Home Blog Page 367

សមាជិកព្រឹទ្ធសភាថៃស្នើរដ្ឋាភិបាលខ្លួនបិទព្រំដែន និងផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយចោទកម្ពុជាបំពានបទឈប់បា.ញ់

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា សភាព្រឹទ្ធសភាថៃម្នាក់បានចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ និងណែនាំឱ្យរដ្ឋាភិបាលថៃកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយការបិទច្រកព្រំដែនទាំងអស់ រួមទាំងកាត់ផ្តាច់ទឹក ភ្លើង បណ្តាញអ៊ីនធើរណេត និងទូរស័ព្ទ ដើម្បីកម្ចា.ត់ក្រុមឆបោកអនឡាញ Call Center ប្រសិនបើកម្ពុជានៅតែបំពានបទឈប់បា.ញ់ ។

សមាជិកព្រឹទ្ធសភា លោក អាឡុងគុត វ៉ារៈគី បាននិយាយនៅថ្ងៃទី៣០ ខែកក្កដា ថា កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបើកម្ពុជានៅតែពុំអនុវត្តតាមកិច្ចព្រមព្រៀងនេះ គឺរដ្ឋាភិបាលថៃពុំគួរចរចាអ្វីទាំងអស់ជាមួយកម្ពុជា ។ ស្ថានការណ៍បច្ចុប្បន្ន កងទ័ពថៃបានបំពេញតួនាទីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាល និងក្រសួងការបរទេសគួរធ្វើអ្វីដើម្បីការពារ និងរក្សាភាពថ្លៃថ្នូររបស់ពលរដ្ឋ ។

អ្វីដែលរដ្ឋាភិបាលថៃគួរតែធ្វើជាបន្ទាន់ រួមមាន ៖

១-បិទព្រំដែនកម្ពុជា-ថៃទាំងអស់ដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញ Call Center និងឧក្រិដ្ឋកម្មឆ្លងដែន
២-កាត់ផ្តាច់ទឹក ភ្លើង បណ្តាញអ៊ីនធើរណេត និងទូរស័ព្ទ ដែលតភ្ជាប់ជាមួយកម្ពុជា
៣-កាត់ផ្តាច់ទំនាក់ទំនងការទូត ដោយគ្មានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ដើម្បីឱ្យការធ្វើកិច្ចព្រមព្រៀង MOU ផ្សេងៗរវាងប្រទេសទាំងពីរត្រូវលុបចោល និង
៤-ពលរដ្ឋកម្ពុជាដែលមកធ្វើការនៅថៃត្រូវតែមកបង្ហាញខ្លួននៅស្ថាប័នរដ្ឋាភិបាល ពីព្រោះពុំដឹងថា តើពួកគេជាចារកម្មឬក៏អត់ ។

ការចាប់ផ្តើមចរចាជាមួយកម្ពុជាបាន លុះត្រាតែកម្ពុជាសងការខូចខាតទាំងអស់ឱ្យថៃ ដូចជា ៖ អាយុជីវិតកងទ័ព និងពលរដ្ឋថៃ រួមទាំងសងថ្លៃខូចខាតទ្រព្យសម្បត្តិផ្សេងៗដែលរដ្ឋាភិបាលថៃបានចំណាយប្រាក់អស់ប៉ុន្មាន គឺកម្ពុជាត្រូវតែសងទាំងអស់ ទើបអាចចរចាគ្នាបាន ។

ក្រៅពីនេះ សូមរដ្ឋាភិបាលថៃកុំយកករណីពន្ធទំនិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មកធ្វើជាលក្ខខណ្ឌសម្រាប់ការចរចាជម្លោះជាមួយកម្ពុជា បើទោះជាអាមេរិកនឹងទម្លាក់ពន្ធទំនិញថៃក្តី ។ ការទម្លាក់ពន្ធទំនិញថៃនាំចូលអាមេរិកពុំអាចប្តូរនឹងការបាត់បង់អធិបតេយ្យទេ លោកជឿថា ពលរដ្ឋថៃនឹងពុំព្រម ៕

កងទ័ពថៃចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់កងទ័ពកម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា កងទ័ពថៃបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកម្ពុជា និងចោទប្រកាន់កងទ័ពកម្ពុជាប្រើប្រាស់កាំភ្លើ.ងតូច និងឧបករណ៍បា.ញ់គ្រា.ប់បែកដៃ ។ កងទ័ពថៃថា ខ្លួនប្រកាន់យកនូវគោលការណ៍សន្តិភាព និងមនុស្សធម៌ រួមទាំងប្រឆាំងតបតរវិញ ដោយសារកម្ពុជាបំពានកិច្ចព្រមព្រៀងលើបទឈប់បា.ញ់យ៉ាងធ្ងន់ធ្ងរ ។

ស្របពេលកម្ពុជា និងថៃកំពុងស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ដែលចូលជាធរមានចាប់ពីដើមថ្ងៃទី២៩ ខែកក្កដា ក្រោមការសម្របសម្រួលរបស់ប្រធានអាស៊ាន និងការអង្កេតការណ៍របស់មហាអំណាចអាមេរិក និងមហាអំណាចចិន ឃើញថា រដ្ឋាភិបាលថៃ និងកងទ័ពថៃបានចោទប្រកាន់កម្ពុជាជាបន្តបន្ទាប់ ។

កងទ័ពថៃថា ខ្លួនអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់រហូតមក ដោយផ្អាកការប្រើប្រាស់កម្លាំងកងទ័ពទាំងអស់ និងកាត់បន្ថយសកម្មភាពកងទ័ពក្នុងតំបន់ដើម្បីសន្តិភាព ប៉ុន្តែកងទ័ពថៃបានទទួលសេចក្តីរាយការណ៍ពីក្នុងតំបន់ព្រំដែនថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា កងទ័ពកម្ពុជាបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ម្តងទៀត ។

