280/image_2025-07-29_11-17-40%20(2).png
តារារ៉េបរូបនេះបាននិយាយប្រាប់ពិភពលោកថាអ្វីដែលលោកនិយាយគឺបានធ្វើឡើងនៅថ្ងៃទី២៧ កក្កដា ហើយអ្វីដែលនឹកស្មានមិនដល់នោះកងទ័ពថៃបានចាប់ផ្តើមវាយប្រហារបំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងនោះ វណ្ណដា បាននិយាយទៀតថា ថៃធ្លាប់ទាមទារប្រាសាទព្រះវិហារជារបស់ពួកគេ ប៉ុន្តែក្នុងឆ្នាំ១៩៦២ ICJ បានកាត់ក្តីឱ្យប្រាសាទព្រះវិហារជារបស់ប្រទេសកម្ពុជាហើយការសម្រេចចិត្តនោះបានមកពីតុលាការអព្យាក្រឹតខ្ពស់បំផុតនៅលើផែនដី។ ប៉ុន្តែនៅថ្ងៃទី២៧ កក្កដា ថៃសម្រេចចិត្តបំផ្លាញទាំងពួកគេតែងតែទាមទារថាប្រាសាទព្រះវិហារជារបស់ពួកគេ ហេតុអ្វីបានជាពួកគេបំផ្លាញប្រាសាទដែលអង្គការបានសម្រេចចិត្តដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX3jcMkL6sKYX7V4P98Hp-CnIDaEJtsIV4adxXoHOeE0ZUQHJZy_YTnW1PkziCPOZjK_mO1MtyIFBaxodOvpRkwtKOCACs0Rs37_Ccof-So3Kr2qkLYNQy13nVl8nInRQpMEadHZ9jPUwfptj-rg0X2ly8r0lLGdX5F-0SPSA-euEie4RqsqXnVhVmQHC-/s1280/image_2025-07-29_11-17-40%20(3).png

វណ្ណដា ក៏បានលើកឡើងអំពីប្រជាជនថៃបានប្រើអំពើហិង្សាមកលើពលករកម្ពុជា និងបានចោទសួរថាអ្នកណាជាចាប់ផ្តើមមុន នរណាបដិសេធសន្តិភាព ។ វណ្ណដា ថាប្រទេសកម្ពុជាតែងតែជ្រើសរើសសន្តិភាពដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ និយាយអ្វីដែលជាការពិត ហើយប្រទេសកម្ពុជាគឺជាប្រទេសតូចមិនត្រូវការសង្គ្រាមទៀតទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6uCYYdmJXy6LV3TWDOjuXMbCSwx0bKD3N9VJTRFuJaPB484eZDVOZTIad4UHM9ZQVGp_bq3LkT8LmeXV82VNFv75a8BJv6eAzsSRUz5B2K-ipRHC5rs7rRI83PA9GcMGwgY-ei91mq5ZK8cWQWx-Jv6BNL6mBQdvFT4fLbWrehizPiXAHXx3Hls77wRXG/s1280/image_2025-07-29_11-17-40.png

សំឡេងរបស់ វណ្ណដា គឺពិតជាជ្រួលជ្រាបយ៉ាងខ្លាំងនិងបានសាយភាយយ៉ាងច្រើនដែលនឹងអាចឱ្យអន្តរជាតិបានដឹងបានយល់នូវការពិត។ មិនត្រឹមតែប៉ុណ្ណោះ សំឡេងដ៏មានឥទ្ធិពលរបស់សិល្បកររូបនេះគឺបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនឈឺចិត្តស្អិតទ្រូងមិនខាន និងបានចូលខម្មិនវាយប្រហារមកកាន់ខាង វណ្ណដា ផងដែរ៕

ថេណា និង កៅ ពន្លឺ ថាឆ្លងកាត់ទុក្ខលំបាកលើកនេះប្រជាជនកម្ពុជាកាន់តែរឹងមាំខ្លាំងជាងមុន

0

តារាចម្រៀង ថេណា និងតារាចម្រៀង កៅ ពន្លឺ នៃសមាជិកក្មេងខ្មែរ បានបង្ហាញចំណាប់អារម្មណ៍រៀងៗខ្លួននៅលើបណ្តាញសង្គមដោយលើកឡើងថាមេរៀនទុក្ខលំបាកលើកនេះនឹងធ្វើឱ្យប្រទេសជាតិកាន់តែខ្លាំងជាងមុន សាមគ្គីគ្នាជាងមុននិងត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយយើងកាន់តែបានដឹងពីទឹកចិត្តប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQDunWLsLF7FnrpZi0vJzVIbZyczyz43Xr0ZsmKT6sOfqana-QLBXnxeveCHotVA87mIRfGnRSuMZCT232N5k3OE9IpgPMnssc_M0KJtpRhv-tQIXQ6A1qz7ND-7DCfrvYXbr25GZBUzCgBhbtQ9cp4WXy1doa1L9552C4jcXneg9igv7QRBNG8ODSWJbR/s1440/image_2025-07-29_13-31-20%20(2).png

