Home Blog Page 363

ថៃឡាំប៉ាខឹ.ងកម្ពុជាចំពោះការនិយាយថា គ្រោះធម្មជាតិនានានៅក្នុងប្រទេសថៃគឺជាផលកម្មដែលខ្លួនបានប្រព្រឹត្ត

0

ប្រទេសថៃ៖ រកនឹកបន្ទោសកម្ពុជាឲ្យទាល់តែបាន! ពលរដ្ឋថៃជាច្រើនខឹ.ងចិត្តនាំគ្នាងាកមកចោ.ទប្រកាន់កម្ពុជាថាគ្មានគុណធម៌ជាមនុស្ស បានសើចចម្អកប្រទេសថៃដែលកំពុងជួបបញ្ហា និងរឹតតែមិនអាចទទួលយកបាន គឺនៅពេលពលរដ្ឋកម្ពុជាលើកឡើងថា គ្រោះទុរភិក្សទាំងឡាយដែលកំពុងកើតមាននៅក្នុងប្រទេសថៃ គឺបានមកដោយសារបា.បកម្មដែលថៃឈ្លានពានមកលើកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS2VUAujdDH_aNNEACOg2KQcAvcrlBWjS9dt9IEc3kaVwc5l9SdHmwEcuRUilFNkEWUEGBOHf75OFycbywZb_1c0MOxGGVhR9CYhUrzomkHfgsclM2giNU3bpr1sqZRG6w-M6uQMNuNSGanLLs9OSr4hGdSZj6FJDZ5jHeGsGMmQuZZdnoSCWo-gReQGwY/s1280/photo_2025-09-25_10-49-35.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នារសៀលថ្ងៃទី២៤ ខែកញ្ញា ទាក់ទិននឹងការបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកក ដែលបន្សល់ទុកនូវប្រហោងជម្រៅ ៥០ម៉ែត្រនោះ បានក្លាយជាប្រធានបទសើចចម្អករបស់សារព័ត៌មានក្នុងប្រទេសជិតខាង ដោយបានរាយការណ៍ពីហេតុការណ៍នេះថាជាព័ត៌មានទាន់ហេតុការណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6VR8WjElgruoD3ePXYeIpy1GA2oDjUG3Jh73REjjtKjKdqkX8300szmGsp-rIfc-0RhjC8YHpg1Nm3aFC78ECHdIVC_sUY7jzOJCupCMV0HtFgWU5CXFprGxX5JWdhDkbiUaJEnOGvWLwxz-qgirmAlJYFoluiKZa3GGHMWFD7saZOGJ35sTuVZ4f1wTt/s1280/photo_2025-09-25_11-53-06.jpg

Khaosod បានឲ្យដឹងបន្ថែមទៀតថា យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតនៅកម្ពុជាជាច្រើនបានសម្ដែងការអបអរចំពោះស្ថានភាពនេះ ដោយអ្នកខ្លះបញ្ចេញយោបល់ថា ទាំងនេះគឺដោយសារកម្មពៀ.រវេរៀដែលថៃឈ្លានពានកម្ពុជា ឬថៃចង់បានទឹកដីខ្មែរ។ល។ ដែលត្រង់ចំណុចនេះប្រជាជនថៃយល់ឃើញថា វាឆ្លុះបញ្ចាំងពីកង្វះសីលធម៌ និងគុណធម៌ក្នុងនាមជាមនុស្ស និងក្នុងនាមកម្ពុជា.ថៃគឺជាអ្នកជិតខាងនឹងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS1SB8zbjSnP_reeyHaObRYKcX2DBwQgZG3sHR_7Ua6jibo0b4jF5V6USgIGAC85qBuSYCVDVcEqYfFjf9P0Cga3NiEuobvGVYClMTNxbjVu7EIXyfFTj_nqDBbq4sUDtfXvEeOBCfBomhU0cOUrTgrsn1zyiULGkCjnfF3pAhpnPWq9DiN7hJWAUQQqX5/s1024/photo_2025-09-25_11-53-07%20(2).jpg
ថៃមិនអាចទទួលយកបានឡើយចំពោះការលើកឡើងរបស់កម្ពុជាបែបនេះ ព្រោះថៃមិនអាចទទួលស្គាល់ការពិត និងសុខចិត្តជ្រើសរើសយកការកុហកខ្លួនឯងរហូតមកថាទាំងអស់នេះគ្រាន់តែជារឿងចៃដន្យ មិនពាក់ព័ន្ធនឹងកម្មពៀ.រ ឬបណ្ដាសារអ្វីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCjFpz_UyeqGUpDyLq6BLSKp-0Y7c2rW_bLSBG926APOAVvQgemjAqHey-TtIs4T9OZP6_MXcvitVkfvydpQ2LB8glnPaPs-lzxumvtjKwk6cK4ARJgN-fLwQC7j4rctUl3ajg6Yxv5JFMc5Ch8hV1zQXGqlkIvNAABvLbQG5V0JggiksIBybrMG-8tGUL/s800/photo_2025-09-25_11-53-07%20(3).jpg
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកញ្ញានេះ អ្នកជំនាញថៃបានធ្វើការសន្និដ្ឋានថា ការបាក់ស្រុតផ្លូវអាចបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ដីឥដ្ឋទន់ជ្រាយ ការបូមទឹកពីក្រោមដីច្រើនពេក ការសាងសង់អគារខ្ពស់ៗ និងការដ្ឋានសំណង់ច្រើន ទើបផ្លូវបាក់ស្រុតភ្លាមៗដោយពុំបានត្រៀមខ្លួនជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqiAwGEofAQpsOmzaQ6sAVx6l0BnO1eollzVG0Isyh7fcx9Q0R-fkrQ5uGGPN5K2RZ8AZ_vphhAJmzItzCfJVKZ92wF2LEa-P37B9PGWgkyr2kHEAixO6kq8IntLcQaaSAwv0bMyoBhL0d3TmEMi0xjBVM12XsBRPDtUbirFNDOLCQyFxq9RPWh_Gg8MnI/s780/photo_2025-09-25_11-53-07%20(4).jpg

បើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជូឡាឡុងកន ក៏បានបង្ហាញពីដីនៅទីក្រុងបាងកកដែរថា ការបាក់ស្រុតនេះអាចដោយសារកត្តា៣យ៉ាងធំៗ រួមមាន ៖ ការបូមទឹកក្រោមដីច្រើនពេក ទម្ងន់ដ៏ធ្ងន់មហាសាលរបស់អគារ និងសំណង់ក្រោមដីដែលស្រទាប់ដីទន់មិនអាចទ្រទ្រង់បាន រួមទាំងការជ្រាបទឹកកាន់តែធ្វើឱ្យមានហានិភ័យខ្លាំង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkduY4f_c0kbwxf3FFp4SxEJHFpNFBlY8xsoMXrlvBslkOXwrRk1l51BI7OXT68Y1JvC_vsn2RxefLadbnTbWpUfdNTz8pIxgQmvBAhd7ayyuNIjWavx2Y0v67KRklJWehPYVWLxF_YC14AOhbSx-W-tAUc5x4SZhDQVsmpRwJafqL6GMY70NMcuIXoFdM/s1280/photo_2025-09-25_11-53-07.jpg