កងទ័ពថៃបានចោទប្រកាន់មកលើកងទ័ពកម្ពុជាជាច្រើនចំណុចដូចខាងក្រោម ៖

១-កងទ័ពថៃចោទថា កាលពីថ្ងៃទី២៩ ខែកក្កដា កងទ័ពកម្ពុជាបានប្រើប្រាស់កាំភ្លើងតូចបាញ់កងទ័ពថៃនៅតំបន់អានម៉ា ខេត្តឧប៊ុនរ៉ាជថានី ដែលធ្វើឱ្យកងទ័ពថៃតបតរវិញរហូតប៉ះទង្គិចគ្នា ។

២-កងទ័ពថៃចោទថា នៅថ្ងៃដដែល (ថ្ងៃទី២៩ ខែកក្កដា) កងទ័ពកម្ពុជាប្រើប្រាស់កាំភ្លើងតូចជាបន្តបន្ទាប់ រួមទាំងប្រើប្រាស់ឧបករណ៍បា.ញ់គ្រា.ប់បែកដៃនៅតំបន់ប្រាសាទព្រះវិហារ បរិវេណភ្នំទ្រព្យ និងតំបន់ហួយតាម៉ារៀ ខេត្តស៊ីសាកេត ។ ហេតុនេះ កងទ័ពថៃក៏តបតរវិញដើម្បីការពារខ្លួន ហើយកងទ័ពថៃចោទទៀតថា ការបាញ់ពីកម្ពុជាបានកើតឡើងជាបន្តបន្ទាប់ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ។

៣-កងទ័ពថៃចោទថា នាវេលាម៉ោង៥និង១៧នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ពួកគេបានឃើញគ្រាប់បែកដៃបាញ់ចេញពីកម្ពុជាចូលតំបន់ហ្វាម៉អ៊ីឌែង ខេត្តស៊ីសាកេត ។

កងទ័ពថៃចាត់ទុកថា ទង្វើរបស់កងទ័ពកម្ពុជា គឺបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរ ហើយនេះជាការបំពានលើកទី២ ក្រោយពីបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃចូលជាធរមាន ។ វាបង្ហាញពីអាកប្បកិរិយាពុំគោរពកាតព្វកិច្ចអន្តរជាតិ និងបំផ្លាញការព្យាយាមធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ហើយថែមទាំងប៉ះពាល់ស្ថិរភាព និងទំនុកចិត្តរវាងប្រទេសទាំងពីរ ។

កងទ័ពថៃសូមថ្កោលទោសយ៉ាងដាច់អលង្ការចំពោះទង្វើគ្មានការទទួលខុសត្រូវរបស់កងទ័ពកម្ពុជា ហើយបើមានការបំពានទៀត កងទ័ពថៃនឹងអនុវត្តតាមដំណាក់កាល និងភាពចាំបាច់ដើម្បីការពារអធិបតេយ្យ រួមសុវត្ថិភាពពលរដ្ឋដោយមិនធ្វេសប្រហែស ។

ជាការឆ្លើយតប ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់ ។ កម្ពុជាប្តេជ្ញាចិត្តក្នុងការរក្សាបទឈប់បាញ់នេះយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះដែលអាចចាត់ទុកជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា វាផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតរបស់ថៃ ៕

ទាហានថៃ ឃាត់ខ្លួនទ័ពខ្មែរ២០នាក់ ក្រោយបទឈប់បាញ់ចូលជាធរមាន

0

នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានឃាត់ខ្លួនទាហានខ្មែរ២០នាក់យកទៅប្រទេសថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។

យោងតាម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា ថ្លែងប្រាប់អនុព័ន្ធយោធា និងទូតនានា១៣ប្រទេស បានលើកឡើងថា៖” ទាហានថៃបានធ្វើដើរមកចាប់ដៃ ជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ រួចហើយទាហានថៃលោតចេញពីព្រៃមកភ្ជង់ចាប់ខ្លួនតែម្តង។

ក្នុងចំណោម២០នាក់នេះ មានម្នាក់រត់រួច បានប្រាប់ថា៖” ទាហានថៃ បានបាញ់សម្លាប់ទាហានខ្មែរ២នាក់នៅនឹងមុខគាត់តែម្តង”។

ខណៈមកទល់ពេលនេះ ទាហានខ្មែរទាំង១៩នាក់ទៀត មិនទាន់ត្រូវបានដោះលែង ឬទទួលបានដំណឹងពីសុខទុក្ខនៅឡើយនោះទេ៕

សភាពាណិជ្ជកម្មថៃសង្ឃឹមថា កិច្ចប្រជុំ GBC នៅថ្ងៃទី៤ សីហា នឹងអាចដោះស្រាយបញ្ហាពាណិជ្ជកម្មកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ប្រធានសភាពាណិជ្ជកម្មថៃ លោក ផតអារ៉ាម វឌ្ឍនាណុន និយាយថា បើទោះជាពុំទាន់មានទំនុកចិត្ត ខណៈភាគីថៃចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ប៉ុន្តែវិស័យឯកជនថៃសូមគាំទ្រឱ្យភាគីកម្ពុជា-ថៃអត់ធ្មត់ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ។ ការដោះស្រាយជម្លោះត្រូវតែអនុវត្តតាមយន្តការសហប្រតិបត្តិការរបស់អាស៊ានដើម្បីចៀសវាងការប៉ះទង្គិចម្តងទៀត និងការខាតបង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ZwMaDOGOxOOzLnxbjuJgMzSvtsYeMZeua3FbEMEL_v_OUJFKr9PWYAe0kxZoXGAWbJsd8ZC1Mmu2BLCmyRGOr9RuIZv-dvwuCkwSELvK6LCeGOv4pJpLPxN0u4niax1YG-qImjmqPkhFae5N0T_XRYflxtfSLRhm0MUqIsPWa3Mkb8bVUxf3774dZoY3/s1200/photo_2025-07-30_14-25-17.jpg