តារាចម្រៀង ថេណា បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៨ កក្កដា ថា «ចាប់ពីពេលនេះទៅ យើងត្រូវរំលឹកខ្លួនឯងជាប្រចាំថា យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងចូលរួមពង្រឹងសម្មត្ថភាពខ្លួនឯងនិងចូលរួមជួយជាតិមួយនេះឱ្យបានរឹងមាំ។ ខ្ញុំជឿជាក់ថា បន្ទាប់ពីការហែលឆ្លងទុកលំបាកមួយនេះ យើងនឹងកាន់តែរឹងមាំខ្លាំងជាងមុនក្នុងសន្ទុះមួយដ៏លឿន និងមានការរួបរួមជាតិមួយដែលមិនអាចបំបែកបាន គ្រប់កម្រិត ដែលមិននឹកស្មានដល់ ដែលសម្រាប់ខ្ញុំគឺជាការសងសឹកដ៏អស្ចារ្យបំផុតដែលយើងត្រូវធ្វើ។ យើងត្រូវធ្វើឱ្យបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEsMlRWGdzjMvD1d7J4mnRRWTSN7EOaPlIA7r64hmEfRXMiE943eYiC_9gGAkEugnaKBQijwudEMW5howuCiFc1cKfrZGnhepFvipH8ImZd3BS-LiKI75PT0Tz88W9JSmqkFMhFH_yM3AXQre4jXSfUUGTvZXtsliz2EAHaUwtUNzVZSgW02JcgKstn0ia/s1800/image_2025-07-29_13-31-17.png

សម្រាប់តារាចម្រៀង កៅ ពន្លឺ ដែលជាសមាជិកក្មេងខ្មែរវិញបានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកដែរថា «នៅពេលសង្រ្គាមចប់ ប្រទេសយើងនឹងខ្លាំងជាងមុន រីកចម្រើនជាងមុន ស្រលាញ់ជាតិជាងមុនខំប្រឹងជាងមុន ស្គាល់ខ្លួនឯងជាងមុន »។ លោកក៏បានបង្ហោះរូបនាយករដ្ឋមន្រ្តីកម្ពុជាចូលរួមកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី និងបានបន្ថែមខ្លឹមសារថា «កត់ចូលបញ្ជីប្រវត្តិសាស្រ្តប្រទេសកម្ពុជា នៅក្នុងគ្រាលំបាកទើបដឹងពីទឹកចិត្តរបស់បងប្អូនខ្មែរ ខ្មែរចេះស្រលាញ់គ្នា ខ្មែរខ្លាំង និងសូមអរគុណទៅកាន់បងៗកងទ័ពជួរមុខដែលជាវីរៈជនឈរជើងការពារទឹកដីពីសត្រូវ ។ ការលះបង់របស់កងទ័ព ការសាមគ្គីរបស់ប្រជាជន ការបង្ហាញពីការខ្វាយខ្វល់របស់អ្នកទាំងអស់គ្នា បានបង្កើតកម្លាំងសាមគ្គីកាន់តែខ្លាំងសម្រាប់ប្រទេសកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvyXDFGCUN-4xQB33lmOLAuEFb9WkyOqniwWRFB330ax16HMaNT0Ool_Y280IEzTHFCcQCE51ieO7FgTu97vaDK1_ydgewSGmAIFsDy594L2JnuKbxlg3dymLa8IrmLEWwSGk94FxiHHArxHvaykQxBxf19DchQj9xjD6ZS4NHWGopU-E_AjEW2UupHNvL/s2048/image_2025-07-29_13-31-23.png

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ថ្ងៃនៃសង្គ្រាមព្រំដែនរវាងខ្មែរនិងថៃ ដែលភាគីថៃចូលឈ្លានពាននេះគឺគេបានឃើញប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់សាមគ្គីគ្នាជាធ្លុងមួយមិនថានៅវិស័យណានោះទេគឺបានបង្ហាញពីទឹកចិត្តស្នេហាខ្វល់ខ្វាយពីសុខទុក្ខរបស់ជាតិខ្លួន៕