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានមកពិនិត្យមើលនៅទីតាំងកើតហេតុផ្ទាល់ ហើយបាននិយាយថា ការសិក្សាលម្អិតទាក់ទងនឹងការបាក់ដីនេះ នឹងត្រូវចំណាយពេល២ថ្ងៃ រីឯការធ្វើផ្លូវរថភ្លើងក្រោមដីបណ្តាលឱ្យបាក់បំពង់បង្ហូរទឹកស្អាត គ្រាន់តែជាការសន្និដ្ឋានជំហ៊ានដំបូងប៉ុណ្ណោះ ។ ហើយសម្រាប់ការជួសជុលផ្លូវនេះឱ្យដូចដើមវិញ អាចត្រូវចំណាយពេលរហូតដល់១ឆ្នាំ ៕

កុយ អេនណា ត្រូវបានហ្វេនៗជំរុញឱ្យចូលកម្មវិធីបវរកញ្ញាចក្រវាលក្រោយដឹងថាឆ្នាំក្រោយប្រទេសណាជាម្ចាស់ផ្ទះ

0

អ្នកគាំទ្រវិស័យបវរកញ្ញាបានកត់សម្គាល់ឃើញថាជាទូទៅកម្មវិធី Miss Universe នឹងប្រកាសប្រទេសណាជាម្ចាស់ផ្ទះបន្ទាប់ពីរកឃើញម្ចាស់មកុដ ឬអាចឈានដល់ជាច្រើនខែទើបប្រកាសប៉ុន្តែចំឡែកអ្វីឆ្នាំនេះបានប្រកាសឆ្នាំក្រោយប្រទេសណាជាផ្ទះបាត់ទៅហើយទាំងមិនទាន់ប្រកួតផង។ ក្រោយដឹងថាឆ្នាំ២០២៦ កម្មវិធីប្រកួត Miss Universe ប្រទេស ព័រតូរីកូ ជាម្ចាស់ផ្ទះស្រាប់តែមានហ្វេនៗជាច្រើនជំរុញចិត្តឱ្យ កុយ អេនណា ចូលប្រកួតកម្មវិធីនេះភ្លាមៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyR_4cMpnMobIN8HcV6rrjnd3GQB4Cm6evf7kBgohZMG5dp4ybopTZdicUXDeWL2-gD5eJw0cywtEVZlZcLjMCALBR7h0_I8ZfhxqkLiR3AZOsmi6VKvgTQzSZFi026Cq0cilJu_I6fpNpBPH29rDRaCSZf1he20laTFqcVpyjL85flfilr0w_yFui_ABT/s2048/image_2025-09-25_10-01-21.png

កុយ អេនណា គឺជាអតីតលំដាប់រងទី១នៅក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ២០២៣ និងជាបវរកញ្ញាខ្មែរមួយរូបដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ប៉ុន្តែចាប់តាំងពីពេលនោះមក កុយ អេនណា ពុំបានវិលត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនោះទេ។ ជារឿយៗហ្វេនៗតែងតែជំរុញឱ្យ កុយ អេនណា ចូលរួមកម្មវិធីបវរកញ្ញាណាមួយដើម្បីមានឱកាសតំណាងកម្ពុជាឈរនៅលើឆាកអន្តរជាតិ។ ទោះបីជាយ៉ាងនេះក្តី ដំណឹងដែល កុយ អេនណា ចូលប្រកួតនៅតែគ្មានដំរួយប៉ុន្តែរូបនាងនៅតែលេចធ្លោលើវិស័យសិល្បៈជាពិសេសគឺសកម្មភាពចុងក្រោយរបស់នាងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAV7hhT53NIEF2MY1vhqCFFcG-vDT5oF1lnb0b-n792RlQ0XwcfII8GcTnxu_FJPkiErzJhioKoO8TMc2_sGYiM_FkEH-biN2IlSYgDvi0KwYUJV_QUGEasOv2B7Z-xhYEM2BxmhkxtWhbw4oZS8ewQ19rCfM_1ElT1GxLOsgHC_O-So__m1zocc4E4DOX/s2048/image_2025-09-25_10-01-22.png

យ៉ាងណាមិញនៅពេលស្ថាប័ន Miss Universe ប្រកាសម្ចាស់ផ្ទះការប្រកួតក្នុងឆ្នាំ២០២៦ ជាប្រទេស ព័រតូរីកូ ស្រាប់តែអ្នកគាំទ្របានជំរុញកាន់តែខ្លាំងថែមទៀតឱ្យ កុយ អេនណា ចូលប្រកួតក្នុងកម្មវិធីនេះដោយជឿជាក់ថានាងនឹងទទួលបានលទ្ធផលល្អអាចនឹងមានឱកាសតំណាងឱ្យប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhflhGeLPc-Jn2nrGzER-Lsrz3XL-oxCSYxP7-u-DV7d-8cRdR1Q1eRcQDx5nOywMxxCyI_oAUy6Z_OWtrAgGfif1nEBNX32KYbdvBhg144bD_8RK8SX8Fo9qPQZcOVfKDEbo8u-rbf91AunvSp4IVQdcP9E34Ga-JrVuawPYuyR5AlhVW-HwaqdnqLO3ZZ/s2048/image_2025-09-25_10-01-25%20(2).png

ការជំរុញចិត្តពីអ្នកគាំទ្រមានកាន់តែខ្លាំងពីព្រោះតែ អេនណា មានសមត្ថភាពនិងភាពស្រស់ស្អាតចេញមកពីខាងក្នុង។ កុយ អេនណា ជាស្រ្តីខ្មែរម្នាក់ និងជាបវរកញ្ញាខ្មែរម្នាក់ដែលបានលះបង់យ៉ាងខ្លាំងរហូតទទួលបានភាពជោគជ័យបន្ទាប់ពីនាងធ្វើដំណើរថ្មើរជើងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបដើម្បីជួយកុមារនិងជនពិការ និង ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា។ គ្រាន់តែទៅដល់ទឹកដីសៀមរាប អេនណា បានរូតរះគ្រងឈុតអប្សរា ទៅលេងនៅកំពង់ភ្លុក ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRBhEFDCly9Hh1YwYxI5-3d8IT2qZlQZdCm8cat0djvus8vNVwG_7kyobe6yfjG1TnZJQrFcK-GvcD_WcCnGQDqGAQkakepuUdyFHueWXpW6ZFhTrqh0g0aB29kfOiU5uTv-Iftbf6WE1cx0U9V6tiboKEu_H0k_j2Oh1JAWR5YIO5sWCxWF0XUk9JK2a0/s2048/image_2025-09-25_10-01-28.png

ក្នុងសកម្មភាពសប្បុរសធម៌គឺជាចំណុចមួយដែលកម្មវិធី Miss Universe ត្រូវការជាមួយនឹងចំណេះដឹង សម្រស់ រួមទាំងជំនួញ៕

ខឹងចិត្តនឹងអំពើឈ្លា.នពា.ន អ្នកនាង ខាត់ សុឃីម ដាក់បណ្តា.សាប្រទេសថៃបន្ថែមទៀត

0

អំពើឈ្លានពានរបស់ប្រទេសថៃមកកាន់ប្រទេសកម្ពុជាមិនឈប់មិនឈរបានជំរុញឱ្យតារាពហុជំនាញ ខាត់ សុឃីម ដាក់បណ្តាសាប្រទេសមួយនេះយ៉ាងដំណំបន្ថែមទៀតបន្ទាប់ពីជួបគ្រោះបាក់ផ្លូវដ៏ធំមួយប្រៀបដូចជាព្រះធរណីស្រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYR2J8zOVjSfloogat5BNAG4sI5Ge1MJexDalLskFeL6e_OlpIaKqKBaCJC1sq-262S9AvDaUl35LGWrAhHnGe9sBoax17pFJM57EU8hka3QFzMUQNpNbQBhCxH2vfsrFE12hWoy57msyUFPG0sfINZYKNvY1meKT8z0nkJYhG8qZFuKWlhz5iWSWIAfh2/s1758/image_2025-09-25_09-00-54.png

កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា មានហេតុការបាក់ផ្លូវដ៏ធំមួយបានកើតឡើងដែលបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០ម៉ែត្រ នៅទល់មុខនឹងមន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកក ប្រទេសថៃ។ អ្នកលេងបណ្តាញសង្គមកម្ពុជាជាច្រើនជឿថាការបាក់ផ្លូវដ៏ធំនេះគឺប្រៀបដូចជាព្រះធរណីស្រូបតែម្តង។ ទន្ទឹមនឹងប្រទេសថៃជួបប្រទះហេតុការណ៍នេះ តារពហុជំនាញ ខាត់ សុឃីម គឺដាក់បណ្តាសាមកកាន់ប្រទេសថៃថែមទៀតព្រោះប្រទេសនេះចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpD9DnleyLslSlwKsLCg0zjFJuz8wgRLiJ6wmFfv65JqFb8muE_1O2hqn3QnI7gJXYaWTxsO-_v5bdK82cDSxlkey0euLTbJHgiJlFKDREIjegB7ryhrge9aIIw1KNa38eV8KVA4s08hsjrTvlQizb07w2ZM3bz9a10gaPnrTo1d9exz2L3sUZo_Zi9sfa/s2048/image_2025-09-25_09-00-51.png

អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពមួយសន្លឹកកាលពីថ្ងៃទី២៤ កញ្ញា អមមកជាមួយនឹងពាក្យពេចន៍ថា «ដាក់បណ្ដាសាជូនប្រទេសសៀម សូមព្រះធរណី, ព្រះអគ្គី, ព្រះគង្គា, និង ព្យុះសូណាមី ធ្វើយ៉ាងណាឱ្យប្រទេសអាចោរសៀមវង្វេងប្រវត្តិសាស្ត្រ ដែលឈ្លានពានទឹកដីខ្មែរ ឱ្យវារលាយ, ឱ្យវាលិចលង់, ភ្លើងឆេះសន្ធោសន្ធៅ, និង វិនាសអន្តរាយយ៉ាងខ្លាំងក្លាបំផុតជាងពេលណាៗៗៗៗទាំងអស់! សូមឱ្យប្រទេសចោរសៀមទទួលយកនូវក្តីវិនាសផងចុះ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifqiEKOSx7C0YQC3F1ASrkLGFOIH-VUPW7YiY7tLUCU8DYcvolSqOkCcAUgb2Czo46tyXsJQG3UONx9kGwgiR0GBewfTyoXWtD9VJMOmR_2loDL_pUUtLy2racPg6B0Z8Gl6y2a3HfCbEJSA0L1qtTm7bHNvPBE5OlFA4XNsYbIuw2Pat-0X99viag6aPw/s1477/image_2025-09-25_09-01-01.png

ចំពោះរូបភាពដែលមានការបាក់ស្រុតមានរណៅដ៏ធំនេះ អ្នកនាង ខាត់ សុឃីម បានផ្តាំទៅថៃឱ្យនឹកឃើញពីរណៅដែលកម្ពុជារងគ្រោះពីការទម្លាក់គ្រាប់បែករបស់ថៃផងដែរ។ តារាចម្រៀងរូបនេះបានសរសេរថា «សៀមនឹកដល់កម្ពុជាផង នៅពេលដែលអ្នកឃើញរណ្តៅ បែបនេះនៅក្នុងប្រទេសរបស់អ្នក សូមឱ្យអ្នកនឹកឃើញទៅដល រណ្តៅ F-16 ដែលអ្នកបានទម្លាក់មកលើកម្ពុជាផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxq28ZrcS6SQu63fayCI3soP5BsKyECcX_zhj7wpAfB47tqFgdLPpksorwgd_cjTyZkrZIBCFZxvo48rTwRV0vIxCLH8tVSw56P3goPneHM13y7Kfq7ubKq_sD-JUfiqG1C_wFK8PAwqm6o9l9AlXVJIdixw089_5x2fqr7a8n1WlIjNK_4yCV5EegV-yO/s1477/image_2025-09-25_09-01-00.png

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីប្រទេសថៃបំពានមកលើកម្ពុជា គេសង្កេតឃើញថាប្រទេសនេះតែងតែជួបហេតុការណ៍គ្រោះជាបន្តបន្ទាប់បន្តកន្ទុយគ្នារហូតធ្វើឱ្យអ្នកមួយចំនួនដែលជឿទៅលើជំនឿបាននិយាយថានេះជាបាបកម្មដែលថៃមកឈ្លានពានកម្ពុជា ចង់បានទឹកដីកម្ពុជាទើបផលតបស្នងបែបនេះ៕

គ្រោះទឹកជំនន់បន្តវាយប្រ.ហារប្រទេសថៃ! ពលរដ្ឋនៅអយុធ្យាខ្វះជម្រកដោយសារទឹកលិចខ្លាំងដល់ដំបូលផ្ទះ

0

ប្រទេសថៃ ៖ ស្របពេលបណ្តាខេត្តនានារបស់ថៃរងគ្រោះដោយសារទឹកជំនន់កើនឡើងមិនឈប់ឈរក្រោយពីថៃរងឥទ្ធិពលខ្យល់ព្យុះជាបន្តបន្ទាប់មានភ្លៀងធ្លាក់ខ្លាំង និងទឹកហូរពីព្រៃភ្នំ នៅខេត្តអយុធ្យាក៏ដូចគ្នាដែរ គឺនៅតំបន់ខ្លះ ទឹកជំនន់បានលិចផ្ទះពលរដ្ឋរយៈពេល១ខែមកហើយ កម្ពស់ទឹកចេះតែកើនឡើងខ្លាំងរហូតដល់ដំបូលផ្ទះធ្វើឱ្យពលរដ្ឋលង់ទឹកស្លា.ប់ ចំនួន៣នាក់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJGrUpoo4LQUun23LoF4tLDnsi1USlaVKjWmBU5nLM2TFLFCI3JQ6fIHm5MKh8Y97cv5yqL7S03H9ofKmzp1IKJ04H1rjKN1OYdkDaMlc-Kg0iUwJ9EMW-2MRvl0jvUnFyISTWg95DFd_wo5irZwnKnUcJVSs6W__DbTssQYBj6oluWnhYg_xKNRkXg50e/s696/photo_2025-09-25_12-47-14.jpg

ស្ថានភាពទឹកជំនន់នៅខេត្តអយុធ្យា គឺកម្ពស់ទឹកនៅតែកើនឡើងខ្លាំងលិចតំបន់នានាដែលតម្រូវឱ្យពលរដ្ឋតាមដានទឹកជំនន់យ៉ាងដិតដល់ ។ ទឹកទន្លេចៅប្រាយ៉ាដែលហូរកាត់តាមខេត្តអយុធ្យាធ្វើឱ្យបរិមាណទឹកក្នុងទន្លេណយ និងប្រឡាយផ្សេងៗកើនឡើងមិនខុសពីតាមបណ្តាស្រុករបស់ខេត្តអយុធ្យា ដូចជា ៖ នៅឃុំបានក្រាធុម ស្រុកសេណា ខេត្តអយុធ្យា គឺកម្ពស់ទឹកជំនន់ស្មើជាង៣ម៉ែត្រ ដោយសារទឹកទន្លេណយកើនឡើងរយៈពេល១ខែ ។ ផ្ទះពលរដ្ឋជាច្រើនខ្នងលិចដល់ដំបូល ផ្ទះខ្លះលិចខ្លាំងត្រូវប្រមូលរបស់ប្រើប្រាស់ចាំបាច់ដាក់នៅកន្លែងខ្ពស់ៗ ខណៈផ្ទះខ្លះទៀតលិចត្រឹមបង្អួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEAlc9iz7JFT66DWslNFP1kSDtP-KKBFDoLbf_4akne2mPRPke5LtAmnBf4kHO1Av3X7Toag5RB46knKtQirYV68i5pcrU9bMYoUUwRRi6qaNA7eVkmIbUcv0fWoj4YYAPpgaKi5ns4e6f6O-RUg6YsFoqDzzs-p6GtGQMXYu7I36pkimFTRz75sN46BnQ/s696/photo_2025-09-25_12-47-13%20(2).jpg