ប្រធានសភាពាណិជ្ជកម្មថៃ លោក ផតអារ៉ាម វឌ្ឍនាណុន ជឿជាក់ថា ការបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃតាមគោលការណ៍អន្តរជាតិ ប្រកាន់គោលការណ៍មនុស្សធម៌ និងគោរពសិទ្ធិមនុស្សយ៉ាងស្មោះត្រង់របស់ប្រទេសថៃនឹងបង្ហាញទៅកាន់អន្តរជាតិ ។ ជាមួយគ្នានេះ លោកសូមអំពាវនាវឱ្យភាគីកម្ពុជាគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់តាមអ្វីដែលបានថ្លែងរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICDjMR8zW8B4L3H4CAO9nvBzW19se2a6L31IhN6_wnTrBYh-xd_-1P5QlghvQrQ9qFCrRon3cr-WwhyyU72XPMeJ0p0Q-pOv6Ggf23aXylIIXjn8_xTbbEz9E5qmIEPmswEd4KSA5AP_mjeJh_mQPcWnNvrmBqzAvpYBr3_Slscui-Qcbcx2T56TbRNlC/s850/photo_2025-07-30_14-25-17%20(2).jpg
ក្រៅពីនេះ លោកសង្ឃឹមយ៉ាងខ្លាំងថា ការពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែសីហា នៅកម្ពុជា នឹងអាចបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ព្រមទាំងឈានទៅរកវិធីដោះស្រាយបញ្ហាពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzVpfD-X4YN06r9VKaZUK3xjhDSiMAlVayifhyki7NmSx4TOYsH4Wjrj7-B5ZyswrO159NXPCSSkaVdspIArVgTKlkVG8BjYSES9_eHbmIn_BWorrVoyDKYyLIeensfB83KqZrtndfYL7yP0eJEzCVNMTVNTc9PjDQs2tzBU7DrGk-jSFwFQpOmOdCJ70c/s1280/image_2025-07-30_14-39-00.png

ចំណែកការចរចាពន្ធទំនិញថៃជាមួយសហរដ្ឋអាមេរិកវិញ ប្រសិនបើថៃពុំអាចសម្រេចការចរចាតាមការកំណត់នៅថ្ងៃទី១ ខែសីហា ទេ វានឹងប៉ះពាល់ដល់ក្រុមហ៊ុនអាជីវកម្មនានា បើទោះជាជម្លោះព្រំដែនកម្ពុជា-ថៃទើបតែបញ្ចប់ក្តី ។ ប៉ុន្តែវិស័យឯកជនសូមសំណូមពរឱ្យរដ្ឋាភិបាលថៃប្រញាប់ចរចាពន្ធទំនិញជាមួយអាមេរិកតាមថ្ងៃកំណត់ ពីព្រោះវិស័យឯកជនជឿជាក់ថា ឯកសារពន្ធលើកចុងក្រោយដែលថៃបានផ្ញើទៅអាមេរិកនឹងទទួលបានការឆ្លើយតបវិជ្ជមានពីអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ6eD2aWOgbojaqB2nlRu3SY_JYY0WJKCWGoZKuykzl65iYEGW_ftNNhbYragv6WR-4G2pD0zNZ0cfbXFTWYN1Msj97cL1C3KDj2QSrYZwWvGZe9kzPRpGBIBPqHbRnfpY2juK2fa6N93TUYsBEvI06-h_m77RXbx__WUA5NIUlY3GStcr8xRKlpt4GTiV/s1300/image_2025-07-30_14-38-59.png

គួរបញ្ជាក់ថា វិស័យឯកជនថៃបានជួបការលំបាកតាំងពីរដ្ឋាភិបាលរបស់ខ្លួនបណ្តោយឱ្យកងទ័ពបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ហើយពេលកើតសង្គ្រាមនៅតំបន់ព្រំដែនកាន់តែធ្វើឱ្យវិស័យឯកជនថៃរងផលប៉ះពាល់ខ្លាំងឡើង ។ ពេលនេះ កម្ពុជា និងថៃបានព្រមព្រៀងអនុវត្តបទឈប់បាញ់នៅព្រំដែនដែលចូលជាធរមានចាប់ពីដើមថ្ងៃទី២៩ ខែកក្កដា ក្រោមការសម្របសម្រួលរបស់ប្រធានអាស៊ាន និងការអង្កេតការណ៍របស់មហាអំណាចអាមេរិក និងមហាអំណាចចិន ៕

អាមេរិក និងជប៉ុន បារម្ភពីរលកយក្សស៊ូណាមិ បន្ទាប់ពីកើតរញ្ជួយដីធ្ងន់ធ្ងរមិនធ្លាប់មាននៅរុស្ស៊ី