ក្រោយរងការវា.យប្រ.ហារខ្លាំងតារាសម្តែង ឆឹម សក្កដា ស្នើឱ្យយោគយល់ទៅកាន់ ស៊ីន យូប៊ីន

0

តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ត្រូវបានអ្នកលេងបណ្តាញសង្គមវាយប្រហារយ៉ាងចាស់ដៃជាពិសេសនៅតែផ្លែផ្កាពីការបញ្ចាំងវីដេអូនៅលើ billboard នៅទីក្រុងញូវយ៉កអំពីការឈ្លានពានរបស់ប្រទេសថៃ។ ឃើញមានការស្តីបន្ទោសច្រើនមកកាន់ យូប៊ីន តារាសម្តែង ឆឹម សក្កដា បញ្ជាក់ថានាងបានចូលរួមយ៉ាងសកម្មជួយទៅដល់ជនភៀសសឹក រវល់ដាច់បាយ ដាច់ទឹក ។ តារាប្រុសរូបនេះក៏បានស្នើឱ្យទស្សនិកជនមានការយោគយល់ យូប៊ីន និងរួបរួមសាមគ្គីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiscu8_Fky2g8M8r_wuwUagxdcRqr40Gl5S5hBLofJfWIodzs7nkrLAOtWAtdMFeNmAnyjrXNBFNOsYa7eFO8z_LRvBQ8IwH-v8HkvC0MksEe9S7_niCKWJ19CaisxFfrHkGH60pPG7WbZGvwryo0dL5zgSambXIJlzKglPCiwSphlp6FY5Pjkm7BpQMvH1/s2048/image_2025-07-29_14-28-24.png

នៅថ្ងៃទី២៩ កក្កដា លោក ឆឹម សក្កដា បានបង្ហោះរូបភាពមួយសន្លឹកនិងបានរៀបរាប់យ៉ាងដូច្នេះថា «គាត់មានសកម្មភាពជាមួយពួកយើងរហូតមក ពួកយើងរវល់ដាច់បាយដាច់ទឹក សូម្បីតែគេងក៏មិនគ្រប់ មិនចម្លែកទេដែលគាត់មិនទាន់បានចេញវីឌីអូតាមចិត្តបងប្អូនមួយចំនួនចង់បាន តែសង្ឃឹមបងប្អូនយល់ ខ្មែររួបរួមសាមគ្គី»។ តារាសម្តែងរូបនេះក៏បានសរសេរបន្ថែមក្នុងខម្មិនថាដោយសារតែរវល់ពេកអ្នកទាំងពីរពុំអាចឆ្លៀតថតរូបស្អាតជាមួយគ្នាផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYd6nl5mWuwkDfTB3DcYaDxWPJWsIBiZXsFmIScKEo_op42hACB3F1KGUHmL2pTAdk5OxRYgIhJ68RSgF9QVxVBNIXNcODqZZlirfPtKMw7I0lXtw9w7Klx0fLMZvkPByGbSIhptWq5B8iOsnkeASpSM-oxRrvaFxNUrCBKRvsKXN0lnPH2JfDo92hxZtY/s2048/image_2025-07-29_14-28-27.png

កាលពីថ្ងៃទី២៧ តារាសម្តែង ស៊ីន យូប៊ីន បានចេញជាវីដេអូមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកប្អូនស្រី និងនៅលើគណនី IG ផ្ទាល់ខ្លួនដោយបាននិយាយជាភាសាអង់គ្លេសអំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ មុននឹងចេញវីដេអូនេះតារាសម្តែងដែលក្រសោបពានរង្វាន់ជាច្រើនរូបនេះបានចេញមកបញ្ជាក់ទៅកាន់សាធារណជនអំពីបញ្ហាហ្វេកប៊ុករបស់នាងដែលអសកម្មដោយសារតែមានបញ្ហាអស់រយៈពេលជាង១ខែមកហើយ។ ក្នុងនោះតារាសម្តែង ស៊ីន យូប៊ីន ថានាងចេញវីដេអូយឺតដោយសារតែនាងរៀបចំសិក្សាពីប្រភពច្បាស់លាស់ជាពិសេសគឺបានឆាតទៅពឹងពាក់សារព័ត៌មានធំៗរួមទាំងមានការបញ្ចាំងវីដេអូរូបភាពនៅលើ billboard នៅទីក្រុងញូវយ៉កហើយពេលវេលាខុសគ្នាទើបធ្វើឱ្យមានការយឺតយ៉ាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU4mbghtMN0ly4oNazDB75FyRy1CxdhbLerarRQwEGJYdKXM7jmMdoifj02W38QieaDb_VXLDEh0p8TpUqB2spD4H-lZUYWvWnk6m1oWcWt_R-9g3nIRhdBCfkua_yd6QtCYLwQodDRYNt1Bc_xPPvSOS_qRE5CO11-ZxFAwsC_uC7GETHG7Ki7Ju0-34w/s1440/image_2025-07-29_14-30-05.png

