អំពើឈ្លានពានរបស់ប្រទេសថៃមកកាន់ប្រទេសកម្ពុជាមិនឈប់មិនឈរបានជំរុញឱ្យតារាពហុជំនាញ ខាត់ សុឃីម ដាក់បណ្តាសាប្រទេសមួយនេះយ៉ាងដំណំបន្ថែមទៀតបន្ទាប់ពីជួបគ្រោះបាក់ផ្លូវដ៏ធំមួយប្រៀបដូចជាព្រះធរណីស្រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYR2J8zOVjSfloogat5BNAG4sI5Ge1MJexDalLskFeL6e_OlpIaKqKBaCJC1sq-262S9AvDaUl35LGWrAhHnGe9sBoax17pFJM57EU8hka3QFzMUQNpNbQBhCxH2vfsrFE12hWoy57msyUFPG0sfINZYKNvY1meKT8z0nkJYhG8qZFuKWlhz5iWSWIAfh2/s1758/image_2025-09-25_09-00-54.png

កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា មានហេតុការបាក់ផ្លូវដ៏ធំមួយបានកើតឡើងដែលបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០ម៉ែត្រ នៅទល់មុខនឹងមន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកក ប្រទេសថៃ។ អ្នកលេងបណ្តាញសង្គមកម្ពុជាជាច្រើនជឿថាការបាក់ផ្លូវដ៏ធំនេះគឺប្រៀបដូចជាព្រះធរណីស្រូបតែម្តង។ ទន្ទឹមនឹងប្រទេសថៃជួបប្រទះហេតុការណ៍នេះ តារពហុជំនាញ ខាត់ សុឃីម គឺដាក់បណ្តាសាមកកាន់ប្រទេសថៃថែមទៀតព្រោះប្រទេសនេះចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpD9DnleyLslSlwKsLCg0zjFJuz8wgRLiJ6wmFfv65JqFb8muE_1O2hqn3QnI7gJXYaWTxsO-_v5bdK82cDSxlkey0euLTbJHgiJlFKDREIjegB7ryhrge9aIIw1KNa38eV8KVA4s08hsjrTvlQizb07w2ZM3bz9a10gaPnrTo1d9exz2L3sUZo_Zi9sfa/s2048/image_2025-09-25_09-00-51.png

អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពមួយសន្លឹកកាលពីថ្ងៃទី២៤ កញ្ញា អមមកជាមួយនឹងពាក្យពេចន៍ថា «ដាក់បណ្ដាសាជូនប្រទេសសៀម សូមព្រះធរណី, ព្រះអគ្គី, ព្រះគង្គា, និង ព្យុះសូណាមី ធ្វើយ៉ាងណាឱ្យប្រទេសអាចោរសៀមវង្វេងប្រវត្តិសាស្ត្រ ដែលឈ្លានពានទឹកដីខ្មែរ ឱ្យវារលាយ, ឱ្យវាលិចលង់, ភ្លើងឆេះសន្ធោសន្ធៅ, និង វិនាសអន្តរាយយ៉ាងខ្លាំងក្លាបំផុតជាងពេលណាៗៗៗៗទាំងអស់! សូមឱ្យប្រទេសចោរសៀមទទួលយកនូវក្តីវិនាសផងចុះ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifqiEKOSx7C0YQC3F1ASrkLGFOIH-VUPW7YiY7tLUCU8DYcvolSqOkCcAUgb2Czo46tyXsJQG3UONx9kGwgiR0GBewfTyoXWtD9VJMOmR_2loDL_pUUtLy2racPg6B0Z8Gl6y2a3HfCbEJSA0L1qtTm7bHNvPBE5OlFA4XNsYbIuw2Pat-0X99viag6aPw/s1477/image_2025-09-25_09-01-01.png

ចំពោះរូបភាពដែលមានការបាក់ស្រុតមានរណៅដ៏ធំនេះ អ្នកនាង ខាត់ សុឃីម បានផ្តាំទៅថៃឱ្យនឹកឃើញពីរណៅដែលកម្ពុជារងគ្រោះពីការទម្លាក់គ្រាប់បែករបស់ថៃផងដែរ។ តារាចម្រៀងរូបនេះបានសរសេរថា «សៀមនឹកដល់កម្ពុជាផង នៅពេលដែលអ្នកឃើញរណ្តៅ បែបនេះនៅក្នុងប្រទេសរបស់អ្នក សូមឱ្យអ្នកនឹកឃើញទៅដល រណ្តៅ F-16 ដែលអ្នកបានទម្លាក់មកលើកម្ពុជាផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxq28ZrcS6SQu63fayCI3soP5BsKyECcX_zhj7wpAfB47tqFgdLPpksorwgd_cjTyZkrZIBCFZxvo48rTwRV0vIxCLH8tVSw56P3goPneHM13y7Kfq7ubKq_sD-JUfiqG1C_wFK8PAwqm6o9l9AlXVJIdixw089_5x2fqr7a8n1WlIjNK_4yCV5EegV-yO/s1477/image_2025-09-25_09-01-00.png

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីប្រទេសថៃបំពានមកលើកម្ពុជា គេសង្កេតឃើញថាប្រទេសនេះតែងតែជួបហេតុការណ៍គ្រោះជាបន្តបន្ទាប់បន្តកន្ទុយគ្នារហូតធ្វើឱ្យអ្នកមួយចំនួនដែលជឿទៅលើជំនឿបាននិយាយថានេះជាបាបកម្មដែលថៃមកឈ្លានពានកម្ពុជា ចង់បានទឹកដីកម្ពុជាទើបផលតបស្នងបែបនេះ៕