0

វ៉ាស៊ីនតោន/តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្ដីជូនដំណឹងអំពីរលកស៊ូណាមិ នៅតាមបណ្តាឆ្នេរសមុទ្រជាច្រើននៅប៉ាស៊ីហ្វិក បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៨.៨ រ៉ិចទ័រ កើតឡើងនៅក្បែរឆ្នេរខាងកើតនៃសង្កាត់ Kamchatka របស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មាន BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFiSKGLZut_nFbsuMG6eWKt1CjfjS5GMxx7sAHlLYVDnJ9E5oSNxIkMsYfqb8wj2aOzb5JTS8pav1wkH_T0xKEAqx3dp8TV_QGbFXiOwTpB8NvS_bm4P7mNKhd8Qb8qcyItfHhB7NK1h65Ay5030EXj4zGXNeTwxftjCse24tyj08Sv0lKd_6cZ68Cowb5/s885/image_2025-07-30_14-03-15.png
ការរញ្ជួយដីនេះកើតឡើងនៅជម្រៅប្រមាណ ១៩ គីឡូម៉ែត្រ និងនៅចម្ងាយប្រហែល ១២០–១៣០ គីឡូម៉ែត្រ ពីទីក្រុង Petropavlovsk-Kamchatsky។ វាជារញ្ជួយដីខ្លាំងបំផុតនៅតំបន់នេះក្នុងរយៈពេលជាង ៧០ ឆ្នាំចុងក្រោយនេះ។ អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា មានការខូចខាតយ៉ាងខ្លាំងដល់អគារមួយចំនួន រួមទាំងសាលារៀន និងផ្ទះសម្បែង ប៉ុន្តែចំនួននៃការរងរបួសធ្ងន់ធ្ងរមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9LGWwvg9cPsnjWwOl0MYJjxdlLMSMgRslTJ9juRy84H7me1cleyVELhz9CKVQ6rPYlpUjthnulvP7geHi6ZsiGMB5NF_oKHDkxVTicCXZ1AJvlskgEd0aFYT3_EthBKYSbynEgyJnHH0T6LckBMvhDFNKcgueyg-w6QWUeVO2Zije45f4Tmhm6d8A1Y54/s976/image_2025-07-30_14-02-34%20(2).png
បន្ថែុមពីនេះ នៅទីក្រុង Severo-Kurilsk របស់រុស្ស៊ី មានរលកស៊ូណាមិ កម្ពស់ប្រហែល ៣-៤ ម៉ែត្រ បានបោកបក់ប៉ះឆ្នេរនៅព្រឹកនេះ ហើយអាជ្ញាធរបានណែនាំឲ្យប្រជាជនចាកចេញពីតំបន់គ្រោះថ្នាក់ភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1SP8HzjTqmTBBVgepq3Iq39L4otPdb0EKPcSmTGRtP2JDQaGBtOPeWmr35U50cokT0tW3WOTw4UVdgDKqDXB_oO2XCLzrvn4cJnxtFBXGFpEtbDk_G4kQnQz9JKXD9baAgU5s3JRI-j6Zok31dmhtsAfkUD0zeHr6pkcsCrb9mmu79pnaQpgq5qBmQhQe/s1023/image_2025-07-30_14-02-34.png
ចំណែក នៅជប៉ុនវិញ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជប៉ុន (JMA) បានចេញការប្រមានរលកស៊ូណាមិសម្រាប់តំបន់ឆ្នេរពេញផ្ទៃប្រទេស ចាប់ពីកោះ Hokkaido ដល់កោះ Wakayama។ រលកស៊ូណាមិដំបូងដែលមានកម្ពស់ប្រមាណ ៣០សង់ទីម៉ែត្រ បានប៉ះឆ្នេរ Hokkaido នឹងអាចមានរលកបន្ថែមទៀតនៅក្នុងពេលបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiutU7lkzAaowJ50KGmq3pXgNgXC8DH1t309lR3twsr5oHlH6luFjhO8AqIHGzPm7YuYC5ZW3bON_P2m3A108A5u133bdYwNCzbkhhWwh1VzswQepgWGmS-PkVkKlp5Zf1K7NP55lKWTIZvcP15flDyP2Eq9Rlt82H40UNcYd6rJ82JFqeatzicnVmJuOJD/s3500/image_2025-07-30_14-02-35.png

មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក តាមរយៈមណ្ឌលព្យាករណ៍ស៊ូណាមិទីស្នាក់ការកណ្តាលប៉ាស៊ីហ្វិក ក៏បានចេញសេចក្ដីព្រមានរលកស៊ូណាមិផងដែរ សម្រាប់រដ្ឋ ហាវ៉ៃ និងតំបន់ Aleutian Islands ក្នុងរដ្ឋអាលាស្កា។ ការជូនដំណឹង និងការព្រមាន ក៏បានចេញសម្រាប់ឆ្នេរខាងលិចរបស់អាមេរិក ដូចជា California, Oregon និង Washington, ព្រមទាំងតំបន់មួយចំនួនដូចជា តំបន់ Guam និង Micronesia ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrn5VndKOmsdjk5AQ3dtKFKbD1GWiNaBlh13qFmyf7r1Mg0xdswG4Jbk8vdZqZXKBRC-GMGrdrQSYMmzY-dBPXIUPQPMA37hhSjRhD8plHiKIrjIe_xsXlWyBd_MsHq1DSsCnfKDV8MczksCquqVVMyo613VghoccYu2Agh7QwhMIPDFfrph8s-hK5l2Co/s860/image_2025-07-30_14-02-38.png

យ៉ាងណាមិញ នៅទីក្រុង Honolulu នៃរដ្ឋហាវ៉ៃ អាជ្ញាធរ បានបើករលកសញ្ញាហើយជំរុញឲ្យប្រជាជនចាកចេញទៅកន្លែងខ្ពស់ឲ្យបានឆាប់បំផុត។ ក្រុមអ្នកជំនាញបានព្រមានថា រលកស៊ូណាមិអាចនិងបន្តបង្កហានិភ័យរយៈពេលជាច្រើនម៉ោងទៀត បន្ទាប់ពីរលកដំបូង។ ដូចគ្នានេះ ប្រទេសនូវែលសេឡង់ ក៏បានចេញការព្រមានដូចគ្នា ជូនដំណឹងឱ្យប្រជាជនឱ្យជៀសវាងបណ្ដាញឆ្នេរ និងចាំការអំពាវនាវពីអាជ្ញាធរ៕

លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃ ៖ «ថៃពុំគួរធ្វើសង្គ្រាមជាមួយកម្ពុជានាំឱ្យថៃខូចកេរ្តិ៍ឈ្មោះ និងបាត់បង់ទំនុកចិត្តលើពិភពលោក»