យ៉ាងណាមិញចំពោះពាក្យសម្តីរបស់ ស៊ីន យូប៊ីន ដែលបង្ហាញថានឹងមានការចចារដាក់នៅលើ billboard ក្នុងទីក្រុងញូវយ៉កនេះវាបានក្លាយទៅជាប្រធានបទមួយទៀតសម្រាប់អ្នកលេងបណ្តាញសង្គមដែលផ្លែផ្កាទៅនាងពីព្រោះតែមិនទាន់ឃើញមានការចាក់បញ្ចាំងនៅឡើយ៕

ជប៉ុនអបអរសាទរចំពោះកិច្ចព្រមព្រៀងឈប់បា.ញ់រវាងកម្ពុជា-ថៃ រួមទាំងសរសើរសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី

0

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍អបអរសាទរដែលកម្ពុជា-ថៃបានសម្រេចកិច្ចព្រមព្រៀងលើបទឈប់បា.ញ់ ហើយជប៉ុនបានសរសើរសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ដែលជំរុញការចរចារវាងប្រទេសទាំងពីរដោយជោគជ័យ ។ ជប៉ុនមើលឃើញថា កម្ពុជា និងថៃ មានសារៈសំខាន់បំផុតចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLHMOHHsGWP0KuN7OIue9OAuCYbzhcmfmYb0vEM5PYm5JvTzMotFgpWKuAqLO-SZKf2_2quvjOUUkgdISIH5kxBQ6q2FKtfXUkSZIscG9sSKWH5AXrz9mI6AWmDM9-dhRI6-rOlaZuEJXzE4BBbR9OoNDOKYKWjzYPiAMNMuc7zcTW06mK4k0L7LIZGZO/s830/image_2025-07-29_10-45-56.png

ស្ថានទូតជប៉ុនប្រចាំប្រទេសថៃបានបង្ហោះសេចក្តីថ្លែងការណ៍ក្នុងហ្វេសប៊ុកផ្លូវការឈ្មោះ «Embassy of Japan in Thailand» នៅថ្ងៃទី២៩ ខែកក្កដា ស្តីពីកិច្ចព្រមព្រៀងលើបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក អិវ៉ាយ៉ាក ថាខេឈិ បញ្ជាក់ដូចខាងក្រោមនេះ ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03Vnd2rsj4jyDzXfLVZ_JyfJUai7-1UryjQ7JHKMG2_1CvTQTjj1aOMRHjk6eDA8SuJl3OXa65pH8-c_Yv1SN5YdXA5lQi4SPbhOSKs2fho20pvuBZnO6Gcsj_L2p4oYCQyNd67HV7R0LimAP05aAkg07DfZ1uT1h90avQL-fx4ZYIGkSk3lnj5Kgr8cV/s1360/image_2025-07-29_10-45-55.png

១-រដ្ឋាភិបាលជប៉ុនដឹងច្បាស់អំពីសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការល្អរវាងកម្ពុជា និងថៃ ដែលមានសារៈសំខាន់យ៉ាងខ្លាំងដល់សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់ ។ ហេតុនេះ រដ្ឋាភិបាលជប៉ុនបានព្យាយាមជំរុញឱ្យប្រទេសទាំងពីរកាត់បន្ថយភាពតានតឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOLPq9GKv7WMInK5UMg8klwX6ME_rs1lqgx2Nq8BY5uKpIV8PXuQz_P1UBzKN71Oqj85o0wigu2bzmrBy8Pi4CidCJrDNiQkui4vZdPiN1GlzjbI7vdYF8H5WKUYouGDUVXZC-qEVT12UMdZ4SUx9vosac7W_uGY-CYIwJGnzkt1tG4XJSuUmp-izHUmCH/s1284/523386173_732263532875840_4807940439594811575_n.jpg

២-រដ្ឋាភិបាលជប៉ុនរីករាយយ៉ាងខ្លាំងដែលកម្ពុជា និងថៃបានព្រមព្រៀងគ្នាប្រកាសឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ និងសូមសរសើរប្រទេសម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាពិសេសនេះ ។ ជប៉ុនក៏សូមសរសើរអាមេរិក និងមន្ត្រីពាក់ព័ន្ធការទូតដែលបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឱ្យការចរចាលើកនេះទទួលបានជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOfZ4Zvo8Ln1-SqWyF_pVJANorgx5Viv1D1oUU22VSzqAicBOUDxE0mUrtEbgLbwsXk38HsCl_ikQWpjPcRd5Q5o9FrZtt5KirpDO_IPFyW4B1wTEmCT7-e47y6gdaFUxn53FEcUIpAxFIe7vn4WLhGE5QOiJceah26EFOvM_aJ-YTFYD2exgtcUPkerJh/s770/image_2025-07-26_08-21-41%20(2).png