លោក ស្វែង ស៊ីណាងយេម អាយុ៦៦ឆ្នាំ រៀបរាប់ថា ផ្ទះខ្លួនត្រូវទឹកលិចត្រឹមបង្អួចគ្មានកន្លែងសម្រាកទេ ទើបលោកយកឈើមកតម្រៀបគ្នាធ្វើកន្លែងសម្រាកបណ្តោះអាសន្ន ។ ម្យ៉ាងទៀត ក្នុងផ្ទះមានម្តាយចាស់ជរាពិបាកធ្វើដំណើរទៅរស់នៅតាមផ្លូវ រីឯកូនចៅបានទៅរស់នៅកន្លែងផ្សេងអស់ហើយ មិនហ៊ានរស់នៅក្នុងផ្ទះ ខ្លាចមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiOth4h-veTcpx9C4rQ7WFbC1-AIgi8cZ_vahtT2xSBPBFyY9fn1iBbqIXalmq_D-iAvBKDER1WBhrzlJaevmiNUWVh6Hnvd7KaXICMhKKAFv45ECtu9dAAZeudWNhnb5wocmFKUd1loxiUcINB71Rki3wcI_-DJvk3C5cvlbHNKSbT_Vb3aq0UtxsLiVB/s696/photo_2025-09-25_12-47-13.jpg

ម្តាយរបស់លោក គឺលោកយាយ សាំងវៀន អាយុ៨៧ឆ្នាំ និយាយទាំងទឹកភ្នែកថា លោកយាយត្រូវស៊ូទ្រាំរស់នៅជាមួយទឹកជំនន់ជារៀងរាល់ឆ្នាំ ប៉ុន្តែពុំចង់ចេញទៅរស់នៅខាងក្រៅ ដោយសារបារម្ភពីផ្ទះ និងពិបាកធ្វើដំណើរ ។ ឆ្នាំ២០២៥ ទឹកបានលិចខ្លាំងដូចបណ្តាឆ្នាំមុនៗ លោកយាយសុំរស់នៅក្នុងសភាពបែបនេះ ទោះជាលំបាកក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8OObyKNE74Yc1fs0AUyPFPm8BxTaY99auwJ1pgEmqR8AyzfjGz4DLbnrVeB-zMwlCKuZwoNhlPcnHzR8BxEmrjAhsFWNCgLOnxEuOMyPG5anPwKLMzMCFu6a8724MGG6u1znF2PWGPXc-5qZbUTYWk3sd9QaGLegpcBZGbcC4njHdBdWsUPcWm0oP3Eab/s696/photo_2025-09-25_12-47-14%20(2).jpg

អាជ្ញាធរបានតាមដានស្ថានភាពទឹកជំនន់នៅទន្លេប៉ាសាក់យ៉ាងដិតដល់ ព្រមទាំងមានការជូនដំណឹងតាមប្រព័ន្ធ Cell Broadcast មកកាន់ពលរដ្ឋឱ្យត្រៀមខ្លួនដោយសារកម្ពស់ទឹកទន្លេប៉ាសាក់កើនឡើងលិចខេត្តអយុធ្យា និងខេត្តស្រះបុរី ។ បើគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ពលរដ្ឋនៅខេត្តអយុធ្យាបានលង់ទឹកស្លាប់ ចំនួន៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPvFBkr2Z3bVUVp2FYEsh4mN6YSipNvzag3jflykSFAnpOH2lBi83o49Sn6QDhkGzGMpFk4YWZHBEWAtVd9QaoDeUGfu3X-9kXI581GXggW6EkgqdybwaEdF61wFh4kPmzpKeuSBKjdzl-v9YB0_yzGG_aP74AzNqzMXC_MUApXmf-xl1mt1qvBIutGuzb/s696/photo_2025-09-25_12-47-14%20(3).jpg

ឧតុនិយមថៃប្រកាសថា ថៃបានរងឥទ្ធិពលខ្យល់ព្យុះរ៉ាកាសាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ទើបធ្វើឱ្យបណ្តាខេត្តនៅភាគខាងជើង ឦសាន កណ្តាល ខាងកើត រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ មានភ្លៀងធ្លាក់ខ្លាំង ។ ហេតុនេះ ពលរដ្ឋត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារទឹកជំនន់កើនឡើងខ្លាំង និងការបាក់ដីនៅតំបន់ជាច្រើន ៕

មកដឹងមូលហេតុបណ្តាលឱ្យបាក់ស្រុតផ្លូវក្លាយជារណ្តៅយ៉ាងជ្រៅនៅកណ្តាលទីក្រុងបាងកក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ផ្លូវនៅមុខមន្ទីរពេទ្យវ៉ាជិរ៉ាបានបាក់ស្រុតក្លាយជារណ្តៅយ៉ាងធំជម្រៅរហូតដល់ជាង៥០ម៉ែត្រ បណ្តាលឱ្យកកស្ទះចរាចរណ៍ខ្លាំង ខូចខាតបណ្តាញលូបង្ហូរទឹក បាក់បង្គោលភ្លើង និងបង្កហានិភ័យដល់អ្នកដំណើរ ហើយការបាក់ស្រុតផ្លូវកាន់តែរីកធំឡើងត្រូវជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យជាបន្ទាន់ ។ នាយកដ្ឋានធរណីវិទ្យាបានបង្ហាញពីមូលហេតុធ្វើឱ្យបាក់ស្រុតផ្លូវ គឺដោយសារការខួងដីធ្វើផ្លូវរថភ្លើងក្រោមដីខុសបច្ចេកទេស ទើបបែកបំពង់បង្ហូរទឹកស្អាតក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi03zsEE1EXaNqm_JZ8dPJTYKZG_IvjddGMf4ZS5t4i30vyLQgzq_dST4C0ZbxXrKwtTnpMeZBJKFQfSpvt78MWYykiChyphenhyphengDgGumU7wTNRopNvdsijxkIF20eTbuemA1t6du1zdLgln3kt0DoKX23sazgagyIpmNGHQGUv_E5WB9nKW5tnzNnBj8vZp03mq/s696/photo_2025-09-25_10-49-30.jpg