0

ប្រទេសថៃ ៖ ក្រោយពីឃើញកងទ័ពថៃឈ្លានពាន និងរំលោភអធិបតេយ្យភាពកម្ពុជា លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានសរសេរក្នុងហ្វេសប៊ុកនៅខែកក្កដា ឆ្នាំ២០២៥ ថា ការធ្វើសង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ពុំត្រឹមតែជាការគំរា.មកំហែងដល់អាយុជីវិតពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាជាការបាត់បង់ផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងការទូតយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលថៃបាត់បង់ប្រាក់ចំណូលបានពីពាណិជ្ជកម្មព្រំដែនជាមួយកម្ពុជារាប់ពានលានបាតក្នុង១ឆ្នាំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG-ezZV-hpOve-v32eSpnDZgTrFIDyd_VsVWGLzzlaGz6N7AX1GA7VRMu-_Xg95suC27y-9CnnHtpLPzumSdQDVrQJe8GPMcjX8x7EaEtcbVpwYPdqlcCX7eTQ67S5okY1xlGWpRafGOVpkFIj2qeSfMIU8wthEpLMny1JqxOi6px8nxJr1YCA6wJ0vthb/s2000/image_2025-07-30_13-20-47.png

យើងគួរតែសួរសំណួរយ៉ាងច្បាស់ថា តើប្រទេសណាទទួលបានផលប្រយោជន៍ដោយសារសង្គ្រាម និងប្រទេសណាខាតបង់ប្រយោជន៍? តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ គឺតម្លៃពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ស្មើទឹកប្រាក់រហូតដល់១៦ម៉ឺនលានបាតក្នុង១ឆ្នាំ ឬស្មើជាង១ម៉ឺន៣ពាន់លានបាតក្នុង១ខែ ។ នេះចាត់ទុកថា គឺជាការសហការសេដ្ឋកិច្ចសំខាន់បំផុតក្នុងតំបន់ ប៉ុន្តែពេលកើតសង្គ្រាម ឬប្រយុទ្ធគ្នាធ្វើឱ្យពាណិជ្ជកម្មព្រំដែនផ្អាកភ្លាមៗនាំឱ្យឈ្មួញថៃបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ខណៈពលរដ្ឋនៅព្រំដែនត្រូវប្រឈមមុខគ្មានការងារធ្វើ និងបាត់បង់ចំណូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYQRbXeFHO5DEeqvim1lqnj9sz1KHXOHOm0USasRI2rencK_j_wn7RX17Bp9YDC2bT1WDkTf6fcYPcp5cYqicc8uSSqdrCC-eWfIE3onFyPgQJpONnLa53DcSXTUDCtziDjzIYZSZXNEgtjeaetAXyT0riMoiOOgE5p9O6I7a8rzlEzeyhT-dYGakwsdxt/s1440/image_2025-07-30_13-20-59.png

ស្របពេលថៃជួបការលំបាកដោយសារបញ្ហាផ្ទៃក្នុង នយោបាយមិនស្ថិតស្ថេរ និងសេដ្ឋកិច្ចធ្លាក់ចុះ ប្រទេសថៃគួរតែប្រើប្រាស់កម្លាំងការទូត និងប្រាជ្ញាស្មារតី ដោយពុំប្រើប្រាស់កម្លាំងកងទ័ព ។ ការធ្វើសង្គ្រាមប្រើប្រាស់កងទ័ពពុំត្រឹមតែធ្វើឱ្យថៃបាត់បង់មិត្តភាពដ៏សំខាន់ជាមួយកម្ពុជា ប៉ុន្តែថែមទាំងធ្វើឱ្យថៃខូចកេរ្តិ៍ឈ្មោះ និងបាត់បង់ទំនុកចិត្តលើពិភពលោក រួមទាំងបាត់បង់ទំនុកចិត្តក្នុងតំបន់អាស៊ាន និងអង្គការសហប្រជាជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq7wpO46qA2UMFeYC-nm-CPYL-QaZM6fSYq3U9eccIHR9nXztm0PuN2yfnewym_eLbFs1o1ASBI-_QELkuVU_esX3Hp7DDy_64AeBxJw_7C9fFPev60xazE0X5ViYyNzrTBZssmZTdaExiDQ7al_O3MRZVnqxCUJVJxYLEygfVGzuxEZY1gh_xyYm7U7ma/s2000/image_2025-07-30_13-20-43.png
បើទោះជារដ្ឋាភិបាលអាមេរិករបស់លោក Donald Trump ដែលត្រូវបានប្រទេសនានាមើលឃើញថា អនុវត្តគោលនយោបាយការបរទេសពុំត្រឹមត្រូវ ប៉ុន្តែលោក Trump នៅតែគាំទ្រឱ្យថៃប្រកាន់យកសន្តិភាព ខណៈកម្ពុជាស្នើឱ្យមានសន្តិភាព ប៉ុន្តែថៃបែរជាត្រូវប្រទេសនានាមើលឃើញថា ថៃពុំចង់បានសន្តិភាព និងបង្កសង្គ្រាមជាមួយកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHxwN7B5Z0HZU7isV4sO8suBHPw8Qv1lsKxlf9GMAYcQ_2IbzwzKl_OhZTZ_N1n_AvqDGFZ5wM0nZmodJKD36fweighrjC4_UzLWQmomqr2VsYOXSz2bJjgOiFu8rS66q7NaHiZTfWqQiU9a6TMuk5-r77ISGFUzLvXyA88BS_QCplHwfbZdbXFfWK_l5d/s2048/image_2025-07-30_13-20-45%20(2).png
លើសពីនេះ ថវិកាសម្រាប់កងទ័ពថៃស្មើជាង២សែនលានបាតក្នុង១ឆ្នាំ គឺជាថវិកាបានមកពីការបង់ពន្ធរបស់ពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលថៃបែរជាយកថវិកានេះមកប្រើប្រាស់ក្នុងសង្គ្រាម ។ វាពុំត្រឹមតែធ្វើឱ្យពលរដ្ឋឈឺចាប់ បាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែវាប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋភាគច្រើនដែលពុំចង់ឃើញសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_1e3fe9kQ8IWqcMlPTdm8XHYDIDWaKEPMU9w3QvYnRsj1wgqvCcsbejuPVo7DoJnnmNHUyq0J2tZ7OWMVDWFdFguZpd8ULNp-jSca-w-7M_a0Yfbzmf8D2x3w6ceTjpKXK4gQ3ypsZn8abKJTG6Q_WUAu4HmdiIhNdI7fm3nwJJtVFHM_zAE0uz9Zw3p/s1094/image_2025-07-30_13-20-45.png