៣-រដ្ឋាភិបាលជប៉ុននឹងព្យាយាមជំរុញឱ្យកម្ពុជា និងថៃកាត់បន្ថយភាពតានតឹង រួមទាំងគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់បញ្ចប់ដោយជោគជ័យ ដោយជប៉ុននឹងសហការជាមួយប្រទេសពាក់ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWA6MQSNC4avpFxL-6tHjtqrFTBu3Ri4Fcsj01olXQnIxKOIrRlneLGJGtkkwKreskyLDb6B_Sk_ysekbUT472I-o53kXeV-XV_3zJydoBAn-6M23Lc1SSPFCDa7oby0McATOya6F6DcXze38kXprn0Un0cqbfHrKvDUC2hjGxsRO1VAfytYINNuemJlXW/s1000/image_2025-07-26_08-21-42.png

គួរបញ្ជាក់ថា ក្រោយពីបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃចូលជាធរមាន ឃើញថាមានការអបអរសាទរជាបន្តបន្ទាប់ពីប្រទេសនានា ដូចជា ៖ អាមេរិក ចិន បារាំង ជប៉ុន អង់គ្លេស និងសហភាពអឺរ៉ុប ៕

លោក Trump ទទួលស្គាល់ភាពអត់ឃ្លាននៅហ្គាហ្សា ហើយសន្យាថានឹងបង្កើតមជ្ឈមណ្ឌលចែកអាហារ

0

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានទទួលស្គាល់វិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅតំបន់ហ្គាហ្សា ដោយបញ្ជាក់ថា “ការអត់ឃ្លានពិតប្រាកដ” កំពុងកើតឡើង ហើយលោកប្តេជ្ញាបង្កើតមជ្ឈមណ្ឌលអាហារ ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើនឡើង។ នេះបើតាមសារព័ត៌មាន The Straits Times។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgClurfqSu5IV2kk2ytPA7gN6bhqzo0soUN_lYt90qZv77bWIKHGVQIjcOpsl94vGnk17mXd6srDWjOXuEbbu6o9jB484J1KYG25aZQMUj3Y7WGa8pyyykKk591dbORqZJfN51ifpzaRVHCbtnQCLl7D1K9Q91SyaPu7vC9-f1p6IxuzxfeNoQCP8NlD_iT/s1024/image_2025-07-29_16-40-45%20(2).png
ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយ លោក Trump បាននិយាយថា លោកបានឃើញវីដេអូដ៏គួរឱ្យរន្ធត់នៃកុ.មារ និងគ្រួសារដែលស្គមស្គាំងនៅក្នុងហ្គាហ្សា ដោយពោលថា “សោកសៅ និងមិនអាចទទួលយកបានទាំងស្រុង” ។ ការលើកឡើងរបស់លោកបានកើតឡើងចំពេលមានការព្រួយបារម្ភជាអន្តរជាតិកាន់តែខ្លាំងឡើងអំពីស្ថានភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNtsbUoC1DQRxgF-1umWQ2z1H4WTgCaKRFNFpeq2lQJs7iCcBjTQGyDICyq352fK-5L-7FYt9nb-KjAImm5L0WFAIgNEUlsQgViuEcI0SwTXQnbEzRu3NoXdrupZVLgZVPQWfGc8Rw23-R9ctrheXQ1TCE2dZlEQ6n8LGJ6yAjAZOBGTyGRgQv1Bkg3auV/s1920/image_2025-07-29_16-40-45%20(3).png
លោក Trump បានជំទាស់ដោយផ្ទាល់ទៅនឹងការអះអាងនាពេលថ្មីៗនេះដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលបានបដិសេធពីភាពអត់ឃ្លានមាននៅក្នុងតំបន់ Gaza ។ លោក Trump បាននិយាយថា “ភាពអត់ឃ្លានមានពិតប្រាកដ។ អ្នកអាចឃើញវានៅចំពោះមុខកុ.មារ” ដោយបន្ថែមថា “និយាយដូច្នេះគឺមិនស្មោះត្រង់ទេ” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyKWefRc7MWgi26NrgV16K9Lc12ZOfBVNBJU_qqq0XfwkdgN0MKlrswWf5kiI4D6lxDXxIkVQC8e5kPC6ZwDH6GxjhesUgpoSwCW6y-CsfH5Gij5AlLBQzzzZkON_dtbLZzCcmGuukAw43zxmoNlqua2PkRifsFdJbUAS-NLFikt6I-MHXl_fQkDlfivT3/s1104/image_2025-07-29_16-40-45.png
ជាការឆ្លើយតបទៅនឹងវិបត្តិ លោក Trump បានប្រកាសពីផែនការសម្របសម្រួលជាមួយអឺរ៉ុប និងដៃគូអន្តរជាតិ ដើម្បីបង្កើតមជ្ឈមណ្ឌលចែកអាហារ ដែលនឹងមិនមាន “របង ឬរនាំង” អ្វីឡើយ ដើម្បីធានាថា អ្នកណាក៏អាចចូលរួមយកអាហារបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwtIkM_LK-Icszg3KJNmrGrPNCZBJQtSFjFVM0lqYF9WTBzumMmozbluQynGEbxcIHaRCeiROwp_uZFXO23nvwQWczCvwu42kMCPGHAMEg3nBoI5gLHcdwC3QhaqybwLewlfC5-rTjlkl1mV1vC4HASuCgacHjzilRnF7kfK67jHLXnM5VEIR34ZRWmTd9/s3000/image_2025-07-29_16-40-46.png