ក្រោយការត្រួតពិនិត្យជាមួយអាជ្ញាធរក្រុងបាងកក លោក ពិជិត សម្បត្តិម៉ាក អគ្គនាយកនៃអគ្គនាយកដ្ឋានធរណីវិទ្យានិយាយថា នៅទីក្រុងបាងកកសុទ្ធតែជាដីឥដ្ឋ គ្មានបញ្ហាផ្លូវបាក់ស្រុតទេ បើគ្មានធ្វើសកម្មភាពរំខាន ដូចជា ៖ ខួងដីធ្វើផ្លូវរថភ្លើងក្រោមដីពុំត្រឹមត្រូវបណ្តាលឱ្យបែកបំពង់បង្ហូរទឹកស្អាត ដីក្លាយជាប្រហោង ថែមទាំងមានភ្លៀងធ្លាក់ខ្លាំងហូរច្រោះដី ដែលទាំងអស់នេះជាមូលហេតុចម្បងធ្វើឱ្យបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យវ៉ាជីរ៉ា ។ ជាទូទៅ មុននឹងធ្វើផ្លូវរថភ្លើងក្រោមដី អ្នកបច្ចេកទេសនឹងប្រមើលមើលពីហានិភ័យការបាក់ស្រុតផ្លូវដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន ប៉ុន្តែពេលខួងដីធ្វើផ្លូវរថភ្លើងក្រោមដីអាចមានការធ្វេសប្រហែស ពីព្រោះបើគ្មានការខួងដីទេ ក៏គ្មានការបាក់ស្រុតផ្លូវដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdC0igOOAavdPj_yZ4O6ows0Kb2O5pQgFvF6l3tfLBbOSBkuWX1AQDaIzXDnz3Z-LYi6gw1zkvBzLyKl4qeIhU2sOlmq6bNmpnkoG6m1xdGhgOxTLKvNgg79hc4svKKehc2_3Z_9dqQNbSNkBKgs16_98XByWGnRjvx7vYysjuyvyw9fGjCK1x7aZX86eb/s1280/photo_2025-09-25_10-49-32.jpg

បើតាមអ្នកជំនាញផ្សេងទៀតថា ការបាក់ស្រុតផ្លូវបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ដីឥដ្ឋទន់ជ្រាយ ការបូមទឹកពីក្រោមដីច្រើនពេក ការសាងសង់អគារខ្ពស់ៗ និងការដ្ឋានសំណង់ច្រើន ទើបផ្លូវបាក់ស្រុតភ្លាមៗដោយពុំបានត្រៀមខ្លួនជាមុន ។ អ្នកជំនាញបានដាស់តឿនជាច្រើនលើកពីទីក្រុងបាងកកប្រឈមនឹងលិចទឹករយៈពេល៥០ឆ្នាំទៀត ដែលរដ្ឋាភិបាលគួរតែបង្កើតទីក្រុងថ្មីនៅតំបន់ខ្ពង់រាប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguFUaJSGyzPHgAX_NFgLkTOEXlR-QhhP-_P5hYdk5T_Bdg8T4K2Gl-NE6MzMgpaA_BUgRo0l6Oh7R7MhANm7qFQ9_EkrfnwsNusWgyrHoA7ukIC0N6sz_9zqAYNllx-Ws1CRbC2ktK27BIl7fF95laGCcaZvHy1SzaRp_CyOv9xN3zRzNz04mkV8Ktxrcf/s1280/photo_2025-09-25_10-49-35.jpg
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជូឡាឡុងកនបានបង្ហាញពីដីនៅទីក្រុងបាងកកបាក់ស្រុតដោយសារកត្តា៣យ៉ាង រួមមាន ៖ ការបូមទឹកក្រោមដីច្រើន ទម្ងន់ដ៏ធ្ងន់មហាសាលរបស់អគារ និងសំណង់ក្រោមដីដែលស្រទាប់ដីទន់មិនអាចទ្រទ្រង់បាន រួមទាំងការជ្រាបទឹកកាន់តែធ្វើឱ្យមានហានិភ័យខ្លាំង ។ អ្នកជំនាញបញ្ជាក់ថា មុនដីបាក់ស្រុត វានឹងផ្តល់សញ្ញាផ្សេងៗ រួមមាន ៖ ផ្លូវចាប់ផ្តើមស្រុតចុះ របងផ្អៀង បង្គោលភ្លើង ឬដើមឈើផ្អៀងខុសធម្មតា និងអគារមានស្នាមប្រេះ សូមកុំមើលរំលងចំណុចទាំងនេះ ពីព្រោះវាជាសញ្ញាប្រាប់ថា ទីក្រុងបាងកកអាចកើតហេតុការណ៍បែបនេះគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWc32nqelx7pYhqB7tu3ldP93b2RRH8A475mEqTh-8CCQvRfr1FlWFaYrDuI2vgBixWmQLs28SQ20fETQjoxtr3KHqtVIHW2Cb1hnZEVcITC-jvQ4CNeXsrwWRQlsc52mUrhtZog-tGzqgeIS9y0qBgDhoA978pfsvQaazWg8VbPC62rq-BufuCX_fd9Oz/s696/photo_2025-09-25_10-49-30%20(2).jpg

ទោះយ៉ាងណា ត្រូវរង់ចាំការស្វែងរកមូលហេតុច្បាស់លាស់បន្ថែមទៀតដែលបណ្តាលឱ្យផ្លូវបាក់ស្រុត និងសង្កេតមើលមានអ្វីខុសប្លែកដែរឬទេមុនពេលបាក់ស្រុតផ្លូវ ។ អ្វីគួរឱ្យតក់ស្លុតបំផុតនោះ គឺការបាត់ស្រុតផ្លូវនៅទីក្រុងបាងកកបានក្លាយជារណ្តៅយ៉ាងធំ និងជ្រៅជាងរណ្តៅនៅប្រទេសនានាដែលបានបាក់កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuEWr6coz9Ol0zxwY7RK8epHWvfPBI8JQBmNOeyxadoPVH-sJewt9gTq6aBXR4VL6Q359c7j581_mHKvSKw80IyXwdFI-505EM6c7CVueiTIgONUHFN5Ex_27E6er3wOVsBch6GvUSv83ouYmGBFB_zb5zkeN2eKM0pexkrHGW2dDtXoOVFgDGIogemAHh/s696/photo_2025-09-25_10-49-30%20(3).jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានមកពិនិត្យមើលនៅទីតាំងកើតហេតុផ្ទាល់ ហើយលោកថា នឹងចំណាយពេល២ថ្ងៃដើម្បីរកមូលហេតុការបាក់ស្រុតផ្លូវ រីឯការធ្វើផ្លូវរថភ្លើងក្រោមដីបណ្តាលឱ្យបាក់បំពង់បង្ហូរទឹកស្អាត គ្រាន់តែជាការសន្និដ្ឋានជំហ៊ានដំបូងប៉ុណ្ណោះ ។ ការជួសជុលផ្លូវនេះឱ្យដូចដើមវិញ ត្រូវចំណាយពេលរហូតដល់១ឆ្នាំ ៕

ក្រសួងការបរទេស៖ ថៃគ្មានសិទ្ធិទាមទារអធិបតេយ្យ ឬប្រើច្បាប់របស់ខ្លួនលើភូមិព្រៃចាន់របស់កម្ពុជាដាច់ខាត

0

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឆ្លើយតបនឹងការចោ.ទប្រកាន់របស់ថៃ ដែលថាប្រជាជនកម្ពុជានៅភូមិព្រៃចាន់ បានរំលោ.ភនិងទន្រ្ទានលើអធិបតេយ្យភាពរបស់ថៃដោយធ្វើការអះអាងថា ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួននៅតំបន់នេះបានឡើយ ព្រោះតំបន់នេះមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGRRXaMCFmbfKHIGXLK-_pASX_u2DN4LI6aPbFMRmhf5NZRlijcJ1O_trjBCqOxs17VMDn5WmES5ETS0sguAMwDjffBgcUKwxdAI-Jc6ywTqtlK1P0ZU1E4VzMUoospzVrth5MFMXkIVMSkyJVaKF3s_kUkrsHS-G52WRHuypeR1mnW2tGCNIrhqenjdkC/s1280/photo_2025-09-25_08-44-33.jpg
យោងតាមសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃបានអះអាងក្នុង សន្និសីទសារព័ត៌មានថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា ដែលជំរុញឱ្យ ប្រទេសថៃត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា យល់ថាជាការចាំបាច់ត្រូវតែឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍បំភ្លៃការពិតនេះ ដូចខាងក្រោម៖