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់គណបក្សភឿថៃ និងបក្សពួករបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានបរាជ័យក្នុងការអនុវត្តគោលនយោបាយការបរទេស ដែលធ្វើឱ្យសម្ព័ន្ធភាពជាមួយប្រទេសជិតខាងធ្លាក់ចុះ ។ ទង្វើរដ្ឋាភិបាលថៃពិតជាគួរឱ្យខ្មាស់ពលរដ្ឋណាស់ និងបង្ហាញពីការខ្វះខាតចក្ខុវិស័យរបស់មេដឹកនាំថៃដែលបណ្តោយឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi337-q8nAUgxe8S-RmzG9OG6jkQrfUFl0TAUANNyrDIQm2hziIh2bcPGC9e-V-VmgRtCZPA87uWY5aOfClD6nvTlcJllwNYCJPd9whOmmxFWU6gWOw6M9FLTRigP73mNTkKnWzqoxs6PCuQsiKFAC6KBVQ-X-TQlGJek5z4-h_TL6MhHIW_eCFG-2OWI5f/s1440/image_2025-07-30_13-20-46.png

ចុងក្រោយ លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានសំណូមពរឱ្យរដ្ឋាភិបាលថៃរក្សាសន្តិភាព និងសហការជាមួយប្រទេសជិតខាង ពីព្រោះនេះជាដំណោះស្រាយពិតប្រាកដ ដោយពុំប្រើប្រាស់កាំភ្លើង ឬរថពាសដែកវាយប្រហារកម្ពុជា ៕

ធនាគារ អេសុីលីដា លុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិតនៅក្នុងសមរភូមិ

0

ភ្នំពេញ៖ ស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ អេសុីលីដា ប្រកាសលុបចោលនូវបំណុលទាំងស្រុង ជូនចំពោះអតិថិជនដែលជាយោធិនពលី និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLxlSiPycKoILe4q1s59Pe0Aq-I-u_0Fy72T-alSqWv_ng9fYWda_QVH5Rg_S5jtU4pUfqegp9LaM7O1XHsXxTEUavwDWsXFO3mQIx37CHCPxs5Hk86ZKGEXfEmzTW1E3UnIO6TkjYEN41YetMnO2hvdKn2LSofZUknVmMfbJdnLoH9EiME4aRfjwVjVSK/s1420/image_2025-07-30_10-36-47.png
យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារ អេសុីលីដា ភីអិលសុី នាថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ieF1GIBRfupjCDZl-C_aJcL-khvd7_2nTk8thPJqQuoqJfRJUSk3ogLwJSvITwbOHXC_tIR9OaFEscwkHEeWZ6hwFXcVFR94IIJbnFAa9Cdy8rDvPme6fbQpaBq-fjXCrtuMvBwIxa2YuQWeMELik4qNplO1mqd-kcS6VKp99jTgwzfGKuW4wommhZQ9/s1280/photo_2025-07-30_09-29-39.jpg

គួរជម្រាបថា យោងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធានាគារជាតិ តម្រូវឱ្យគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ លើកលែងការបង់ និងការផាកពិន័យឥណទាន ដល់ជនភៀសសឹក រយៈពេល៣ខែ គឺចាប់ពីថ្ងៃទី៣០ កក្កដា ដល់៣១ តុលា ២០២៥។ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ក៏ត្រូវលើកលែងការបង់ និងផាកពិន័យរយៈពេល៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦ ដល់គ្រួសារយោធិន ដែលកំពុងប្រតិបត្តិការការពារទឹកដីនៅលើសមរភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghxAVcQ3DfSSyYOPpdVKh1EZJ8Ycv64Yk8R-mxAL755mxfoiIPqNd08a8hA9LczW-1T_9ufXhSYCZDBsQP7gh8qh9a2GowP2UMAbx8IO1dSAEhNq_xHnBisz_9odlZiqoIBimA5Zi7YSCr4SBehIHgqTzilIxbg6v0b4fZdpCJrnWNHEvoaOY5eNocOHer/s1024/photo_2025-07-30_10-28-50.jpg

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និងលុបចោលកម្ចី១០លានរៀល យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខផងដែរ៕

សារព័ត៌មានថៃ ចោទកីឡាករ​បាល់ទះ ឈាង ជីវែង ជា​ទាហាន​រុស្ស៊ីបញ្ជូនមក

0

កីឡាករបាល់ទះ ឈាង ជីវែង ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍ខ្លាំង ដោយដាក់ការសង្ស័យជាទាហានរបស់រុស្សុី។

តាមរយៈរូបភាពបង្ហាញពីរាងសង្ហា ភាពអង់អាច កាយសម្បទាខ្ពស់ៗ និងសម្បុរស ដើរអមដំណើរនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អ្នកលេងបណ្តាញសង្គមថៃ បានចោទថាជាទាហានរុស្ស៊ី បញ្ជូនមកជួយកម្ពុជា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