គួរបញ្ជាក់ថា ស្ថានភាពមនុស្សធម៌នៅហ្គាហ្សាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ យោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ យ៉ាងហោចណាស់មនុស្ស ១៤៧ នាក់ រួមទាំងកុ.មារ ៨៨ នាក់ បានស្លា.ប់ដោយសារការអត់ឃ្លាន។ មនុស្សជាង ៤៧ម៉ឺននាក់ នាក់ត្រូវបានគេរាយការណ៍ថាកំពុងរស់នៅក្នុងស្ថានភាពដូចជាទុរ្ភិក្ស ហើយស្ត្រី និងកុមារប្រមាណ ៩ម៉ឺននាក់ នាក់កំពុងត្រូវការជំនួយផ្នែកអាហារូបត្ថម្ភពិសេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR9BXnxr3BG5_btRH2zPaxkv5yghGk5ULcEVgpvIH2bXYQoOKiN1rDvFCMB4jNMx1Rbo89fIVQ2tF17CssQykQ3CcMlF3vSe0sXu6jtd-C-KboBpQ2SkHOAYLL2a8vKo5c8iqfKftO6AAf85omxqqbARRChpINYmOZ-xzuGRhSlQu8NeglofHpzLOSzlQ0/s5920/image_2025-07-29_16-40-49%20(2).png
យ៉ាងណាមិញ ទោះបីជាថ្មីៗនេះអ៊ីស្រាអែលបានបង្កើនរយៈពេលនៃការឧបត្ថម្ភ និងផ្លូវថ្នល់សុវត្ថិភាពសម្រាប់ការផ្តល់ជំនួយក៏ដោយ ប៉ុន្តែអង្គការមនុស្សធម៌នៅតែរាយការណ៍ថាជំនួយនៅតែមិនគ្រប់គ្រាន់។ អ្នកនាំពាក្យអង្គការស្បៀងអាហារពិភពលោក(WFP) និយាយថា ខ្លួនមានគោលបំណងផ្តល់ជំនួយចំនួន ១០០ ឡានក្នុងមួយថ្ងៃ ប៉ុន្តែមានតែរថយន្តចំនួន ៦០ គ្រឿងប៉ុណ្ណោះដែលបានចូលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលភាគច្រើនត្រូវបានលួចប្លន់ និងឬខូចខាតដោយសារបញ្ហាបច្ចេកទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbAigS2g4W5gnENXS7NAIHqRhD7vSwMXVavsrgFrHhwn3bLWuSWLs1UZO9fgWlWtfy3h1rDLWQT-UKY8jI4hBs0vZRNiqDRogJdL5x5skWydCwrFVvDhyV2JRkMMzZYafqRgIhihx5ABwud89ILNqDHl9p4_v_JnM2Anr98mly07Ymf4PBayVm28JDFSBr/s1600/image_2025-07-29_16-40-48.png

នាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer បានពណ៌នាស្ថានភាពនេះថា “មិនអាចអត់ឱនបានទេ” ហើយបានជំរុញឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីធានាបាននូវស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តទៅដល់អ្នកដែលត្រូវការជំនួយ។ ប្រទេសមួយចំនួនដូចជាកាតា អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី បានចាប់ផ្តើមផ្តល់ជំនួយតាមអាកាសចូលទៅក្នុងតំបន់ហ្គាហ្សារួចហើយ ខណៈដែលប្រទេសអឺរ៉ុបកំពុងផ្តល់ជំនួយផ្នែកភស្តុភារ និងហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhknAddE5DzsWfHaQt3V7PWJgNwgj1nkwq0wk-eERzzkeeAq1E3uRNDPYufd3q1gEX1GRqOTgBUeeWNaRiwIH6IcdSfbevJAqjQT9UgEnuL8xLpdR6zQANsO_vOzZPlv-DHFaYJNKggUz_QvuJPoeXuHW0Hv5qzdZPP-DC9HZXp-bO4GG-f3AePiE2sbyds/s1024/image_2025-07-29_16-40-49.png