ទីមួយ ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍ រស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ សហគមន៍ខ្មែរបានរស់នៅលើដីនៅក្នុងតំបន់នេះនៃប្រទេសកម្ពុជា តាំងពីយូរយារណាស់មកហើយ គឺមុនពេលនៃ MOU 2000 ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjIrSdMTgZWlE2zGVPSzdQKFhxU8wD5BFxaF4_ezH9hnaTNsiy1mfU7ZZJoDNDWE7VX5-PxghuwB9mFGOTCttea1mO7kQjYP7kjKMwI2RjZcgHffZJWuPxfPJRj10LrUELU1R8inoo-w8blmGrAXvbanHLX8LDneofQcrGJwFxeSK8eIyJXVCD0vQe6u_p/s1280/photo_2025-09-25_08-44-34%20(2).jpg

ទីពីរ ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និង ដីស្រែចម្ការរបស់ពួកគេ។
ទីបី សូម្បីតែតាមបន្ទាត់ត្រង់គូសក្រៅផ្លូវការមិនត្រឹមត្រូវក៏បង្ហាញដែរថា មានជនជាតិថៃបានកាន់កាប់ និងធ្វើស្រែចម្ការអស់ជាច្រើនឆ្នាំលើផ្ទៃដីជាច្រើនហិកតាដែលស្ថិតនៅហួសខ្សែព្រំដែនចូលមកខាងកម្ពុជា។ ហើយកម្ពុជាបានអំពាវនាវឱ្យភាគីថៃដោះស្រាយ បញ្ហាតំបន់ជម្លោះនេះតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ប្រទេសទាំងពីរ ជាជាងការអនុវត្តច្បាប់ថៃ និងទាមទារអធិបតេយ្យដោយការប្រើកម្លាំងបណ្តេញអ្នកភូមិកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8kekYSbBIqVon_aNcttwK8CXrGe840-dXXSDv5Jp9oUQhc9VIpbqsvaR01WTvbJuFFubIa4wBwyifk64EPDOMhkydIagd0_Vc9tgtViIxmPznA8y2D0N2nU3GH1j9U6WwH0PwMIfeVBbVuyvBVr9nQ8nVi9EPlOH1owIqv6LvJppAHuC56Mriv2qPv8Nn/s1200/photo_2025-09-25_08-44-34.jpg
ទីបួន នៅក្នុងក្របខណ្ឌនៃ MOU 2000 កម្ពុជាបានធ្វើការតវ៉ាផ្លូវការជាច្រើនដងទៅភាគីថៃ ដោយស្នើសុំឱ្យមានការកែតម្រូវនៅតំបន់ដែលមានរំលោភ បំពានព្រំដែនចូលមកខាងកម្ពុជា ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។ ភាពតានតឹងនាពេលបច្ចុប្បន្ននេះ បង្ហាញពីតម្រូវការបន្ទាន់សម្រាប់ភាគីទាំងពីរក្នុងការលើកទឹកចិត្តគណៈកម្មការព្រំដែនចម្រុះ ឱ្យផ្តល់ អាទិភាព និងពន្លឿនការបញ្ចប់កិច្ចការខណ្ឌសីមាលើកំណាត់ព្រំដែនឲ្យខាងតែបាន។
ទីប្រាំ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះលក្ខខណ្ឌបទឈប់បាញ់ ដូចដែល បានកត់ត្រាក្នុងកិច្ចប្រជុំនានាកាលពីកន្លងមក ដោយកម្ពុជាសង្ឃឹមថា ភាគីថៃក៏ប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តផងដែរនូវលក្ខខណ្ឌឈប់បាញ់ រួមទាំងបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញផ្ទះសម្បែង និងដីធ្លីដែលគេបានរស់នៅអស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយអនុញ្ញាតឱ្យអ្នកដែលត្រូវបានបណ្តេញចេញរួចហើយត្រឡប់ ទៅភូមិដ្ឋាន និងដីរបស់ពួកគេវិញ ដោយសូមអត់ធ្មត់រង់ចាំគណៈកម្មការព្រំដែនចម្រុះធ្វើការបញ្ចប់លើ កិច្ចការខណ្ឌសីមាំព្រំដែន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdw4IXM4STtm-9qeWQ6VSNWCvWo0xK2JADMtaNXBs_FEuEcJOoFyetu6x1oteScpvTuLw2QMb0k4afQJ1pb6p4EImPC1LPxrPJBBMXdSVviv4uL_U5ZouzPekeDohvMw3fYMQpro5gijGZ9h7I8qu2Z0J0BR2OVar4psnYCzB6-ssk-efXsaIwWhYgpRg1/s1024/photo_2025-09-25_08-44-35.jpg

    រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយដោយស្មារតីមេត្រីភាពចំពោះ រាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវ ផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4_Xc81RS1v3bexwrSKaQALMk-BtyvZUFWdbcEva4LpZRB6sCJKdAPJmIH-zAO4wE4ZWFpedHO_TghZGvb0-0lmITVUcU31FEeOeyUx6HNfBMcrm4g98khAWMS1n_0_0bPFqS4rHxj-sw1z5XMqKDpoesFeZHbArtJaS8rcJ6ro2VZ1i6d8sdxlWfTtvjc/s1280/photo_2025-09-25_08-42-45.jpg

នាយករដ្ឋមន្ត្រីថៃបដិសេធការចរចាដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន

0

ប្រទេសថៃ ៖ ទោះជាលោក អនុថីន ឆាន់វីរៈគូន កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ប៉ុន្តែលោកបានប្រគល់អំណាចពេញលេញឱ្យកងទ័ពចាត់វិធានការព្រំដែន បង្កើនកងកម្លាំង បង្កើនអាវុធស្រាល-ធ្ងន់នៅព្រំដែនកម្ពុជា-ថៃមិនខុសគ្នាពីរដ្ឋាភិបាលចាស់ ។ លោកថា ថៃបានប្រកាសច្បាប់អាជ្ញាសឹកប្រគល់អំណាចឱ្យកងទ័ពរួចហើយ រដ្ឋាភិបាលនឹងពុំបើកព្រំដែនទេ បើពលរដ្ឋមិនគាំទ្រ ហើយលោកថែមទាំងបដិសេធការចរចាផ្សេងៗ ដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន ។

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបដិសេធការចរចាដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន លោកបារម្ភពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួននៅតាមព្រំដែន និងសន្យាបំពេញការងារឱ្យអស់ពីសមត្ថភាពក្នុងរយៈពេល៤ខែ រួមទាំងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងផលប៉ះពាល់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២៤ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយមកកាន់សារព័ត៌មាននៅមន្ទីរពេទ្យវ៉ាជិរ៉ា ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា លោកនឹងចុះពិនិត្យមើលស្ថានការណ៍នៅព្រំដែន ពីព្រោះលោកក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ។ បច្ចុប្បន្ន នៅព្រំដែនមានទាំងកងទ័ព និងអាជ្ញាធរថៃ ហើយលោកក៏ត្រូវធ្វើដំណើរមកព្រំដែនដោយខ្លួនឯង ។