ឈាង ជីវែង គឺជាកងកម្លាំងអង្គរក្សនៃបញ្ជាការដ្ឋានអង្គរក្ស ដែលតែងតែឈរនៅក្បែរ ប្រៀបបានជាដៃស្តាំរបស់នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

បន្ថែមពីការងារជាអង្គរក្ស កីឡាករ ឈាង ជីវែង ក៏ជាកីឡារបស់ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ដោយធ្លាប់បានឈ្នះជើងឯកលីគបាល់ទះកំពូលកម្ពុជា តេជោលីគ ពីរលើកជាប់ៗនៅឆ្នាំ ២០២៤ និង ២០២៥៕

 

លោក Trump ត្រៀមចរចាពាណិជ្ជកម្មជាមួយកម្ពុជា និងថៃម្តងទៀតក្រោយប្រទេសទាំងពីរព្រមព្រៀងឈប់បា.ញ់

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមចរចាពាណិជ្ជកម្មជាមួយកម្ពុជា និងថៃម្តងទៀតក្រោយប្រទេសទាំងពីរព្រមព្រៀងឈប់បា.ញ់ ។ លោកបានលើកយកពន្ធទំនិញនាំចូលអាមេរិកមកដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចរចាកិច្ចព្រមព្រៀងឈប់បា.ញ់ជាបន្ទាន់ បើពុំដូច្នោះទេ អាមេរិកនឹងពុំចរចាពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRVTFKHowJSa7sGFVgfnKyZvmqgz59MFHOSkkhhWk6F5CHCBJhO0TVhiPWko4ksDkexgQUtQfEKx9ovn-QXxpyvqfqpGknBFDrvoIxrczDcFmt9ov1gH-j3IVy3tU-kZesqPeDLYHaC_Ep6vWsZkayVdhRu0Gj3GZTH5tZESpCEUEf9Z0lJgECDYLNSBr/s2048/image_2025-07-30_10-34-12.png
ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃទី២៨ ខែកក្កដា ថា លោកបានបញ្ជាឱ្យក្រុមមន្ត្រីចរចាពាណិជ្ជកម្មរបស់លោកចាប់ផ្តើមចរចាពាណិជ្ជកម្មជាមួយកម្ពុជា និងថៃម្តងទៀត ក្រោយប្រទេសទាំងពីរព្រមព្រៀងឈប់បាញ់ ។ លោកជឿជាក់ការឈប់បាញ់គ្នានេះដោយសារការព្រមានរបស់លោកថា អាមេរិកនឹងពុំចរចាពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ បើនៅតែធ្វើសង្គ្រាមតាមព្រំដែនបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRVTFKHowJSa7sGFVgfnKyZvmqgz59MFHOSkkhhWk6F5CHCBJhO0TVhiPWko4ksDkexgQUtQfEKx9ovn-QXxpyvqfqpGknBFDrvoIxrczDcFmt9ov1gH-j3IVy3tU-kZesqPeDLYHaC_Ep6vWsZkayVdhRu0Gj3GZTH5tZESpCEUEf9Z0lJgECDYLNSBr/s2048/image_2025-07-30_10-34-12.png

កន្លងមក លោក Trump បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ អាមេរិកនឹងកំណត់ពន្ធស្មើ៣៦% សម្រាប់ទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសថៃ ខណៈទំនិញថៃនាំចូលអាមេរិកតាមរយៈប្រទេសផ្សេងដើម្បីគេចពន្ធ គឺអាមេរិកនឹងកំណត់ពន្ធទំនិញកាន់តែខ្ពស់ ។ រីឯកម្ពុជា កាលពីមុន អាមេរិកកំណត់ពន្ធទំនិញស្មើ៤៩% គឺពន្ធធ្លាក់ចុះត្រឹម៣៦% ដូចមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGrrpjkwt0DsjmRyP0bs0UqMju-a4pehEyv8a1-pQIpF9reoWjG38awmWIHaFWudApbyc0bO8bZoh4R-ZiX-BiIiTE3S06-pCb-PPW2UaRbJZx16GGSMmmHvpLZynlJWt6WKh_HrkZrxAjFjjqKJidu5SX9BaI37446aOohhEmGO6RkD4Q800WZMnbddYB/s862/image_2025-07-30_10-34-15%20(2).png
លោក Trump ថែមទាំងដាស់តឿនថា អាមេរិកនឹងដំឡើងពន្ធទំនិញឱ្យខ្ពស់ ប្រសិនបើប្រទេសណាព្យាយាមដំឡើងពន្ធលើទំនិញនាំចូលប្រទេសខ្លួន ឬគេចពន្ធរបស់អាមេរិកដោយការដឹកជញ្ជូនទំនិញតាមរយៈប្រទេសផ្សេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUl36ZhbmkuL7sXDJzJWE2NjsEN37V3N1DHDFxzq-6xrP8WzV_hKoYDytK-dGuTZJ9MMOdpkTpGEFUJqG6gaMahZbb7ziRabNH8RIvu4nDMJqupNMBbRSFwF-8zdQYQAHZyu-xeyFNBlEMSYpGMUdGQ7UBUbkKPNm58lnU1DunlvQ8dmwY8XrOvZOuF18r/s860/image_2025-07-30_10-34-15.png
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកបានលើកយកបញ្ហាពន្ធទំនិញដើម្បីដោះស្រាយបញ្ហាឱ្យប្រទេសនានាបញ្ចប់សង្គ្រាម ។ ដូចគ្នានេះ លោក Trump ក៏បានព្រមានរុស្ស៊ីថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើរុស្ស៊ីពុំបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនក្នុងរយៈពេល១២ថ្ងៃ ។ លោកហៅខ្លួនលោកថា «ប្រធានាធិបតីសន្តិភាព» ដោយសារបានបញ្ចប់សង្គ្រាមជាច្រើន ដូចជា ៖ សង្គ្រាមរវាងឥណ្ឌា និងប៉ាគីស្ថាន លោកពុំចង់ឃើញសង្គ្រាមអូសបន្លាយ និងមនុស្សរាប់ពាន់នាក់ស្លាប់ក្នុងសង្គ្រាម ៕