ការសន្យារបស់លោក Trump បង្ហាញពីភាពខុសគ្នាយ៉ាងសំខាន់ពីការនិទានរឿងរបស់អ៊ីស្រាអែលបច្ចុប្បន្ន ហើយដាក់ការយកចិត្តទុកដាក់ជាថ្មីលើវិមាត្រមនុស្សធម៌នៃជម្លោះតំបន់ហ្គាហ្សា។ ខណៈពេលដែលមិនមានការកំណត់ពេលវេលាត្រូវបានផ្តល់ឱ្យ ក្រុមរបស់គាត់បាននិយាយថាការពិគ្រោះយោបល់កំពុងដំណើរការដើម្បីចាប់ផ្តើមដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមមជ្ឈមណ្ឌលចែកអាហារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ស្ងប់សុខជាង៥០ឆ្នាំ ចុងក្រោយ«ប្រាសាទព្រះវិហារ» ត្រូវរងគ្រោះដោយគ្រាប់បំផ្ទុះរបស់ទាហានសៀម

0

តើនរណាម្នាក់នឹងទទួលខុសត្រូវការខូចខាតនៃប្រាសាទ និងសេចក្ដីឈឺចាប់នៃប្រជាជនកម្ពុជា ក្រោយប្រាសាទបុរាណដ៏កម្ស.ត់របស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោកមួយនេះ ត្រូវបានទាហានឈ្លានពានសៀមទម្លា.ក់គ្រាប់បែ.កបំផ្ទុះឲ្យខូចខាត ស្ទើដួលរៀបដល់ដីដូច្នេះ? ទង្វើនេះបានសបញ្ជាក់ឲ្យឃើញច្បាស់ពីភាពគ្មានមនុស្សធម៌ និងរំលោ.ភបំពានយ៉ាងពិតប្រាកដរបស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUNPfW87qk9d93NdGUj47AugAMkvcKakUOgk3RVnWxTk7gV0SnskgVwMO0tzotPVzVO9X_Tkp4M9Hc2JoPVwODUZsgn4m8BJDM26IROyioA_x-bz0R-N-_MqdOVJ6GXHcS9KklQ3uxUtl7e-FlY01uWLbOTb-nrHnTKQeEL1pKDTJUQTZT9iLEybo_bHT7/s1280/photo_2025-07-29_15-57-09%20(2).jpg
ហិ.ង្សាផ្ទុះអាវុ.ធរវាងកម្ពុជា និង ថៃ បានចាប់ផ្ដើមកាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយទាហានថៃបានបា.ញ់ប្រហារចូលទឹកដីកម្ពុជាមុន នៅចំណុចប្រាសាទតាមាន់ធំ និងបន្តរីករាលដាលជាបន្តបន្ទាប់រហូតដល់មានការទម្លាក់គ្រាប់បំផ្ទុះនៅលើកំពូលភ្នំដងរែក បរិវេណទីតាំងប្រាសាទព្រះវិហារ ដែលនៅពេលនោះវាបានបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធនៅផ្នែកមួយចំនួននៃប្រាសាទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQuCr8TOYwjV-NgMI0XVQWjScqEHKBb6H9OqMaDNBOrFQERDVfaPVtDjEKqN0oS2GKp3imI05HnByDpXbtknz9ncgE_Q0VhFZxGT3qAtDut-shK34kozCPHmNRZs9sYi5bhsqizf9-yuaE4WX4ujYX2oj0uLV7iDCjRWLIEJ2MFuegzW3Q5QVbb66kYopH/s1280/photo_2025-07-29_15-57-10.jpg
ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ បានបន្តអូសបន្លាយរហូតមកដល់ថ្ងៃទី ២៧ ខែកក្កដា ដែលត្រូវជាថ្ងៃទី៤ នៃការឈ្លានពានរបស់ថៃ ហើយនៅថ្ងៃដដែលនោះ សោ.កនាដកម្មដ៏អាក្រ.ក់ក៏បានកើតមានលើប្រាសាទព្រះវិហារជាថ្មីម្ដងទៀតក្រោយរយៈពេលជាង ៥០ឆ្នាំ ដែលប្រាសាទនេះព្យាយាមនៅរឹងមាំ បន្ទាប់ពីរងការយាយីដោយគ្រាប់កាំ.ភ្លើងកាលពីសម័យប៉ុលពតដ៏ខ្មៅងងឹត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSKHqfbG5FHpeCfNw0hx4_-rCNGb0Ok_c1HIHpOdo0gWwqpdaefkIHCOEEv9afoeGP6eQ14eq2Ot0nAaKRNHv6hCxpvVfb20zttS1uFQeXNtFdIxtKbRyrTMNQxYy14YyY_fOU3xx40Of6HxdJRSJDdkGikIJDy3dxnRsJLoTGuLHs3YTtU-QePLBkugOY/s1280/524219772_1042138498134218_6204622668709119205_n.jpg
ទាហានថៃបានប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ ២៣០គ.ក)ជាច្រើនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥ម.ម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់មីនស៊ីម៉ាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIkJsQs_JIUz-jFy5NyeE8wu9_bdIpzHCu-im9WMa4IJUNzgUC6ICe1xlOPTLjbjiodLmOo17IFw3HUzvo7oCqbU5gVVrAHckPqWarHbea15trpejvMV_9ZIck6e_ytmoDCWm_CMnTvkH5KEnEpd4t6SR18bZkqcAPREg1HZD1rVHZP6mZleZ5wRpDWa0n/s1280/photo_2025-07-29_15-57-07.jpg