ពេលនេះ លោកពុំទាន់បានជជែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការនៅឡើយទេ ប៉ុន្តែថៃមានគោលជំហរច្បាស់លាស់ក្នុងការរក្សាអធិបតេយ្យ ដោយប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ និងបានប្រកាសច្បាប់អាជ្ញាធរសឹករួចហើយនៅព្រំដែនកម្ពុជា-ថៃ ។ ហេតុនេះ ការសម្រេចចិត្តស្ថិតនៅលើមេបញ្ជាការយោធភូមិភាគ២ បើទោះជាផ្លាស់ប្តូរអ្នកកាន់តំណែងថ្មីនៅចុងខែកញ្ញា ។

នាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុធធុនធ្ងន់នៅព្រំដែន លោកនឹងពុំចរចាអ្វីទាំងអស់ បើកម្ពុជាពុំដកកងទ័ព និងអាវុធចេញ គឺព្រំដែននៅតែបិទបន្តទៀត រហូតដល់កម្ពុជាដកកងទ័ព និងអាវុធធុនធ្ងន់ ។ លោក អនុថីន បារម្ភពីផលប៉ះពាល់នៃទំនាក់ទំនងកម្ពុជា-ថៃ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងថា ទោះថៃបិទព្រំដែន១០០ឆ្នាំទៀត ក៏ពុំប៉ះពាល់កម្ពុជា ។

រយៈពេល៤ខែនេះ លោកនឹងប្រឹងប្រែងបំពេញតួនាទីឱ្យខ្លាំងបំផុត ប៉ុន្តែពុំព្រមឱ្យថៃបាត់បង់អធិបតេយ្យ ឬចាញ់ប្រៀបដាច់ខាត ។ ក្រៅពីនេះ លោកបារម្ភពីសុវត្ថិភាពពលរដ្ឋនៅតាមព្រំដែនដោយបញ្ជាឱ្យត្រៀមកន្លែងភៀសសឹក និងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែន ។

ដោយឡែក អ្នកជំនាញថៃបារម្ភពីដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ក្រោយពីនាយករដ្ឋមន្ត្រីថៃប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្ត ដោយអ្នកជំនាញមើលឃើញថា នាយករដ្ឋមន្ត្រីថៃគួរតែហៅមេបញ្ជាកងទ័ពមកប្រជុំរកដំណោះស្រាយ និងបញ្ជាឱ្យចាត់វិធានការផ្សេងៗ ប៉ុន្តែនេះបែរជាទម្លាក់ការទទួលខុសត្រូវទៅឱ្យកងទ័ពសម្រេចចិត្តទៅវិញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហោះក្នុងហ្វេសប៊ុកថា តាំងពីកងទ័ពថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង) ។ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ ៕

ចិន ចុះកិច្ចព្រមព្រៀងលក់នាវាមុជទឹកឱ្យថៃ

0

ចិន និងថៃ បានចុះកិច្ចព្រមព្រៀងទិញ-លក់នាវាមុជទឹកទំនើបមួយគ្រឿង ដើរដោយថាមពលអគ្គិសនី ស្របពេលដែលមានភាពតានតឺងបញ្ហាព្រំដែនកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdMsVSV0X8EaCIEnz2qDhuNG-wFcCObkI1OAmXIDpZDSP4CDdN1LfhJGjLhRJwl7uJYzZ7hRYl6eOwc2rligY1WuVWitMKdTvrZiXzm1K2cQv4mm6WXc5AKY_fxQ-YfvtVDB6n4vUoFa_hjIoYiEotc3NcWH7kxsAi7frqsy7QLz0xcYuVqvVaI1LRHwmI/s2000/image_2025-09-25_10-03-48.pngនាវាមុជទឹកនេះ ជាប្រភេទ Type 039a មានតម្លៃប្រមាណជា៤០០លានដុល្លារ ត្រូវបានថៃបញ្ជាទិញពិចិនតាំងពី២០១៧ តែត្រូវចិនព្យាពេលលក់ឱ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWc02UbjmQ_KY-jFTR_JRqsuzO6RGojWgmVGkKoTnhY6u3RDkZTsl5imJZM0wHjJ2PINQQPIU8zmHzJQi8nBksc9GmYHdIrma1-lH7-dZuM0HQX8Ed6aBHfzR1kcdSHBfE_uVoyEA2LnSouzkbfoUhFE6BFWVDv6IXZ8uTeCquiDV59pYjQ69hHZia6n8O/s1200/image_2025-09-25_10-03-47.png
នាវានេះ មានបណ្តោយប្រវែង៧៧.៦ម៉ែត្រ និងទទឹង៦.៧ម៉ែត្រ អាចមុជទឹកជម្រៅបាន២៥០ម៉ែត្រ ក្នុងល្បឿនប្រមាណជា៣៧គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioDRf_ZgK-OSk82VmTLtA2RfsMzu0J6VQIY7EpB5H-1iD1OloOPVdBF-QDGum0bR8rnuUPrbQ32G5VtA3Ef8utpBgaFhkM-Sor-xvGSEJZrK0iUKvTMKjLzO3PMdNUOSyGkGQN5Dk1Y9gMkGZwHvd-t6WQSgZfAl_HS03g4rIR6DPEvxwl3rWHzUFKpw-t/s1200/image_2025-09-25_10-03-47%20(2).pngType 039a បំពាក់មកជាមួយមីសុីលជាទំនើបជាច្រើន ដូចជា wired-guided និង wake-homing torpedoes ជាពិសេសប្រព័ន្ធគ្រាប់មីសុីលកម្ទេចនាវាចម្បាំង ដែលបាញ់ចេញពីក្រោមបាតសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM0rDSX5mUSdfV0udoTwO5WWe_qr3P1tk82qYCtKd2-4qHJa6RV92Aezuzs7HIyHrBvYsI0N7Xc40VRX8c5_3QF9iNvQMYj9SWv41WRHgWSCg1AssarktSBVL1OIlOiEZaLtwzXv4dAHqopaEGzCxDBTKQmdrNrBtWSFs9s3NncUcVbyJqPhboNQCLud5Y/s2048/image_2025-09-25_10-03-45%20(2).pngតាមកិច្ចព្រមព្រៀង ចិន នឹងបង្វឹកទាហានថៃរយៈពេល៤០ខែ សម្រាប់ការបញ្ជា និងប្រើប្រាស់នាវាមុជទឹកនេះ មុននឹងប្រគល់ឱ្យថៃនៅឆ្នាំ២០២៨៕

ឥណ្ឌូនេសុី ចរចារទិញនាវាដឹកយន្តហោះចម្បាំងពីអុីតាលី

0

ប្រទេសឥណ្ឌូនេសុី កំពុងចរចារទិញនាវាដឹកយន្តហោះមួយពីប្រទេសអុីតាលី ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន និងបង្ហាញសាច់ដុំនៅក្នុងតំបន់អាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OdzFWQSKxTut4tKb4Dd1pFdlm6kqSx2BudBFP3T-luQXV7TRgCdqxi4yXxamf1jwl7enMpe-XTYtPFXw_oTQnLFqsFLMHFoTBGmYnBIFJsbpvTcxoNpRyxgQb1xhEFJbw4rH0_eoLaTkCrMwNM3LFik3fS4E-o3QfEQBG62ITc7SJNTfMtTQr6Uh6U-D/s1536/image_2025-09-17_14-32-00.png

នាវា ដែលឥណ្ឌូនេសុី គ្រោងនឹងទិញនោះមានឈ្មោះថា “Giuseppe Garibaldi” ត្រូវបានអុីតាលី ដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ១៩៨៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvG7acW97OtAJWw2r6ND6atRy-uQPBm9Ry0XxRDPZHhG6dZl0D-blm-nxU0zPLqZWXoBwDs0ZbqUo95PjBdt2WCVkC1XtMoUOeeT0H_OOTSZPsGPsJA7TrKlNoxkohJ5fS265HgJZj3LxbTn0Yvzqd4QGHfO6iSQ_YYAM8eEB6P1oQZltjvzxqGO9Xtzhn/s2256/image_2025-09-17_14-31-52.png