អ្នកធ្លាប់គាំទ្រកាន់តែភ្លឺភ្នែកពីបវរកញ្ញា Engfa Wahara និងតារាថៃជាច្រើនរូបទៀត

0

Engfa Wahara ជាលំដាប់រងទី១ Miss Grand International 2022 និងជាកូនស្រីសំណព្វចិត្តរបស់តាណាវ៉ាត់ រួមទាំងតារាថៃល្បីៗជាច្រើនរូបទៀតបានចេញមកចោទកម្ពុជាជាហូរហែថាកម្ពុជាជាផ្តើមសង្គ្រាមមុន។ Engfa បានបង្ហោះកាលពីយប់ថ្ងៃទី២៨ ខណៈតារាល្បីៗមួយចំនួនទៀតបានបង្ហោះនៅលើបណ្តាញសង្គម IG នៅថ្ងៃទី២៩ ខែកក្កដា នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXB8yizx3-6omDIP0L007AUEt27R09JmqruelV7HUAKfHdaj4fXNErif13KlOSYIMFImDHO8kzfT8SLXokxG67I3T2Vnq4QRtrjTBtxP4JietcAe3HXRiqMT_jeFMz5ZVCXDZarLUrMRlZc9fn3RvoZLdWn54oYl90ujlMe7xJBx4exYjZXK-RLLT1tlXg/s2016/image_2025-07-29_16-23-38.png
តារាថៃមួយចំនួនចាប់ផ្តើមដើរតួធ្វើកម្សត់ថាប្រទេសរបស់ខ្លួនជាជនរងគ្រោះហើយចោទមកខាងភាគីកម្ពុជាគឺជាអ្នកបង្កសង្គ្រាមនៅតាមបន្ទាត់ព្រំដែនមុនបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជានិងនាយករដ្ឋមន្រ្តីស្តីទីថៃ ចូលរួមកិច្ចប្រជុំពិសេសដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិនហើយទទួលបានលទ្ធផលត្រចេះត្រចង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3wLQkvZuxQt_xhPbWCGwL0LcFgTz3EuGFpHQ2nztNk919QmumW7Pv_qVvrir-38IXtQ1M0eFQKOFr0giu4u5WlvqBlsiIG5_tD_5EOVrc4MNNBrRI9di6w6Z5DTHXoJvmtE3NG9Fkbrfo_vdWaIHkBQ7nBcUo_vzW7XyXvJEJEajRsTAup8jEmk7-XCfd/s1394/image_2025-07-29_16-23-44.png
គ្រាន់តែភាគីកម្ពុជា-ថៃបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានការព្រមព្រៀងគ្នាពីរចំណុចទៀតស្រាប់តែគេបានឃើញនាង Engfa Wahara បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកពីការពិតរបស់ប្រទេសថៃ និងចោទមកលើខាងកម្ពុជាជាភាគីបង្កសង្គ្រាមមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwxZNFirW2kvMX1_H3q4XyihIOGUPS7mo7o6zITxUjIDD1uORL00Mk1g-8be9GK4vpWkATKputnpE9-Q2cx9_A82_EHQxeKkBboD3VtNCS3IsD0khxD1GddBkrwb2x51LVKZ0ACq1rYmfJ4Sh_pwmV6zI1p7MPwBOTDc7JFay170zd_9sH-qM1-JbyQSYA/s1926/image_2025-07-29_16-23-45.png
មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី២៩ កក្កដា នេះនៅលើ IG មានតារាល្បីៗមួយចំនួនចេញមកនិយាយចោទប្រកាន់បង្ហោះមិនពិតធ្វើខ្លួនជាជនរងគ្រោះថាភាគីកម្ពុជាជាអ្នកបង្កបន្ទាប់ពីប្រទេសទាំងពីរឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjIhV3k7IJTQ_EeuzJJZ1KRMu02r4ddFthVudydbvwjZoh13qhCTadjWhO4hv-ZIHJS37GqlRcE2ZYRAF0qS5H5I2Hgf4FCZGe-GJGo8vv7ydnHyM8crkZspyavPuX5P6Oz8AD1h65tuu-L6wLSGZt4hyj5HrnsKSlXkxM-1OyhDNFJMNKDZUt6-8UlvWr/s1108/image_2025-07-29_16-23-41.png

តារាថៃដែលបានបង្ហោះគេឃើញមានដូចជាតារាសម្តែង siwat chotchaicharin , punjan prama , bee namthip, amy klinpratoom, Cheer Thikumporn និងតារាផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpoQRe7sPqBjXXWY8Sx-xHezT5vYnWwSduZ0OvK6P7tNTkyzTNQ_EbBjBpnDCDl8hotrja5uOEr_zO1vUljXqo41nSb_4jQcb4Xh56RnfgpIWBy82mWO2RhOO6fBQi2mrZhrxLKVMjUKhs8uG67D7Tklj-mbW5gagvznkKMBIbzVkmGWjDozE73V1n0kiT/s1655/image_2025-07-29_16-23-42.png
រឿងរ៉ាវលើកនេះជាពិសេសអ្នកធ្លាប់គាំទ្រតារាថៃទាំងនេះប្រាកដជាភ្លឺភ្នែកកាន់តែច្បាស់ជាពិសេសនាង Engfa ដែលធ្លាប់មកសម្តែងមានអ្នកគាំទ្រនៅកម្ពុជាប្រាកដជាខកចិត្តខ្លាំងហើយនៅពេលឃើញទង្វើរបស់នាងបែបនេះ៕