វាអស់រយៈពេលជាង៥០ឆ្នាំមកហើយ ពោលគឺចាប់ខែឧសភា ឆ្នាំ១៩៧៥ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតៈសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩,៦២២គ្រាប់ត្រូវបានទម្លាក់លេី៥៥,៦១៤ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ជេីងហោះហេីរទម្លាក់គ្រាប់ែក លេីទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារបែបនេះនោះទេ!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzerWSQhqGGlElaoPg-GeJiuIWeuowlqqQj8LHKqcx_oaSHxWym5rYQ82j4inNy_raslU7ReGbR8NkK90QOgba9-WP7m35jcbEWXNd-cmjKi_EsdT7R9zf8ONvnJWe2g5U_p3QyZlo_-1XJHeqUrS20juFcXo1r49VnZGuOvdgHe6RGVdY6LnpExSUj2g/s1280/photo_2025-07-29_15-57-08.jpg
គួរឲ្យដឹងថា ប្រាសាទវិហារជាទីតាំងដ៍សក្តិសិទ្ធបំផុតរបស់ដូនតាខ្មែរ ដែលសូម្បីតែអតីតៈព្រះមហាក្សត្រសៀមឡេីងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដេីម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ!! ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡេីយ!! ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaAsxiVU4jNOanBorX6XkJGFDJyPjLAw2pDB6uRDGV4y3RaXb-yzuM11qSJnIXZixVY8Sfv1xuZ276h_x10PVrzMisnjfvjt07p41gC6Sc3hxYTqR-qT2f3r8k4jRtcXaYTpdXLLxkEu8fBZ2kJIhb7OhpFunXFfSbzzrObcaIkRVLKL6efcdEBRoUVbdu/s960/524211154_1042138478134220_130842610036218418_n.jpg

សូមជម្រាបផងដែរថា «ប្រាសាទវិហារ» បានចាប់ផ្ដើមកសាងដោយ ព្រះមហាក្សត្រខ្មែរព្រះបាទយសោវរ្ម័នទី១ (Yasovarman I) នៅប្រហែលដើមសតវត្សទី១០ ឆ្នាំ 889 នៃគ.ស និងបញ្ចប់ការសាងសង់ដោយ ព្រះបាទសូរ្យវរ្ម័នទី២ នៅសតវត្សទី 12 ប្រហែល 1150 នៃគ.ស ដូចនេះវាជាសំណង់បុរាណដែលមានអាយុកាលប្រហែល 900–1100 ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNwwta9J5RPz7MEmH_BT60D_QfhrXtQYcszD7fJr-KwBRcoQbdH9fYlb7lU5utrRcL5Rzs4g5MVanW4LfbOhiVzog4oAWo6-2e7CVagZMl6d07FT62GdUwdBpTWePr4pKCKPtBXlSaMDmVf7Mb0VumguUsR6zZ_PM374GRI4VObfV1Ypx4xGQaGB_5sKBR/s1280/523920114_1042138494800885_1653563789548033046_n.jpg

ចំពោះការបំផ្លិចបំផ្លាញរចនាសម្ព័ន្ធ ក៏ដូចជាប្រាង្គប្រាសាទទាំងមូលឲ្យដួលរលំស្ទោះតែទាំងស្រុង ពីសំណាក់ទាហានសៀមដូចខាងលើនេះ សង្ឃឹមថាឆាកអន្តរជាតិ ជាពិសេសអង្គការយូណេស្កូ នឹងចាត់វិធានការឲ្យបានសមស្រប ដើម្បីប៉ះប៉ូវការឈឺចាប់របស់ប្រជាជនខ្មែរ ផ្ដល់យុត្តិធម៌សម្រាប់បេតិកភណ្ឌពិភពលោកដ៏ចំណាស់មួយនេះ និងដាក់ទោសចំពោះការឈ្លានពានទាំងកម្រោល និងអមនុស្សធម៌របស់សៀម៕