នាវានេះ មានសមត្ថភាពផ្ទុកយន្តហោះចម្បាំង១៦គ្រឿង ឬក៏ឧទ្ធម្ភាគចក្រ១៨គ្រឿង ដែលបំពាក់មកជាមួយប្រព័ន្ធប្រឆាំងគ្រាប់មីសុីលរយៈចម្ងាយខ្លី និងកាំភ្លើងយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0QE77ber4rghK8EwkNZeTgl3voKDJGmnatjkRBwoIz-Y9L8dcX8Cw6IG5bLJnZ_2x9LeOMOUoWnU4WEtSyvqgB7MgT3xrXrib4yStt6dBVdLuSTnMJ5K6nIpPD5eiRMLmpbM0UJb8R_XC8QUAWJoFbrm8s6qiSnk2GHBpXPYIPnPkRfL9Fk0uCwPt0HLz/s2245/image_2025-09-17_14-31-55.png
បន្ថែមពីនេះ វាក៏បំពាក់មកជាមួយមីសុីលបាញ់ចូលក្រោមទឹក ដែលអាចកម្ទេចនាវាមុជទឹកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg86ISJquBEj0xd9H3S37yJ78nc_HhCmoaYGce83X5tM1uKwbTEjg9Gm4E2_CWnka6PjRP-UtFKFyavyWZn7RUbe2APzPp-N7_oG7uOFZV5K1_QZST7v-z6lWF6xORYujlhMAPDGKpJHdJPyl2oig8aHZto5lG5PrmPinE20pW3Y49Xocf7fm2zpx-dmh4S/s1600/image_2025-09-17_14-31-57.png

Giuseppe Garibaldi ត្រូវបានអុីតាលីដាក់ឱ្យចូលនិវត្តន៍នៅក្នុងខែតុលា ឆ្នាំ២០២៤។ លុះដល់ឆ្នាំ២០២៥ នាវានេះ ត្រូវបានឥណ្ឌូនេសុីចរចារទិញយកក្នុងតម្លៃប្រមាណជា៣៩០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjKlRiX19YI4pJl9OzNNY07g40AJ4QezKlYc2KBid35hYuPEZbL6sRqJTbv10olktSqrYNbwnRHeUrnZDTiSYqE1MfmJyfyOSNh25-D3XvKD0mnDI8OjXgY92ciR0hAaNXsLwsdUCEEBeKYWazqy3j73hbLtSJV03YEySJsgjg1DP7MTWlsnXHbR1U8pLP/s1280/image_2025-09-17_14-31-58.png

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេសុីបានចំណាយថវិការជាច្រើនទៅលើវិស័យយោធា ដោយទើបតែដាក់ពង្រាយនូវប្រព័ន្ធមីស៊ីលប៉ាលីស្ទីកខាន់(KHAN) ដែលមានតែមួយគត់នៅក្នុងតំបន់អាស៊ាន៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirb5Avi0UF3iYEYvPekMvGSaxz-W6YmxySjAvzxe4w5I2H9s6I6k-piND4rvK9IGnTVy2SVLZDxVO2Pq7I-4gxszeXR1ufiV1sHJMu6EZICxS1ocfNQ6NSMFZ1ScM2rSkfAsY8SniC4ZjLsm2pPGmh_-X3DNxu3Y_N0v5h6g9xDXYlpzaODjvgAKEgVvEM/s1170/image_2025-09-17_14-31-59%20(2).png
 

ប្រទេសដំបូងគេលើលោក តែងតាំង AI ធ្វើជារដ្ឋមន្ត្រី

0

នាយករដ្ឋមន្ត្រីប្រទេសអាល់បានី (Albania) លោក អេឌី រ៉ាម៉ា (Edi Rama) បានបានកំណត់ឱ្យប្រព័ន្ធ AI ឈ្មោះ ឌីឡា (Diella) ធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកលទ្ធកម្មសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6JbjmikcAWCgZzzOU_HshrGOPAo986cvArKQmmp43qMhPWJZZaFufhbExWRBr7_qQyBA6PGFmRS0t6i5qxlOZgCBByKzXdadGMH7Qh_tHaG4pqe-1msLs7WyI980XbYwdJaSPkDvB9AYRHlA9ueCORaK5Hpamxg-oOmcA_syilXqZy0zFKFaQBC4rOh3F/s3000/image_2025-09-18_14-35-48.png
តួនាទីរបស់រដ្ឋមន្ត្រី AI ឌីឡា (Diella) ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការទិញសេវារបស់រដ្ឋ ដើម្បីធានាថាការដេញថ្លៃសាធារណៈប្រព្រឹត្តិទៅគ្មានអំពើពុករលួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8-6gKFzrG5bGidhXG-08atpQPkGWV9yi6sB0ajVwLreJlhCWpWWCKUIwUQEsox0XQ1TO03XA-I4zSClJacvuSJWHV_hyphenhyphenzpJQh8Yx-gzNfZDygSRi1J2PgUczkvXGAgJGmHE3FMSZ3nYozDnZcQVUf4XOuMh2cSmastw9icZqdaAeqqDBf57vOycYGSRD/s500/image_2025-09-18_14-35-54.png

នាយករដ្ឋមន្ត្រីប្រទេសអាល់បានី យល់ឃើញថា៖”AI នឹងធ្វើឱ្យដំណើរការរដ្ឋាភិបាលមានប្រសិទ្ធភាព និងលឿនជាងមុន អាចដំណើរការទិន្នន័យ និងឯកសារច្រើនក្នុងរយៈពេលខ្លីជាងមនុស្ស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6JbjmikcAWCgZzzOU_HshrGOPAo986cvArKQmmp43qMhPWJZZaFufhbExWRBr7_qQyBA6PGFmRS0t6i5qxlOZgCBByKzXdadGMH7Qh_tHaG4pqe-1msLs7WyI980XbYwdJaSPkDvB9AYRHlA9ueCORaK5Hpamxg-oOmcA_syilXqZy0zFKFaQBC4rOh3F/s3000/image_2025-09-18_14-35-48.png

ជាពិសេស វាក៏បានបង្ហាញពីចក្ខុវិស័យរបស់ប្រទេសអាល់បានីក្នុងការទទួលយកបច្ចេកវិទ្យា ដើម្បីកែលម្អអភិបាលកិច្ច និងកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPRpSmWAm2PZJGIdcwrVRvmksYs2A3TiaoCFZiU4a4c3OrYCe6lJ8fzIiYWQr8aHu8i2cM7d-6JMFTU_K_fp9RHMqNTXaoCP_ck9ikVatrHf5WDt3eFhMKh-imq7bGORAjn6rztNOAKzYdAACzFktKaNH7gtZSgnKlk9tiSS8aDrrK4X7CRb4ioKThtCcd/s1500/image_2025-09-18_14-35-53.png

គួរបញ្ជាក់ថា AI ឌីឡា (Diella) ត្រូវបានប្រទេសអាល់បានី ដាក់ដំណើការចាប់តាំងពីខែមករា ឆ្នាំ២០២៥ ក្នុងតួនាទីជាជំនួយការនិម្មិតនៅលើវេទិកាសេវាកម្មឌីជីថល សម្រាប់គ្រប់គ្រងឯកសារ និងជួយឱ្យពលរដ្ឋអាចចូលប្រើប្រាស់សេវាកម្មរដ្ឋងាយស្រួលជាងមុន៕